លិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបសំបុក Online Scams នៅសង្កាត់​អូរបែក​ក្អម​ឃាត់​ខ្លួន​មនុស្ស ​៤៩នាក់
មនុស្សប្រុសស្រីពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ បណ្តាល​ឲ្យ​ក្មេង​ម្នាក់​រង​របួស​ធ្ងន់​នឹងត្រូវបញ្ចូនទៅតុលាការទាំង ២នាក់
ជនបរទេស ១,៥៥៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងធ្វើការងារស្នាក់នៅខុសច្បាប់

សន្តិសុខ និង សង្គម

កងកម្លាំងអ៊ីស្រាអែល បង្កើនការវាយប្រហារក្រុង Rafah ខណៈអ្នកការទូតព្យាយាមសង្គ្រោះបទឈប់បាញ់

2024/02/09 11:11:42 am        66
កងកម្លាំងអ៊ីស្រាអែល បានបង្កើនការទម្លាក់គ្រាប់បែកលើតំបន់នានាក្នុងទីក្រុងរ៉ាហ្វា (Rafah) ព្រំដែនភាគខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ (០៨ កុម្ភៈ) ជាទីដែលប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនហ្កាហ្សា សរុបកំពុងជ្រកកោន ខណៈដែលក្រុមអ្នកការទូតកំពុងស្វះស្វែងរកការចរចាបទឈប់បាញ់ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានច្រានចោលសំណើរបស់ក្រុមហាម៉ាស។ក្នុងសញ្ញាមួយដែលដំណើរការទូតមិនទាន់ចប់ គណៈប្រតិភូក្រុមហាម៉ាសដឹកនាំដោយមន្ត្រីជាន់ខ្ពស់ លោក ខាលី អាល់ហាយយា (Khalil Al-Hayya) បានទៅដល់ទីក្រុងគែរ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចរចាបទឈប់បាញ់ជាមួយអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា។ លោក ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃពុធ ថាលក្ខខណ្ឌដែលស្នើឡើងដោយក្រុមហាម៉ាស សម្រាប់បទឈប់បាញ់ក្នុងសង្គ្រាមរយៈពេល ៤ ខែគឺ «ជារឿងផ្ដេសផ្ដាសខ្លាំងណាស់» ហើយបានប្តេជ្ញាថានឹងប្រយុទ្ធ ដោយនិយាយថាជ័យជំនះគឺឈានដល់ហើយនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ។ពលរដ្ឋហ្កាហ្សា សង្ឃឹមយ៉ាងមុតមាំថាបទឈប់បាញ់អាចមកដល់ទាន់ពេលដើម្បីទប់ស្កាត់ការវាយលុករបស់អ៊ីស្រាអែល ដែលបានគម្រាមកំហែងទៅលើទីក្រុងរ៉ាហ្វា ដែលជារបងព្រំដែនភាគខាងត្បូងរបស់តំបន់ហ្កាហ្សា ដោយឥឡូវនេះមានប្រជាជនជាងមួយលាននាក់កំពុងស្ថិតទីនោះ ហើយពួកគេភាគច្រើនស្នាក់នៅក្នុងតង់បណ្តោះអាសន្ន៕

អាជ្ញាធរឆ្មក់ចុះបង្ក្រាប់ទីតាំង ល្បែងមួយកន្លែង ឃាត់ខ្លួនចំនួន ២៣នាក់

2024/02/07 09:42:47 pm        84
ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងមួយកន្លែង ដែលមានបង្កប់ល្បែងសុីសង ដូចជា មាន់ជល់ បៀរការ៉ាត់ បាល់អនឡាញ និងឃាត់បានមនុស្សប្រុសស្រី២៣នាក់ ម៉ូតូចំនួន១៦គ្រឿង និងកង់បីឥណ្ឌាចំនួន០៤គ្រឿង ។ក្នុងប្រតិបិត្តការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង ០៧ យប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវលេខ ១៤៤ កែងផ្លូវ ១៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ប្រភពព័ត៌មានពីមន្ត្រីនគរបាលដែលចុះប្រតិបត្តិការបានឲ្យដឹងថាក្រោយទទួលបានសេចក្ដីរាយការណ៍និងសំណូមពរពីប្រជាពលរដ្ឋ ថាទីតាំងនេះមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ប្រមូលផ្ដុំមនុស្ស ក្មេងចាស់ប្រុសស្រីទាំងយប់ទាំងថ្ងៃ បង្កភាពអសន្តិសុខ ធ្វើឲ្យប្រជាពលរដ្ឋដែលមានលំដ្ឋានក្បែរនោះមានការភ័យខ្លាច ពីសំណាក់ក្រុមអ្នកញៀនល្បែងទាំងនេះ។ ដូច្នេះកម្លាំងជំនាញព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សដកហូតវត្ថុតាងជាក់ស្ដែងតែម្ដង។ជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរទីតាំងនោះបានឲ្យដឹងថាទីតាំងនេះគឺបើកបង្កប់ល្បែងស៊ីសងយូរណាស់មកហើយដែលស្ថិតនៅទល់មុខនិងសង្កាត់ផ្សារកណ្ដាល១ តែម្ដង ដោយគ្មានខ្លាចញញើតអាជ្ញាធរនោះឡើយ។បច្ចុប្បន្នមនុស្សប្រុសស្រីចំនួន២៣នាក់ រួមទាំងម៉ូតូ ,កង់បីឥណ្ឌា និងវត្ថុតាងមួយចំនួន ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ អត្ថបទ៖ កុម្ភៈ

អាជ្ញាធរឆ្មក់ចុះបង្ក្រាប់ទីតាំង ល្បែងមួយកន្លែង ឃាត់ខ្លួនចំនួន ២៣នាក់

2024/02/07 09:40:09 pm        298
ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងមួយកន្លែង ដែលមានបង្កប់ល្បែងសុីសង ដូចជា មាន់ជល់ បៀរការ៉ាត់ បាល់អនឡាញ និងឃាត់បានមនុស្សប្រុសស្រី២៣នាក់ ម៉ូតូចំនួន១៦គ្រឿង និងកង់បីឥណ្ឌាចំនួន០៤គ្រឿង ។ក្នុងប្រតិបិត្តការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង ០៧ យប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវលេខ ១៤៤ កែងផ្លូវ ១៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ប្រភពព័ត៌មានពីមន្ត្រីនគរបាលដែលចុះប្រតិបត្តិការបានឲ្យដឹងថាក្រោយទទួលបានសេចក្ដីរាយការណ៍និងសំណូមពរពីប្រជាពលរដ្ឋ ថាទីតាំងនេះមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ប្រមូលផ្ដុំមនុស្ស ក្មេងចាស់ប្រុសស្រីទាំងយប់ទាំងថ្ងៃ បង្កភាពអសន្តិសុខ ធ្វើឲ្យប្រជាពលរដ្ឋដែលមានលំដ្ឋានក្បែរនោះមានការភ័យខ្លាច ពីសំណាក់ក្រុមអ្នកញៀនល្បែងទាំងនេះ។ ដូច្នេះកម្លាំងជំនាញព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សដកហូតវត្ថុតាងជាក់ស្ដែងតែម្ដង។ជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរទីតាំងនោះបានឲ្យដឹងថាទីតាំងនេះគឺបើកបង្កប់ល្បែងស៊ីសងយូរណាស់មកហើយដែលស្ថិតនៅទល់មុខនិងសង្កាត់ផ្សារកណ្ដាល១ តែម្ដង ដោយគ្មានខ្លាចញញើតអាជ្ញាធរនោះឡើយ។បច្ចុប្បន្នមនុស្សប្រុសស្រីចំនួន២៣នាក់ រួមទាំងម៉ូតូ ,កង់បីឥណ្ឌា និងវត្ថុតាងមួយចំនួន ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ អត្ថបទ៖ កុម្ភៈ

ប្រទះឃើញសារធាតុញៀន៣០៤កញ្ចប់ នៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ

2024/02/07 04:03:39 pm        23
ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានប្រទះឃើញថង់ ចំនួន ០៣ថង់ សង្ស័យជាសារធាតុញៀន ក្រោយពីត្រួតពិនិត្យជាក់ស្តែបង្ហាញថា គឺជាគ្រឿងញៀន កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។សមត្ថកិច្ចខណ្ឌសែនសុខ ប្រាប់ឲ្យដឹងថា នៅក្នុងថង់នោះមានកញ្ចប់ពណ៌ខៀវទំពាំងបាយជូ ចំនួន ១៩៤កញ្ចប់ និងកញ្ចប់ពណ៌ក្រហមស្តូប៊ូរី ចំនួន ១១០កញ្ចប់ ត្រូវបានគេទុកចោលនៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ។ ក្រោមប្រទះបែបនេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិនិត្យជាក់ស្តែងឃើញសារធាតុញៀនប្រភេទ អ៉ិចស្តាស៊ី (MDMA) ចំនួន ៣០៤កញ្ចប់ ទម្ងន់ជាង ២គីឡូក្រាម។សមត្ថកិច្ចបញ្ជាក់ថា ចំពោះករណីនេះកម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្តទៀត ។ ជុំវិញករណីនេះសមត្ថកិច្ចសន្និដ្ឋាន គឺជនសង្ស័យភ័យខ្លាច ដោយមានគោលដៅសមត្ថកិច្ច ចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះ៕ ដោយ ៖ តារាវុទ្ធី

សមាជិកសភាបក្សប្រឆាំងរបស់សេណេហ្គាល់ បីរូបត្រូវចាប់ខ្លួន បន្ទាប់ពីជម្លោះជុំវិញការពន្យារពេលបោះឆ្នោត

2024/02/07 02:59:12 pm        97
សមាជិកសភាបក្សប្រឆាំងនៅប្រទេសសេណេហ្គាល់ ចំនួន ៣រូប ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ (០៦ កុម្ភៈ) ស្របពេលមានការខ្វែងគំនិតពីការផ្លាស់ប្តូររបស់សភាក្នុងការពន្យារពេលការបោះឆ្នោតប្រធានាធិបតីរយៈពេល ១០ ខែ ដែលបានជំរុញឱ្យប្លុកសេដ្ឋកិច្ច និងនយោបាយរបស់អាហ្វ្រិកខាងលិចអំពាវនាវឱ្យមានការបង្កើតឡើងវិញនូវប្រតិទិនបោះឆ្នោត។សមាជិកសភាកាលពីល្ងាចថ្ងៃចន្ទ បានអនុម័តវិសោធនកម្មនៅនាទីចុងក្រោយដើម្បីរៀបចំការបោះឆ្នោតនៅថ្ងៃទី១៥ ខែធ្នូ ជំនួសឱ្យថ្ងៃទី២៥ ខែកុម្ភៈ ដែលបានកំណត់ទុក ដោយបង្កឲ្យមានការបន្តអាណត្តិរបស់លោកប្រធានាធិបតី ម៉ែកគី សាល (Macky Sall) ដែលបានធ្វើឱ្យមានការតវ៉ាតាមដងផ្លូវ និងការជូនដំណឹងអាសន្នជាអន្តរជាតិ។អ្នកនាំពាក្យរបស់គណបក្សប្រឆាំង ផាស្ទេហ្វ (Pastef) ដែលត្រូវបានរំលាយ លោក អ៊ែល ម៉ាលីក ឌៀយេ (El Malick Ndiaye) បាននិយាយតាមរយៈសារមួយថា សមាជិកសភាបីនាក់មកពីគណបក្សប្រឆាំង យ៉េវវី អាស្កាន វី (Yewwi Askan Wi) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ដោយបន្តថា អតីតប្រមុខនគរបាលម្នាក់ក៏ត្រូវបានឃុំខ្លួនដែរ។ការពន្យារពេលនៃការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានធ្វើឱ្យមានការមិនពេញចិត្តជាខ្លាំងចំពោះអ្នកដែលគិតថាសេណេហ្គាល់ នឹងប្រកាន់ខ្ជាប់នូវដំណើរការបោះឆ្នោតស្តង់ដារ ដែលនោះបានក្លាយជារឿងចម្លែកកាន់តែខ្លាំងឡើងនៅអាហ្វ្រិកខាងលិច ៕

អ្នកដំណើរជនជាតិចិន ជាប់គាំង ខណៈព្យុះរដូវរងា ធ្វើឱ្យការធ្វើដំណើរក្នុងថ្ងៃបុណ្យចូលឆ្នាំ មានភាពវឹកវរ

2024/02/07 02:53:13 pm        91
ព្យុះទឹកកក និងភ្លៀងធ្លាក់ត្រជាក់ខ្លាំង បាននាំមកនូវការរំខានយ៉ាងខ្លាំងដល់ការធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់ ក្នុងពេលបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសចិន ដែលបណ្តាលឱ្យអ្នកបើកបរជាប់គាំងនៅក្នុងរថយន្តនៅលើផ្លូវហាយវ៉េ ដែលពេញទៅដោយទឹកកក ហើយអ្នកដំណើរជួបការលំបាកក្នុងការកក់សំបុត្ររថភ្លើង និងជើងហោះហើរឡើងវិញ ដែលត្រូវបានលុបចោល។ អាកាសធាតុរដូវរងាធ្ងន់ធ្ងរ បានកើតមានឡើង ខណៈអ្នកធ្វើដំណើរជនជាតិចិន បានធ្វើឲ្យមានកំណត់ត្រាមានការធ្វើដំណើររាប់លាននាក់ ក្នុងអំឡុងពេល ៤០ ថ្ងៃដ៏មមាញឹក ដើម្បីត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញចូលរួមការប្រារព្ធពិធីបុណ្យចូលឆ្នាំ ជាពិធីបុណ្យនិទាឃរដូវ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នៅក្នុងខេត្ត Hubei ដែលរងគ្រោះខ្លាំង និងខេត្ត Anhui ដែលនៅជិតខាង សីតុណ្ហភាពបានធ្លាក់ចុះក្រោមត្រជាក់ដល់កកក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ហើយកម្មកររាប់ពាន់នាក់ត្រូវបានគេដាក់ពង្រាយដើម្បីជួយក្នុងប្រតិបត្តិការរថភ្លើង និងសម្អាតផ្លូវ។ វីដេអូ និងរូបភាពជាច្រើនដែលបានផ្សព្វផ្សាយតាមអ៊ីនធឺណិត បង្ហាញពីរថយន្តមានព្រិលធ្លាក់លើជាប់គាំងនៅលើផ្លូវហាយវ៉េ។ អ្នកផ្សេងទៀតបង្ហាញពីហ្វូងអ្នកដំណើរ ដែលជាប់គាំងនៅក្នុងស្ថានីយ៍រថភ្លើង។ នៅភាគកណ្តាលប្រទេសចិន ចរាចរណ៍ត្រូវបានផ្អាក ដោយសារផ្លូវហាយវេរាប់សិបកន្លែងត្រូវបានបិទនៅទូទាំងខេត្តហ៊ូប៉ី ហើយជើងហោះហើររាប់រយត្រូវបានលុបចោលនៅមជ្ឈមណ្ឌលដឹកជញ្ជូន ទីក្រុង Wuhan កាលពីចុងសប្តាហ៍ ដោយមានអាកាសធាតុមិនអំណោយផលខ្លាំងបន្ថែមទៀតត្រូវបានរំពឹងទុកនៅក្នុងតំបន់ធំៗក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ រដូវកាលវិស្សមកាលនេះ ជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំដែលមនុស្សជាច្រើននៅទូទាំងប្រទេសចិន អាចធ្វើដំណើរដោយសេរីដើម្បីអបអរជាមួយមិត្តភក្តិ និងក្រុមគ្រួសារ បន្ទាប់ពីការបញ្ចប់នៃការគ្រប់គ្រងដ៏តឹងរ៉ឹងជំងឺ Covid-19 ដែលបានរឹតបន្តឹងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ២០២០ មក។

មនុស្ស៣០នាក់ ត្រូវបានចាប់ខ្លួននៅអេក្វាឌ័រ និងអេស្បាញអំឡុងកាស៊ើបអង្កេតលើក្រុមម៉ាហ្វៀអាល់បានី

2024/02/07 12:24:19 pm        70
ការិយាល័យអគ្គមេធាវីរបស់ប្រទេសអេក្វាឌ័រ បាននិយាយកាលពីថ្ងៃអង្គារថា នគរបាលនៅក្នុងប្រទេសអេក្វាឌ័រ និងអេស្ប៉ាញ បានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ៣០នាក់ នៅក្នុងប្រតិបត្តិការដំណាលគ្នា ជាផ្នែកមួយនៃការស៊ើបអង្កេតលើឧក្រិដ្ឋកម្មរៀបចំទុករបស់ជនជាតិអាល់បានី។រដ្ឋអាជ្ញាមកពីប្រទេសទាំងពីរ បានធ្វើការវាយឆ្មក់ចំនួន ៥៧លើក នៅក្នុងខេត្តចំនួន ៦ របស់ប្រទេសអេក្វាឌ័រ និងនៅក្នុងទីក្រុងចំនួន ៤ របស់ប្រទេសអេស្បាញ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទលាងលុយ និងការជួញដូរគ្រឿងញៀន។ការវាយឆ្មក់នេះ បានកើតឡើងក្នុងពេលការវាយលុករបស់យោធា ដែលធ្វើឡើងដោយប្រធានាធិបតីអេក្វាឌ័រ លោក Daniel Noboa ដើម្បីប្រយុទ្ធប្រឆាំងក្រុមឧក្រិដ្ឋជននៅក្នុងប្រទេសអាមេរិកខាងត្បូង ដែលលោកបានកំណត់ថាជាក្រុមភេរវករ។ប្រាក់ដែលរឹបអូសបានមានតម្លៃប្រហែល ៤៨៣.០០០ ដុល្លារ។ រដ្ឋអាជ្ញា ក៏បានរកឃើញលុយសុទ្ធ និងអាវុធ ហើយរឹបអូសបានទ្រព្យសម្បត្តិ និងរថយន្តច្រើនគ្រឿង។ នគរបាលប្រទេសអេក្វាឌ័រ បាននិយាយថា អ្នកជាប់ឃុំរួមមានមនុស្សមកពីប្រទេសកូឡុំប៊ី អាហ្សង់ទីន ចិន អេស្បាញ អេក្វាឌ័រ និងអាល់បានី ដែល ក្រុមនេះត្រូវបានចោទប្រកាន់ថា ដឹកនាំដោយពលរដ្ឋអាល់បានី។

រលកធំៗខ្យល់បក់បោកលើប្រទេសគុយបា បណ្តាលឱ្យមានទឹកជំនន់ និងដាច់ចរន្តអគ្គិសនី

2024/02/07 12:20:42 pm        89
ការប្រឈមភាពត្រជាក់ខ្លាំងខុសប្រក្រតី បានវាយលុកនៅឆ្នេរសមុទ្រភាគខាងជើងប្រទេសគុយបា កាលពីថ្ងៃអង្គារ ដោយមានរលកធំៗ ជន់លិចផ្លូវនាដោយទឹកសមុទ្រ បណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងធ្វើឱ្យទីក្រុងឡាហាវ៉ាន់ ពង្រាយដោយសំរាម និងមែកឈើបាក់មក។សន្ទុះខ្យល់ បានហក់ឡើងដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅតំបន់ភាគខាងលិចនៃកោះនេះ ខណៈ មានព្យុះ និងខ្យល់បក់ខ្លាំង បោកបក់មកភាគខាងត្បូងពីរដ្ឋផ្លរីដា ដែលបានឃើញស្ថានភាពស្រដៀងគ្នាកាលពីដើមសប្តាហ៍នេះ។ ពលរដ្ឋនៅទីក្រុងឡាហាវ៉ាន់ ដេកនៅពេលយប់ មានអគ្គិសនីដាច់ ឆេះៗ ខណៈសីតុណ្ហភាពបានធ្លាក់ចុះដល់ ១២ អង្សាសេ ដែលត្រជាក់ខុសពីធម្មតាសម្រាប់ប្រទេសគុយបា។នៅពេលព្រលឹមស្រាងៗ ទឹកបានហូរកាត់តាមដងផ្លូវនានាក្នុងទីក្រុង មានត្រីផ្លាស់ទី និងមានសារ៉ាយ ជាច្រើនជាប់នៅលើដី។អ្នកវិទ្យាសាស្ត្រ និងអ្នករៀបចំទីក្រុង បាននិយាយថា ទីក្រុងឡាហាវ៉ាន់ ជាទីក្រុងឆ្នេរសមុទ្រមួយដែលបានកសាងកាលជាច្រើនសតវត្សរ៍មកហើយនៅលើឈូងសមុទ្រម៉ិកស៊ិក មានភាពងាយរងគ្រោះ ជាពិសេសចំពោះការកើនឡើងកម្រិតទឹកសមុទ្រ និងព្យុះដែលនាំមកដោយបម្រែបម្រួលអាកាសធាតុ បង្កឡើងដោយមនុស្ស។ យោងតាមកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ច្រើនជាងមួយភាគបីនៃប្រជាជនចំនួន ២,២ លាននាក់ បានរស់នៅក្នុងតំបន់មានហានិភ័យពីការទន្ទ្រានដែនទឹក។ ការកើនឡើងកម្រិតទឹកសមុទ្រ បានគំរាមកំហែងដល់ទីក្រុងឆ្នេរមួយចំនួនដូចជាទីក្រុងឡាហាវ៉ាន់ ។

ចំនួនអ្នកស្លាប់ដោយសារព្យុះដ៏កំណាចនៅក្នុងរដ្ឋកាលីហ្វនីញ្ញា បានកើនឡើងដល់៩នាក់

2024/02/07 12:02:57 pm        62
ភ្លៀងធ្លាក់ខ្លាំងបណ្ដលមកពីប្រព័ន្ធសំណើមអាកាសធ្ងន់ធ្ងរបានវាយប្រហារយ៉ាងដំណំនៅក្នុងរដ្ឋកាលី ហ្វនីញាភាគខាងត្បូង ប៉ុន្តែស្ថានភាពអាកាសធាតុអាប់អួរ នៅតែបន្តវាយប្រហារកាលពីថ្ងៃអង្គារ ខណៈល្បប់និងកម្ទេចកម្ទីផ្សេងៗ បានពន្លិចផ្លូវនានា និងបានបង្ខំឲ្យមានការជម្លៀសប្រជាពលរដ្ឋ។ ចំនួនអ្នកស្លាប់ដោយសារព្យុះដ៏កំណាចនេះ បានកើនឡើង ដល់៩នាក់ និង រួមទាំងអ្នកស្លាប់ទាក់ទងនឹងព្យុះលើកដំបូង នៅក្នុងភាគខាងត្បូងរបស់រដ្ឋកាលីហ្វនីញា ។ ក្រុមមន្ត្រី កំពុងព្រួយបារម្ភខ្លាំងថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង នៅពេលទឹកស្រក។ ទោះយ៉ាងណាក៏ដោយ ក្រុមមន្ត្រីបាននិយាយថា គេរំពឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតគ្របដណ្ដប់ទូទាំងតំបន់ភាគខាងត្បូង យ៉ាងហោចណាស់នៅថ្ងៃពុធនេះ ហើយភ្លៀងធ្លាក់ខ្លាំងអាចកើតមានឡើង។ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងដល់កម្រិតបំណែកកំណត់ត្រា ក្នុងពេលមួយថ្ងៃនៅទូទាំងតំបន់ Los Angeles ជំនន់ទឹកភ្លៀងនៅតែបន្តប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ភាគខាងត្បូងនៃរដ្ឋកាលីហ្វនីញា រហូតមកដល់រសៀលថ្ងៃអង្គារ សប្ដាហ៍នវ។ ការព្រមានពីទឹកជំនន់ដ៏គំហុក ក៏ត្រូវបានប្រកាសផងដែរសម្រាប់តំបន់ឆ្នេរ Orange County ហើយការណែនាំប្រុងប្រយ័ត្ននៃទឹកជំនន់ ត្រូវបានចេញសម្រាប់តំបន់ភាគខាងត្បូង ដូចជាទីក្រុងសានឌីហ្គោ និងតំបន់ព្រំដែនអាមេរិក -ម៉ិកស៊ិក ផងដែរ។ ស្នងការនគរបាលដ្ឋានក្រុង Los Angeles បានរាយការណ៍ពីករណីគ្រោះថ្នាក់ចរចរណ៍ជាច្រើនករណីនិងមានអ្នករបួសមួយចំនួនចាប់តាំងពីព្យុះនេះបានចាប់ផ្ដើម ខណៈលោកស្រី គ្រីស្ទីន ក្រូលី ( Kristin Crowley)ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យក្រុង បាននិយាយថា ក្រុមការងាររបស់លោកស្រី បានឆ្លើយបទៅនឹងឧបទ្ទវហេតុទឹកជំនន់យ៉ាងហោចណាស់១៣០ករណី គិតត្រឹមព្រឹកថ្ងៃចន្ទ។លោកស្រី បន្ថែមថា ក្រុមមន្ត្រី ក្រុង Los Angeles បានរាយការណ៍ថា មានបំណាក់ដីជាង១២០កន្លែង និងកម្ទេចកម្ទីហូរពាសពេញទីក្រុង និងបានបង្កការខូចខាតដល់ហេដ្ឋាចរនាសម្ព័ន្ធយ៉ាងហោចណាស់២៥ដោយសារតែភ្លៀងធ្លាក់ខ្លាំងឬបំណាក់ដីគិតត្រឹមល្ងាចថ្ងៃចន្ទ៕

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ ស៊ីរី ចោទប្រកាន់អាមេរិក ពីបទលួចយកប្រេង និងគ្រាប់ធញ្ញជាតិ

2024/02/07 11:56:06 am        100
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងសហរដ្ឋអាមេរិកបានបង្កើនប្រតិបត្តិការរបស់ពួកគេដើម្បី លួចទ្រព្យសម្បត្តិជាតិរបស់ស៊ីរី ជាពិសេសប្រេង និងគ្រាប់ធញ្ញជាតិ។ សារព័ត៌មានរដ្ឋ SANA បានចោទប្រកាន់កងកម្លាំងសហរដ្ឋអាមេរិកថាបានរត់ពន្ធប្រេង និងគ្រាប់ធញ្ញជាតិចេញពីប្រទេសតាមរយៈការឆ្លងកាត់ខុសច្បាប់ ដោយនិយាយថាពួកគេបានដឹកជញ្ជូនរថក្រោះ និងស៊ីទែនប្រេងចំនួន១៦០ គ្រឿងដែលផ្ទុកដោយធនធានដែលបានលួច ទៅកាន់ប្រទេសអ៊ីរ៉ាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ ដោយដកស្រង់ប្រភពនានាក្នុងស្រុកនៅខេត្តអាល់ហាសាកា(al-Hasakah)ភាគឦសាន ទីភ្នាក់ងារសារព័ត៌មានបាននិយាយថា ក្បួនរថក្រោះចំនួន៨៤គ្រឿង ដែលដឹកប្រេងពីតំបន់នានានៃខេត្តនេះ បានឆ្លងកាត់ចំណុចព្រំដែនអាល់ម៉ាមូឌីយ៉ា(al-Mahmoudiyah)ទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ សារព័ត៌មាន SANA បាននិយាយថា ក្បួនរថយន្ត ៧៦ គ្រឿងផ្សេងទៀត ដែលដឹកស្រូវសាលី និងស្រូវបាឡេ ពីឃ្លាំងគ្រាប់ធញ្ញជាតិ ដែលរឹបអូសដោយកងជីវពលនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដឹកនាំដោយក្រុមកងកម្លាំងឃឺដ គាំទ្រដោយសហរដ្ឋអាមេរិក បានឆ្លងកាត់ចំណុចព្រំដែន អាល់ វ៉ាលីដ (al-Walid) ទៅកាន់ប្រទេសអ៊ីរ៉ាក់។ រដ្ឋាភិបាលស៊ីរីបានរិះគន់ប្រតិបត្តិការរបស់អាមេរិកថាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន និងជាការកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិរបស់ខ្លួន។ ប្រទេសស៊ីរីបាននិងកំពុងទប់ទល់ទៅនឹងផលប៉ះពាល់នៃសង្គ្រាម ហើយការលួចធនធានសំខាន់ៗរបស់ខ្លួនធ្វើឱ្យបញ្ហាសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។ រដ្ឋាភិបាលនេះ បានចោទសួរម្តងហើយម្តងទៀតអំពីតួនាទីរបស់កងកម្លាំងអាមេរិកក្នុងប្រទេសស៊ីរី ដោយនិយាយថា ពួកគេបំពានច្បាប់ និងបទដ្ឋានអន្តរជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីអាល្លឺម៉ង់ ហៅសង្គ្រាមអ៊ីរ៉ង់ថាជាកំហុសដ៏មហន្តរាយ ក្នុងការស្តីបន្ទោសដ៏កម្រចំពោះលោក Trump
03/25/2026 12:03 PM
ការស្ទង់មតិធុរកិច្ច៖ សង្គ្រាមនៅអ៊ីរ៉ង់ ចាប់ផ្តើមជះផលប៉ះពាល់លើសេដ្ឋកិច្ចសកល
03/25/2026 11:03 AM
អ្នកលក់រាយប្រេងឥន្ធនៈនៅប្រទេសកេនយ៉ា កំពុងខ្វះការផ្គត់ផ្គង់ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា
03/25/2026 11:03 AM
កោះតៃវ៉ាន់និយាយថា សហរដ្ឋអាមេរិក មានភាពបន្ទាន់ខ្ពស់ក្នុងការពន្លឿនការដឹកជញ្ជូនអាវុធ
03/25/2026 11:03 AM
លោក Trump ផ្ដល់ការគាំទ្រពេញលេញដល់នាយករដ្ឋមន្ត្រី Orban របស់ហុងគ្រី មុនការបោះឆ្នោតនៅខែមេសាខាងមុខ
03/25/2026 11:03 AM
CPL រៀបចំពាន U14 ដើម្បីជំរុញក្លិបសមាជិកបំពេញលក្ខខណ្ឌ និង​ទទួល​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ប្រកួត AFC
03/25/2026 11:03 AM
ប្រជាជនអាហ្សង់ទីន ចេញធ្វើបាតុកម្មដើម្បីប្រារព្ធខួបលើកទី៥០ នៃរដ្ឋប្រហារយោធា
03/25/2026 11:03 AM
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន៖ ប៉ាគីស្ថានត្រៀមដើម្បីសម្របសម្រួលកិច្ចចរចាដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា
03/25/2026 11:03 AM
CNN៖ ទីក្រុងតេអេរ៉ង់មានឆន្ទៈស្តាប់សំណើរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាម
03/25/2026 11:03 AM
រដ្ឋមន្ត្រីការបរទេសចិន ជំរុញឱ្យមានកិច្ចចរចាសន្តិភាពឆាប់ៗ ក្នុងជំនួបទូរសព្ទជាមួយសមភាគីអ៊ីរ៉ង់
03/25/2026 11:03 AM