លិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបសំបុក Online Scams នៅសង្កាត់​អូរបែក​ក្អម​ឃាត់​ខ្លួន​មនុស្ស ​៤៩នាក់
មនុស្សប្រុសស្រីពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ បណ្តាល​ឲ្យ​ក្មេង​ម្នាក់​រង​របួស​ធ្ងន់​នឹងត្រូវបញ្ចូនទៅតុលាការទាំង ២នាក់
ជនបរទេស ១,៥៥៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងធ្វើការងារស្នាក់នៅខុសច្បាប់

សន្តិសុខ និង សង្គម

មនុស្ស ១២នាក់បានស្លាប់ នៅក្នុងការបាញ់ប្រហារនៅភាគខាងជើងម៉ិកស៊ិក ជិតព្រំដែនរដ្ឋតិចសាស់

2024/02/20 01:03:06 pm        84
អាជ្ញាធរម៉ិកស៊ិក បាននិយាយកាលពីយប់ថ្ងៃអាទិត្យ (១៨ កុម្ភៈ) ថាមនុស្សយ៉ាងហោចណាស់ ១២ នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារមួយជាមួយកងកម្លាំងសន្តិសុខនៅភាគខាងជើងប្រទេសម៉ិកស៊ិក នៅជិតព្រំដែនជាមួយសហរដ្ឋអាមេរិក។ទីភ្នាក់ងារសន្តិសុខរបស់រដ្ឋ តាម៉ាវលីប៉ាស (Tamaulipas) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅលើបណ្ដាញសង្គម X ថាក្រុមទាហានកំពុងល្បាតនៅក្នុងក្រុង មីហ្គែល អាឡេម៉ាន (Miguel Aleman) តាមបណ្តោយព្រំដែនរដ្ឋតិចសាស់ (Texas) នៅពេលដែលពួកគេត្រូវបានវាយប្រហារដោយ «ជនស៊ីវិលប្រដាប់អាវុធ»។ទីភ្នាក់ងារនេះមិនបានឆ្លើយតបនឹងសំណួរថាតើមានទាហានណាម្នាក់ត្រូវបានសម្លាប់ ឬរងរបួសក្នុងការបាញ់ប្រហារនោះ ឬយ៉ាងណាទេ។ ក្រុមអាជ្ញាធរបាននិយាយថា រដ្ឋ តាម៉ាវលីប៉ាស មានក្រុមឧក្រិដ្ឋកម្មជាច្រើន ដែលសកម្មភាពសំខាន់ៗរបស់ពួកគេរួមមានការរត់ពន្ធមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម៕

កោះតៃវ៉ាន់៖ កងឆ្មាំល្បាតឆ្នេរចិន បង្កឱ្យមានការភ័យស្លន់ស្លោក្នុងទូកទេសចរណ៍តៃវ៉ាន់

2024/02/20 12:54:23 pm        173
រដ្ឋមន្ត្រីកោះតៃវ៉ាន់បាននិយាយនៅថ្ងៃអង្គារ (២០ កុម្ភៈ) នេះថាការឡើងទូកទេសចរណ៍របស់កោះតៃវ៉ាន់ ដោយកងឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បានបង្កឱ្យមានការភ័យស្លន់ស្លោយ៉ាងខ្លាំងក្នុងចំណោមប្រជាជនតៃវ៉ាន់។ឆ្មាំល្បាតឆ្នេរតៃវ៉ាន់បាននិយាយថា មន្ត្រីឆ្មាំល្បាតឆ្នេរចិនចំនួនប្រាំមួយនាក់ កាលពីថ្ងៃចន្ទ បានឡើងលើទូកទេសចរណ៍តៃវ៉ាន់ដែលដឹកសមាជិកនាវិក ១១ នាក់និងអ្នកដំណើរ ២៣ នាក់ដើម្បីពិនិត្យមើលផែនការផ្លូវធ្វើដំណើរ វិញ្ញាបនបត្រ និងអាជ្ញាប័ណ្ណនាវិក ហើយប្រហែលកន្លះម៉ោងក្រោយមកទើបចាកចេញ។លោកស្រី ខ្វ័ន ពីលីង (Kuan Bi-ling) ប្រធានក្រុមប្រឹក្សាកិច្ចការសមុទ្រកោះតៃវ៉ាន់បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅសភាក្នុងទីក្រុងតៃប៉ិ នៅថ្ងៃអង្គារថា «យើងគិតថាវាបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ប្រជាជនរបស់យើង និងបង្កឱ្យមានការភ័យស្លន់ស្លោយ៉ាងខ្លាំងដល់ប្រជាជន»។ប្រទេសចិន បានប្រកាសកាលពីថ្ងៃអាទិត្យ ថាឆ្មាំល្បាតឆ្នេររបស់ខ្លួននឹងចាប់ផ្តើមល្បាតជាប្រចាំ និងបង្កើតសកម្មភាពអនុវត្តច្បាប់នៅជុំវិញកោះ គីនមិន (Kinmen) ដែលគ្រប់គ្រងដោយតៃវ៉ាន់ បន្ទាប់ពីការស្លាប់របស់ជនជាតិចិនពីរនាក់ ដែលរត់គេចខ្លួនចេញពីឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់ ដោយសារបានចូលទៅជិតដែនទឹកកោះ គីនមិន ពេក៕

អ្នកជំនាញUNថ្កោលទោសការប្រហារជីវិត និងការរំលោភផ្លូវភេទដោយទាហានអ៊ីស្រាអែល នៅក្នុងរបាយការណ៍គួរឲ្យទុកចិត្តបាន

2024/02/20 10:28:57 am        202
ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានថ្កោលទោសយោធាអ៊ីស្រាអែល កាលពីថ្ងៃចន្ទចំពោះការចោទប្រកាន់អំពីការប្រហារជីវិត និងការរំលោភផ្លូវភេទលើជនជាតិប៉ាឡេស្ទីន នៅក្នុងតំបន់ ហ្កាហ្សា។អ្នកជំនាញឯករាជ្យដែលមានទំនាក់ទំនងជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា ការចោទប្រកាន់នេះ គឺជា «ការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ» ដោយបន្ថែមការរិះគន់លើកិច្ចខិតខំប្រឹងប្រែងសង្គ្រាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ខណៈដែលយោធារបស់ខ្លួន ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំវាយលុកថ្មើរជើងលើទីក្រុងរ៉ាហ្វា(Rafah)។ជាពិសេស ក្រុមអ្នកជំនាញ បាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលចំពោះរបាយការណ៍នៃ «ការកំណត់គោលដៅដោយចេតនា និងការសម្លាប់ក្រៅប្រព័ន្ធតុលាការ» លើស្ត្រី និងកុមារប៉ាឡេស្ទីន នៅតំបន់ហ្កា ហ្សា ដោយទាហានអ៊ីស្រាអែល រួមទាំងអ្នកដែលកាន់ក្រណាត់ស ឬរត់គេចខ្លួន។ពួកគេ ក៏បានថ្កោលទោស «ការឃុំខ្លួនដោយបំពាន» លើស្ត្រី និងកុមារប៉ាឡេស្ទីនរាប់រយនាក់ជាមួយនឹង «ការធ្វើបាបដ៏អមនុស្សធម៌ និងថោកទាប» រួមទាំងគ្មានការផ្គត់ផ្គង់ថ្នាំពេទ្យ និងស្បៀងអាហារ។ក្រុមអ្នកជំនាញបានបញ្ជាក់ថា៖«យើងមានការព្រួយចិត្តជាខ្លាំងចំពោះរបាយការណ៍ដែលថាស្ត្រី និងក្មេងស្រីប៉ាឡេស្ទីននៅក្នុងការឃុំឃាំង ក៏ត្រូវបានទទួលរងនូវការរំលោភផ្លូវភេទជាច្រើនទម្រង់ផងដែរ ដូចជាត្រូវបានដោះអាវអាក្រាត និងស្វែងរកដោយមន្ត្រីយោធាអ៊ីស្រាអែលជាបុរស។ «យ៉ាងហោចណាស់អ្នកជាប់ឃុំជនជាតិប៉ាឡេស្ទីនពីរនាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានគេចាប់រំលោភ ខណៈពេលដែលអ្នកផ្សេងទៀត ត្រូវបានគេរាយការណ៍ថា ត្រូវបានគំរាមកំហែងដោយការចាប់រំលោភ និងអំពើហិង្សាផ្លូវភេទ»។

ទីស្នាក់ការ UNRWA ដែលត្រូវបានបំផ្លាញនៅហ្កាហ្សា ជាការរំលឹកដ៏ឈឺចាប់សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន

2024/02/20 10:09:11 am        153
ទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ក្នុងទីក្រុងហ្កាហ្សា ដែលត្រូវបានបោះបង់ចោល និងត្រូវបំផ្លាញ ឈរជាការរំលឹកយ៉ាងច្បាស់អំពីកម្រិតនៃការបំផ្លិចបំផ្លាញ និងការផ្លាស់ទីលំនៅដែលពលរដ្ឋហ្កាហ្សា បានទទួលរងក្នុងអំឡុងពេលការវាយលុករបស់យោធារបស់អ៊ីស្រាអែល លើតំបន់ប្រយុទ្ធមួយនេះ។ថ្វីត្បិតតែបរិវេណនេះមានឋានៈជាអន្តរជាតិ និងតួនាទីជាជម្រកកំឡុងពេលមានជម្លោះក៏ដោយ ទីស្នាក់ការនេះត្រូវបានលុកលុយដោយកងទ័ពអ៊ីស្រាអែល អមដោយរថក្រោះ និងគ្រឿងឈូសឆាយ។ ប្រជាជនប៉ាឡេស្ទីនរាប់សិបម៉ឺននាក់ដែលភៀសខ្លួនចេញពីកន្លែងផ្សេងទៀតនៃតំបន់ហ្កាហ្សា ធ្លាប់បានជ្រកកោននៅក្នុងបរិវេណនោះមុនពេលដែលកងទ័ពអ៊ីស្រាអែល បានចូលកាន់កាប់។ភាគីអ៊ីស្រាអែល បានធ្វើការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA ដោយអះអាងថា បុគ្គលិករបស់ទីភ្នាក់ងារនេះបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារទ្រង់ទ្រាយធំរបស់ពួកហាម៉ាស លើអ៊ីស្រាអែល ដែលបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុន ហើយថាក្រុមហាម៉ាស មានផ្លូវរូងក្រោមដីរត់នៅក្រោមបរិវេណនេះ ហើយបានទទួលការផ្គត់ផ្គង់ថាមពលដែលផ្តល់ពីអគារអង្គការសហប្រជាជាតិនៅខាងលើនោះផងដែរ។ជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់អ៊ីស្រាអែល ប្រទេសលោកខាងលិចមួយចំនួនបានកាត់ផ្តាច់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារជំនួយ UNRWA ដែលរួមចំណែកដល់មហន្តរាយមនុស្សធម៌ ដែលកំពុងកើតមានរួចទៅហើយនៅក្នុងតំបន់ហ្កាហ្សា៕

កសិករប្រទេសឥណ្ឌា បដិសេធកិច្ចសន្យាតម្លៃគាំទ្រ ដែលផ្តល់ឲ្យដោយរដ្ឋាភិបាល

2024/02/20 09:40:33 am        155
អ្នកដឹកនាំម្នាក់ក្នុងចំណោមអ្នកដឹកនាំជាច្រើន បាននិយាយកាលពីថ្ងៃចន្ទថា សហជីពនានារបស់កសិករឥណ្ឌា បានច្រានចោលកិច្ចសន្យារយៈពេលប្រាំឆ្នាំសម្រាប់តម្លៃគាំទ្រអប្បបរមា ដែលបានស្នើឡើងដោយរដ្ឋាភិបាលឥណ្ឌា។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ពីយូស ហ្គោយ៉ាល(Piyush Goyal) បាននិយាយថា រដ្ឋាភិបាលឥណ្ឌាបានផ្តល់តម្លៃគាំទ្រដែលត្រូវបានធានាសម្រាប់កសិផលពោត និងកប្បាស ក្នុងគោលបំណងទម្លាយភាពជាប់គាំងជាមួយកសិករដែលកំពុងតវ៉ា។ឧស្ម័នបង្ហៀរទឹកភ្នែក និងរនាំងការពារ ត្រូវបានប្រើដើម្បីរារាំងកសិករ ដែលបង្កើតប្លុកបោះឆ្នោតដ៏មានឥទ្ធិពលមួយ នៅប៉ុន្មានខែមុនការបោះឆ្នោតសកលដែលនឹងកំណត់ពេលនៅខែឧសភា ដែលនាយករដ្ឋមន្ត្រី លោក Narendra Modi ស្វែងរកអាណត្តិទីបី។ការអត្ថាធិប្បាយរបស់លោក Goyal ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាមួយសហជីពកសិករ បន្ទាប់ពីក្រុមអ្នកតវ៉ាទាមទារតម្លៃខ្ពស់ជាងនេះ ដែលគាំទ្រដោយច្បាប់សម្រាប់ផលដំណាំជាង២០មុខ ដែលក្រុមកសិករតវ៉ាត្រូវបានអាជ្ញាធរបញ្ឈប់ នៅក្នុងចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ពីទីក្រុងញូវ ដេលី។កសិកររាប់ពាន់នាក់ បានចាប់ផ្ដើមដង្ហែក្បួនតវ៉ា ដែលគេហៅថា«តោះយើងទៅកាន់ទីក្រុងដេលី» ចាប់តាំងពីដើមសប្តាហ៍មុន ដើម្បីជំរុញឱ្យរដ្ឋាភិបាលកំណត់តម្លៃអប្បបរមាសម្រាប់កសិផលរបស់ពួកគេ។ កសិករ នៅតែបោះជំរំនៅតាមព្រំដែនរវាងរដ្ឋ ពុនចាប (Punjab) និងរដ្ឋ ហារីយ៉ាណា(Haryana) ចាប់តាំងពីថ្ងៃសុក្រ ទី ១៦ ខែកុម្ភៈ។

ភរិយាលោក Navalny និយាយថា ខ្លួននឹងបន្តប្រឆាំងលោក ពូទីន និងទាមទារសេរីភាពរុស្ស៊ី

2024/02/20 09:36:36 am        85
លោកស្រី យូលា ណាវ៉ាលណាយ៉ា (Yulia Navalnaya) បាននិយាយកាលពីថ្ងៃចន្ទ (១៩ កុម្ភៈ) ថាលោកស្រីនឹងបន្តការប្រយុទ្ធរបស់ស្វាមីខ្លួនដែលបានស្លាប់គឺអតីតមេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក អាឡិចស៊ី ណាវ៉ាលនី (Alexei Navalny) ដើម្បីទាមទារ «សេរីភាពរុស្ស៊ី» ហើយបានអំពាវនាវឱ្យអ្នកគាំទ្រក្រោកប្រឆាំងនឹងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដោយកំហឹង។ការអំពាវនាវរបស់លោកស្រី ណាវ៉ាលណាយ៉ា ពីបរទេសសម្រាប់ការតស៊ូនឹងលោក ពូទីន នេះកើតឡើងតិចជាងមួយខែមុនពេលការបោះឆ្នោតប្រធានាធិបតី ដែលស្ទើរតែប្រាកដក្នុងការប្រគល់តំណែងប្រធានវិមានក្រឹមឡាំង ឱ្យលោក ពូទីន រយៈពេលប្រាំមួយឆ្នាំទៀត។ លោកស្រីបានចោទលោក ពូទីន ថាបានសម្លាប់ស្វាមីរបស់ខ្លួន ហើយបានពង្រាត់កូនពីរនាក់ចេញពីឪពុករបស់ពួកគេ។លោកស្រី ណាវ៉ាលណាយ៉ា បានចោទប្រកាន់អាជ្ញាធររុស្ស៊ី ថាបានលាក់សាកសពរបស់លោក ណាវាលនី និងរង់ចាំឱ្យដាននៃភស្តុតាងធ្វើឃាតរលុបបាត់ពីរាងកាយ។ លោកស្រីមិនបានផ្តល់ភស្តុតាងទេ ប៉ុន្តែបាននិយាយថា ក្រុមរបស់ខ្លួននឹងផ្សាយព័ត៌មានលម្អិតអំពីអ្នកដែលសម្លាប់លោក ណាវាលនី៕

ក្រុមអ្នកតវ៉ាក្នុងទីក្រុង ហ្ស៊េរ៉ុយសាឡឹម ប៉ះទង្គិចជាមួយនគរបាល ខណៈអំពាវនាវឲ្យដោះលែងចំណាប់ថ្នូរ

2024/02/20 09:06:36 am        124
ការប៉ះទង្គិចគ្នា បានកើតឡើង នៅក្នុងទីក្រុងហ្ស៊េរ៉ុយសាឡឹម(Jerusalem)កាលពីថ្ងៃចន្ទទី១៩ខែកុម្ភៈ ខណៈក្រុមបាតុករប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអែល បានដើរក្បួនទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក្រោយចាកចេញពីអគាររដ្ឋសភា។មនុស្សរាប់ពាន់នាក់បានចូលរួមការតវ៉ា អំពាវនាវឲ្យរដ្ឋាភិបាលពន្លឿនកិច្ចព្រមព្រៀងដោះលែងដំណាប់ថ្នូរឲ្យវិលត្រឡប់មកផ្ទះវិញ ដែលកំពុងស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សានៅឡើយ។ អ្នកតវ៉ាម្នាក់ឈ្មោះលីរ៉ុន ប្រេតស៍ (Liron Pretz) បាននិយាយថា ពេលនេះ យើងកំពុងឈប់ហើយ យើងកំពុងប្រាប់រដ្ឋាភិបាលរបស់យើងថា សូមបញ្ឈប់ទៅ មានកិច្ចព្រមព្រៀងទៅ គ្មានឱកាសទៀតទេ គ្មាននាទីចុងក្រោយមួយទៀតទេ ហើយក៏គ្មាននាទី ទី២ដែរ។ ក្រុមអ្នកតវ៉ាបានអំពាវនាវឲ្យមានការរៀបចំការបោះឆ្នោតបន្ទាន់នៅក្នុងប្រទេសអ៊ីស្រាអែល និងបាននិយាយថា រដ្ឋាភិបាលគិតតែប្រយោជន៍ខ្លួនឯង។ ក្រុមបាតុការមួយចំនួនបានដុតភ្លើង ខណៈដែលអ្នកផ្សេងទៀត ស្រែកច្រៀងចម្រៀងស្នេហាជាតិ និងលើកបដាប្រឆាំងនឹងលោក Netanyahu។ ប៉ុន្តែលោក Netanyahu បានច្រានចោលការបោះឆ្នោតមុនអាណត្តិ ខណៈក្រុមអ្នកតវ៉ា អំពាវនាវឲ្យលោកលាលែងពីតំណែង។មនុស្សជិត៣ម៉ឺននាក់បានស្លាប់នៅក្នុងការវាយលុកឥតឈប់ឈររបស់អ៊ីស្រាអែលនៅក្នុងតំបន់ ហ្កាហ្សា ក្រោយអ៊ីស្រាអែល វាយសងសឹកលើក្រុមហាម៉ាស ដែលបានបើកការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី៧ខែតុលា សម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រមាណ ១.២០០នាក់ និងចាប់មនុស្សជាង២៥០នាក់ជាចំណាប់ថ្នូរចូលទៅក្នុងតំបន់ហ្កាហ្សា៕

អាជ្ញាធរខណ្ឌទួលគោក ទុកពេល៧ថ្ងៃឱ្យបញ្ឈប់ការលក់ដូរលើចិញ្ចើមផ្លូវម៉ៅសេងទុង

2024/02/19 03:32:07 pm        254
អាជ្ញាធរខណ្ឌទួលគោក បានដាក់ឱសានវាទ ត្រឹមរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៤នេះ រហូតដល់គម្រប់១សប្តាហ៍ ដោយមិនបន្តឱ្យមានការយកចំណី ឬចិញ្ចើមផ្លូវលេខ ២៤៥ ( មហាវិថីម៉ៅសេងទុង ) ធ្វើជាទីតាំងសម្រាប់អាជីវកម្មលក់ដូរបន្តទៀតនោះឡើយ ក្នុង​ករណី​ដែលពលរដ្ឋជាម្ចាស់ទីតាំង មិនមានការចូលរួមនោះ ​អាជ្ញាធរនឹងមានវិធានការរដ្ឋបាល ។ លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌទួលគោក ទទួលបន្ទុកកិច្ចការងារសណ្តាប់ធ្នាប់សាធារណៈ បានប្រាប់ BTV ឱ្យដឹងថា ក្រុមការងារអាជ្ញាធរ បាន​ចុះគូសគំនូស​ដើម្បីជាការកំណត់ចំណាំ​ឱ្យ​ប្រជាពលរដ្ឋលក់ដូរ បានដឹងពីចំណុច​ដែលត្រូវបានហាមឃាត់​មិនឱ្យលក់ដូរ​ហួសចូល​មកចិញ្ចើមផ្លូវ ។ ក្នុងនោះដែរអាជ្ញាធរ បានចុះតាមលំនៅឋានពលរដ្ឋទាំងអស់ នៅប្របសងខាងផ្លូវលេខ២៤៥ ( មហាវិថីម៉ៅសេងទុង ) ដោយបានជូនលិខិតជូនដំណឹងរបស់រដ្ឋបាលខណ្ឌជូនពួកគាត់ និង​បាន​ពន្យល់​ណែនាំដោយផ្ទាល់មាត់បន្ថែមផង​ ឱ្យពួកគាត់បានយល់ដឹង នឹង​ចូលរួម​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន មុនពេល​ដែលអាជ្ញាធរឈានដល់វិធានការរដ្ឋបាល ​ដោយប្រើវិធានការក្តៅ នៅពេលឆាប់ៗ​ខាងមុខនេះ ។ ពលរដ្ឋ ដែលមានលំនៅឋាននៅលើដងផ្លូវខាងលើ ​ក៏បាន​បង្ហាញ​អារម្មណ៍​រីករាយ ​និងពេញចិត្ត​ចំពោះការ​ចូលរួមគោរព ​និងសហការជាមួយក្រុមការងារ​អាជ្ញាធរខណ្ឌ ​ដែលបានចុះរៀបចំ​សណ្តាប់ធ្នាប់​ និងរបៀបរៀបរយសាធារណៈ ឱ្យមានភាពល្អប្រសើរឡើងនោះ ។គួរបញ្ជាក់ថា បញ្ហាសណ្តាប់ធ្នាប់របៀបរៀបរយ នៅលើមហាវិថីម៉ៅសេងទុង ​និងផ្លូវមួយចំនួនទៀត នៅក្បែរ ​និងជុំវិញផ្សារដើមគរ និងផ្សារនាគមាសជាដើម ​តែង​ត្រូវបានក្រុមការងារអាជ្ញាធរខណ្ឌ​មាន​វិធានការចុះរដ្ឋបាលរៀបចំជាបន្តបន្ទាប់មករហូត ​ប៉ុន្តែការរៀបចំកន្លងមក ហាក់នៅមិនទាន់​ទទួល​បាន​ប្រសិទ្ធភាព​ល្អប្រសើរនៅឡើយទេ ​ខណៈការ​លក់​ដូរ​យ៉ាង​អានាធិបតេយ្យ​ពាសពេញ​លើដងផ្លូវ​នៅតែបន្ត​ឧស្សាហ៍​កើតមាន ​ពិសេសនៅ​វេលាយប់ និងវេលាទាបភ្លឺ ៕ អត្ថបទ ៖ លីហេង

អ៊ីស្រាអែល នឹងបើកការវាយលុកក្រុងរ៉ាហ្វា បើចំណាប់ថ្នូរមិនត្រូវបានដោះលែងត្រឹមខែបុណ្យរ៉ាម៉ាដាន

2024/02/19 03:14:17 pm        71
រដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេននី ហ្កាន់ស៍ (Benny Gantz) បាននិយាយកាលពីថ្ងៃអាទិត្យ (១៨ កុម្ភៈ) ថាអ៊ីស្រាអែល នឹងបើកការវាយលុកក្នុងក្រុងរ៉ាហ្វា (Rafah) នៃតំបន់ហ្កាហ្សា បើចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស មិនត្រូវបានដោះលែងមកវិញត្រឹមខែតមអាហារមូស្លីមនៃបុណ្យរ៉ាម៉ាដាន ក្នុងពាក់កណ្ដាលខែមីនា។លោក ហ្កាន់ស៍ សមាជិកនៃគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែល បានសន្យាថា យោធានឹងជួយសម្រួលដល់ការជម្លៀសជនស៊ីវិលហ្កហ្សា ក្នុងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក និងអេហ្ស៊ីប ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួស។ប្រជាជនប៉ាឡេស្ទីនប្រមាណមួយលាននាក់ ដែលរត់គេចពីការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា បានភៀសខ្លួនទៅក្រុងរ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា ជាប់ព្រំដែនប្រទេសអេហ្ស៊ីប។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ប្រតិបត្តិការជើងគោកនៅក្រុងរ៉ាហ្វា គឺចាំបាច់សម្រាប់ការលុបបំបាត់កងវរសេនាតូចដែលនៅសេសសល់របស់ក្រុមហាម៉ាស ហើយថាអ្នកដែលអំពាវនាវអ៊ីស្រាអែល មិនឱ្យប៉ះពាល់តំបន់នោះគឺជាការអំពាវនាវឱ្យអ៊ីស្រាអែលចាញ់សង្រ្គាម៕

សង្រ្គាមដែលកំពុងបន្តនៅតំបន់ហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ជិត ២.៩០០០ នាក់

2024/02/19 03:11:09 pm        66
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យ (១៨ កុម្ភៈ) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ២៨.៩៨៥ នាក់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើទៅកាន់សារព័ត៌មានស៊ីនហួ ក្រសួងបាននិយាយថា ជនជាតិប៉ាឡេស្ទីនចំនួន ៦៨.៨៨៣ នាក់បានរងរបួសនៅក្នុងតំបន់ហ៊ុមព័ទ្ធមាត់សមុទ្រនេះ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។ក្រសួងនេះបានបន្ថែមថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១២៧ នាក់ និងបង្ករបួស ២០៥ នាក់ផ្សេងទៀតក្នុងអំឡុងពេល ២៤ ម៉ោងចុងក្រោយ។ ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ស្របពេលមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងកង្វះផ្នែកការពារស៊ីវិល និងក្រុមរថយន្តគិលានសង្គ្រោះ។បន្ថែមពីលើនេះ សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយថា មន្ទីរពេទ្យ អាល់អាម៉ាល់ (Al-Amal) ក្នុងទីក្រុង ខាន់ យូនីស (Khan Younis) ភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប បានឃើញការវាយប្រហារដោយផ្ទាល់ជាច្រើនពីរថក្រោះអ៊ីស្រាអែល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ស្ពឺ ក្រើនរំលឹកអាជ្ញាធរមូលដ្ឋានត្រូវខិតខំទប់ស្កាត់ល្បែងអនឡាញ និងបទល្មើសនានា
03/24/2026 04:03 PM
ទិវាកម្ចាត់រោគរបេង៖ មណ្ឌលសុខភាព និង​អង្គការដៃគូ​ប្តេជ្ញា​រួមគ្នាលុ​ប​បំបាត់​ជំងឺ​របេង​ឲ្យ​អស់​ពី​មូលដ្ឋាន​
03/24/2026 04:03 PM
ក្រសួងមុខងារសាធារណៈ៖ពេលខាងមុខ ក្រសួង ស្ថាប័ននីមួយៗនឹងមានថ្នាលឌីជីថលរួមមួយដើម្បីដំណើរការចរន្តឯកសារឱ្យមានភាពលឿនរហ័ស មានប្រសិទ្ធភាពខ្ពស់
03/24/2026 04:03 PM
បញ្ជូនជនសង្ស័យ ៥នាក់ពាក់ព័ន្ធនឹងការឆបោកអនឡាញ និងក្លែង​បន្លំទិដ្ឋាការស្នាក់នខុសច្បាប់​ទៅសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសតាមច្បាប់​
03/24/2026 04:03 PM
ក្រសួងផែនការប្រកាសដាក់ឱ្យដំណើរការ «ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor Portal) លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា» ដែលជាជំហានថ្មី ក្នុងការធ្វើទំនើបកម្ម និងបង្កើនប្រសិទ្ធភាពប្រព័ន្ធគាំពារសង្គម
03/24/2026 04:03 PM
លោកស្រី Sheinbaum ៖ ម៉ិកស៊ិកនឹងបញ្ជូនជំនួយបន្ថែមទៀតទៅកាន់គុយបា និងច្រានចោលការបិទច្រករបស់អាមេរិក
03/24/2026 04:03 PM
ជនបរទេសពាក់ព័ន្ធ Online Scams រាប់ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ដើម្បី​ស្ដារ​សន្តិសុខ​ជាតិ
03/24/2026 04:03 PM
ក្រសួងការងារបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥
03/24/2026 04:03 PM
សង្គ្រាមអ៊ីរ៉ង់ និងការបោះឆ្នោតពាក់កណ្តាលអាណត្តិ គ្របលើកិច្ចប្រជុំកំពូលអភិរក្សនិយមអាមេរិក
03/24/2026 04:03 PM
អាជ្ញាធរតំបន់៖ ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្ស ៥នាក់ នៅអ៊ុយក្រែន
03/24/2026 04:03 PM