កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បំបែកសំណុំរឿងលួចទូរស័ព្ទជាង ២០០គ្រឿង និងអ្នកទទួល​ផលចោរកម្ម
[UPDATE] ភ្លើងឆេះលំនៅឋានពលរដ្ឋនៅខណ្ឌជ្រោយចង្វាររលត់ហើយ
ឧត្តមសេនីយ៍ឯកជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវបន្ទាន់ករណីយុវតីម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយមានជនឆ្លៀតឱកាសលួចយកម៉ូតូ
រដ្ឋបាលខេត្តកោះកុងបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនមនុស្ស ជាង៣០នាក់ ពាក់ព័ន្ធនឹង Online Scam

សន្តិសុខ និង សង្គម

កូរ៉េខាងជើងបាញ់មីស៊ីលបាលិស្ទិក ខណៈភាពតានតឹងកើនឡើងខ្លាំង

2024/01/14 11:32:13 pm        195
កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយមធ្យម ពីឆ្នេរភាគខាងកើតរបស់ខ្លួននៅថ្ងៃអាទិត្យ (១៤ មករា) នេះខណៈភាពតានតឹងបានកើនឡើងបន្ទាប់ពីការបាញ់បង្ហោះមីស៊ីលបាលិស្ទិកអន្តរទ្វីបថ្មីៗរបស់ក្រុងព្យុងយ៉ាង និងផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន។យោងតាមកងឆ្មាំល្បាតឆ្នេរជប៉ុន បានឲ្យដឹងថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់នោះអាចជាមីស៊ីលបាលិស្ទិក។ ទូរទស្សន៍ NHK បាននិយាយថា មីស៊ីលនោះហាក់ដូចជាបានធ្លាក់ចុះនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។មីស៊ីលនៅថ្ងៃអាទិត្យនេះត្រូវបានបាញ់ចេញពីតំបន់មួយនៃទីក្រុងព្យុងយ៉ាង នៅម៉ោងប្រហែល ២:៥៥នាទីរសៀល (ម៉ោងក្នុងស្រុក) នេះបើតាមយោធាកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយបន្ថែមថាទីក្រុងសេអ៊ូល កំពុងដំណើរការការវិភាគលើមីស៊ីលដោយមានការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក និងជប៉ុន។កូរ៉េខាងជើងបាននិងកំពុងបង្កើនសម្ពាធលើទីក្រុងសេអ៊ូលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយប្រកាសថាកូរ៉េខាងត្បូងជា «សត្រូវដ៏សំខាន់» និងនិយាយថា កូរ៉េខាងជើងនឹងមិនរួបរួមគ្នាជាមួយកូរ៉េខាងត្បូងឡើយ ហើយប្តេជ្ញាពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការផ្តល់ការវាយប្រហារនុយក្លេអ៊ែរលើសហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តរបស់អាមេរិកនៅតំបន់ប៉ាស៊ីហ្វិក៕

ក្រុមហ៊ួទី ប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លា បន្ទាប់ពីការវាយប្រហារថ្មីរបស់អាមេរិក

2024/01/14 11:22:45 pm        234
កងជីវពលហ៊ួទី (Houthi) បានគំរាមថាខ្លួននឹងធ្វើ «ការឆ្លើយតបដ៏ខ្លាំងក្លា និងមានប្រសិទ្ធភាព» បន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារមួយផ្សេងទៀតនៅក្នុងប្រទេសយេម៉ែនពេញមួយយប់ ដោយបង្កើនភាពតានតឹងបន្ថែមទៀត ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាការពារការដឹកជញ្ជូនពីការវាយប្រហារដោយចលនាសម្ព័ន្ធមិត្តអ៊ីរ៉ង់មួយនេះ។ការវាយប្រហារនេះបានបន្ថែមការព្រួយបារម្ភអំពីការកើនឡើងនៃជម្លោះដែលបានរីករាលដាលនៅមជ្ឈិមបូព៌ាចាប់តាំងពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងអ៊ីស្រាអែលបានធ្វើសង្គ្រាម ដោយសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ក៏បានចូលប្រឡូកក្នុងជម្លោះចាប់ពីប្រទេសលីបង់ ស៊ីរី និងអ៊ីរ៉ាក់ផងដែរ។ការវាយប្រហារចុងក្រោយបំផុត ដែលសហរដ្ឋអាមេរិកបាននិយាយថាបានវាយប្រហារទីតាំងរ៉ាដាមួយ បានកើតឡើងមួយថ្ងៃបន្ទាប់ពីមានការវាយប្រហាររបស់អាមេរិក និងអង់គ្លេស រាប់សិបដងទៅលើទីតាំងរបស់ក្រុមហ៊ួទី ក្នុងប្រទេសយេម៉ែន។ លោក ម៉ូហាមម៉េដ អាឌុលសាឡាម (Mohammed Abdulsalam) អ្នកនាំពាក្យក្រុមហ៊ួទី បានប្រាប់សារព័ត៌មានរ៉យទ័រថា ការវាយប្រហារចុងក្រោយ រួមទាំងការវាយប្រហារមួយយប់ដែលបានកើតឡើងលើមូលដ្ឋានយោធាមួយក្នុងទីក្រុងសាណា (Sanaa) មិនមានផលប៉ះពាល់ខ្លាំងដល់សមត្ថភាពរបស់ក្រុមក្នុងការរារាំងនាវាដែលពាក់ព័ន្ធជាមួយអ៊ីស្រាអែល មិនឱ្យឆ្លងកាត់សមុទ្រក្រហម និងសមុទ្រអារ៉ាប់នោះទេ៕

ចំនួនអ្នកស្លាប់ខាងប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា កើនឡើងដល់ជិត ២៤.២០០នាក់

2024/01/14 11:19:57 pm        167
ក្រសួងសុខាភិបាលប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅហ្កាហ្សាបាននិយាយកាលពីថ្ងៃសៅរ៍ (១៣ មករា) ថាចំនួនអ្នកស្លាប់ដែលជាជនជាតិប៉ាឡេស្ទីនពីការវាយប្រហារកំពុងបន្តរបស់អ៊ីស្រាអែល បានកើនឡើងដល់ ២៤.១៩០នាក់ និងមនុស្សជាង ៦៤.០០០នាក់ បានរងរបួសនៅក្នុងជម្លោះជុំថ្មីនៃជម្លោះប៉ាឡេស្ទីននិងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី០៧ ខែតុលា មក។យោងតាមក្រសួងបានឲ្យដឹងថា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសចំនួន ១២លើក លើតំបន់ហ្កាហ្សាស្ទ្រីបក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបណ្តាលឱ្យមនុស្សចំនួន ១៣៥នាក់ បាត់បង់ជីវិត និងមនុស្ស ៣១២នាក់បានរងរបួស។ ទីភ្នាក់ងារសម្រាលបន្ទុក និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បានប្រកាសកាលពីថ្ងៃសៅរ៍ថា មនុស្សមួយចំនួនធំត្រូវបានផ្លាស់ទីលំនៅក្នុងរយៈពេល ១០០ថ្ងៃចុងក្រោយនេះដោយសារតែការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់។ សេចក្តីប្រកាសបានសង្កត់ធ្ងន់ថា នេះគឺជា «ការផ្លាស់ទីលំនៅដ៏ធំបំផុតរបស់ប្រជាជនប៉ាឡេស្ទីន ចាប់តាំងពីឆ្នាំ១៩៤៨ មក»។ទីជម្រកបណ្ដោះអាសន្នរបស់ទីភ្នាក់ងារ UNRWA ឥឡូវនេះជាជម្រករបស់ប្រជាជនប៉ាឡេស្ទីនជាង ១,៤លាននាក់។ សម្រាប់ប្រជាជននៅហ្កាហ្សា រយៈពេល ១០០ថ្ងៃកន្លងទៅនេះ មានអារម្មណ៍ដូចជារយៈពេល ១០០ឆ្នាំ។ សេចក្តីប្រកាសបានបន្ថែមថា នេះជាពេលវេលាដ៏សំខាន់ដែលយើងត្រូវស្ដារតម្លៃជីវិតមនុស្សឡើងវិញ៕

អាកាសធាតុត្រជាក់ខ្លាំងបានវាយប្រហារផ្នែកមួយចំនួននៃប្រទេសកាណាដា

2024/01/14 09:47:16 pm        197
ការផ្ទុះឡើងនៃខ្យល់ត្រជាក់ពីតំបន់អាក់ទិកបានវាយប្រហារភាគខាងលិចប្រទេសកាណាដា ដែលនាំមកនូវសីតុណ្ហភាពធ្លាក់ចុះទាបខ្លាំងមិនធ្លាប់មាននៅក្នុងតំបន់មួយចំនួន។ អាកាសយានដ្ឋានអន្តរជាតិ វីកតូរៀ (Victoria) ក្នុងខេត្ត ប្រ៊ីធធីស កូឡំប៊ី (British Columbia) និងអាកាសយានដ្ឋានអន្តរជាតិ អេដម៉ុនតុន (Edmonton) ក្នុងខេត្ត អាល់ប៊ីតតា (Alberta) ដែលជាខេត្តភាគខាងលិចទាំងពីរ បានរក្សាកំណត់ត្រាសីតុណ្ហភាពទាបបំផុតគឺដក ១១អង្សាសេ និងដក ៤៦អង្សាសេ រៀងគ្នាកាលពីថ្ងៃសុក្រ (១២ មករា) ម៉ោងក្នុងស្រុក។អាកាសយានដ្ឋានអន្តរជាតិ វេនខូវើ (Vancouver) ដែលជាអាកាសយានដ្ឋានដ៏សំខាន់នៅភាគខាងលិចប្រទេសកាណាដា បានលុបចោលជើងហោះហើរចំនួន ១៨ជើង និងពន្យារពេលជើងហោះហើរចំនួន ៤០ជើង កាលពីថ្ងៃសុក្រ ដោយសារព្យុះព្រិល និងសីតុណ្ហភាពទាបខ្លាំងពេក។ សូម្បីតែនៅខេត្ត អនថារីយ៉ូ (Ontario) ភាគខាងកើត អាកាសយានដ្ឋានអន្តរជាតិ តូរ៉ុនតូ ភៀសុន (Toronto Pearson) ក៏ត្រូវលុបចោលជើងហោះហើរយ៉ាងហោចណាស់ ៦៩ជើងផងដែរ កាលពីថ្ងៃសុក្រដោយសារបញ្ហាអាកាសធាតុធ្ងន់ធ្ងរ។លោក ដេវីត ហ្វីលីបស៍ (David Phillips) អ្នកនាំពាក្យសេវាកម្មឧតុនិយមនៃប្រទេសកាណាដា បាននិយាយថា ខ្យល់ត្រជាក់នឹងឆ្ពោះទៅភាគខាងត្បូង ហើយប៉ះពាល់ដល់ផ្នែកខាងលិចនៃសហរដ្ឋអាមេរិក។ អ្នកជំនាញរូបនេះក៏បានព្រមានផងដែរថា សីតុណ្ហភាពខ្លាំងបែបនេះនឹងកាន់តែធ្ងន់ធ្ងរឡើងជាមួយនឹងបម្រែបម្រួលអាកាសធាតុពិភពលោក៕

ពលរដ្ឋនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ ប្រមូលផ្ដុំគ្នាតវ៉ាទាមទារបទឈប់បាញ់នៅហ្កាហ្សា

2024/01/14 09:35:28 pm        215
មនុស្សរាប់ម៉ឺននាក់បានដើរតាមដងផ្លូវក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍ (១៣ មករា) ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗនៅក្នុងតំបន់ហ្កាហ្សា ខណៈជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ខិតជិតដល់ថ្ងៃទី១០០ របស់ខ្លួន។យុទ្ធនាការសាមគ្គីភាពប៉ាឡេស្ទីន (PSC) ដែលជាអ្នករៀបចំដ៏សំខាន់បាននិយាយថា បាតុកម្មនេះគឺជាផ្នែកមួយនៃ «ទិវាពិភពលោកនៃសកម្មភាពសម្រាប់ប៉ាឡេស្ទីន» ដែលមានការចូលរួមពីប្រទេសចំនួន៣០។ ក្រុមអ្នកតវ៉ានៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ពួកគេមិនចង់ឃើញការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ហ្កាហ្សានោះទេ ប៉ុន្តែចង់ឲ្យមានការបន្ធូរបន្ថយនៃការប្រយុទ្ធ និងបទឈប់បាញ់។នៅទីក្រុងឡុងដ៍ បាតុករជាច្រើនបានទប់ទល់នឹងភាពត្រជាក់ខ្លាំងក្នុងរដូវរងាដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រជាជនប៉ាឡេស្ទីន។ ពួកគេបានដើរដង្ហែទៅកាន់វិមាន វេសមីនស្ទើ (Westminster) ដែលជាកន្លែងប្រជុំរបស់សភាអង់គ្លេស ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលក្នុងការអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សា។ក្រសួងសុខភាពដែលមានមូលដ្ឋាននៅហ្កាហ្សាបាននិយាយកាលពីថ្ងៃសៅរ៍ថាជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៤.០០០នាក់។ ប្រជាជនចំនួន ១,៩៣លាននាក់នៅហ្កាហ្សាត្រូវបានផ្លាស់ទីលំនៅដែលស្មើនឹង ៨៥ភាគរយនៃចំនួនប្រជាជនសរុបនៃតំបន់ហ៊ុមព័ទ្ធមួយនេះ៕

ទួរគីនិយាយថា ខ្លួនបានសម្លាប់ជនសកម្មប្រយុទ្ធ៣២នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី

2024/01/14 07:19:36 pm        154
ក្រសួងការជាតិ បាននិយាយ កាលពីថ្ងៃសៅរ៍ថា កងយោធាទួរគី បានសម្លាប់ក្រុមសកម្មប្រយុទុ្ធឃើត២៣នាក់ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និង៩នាក់ទៀត នៅភាគខាងជើងប្រទេសស៊ីរី មួយថ្ងៃបន្ទាប់ពី ទាហានទួរគី៩នាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នាជាច្រើនលើក។បន្ទាប់ពីឧបទ្ទវហេតុនេះ កើតឡើង ក្រសួងការពារជាតិ បាននិយាយថា ទាហានទួរគី៩នាក់ បានស្លាប់ និង៤នាក់ទៀត បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នា កាលពីថ្ងៃសុក្រជាមួយក្រុមសកម្មប្រយុទ្ធគណបក្សពលករឃើតឬ (PKK) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។កងទ័ពទួរគី បានធ្វើប្រតិបត្ដិការឆ្លងកាត់ព្រំដែន ជាអ្វីដែលហៅថា ចាក់កណ្តាប់ក្រញ៉ាំនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាផ្នែកមួយនៃការវាយប្រហារបស់ប្រទេសនេះ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធPKK។ក្រុមសកម្មប្រយុទ្ធ PKKនេះ ត្រូវបានប្រទេសទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបហៅថា ជាក្រុមភេរវជន ដែលបានកាន់អាវុធប្រឆាំង​នឹងប្រទេសទួរគី ចាប់តាំងពីឆ្នាំ១៩៨៤មក៕អត្ថបទ មករា (Makara)

មនុស្ស១០នាក់ស្លាប់ និង៦នាក់ បាត់ខ្លួននៅក្នុងឧបទ្ទវហេតុអណ្ដូងរ៉ែធ្យូងថ្ម មួយក្នុងប្រទេសចិន

2024/01/14 07:16:18 pm        149
ក្រុមអាជ្ញាធរមូលដ្ឋាន បាននិយាយ កាលពីថ្ងៃសៅរ៍ថា មនុស្ស១០នាក់ បានស្លាប់និង៦នាក់ទៀតបាត់ខ្លួន បន្ទាប់ពីមានឧបទ្ទវហេតុអណ្ដូងរ៉ែមួយក្នុងក្រុងភីងទីងសាន (Pingdingshan) នៅខេត្ដហ៊ើណាន ភាគកណ្ដាលប្រទេសចិនមក។ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោង១៤:៥៥នាទី កាលពីថ្ងៃសុក្រ នៅក្នុងអណ្ដូងរ៉ែលធ្យូងថ្មមួយដែលធ្វើប្រតិបត្ដិការដោយក្រុមហ៊ុនអាជីវកម្មរ៉ែ ធ្យូងថ្ម ភីងទីងសាន ធានណាន (Pingdingshan Tianan)។ការស៊ើបអង្កេតបឋម បានបង្ហាញថា ឧបទ្ទវហេតុនេះ បានបណ្ដាលមកពី ធ្យូងថ្ម និងការផ្ទុះឧស្ម័ន។មនុស្សសរុបទាំងអស់៤២៥នាក់ កំពុងធ្វើការនៅក្រោមដីនៅពេលហេតុការណ៍នេះ បានកើតឡើង។ការងារជួយសង្រ្គោះនៅតែបន្ដធ្វើនៅឡើយ ហើយអ្នកដែលទទួលខុសត្រូវក្នុងអណ្ដូងរ៉ែធ្យូងថ្មនេះ ត្រូវបានអាជ្ញាធរសន្ដិសុខរដ្ឋចាប់ឃុំខ្លួន។អត្ថបទ មករា (Makara)

ពលរដ្ឋយ៉េម៉ែននៅតែមិនចុះញ៉ម បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសបន្ថែមរបស់អាមេរិកមក

2024/01/14 07:04:12 pm        174
អ្នករស្រុកក្នុងរដ្ឋធានីសាណាអា (Sanaa)មិនតក់ស្លត់ ហើយនៅតែមិនចុះញ៉មកាលពីថ្ងៃសៅរ៍ បន្ទាប់ពី ការវាយប្រហារបន្ថែមទៀតរបស់សហរដ្ឋអាមេរិក ដែលបានដាក់គោលដៅលើក្រុមហ៊ូធី ក្នុងប្រទេសយ៉េម៉ែននោះ។សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារបន្ថែមប្រឆាំងកងទ័ពហ៊ូធី ក្នុងប្រទេសយ៉េម៉ែន កាលពីថ្ងៃសុក្រ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បែឌិន បានប្ដេជ្ញាការពារនាវាដឹកជញ្ជូននានា ក្នុងសមុទ្រក្រហម ដែលរាលដាលចេញមកពីសង្រ្គាមរវាងអ៊ីស្រាអែលជាមួយក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។អ្នកនាំពាក្យក្រុមហ៊ូធី លោកម៉ូហាមេត អាបឌុលសាឡាំ បានប្រាប់អ្នកសារព័ត៌មាន Reutersថា ការវាយប្រហាររបស់អាមេរិកលើប្រទេសយ៉េម៉ែន ក្នុងនោះរួមមាន ការវាយប្រហារមួយថ្មីបំផុត​លើ​មូលដ្ឋានយោធាមួយក្នុងក្រុងសាណាអា (Sanaa) មិនបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរលើសមត្ថភាព​ក្រុមហ៊ូធី នៅដែលបន្ដរារាំងនាវានានាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល កុំឲ្យឆ្លងកាត់ សមុទ្រក្រហម និងសមុទ្រអារ៉ាប់៕ អត្ថបទ មករា(Makara)

សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនបុរសម្នាក់ប្រើកាំភ្លើងដូចទូរសព្ទ iPhoneទៅគំរាមអ្នកដទៃ

2024/01/12 08:04:51 pm        3111
បាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបានប្រើប្រាស់កាំភ្លើងពិតមានរូបរាងដូចទូរសព្ទម៉ាកIphone ទៅគំរាមអ្នកដទៃ ដោយសារខឹងរឿងចាក់ធុងបាស់ខ្លាំងៗបង្កការរំខាន។យោងតាមស្នងការនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោយពេលដែលសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះបេ ខេមរិន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួងសង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំ បង ថាមានករណីគំរាមកំហែង និង កាន់កាប់អាវុធខុសច្បាប់ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០៧ ភូមិដំណាក់ហ្លួង សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយជនសង័្សយខាងលើបាន ប្រើប្រាស់អាវុធគំរាមដល់អាយុជីវិតរបស់គាត់។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះសា ម្លិះ ភេទ ប្រុស អាយុ ៤៣ឆ្នាំ មានទីលំ នៅ ភូមិដង្កោទាប សង្កាត់ទួល តាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានបញ្ជូនខ្លួនទៅ កាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់ ។ក្រោយពេលសួរនាំជនសង្ស័យបានសារភាពថា រូបគេពិតជាបានដកអាវុធចេញពីហោប៉ៅភ្ជង់​ទៅ​លើជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងជនរងគ្រោះផឹកស៊ីចាក់ធុងបាស់លឺខ្លាំងៗ ។ សម្ភារៈដកហូតបានរួមមាន៖ កាំភ្លើងមិនស្គាល់ម៉ាកមានរាងដូចទូរសព្ទដែលមានលេខ IC380 ចំនួន១,គ្រាប់កាំភ្លើង ចំនួន០៦គ្រាប់ ,មួកសុវត្ថិភាព១,ទូរស័ព្ទម៉ាកអូប៉ូ ពណ៌មាស១គ្រឿង ,ស្រោមដាក់គ្រាប់កាំភ្លើងក្រណាត់ ពណ៌ខ្មៅ ១ ,ម៉ូតូម៉ាក់Yamaha Sirius ពណ៌ខ្មៅ មិនស្គាល់សេរី និងឆ្នាំ១គ្រឿង។សូមបញ្ជាក់ថា អាវុធប្រភេទIC380 នេះជាអាវុធដែលផលិតឡើងឱ្យដូចទៅនឹងទូរសព្ទដៃសេរីទំនើប ហើយនៅពេលកាន់ប្រើប្រាស់ មិនងាយដឹងថាជាអាវុធ នោះទេ លុះត្រាតែផ្តើមធ្វើសកម្មភាពទើប ដឹងថាវាជាអាវុធ អាចបាញ់ប្រហារបាន។ពេលនេះ ជនសង្ស័យ និងវត្ថុតាង ត្រូវរៀបចំបញ្ជូន​ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៕

អេក្វាឌ័រ រំលាយក្រុមភេរវករ តាមច្បាប់និងបទបញ្ជា ក្នុងការបោសសម្អាតប្រទេសដែលមានភាពចលាចល

2024/01/12 07:38:29 pm        389
ក្រុមមន្ត្រីបានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធប្រទេសអេក្វាឌ័រ មានវិធានការប្រឆាំងក្រុម «ភេរវករ» នៅក្នុងប្រទេសអាមេរិកខាងត្បូងដែលជួបភាពចលាចល ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារឡើងវិញច្បាប់ និងសណ្តាប់ធ្នាប់។អ្នកដែលត្រូវបានឃុំខ្លួន មកពីប្រតិបត្តិការចំនួនបីផ្សេងគ្នាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ត្រូវបានបង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយ។ យោងតាមក្រុមមន្រ្តីបានឲ្យដឹងថា ក្រុមជនអន្ធពាល Los Lobos និងក្រុម Los Lagartos Mafia 18 ត្រូវបានរំលាយចោល ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងផ្នែកកសន្តិសុខ។ អាវុធជាច្រើន ត្រូវបានរឹបអូស ហើយមនុស្ស ១៤ នាក់ត្រូវបានចាប់ខ្លួនជាផ្នែកនៃប្រតិបត្តិការនេះ។ប្រតិបត្តិការរបស់យោធា និងនគរបាល បានធ្វើឡើងនៅជុំវិញប្រទេសអេក្វាឌ័រ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងរលកនៃអំពើហិង្សា និងការឃុំខ្លួនបុគ្គលិកពន្ធនាគារប្រមាណ១៨០នាក់ធ្វើឡើង ដោយអ្នកទោស ខណៈរដ្ឋាភិបាល បានសន្យាធ្វើសង្រ្គាមលើក្រុមជនអន្ធពាលឧក្រិដ្ឋកម្ម ដែលពួកគេបានដាក់កំហុសចំពោះភាពចលាចលនេះ។ការកើនឡើងអំពើហិង្សាយ៉ាងខ្លាំងក្នុងសប្តាហ៍នេះ រួមមានទាំងការសម្រុកចូលស្ថានីយ៍ទូរទស្សន៍កំពុងផ្សាយផ្ទាល់ ការបំផ្ទុះនៅក្នុងទីក្រុងនានា និងការចាប់ពង្រត់មន្រ្តីនគរបាល ទំនងជាការឆ្លើយតបទៅនឹងផែនការរបស់ប្រធានាធិបតីថ្មី លោក Daniel Noboa ក្នុងការដោះស្រាយស្ថានភាពសន្តិសុខធ្ងន់ធ្ងរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
09/03/2026 04:09 PM
អនុប្រធានទី១ CDC បង្ហាញពីការប្តេជ្ញារបស់កម្ពុជា លើការបោសសម្អាត Online Scams ដល់ធុរកិច្ចចិន
09/03/2026 04:09 PM
មន្ត្រីប៉ូឡូញ៖ NATO គ្មានផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរទៅប្រទេសបន្ថែមទៀត
09/03/2026 04:09 PM
សាលារៀន និងផ្លូវនាវា ត្រូវបានផ្អាក ខណៈព្យុះទីហ្វុង Saudel បោកបក់លើប្រទេសចិនភាគខាងកើត
09/03/2026 04:09 PM
WSJ៖ កិច្ចព្រមព្រៀងអាមេរិក-អារ៉ាប៊ីសាអ៊ូឌីត អនុញ្ញាតឲ្យចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមបានដល់ ២០%
09/03/2026 04:09 PM
របាយការណ៍៖ ការ​កែ​​សម្រួល​ក្នុង​បក្ស​កាន់អំណាច​ ​ជួយ​ពង្រឹង​​ការ​គ្រប់គ្រង​របស់មេដឹកនាំ​កូរ៉េខាង​ជើង​
09/03/2026 04:09 PM
ចិនបញ្ជាក់​ថា ខ្លួនបាន​អនុវត្ត​ការសិក្សា​ស្ទង់ដែនទឹក នៅភាគខាងកើតកោះតៃវ៉ាន់ កាលពីខែសីហា
09/03/2026 04:09 PM
វិមានក្រឹមឡាំង៖ លោក Merz កំពុងស្វែងរកការគាំទ្រនៅអាល្លឺម៉ង់ តាមរយៈវិធានការប្រឆាំងរុស្ស៊ី
09/03/2026 04:09 PM
អត្រា​ពន្ធថ្មី លើយានដ្រូន ចូលជាធរមាន ខណៈអាមេរិកជំរុញការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​​
09/03/2026 04:09 PM
អូស្ត្រាលី និងអាមេរិក នឹងជំរុញទំនាក់ទំនងការពារជាតិ ខណៈឥទ្ធិពលរបស់ចិននៅប៉ាស៊ីហ្វិក កើនឡើង
09/03/2026 04:09 PM