ជនជាតិវៀតណាម ១០នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ

សន្តិសុខ និង សង្គម

នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា

2026/09/24 06:32:42 pm        246
រាជធានីភ្នំពេញ ៖ គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ជនសង្ស័យម្នាក់ ជាម្ចាស់គណនេយ្យហ្វេសបុសឈ្មោះ Hok Nave ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ស្រាវជ្រាវរហូតតាមចាប់ឃាត់ខ្លួនបាន ពាក់ព័ន្ធការបែកធ្លាយសម្លេងនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយបានប្រើពាក្យពេជន៍ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា នៅសមរភូមិមុខ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រលប់ល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបង្ហោះសារនៅលើគណនេយ្យផ្ទាល់ខ្លួនរបស់លោកថា « ខ្ញុំបាទសូមគោរពជុំរាបជូនមហាជនមេត្តាជូនជ្រាបថា (បុរសម្នាក់ឈ្មោះពិតគឹម ភិរម្យជាម្ចាស់គណនីហ្វេសស្បុកឈ្មោះHok Nave)ដែលកំពុងតែមានការជជែកវែកញែករឿង បែកធ្លាយសម្លេង និងប៉ះពាល់កិត្តិយសវីរះកងទ័ពនិងលើប្អូនស្រីដោយសំណូមពរដល់សមត្ថកិច្ចយើងខ្ញុំឱ្យមានចំណាត់ការលើជននោះសមត្ថកិច្ចយើងខ្ញុំបាទធ្វើការឃាត់ខ្លួនរួចហើយបាទ » ។ គួរជម្រាបថា ៖ សម្លេងបែកធ្លាយ ដោយប្រើពាក្យពេជន៍ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជានៅសមរភូមិមុខ នេះ បានទទួលការខឹងសម្បា និងមិនអាចទទួលយកបាននោះឡើយ ពីសំណាក់មហាជនលើបណ្តាញសង្គម ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសគឺវីរកងទ័ព និងវីរកងនគរបាលកម្ពុជា ដែលកំពុងបំពេញភារកិច្ចដ៏ឧដ្តុងឧត្តមក្នុងបុព្វហេតុការពារបូរណភាពទឹកដីរបស់ប្រទេសជាតិ ពីការឈ្លានពានពីសំណាក់រដ្ឋបរទេសជិតខាង ។ ពាក្យពេជន៍ពុំសមរម្យរបស់បុគ្គលខាងលើរូបនេះ បានភ្ជាប់ខ្លឹមសារថា « ការជួយជំនួយដល់កងទ័ពគ្មានចំណេញអ្វីនោះឡើយ , កងទ័ពទាំងនោះ គ្មានតម្លៃអ្វីទេ នាំតែបំបង់បាយ តិចចង់បាននេះ តិចចង់បាននោះ , កងទ័ពគ្មានស្មោះត្រង់អីទេ គិតតែប្រយោជន៍រៀងៗខ្លួន , ពេលមានជំនួយស្បៀងច្រើន ចង់ហៅ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មកទទួល ក៏បានដែរ ទទួលជាលក្ខណៈវីអាយភីទៅទៀត .ល. ៕ លីហេង

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម

2026/09/23 05:51:56 pm        712
ព្រះសីហនុ៖ កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការជាមួយកម្លាំងសមត្ថកិច្ចតាមភូមិភាគ បានស្រាវជ្រាវកំណាត់មុខសញ្ញា ឈានដល់ឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម។ប្រតិបត្តិការនេះបានធ្វើឡើង កាលពី វេលាម៉ោង០០:១០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយពីទទួលបានបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពី ឯកឧត្តម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំអនុប្រធាននាយកដ្ឋាន កម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងមានការសម្របសម្រួលពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។កម្លាំងជំនាញបានបញ្ជាក់ថា មុនឈានដល់ការចុះបង្ក្រាបកម្លាំងជំនាញបានដាក់បណ្តាញសម្ងាត់ជាច្រើនថ្ងៃ រហូតឈានដល់ការកំណត់មុខសញ្ញា និងកំណត់គោលដៅជាក់លាក់ និងធ្វើការចាប់ឃាត់អូប័រ ០១គ្រឿង និងមនុស្ស០២នាក់ សង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងជួញដូរអាវុធខុសច្បាប់ នៅត្រង់ចំណុចនិយាមការ N10.459741-E103.606419 ស្ថិតនៅម្តុំកោះឬស្សី ក្នុងភូមិសាស្ត្រដែនសមុទ្រខេត្តព្រះសីហនុ និងសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់រថយន្ត ចំនួន០២គ្រឿង និងមនុស្ស០៥នាក់បន្ថែមទៀត។ក្នុងកិច្ចប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៧នាក់ និងវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅសថ្លាសង្ស័យជាសារធាតុញៀន សរុបចំនួន ៤២បាវ (ទម្ងន់ប្រមាណ ៨៤០គីឡូក្រាម),អូប័រ ចំនួន ០១គ្រឿង ,រថយន្ត ចំនួន ០២គ្រឿង ,ម៉ូតូ ចំនួន ០៣គ្រឿង ,អាវុធវែង ចំនួន ១០ដេីម ,អាវុធខ្លី ចំនួន ៣៩ដេីម (បង់ចំនួន១០៨បង់ គ្រាប់ ចំនួន៧,៩៣៧គ្រាប់ សុីឡង់សឺ០៨) ។បច្ចុប្បន្ន មនុស្ស និងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាមបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដេីម្បីអនុវត្តនីតិវិធីបន្ត៕អត្ថបទ៖ កុម្ភៈ

នគរបាលរាជធានីភ្នំពេញខិតខំបង្ក្រាប Online Scams បំបែកក្រុមតូច ខណៈក្រុមធំៗបង្រ្កាបរួចរាល់

2026/09/22 06:05:21 pm        232
នគរបាលរាជធានីភ្នំពេញ បន្តខិតខំបង្ក្រាបOnline Scams បំបែកក្រុមតូចៗ បន្ទាប់ពីមជ្ឈមណ្ឌលOnline Scams ទ្រង់ទ្រាយធំបានបង្ក្រាបរួចរាល់។ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងរាជធានីភ្នំពេញទទួលផែនការងារសន្តិសុខ បានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំមកនេះ នៅរាជធានីភ្នំពេញ បង្រ្កាបបទស្មើសOnline Scams បានចំនួន១៨៤ករណី ឃាត់ខ្លួនជនសង្ស័យបានជាង៣ពាន់នាក់ ក្នុងនោះមានជាង២០០នាក់បញ្ជូនទៅតុលាការ និងរឹបអូសវត្ថុតាងជាច្រើនរួមមាន៖ទូរស័ព្ទ កុំព្យូទ័រ ស៊ីមកាត ឯកសណ្ឋានក្លែងបន្លំជាសមត្ថកិច្ចនគរបាលបណ្តាប្រទេសនានា និងកាំម៉ារ៉ាAI ជាដើម។ឯកឧត្តមបន្តទៀតថា បើទោះបីឥលូវនេះ ការបង្រ្កាបបទល្មើសOnline scamsនៅ តាមមជ្ឈមណ្ឌលឆបោកធំៗរួចរាល់ តែនគរបាលរាជធានីភ្នំពេញនៅតែបន្តខិតខំចុះបង្ក្រាបក្រុមឆបោកទាំងនោះបំបែកជាក្រុមតូចៗ។ឯកឧត្តម ប៉ាង ណារ៉េន អនុប្រធានប្រចាំការលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ឋប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានលើកឡើងដែរថា គិតមកដល់ពេលនេះ មេខ្លោងជាជនជាតិខ្មែរជាប់ពាក់ព័ន្ធOnline scams ចាប់បានចំនួនជាង២០០នាក់នៅទូទាំងប្រទេសកម្ពុជា។រីឯវត្ថុតាងចាប់បានពីជនល្មើស ត្រូវរក្សាទុករហូតទាល់តែតុលាការបានសម្រចកាត់ទោសជនប្រព្រឹត្តបទល្មើសអនឡាញទាំងនោះរួចរាល់។អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា សមត្ថកិច្ចជំនាញបាននិងកំពុងចាត់វិធានការក្តៅ ដោយមិនបន្ធូរដៃឡើយ លើបទល្មើសឆបោកតាមអនឡាញដោយសម្រេចបានលទ្ធផលជាច្រើន ដោយគិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានជាង ៨៣០កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំង online scams ទ្រង់ទ្រាយធំបានជាង៨០កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺនាក់។អត្ថបទ៖ទូច សោភ័ណ 

សមត្ថកិច្ចខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យ Online Scams ក្នុងក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ១៤នាក់

2026/09/22 03:43:22 pm        450
ស្វាយរៀង៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ស្រេង ហួត ស្នងការ​រង​នគរបាល​ខេត្ត​បានដឹកនាំកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការ​ជា​មួយ​គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដឹកនាំដោយលោក ម៉ែន អេង អភិបាលរង​ខេត្ត​ស្វាយរៀង ​និងលោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះធ្វើ​ការ​ស្រាវ​ជ្រាវ​បង្ក្រាប​ទីតាំង​លួច​លាក់​ប្រព្រឹត្តបទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅចំណុចវីឡាជួល ស្ថិតនៅភូមិតាពៅ សង្កាត់​បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ១៤នាក់ ស្រី ០៦នាក់ (ជា​ជន​ជាតិ​វៀតណាម) ដកហូតវត្ថុតាងរួមមាន កំព្យូទ័រលើតុ All-In-One ,ធុងCPU , ម៉ូនីទ័រ, ទូរ​ស័ព្ទដៃ និងសម្ភារប្រើប្រើប្រាស់មួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ បញ្ចូន​មក​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​ប​ច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រី​ឯ​ទីតាំង​ប្រព្រឹត្ត​បទល្មើស ក្រុមការងារបានបិទស៊ីល ទីតាំងបណ្ដោះអាសន្ន។

កម្ពុជាមានឆន្ទៈបង្រ្កាប Online scams និងបង្ហាញទៅអន្តរជាតិដឹងកាន់តែច្បាស់តាមរយៈស​​ន្និ​​​សីទ​​​​អ​​ន្ត​​​​រ ជាតិICCOS

2026/09/19 11:22:11 am        245
កម្ពុជាមានឆន្ទៈពិតប្រាដកបង្រ្កាប Online scams និងបង្ហាញទៅអន្តរជាតិឱ្យដឹងកាន់តែច្បាស់តាមរយៈសន្និសីទអន្តរជាតិស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)» ដែលកម្ពុជារៀ​​បចំធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅរាជធានីភ្នំពេញ។នៅក្នុងសន្និសីទសារព័ត៌មានស្តីពីកា​​រធ្វើ​​​​ជា​ម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទអន្តជាតិស្តីពីការប្រ​​​យុ​​ទ្ធ​​ប្រ​​​ឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅ​​​​​​​រសៀ​លថ្ងៃទី១៨ខែកញ្ញាម្សលមិញ ស្ថិតនៅទីស្តីការក្រ​​សួ​​ងព័​​ត៌​​មាន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា បញ្ហាOnline scams មិនបានផ្តល់ផ​​ល​​ប្រយោជន៍អ្វីដល់ប្រទេសកម្ពុជានោះទេ ផ្ទុយទៅវិញវាបានបំផ្លិចបំផ្លាញមុខមាត់ប្រទេសកម្ពុជាក្នុងឆា​​ក​​អ​​​ន្តរជាតិ និងប៉ះពាល់ផ្សេងៗទៀត អញ្ជឹងបានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចុះបេសកកម្មដ៏ធំមួយគឺការបង្រ្កាប និងលុបបំបាត់ Online scams ពីប្រ​​​​ទេសកម្ពុជា ដោយបានប្រកាសថា កម្ពុជាមិនមែនជាឋានសួគ៌របស់ក្រុមឧក្រិដ្ឋជនអនឡាញនោះទេ​​។​​ឯកឧត្តមបន្តថា តាមរយៈស​​ន្និ​​​សីទ​​​​អ​​ន្ត​​​​រជាតិស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ ឆ្លុះបញ្ចាំងចំនួន៣ចំណុចរួមមាន៖ ទី១.ការខិតខំប្រឹងប្រែងរបស់រា​​ជរដ្ឋាភិ​​បាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទី២.ចេញប្រទេសរងគ្រោះ​​ទៅជាប្រទេសប្រឈមនឹងបញ្ហា និងចាត់វិធានការ ដែលជាគំរូមួយចែករំលែកទៅបណ្តាប្រទេសផ្សេងៗទៀ​​​ត​ និងទី​​៣.​ជាការបង្ហាញទៅអន្តរជាតិថា កម្ពុជាគ្មានអ្វីត្រូវលាក់បាំងបញ្ហា Online scams ទេ ព្រោះ​​​​​​​​ប្រទេ​សកម្ពុជាជាអ្នករងគ្រោះ និងស្តារមុខមាត់ និងទាមទារកិត្តិយសប្រទេសកម្ពុជាឡើងវិញ។គួរបញ្ជាក់ដែរថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទស្តីពី«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅរាជធានីភ្នំពេញ ដោយមានប្រទេសជាង២០ចូ​​​​​​​លរួមក្នុងនោះមានដូចជា សហរដ្ឋអាម៉េរិក ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី ប្រទេសនៅតំបន់អាស៊ាន និងតំបន់អឺ​​រ៉ុប​​​ជា​​​ដើម។ ​ស​​​​​​ន្និសី​​​​​​ទអន្តជា​​​តិនេះ ​​​រៀ​​បចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣រួមមាន៖ ​ទី១.ស្វែងយល់ឱ្យ​កា​ន់តែ​​​​ស៊ី​ជ​​ម្រៅ​អំពីការវិវត្តនៃប្រ​​​ព័​​​​​​ន្ធ​​អេកូឡូស៊ីដ៏ស្មុគស្មាញរបស់បណ្តាញឆបោកតា​​មប្រព័​​ន្ធបច្ចេកវិទ្យា ទី២. ពង្រឹងកិ​​ច្ចសហប្រតិបត្តិការអ​​​​​ន្តរ​​ជាតិ ការសម្របសម្រួល និងភាពជាដៃគូពហុភាគី ក្នុងការប្រយុទ្ធប្រ​​ឆាំ​​​​ងការឆបោ​​កតាមប្រព័ន្ធបច្ចេ​​កវិទ្យា និង ៣. លើក​​កម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ និ​​ង​​ឧត្តមានុវត្តន៍ និងបង្កើ​​តការអំពា​​វនា​​​វឱ្យមានស​​កម្មភា​​​ព​រួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេ​​កវិទ្យា៕អត្ថប​​​ទ៖​អត្ថបទ៖ទូច សោភ័ណ

បណ្តេញជនជាតិថៃ ១១នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងបទល្មើសផ្សេងៗទៀត

2026/09/19 10:48:31 am        242
ភ្នំពេញ ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្ដេញជនជាតិថៃសរុបចំនួន ១១នាក់ ក្នុងនោះស្រី០៥នាក់ ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។នាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធការលួចឆ្លងដែន លួចស្នាក់នៅធ្វើការងារ កាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបន្តថា ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕

ជនបរទេសជាង ៧ម៉ឺននាក់ពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗ​ត្រូវ​បាន​បណ្តេញ​ចេញ​​ពី​កម្ពុ​ជា​

2026/09/18 01:43:28 pm        470
ជនបរទេសចម្រុះជាតិសាសន៍ប្រមាណជាង ៧ម៉ឺននាក់ ដោយក្នុងនោះមានជិត ៣ម៉ឺននាក់​ពាក់​ព័ន្ធ​ការ​ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗ ត្រូវ​បានបណ្តេញចេញពីកម្ពុជា។ ការបណ្តេញចេញនេះ គឺក្នុងរយៈពេល៣ឆ្នាំ ដោយគិតចាប់ពីឆ្នាំ ២០២៣ ដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានថ្លែងថា ការបណ្តេញជនបរទេសខុសច្បាប់ និង​ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺចាប់ពីឆ្នាំ២០២៣ មកដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០២៦ មានចំនួនសរុប ៧២៤២៦នាក់ ដោយក្នុងនោះជនបរទេសចំនួន ២៦៧៣១នាក់ ពាក់​ព័ន្ធនឹងការស្នាក់នៅធ្វើការខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ដោ​យ​នៅ​ឆ្នាំ​២០២៣ ជនបរទេសខុសច្បាប់ត្រូវបណ្តេញចេញមានចំនួន ៧៩៣នាក់ មាន ២៣សញ្ជាតិ ទាក់​ទង​បទល្មើសអន្តោប្រវេសន៍។ នៅឆ្នាំ២០២៤ ជនបរទេសខុសច្បាប់បណ្តេញចេញមានចំនួន ៥៨៥២​នាក់ មាន ៤៥សញ្ជាតិ ដោយក្នុងនោះស្នាក់នៅធ្វើការខុសច្បាប់ និងការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យាមានចំនួន ២៧៧៤នាក់ មាន ១៣សញ្ជាតិ។ នៅឆ្នាំ២០២៥ ជនបរទេស​ខុស​ច្បាប់​បណ្តេញ​ចេញមានចំនួន ១៣៥៥៧នាក់ មាន៦៩សញ្ជាតិ ដោយក្នុង​នោះ​ស្នាក់​នៅ​ធ្វើ​ការ​ខុស​ច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានចំនួន ៥៥៦៤នាក់ មាន ១៨សញ្ជាតិ។ នៅ​ឆ្នាំ២០២៦ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ជន​បរទេស​ខុស​ច្បាប់​បណ្តេញ​ចេញមានចំនួន ៥២២២៤នាក់ មាន៨៥សញ្ជាតិ ក្នុងនោះ​ជន​បរទេសស្នាក់​នៅធ្វើ​ការ​ខុស​ច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានចំនួន ១៨៣៩៣នាក់ មាន ៣៨​សញ្ជាតិ​។អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា យុទ្ធនាការ​បោស​សម្អាត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យារយៈពេល៤ខែ គិតចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ច​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​មហាផ្ទៃ​ស៊ើប​អង្កេត​ស្រាវជ្រាវកំណត់មុខសញ្ញាគោលដៅនឹង​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​បោស​សម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន ៣៧៤ទីតាំង ស្ថិតនៅ​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ខេត្តចំនួន១៧ ដោយបានឃាត់ខ្លួនមនុស្សចំនួន ៩៧១២នាក់ មាន ៣០​សញ្ជាតិ​ និងបានបញ្ជូន​ទៅ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ដើម្បី​បំពេញ​នីតិ​វិធី​បណ្តេញ​ចេញ​មាន​ចំនួន ២០៧៤នាក់ មាន១៩សញ្ជាតិ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការមានចំនួន ៩២៤នាក់ មាន១១សញ្ជាតិ។ កំពុងសាកសួរដើម្បីកំណត់អត្តសញ្ញាណមានចំនួន ៥៩២១នាក់ មាន​ ២៧សញ្ជាតិ៕ អត្ថបទ៖ វង្ស សុភាព

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ រយៈពេល៣ឆ្នាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញជនបរទេស​ខុសច្បាប់ចេញពីកម្ពុជាមានជាង ៧ម៉ឺននាក់

2026/09/16 07:19:49 pm        191
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានអនុវត្តនីតិ​វិធីបណ្តេញជនបរទេសខុសច្បាប់ចេញពីកម្ពុជាមានចំនួនសរុប ៧២៤២៦នាក់ (ស្រី ៨៩៩៤នាក់ មាន៩៦សញ្ជាតិ ដោយក្នុងនោះ​ជនបរទេសច្រើនជាងគេមានចំនួន ១១សញ្ជាតិ មានដូចជាជនជាតិចិន ៣២៣៩៥នាក់។ ចំពោះអ្នកពាក់​ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេក​វិទ្យាមានចំនួន ១៣៦១៩នាក់ ត្រូវបានបណ្តេញចេញ។ ជនជាតិឥណ្ឌូនេ​ស៊ី​​មានចំនួន ១០៥៦៨នាក់ ពាក់​ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេក​វិទ្យាមានចំនួន ២៤៧០នាក់។ ជនជាតិវៀតណាមមានចំនួន ៨៧៣៧នាក់ពាក់​ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេក​វិទ្យាមានចំនួន ៤៩៨៦នាក់។ ប៉ាគីស្ថានមានចំនួនសរុប ៣៥៤៩នាក់ ពាក់​ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេក​វិទ្យាមានចំនួន ៧៦៤នាក់។ បង់ក្លាដេសមានចំនួន៣៣៦៤នាក់ ពាក់​ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេក​វិទ្យាមានចំនួន ៨៥២នាក់។ មីយ៉ាន់ម៉ាមានចំនួន ២៣៩៥នាក់ ពាក់​ព័ន្ធបទល្មើសឆបោក​តាមប្រព័ន្ធបច្ចេក​វិទ្យាមានចំនួន ៧៧៦នាក់។ ថៃមានចំនួន ២៣៨៥នាក់នាក់ ពាក់​ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានចំនួន១២៩៦នាក់​។ ឥណ្ឌា មានចំនួន ១៩២១នាក់ ពាក់​ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យាមានចំនួន ៥៧៥នាក់។ ហ្វីលីពីន មានចំនួន ១១៥៥នាក់ ពាក់​ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានចំនួន ៩៧នាក់។ អ៊ូហ្គង់ដា មានចំនួន ១១១១នាក ពាក់​ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យាមានចំនួន ១២នាក់។ កូរ៉េមានចំនួន ៥៧៧នាក់ ពាក់​ព័ន្ធបទ​ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានចំនួន ២៥៦នាក់។ អត្ថបទ៖ វង្ស សុភាព

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ

2026/09/15 06:38:32 pm        381
ភ្នំពេញ ៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កអោយ រងការខូចខាតសម្ភារៈមួយចំនួនធំ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួស និងរាលដាលដល់ផ្ទះជិតខាងឡើយក្រោយអាជ្ញាធរជួយរាគមន៍បាញ់ទឹកពន្លត់។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ និង៣៥នាទីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ២៨៦ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ តាមប្រភពព័ត៍មានបានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញមានផ្សែងខ្មៅហុយយ៉ាងខ្លាំង និងមានអណ្តាតភ្លើងចាប់ផ្តើមឆាបឆេះចេញពីបន្ទប់ដេកនៅជាន់ទី២ ដោយសារអណ្តាតភ្លើងឆេះសន្ធោសន្ធៅ និងរាលដាលលឿនពេក ទើបប្រញាប់ប្រញាល់រាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានភ្លាមៗដើម្បីជួយអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា ទីតាំងខាងលើ ទើបតែរៀបចំដេគ័រ ផ្នែកខាងក្នុងរួចរាល់ ដែលមាននៅសេសសល់ ក្តារកុងផ្លាកកេ មិនទាន់បានសម្អាត បង្កអោយកើតមានជាផ្សែងហ៊ុយ ពិបាកក្នុងការពន្លត់ ។ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចជំនាញ បន្តយ៉ាងយកចិត្តទុកដាក់ បាញ់ទឹកពន្លត់ ដើម្បីទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋផ្សេងទៀត។មន្រ្តីជំនាញបញ្ជាក់បន្ថែមថាអគ្គិភ័យនេះដែរបានឆាបឆេះផ្ទះថ្មជាន់ទី២ រួមសម្ភារៈទាំងស្រុង សំណាងមិនមានមនុស្សរងរបួសនោះឡើយ ហើយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ទើបពន្លយ់រលត់ជាស្ថាពរ។ក្នុងរួមមានរថយន្តពន្លត់អគ្គិភ័យការិយាល័យបង្ការពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ,រថយន្តជំនួយរបស់ បុរីប៉េងហួត ,រថយន្តទីក្រុងអូឡាំព្យា , រថយន្តទីក្រុងកោះពេជ្រ និងរថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជ ។ ចំពោះមូលហេតុ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី៕ អត្ថបទ ៖ កុម្ភៈ

មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ទទួលយកទារកបោះបង់មករក្សាការពារ និងថែទាំបណ្តោះអាសន្ន ក្រោយឪពុកម្តាយដែលបានបោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ទាក់ទងនឹងបទល្មើសបោះបង់កូនរបស់ខ្លួន

2026/09/14 04:40:48 pm        182
ក្រោយពីទទួលបានព័ត៌មានអំពីករណីទារកបោះបង់ចោលក្នុងធុងសំរាម ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានបន្តដឹកនាំ តាមដាន និងចាត់មន្ត្រីជំនាញ សហការជាមួយមន្ត្រីសង្គមកិច្ចខណ្ឌ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកវែកមុខឪពុកម្តាយដែលឃោឃៅ និងអសីលធម៌ មកផ្តន្ទាទោសតាមច្បាប់។ បច្ចុប្បន្ន ឪពុកម្តាយតិរច្ឆាននេះត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ដោយឡែក ទារកដែលត្រូវឪពុកម្តាយបោះបង់ចោលនេះត្រូវបានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលយករក្សាការពារ និងថែទាំបណ្តោះអាសន្ន នៅវេលាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ចំពោះឪពុកម្តាយដែលបោះបង់កូននេះអាចត្រូវប្រឈមនឹងបទល្មើស នៃក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩ ដែលមានចែងក្នុងមាត្រា៣២១៖បទបោះបង់អនីតិជន “អំពើរបស់បុគ្គលមានអំណាចថែរក្សា ដែលបោះបង់អនីតិជនអាយុតិចជាង១៥ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ រៀល ទៅ ១០ ០០០ ០០០ រៀល ប្រសិនបើអំពើបោះបង់នោះបណ្តាល ឱ្យអន្តរាយដល់សុខភាព ឬសន្តិសុខរបស់អនីតិជននោះ។”សូមរំលឹកថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្តីណែនាំ លេខ០០៦ ចុះ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ស្តីពីកិច្ចការពារ និងអន្តរាគមន៍ចំពោះទារកនិងកុមារដែលត្រូវគេបោះបង់ចោល ដែលក្រសួងបានគូសបញ្ជាក់អំពីវិធានការបង្ការទប់ស្កាត់ការបោះបង់ និងកិច្ចអន្តរាគមន៍ ព្រមទាំងបទល្មើស ពីការបោះបង់ចោលទារកដូចបានកំណត់នៅក្នុងមាត្រា៣២១៖ បទបោះបង់អនីតិជន និង មាត្រា៣៣០៖ បទញុះញង់ឱ្យបោះបង់ទារកនៃក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩។ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមអំពាវនាវដល់សាធារណជន និងគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមការពារកុមារ និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើបានប្រទះឃើញកុមារដែលត្រូវបានបោះបង់ចោល ឬកុមារដែលកំពុងប្រឈមនឹងការរំលោភបំពាន ការធ្វេសប្រហែស ឬគ្រោះថ្នាក់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការស្ទង់មតិ បង្ហាញថា ប្រជាជនជប៉ុន ៥៥ភាគរយ ចង់ឱ្យមានការសន្ទនាជាមួយចិនកាន់តែច្រើន
10/27/2026 04:10 PM
ការស្ទង់មតិ៖ ការគាំទ្រចំពោះលោក Trump កើន​ពីកម្រិតទាបបំផុត មុនការបោះឆ្នោតពាក់កណ្តាល​អាណត្តិ
10/27/2026 04:10 PM
កម្ពុជាទាត់ចោលការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃថា ប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតនៅដីថៃ
10/27/2026 04:10 PM
និស្សិតបារាំងប្តេជ្ញាធ្វើ​ការតវ៉ាបន្ថែម​ទៀត​ ទោះមាន​សម្បទាន​ពី​​រដ្ឋាភិបាលរបស់លោក Macron
10/27/2026 04:10 PM
គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ចូលរួមសន្និសីទពិភពលោក ស្តីពីឱសថបុរាណឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
10/27/2026 04:10 PM
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
10/27/2026 04:10 PM
សភាអេហ្ស៊ីប ផ្តល់សិទ្ធិអំណាចដល់លោក Sisi ក្នុងចំណាត់ការគាំទ្រប្រទេសអារ៉ាប៊ីសាអ៊ូឌីត
10/27/2026 04:10 PM
អាមេរិក និងកាណាដាកំពុងធ្វើការលើកិច្ចព្រមព្រៀងដើម្បីបន្ធូរបន្ថយការដំឡើងពន្ធដែកថែប និងរថយន្ត
10/27/2026 04:10 PM
ប្រទេសហ្វាំងឡង់ ជំរុញឱ្យអឺរ៉ុប និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រួបរួមគ្នាប្រឆាំងរុស្ស៊ី
10/27/2026 04:10 PM
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ «សន្តិភាព និងស្ថិរភាពសង្គមជាសមិទ្ធផលមិនអាចកាត់ថ្លៃបាន​ដែល​យើង​ត្រូវ​រួមគ្នាថែរក្សានិងការពារ»
10/27/2026 03:10 PM