តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
អាជ្ញាធររាជធានីភ្នំពេញបន្តរកឃើញបទល្មើស Online Scams ពីរទីតាំងបន្ថែមទៀត
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់

សន្តិសុខ និង សង្គម

នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធអំពើឃាតកម្ម រំលោភសម្លាប់ក្មេងស្រី អាយុ១៥ឆ្នាំ

2025/05/21 07:01:01 pm        464
ភ្នំពេញ៖ ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធអំពើឃាតកម្មដោយមានទារណកម្ម អំពើឃោរឃៅ រំលោភហើយសម្លាប់ ក្មេងស្រី អាយុ១៥ឆ្នាំ ម្នាក់ នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញប្រតិបត្តិការនេះបានធ្វើឡើង នាវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំណុំរឿង អំពើឃាតកម្មដោយមានទារណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈដោយឃាត់ខ្លួនក្រុមឃាតក បាន។ជនសង្ស័យ ទាំង ០៣នាក់ទី១-ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ "ឃាត់ខ្លួន"(រួមគំនិតសម្លាប់)។ ទី២-ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ "ឃាត់ខ្លួន"(រួមគំនិតសម្លាប់។ និងទី៣-ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗ" ឃាត់ខ្លួន"(ដៃដល់ អ្នករំលោភ និងសម្លាប់)។ ចំណែក ជនរងគ្រោះឈ្មោះ វុទ្ធី លីណា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះគ្មានលេខ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។ក្រោយឃាត់ខ្លួន ក្រុមជនសង្ស័យបានសារភាពថា មុនធ្វើសកម្មភាព ពួកគេបានយកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ ប្លន់ យកទ្រព្យសម្បត្តិ ជនរងគ្រោះ។គួរបញ្ជាក់ផងដែរ ករណីឃាតកម្មនេះ បានប្រព្រឹត្តកាលពីវេលាម៉ោង០១និង២៧នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កំពុងកសាង សំណុំរឿង បញ្ជូន ទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការ បន្តតាមនីតិវិធីច្បាប់៕អត្ថបទ៖ កុម្ភៈ

១១ថ្ងៃសមត្ថកិច្ចបង្ក្រាប និងបញ្ជូនក្រុមក្មេងទំនើងជិត៦០នាក់ទៀតទៅពន្ធនាគារ!

2025/05/19 02:39:39 pm        117
ក្នុងរយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ កម្លាំងមានសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តបង្រ្កាប និងបញ្ជូនក្រុមក្មេងទំនើងជាង១០ករណី ដោយឃាត់ខ្លួន និងបញ្ជូនមនុស្សជិត៦០នាក់ទៅពន្ធនាគារ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លទ្ធផលនៃការបង្រ្កាបក្រុមក្មេងទំនើង បានជាបន្តបន្ទាប់នេះគឺជាការបង្ហាញ អំពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការដឹកនាំអនុវត្តរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។សូមបញ្ជាក់ថា ប្រតិបត្តការបង្ក្រាបក្មេងទំនើងបានជិត៦០នាក់ ក្នុងរយៈពេល១១ថ្ងៃកន្លងមកនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ រតនគីរី ក្រចេះ កំពុងចាម ត្បូងឃ្មុំ ព្រៃវែង កំពត និងខេត្តព្រះសីហនុ៕

ម៉ូតូបំពាក់ស៊ីម៉ាំងកែច្នៃ ជាច្រើនគ្រឿងត្រូវអាវុធហត្ថខណ្ឌដូនពេញ ឃាត់ និងរក្សាទុក​រយៈពេល​៣ខែ

2025/05/19 10:03:34 am        2330
ភ្នំពេញ៖ កម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញ បានឃាត់ម៉ូតូជាច្រើនគ្រឿង ដែលបំ​ពាក់​បំពង់​ស៊ីម៉ាំង​កែច្នៃខុសបច្ចេកទេស រំខានតាមដងផ្លូវសាធារណៈ បាត់បង់សណ្ដាប់ធ្នាប់ និងធ្វើការ​ឃាត់​រក្សា​ទុក​រយៈពេល៣ខែទើបប្រគល់ឱ្យម្ចាស់វិញ ។ប្រតិបត្តិការឃាត់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងនេះ បានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។កម្លាំងកងរាជអាវុធហត្ថបានឱ្យដឹងថា ម៉ូតូជាង២០គ្រឿង ក្នុងនោះមានបំពាក់ស៊ីម៉ាំង និង​ការ​កែ​ច្នៃ​ខុស​បច្ចេកទេស ខុសពីទ្រង់ទ្រាយដើម ជាក់ស្តែងអ្នកដែលជិះម៉ូតូដែលមានការកែច្នៃទាំងនេះ ភាគ​ច្រើន​សុទ្ធតែជាយុវជន ដែលមានវ័យជំទង់។ ចំពោះម៉ូតូមួយចំនួន ដែលមាន​ស៊ីម៉ាំង​ញ៉ុក​ទៅ​ដោយ​បំណែក​ដែក ខ្លះហៅថាសំបុក និងម៉ូតូខ្លះទៀត ប្រើប្រាស់ស៊ីម៉ាំង​ដែល​កម្មង់​ទិញ​ពី​ក្រៅ​ប្រទេស ដែលមានសម្លេងរំខានខ្លាំងផងដែរ ។បច្ចុប្បម្នម៉ូតូជាច្រើនគ្រឿង ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនយកទៅរក្សាទុកជាបណ្តោះអាសន្ន រយៈ​ពេល​៣ខែ មុននឹងប្រគល់ជូនសាមីខ្លួនវិញ ដោយតម្រូវ​ឲ្យ​មាន​អាណាព្យា​បាល​មក​ជាមួ​យ​ផង​ដែរ៕ អត្ថបទ៖ កុម្ភៈ

នគរបាលថ្នាក់មូលដ្ឋាននៅតែបន្តអំពាវនាវឱ្យពលរដ្ឋទៅធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណ ដើម្បីទុកប្រើប្រាស់តាមតម្រូវការ

2025/05/16 02:19:24 pm        1376
នគរបាលនៅតាមថ្នាក់មូលដ្ឋានប៉ុស្តិ៍រដ្ឋបាល នៅតែបន្តយកចិត្តទុកដាក់ លើការខិតខំបំពេញការផ្តល់អត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់តាមសេវាតម្រូវការ ។ លោកវរសេនីយ៍ត្រី អៀ ម៉េងគួង នាយប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដេប៉ូទី៣ ចំណុះអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ៖ ដោយអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញណែនាំដោយលោកវរសេនីយ៍ឯកស៊ឹម ពិសិដ្ឋ អធិការនគរបាលទួលគោក កម្លាំងនគរបាលប៉ុស្តិ៍តែងបានយកចិត្តទុកដាក់ជាប្រចាំ លើការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរជូនពលរដ្ឋក្នុងមូលដ្ឋាន ទាំងពលរដ្ឋដែលគ្រប់អាយុ និងពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ ប៉ុន្តែផុតសុពលភាពជាដើម ។ ប្រជាពលរដ្ឋ សម្តែងក្តីរីករាយចំពោះការផ្តល់សេវា របស់នគរបាលក្នុងមូលដ្ឋាន ដែលការទទួលធ្វើអត្តសញ្ញាណប័ណ្ណ ឬឯកសារនានា មានភាពលឿនរហ័ស ងាយស្រួល មិនបង្កក្តីលំបាកនោះឡើយ ។ កាន់តែពិសេសនោះ គឺពេលទទួលបានអត្តសញ្ញាណបណ្ណ នគរបាលក៏បានយកចែកជូនពួកគាត់ ដល់តាមខ្នងផ្ទះផងដែរ ។ គួរបញ្ជាក់ថា ការផ្តល់សេវា លើការធ្វើអត្តសញ្ញាណប័ណ្ណ , សៀវស្នាក់នៅ និងសៀវភៅគ្រួសារនេះ គឺនគរបាលនៅតាមបណ្តាមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលទាំង១០៥ ក្នុងរាជធានីភ្នំពេញ តែងយកចិត្តទុកដាក់ជានិច្ច ក្នុងការចុះធ្វើជាប្រចាំជូនប្រជាពលរដ្ឋ ដើម្បីអអាចឱ្យពលរដ្ឋទទួលយកទៅប្រើប្រាស់តាមសេវាតម្រូវការចាំបាច់ និងជាក់ស្តែងរៀងៗខ្លួន ៕ អត្ថបទ ៖ លីហេង

ក្មេងទំនើងប្រុសស្រី ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

2025/05/16 02:12:53 pm        216
ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញក្រុមក្មេងទំនើងប្រុសស្រី ០៨នាក់ បញ្ជូនទៅកាន់សាលា​ដំបូងរាជ​ធានីភ្នំពេញ ដើម្បីអនុវត្តវិធានការច្បាប់ ។អាវុធហត្ថរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា កន្លងមកកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបង្ក្រាប ក្មេងទំនើងជាបន្តបន្ទាប់ជាច្រើនរយនាក់ ដោយករណីខ្លះត្រូវបានធ្វើការអប់រំតាមវិធានការរដ្ឋបាល និងខ្លះទៀតត្រូវបានបញ្ជូនទៅតុលាការ និងផ្តន្ទាទោសដាក់ពន្ធនាគារ។ តែថ្មីនេះ អាវុធហត្ថរាជធានីភ្នំពេញ ហាក់ចាត់វិធានក្តៅ និងតឹងរឹង ដោយធ្វើការបង្ក្រាបក្រុមក្មេងទំនើងជាបន្តបន្ទាប់ និងធ្វើការបញ្ជូនទៅតុលាការជាញឹកញាប់ ដោយមិនមានការលើកលែង។ជាក់ស្តែងកាលពីវេលាម៉ោង ០៣ទៀបភ្លឺ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ មានករណី ក្មេងឈាមរាវ ប្រុសស្រី ០២ក្រុម បានធ្វើសកម្មភាព វាយតប់គ្នាទៅវិញទៅមក នៅចំណុចក្នុងហាងប្រាសាទ ទីតាំងផ្លូវលេខ៣៧០ កែង៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនជាក់ស្តែង នូវក្រុមក្មេងទំនើងទាំង ០២ក្រុម សរុបបានចំនួន ០៨ នាក់ (ប្រុស ០២នាក់ ស្រី០៦នាក់) អាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត នូវបក្ខពួកផ្សេងទៀត ដែលចូលរួមក្នុងសកម្មភាពវាយតប់នេះ យកមកផ្តន្ទាទោសជាមួយគ្នាផងដែរ។ ទន្ទឹមគ្នានេះ កាលពីចុងខែមេសា កន្លងទៅ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនទំនើង ០៨នាក់ បញ្ជូនទៅតុលាការ រហូតត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃសដល់បច្ចុប្បន្ន ដែលក្នុងនោះ ០៦នាក់ ជាសមាជិកក្នុងក្រុមក្មេងទំនើងមានរហ័សនាមថា MTT (មនុស្សតូចៗ) មានអាយុត្រឹមតែ ១៤ឆ្នាំ ១៥ឆ្នាំ ១៦ឆ្នាំ ជាប់ពាក់ព័ន្ធករណីនាំគ្នាធ្វើសកម្មភាពព្រួតវាយជនរងគ្រោះម្នាក់ ដណ្តើមយកម៉ូតូ ០១ គ្រឿង នៅចំណុចបណ្តោយវិថីឈ្នះឈ្នះ ស្ថិតភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង ០២នាក់ ពាក់ព័ន្ធ ធ្វើសកម្មភាពលូកយកទូរស័ព្ទដៃ ០១គ្រឿង របស់នារីម្នាក់ ដែលកំពុងធ្វើដំណើរលើចំណុចផ្លូវ១៦៣ កែងផ្លូវ២៣២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលទូរស័ព្ទជនរងគ្រោះបានទុក នៅក្នុងឃ្លុបម៉ូតូខាងមុខ។ក្មេងទំនើងគឺតែងតែ បង្កការភ័យខ្លាចដល់សិស្សសាលា បង្កការភ័យខ្លាចដល់អ្នករស់នៅក្នុងសហគមន៍ បង្កការភ័យខ្លាចដល់អ្នកដំណើរ ក្លាយជាការគំរាមកំហែង និងអសន្តិសុខដល់ សង្គម អាចកាត់បន្ថយទេសចរ និងបង្កជារបួសស្នាម ធ្វើឱ្យបាត់បង់ជីវិត ហិនហោចទ្រព្យសម្បត្តិអ្នកទៃ ហិនហោចទ្រព្យ​សម្បត្តិរដ្ឋ ធ្វើឱ្យខ្លួនឯងបាត់បង់ឱកាសសិក្សា រៀនសូត្រ រហូតឈានដល់មានទោសទណ្ឌ បំផ្លាញកេរ្ដិ៍ឈ្មោះ និងអនាគតរបស់ខ្លួនឯង និងគ្រួសារ ដូច្នេះយើងត្រូវរួមគ្នាបង្កាទប់ស្កាត់ក្មេងទំនើងទាំងអស់គ្នា។ប្រសិនបើបងប្អូន បានឃើញទង្វើទំនើងទាំងឡាយ អាចទំនាក់ទំនងសុំកិច្ចអន្តរាគមន៍ តាមរយៈទូរស័ព្ទបន្ទាន់ លេខ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញបាន៕ តារាវុទ្ធី 

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់លួចចូលផ្ទះពលរដ្ឋគាស់ទូដែកលួចអស់ទឹកប្រាក់សរុបតម្លៃ៨ម៉ឺនដុល្លារ

2025/05/14 12:41:27 pm        810
ភ្នំពេញ៖ ជនសង្សយ២នាក់ត្រូវបាននគរបាលស្រាវជ្រាវឃាត់ខ្លួន ក្រោយធ្វើសកម្មភាព បើក​ទ្វារ​បន្ទប់​ដេក ផ្ទះពលរដ្ឋ ចូលគាស់ទូដែក លួចយកប្រាក់ ចំនួន៤៥,០០០ដុល្លា និងគ្រឿង​អលង្ការ​មួយ​ចំនួនសរុបតម្លៃ៨ម៉ឺនដុល្លារ។ប្រតិបត្តិការនេះបានធ្វើឡើងនៅ វេលាម៉ោង០៤ និង៣០នាទីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយការិយាលយ័នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋានរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌទួគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់។ជនសង្ស័យទាំង០២នាក់ ឈ្មោះ ១-ឈ្មោះ ធន សុផាត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) ២-ឈ្មោះ ធន ច័ន្ទធឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ(គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះជនរងគ្រោះឈ្មោះ អ៊ឹង ជាងនី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកិច្ចសន្យា ស្នាក់នៅផ្ទះវី ឡាលេខ២២ ផ្លូវម្ល៉េះ បុរីអ័រគីដេ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ២៣ និង៥០នាទី រំលងអាធ្រាត មានជនសង្ស័យ០២ បានធ្វើសកម្មភាពបើកទ្វារបន្ទប់ដេក ផ្ទះពលរដ្ឋ នៅចំណុចបុរីអ័រគីដេ វី ឡា ផ្ទះលេខ QR១៣-២២ ផ្លូវម្លិះ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចូលគាស់ទូដែក លួចយកប្រាក់ ចំនួន៤៥,០០០ដុល្លា និងគ្រឿងអលង្ការមួយចំនួន សរុបតម្លៃ៨ម៉ឺនដុល្លា។ សម្ភារៈបន្សល់ទុក៖ រូបថត ស្នាមគាស់ទូរដែក និងសម្ភារៈរាយប៉ាយនៅក្នុងបន្ទប់(កើតហេតុ) ទូរស័ព្ទដៃ ចំនួន០៥គ្រឿង ស៊េរីចាស់ , អាវុធខ្លី ចំនួន០៣ដើម ម៉ាករ៉ូឡូ ០២ដើម និងម៉ាកស៊ិចសាយអឺ ចំនួន០១ដើម , កុំព្យូទ័រយួរដៃ ចំនួន០២គ្រឿង , ខ្សែកស្វារេមានត្បូង ០១ខ្សែ , កូនកាបូបដៃចំនួន០១ ។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕ អត្ថបទ៖ កុម្ភៈ 

នគរបាលរាជធានី បង្ក្រាបក្មេងទំនើង២ក្រុម ឃាត់ខ្លួនមនុស្សចំនួន ១០នាក់

2025/05/13 01:06:31 pm        494
ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បើកការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពួកគេបង្កហិង្សាកាប់ចាក់គ្នា ក្នុងទឹកដីខណ្ឌដង្កោ និងខណ្ឌច្បារអំពៅ ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលជំនាញចំនួន០២ខណ្ឌពាក់ព័ន្ធ គឺខណ្ឌដង្កោ និងច្បារអំពៅ ក្រោមការអនុវត្តតាមបទបញ្ជារផ្ទាល់របស់លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ ការបង្ក្រាបក្មេងទំនើងទាំង០២ក្រុមខាងលើ ធ្វើឡើងបន្ទាប់ពី ពួកគេ និងបក្សពួកជាច្រើននាក់ផ្សេងទៀត ( កំពុងរត់គេចខ្លួន ) បានធ្វើសកម្មភាពបង្កហិង្សាកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ចំនួន០២ករណីនៅមូលដ្ឋានខណ្ឌទាំង០២ខាងលើ កាលពីវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ថ្មីៗនេះ ។ ដោយករណីទី១ នៅតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ និងទី២ នៅសង្កាត់រលួស ខណ្ឌដង្កោ ។ ក្រោយការបង្កហេតុ កម្លាំងជំនាញ មិនបង្អង់ពេលវេលាយូរ ក៏ឈានទៅបើកប្រតិបត្តិការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន នឹងបើកការចុះទៅធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់តែម្តង ពោល គឺបង្ក្រាបដោយប្រើពេលត្រឹម០១ថ្ងៃក្រោយថ្ងៃកើតហេតុ ។ ក្នុងការបង្ក្រាបក្មេងទំនើងទាំង១០នាក់ កម្លាំងសមត្ថកិច្ចដកហូតបាន ដាវ០៣ដេីម ,កាំបិតប៉័ងតោ០២ដេីម និងកាំបិតផ្គាក់០១ដេីមផងដែរ ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ ចំណែកបក្សពួកមួយចំនួនទៀតរបស់ក្រុមជនសង្ស័យដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចក៏កំពុងបន្តការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទទោសផងដែរ៕ អត្ថបទ៖ កុម្ភះ

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបក្រុមចោរកាច់កម៉ូតូ៣នាក់ នៅខណ្ឌកំបូល

2025/05/12 03:29:34 pm        428
នគរបាលប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០១៖២៥នាទីយប់ នៅត្រង់ចំណុចមុខផ្ទះសំណាក់ ហ្រ្វីប៊ូទិក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ចាន់ សុភាព អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងវរសេនីយ៍ត្រី ណុប មុនី នាយករងការិយាល័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីកាច់សោរកម៉ូតូ និងប្រើប្រាស់គ្រឿងញៀន។ ជនសង្ស័យទាំង ៣នាក់ ១៖ ឈ្មោះ មាស សុខនាថ អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាដក ស្នាក់នៅ ភូមិថ្មរគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ២៖ ឈ្មោះ ឆិន គន្ធា អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាដក ស្នាក់នៅ ភូមិជ្រៃគោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ៣៖ ឈ្មោះ សេង ពៅ អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាដក ស្នាក់នៅ ភូមិថ្មរគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ វត្ថុតាងដកហូត ម៉ូតូចំនួន២គ្រឿង, ទុលលឺវីស, សោអក្ស L និងដែកកាច់ចុងសំប៉ែត។  ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ។ នគរបាលបញ្ជាក់ថា ការបង្ក្រាបក្រមជនសង្ស័យនេះដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនកណ្ដាលយុត្តិធម៌, ឧត្តមសេនីយ៍ឯក សុង លី អគ្គស្នងការរងទទួលការងារព្រហ្មទណ្ឌ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។តារាវុទ្ធី

អាវុធហត្ថរាជធានីពន្លាតដែនសមត្ថកិច្ចឆ្លងខេត្ត រកឃើញគ្រឿងញៀនជិត ៣គីឡូក្រាម

2025/05/12 11:56:12 am        237
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បើកការស្រាវជ្រាវករណីគ្រឿងញៀន អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ រហូតពន្លាតដែនដីសហការជាមួយកម្លាំងអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំង​ការិយាល័យ​ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរា​ជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស កាលពីថ្ងៃទី០៥ ទី០៦ ខែឧសភា ឆ្នាំ២០២៥ ធ្វើការឆែកឆេរបីទីតាំង ជា​បន្ត​បន្ទាប់​រកឃើញថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លា សរុបចំនួន ០៤កញ្ចប់ (ធំតូច) ស្មើនឹង ២គីឡូ ៦ខាំ ៩២.៧០ក្រាម , ដប់កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១, ថង់​សម្រាប់​ច្រក​គ្រឿង​ញៀន រួមនឹងសម្ភារមួយចំនួនទៀតនាប្រតិបត្តិការ​នេះកម្លាំងកង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ ​ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ១ , ឈ្មោះ ឡេង វាសនា ហៅក្រៅតឿ ភេទប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង ២ , ឈ្មោះ សេង គឹមសៀង ហៅសៀង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិសំរោង ឃុំមុខដា ស្រុក​រមាស​ហែក ខេត្តស្វាយរៀង។ចំពោះជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បី​ធ្វើការផ្តន្ទាទោសតាមច្បាប់៕ តារាវុទ្ធី

ស្នងការរាជធានី បន្តផ្ដល់រង្វាន់លើកទឹកចិត្តដល់នគរបាលខណ្ឌក្រោយស្រាវជ្រាវ​ឃាត់ខ្លួន​ជន​សង្ស័យ​​ចំនួ​ន២នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បិត្តជនបរទេស

2025/05/10 12:11:38 pm        409
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង​ជា​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ បន្តឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ២លានរៀល ជូននគរបាល​ជំនាញ​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ចំការម​ន ដែលបង្រ្កាបជនសង្ស័យ០២នាក់ ពាក់ព័ន្ធអំពើឆក់​ទ្រព្យ​សម្បត្តិ​ប្រជា​ពលរដ្ឋ​ខ្មែរ​​និង​ជន​បរទេស។ប្រតិបត្តិការឃាត់ជនជនសង្ស័យនេះបានធ្វើឡើង កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃ​ទី​០៧ ខែ​ឧសភា​ ឆ្នាំ​២០២៥ ដឹកនាំដោយលោកវរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាល​ខណ្ឌ​ចំការ​មន ដោយអនុវត្តតាមបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង​ជា​ស្នង​ការ​នគរបាលរាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទន្លេ​បាសាក់​ និង​ជំនាញ​ព្រហ្ម​ទណ្ឌ នៃ​អធិការដ្ឋាននគរបាលខណ្ឌចំការមន ស្រាវជ្រាវរហូត​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ក្រុម​ជន​សង្ស័យ​ទាំង​០២នាក់ សម្រេច ក្រោយធ្វើសកម្មភាពឆក់ទ្រព្យសម្បិត្តពលរដ្ឋ។ជនសង្ស័យទាំង០២នាក់ មានឈ្មោះ គឿន គុណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅ​ផ្ទះ​​ជួ​ល ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ​មិន​ពិត​ប្រាកដ​ (គ្មានសារធាតុញៀន)។ (ជាជនដៃដល់ និងជាមុខសញ្ញាថ្មី) និងម្នាក់ទៀត ឈ្មោះ លី ហ្វាស៊ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅផ្ទះលេខ១០០៦ ភូមិ២ សង្កាត់​ច្រាំង​ចំរះ​ទី​១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ (ជា​អ្នក​បិទ​គូទ​ពីក្រោយ និងជាមុខសញ្ញាចាស់)ក្រោយឃាត់ខ្លួននគរបាលបានដកហូតវត្ថុតាងរួមមាន ៖ម៉ូតូធ្វើសកម្មភាព ចំនួន០២គ្រឿង (ម៉ា​ក​ស្គុប​ពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JC-4086 និងម៉ាកហុងដាសេ១២៥ ពណ៍ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 1LI-8243)។ កូនកាបូបដៃធ្វេីអំពីក្រណាត់ពណ៍ប្រផេះ ចំនួន ០១ (ផល​នៃ​បទ​ល្មើស), លិខិតឆ្លងដែន ចំនួន ០២ក្បាល,កាតការងារជនបរទេស ចំនួន០១ ,អត្ត​សញ្ញាណ​បណ្ណ​ប្រជា​ពលរដ្ឋចិន ចំនួន ០៣សន្លឹកនិងប័ណ្ណបេីកបរជនបរទេស ចំនួន ០១ ។គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៥ មាន​ក្រុម​ជន​សង្ស័យ​បាន​ធ្វើសកម្ម​ភាព​ឆក់​ទ្រព្យ​សម្បិត្តរបស់ពលរដ្ឋ ដោយនៅចំណុចមុខក្លឹបULTRA ស្ថិតក្នុងក្រុម៧៨ ភូមិ១៤ សង្កា​ត់​ទន្លេ​បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន កសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ចាត់​ការ​តាម​នីតិវិធី៕ អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
06/24/2026 05:06 PM
គិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
06/24/2026 05:06 PM
ដាណឺម៉ាកនឹងដាក់ពង្រាយទាហានជាប់​កំណែនឲ្យ​ឈរ​ជើង​​ នៅដែន​ដី​ Greenland
06/24/2026 05:06 PM
អូម៉ង់បើកផ្លូវដឹកជញ្ជូនបណ្តោះអាសន្ននៃច្រកសមុទ្រហ័រមូស ដោយយកថ្លៃសេវាទេ
06/24/2026 05:06 PM
WHO៖ករណីឆ្លងជំងឺអេបូឡានៅកុងហ្គោឈានដល់ចំនួនខ្ពស់បំផុតនៃការផ្ទុះរាលដាលនៅក្នុងខែដំបូង
06/24/2026 05:06 PM
លោក Sánchez ច្រានចោលការចោទប្រកាន់ដែលថា រដ្ឋាភិបាលរបស់លោកពាក់ព័ន្ធនឹងអំពើពុករលួយ
06/24/2026 05:06 PM
លោក Trump និយាយថា ក្រុមហ៊ុនប្រេងមិនបានបន្ទាបតម្លៃឧស្ម័នគ្រប់គ្រាន់ទេ និងបានបញ្ជាឱ្យស៊ើបអង្កេត
06/24/2026 05:06 PM
នាយនាវីកម្ពុជាមួយរូបទៀតបានបញ្ចប់វគ្គហ្វឹកហ្វឺននាយនាវីប្រយុទ្ធលើលម្ហសមុទ្រពីប្រទេសអូស្រ្តាលី
06/24/2026 05:06 PM
ការក្លែង​បន្លំសុខុមាលភាព​ធ្វើ​ឲ្យ​អង់គ្លេសខាតបង់ ១០​ពាន់​លាន​ផោន ខណៈលោក Burnham ប្ដេជ្ញាបង្ក្រាប
06/24/2026 05:06 PM
អ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
06/24/2026 04:06 PM