មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាល២នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់
BREAKING NEWS | តំណាងអយ្យការសម្រេចចោទប្រកាន់កូនស្នងការរងខេត្តបន្ទាយមានជ័យបើកបរបុកស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឫស្សី ចំនួន ២បទល្មើស
ខែមីនាកន្លងទៅនេះ នគរបាលជាតិឃាត់ខ្លួនជនងប់ល្បែង ៧៤នាក់ ខ្លះបញ្ជូនទៅតុលាការ មុនបន្តទៅពន្ធនាគារ ខ្លះបានទៅផ្ទះវិញ
ក្នុងខែមីនាកន្លងទៅនេះ មានអ្នកស្លាប់ ១០៧នាក់ និងរបួសជាង ២០០នាក់ដោយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខ និង សង្គម

ក្រុមអ្នកតវ៉ាប្រឆាំង នឹងឥន្ធនៈហ្វូស៊ីល ជំរុញឱ្យមានការបញ្ឈប់ជាបន្ទាន់ ខណៈកិច្ចពិភាក្សា COP28 បន្ថែមម៉ោង

2023/12/13 02:28:06 pm        297
ក្រុមអ្នកតវ៉ាប្រឆាំងនឹងឥន្ធនៈហ្វូស៊ីលបានធ្វើបាតុកម្មនៅពេលល្ងាចនៅឯកិច្ចប្រជុំ COP28 កាលពីថ្ងៃអង្គារ (១២ ធ្នូ) ខណៈដែលកិច្ចពិភាក្សាស្តីពីអាកាសធាតុបានឈានទៅដល់ការបន្ថែមម៉ោង ដោយប្រទេសនានាព្យាយាមស្វែងរកសេចក្តីព្រាងកិច្ចព្រមព្រៀងថ្មីមួយស្តីពីការបញ្ចប់ការប្រើប្រាស់ប្រេង និងឧស្ម័នរបស់ពិភពលោក។ក្រុមបាតុករដែលបានកាន់ផ្លាកសញ្ញាសរសេរថា «បញ្ចប់យុគសម័យហ្វូស៊ីល» បានប្រមូលផ្តុំគ្នាតវ៉ា រយៈពេលមួយថ្ងៃបន្ទាប់ពីសេចក្តីព្រាងអត្ថបទសម្រាប់កិច្ចព្រមព្រៀងមួយត្រូវបានចេញផ្សាយ ដែលត្រូវបានរិះគន់ដោយប្រទេសជាច្រើនចំពោះការខកខានក្នុងការអំពាវនាវឱ្យមានការ «ឈប់ប្រើប្រាស់» ប្រេង ឧស្ម័ននិងធ្យូងថ្ម។ សកម្មជនអាកាសធាតុមកពីប្រទេសកោះសាម័រ លោក ឡុងហ្គី តួឡាហ្វូ (Longi Taulafo) បាននិយាយថា បើមិនមានការឈប់ប្រើប្រាស់ឥន្ធនៈហ្វូស៊ីលត្រូវសរសេរនៅក្នុងកិច្ចព្រមព្រៀងទេ នោះមានន័យថា មានហានិភ័យខ្លាំងណាស់សម្រាប់ប្រទេសរបស់លោក និងប្រទេសកោះតូចៗផ្សេងទៀត។ក្រុមប្រេសិតមកពីប្រទេសជិត ២០០ នៅឯកិច្ចប្រជុំកំពូលឌុយបៃនេះកំពុងព្យាយាមយល់ព្រមលើផែនការសកម្មភាពជាសកលដើម្បីកាត់បន្ថយបម្រែបម្រួលអាកាសធាតុឱ្យបានលឿនគ្រប់គ្រាន់ ដើម្បីទប់ស្កាត់គ្រោះទឹកជំនន់ កម្ដៅដ៏គ្រោះថ្នាក់ និងការផ្លាស់ប្តូរដែលមិនអាចត្រឡប់វិញបានចំពោះប្រព័ន្ធអេកូឡូស៊ីរបស់ពិភពលោក៕

កិច្ចព្រមព្រៀងពង្រៀងកិច្ចប្រជុំអាកាសធាតុ COP28 អំពាវនាវសម្រាប់អន្តរកាលសកលចេញពីឥន្ធនៈហ្វូស៊ីល

2023/12/13 02:21:57 pm        310
សេចក្តីព្រាងកិច្ចព្រមព្រៀងអាកាសធាតុថ្មី ដែលត្រូវបានចេញផ្សាយនៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ Cop28 នៅប្រទេសអារ៉ាប់រួម ជាលើកដំបូង បានអំពាវនាវយ៉ាងច្បាស់ដល់ប្រទេសនានាឱ្យផ្លាស់ប្តូរចេញ ពីឥន្ធនៈហ្វូស៊ីល ដើម្បីបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៃវិបត្តិអាកាសធាតុ។ ប៉ុន្តែឯកសារដែលបានស្នើឡើងចុងក្រោយ ចេញផ្សាយដោយប្រធានកិច្ចប្រជុំ COP លោកSultan Al Jaber នៅព្រឹកថ្ងៃពុធនេះ ពុំបានរួមបញ្ចូលការប្តេជ្ញាចិត្តច្បាស់លាស់ដើម្បីបញ្ឈប់ ឬកាត់បន្ថយជាបន្តបន្ទាប់ឥន្ធនៈហ្វូស៊ីល ដូចដែលប្រទេសជាច្រើន ក្រុមសង្គមស៊ីវិល និងអ្នកវិទ្យាសាស្ត្រ បានទទូចសុំនោះទេ។ ឯកសារបានអំពាវនាវឱ្យប្រទេសនានា រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការផ្លាស់ប្តូរចេញឆ្ងាយពីឥន្ធនៈហ្វូស៊ីល នៅក្នុងប្រព័ន្ធថាមពល ក្នុងលក្ខណៈត្រឹមត្រូវ មានសណ្តាប់ធ្នាប់ និងដោយស្មើភាព បង្កើនល្បឿនសកម្មភាពក្នុងទសវត្សរ៍ដ៏សំខាន់នេះ ដើម្បីសម្រេចបានដល់ចំណុចសូន្យ ត្រឹមឆ្នាំ២០៥០ ស្របតាមវិទ្យាសាស្ត្រ។ ការចេញផ្សាយការសម្របសម្រួលដែលបានស្នើឡើង កើតមានឡើងបន្ទាប់ពីការចរចារយៈពេល ៣៦ ម៉ោងពេញ បន្ទាប់ពីលោក Al Jaber បានចេញផ្សាយសេចក្តីព្រាងមួយដែលត្រូវបានច្រានចោលដោយប្រទេសអ្នកមាន និងប្រទេសក្រីក្រ ជាអ្នកដែលបានចាត់ទុកថាវាមិនគ្រប់គ្រាន់ទាំងស្រុងនោះទេ មិនស៊ីសង្វាក់គ្នា និងជាបញ្ជាក់ពីការស្លាប់សម្រាប់ប្រទេសងាយរងគ្រោះ និងមានបញ្ហាច្រើន។ សំណើថ្មីនេះ បាននិយាយថា ប្រទេសនានាបានទទួលស្គាល់ «តម្រូវការសម្រាប់ការកាត់បន្ថយដ៏ស៊ីជម្រៅ ឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ក្នុងការបំភាយឧស្ម័នផ្ទះកញ្ចក់ ស្របតាមមធ្យោបាយកម្រិត ១,៥អង្សាសេ។ ឯកសារក៏បានអំពាវនាវឱ្យមានការបង្កើនសមត្ថភាពបីដងនៃថាមពលកកើតឡើងវិញជាសកលនៅត្រឹមឆ្នាំ ២០៣០ និងបាននិយាយជាថ្មីនូវភាសាដែលបានព្រមព្រៀងគ្នាកាលពីពេលមុនថា ពួកគេនឹងពន្លឿនកិច្ចប្រឹងប្រែង «ឆ្ពោះទៅរកដំណាក់កាលកាត់បន្ថយជាបន្តបន្ទាប់នៃថាមពលធ្យូងថ្ម។ សេចក្តីព្រាងនេះ គឺចង់ឆ្លុះបង្ហាញពីទស្សនៈឯកភាពគ្នារបស់ប្រទេសជិត២០០ ដែលបានប្រជុំគ្នានៅក្នុងសន្និសីទនៅទីក្រុងឌូបៃ ជាកន្លែងដែលរដ្ឋាភិបាលជាច្រើន បានទទូចខ្លាំងៗ ដើម្បីបង្ហាញសញ្ញាពីការបញ្ចប់ជាយថាហេតុនៃយុគសម័យឥន្ធនៈហ្វូស៊ីល ប្រឆាំងការតវ៉ាពីប្រទេសអារ៉ាប៊ីសាអូឌីត និងសមាជិកនៃប្រទេសផលិតប្រេងនៅក្នុងក្រុម OPEC ។

ទីភ្នាក់ងារប្រឆាំងភេរវកម្មហូឡង់ បានបង្កើនការព្រមានអំពីការគំរាមកំហែងថ្នាក់ជាតិ ដល់កម្រិតខ្ពស់បំផុតទី២

2023/12/13 02:15:45 pm        357
ទីភ្នាក់ងារប្រឆាំងភេរវកម្មរបស់ប្រទេសហូឡង់កាលពីថ្ងៃអង្គារ បានបង្កើនការព្រមានអំពីការគំរាមកំហែងរបស់ប្រទេសនេះ ដល់កម្រិតខ្ពស់បំផុតទី២របស់ខ្លួន ដោយនិយាយថា លទ្ធភាពនៃការវាយប្រហារ នៅក្នុងប្រទេសនៅពេលបច្ចុប្បន្នគឺ«ច្រើនណាស់»។សេចក្តីប្រកាសនេះ គឺជាលើកទី១ ដែលការគំរាមកំហែង មានកម្រិតខ្ពស់ ចាប់តាំងពីចុងឆ្នាំ ២០១៩ ហើយបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីស្នងការទទួលបន្ទុកកិច្ចការផ្ទៃក្នុងរបស់សហភាពអឺរ៉ុប លោកស្រី Ylva Johansson បានព្រមានថា ទ្វីបនេះ ប្រឈមមុខនឹង«ហានិភ័យដ៏ធំនៃការវាយប្រហារភេរវកម្ម» ក្នុងអំឡុងពេលបុណ្យណូអែល ដោយសារការរាលដាលពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។អ្នកសម្របសម្រួលជាតិរបស់ប្រទេសហូឡង់សម្រាប់ការប្រឆាំងភេរវកម្ម និងសន្តិសុខ ក៏បាននិយាយនៅក្នុងការវាយតម្លៃការគំរាមកំហែងរបស់ខ្លួនថា៖«ជម្លោះដ៏ហិង្សានៅអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន ការប្រមាថមើលងាយគម្ពីរកូរ៉ាន នៅក្នុងប្រទេសផ្សេងៗនៅអឺរ៉ុប និងការអំពាវនាវឲ្យមានការវាយប្រហារពីអង្គការភេរវករ បានបង្កើនការគំរាមកំហែងពីក្រុមជីហាដនិយម»។របាយការណ៍នេះ បានលើកឡើងពីការវាយប្រហារនាពេលថ្មីៗនេះ នៅក្នុងប្រទេសអ៊ឺរ៉ុបក្បែរនោះ និងការចាប់ខ្លួនជនសង្ស័យភេរវកម្ម នៅក្នុងប្រទេសហូឡង់ និងប្រទេសជិតខាង ដែលជាហេតុផលសម្រាប់បង្កើនកម្រិតគំរាមកំហែង។ វាបានបន្ថែមថា៖«ការគំរាមកំហែងពីលទ្ធិជ្រុលនិយមស្តាំនិយម និងលទ្ធិជ្រុលនិយមប្រឆាំងស្ថាប័ន នៅតែមិនមានការថយចុះ»។

មនុស្សរាប់សិបនាក់រងរបួសនៅទីក្រុងគីវ ក្នុងការវាយលុកដោយមីស៊ីលលើកទី២ របស់រុស្ស៊ី នៅសប្តាហ៍នេះ

2023/12/13 12:27:53 pm        370
មន្ត្រីអ៊ុយក្រែន បាននិយាយនៅថ្ងៃពុធនេះថា ការវាយប្រហារដោយមីស៊ីលលើកទីពីររបស់រុស្ស៊ីលើទីក្រុងគីវ ក្នុងសប្តាហ៍នេះ បានបណ្តាលមនុស្សយ៉ាងហោចណាស់ ៣៤ នាក់រងរបួស និងបានបំផ្លាញលំនៅឋានច្រើនខ្នងនិងមន្ទីរពេទ្យកុមារមួយកន្លែង ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅទីក្រុងវ៉ាស៊ីនតោន បានអង្វរសុំជំនួយបន្ថែមទៀតសម្រាប់ប្រទេសរបស់លោក។ លោក Serhiy Popko ប្រធានរដ្ឋបាលយោធារបស់ទីក្រុងគីវ បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែន បានបាញ់ទម្លាក់រាល់មីស៊ីលទាំងអស់ដែលដាក់គោលដៅទៅលើរដ្ឋធានី។ ក្រុមមន្ត្រីបាននិយាយថា ការធ្លាក់កម្ទេចកម្ទី បានបណ្តាលឱ្យរងរបួស និងបានបំផ្លាញសង្កាត់ចំនួន ៣ នៅទីក្រុង Kyiv នៅផ្នែកខាងកើតទន្លេ Dnipro ដែលកាត់ផ្តាច់ការឆ្លងកាត់រដ្ឋធានី។ លោក Popko បាននិយាយថា មនុស្ស ១៥ នាក់ រួមមានកុមារ ៤ នាក់ ត្រូវបានជម្លៀសចេញពីអគារលំនៅឋានមួយកន្លែងនៅក្នុងសង្កាត់ Dniprovskyi បន្ទាប់ពីកម្ទេចកម្ទីបានធ្លាក់លើអគារ និងលើរថយន្តនៅក្បែរនោះ បណ្តាលឱ្យមានអគ្គិភ័យ។អភិបាលក្រុង លោក Vitali Klitschko បាននិយាយនៅលើបណ្តាញ Telegram ថា បង្អួច និងផ្លូវចូលត្រូវបានរាយពាសពេញដោយកម្ទេចកម្ទីនៅមន្ទីរពេទ្យកុមារមួយកន្លែងក្នុងសង្កាត់ Dniprovskyi ក្នុងទីក្រុង គីវ ប៉ុន្តែផ្អែកលើការវាយតម្លៃដំបូង ពុំមានអ្នករងរបួសនោះទេ ។លោក Klitschko និយាយថា កម្ទេចកម្ទីក៏បានធ្លាក់លើអគារលំនៅឋានជាច្រើនកន្លែងក្នុងសង្កាត់ Dniprovskyi បណ្តាលឲ្យមនុស្សយ៉ាងតិច ៣៤ នាក់រងរបួស ដោយ ១៥ នាក់ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ រួមមានទាំងកុមារពីរនាក់។ ការផ្គត់ផ្គង់ទឹកនៅសង្កាត់នេះក៏ត្រូវរងការបំផ្លាញផងដែរ។ អាវុធជាក់លាក់ ដែលរុស្ស៊ីប្រើប្រាស់ក្នុងការវាយប្រហារ មិនត្រូវបានគេដឹងភ្លាមៗនោះទេ។

អាជ្ញាធរថៃ បានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនចំនួន៥០លានគ្រាប់ នៅជិតព្រំដែនជាមួយមីយ៉ាន់ម៉ា

2023/12/13 12:01:25 pm        407
អាជ្ញាធរថៃ បាននិយាយថា ពួកគេ បានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនចំនួន ៥០លានគ្រាប់ នៅជិតព្រំដែនរបស់ប្រទេសនេះជាមួយប្រទេសមីយ៉ាន់ម៉ា ដែលជាកំណត់ត្រាមួយសម្រាប់ថ្នាំញៀនមេតំហ្វេតាមីនសម្រាប់ប្រទេសថៃ និងធំជាងគេទីពីរ នៅអាស៊ី។នគរបាល បាននិយាយថា គ្រាប់ថ្នាំញៀនទាំងនេះ ត្រូវបានគេដាក់ក្នុងបាវធំៗដឹកតាមរថយន្តដឹកទំនិញមានកង់៦ ដែលត្រូវបានស្ទាក់ចាប់ដោយមន្ត្រីនគរបាល និងទាហានថៃ កាលពីថ្ងៃអង្គារ (១២ ធ្នូ) នៅឯប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយ ក្នុងខេត្តកានចាណាប៊ូរី (Kanchanaburi) ភាគខាងលិច។ពួកគេ បានបន្ថែមថា បុរសម្នាក់ និងស្ត្រីម្នាក់ ដែលជិះនៅក្នុងរថយន្តនោះ ត្រូវបានចាប់ខ្លួន។លោក Jeremy Douglas តំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម បាននិយាយថា ទាក់ទងនឹងការបង្ក្រាបគ្រឿងញៀននៅអាស៊ី ការរឹបអូសនេះ គឺស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីការចាប់រឹបអូសលើកទី១ មានថ្នាំញៀនជាង ៥៥លានគ្រាប់ ក្នុងប្រទេសឡាវ នៅជិតតំបន់ត្រីកោណមាស។លោក Douglas បាននិយាយទៀតថា ក្រុមឧក្រិដ្ឋកម្មអាស៊ី ធ្វើការជាមួយកងជីវពលប្រដាប់អាវុធជនជាតិភាគតិច ដើម្បីរត់ពន្ធមេតំហ្វេតាមីន ដែលផលិតនៅរដ្ឋសាន (Shan) ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ឆ្ពោះទៅភាគខាងត្បូង ដោយបន្ថែមថា បណ្តាញចែកចាយបានទៅដល់ប្រទេសជប៉ុន និងនូវែលសេឡង់។

ប្រភព៖ កងកម្លាំងចិន ចូលកាន់តែជិតឆ្នេរកោះតៃវ៉ាន់ ដើម្បីបំភិតបំភ័យអ្នកបោះឆ្នោត មុនការបោះឆ្នោតដ៏សំខាន់

2023/12/13 11:35:14 am        389
មន្ត្រីសន្តិសុខកោះតៃវ៉ាន់បាននិយាយថា យោធារបស់តៃវ៉ាន់បានបណ្ដេញការប៉ុនប៉ងចំនួនបួនដោយកងកម្លាំងចិនដើម្បីចូលទៅជិតតំបន់ដ៏រសើបរបស់កោះនេះ កាលពីខែមុន ជាអ្វីដែលពួកគេមើលឃើញថាជាការបង្កើនយុទ្ធនាការរបស់ចិនក្នុងការបំភិតបំភ័យ អ្នកបោះឆ្នោតមុនការបោះឆ្នោតសំខាន់ៗនៅខែក្រោយ។ មន្ត្រីកោះតៃវ៉ាន់បានព្រមានដដែលៗថា ប្រទេសចិនកំពុងព្យាយាមទាក់ទាញអ្នកបោះឆ្នោតបង្វែរទៅរកបេក្ខជនដែលស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទីក្រុងប៉េកាំង ដែលរដ្ឋាភិបាលរបស់ពួកគេបានកំណត់ការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភា នៅថ្ងៃទី១៣ ខែមករាឆ្នាំ២០២៤ ជាជម្រើសរវាង សន្តិភាព និងសង្រ្គាម ហើយបានជំរុញឱ្យតៃវ៉ាន់បង្កើតជម្រើសត្រឹមត្រូវ។ កោះតៃវ៉ាន់បានត្អូញត្អែរក្នុងអំឡុងពេលបួនឆ្នាំចុងក្រោយនៃការលុកលុយរបស់យោធាចិនជាទៀងទាត់ ខណៈទីក្រុងប៉េកាំងបង្កើនសម្ពាធផ្នែកយោធា ព្យាយាមបង្ខំកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យឱ្យទទួលយកអធិបតេយ្យភាពរបស់ខ្លួន។ មន្ត្រីសន្តិសុខតៃវ៉ាន់ និងអ្នកការទូតដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ បាននិយាយថា ប្រទេសចិនបានបង្កើនបេសកកម្មបែបនេះ មុនពេលការបោះឆ្នោតរបស់តៃវ៉ាន់ ស្របពេលយុទ្ធនាការបានឈានទៅដល់ដំណាក់កាលខ្ពស់។ក្រសួងការពារជាតិចិន និងការិយាល័យកិច្ចការតៃវ៉ាន់ មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយណាមួយបានទេ។ នៅពេលធ្វើអត្ថាធិប្បាយលើការបោះឆ្នោតកាលពីកន្លងទៅ ការិយាល័យកិច្ច ដោយការតៃវ៉ាន់បាននិយាយថា ខ្លួនគោរពប្រព័ន្ធសង្គមរបស់តៃវ៉ាន់៕

សារព័ត៌មានWSJ៖ អ៊ីស្រាអែល បានចាប់ផ្តើមបូមទឹកសមុទ្របញ្វូលទៅក្នុងបរិវេណផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស

2023/12/13 10:56:36 am        409
សារព័ត៌មានអាមេរិកមួយ បាននិយាយថា យោធាអ៊ីស្រាអែល បានចាប់ផ្តើមបូមទឹកសមុទ្រដាក់បញ្ចូលទៅក្នុងបរិវេណផ្លូវរូងក្រោមដីដ៏ធំរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា។ សារព័ត៌មាន The Wall Street បានរាយការណ៍ពីចំណាត់ការនេះ នៅក្នុងអត្ថបទបង្ហោះតាមអនឡាញកាលពីថ្ងៃអង្គារ។ សារព័ត៌មាន បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដោយនិយាយថា ការធ្វើឲ្យជន់លិច គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល ក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រោមដីដែលបានគាំទ្រដល់ប្រតិបត្តិការរបស់ក្រុមហាម៉ាស។ ដោយដកស្រង់សម្តីពីមន្ត្រីយោធាអ៊ីស្រាអែល អត្ថបទនោះបាននិយាយថា ប្រព័ន្ធផ្លូវរូងក្រោមដី ត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស ដើម្បីស្តុកទុកគ្រាប់រ៉ុក្កែត និងគ្រាប់រំសេវរបស់ក្រុមនេះ ហើយអាចផ្តល់លទ្ធភាពឱ្យមេដឹកនាំរបស់ខ្លួនបញ្ជា និងគ្រប់គ្រងកងកម្លាំងរបស់ពួកគេ។ មន្ត្រីសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍បាននិយាយថា ការធ្វើឲ្យជន់លិចផ្លូវរូងក្រោមដី ទំនងជាដំណើរការច្រើនសប្តាហ៍ ដោយប្រើម៉ាស៊ីនបូមទឹកចំនួន៧គ្រឿង។ ពួកគេបាននិយាយថា អ៊ីស្រាអែលនៅតែកំពុងវាយតម្លៃឧបករណ៍នៃការប្រើប្រាស់ទឹកសមុទ្រនៅក្នុងផ្លូវក្រោមដីខ្វាត់ខ្វែងដ៏ធំ ដែលលាតសន្ធឹងប្រហែល ៤៨០ គីឡូម៉ែត្រ។ អត្ថបទនេះ បាននិយាយថាមន្ត្រីមួយចំនួននៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានការព្រួយបារម្ភថា ការប្រើប្រាស់ទឹកសមុទ្រអាចបង្កគ្រោះថ្នាក់ដល់ការផ្គត់ផ្គង់ទឹកសាបនៅតំបន់ហ្កាហ្សា។សារព័ត៌មាន ក៏បានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលផងដែរ ដែលបាននិយាយថា ពួកគេជឿថាចំណាប់ថ្នូរមួយចំនួនត្រូវបានឃុំខ្លួននៅខាងក្នុងរូងក្រោមដី។ ក្នុងការឆ្លើយតបទៅនឹងសំណួរអំពីការរាយការណ៍នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ លោក Biden បាននិយាយថា មានការអះអាងត្រូវបានធ្វើឡើងថា ប្រាកដណាស់ គ្មានចំណាប់ថ្នូរនៅក្នុងផ្លូវរូងក្រោមដីណាមួយនោះទេ ប៉ុន្តែលោកមិនដឹងថាជាការពិតឬយ៉ាងណានោះទេ។

អង្គការសុខភាពពិភពលោកតវ៉ា ក្រោយការស្លាប់អ្នកជំងឺអំឡុងបេសកកម្មសង្រ្គោះដែលត្រូវបានកងទ័ពអ៊ីស្រាអែលចាប់ឃុំខ្លួន

2023/12/13 10:52:29 am        362
អង្គការសុខភាពពិភពលោកបានត្អូញត្អែរកាលពីថ្ងៃអង្គារ ១២ ធ្នូ អំពីការឃុំខ្លួនរបស់អ៊ីស្រាអែលនៃក្បួនរថយន្តសង្គ្រោះផ្នែកវេជ្ជសាស្រ្តនៅតំបន់ហ្កាហ្សាស្ទ្រីប ដោយនិយាយថាអ្នកជំងឺម្នាក់បានស្លាប់ក្នុងអំឡុងពេលជម្លៀសដោយទាហានដែលបានឃុំឃាំង និងបំពានលើបុគ្គលិកអឌ្ឍចន្ទក្រហម។នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ប្រមុខអង្គការសុខភពពិភពលោក WHO គឺលោក លោក Tedros Adhanom Ghebreyesus បាននិយាយថាបេសកកម្មដឹកនាំដោយ WHO ដើម្បីនាំយកការផ្គត់ផ្គង់ចូល និងជម្លៀសអ្នកជំងឺចេញពីមន្ទីរពេទ្យដែលដំណើរការដោយផ្នែកចុងក្រោយនៅហ្កាហ្សាភាគខាងជើង ត្រូវបានបញ្ឈប់ក្នុងទិសដៅទាំងទៅទាំងមក ដោយកងទ័ពអ៊ីស្រាអែល។ អ្នកជំងឺម្នាក់ក្នុងចំណោមអ្នករបួសធ្ងន់១៩នាក់ដែលក្រុមការងារនេះកំពុងព្យាយាមជួយសង្គ្រោះបានស្លាប់នៅតាមផ្លូវដោយសារតែការឃុំខ្លួន ។ បុគ្គលិកអឌ្ឍចន្ទក្រហមម្នាក់ត្រូវបាននាំខ្លួនចេញពីក្បួន ដោយការវាយដំនិងបង្កការរំខាន មុនពេលត្រូវបានបញ្ជូនចេញប៉ុន្មានម៉ោងក្រោយមកដោយជើង ដោយគ្មានសម្លៀកបំពាក់ និងគ្មានស្បែកជើង ដោយដៃរបស់បុគ្គលិករូបនោះនៅតែត្រូវគេចងព័ទ្ធទៅក្រោយខ្នង។ លោក Tedros បាននិយាយថា យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការត្រួតពិនិត្យ និងការឃុំឃាំងបុគ្គលិកសុខាភិបាល ដែលធ្វើអោយជីវិតអ្នកជំងឺប្រឈមគ្នាថ្នាក់ខ្លាំងស្រាប់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។បេសកកម្មកាលពីថ្ងៃសៅរ៍បានជម្លៀសអ្នកជំងឺធ្ងន់ធ្ងរ និងការផ្គត់ផ្គង់ផ្នែកវះកាត់ដើម្បីបំពេញតម្រូវការសម្រាប់មនុស្ស ១.៥០០ នាក់នៅឯមន្ទីរពេទ្យ Al-Ahli ជាមន្ទីរពេទ្យចុងក្រោយដែលនៅតែដំណើរការដោយផ្នែកនៅពាក់កណ្តាលភាគខាងជើងនៃ តំបន់ហ្កាហ្សាស្រ្ទីប៕

ជនអន្តោប្រវេសន៍ច្រើននាក់ រង់ចាំឲ្យគេដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌលដំណើរការបណ្តោះអាសន្នក្នុងរដ្ឋអារីហ្សូណា

2023/12/13 10:49:28 am        359
ជនអន្តោប្រវេសន៍ជាច្រើន កាលពីថ្ងៃអង្គារ បានរង់ចាំដំណើរការ និងឲ្យគេដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌលដំណើរការបណ្តោះអាសន្ន បន្ទាប់ពីឆ្លងកាត់ជញ្ជាំងព្រំដែននៅរដ្ឋអារីហ្សូណា ចូលទៅក្នុងសហរដ្ឋអាមេរិក ពីប្រទេសម៉ិកស៊ិក។ជនអន្តោប្រវេសន៍មកពីប្រទេសផ្សេងៗគ្នា នៅក្នុងទ្វីបអាហ្រ្វិក និងអាមេរិកឡាទីន ត្រូវបានគេមើលឃើញនៅជិតទីក្រុងព្រំដែន លូកេវីល(Lukeville) ដោយមកប្រមូលផ្តុំគ្នានៅជិតជញ្ជាំងព្រំដែន ឬដើរឆ្ពោះទៅកាន់មជ្ឈមណ្ឌលនានា។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុង Lukeville មានភាពពេញនិយមក្នុងចំណោមជនអន្តោប្រវេសន៍ដែលមានបំណងឆ្លងព្រំដែនពីប្រទេសម៉ិកស៊ិក ចូលកាន់សហរដ្ឋអាមេរិក ដោយបណ្តាលឲ្យអជ្ញាធរពុំមានកម្លាំងគ្រប់គ្រាន់ក្នុងការទប់ស្កាត់។

មន្ទីរបញ្ចកោណ៖ ការវាយប្រហាររបស់ក្រុមហ៊ូធី កំពុងបង្កអស្ថិរភាព ទាមទារឲ្យមានដំណោះស្រាយអន្តរជាតិ

2023/12/13 10:46:47 am        373
មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារដោយមីស៊ីលស៊ីបគោលដៅដោយក្រុម ហ៊ូធីនៅយេម៉ែន ទៅលើនាវាដឹកប្រេងពាណិជ្ជរបស់ប្រទេសន័រវ៉េស កំពុងបង្កអស្ថិរភាព និងទាមទារឱ្យមានដំណោះស្រាយអន្តរជាតិ។អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Patrick Ryder បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា សកម្មភាពដែលយើងបានឃើញធ្វើឡើងដោយកងកម្លាំងហ៊ូធីទាំងនេះ កំពុងបង្កអស្ថិរភាព វាមានគ្រោះថ្នាក់ និងជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ។លោក Ryder បាននិយាយថា ដូច្នេះ នេះជាបញ្ហាអន្តរជាតិ ដែលទាមទារឲ្យមានដំណោះស្រាយអន្តរជាតិ និងបាននិយាយថា រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin នឹងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ានៅសប្តាហ៍ក្រោយ រួមទាំងទៅកាន់ប្រទេសអ៊ីស្រាអែល កាតា និងប្រទេសបារ៉ែន។ក្រុមឧទ្ទាមហ៊ូធី ដែលជាសម្ព័ន្ធមិត្តប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានវាយប្រហារនាវាដឹកប្រេង STRINDA ដោយមីស៊ីល ក្នុងការតវ៉ាប្រឆាំងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់សន្យាវាយកម្ទេចសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រោយការគំរាមកំហែងរបស់លោក Trump
04/02/2026 08:04 PM
ក្រុមចម្រុះមាន ៤០ប្រទេសដឹកនាំដោយអង់គ្លេស សន្យាចាត់វិធានការលើច្រកសមុទ្រ Hormuz
04/02/2026 08:04 PM
បេសកជន៖ អ៊ីរ៉ង់មិនមានបំណង «ចាប់ផ្តើមឡើងវិញ» ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមទេ
04/02/2026 08:04 PM
នេប៉ាល់រៀបចំសម័យប្រជុំសភាជាលើកដំបូង ក្រោយការបោះឆ្នោត
04/02/2026 08:04 PM
លោក Macron ៖ វាមិនប្រាកដនិយមនោះទេក្នុងការបើកច្រកសមុទ្រ Hormuz ដោយកម្លាំង
04/02/2026 08:04 PM
ក្រុមឧទ្ទាមហ៊ូធីសម្របសម្រួលជាមួយអ៊ីរ៉ង់ ប៉ុន្តែនៅតែរក្សាឯករាជ្យភាព បើទោះបីជាមានសង្រ្គាមក៏ដោយ
04/02/2026 08:04 PM
ប្រទេសចំនួន ៨ ថ្កោលទោសចំពោះទោសប្រហារជីវិតរបស់អ៊ីស្រាអែលលើជនប៉ាឡេស្ទីន
04/02/2026 08:04 PM
តំបន់ភាគកណ្តាល និងភាគខាងត្បូងអ៊ីតាលី រងការវាយប្រហារដោយព្យុះព្រិល និងអាកាសធាតុអាក្រក់
04/02/2026 08:04 PM
មនុស្សម្នាក់ស្លាប់ ក្រោយព្យុះវាយប្រហារប្រទេសក្រិកបង្កជាទឹកជំនន់ និងបង្អាក់ការធ្វើដំណើរ
04/02/2026 08:04 PM
ស្ថានទូសហរដ្ឋអាមេរិក ព្រមានពីលទ្ធភាពនៃការវាយប្រហារជីវពលសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់
04/02/2026 08:04 PM