គយឃាត់ខ្លួនបុរសម៉ាឡេស៊ីម្នាក់រកឃើញហេរ៉ូអ៊ីន ៨១ កញ្ចប់ ពេលត្រៀមចាកចេញពីកម្ពុជាទៅកោះតៃវ៉ាន់
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បំបែកសំណុំរឿងលួចទូរស័ព្ទជាង ២០០គ្រឿង និងអ្នកទទួល​ផលចោរកម្ម
[UPDATE] ភ្លើងឆេះលំនៅឋានពលរដ្ឋនៅខណ្ឌជ្រោយចង្វាររលត់ហើយ
ឧត្តមសេនីយ៍ឯកជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវបន្ទាន់ករណីយុវតីម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយមានជនឆ្លៀតឱកាសលួចយកម៉ូតូ

សន្តិសុខ និង សង្គម

រថភ្លើងល្បឿនលឿន៤គ្រឿង ទៅដល់ស្ថានីយបន្ទាប់ពីជាប់គាំង ១១ ម៉ោង ដោយសាររញ្ជួយដី

2024/01/02 08:14:05 pm        414
រថភ្លើងល្បឿនលឿនឬរថភ្លើងក្បាលគ្រាប់កាំភ្លើង របស់ក្រុមហ៊ុន ហូគូរីគុ ហ្សិនកានសេន (Hokuriku Shinkansen)ចំនួន៤គ្រឿង បានទៅដល់ស្ថានីយ៍ បន្ទាប់ពីជាប់គាំងដំណើររយៈពេលប្រហែល ១១ ម៉ោង ដោយសារតែការរញ្ជួយដីដ៏ខ្លាំង វាយប្រហារប្រទេសជប៉ុនភាគកណ្តាល។សេវារថភ្លើង ត្រូវបានផ្អាកបន្ទាប់ពីរញ្ជួយដីបានវាយប្រហារនៅម៉ោង៤និង១០នាទីរសៀល កាលពីថ្ងៃចន្ទ ដោយបានធ្វើឲ្យជាប់គាំងអ្នកដំណើរប្រហែល ១៤០០នាក់។ រថភ្លើង បានទៅដល់ទាំងស្ថានីយ៍ Toyama និងស្ថានីយ៍ Kanazawa នៅម៉ោង ៤ ព្រឹក នៅថ្ងៃអង្គារ៏នេះ។ អ្នកដំណើរជាច្រើន អាចបន្តជិះនៅលើរថភ្លើង ដើម្បីសម្រាករហូតដល់ប្រតិបត្តិការធម្មតាបន្តឡើងវិញ។ប្រតិបត្តិករក្រុមហ៊ុនរថភ្លើង បាននិយាយថា រថភ្លើងទាំងអស់នៅរក្សាថាមពល ម៉ាស៊ីនត្រជាក់នៅដំណើរការ ហើយបុគ្គលិកបានផ្តល់អាហារដល់អ្នកដំណើរ។ ក្រុមហ៊ុននិយាយថា ខ្លួនមានផែនការបន្តការផ្អាកសេវាកម្ម រវាងស្ថានីយ Nagano និងស្ថានីយ៍ Kanazawa រហូតដល់ប្រហែលពេលថ្ងៃត្រង់នៅថ្ងៃអង្គារនេះ។

នៅដើមឆ្នាំ២០២៤ រដ្ឋតិចសាស់បង្កើនភាពតានតឹង ដោយដឹកជញ្ជូនជនអន្តោប្រវេសន៍រាប់រយនាក់តាមយន្តហោះទៅរដ្ឋ Illinois

2024/01/02 08:10:59 pm        439
ជនអន្តោប្រវេសន៍រាប់រយនាក់ ត្រូវបានដឹកជញ្ជូនតាមយន្តហោះពីរដ្ឋតិចសាស់ មកចុះចតនៅ ទីក្រុង Rockford រដ្ឋ Illinois កាលពីព្រឹកថ្ងៃចូលឆ្នាំថ្មី ទី ១ ខែមករា ឆ្នាំ ២០២៤ ខណៈរដ្ឋនេះ បានបន្តគោលនយោបាយរបស់ខ្លួន ក្នុងការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ទីក្រុងដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យន្តហោះ Boeing 777 បានចុះចតនៅម៉ោងប្រហែល ១ ព្រឹក នៅអាកាសយានដ្ឋានអន្តរជាតិ Chicago Rockford ដោយដឹកជនអន្តោប្រវេសន៍ចំនួន ៣៥៥ នាក់ ដែលបន្ទាប់មកបានឡើងជិះលើរថយន្តក្រុង។លោក Greg Abbott អភិបាលរដ្ឋតិចសាស់ បានធ្វើយុទ្ធនាការមួយដើម្បីបញ្ជូនជនអន្តោប្រវេសន៍ រាប់ពាន់នាក់ទៅកាន់ទីក្រុងនានាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យនៅភាគខាងជើងបន្ថែមទៀត ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមទីក្រុងជាប់ព្រំដែនរបស់ខ្លួន និងដើម្បីដាក់សម្ពាធលើគណបក្សប្រជាធិបតេយ្យ។រដ្ឋតិចសាស់ បាននិយាយថា ខ្លួនកំពុងកំណត់គោលដៅទីក្រុងឈីកាហ្គោ(Chicago) ជា«ទីក្រុងផ្តល់ទីជម្រក» ដែលកំណត់កិច្ចសហប្រតិបត្តិការជាមួយការអនុវត្តច្បាប់អន្តោប្រវេសន៍សហព័ន្ធ។ ការដឹកជញ្ចូន តាមយន្តហោះ កាលពីថ្ងៃច័ន្ទ គឺជាការឆ្លើយតបជាក់ស្តែងចំពោះបទបញ្ជារបស់ទីក្រុង Chicago ដែលបានពិន័យក្រុមហ៊ុនរថយន្តក្រុង ពីការទម្លាក់ជនអន្តោប្រវេសន៍ចុះ ដោយពុំមានការជូនដំណឹងជាមុន។

អ៊ីស្រាអែលនិយាយថា សហគមន៍មួយចំនួននៅក្បែរតំបន់ហ្កាហ្សា អាចត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ

2024/01/02 07:51:33 pm        261
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយកាលពីថ្ងៃចន្ទ (០១ មករា) ថាសហគមន៍អ៊ីស្រាអែលមួយចំនួននៅភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានជម្លៀសចេញបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ដោយក្រុមហាម៉ាស នឹងអាចត្រលប់ទៅផ្ទះរបស់ពួកគេវិញក្នុងពេលដ៏ខ្លីខាងមុខ នៅពេលដែលប្រតិបត្តិការយោធាមានការរីកចម្រើន។លោក ហ្កាឡាន់ បាននិយាយថា សហគមន៍ដែលត្រូវបានជម្លៀសចេញមួយចំនួននៅក្នុងតំបន់ក្នុងចន្លោះពី ៤គីឡូម៉ែត្រទៅ ៧គីឡូម៉ែត្រ ភាគខាងជើងនៃតំបន់ហ៊ុមព័ទ្ធនោះនឹងអាចត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ នេះបើយោងតាមការលើកឡើងដែលបានចេញផ្សាយពីសន្និសីទសារព័ត៌មានមួយ។សហគមន៍អ៊ីស្រាអែលដែលនៅជិតតំបន់ហ្កាហ្សា បានជម្លៀសខ្លួនចេញពីតំបន់នោះ ខណៈក្រុមគ្រួសារប៉ាឡេស្ទីនរាប់ម៉ឺននាក់បានរត់ភៀសខ្លួនគេចចេញការវាយលុកដ៏សន្ធាប់កាន់តែខ្លាំងរបស់អ៊ីស្រាអែល ទៅកាន់តំបន់ដែលនៅសេសសល់តិចតួចនៅហ្កាហ្សានោះ ដែលពេញណែនដោយជនភៀសខ្លួនដ៏ច្រើន ខណៈយោធាបានបើកការវាយប្រហារយ៉ាងខ្លាំងក្លានៅទូទាំងភាគកណ្តាល និងភាគខាងត្បូងនៃដែនដីរងការបំផ្លិចបំផ្លាញមួយនេះ៕

ជប៉ុន កំពុងខិតខំប្រឹងប្រែងដោយគ្មានឈប់សម្រាក ដើម្បីសង្គ្រោះអ្នករួចជីវិតពីគ្រោះរញ្ជួយដីក្នុងថ្ងៃចូលឆ្នាំ

2024/01/02 07:17:11 pm        412
ប្រទេសជប៉ុននៅថ្ងៃអង្គារ (០២ មករា) នេះមានការលំបាកក្នុងការវាយតម្លៃពីទំហំនៃការខូចខាតពីការរញ្ជួយដីដែលបានវាយប្រហារឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ដោយបានសម្លាប់មនុស្សរាប់សិបនាក់នាក់ បណ្ដាលឲ្យបាក់អគារ និងផ្លូវសំខាន់ៗ ព្រមទាំងបានកាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងសីតុណ្ហភាពដ៏ត្រជាក់ក្នុងប្រទេសនេះ ខណៈកំពុងខិតខំប្រឹងប្រែងដោយគ្មានឈប់សម្រាកដើម្បីសង្គ្រោះអ្នករួចរស់ជីវិតពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាក្នុងថ្ងៃចូលឆ្នាំថ្មី។គ្រោះរញ្ជួយដីកម្រិតបឋមត ៧,៦រ៉ិចទ័របានវាយប្រហារនៅពេលពាក់កណ្តាលរសៀលកាលពីថ្ងៃចន្ទ ដោយបានជំរុញឱ្យអ្នកស្រុកនៅតំបន់ឆ្នេរសមុទ្រមួយចំនួនភៀសខ្លួនទៅកាន់ទីទួលខ្ពស់ ខណៈដែលរលកយក្សស៊ូណាមិមានកម្ពស់ប្រហែល ១ម៉ែត្រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសជប៉ុន។បុគ្គលិកយោធា អ្នកពន្លត់អគ្គិភ័យ និងនគរបាលរាប់ពាន់នាក់មកពីទូទាំងប្រទេសត្រូវបានបញ្ជូនទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុតនៅក្នុងឧបទ្វីបណូតូ ដ៏ដាច់ស្រយាលក្នុងខេត្ត អ៊ីស៊ីកាវ៉ា (Ishikawa)។ទោះបីជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងដោយផ្លូវដែលបានខូចខាតយ៉ាងធ្ងន់ធ្ងរ និងការបិទផ្លូវ ហើយអាកាសយានដ្ឋានមួយក្នុងចំណោមអាកាសយានដ្ឋានទាំងអស់ក្នុងតំបន់នោះត្រូវបានបង្ខំឱ្យបិទដោយសារតែមានស្នាមប្រេះលើផ្លូវអាកាសចរ ហើយសេវាកម្មផ្លូវដែក សាឡាង និងជើងហោះហើរជាច្រើនចូលទៅក្នុងតំបន់នេះក៏ត្រូវបានផ្អាកផងដែរ៕

កងកម្លាំងការពារអ៊ីស្រាអែល បញ្ជាក់ពីការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស ដែលពាក់ព័ន្ធក្នុងការវាយប្រហារថ្ងៃទី ៧ ខែតុលា

2024/01/02 06:57:28 pm        475
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីថ្ងៃចន្ទពីការសម្លាប់មេបញ្ជាការក្រុមហាម៉ាស ដែលបានចូលរួមក្នុងការលុកលុយរបស់ក្រុមភេរវកម្មនេះទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលជាការវាយប្រហារដែលក្រុមសកម្មប្រយុទ្ធឆ្លងព្រំដែនពីតំបន់ហ្កាហ្សា និងបានសម្លាប់មនុស្សប្រហែល ១.២០០នាក់។នៅក្នុងការប្រកាសនៅលើបណ្តាញសង្គម X កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់លោក Adil Mismah ដែលជាមេបញ្ជាការកងអនុសេនាធំ Nukhba នៅទីក្រុង Deir al-Balah នៃតំបន់ហ្កាហ្សា។ សារព័ត៌មាន Jerusalem Post បានរាយការណ៍ថា លោក Mismah បានដឹកនាំភេរវករ ចូលទៅក្នុងតំបន់ Kibbutz Kissufim និងបានដឹកនាំក្រុមសកម្មប្រយុទ្ធឲ្យបំផ្លិចបំផ្លាញសហគមន៍ kibbutz នៅក្នុងកន្លែងតាំងទីលំនៅ Nirim និង Be'eri។កងកម្លាំងការពារ បាននិយាយទៀតថា លោក Mismah ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់កងទ័ពអាកាសអ៊ីស្រាអែល ដោយមានជំនួយពីទាហានថ្មើរជើង។នៅក្នុងការបង្ហោះដដែលនោះ កងកម្លាំងការពារ បានបន្តទៀតថា ខ្លួនវាយប្រហារគោលដៅភេរវកម្ម ដែលគ្រប់គ្រងដោយក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម ដែលបានធ្វើសង្គ្រាម។ ក្នុងអំឡុងពេលប្រតិបត្តិការនេះដែរ ទាហានបានរកឃើញអាវុធដ៏ច្រើនសន្ធឹកសន្ធាប់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា អគារប្រហែល ១០០ខ្នង ត្រូវបានឆេះនៅកណ្តាលប្រទេសជប៉ុន

2024/01/02 06:49:28 pm        408
យោងតាមការផ្សាយរបស់ទូរទស្សន៍ NHK អគារនិងលំនៅឋានជាង១០០ខ្នងក្នុងទីក្រុងវ៉ាជីម៉ា(Wajima)របស់ខេត្តអ៊ីហ្ស៊ីកាវ៉ា (Ishikawa)ត្រូវបានអគ្គិភ័យដ៏ធំឆេះបំផ្លាញ ដោយសារការរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសជប៉ុនភាគកណ្តាល កាលពីថ្ងៃចន្ទ ១មករា។ នាយកដ្ឋានពន្លត់អគ្គិភ័យក្នុងស្រុក បាននិយាយថា អគារជាង១០០ខ្នងនៅជុំវិញផ្លូវដ៏ល្បីល្បាញអាសៃជី(Asaichi Street)របស់មជ្ឈមណ្ឌលក្រុងនេះ ភាគច្រើនសាងសង់ពីឈើ ត្រូវគេជឿថាបានឆេះ។ អគ្គិភ័យភាគច្រើនត្រូវបានពន្លត់ ប៉ុន្តែអណ្តាតភ្លើង និងផ្សែងពណ៌សនៅតែអាចមើលឃើញកើនឡើងពីតំបន់ជាច្រើននៅព្រឹកថ្ងៃអង្គារ ២ មករានេះ។ទន្ទឹមនឹងនេះដែរ ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះប្រជាជនក្នុងតំបន់ ដែលត្រូវបានគេជឿថាបានជាប់នៅក្រោមអគារ ៧ជាន់ ដែលបានដួលរលំដោយសារការរញ្ជួយដី។បុគ្គលិកយោធា អ្នកពន្លត់អគ្គិភ័យ និងនគរបាលរាប់ពាន់នាក់មកពីទូទាំងប្រទេសត្រូវបានបញ្ជូនទៅកាន់តំបន់ ដែលរងគ្រោះខ្លាំងបំផុតនៅក្នុងឧបទ្វីបដាច់ស្រយាលណូតូ (Noto) ៕

កូរ៉េខាងជើង និងកូរ៉េខាងត្បូង កំពុងទប់ទល់នឹងរលកយក្សស៊ូណាមិ បន្ទាប់ពីរញ្ជួយដីនៅជប៉ុន

2024/01/02 06:45:50 pm        459
ទីភ្នាក់ងារឧតុនិយមរបស់កូរ៉េខាងត្បូងបាននិយាយថា រលកយក្សស៊ូណាមិដែលមានកម្ពស់ក្រោមមួយម៉ែត្រ បានទៅដល់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន បន្ទាប់ពីមានការរញ្ជួយដីដ៏ធំមួយដែលបានវាយប្រហារប្រទេសជប៉ុនកាលពីថ្ងៃចន្ទ ដោយបន្ថែមថាអាចនឹងមានរលកកាន់តែច្រើន និងធំជាងនេះនៅប៉ុន្មានម៉ោងបន្ទាប់ទៀត។ទីភ្នាក់ងារឧតុនិយមបាននិយាយថា រលកយក្សស៊ូណាមិដំបូងដែលឈានដល់ឆ្នេរសមុទ្រកូរ៉េខាងត្បូងគឺមានកម្ពស់ ៦៧សង់ទីម៉ែត្រ ប៉ុន្តែវាអាចកើនឡើងក្នុងទំហំធំជាងនេះបន្ទាប់ពីរលកដំបូង ហើយអាចបន្តលើសពី ២៤ម៉ោង។ដោយឡែក កូរ៉េខាងជើងបានចេញការព្រមានអំពីរលកយក្សស៊ូណាមិសម្រាប់ឆ្នេរសមុទ្ររបស់ខ្លួន ដែលអាចមានរលកលើសពី២ម៉ែត្រ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូងបានរាយការណ៍ដោយដកស្រង់វិទ្យុរដ្ឋកូរ៉េខាងជើង។ ខេត្ត កាងវ៉ុន (Gangwon) របស់កូរ៉េខាងត្បូងបានព្រមានប្រជាជនឱ្យប្រុងប្រយ័ត្ន និងជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់ នេះបើយោងតាមក្រសួងមហាផ្ទៃ និងសុវត្ថិភាព។ខេត្តឆ្នេរខាងកើតមួយនេះបានប្រាប់អ្នកស្រុកនៅក្នុងសារប្រកាសអាសន្នឱ្យនៅឱ្យឆ្ងាយពីឆ្នេរសមុទ្រហើយជម្លៀសទៅដីទួលខ្ពស់។ ក្រសួងកូរ៉េខាងត្បូងនេះបានឲ្យដឹងថា ទីក្រុងសំចូក (Samcheok) បានណែនាំឲ្យប្រជាពលរដ្ឋផ្លាស់ទីទៅកាន់តំបន់ដែលខ្ពស់ជាងអគារបីជាន់ដើម្បីសុវត្ថិភាព៕

កងកម្លាំងអ៊ីស្រាអែល បង្ហាញរូបភាពនៃអង្គភាពសុនខនគរបាលឬ K9 ឆែកឆេរផ្ទះសម្បែងនានា នៅហ្កាហ្សា និងរកឃើញអាវុធជាច្រើន

2024/01/02 06:41:59 pm        442
កងកម្លាំងការពារអ៊ីស្រាអែល បានបញ្ចេញវីដេអូនៃអង្គភាពសុនខនគរបាលឬ K9 ដែលកំពុងឆែកឆេរផ្ទះសម្បែង នៅតំបន់ហ្កាហ្សា និងបានរកឃើញឃ្លាំងអាវុធរបស់ក្រុមហាម៉ាស កាលពីថ្ងៃចន្ទ។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរៀបរាប់លម្អិតអំពីករណីចំនួនពីរ ដែលខ្លួននិយាយថា អង្គភាពសុនខនគរបាលឬ K9s របស់ IDF បានស្ទាក់ចាប់ភេរវករហាម៉ាស ដែលកំពុងតែស្ទាក់វាយប្រហារទាហានអ៊ីស្រាអែល។ អ៊ីស្រាអែលនិយាយថា ខ្លួនតែងតែប្រើសត្វសំណក់ជាមួយអង្គភាព Oketz ដើម្បីពង្រីកកិច្ចប្រតិបតិ្តការនៅតាមអគារនានា មុនពេលធ្វើការវាយឆ្មក់កាន់តែធំដោយកងកម្លាំងអ៊ីស្រាអែល។កងកម្លាំងការពារអ៊ីស្រាអែល បានសរសេរថា៖«ក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នាជាមួយកងពលតូចលេខ ៤៦០ នៅក្នុងតំបន់ Jabalia សត្វសំណក់មួយក្បាលឈ្មោះ Patrick បានឆែករុករកទីតាំងនោះ មុនពេលកងកម្លាំង ចូលទៅក្នុងអគារ។ ក្នុងអំឡុងពេលឆែករុករកនោះ Patrick បានរកឃើញភេរវករម្នាក់ ដែលរៀបចំ ដើម្បីស្ទាក់វាយប្រហារលើកងកម្លាំង នៅច្រកចូល និងចាប់ខ្លួនគេតែម្តង ដូច្នេះចាំបាច់ត្រូវបង្កើនការការពារ។ កងកម្លាំងការពារ បានបន្ថែមថា៖«នៅក្នុងប្រតិបត្តិការមួយផ្សេងទៀត នៅក្នុងតំបន់ Rimal ក្នុងអំឡុងពេលឆែករុករក ដោយសត្វសំណក់មួយក្បាលទៀតឈ្មោះ Toy ច្រករបៀងមួយ ត្រូវបានគេរកឃើញតភ្ជាប់ទៅអគារមួយ ដោយទាហានកំពុងស្ថិតនៅទៅអគារមួយផ្សេងទៀតដែលភេរវករម្នាក់ កំពុងពួនស្ទាក់ដើម្បីវាយប្រហារ។ សំណក់ Toy ក៏ចាប់ខ្លួនភេរវករនោះ ដូច្នេះហើយវាបានជួយសង្គ្រោះកម្លាំងពីប្រតិបត្តិការនៅក្នុងអគារដ៏គ្រោះថ្នាក់មួយ។

ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន បានកើនឡើងដល់១៦

2024/01/02 06:33:50 pm        371
ការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារកណ្តាលប្រទេសជប៉ុននៅថ្ងៃចូលឆ្នាំសកលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៦ នាក់ នៅក្នុងខេត្តអ៊ីហ្ស៊ីកាវ៉ា (Ishikawa) ស្របពេលនគរបាល និងក្រុមអាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃអង្គារ ២ ខែមករានេះ បានរាយការណ៍ថាសាកសពមួយចំនួនត្រូវបានទាញចេញពីគំនរបាក់បែកនៃអគារដែលដួលរលំ។ ការរញ្ជួយដីកម្រិត៧,៦រ៉ិចទ័របានវាយប្រហារកាលពីពាក់កណ្តាលរសៀលថ្ងៃចន្ទ ដោយបានបំផ្លាញអគារនានា កាត់ផ្ដាច់ចរន្តអគ្គិសនីពីលំនៅឋានរាប់ម៉ឺនខ្នង និងបានជំរុញឱ្យអ្នកស្រុកនៅតំបន់ឆ្នេរមួយចំនួនភៀសខ្លួនទៅកាន់ទីកន្លែងមានសុវត្ថិភាព។ រញ្ជួយដីនេះក៏បានបង្កឲ្យមានរលកកម្ពស់ប្រហែល ១ម៉ែត្រ តាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចដ៏វែងរបស់ប្រទេសជប៉ុន ក៏ដូចជានៅប្រទេសជិតខាងកូរ៉េខាងត្បូងផងដែរ។ បុគ្គលិកកងទ័ពត្រូវបានបញ្ជូនទៅជួយក្នុងប្រតិបត្តិការសង្គ្រោះ ខណៈអាកាសយានដ្ឋានក្នុងស្រុកមួយត្រូវបានបិទ បន្ទាប់ពីគ្រោះរញ្ជួយដី បានបណ្ដាលឲ្យប្រេះនៅលើផ្លូវរត់។ ទំហំនៃការខូចខាត នៅតែមិនច្បាស់លាស់មួយថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយនេះ ដោយផ្លូវសំខាន់ៗទៅកាន់តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ ទូរទស្សន៍ NHK បានរាយការណ៍ថា ក្រុមគ្រូពេទ្យមិនអាចទៅដល់មន្ទីរពេទ្យក្នុងទីក្រុង ស៊ូស៊ុយ (Suzu) ដែលរងគ្រោះខ្លាំងនោះទេ។ប្រភពដដែលនេះ បាននិយាយថា មន្ទីរពេទ្យនោះ កំពុងពឹងផ្អែកលើម៉ាស៊ីនភ្លើងបម្រុងដោយសារតែដាច់ភ្លើង។ ទីភ្នាក់ងារនគរបាលជាតិបាននិយាយថា មនុស្ស១៦ នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់រហូតមកដល់ពេលនេះ៕

តុលាការកំពូលរបស់អ៊ីស្រាអែល លុបចោលច្បាប់កំណត់ការត្រួតពិនិត្យប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស

2024/01/02 06:25:20 pm        466
តុលាការកំពូលរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃចន្ទ (០១ មករា) បានសម្រេចលុបចោលនូវច្បាប់ដ៏ចម្រូងចម្រាសដែលមានវិវាទយ៉ាងខ្លាំង ដែលអនុម័តដោយរដ្ឋាភិបាលស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដើម្បីដកហូតអំណាចមួយចំនួនរបស់តុលាការជាន់ខ្ពស់ ហើយបានបង្កឱ្យមានការតវ៉ាទូទាំងប្រទេស។ច្បាប់នេះគឺជាផ្នែកមួយនៃកំណែទម្រង់ប្រព័ន្ធតុលាការដ៏ទូលំទូលាយដែលស្នើឡើងដោយលោក ណេតាន់យ៉ាហ៊ូ និងសម្ព័ន្ធបក្សដៃគូសាសនា និងជាតិនិយមរបស់លោក ដែលបណ្តាលឱ្យមានការប្រេះឆាយ៉ាងជ្រៅនៅក្នុងប្រទេសអ៊ីស្រាអែល និងការព្រួយបារម្ភអំពីគោលការណ៍លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិច។ច្បាប់ថ្មីដែលបានបញ្ជូនទៅក្នុងតុលាការនោះបានដកចេញនូវផ្នែកមួយប៉ុណ្ណោះនៃអំណាចដែលតុលាការកំពូលមានសម្រាប់កាត់ផ្តាច់សេចក្តីសម្រេចរបស់រដ្ឋាភិបាលនិងរដ្ឋមន្ត្រី។ ច្បាប់នេះបានដកលទ្ធភាពរបស់តុលាការក្នុងការលុបចោលការសម្រេច ដែលខ្លួនចាត់ទុកថា «មិនសមហេតុផល»។តុលាការបាននិយាយថា ចៅក្រមប្រាំបីនាក់ក្នុងចំណោម ១៥នាក់ បានសម្រេចក្នុងការអនុគ្រោះលើការលុបចោលច្បាប់នេះ។ តុលាការកំពូល នៅក្នុងសេចក្តីសង្ខេបនៃសេចក្តីសម្រេចរបស់ខ្លួន បាននិយាយថា ចៅក្រមភាគច្រើនបានសម្រេចចិត្តលុបចោលច្បាប់នេះ ព្រោះវានឹងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល៕និងចាប់ខ្លួននៅកន្លែងកើតហេតុ។រូបថតព័ត៌មានដែលបានចេញផ្សាយបង្ហាញថា លោក Lee ដេកលើដីដោយបិទភ្នែក ហើយដៃរបស់មនុស្សផ្សេងទៀតនៅជុំវិញលោក កំពុងកាន់កន្សែងដៃទ្រករបស់លោក។ សារព័ត៌មានយ៉ុនហាប់ ដដែល បាននិយាយថាលោក Lee ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បើកទ្វារទទួលទីផ្សារទេសចរណ៍ថ្មី តាមរយៈ CTM 2026
09/04/2026 10:09 AM
រដ្ឋមន្ត្រីរតនាគារអាមេរិក៖ អឺរ៉ុបចូលរួមយុទ្ធនាការដាក់សម្ពាធសេដ្ឋកិច្ចរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
09/04/2026 10:09 AM
កម្ពុជា-រវ៉ាន់ដា បើកទំព័រក្របខណ្ឌកិច្ចសហប្រតិបត្តិការវិនិយោគរួមគ្នា ដើម្បីផ្លាស់ប្តូរឧត្តមានុវត្តន៍សេដ្ឋកិច្ច
09/04/2026 10:09 AM
អ៊ុយក្រែនរំពឹងថាលោក Witkoff និងលោក Kushner នឹងបំពេញទស្សនកិច្ចទីក្រុងគីវនៅប៉ុន្មានថ្ងៃខាងមុខ
09/04/2026 10:09 AM
កូរ៉េខាងត្បូងត្រូវបានរាយការណ៍ថា នឹងដាក់ពង្រាយយោធានៅច្រកសមុទ្រ Hormuz
09/04/2026 10:09 AM
អនុប្រធានាធិបតីអាមេរិក លោក JD Vance បដិសេធមិនផ្តល់ពេលវេលាសម្រាប់ការបញ្ចប់សង្គ្រាមអ៊ីរ៉ង់
09/04/2026 10:09 AM
លីបង់ទទួលអ្នកជាប់ឃុំម្នាក់ក្នុងចំណោមអ្នកជាប់ឃុំប្រាំនាក់ដែលត្រូវបានដោះលែងដោយអ៊ីស្រាអែល
09/04/2026 10:09 AM
កម្ពុជានាំចេញអង្ករជិត ៨០ម៉ឺនតោន រកចំណូលបានជាង ៤៦៤លានដុល្លារ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦
09/04/2026 10:09 AM
ប្រមុខការពារជាតិកម្ពុជានឹងបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលីរយៈពេល៥ថ្ងៃ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែកយោធាកម្ពុជា និងអូស្រ្តាលីឲ្យ​កាន់តែល្អប្រសើរបន្ថែមទៀត
09/04/2026 10:09 AM
នគរបាលប្រឆាំងការជួញដូរមនុស្ស ឆ្មក់ចុះបង្ក្រាបផ្ទះសំណាក់មួយកន្លែង ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់
09/04/2026 08:09 AM