សមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបទីតាំងសង្ស័យ Online Scams នៅកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនមនុស្ស ៩នាក់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ច្បាប់ប្រឆាំង Online Scam នឹងរួមចំណែក​ធានាមិនឱ្យបទល្មើសនេះ​ត្រឡប់វិញ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស ១៧នាក់ ពាក់ព័ន្ធករណី Online Scam ក្នុងភូមិសាស្ត្រ​សង្កាត់​វាលស្បូវ
សមត្ថកិច្ច ឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់ទៀត ជាប់ពាក់ព័ន្ធ Online Scam នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

រុស្ស៊ី និយាយថា អ៊ុយក្រែន បានទទួលការព្រមាន១៥នាទីមុនពេលយន្តហោះដឹកឈ្លើយសឹកបានធ្លាក់ខណៈអ៊ុយក្រែន ច្រានចោល

2024/01/26 11:49:01 am        150
លោកអានដ្រេកាតូផូលូវ (Andrei Kartopolov)អតីតតឧត្ដមសេនីយ៍រុស្ស៊ីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ទីភ្នាក់ងារចារកម្មយោធារបស់អ៊ុយក្រែន បានផ្ដល់ការព្រមានរយៈពេល១៥នាទី មុនពេលយន្តហោះដឹកអ្នកទោសអ៊ុយក្រែនរបស់រុស្ស៊ី បានចូលទៅក្នុងតំបន់មួយ ជាទីដែលយន្តហោះត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃពុធទី២៤ខែមករា ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។ ក្រុងមូស្គូ បានចោទប្រកាន់អ៊ុយក្រែន ថាបានបាញ់ទម្លាក់យន្តហោះ អ៊ីលយូស៊ីន អាយធី ៧៦ (Ilyushin Il-76)របស់រុស្ស៊ី នៅក្នុងតំបន់បេលក្រដ(Belgorod)របស់ប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្សទាំងអស់ចំនួន៧៤នាក់ លើយន្តហោះ រួមទាំងទាហានអ៊ុយក្រែនដែលរុស្ស៊ីចាប់បានចំនួន៦៥នាក់ ពេលកំពុងធ្វើដំណើរទៅកាន់ទីតាំងសម្រាប់ដោះដូរឈ្លើសឹករបស់រុស្ស៊ី។ គណៈកម្មការស៊ើបអង្កេតរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះនោះត្រូវបានបាញ់ដោយមីស៊ីលបាញ់ពីលើដីទៅលើអាកាស ផលិតដោយប្រទេសអ៊ុយក្រែន។ អ៊ុយក្រែន បានច្រានចោលការចោទប្រកាន់ដែលថាខ្លួនបានទទួលការព្រមានមួយដូចមាត់រុស្ស៊ីថា ។អ៊ុយក្រែន បានប្រកែក និងបញ្ជាក់ ដែលថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះនោះ ប៉ុន្តែ បានបញ្ជាក់លម្អិតពី ការអះអាងនិងការអំពាវនាវរបស់ក្រុងមូស្គូ សម្រាប់ការអំពាវនាវឲ្យមានការស៊ើបអង្កេតជាអន្តរជាតិ។លោកស្រី រ៉ូសេម៉ារី ឌីកាឡូ (Rosemary DiCarlo) ប្រធានផ្នែកនយោបាយរបស់អង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សានេះថា ក្រុមប្រឹក្សាសន្តិសុខអង្គគារសហប្រជាជាតិ បានជួបគ្នាកាលពីថ្ងៃព្រហស្បតិ៍ តបតាមសំណើរបស់រុស្ស៊ីដើម្បីពិភាគ្សាពីយន្តហោះដែលបានធ្លាក់។ អង្គការសហប្រជាជាតិពុំមានតួនាទីក្នុងការផ្ទៀងផ្ទាត់កាលៈទេសៈនៃការធ្លាក់យន្តហោះនោះទេ៕

ពលរដ្ឋហ្កាហ្សា កំពុងស្រេកឃ្លាន ខណៈអ៊ីស្រាអែល បង្កើនការប្រយុទ្ធក្នុងសង្រ្គាមលើក្រុមហាម៉ាស

2024/01/26 11:42:41 am        88
នៅតំបន់ហ្កាហ្សា ភាគខាងជើងដែលពិបាកទៅដល់ ការចែកចាយជំនួយដ៏កម្រត្រូវបានឡោមព័ទ្ធដោយប្រជាជនប៉ាឡេស្ទីនដែលកំពុងស្រេកឃ្លាន និងបុគ្គលិកជំនួយរាយការណ៍ថាមើលឃើញមានមនុស្សស្គមស្គាំង និងស្រេកឃ្លានខ្លាំងជាច្រើន។ភាពអត់ឃ្លានបានលេបត្របាក់តំបន់ហ្កាហ្សាស្រ្ទីប ទាំងមូលដែលជាតំបន់ហ៊ុមព័ទ្ធតូចមួយមានមនុស្ស ២,៣លាននាក់ កំពុងរស់នៅក្រោមការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ខណៈដែលខ្លួនកំពុងប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាស។ អង្គការសហប្រជាជាតិបានព្រមាននៅសប្តាហ៍នេះថាដែនដីមួយនេះកំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស។ ខណៈពេលដែលតំបន់នានានៅជិតព្រំដែនអេហ្ស៊ីបទទួលបានការផ្គត់ផ្គង់អាហារនាំចូលមានកម្រិត ប្រជាជននៅភាគខាងជើង និងភាគកណ្តាលនៃតំបន់ហ៊ុមព័ទ្ធនេះ ជាទីដែលការប្រយុទ្ធគ្នាបានកើតមានយ៉ាងខ្លាំងក្លាបំផុត កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយ នេះបើយោងតាមបុគ្គលិកជំនួយ។ មិនមានទិន្នន័យទូលំទូលាយស្តីពីភាពអត់ឃ្លានអាចរកបានសម្រាប់តំបន់ហ្កាហ្សាទេ ដោយសារភ្នាក់ងារជំនួយពិបាកក្នុងការផ្លាស់ទី និងទំនាក់ទំនងទៅកាន់តំបន់នេះ ស្របពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។របាយការណ៍ដែលគាំទ្រដោយអង្គការសហប្រជាជាតិកាលពីខែធ្នូ បាននិយាយថា ប្រជាជនទាំងមូលនៃតំបន់ហ្កាហ្សា ប្រឈមនឹងកម្រិតវិបត្តិនៃភាពអត់ឃ្លាន និងការកើនឡើងហានិភ័យនៃគ្រោះទុរ្ភិក្ស៕

អាមេរិក បានព្រមានអ៊ីរ៉ង់ ពីការគំរាមកំហែងពីភេរវកម្មមុនការវាយប្រហារថ្ងៃទី៣ មករា

2024/01/26 11:35:54 am        90
មន្ត្រីអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ មករា) ថារដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្លាប់បានព្រមានជាឯកជនដល់អ៊ីរ៉ង់ អំពី «ការគំរាមកំហែងភេរវកម្ម» នៅក្នុងព្រំដែនរបស់ខ្លួន មុនពេលការវាយប្រហារដ៏បង្ហូរឈាមមួយក្នុងខែនេះ ដែលត្រូវបានអះអាងដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ខណៈពេលដែលមន្ត្រីរូបនោះបាននិយាយថា ការព្រមានអំពីការវាយប្រហារកាលពីថ្ងៃទី០៣ ខែមករា ដែលជាការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួនពីរនៅក្នុងទីក្រុង ឃើម៉ាន (Kerman) ភាគអាគ្នេយ៍ដែលបានសម្លាប់មនុស្សជិត ១០០នាក់ និងបង្ករបួសជាច្រើននាក់ គឺជាទម្លាប់ធម្មតានោះ ក្រុមអ្នកវិភាគបាននិយាយថា នេះអាចបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការកសាងទំនុកចិត្តជាមួយអ៊ីរ៉ង់។កិច្ចខិតខំប្រឹងប្រែងបែបនេះនឹងកើតឡើងប្រឆាំងនឹងភាពតានតឹងនៃការវាយប្រហារដោយភ្នាក់ងារគាំទ្រដោយអ៊ីរ៉ង់ លើផលប្រយោជន៍លោកខាងលិច រួមទាំងការវាយលុករបស់ក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ នៅភាគខាងត្បូងអ៊ីស្រាអែល និងការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃសៅរ៍ លើមូលដ្ឋានទ័ពអាកាសអ៊ីរ៉ាក់ ដែលដាក់ទ័ពអាមេរិកជាច្រើន៕

ក្រុមហាម៉ាស សម្លឹងមើលតួនាទីក្រោយសង្គ្រាម នៅក្នុងនយោបាយប៉ាឡេស្ទីន

2024/01/26 10:26:50 am        155
មន្ត្រីជាន់ខ្ពស់ និងក្រុមអ្នកវិភាគ បាននិយាយថា ការចេញផ្សាយឯកសារដ៏ចម្រូងចម្រាសមួយរបស់ក្រុមហាម៉ាស ដែលបង្ហាញអំពីភាពត្រឹមត្រូវនៃការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា បង្ហាញថា ក្រុមអ៊ី ស្លាមនិយម កំពុងដាក់ខ្លួនឯងសម្រាប់តួនាទីនយោបាយក្រោយសង្គ្រាម។បន្ទាប់ពីការបោះពុម្ពផ្សាយនៃការរៀបរាប់របស់យើង...កិច្ចប្រតិបត្តិការឈ្មោះថា Al-Aqsa Flood ជាភាសាអង់គ្លេសដែលសរសេរបានល្អ និងក្រោយមកជាភាសាបារាំង ក៏ដូចជាភាសាអារ៉ាប់ មន្ត្រីជាន់ខ្ពស់របស់ហាម៉ាស បានពន្យល់ថា ក្រុមដែលអ៊ីស្រាអែល បានប្តេជ្ញាថា នឹងកម្ទេចនោះ បានព្យាយាមចងចាំ ពាក្យសម្តីនោះ។លោកបាសសេម ណេម (Bassem Naim) ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិរបស់ក្រុមហាម៉ាស បាននិយាយថា សកម្មភាពរបស់ក្រុមនេះ នៅកម្រិតថ្នាក់ដឹកនាំជាតិ និង «ការតស៊ូប្រឆាំងនឹងគម្រោងជ្វីហ្វនិយម... ធ្វើឲ្យខ្លួនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការដឹកនាំរបស់ប្រជាជនប៉ាឡេស្ទីន»។លោកណេម អតីតរដ្ឋមន្ត្រីសុខាភិបាលនៅតំបន់ហ្កាហ្សា បានថ្លែងថា៖ តាមរយៈឯកសារនេះ ចលនានេះ «មិនទាមទារ ឬបើមិនដូច្នេះទេ គឺទាមទារភាពផ្តាច់មុខនៃការដឹកនាំរបស់ប្រជាជនប៉ាឡេស្ទីន»។លោកបានប្រាប់សារព័ត៌មានAFPថា៖«ក្រុមហាម៉ាស បានអំពាវនាវឲ្យមានការរៀបចំឡើងវិញនូវការផ្តល់ជម្រកដល់ប្រជាជនប៉ាឡេស្ទីន និងកំណែទម្រង់នៃអង្គការរំដោះប៉ាឡេស្ទីន ដើម្បីឲ្យវាក្លាយជាតំណាងឲ្យប្រជាជនទាំងអស់»។

សហរដ្ឋអាមេរិក បង្កើតបណ្ដាញជាមួយអ៊ីស្រាអែល ដើម្បីស្វែងរកចម្លើយលើការស្លាប់ជនស៊ីវិលហ្កាហ្សា

2024/01/26 09:25:35 am        99
សហរដ្ឋអាមេរិក បានបង្កើតបណ្តាញមួយជាមួយអ៊ីស្រាអែល ដើម្បីពិភាក្សាអំពីការព្រួយបារម្ភលើឧបទ្ទវហេតុនៅតំបន់ហ្កាហ្សា ដែលជនស៊ីវិលត្រូវបានសម្លាប់ ឬរងរបួសដោយយោធាអ៊ីស្រាអែល និងមូលដ្ឋានស៊ីវិលត្រូវបានកំណត់គោលដៅ នេះបើយោងតាមមន្ត្រីអាមេរិកពីរនាក់ដែលមានចំណេះដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រ។បណ្តាញនេះត្រូវបានបង្កើតឡើងបន្ទាប់ពីកិច្ចប្រជុំមួយកាលពីដើមខែនេះរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) និងគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែល ក្នុងអំឡុងពេលដែលលោក ប្លីងខិន បានសម្តែងការព្រួយបារម្ភអំពីរបាយការណ៍ «ឥតឈប់ឈរ» នៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានវាយប្រហារលើទីតាំងមនុស្សធម៌ ឬបណ្តាលឱ្យមានជនស៊ីវិលស្លាប់យ៉ាងច្រើនលើសលប់។មន្ត្រីអាមេរិកម្នាក់បាននិយាយថា នៅក្នុងកិច្ចប្រជុំនោះ លោក ប្លីងខិន បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) រដ្ឋមន្ត្រីការពារជាតិ លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) និងលោករដ្ឋមន្ត្រី បេននី ហ្គាន់ស៍ (Benny Gantz) ថា ទីក្រុងវ៉ាស៊ីនតោន ត្រូវដឹងពី «អ្វីដែលជាចម្លើយ» នៅពេលនិយាយអំពីការរាយការណ៍នៃការវាយប្រហារ ហើយបានស្វះស្វែងរក «បណ្តាញដែលអាចទុកចិត្តបាន» ដែលតាមរយៈនោះសហរដ្ឋអាមេរិក អាចលើកបញ្ហាបែបនេះជាមួយអ៊ីស្រាអែលជាប្រចាំ៕

ប្រមុខ WHO រន្ធត់ចិត្តដោយចាត់ទុកស្ថានភាពតំបន់ហ្កាហ្សាថាជា «ឋាននរក»

2024/01/26 09:20:51 am        110
ប្រមុខអង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យមានបទឈប់បាញ់និង «ដំណោះស្រាយពិតប្រាកដ» ចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន នៅក្នុងការអង្វរសុំចិត្តដល់ស្ថាប័នគ្រប់គ្រងរបស់ស្ថាប័នសុខភាពពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ ជាកន្លែងដែលលោកបាននិយាយថាស្ថានភាពនៅតំបន់ហ្កាហ្សា ជា «ឋាននរក»។អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ដែលធ្លាប់ឆ្លងកាត់សង្រ្គាមកាលពីកុមារភាព និងកូនៗដែលបានលាក់ខ្លួននៅក្នុងលេនដ្ឋានអំឡុងការទម្លាក់គ្រាប់បែកនៅជម្លោះព្រំដែនឆ្នាំ ១៩៩៨ដល់ឆ្នាំ២០០០របស់ប្រទេសអេត្យូពី ជាមួយប្រទេសអេរីទ្រា បានក្លាយជាស្ថានភាពដែលពិពណ៌នាអំពីអារម្មណ៍នៅក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សារងការទម្លាក់គ្រាប់បែក ខណៈមានមនុស្សជាង ២៥.០០០នាក់ ត្រូវបានសម្លាប់។លោកបានប្រាប់គណៈកម្មការធិការប្រតិបត្តិរបស់អង្គការសុខភាពពិភពលោក ក្នុងអំឡុងពេលពិភាក្សាអំពីភាពអាសន្នផ្នែកសុខភាពនៅក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សាថា លោកគិតថា អ្នកទាំងអស់គ្នាបាននិយាយអំពីដំណោះស្រាយរដ្ឋពីរ ដូច្នេះហើយសង្ឃឹមថា សង្រ្គាមនេះនឹងបញ្ចប់ ហើយឈានទៅរកដំណោះស្រាយពិតប្រាកដ។ តំណាងអ៊ីស្រាអែល លោក Waleed Gadban បាននិយាយថា សហគមន៍អន្តរជាតិ បានជ្រើសរើស «មិនខ្វល់ខ្វាយ« អំពីចំណាប់ថ្នូរ ហើយនិយាយថា «ការសម្រេចចិត្តនេះ បង្ហាញពីភាពគ្មានសីលធម៌ធ្ងន់ធ្ងរ។

អភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ ត្រួតពិនិត្យគ្រឿងស្រវឹង នៅស្តុបវត្តច្បារអំពៅ

2024/01/26 08:40:44 am        473
ចាប់ពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៤នេះតទៅ កម្លាំងនគរបាលរាជធានីភ្នំពេញ បាន​ចាប់​ផ្ដើម​រឹត​បន្តឹង​ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែម ក៏ដូចជាការត្រួតពិនិត្យគ្រឿងស្រវឹង ទៅ​លើ​អ្នក​បើកបរ ហើយការរឹងបន្តឹង និងការត្រួតពិនិត្យនេះ នឹងត្រូវធ្វើឡើង​ដោយចល័ត​ទីតាំង​ថែម​ទៀត​។ជាក់ស្តែងនៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំ​ដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ដាក់​គោល​ដៅ​អនុវត្តច្បាប់ចរាចរណ៍ ត្រួតពិនិត្យទៅលើអ្នកបើកបរយានយន្ត ដើម្បីពិនិត្យ និង​វាស់​ជាតិ​អាល់​កុល​លើ​អ្នកបើកបរ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែល​កើត​ចេញ​ពី​អ្នក​បើកបរ​ផ្ទុក​នូវជាតិស្រវឹងលើសកម្រិត។លោក ចេង មុនីរ៉ា បានឱ្យដឹងថា ការចាប់ផ្ដើមរឹតបន្តឹងបន្ថែមនេះបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅនេះ បានណែនាំ​ឲ្យ​លោក​នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពង្រឹងឡើងវិញ នូវការត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង ខណៈករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងច្រើនជាបន្តបន្ទាប់។បើតាមលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ បានឱ្យដឹងថា នាយប់​នេះ​កម្លាំង​អធិការដ្ឋាន​ខណ្ឌ មានកម្លាំងចូលរួមអនុវត្តច្បាប់ចរាចរណ៍ និងត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង​​នា​យប់​នេះ​មាន​ចំនួន ៤០​នាក់ ដោយឡែកកម្លាំងប្រជាការពារខណ្ឌ រួមទាំងមន្ត្រីខណ្ឌចំនួន ២០នាក់ផងដែរ៕ អត្ថបទ៖ លីហេង

មនុស្ស២០នាក់បានស្លាប់ និង១៥០នាក់របួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើកន្លែងពលរដ្ឋតម្រង់ជួរយកអាហារ

2024/01/26 08:34:05 am        161
ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់តំបន់ហ្កាហ្សា បាននិយាយថាការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុងហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ២០នាក់ និង ១៥០ នាក់របួស ពេលកំពុងតម្រង់ជួរយកជំនួយស្បៀងអាហារកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ខែ មករា ជានូវអ្វីដែល ប៉ាឡេស្ទីនហៅថាជា ឧក្រិដ្ឋកម្មសង្គ្រាម។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍នេះ។ គណៈកម្មាធិការតាមដានកងកម្លាំងជាតិ និងឥស្លាម ដែលជាសម្ព័ន្ធនៃក្រុមសកម្មប្រយុទ្ធ និងក្រុមនយោបាយ បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានដាក់គោលដៅលើជនស៊ីវិលដែលកំពុងរង់ចាំជំនួយសង្គ្រោះ។ ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សរាប់សិបនាក់បានស្លាប់ និងរងរបួសនៅក្នុង ឧក្រិដ្ឋកម្មសង្រ្គាម និងអំពើប្រល័យពូជសាសន៍។ អ្នកស្រុកបាននិយាយថា នៅភាគខាងត្បូងតំបន់រងការឡោមព័ទ្ធមួយនេះ កងរថក្រោះអ៊ីស្រាអែលបានវាយលុកតំបន់នានាជុំវិញមន្ទីរពេទ្យចំនួនពីរក្នុងទីក្រុង ខាន់យូនីស (Khan Younis) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដោយបង្ខំឱ្យមនុស្សភៀសខ្លួនចូលទៅក្នុងភាពច្របូកច្របល់យ៉ាងអស់សង្ឃឹមដើម្បីសុវត្ថិភាព។ ទន្ទឹមនឹងនេះ នៅភាគខាងជើង មន្ត្រីអង្គការសុខភាពពិភពលោកបានហៅស្ថានភាពស្បៀងអាហារនេះថា ជាហេតុការណ៍គួរឱ្យរន្ធត់ ហើយបុគ្គលិកមនុស្សធម៌បាននិយាយថា ការចែកចាយជំនួយដ៏កម្រត្រូវបានប្រមូលផ្តុំដោយមនុស្សអស់សង្ឃឹម ដែលអាចមើលឃើញភាពអត់ឃ្លានដោយផ្ទាល់ភ្នែក។ ក្រុមមន្ត្រីសុខាភិបាលហ្កាហ្សាបាននិយាយថា ពលរដ្ឋប៉ាឡេស្ទីយ៉ាងហោចណាស់ ៥០ នាក់បានស្លាប់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះនៅក្នុងទីក្រុង Khan Younis ជាទីដែលអ៊ីស្រាអែលបានផ្លាស់ប្តូរប្រតិបត្តិការយោធាពេញបន្ទុកបន្ទាប់ពីបានចាប់ផ្តើមដកកងកម្លាំងចេញពីតំបន់ភាគខាងជើង ដែលខ្លួននិយាយថាឥឡូវនេះបានគ្រប់គ្រងភាគច្រើន៕

មន្រ្តីជំនាញ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទឡូតូតូចធំ 8888

2024/01/25 02:25:47 pm        910
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយ កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើសល្បែង នៃក្រសួងមហាផ្ទៃ បានចុះឆ្មក់ចុះបង្ក្រាប​ទីតាំង​ដែល​បើក​ល្បែងស៊ីសង​ប្រភេទ​ឡូតូ តូចធំនៅក្នុងមូលដ្ឋានខណ្ឌ ៧មករាចំនួន ០២ទីតាំង និងឃាត់ខ្លួនមនុស្ស ជាង​១០នាក់។ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២៤ នៅ​ចំណុច​ទីតាំង តោះជុំគ្នាការហ្វ នៅតាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់បឹង​ព្រលិត និង​មួយ​ទីតាំង​ទៀត​ស្ថិត​នៅ​ទីតាំងយីហោ ឃ្វីន សាឡន មូលដ្ឋានសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុង​រង្វង់​ប្រតិបត្តិការនេះផងដែរដោយមានការដឹកនាំផ្ទាល់ដោយព្រះរាជអាជ្ញារង យស វាសនា នៃ​អយ្យ​ការ​អមសាលាដំបូងរាជធានីភ្នំពេញ។តាមប្រភពពីមន្ត្រីជំនាញបានឲ្យដឹងថាក្នុងការចុះប្រតិបត្តិការនេះកម្លាំងជំនាញបានចុះចំនួន០២ ទីតាំង ដោយទីតាំងនីមួយៗបានបើកអាជីវកម្មប្រភេទឡូតូតូចធំ 8888 ក៏ប៉ុន្តែ​មន្ត្រីជំនាញ​មិន​បាន​បញ្ជាក់​ឲ្យ​ស៊ីជម្រៅនោះទេថាល្បែងស៊ីសង ប្រភេទ​នេះ​មាន​ច្បាប់​ឬ​មិន​មាន​ច្បាប់​អាជីវកម្ម​នោះ​ឡើយ​។ក្នុងការចុះប្រតិបត្តិការនេះ មហាជនមានការងឿឆ្ងល់ផងដែរថាកន្លងមកអាជ្ញាធរបានអះអាងថា ល្បែង​ស៊ី​សងប្រភេទឡូតូតូចធំ 8888 នេះថាមានច្បាប់អាជីវកម្មត្រឹមត្រូវ ដោយមិន​ឃើញ​មាន​ការ​ចុះប​ង្ក្រាបនោះឡើយ។ ស្រាប់តែ ពេលនេះ មន្ត្រីជំនាញនៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជ​កម្មកម្ពុជា សហការជាមួយ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែង នៃ​ក្រសួង​មហាផ្ទៃ បានចុះមកបង្ក្រាបចំពោះល្បែងស៊ីសងប្រភេទឡូតូ 8888នេះ។មហាជនបានលើកឡើងបន្តទៀតថាបើល្បែងស៊ីសងប្រភេទឡូតូ 8888នេះខុសច្បាប់មែន។ ដូច្នេះ ទីតាំង​ល្បែងស៊ីសង់​ប្រភេទ​នេះ​គឺ​មាន​ច្រើនទីតាំង​រីក​ដុះដាល​ពេញ​ទីតាំង​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​គ្រប់ទីកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕ អត្ថបទ៖ កុម្ភៈ

អគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើតប្រព័ន្ធដាក់ពាក្យប្តឹងតាមអនឡាញ លើករណីឆបោកតាមបច្ចេកវិទ្យា

2024/01/25 01:15:56 pm        343
អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងដំណើរការលើប្រព័ន្ធទទួល និងដាក់​ពាក្យ​បណ្តឹង​តាម​អនឡាញ​លើករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ថ្លែងប្រាប់BTV News នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការ​រងនគរបាលជាតិ បានឲ្យដឹងថា យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ កាល​ពី​ចុង​ខែធ្នូ ឆ្នាំ២០២៣ ដែលរៀបចំឲ្យបង្កើតការទទួលពាក្យបណ្តឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយ​ប្រែ​ក្លាយពីប្រព័ន្ធពាក់កណ្តាលស្វ័យប្រវត្តិមកជាប្រព័ន្ធស្វ័យប្រវត្តិទាំងស្រុង ដើម្បី​ឲ្យ​ស្រប​តាម​យុទ្ធ​សាស្រ្តបញ្ចកោណដំណាក់កាលទី១។ លោកឧត្តមសេនីយ៍ឯក បន្ត ការបង្កើត​ឲ្យមាន​ការ​ទទួល​ពាក្យ​បណ្តឹងតាមប្រព័ន្ធអនឡាញនេះ គឺប្រជាពលរដ្ឋគ្រប់ទីកន្លែងមិនថាក្នុងប្រទេស ឬ​ក្រៅ​ប្រទេសអាចដាក់ពាក្យបណ្តឹងបានឲ្យតែករណីទាំងនោះជាបទល្មើសកើតឡើងនៅកម្ពុជា។ លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា គោលដៅនៃ​ការ​ទទួល​ពាក្យ​បណ្តឹង​តាម​ប្រព័ន្ធ​អនឡាញ​ធ្វើ​ឡើង​ស្រប​តាមការវិវឌ្ឍន៍បច្ចេកវិទ្យា ដើម្បីសម្រួលដល់ការជួយសង្គ្រោះប្រជាពលរដ្ឋ ហើយ​មាន​ល្បឿន​លឿន​ដល់ការស្រាវជ្រាវ និងផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ ក៏ដូចជាជនរងគ្រោះ។លោកឧត្តមសេនីយ៍ឯក ជា ពៅ អះអាងថា ដើម្បីផ្តល់ប្រសិទ្ធភាពលើការងារខាងលើ ការ​ទទួល​ពាក្យ​បណ្តឹ​ង​លើអនឡាញនេះត្រូវបានដាក់ចេញនូវបទបញ្ជា និងគោល​ការណ៍​ដល់​មន្រ្តី​ទទួ​ល​បន្ទុក​យ៉ាង​ច្បាស់លាស់ ដោយគ្រប់ពេល​វេលា​ដែល​មាន​ប្រជាពលរដ្ឋ​ជួប​ប្រទះ​បញ្ហា​ប្រឈម​ដោយ​សារ​បទ​ល្មើសឆបោកនឹងមានមន្រ្តីទទួលហើយចាត់វិធានការទៅតាមនីតិវិធីជូនប្រជាពលរដ្ឋ។លោកឧត្តមសេនីយ៍ឯក ថ្លែងថា បន្ទាប់ពីបង្កើតការទទួលពាក្យបណ្តឹងតាមអនឡាញ អគ្គស្នង​ការ​ដ្ឋាន​នគរបាលជាតិ បានគិតគូរពីផែន​ការ​បន្ទាប់​លើ​ការ​ប្រឆាំង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឲ្យ​ស្របទៅតាមសម័យកាល ដោយជំហានបន្ទាប់នឹងរៀបចំឲ្យមានជាភាសាបរទេស គឺ​ភាសា​ចិន និងភាសាអង់គ្លេសនាពេលឆាប់ៗខាងមុខ។ លោកឧត្តមសេនីយ៍ឯក បន្ថែមថា ការរៀបចំ​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​ការងារ​ប្រឆាំង​នឹង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា នឹងបន្តឥតឈប់​ឈរ​ប្រសិន​សម័យ​កាល​វិវឌ្ឍន៍​របស់​បច្ចេក​វិទ្យា​កាន់​តែ​ជឿនលឿន ដោយអគ្គស្នងការដ្ឋាន​នគរបាល​បាន​កំណត់​ពង្រឹង​ថែម​ទៀត​លើ​ធនធាន​មនុស្ស បច្ចេកវិទ្យា និងសុវត្ថិភាព៕ អត្ថបទ៖ ឧត្ដម​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

«ជប៉ុនបង្ហាញជំហររឹងមាំ៖ បន្តគាំទ្រសន្តិភាព និងការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា»
03/27/2026 09:03 PM
ហ្វូងមនុស្សជួបជុំគ្នានៅសួនកម្សាន្តទីក្រុងតូក្យូ ប្រទេសជប៉ុនពេលដែលផ្កាសាគូរ៉ាកំពុងរីកស្គុះស្គាយ
03/27/2026 09:03 PM
នាយករដ្ឋមន្រ្តីកាតា និងក្រុមមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក ពិភាក្សាទំនាក់ទំនងយុទ្ធសាស្រ្ត ស្របពេលសង្រ្គាមអ៊ីរ៉ង់
03/27/2026 09:03 PM
ប្រទេសសិង្ហបុរី ចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីររូបចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន
03/27/2026 09:03 PM
មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ អំពាវនាវឲ្យសិស្សានុសិស្សស្រុកស្វាយទាបជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវខិតខំសិក្សាដើម្បីឲ្យក្លាយជាទំពាំងស្នងឫស្សីដ៏ល្អ
03/27/2026 08:03 PM
ករណីថ្នាំញៀនជាង ៤តោន : ផ្តន្ទាទោសជនជាប់ចោទ ១២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត
03/27/2026 08:03 PM
ប្រមុខសិទ្ធិមនុស្ស UN ជំរុញឲ្យអាមេរិកបញ្ចប់ការស៊ើបអង្កេត ជុំវិញការវាយប្រហារលើសាលារៀននៅអ៊ីរ៉ង់
03/27/2026 08:03 PM
ពលរដ្ឋលីបង់បដិសេធន៍មិនព្រមចាកចេញពីទីក្រុងរបស់ខ្លួនជាដាច់ខាត បើទោះបីជាត្រូវស្លាប់ក៏ដោយ
03/27/2026 08:03 PM
របាយការណ៍៖ សហរដ្ឋអាមេរិកប្រើប្រាស់មីស៊ីល Tomahawk ជិត ៩០០គ្រាប់ លើអ៊ីរ៉ង់
03/27/2026 08:03 PM
អ៊ុយក្រែនប្រកាសកិច្ចព្រមព្រៀងការពារជាតិផ្តល់អន្តប្រយោជន៍គ្នាទៅវិញទៅមកជាមួយអារ៉ាប៊ីសាអ៊ូឌីត
03/27/2026 07:03 PM