នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់

សន្តិសុខ និង សង្គម

សង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់៖ កុមារតំបន់ហ្គាហ្សា ចង់ក្លាយជាកុមារធម្មតា រស់នៅដោយគ្មានសង្គ្រាម

2023/10/11 12:45:31 pm        199
ខណៈគ្រាប់បែកបានបន្តធ្លាក់ ទៅលើទីក្រុងនៅតំបន់ហ្គាហ្សា នៅក្នុងទីធ្លាមួយបានក្លាយជាទីជម្រកជនភៀសខ្លួនសម្រាប់មនុស្សមួយចំនួន។ ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ បាននាំបុគ្គលិកអ្នកថតរបស់សារព័ត៌មានរ៉យទ័រដើរជុំវិញសាលារៀនមួយកន្លែង ដំណើរការដោយអង្គការសហប្រជាជាតិ ដែលបានក្លាយជាទីជម្រកសម្រាប់ក្រុមគ្រួសារជាច្រើន។ កុមារមួយចំនួន កំពុងលេង ហើយកុមារផ្សេងទៀតកំពុងងើបមើល និងចង្អុល យន្តហោះអ៊ីស្រាអែលនៅលើមេឃ។ ការវាយប្រហារតាមអាកាស មានស្ថានភាពធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្ររយៈពេល៧៥ឆ្នាំមកនេះ នៃជម្លោះរវាង អ៊ីស្រាអែល និងប៉ាឡេស្ទីន។ កុមារម្នាក់ឈ្មោះ Israa al-Qishawi អាយុ១៣ឆ្នាំ និយាយថានាងមិនអាចដេកបានទេនៅពេលយប់។ នាងទៅបន្ទប់ទឹករៀងរាល់ពីរបីនាទីម្តង ព្រោះនាងខ្លាចគ្រាប់រ៉ុក្កែត។នាងនិយាយថាមនុស្ស៣០នាក់ដេកនៅទីនេះ។ គ្មានកន្លែងសល់ទេសម្រាប់យើង។ ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា និយាយថាមនុស្សជាង៩០០នាក់ បានស្លាប់ដោយការវាយប្រហារតាមអាកាស ក្នុងរយៈពេលជាច្រើនថ្ងៃមកនេះចាប់តាំងពីការសម្លាប់រង្គាលរបស់ក្រុមហាម៉ាស់ដ៏ភ្ញាក់ផ្អើលនៅក្នុងប្រទេសអ៊ីស្រអែល ដែលតាមសេចក្តីរាយការណ៍ថាបានសម្លាប់មនុស្សជាង១.០០០នាក់ ភាគច្រើនជាជនស៊ីវិល។ អ៊ីស្រអែលនិយាយថា ខ្លួនកំពុងវាយប្រហារលើគោលដៅយោធាក្នុងតំបន់ហ្គាហ្សា ដូចជាទីតាំងស្តុកអាវុធ ហើយពួកគេបានផ្តល់ការព្រមានដល់ជនស៊ីវិលឲ្យចាកចេញ។ អគ្គលេខាធិការអង្គការសហប្រជាជាតិនិយាយថា មនុស្ស១៣៧.០០០នាក់ កំពុងស្វែងរកទីជម្រកនៅក្នុងទីតាំងរបស់អង្គការសហប្រជាជាតិ ដូចជាសាលារៀនជាដើម។ នាង Al-Qishawi បានប្រាប់យើងថាគ្មានទឹកម៉ាស៊ីននៅក្នុងបន្ទប់ទឹកនោះទេ ដែលនាងបានចេញរោគសញ្ញាកន្ទួលព្រោះនាងមិនអាចងូតទឹកជាច្រើនថ្ងៃមកហើយ។ នាងនិយាយថា នាងបន់ស្រន់ឲ្យខ្លួននាងក្លាយជាកុមារធម្មតារស់នៅដោយគ្មានសង្គ្រាម គ្មានគ្រាប់រ៉ុក្កែត ដូច្នេះយើងអាចត្រលប់ទៅផ្ទះវិញដោយសុវត្ថិភាព។

ក្រុមអ្នកជួយសង្រ្គោះនៅតំបន់ហ្គាហ្សា ស្វែងរកអ្នកនៅរស់លើគំនរបាក់បែក ក្រោយការវាយប្រហារ

2023/10/11 12:41:32 pm        158
ក្រុមអ្នកជួយសង្រ្គោះនៅតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ បានទាញសាកសពក្មេងស្រីអាយុ៤ឆ្នាំម្នាក់ និងអ្នកផ្សេងទៀត ដែលបានស្លាប់ចេញពីគំនរបាក់បែកនៃអគារសាលាក្រុងមួយជាកន្លែង ដែលនាង និងមនុស្សជាច្រើនទៀត កំពុងជ្រកកោន ហើយដែលត្រូវបានខូចខាត ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ក្មេងស្រីនេះ ត្រូវបានគេដាក់ឈ្មោះថា Shahid Abu Rokbah ហើយក្រុមអ្នកជួយសង្រ្គោះបាននិយាយថា គ្រួសាររបស់នាង បានភៀសខ្លួនពីភាគខាងកើតនៃសង្កាត់ Khan Younis ទៅកាន់ខាងក្នុងទីក្រុង ដើម្បីស្វែងរកសុវត្ថិភាព តែត្រូវបានគេសម្លាប់។លោក Mohammad al Najjar ដែលជាអ្នកស្ម័គ្រចិត្តស្ម័គ្រចិត្ត បាននិយាយថា៖«ពួកគេបានព្យាយាមរត់គេចពីសេចក្តីស្លាប់...ពួកគេបានមករកទីជម្រក។ ពួកគេកំពុងជ្រកកោននៅក្បែរជណ្តើរដែលវាអាចជាកន្លែងមានសុវត្ថិភាព។ ការវាយប្រហារនោះ បានកំណត់គោលដៅលើពួកគេ និងសម្លាប់ពួកគេ។

មនុស្សរាប់រយនាក់ប្រមូលផ្ដុំគ្នា តវ៉ាក្នុងប្រទេសជាច្រើន ដើម្បីគាំទ្រប៉ាឡេស្ទីន ខណៈអ្នកខ្លះទៀតគាំទ្រអ៊ីស្រាអែល

2023/10/11 12:37:53 pm        145
មនុស្សរាប់រយនាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅក្នុងប្រទេសឈីលី ប្រេស៊ីល សហរដ្ឋអាមេរិក និងអេស្ប៉ាញ កាលពីថ្ងៃអង្គារ (១០ តុលា) ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេដោយអ្នកខ្លះបង្ហាញការគាំទ្រសម្រាប់អ៊ីស្រាអែល និងខ្លះទៀតគាំទ្រប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារជាច្រើនដងកាលពីចុងសប្តាហ៍លើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។ក្រុមអ្នកគាំទ្រប៉ាឡេស្ទីន បានប្រមូលផ្តុំគ្នានៅមុខអគារសំខាន់ៗក្នុងប្រទេសឈីលី និងប្រេស៊ីល ដោយគ្រវីទង់ជាតិ និងបដា អំពាវនាវឱ្យបញ្ឈប់ការសម្លាប់កុមារអំឡុងពេលជម្លោះ។ ដោយឡែក មនុស្សរាប់រយនាក់ក៏បានចេញតវ៉ានៅទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក និងអេស្ប៉ាញ សម្រាប់ការប្រមូលផ្តុំគ្នាគាំទ្រអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដោយពួកសកម្មប្រយុទ្ធហាម៉ាស បានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១.០០០នាក់មក។កាលពីចុងសប្តាហ៍ ខ្មាន់កាំភ្លើងក្រុមហាម៉ាស បានសម្រុកចូលរបងពីតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ (៧ តុលា) ដោយបានសម្លាប់ទាហាន និងជនស៊ីវិលអ៊ីស្រាអែល ព្រមទាំងចាប់ចំណាប់ថ្នូររាប់សិបនាក់ត្រឡប់ទៅតំបន់ឆ្នេរហ៊ុមព័ទ្ធវិញ។ អ៊ីស្រាអែលបានឆ្លើយតបទៅវិញដោយការវាយប្រហារតាមអាកាសដោយទម្លាក់គ្រាប់បែកច្រើនបំផុតរបស់ខ្លួនទៅលើតំបន់ហ្គាហ្សា ហើយក៏កំពុងត្រៀមការវាយលុកលើទឹកដីផ្លូវគោក ដែលខ្លួនបានដកទ័ពចេញពីជិតពីរទសវត្សរ៍មុន បន្ទាប់ពីការកាន់កាប់អស់រយៈពេល ៣៨ឆ្នាំមកផងដែរ៕

ពន្ធនាគារធំជាងគេនៅប្រទេសប៉ារ៉ាហ្គាយត្រូវភ្លើងឆេះ ខណៈអ្នកទោសបង្កចលាចលចាប់អ្នកយាមធ្វើជាចំណាប់ថ្នូរ

2023/10/11 12:34:20 pm        157
ក្រុមអ្នកទោសនៅពន្ធនាគារដ៏ធំបំផុតរបស់ប្រទេសប៉ារ៉ាហ្គាយ បានធ្វើកុបកម្មកាលពីថ្ងៃអង្គារ (១០ តុលា) ដោយបានចាប់អ្នកយាមចំនួន ១១នាក់ធ្វើជាចំណាប់ថ្នូរ និងដុតបំផ្លាញសម្ភារៈនានានៅក្នុងពន្ធនាគារ តាកុំប៊ូ (Tacumbu) ដែលមានអ្នកទោសដ៏ច្រើនបំផុត នៅជាយក្រុងនៃរដ្ឋធានីប្រទេសនេះ។ក្រោយមក ចំណាប់ថ្នូរពីរនាក់ត្រូវបានដោះលែង ខណៈដែលកងកម្លាំងរដ្ឋាភិបាល និងយោធា បានធ្វើប្រតិបត្តិការឆ្លើយតបទៅនឹងការបះបោររបស់ក្រុមអ្នកទោស នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Enrique Riera ហើយលោកបាននិយាយថា មន្ត្រីនគរបាលពីរនាក់ បានរងរបួសក្នុងការប៉ះទង្គិចគ្នានេះ។ ពន្ធនាគារ តាកុំប៊ូ មានអ្នកទោសជិត ៤.០០០នាក់ ស្ថិតនៅក្នុងអគារដំបូលប្រក់ស័ង្កសី ហើយបើយោងទៅតាមក្រុមអ្នកជំនាញសន្តិសុខក្នុងតំបន់បានឲ្យដឹងថា ក្រុមជនអន្ធពាលដ៏មានឥទ្ធិពល បានគ្រប់គ្រងស្ទើរតែទាំងស្រុងលើអ្នកទោសផ្សេងទៀតនៅខាងក្នុងនោះ។នគរបាលបានឈរពីក្រោយខែលកុបកម្ម ខណៈច្រកចូលពន្ធនាគារកំពុងមានអណ្តាតភ្លើង ទោះបីជាក្រុមអាជ្ញាធរបាននិយាយក្រោយមកថា ក្រុមអ្នកពន្លត់អគ្គិភ័យបានជួយគ្រប់គ្រងភ្លើងបានហើយក៏ដោយ។ ទន្ទឹមនឹងនេះ គ្រួសារអ្នកទោសជាច្រើនបានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារ ខណៈពួកគេរង់ចាំព័ត៌មានអំពីសាច់ញាតិដែលនៅខាងក្នុង៕

ហ្វីលីពីន និយាយថា ឆ្មាំល្បាតឆ្នេរចិន មិនបានបណ្តេញចេញទូកបំពាក់កំាភ្លើងកងទ័ពជើងទឹកនោះទេ

2023/10/11 12:31:14 pm        124
មេបញ្ជាការយោធាហ្វីលីពីន កាលពីថ្ងៃអង្គារ បានច្រានចោលការឃោសនា ជាសេចក្តីថ្លែងការណ៍មួយធ្វើឡើងដោយឆ្មាំល្បាតប្រទេសចិនថា ខ្លួនបានបណ្តេញចេញទូកបំពាក់កាំភ្លើងកងទ័ពជើងទឹកហ្វីលីពីន មកពីជុំវិញតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ នៅសមុទ្រចិនខាងត្បូង។ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធហ្វីលីពីន លោក Romeo Brawner បានប្រាប់អ្នករាយការណ៍ព័ត៌មានថា ឆ្មាំល្បាតឆ្នេររបស់ចិន នៅទីនោះ ហើយមានការប្រឈមមុខដាក់គ្នា។ ប៉ុន្តែនាវាកងទ័ពជើងទឹកបន្តដំណើរលើផ្លូវរបស់ខ្លួន ហើយមិនត្រូវបានបណ្តេញចេញនោះទេ។ នាវាកំពុងបំពេញបេសកកម្មរបស់ខ្លួន ជាការល្បាតដែនសមុទ្រ។ឆ្មាំល្បាតឆ្នេរចិន បាននិយាយថា កាលពីដំបូង ខ្លួនបានចាត់វិធានការចាំបាច់ ដើម្បីបណ្តេញទូកបំពាក់កាំភ្លើងចេញពីតំបន់ថ្មប៉ប្រះទឹក Scarborough បន្ទាប់ពីទូកនេះ មិនអើពើចំពោះការព្រមានដដែលៗ។ អ្នកនាំពាក្យឆ្មាំល្បាតចិន លោក Gan Yu បាននិយាយថា សកម្មភាពនេះគឺជាការបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ឧបទ្ទវហតុនេះ កើតមានឡើងមួយថ្ងៃបន្ទាប់ពី ប្រទេសចិន បានព្រមាន ប្រទេសហ្វីលីពីន ចំពោះការបង្ករឿងបន្ថែមទៀតនៅកោះមួយនៅសមុទ្រចិនខាងត្បូង ដោយនិយាយថា ទង្វើរបែបនេះ បានបំពានអធិបតេយ្យភាពដែនដីរបស់ចិន ដែលល្មើសច្បាប់អន្តរជាតិ និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពប្រចាំតំបន់។

ក្រុមពន្លត់អគ្គិភ័យប្រញាប់ប្រញាល់ចូលទៅក្នុងតំបន់កណ្តាល របស់ប្រទេសអាហ្សង់ទីន បន្ទាប់ពីចំហេះព្រៃ

2023/10/11 12:27:56 pm        131
ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រញាប់ប្រញាល់ចូលទៅក្នុងតំបន់កណ្តាលប្រទេសអាហ្សង់ទីន កាលពីថ្ងៃអង្គារ (១០ តុលា) ដើម្បីទប់ទល់នឹងចំហេះព្រៃ ដែលបានបង្ខំឱ្យមានការជម្លៀសប្រជាជនរាប់សិបគ្រួសារចាប់តាំងពីថ្ងៃចន្ទមក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រជាពលរដ្ឋជាង ២០គ្រួសារ នៅក្នុងតំបន់ប្រជុំជន វីឡា ខាឡូស ប៉ាស (Villa Carlos Paz) ក្នុងខេត្តខូដូបា (Cordoba) បានចាកចេញពីលំនៅឋានរបស់ពួកគេកាលពីថ្ងៃអង្គារ ដើម្បីទៅជ្រកកោននៅក្នុងអគារកីឡាសាធារណៈ ខណៈដែលចំហេះព្រៃបានឆាបឆេះនៅជិតតំបន់លំនៅដ្ឋានរបស់ពួកគេ។អភិបាលខេត្តខូដូបា លោក វ៉ាន់ អេសស្កែរ៉ាទី (Juan Schiaretti) បានជូនដំណឹងនៅលើបណ្ដាញសង្គម X ដែលកាលពីមុនឈ្មោះ Twitter ថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនពីបទបង្កចំហេះព្រៃនេះ។ ក្រុមពន្លត់អគ្គិភ័យជិត ១.០០០នាក់ បានធ្វើប្រតិបត្តិការយ៉ាងសស្រាក់សស្រាំដើម្បីពន្លត់អណ្តាតភ្លើង រួមជាមួយនឹងយន្តហោះពន្លត់អគ្គិភ័យចំនួនប្រាំបីគ្រឿង និងឧទ្ធម្ភាគចក្រចំនួនពីរគ្រឿងទៀតផងដែរ៕

ប្រធានជំនួយUN អំពាវនាវឲ្យដោះលែងចំណាប់ថ្នូរជាបន្ទាន់ ក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់

2023/10/11 12:24:32 pm        104
ប្រធានទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានអំពាវឲ្យមានការដោះលែងមនុស្សទាំងអស់ជាបន្ទាន់ ជាអ្នកដែលត្រូវបានចាប់ជាចំណាប់ថ្នូរ នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន។ប្រធានទីភ្នាក់ងារផ្តល់ជំនួយអង្គការសហប្រជាជាតិ លោក Martin Griffiths បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សាររបស់លោកទៅដល់គ្រប់ភាគីទាំងអស់ គឺច្បាស់លាស់ថា ច្បាប់នៃសង្គ្រាម ត្រូវតែប្រកាន់ខ្ជាប់។អ្នកទាំងឡាយណាដែលត្រូវបានចាប់ជាចំណាប់ថ្នូរ ត្រូវតែបានប្រព្រឹត្តដោយលក្ខណៈមនុស្សធម៌ ហើយចំណាប់ថ្នូរ ត្រូវតែបានដោះលែងដោយគ្មានការពន្យាពេល។រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា ប្រទេសលោកនឹងបង្កើនវិធានការប្រឆាំងតំបន់ហ្គាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស់ ដោយបិទផ្លូវ រួមទាំងដាក់បម្រាមលើការនាំចូលស្បៀងអាហារ និងប្រេងឥន្ធនៈ។លោក Griffiths និយាយថា ឆ្លងកាត់ការប្រយុទ្ធគ្នាទាំងអស់ ជនស៊ីវិល និងហេត្ថារចនាសម្ព័ន្ធស៊ីវិល ត្រូវតែត្រូវបានការពារ។ ជនស៊ីវិលត្រូវតែបានអនុញ្ញាតឲ្យចាកចេញសម្រាប់តំបន់ដែលមានសុវត្ថិភាព ហើយជំនួយមនុស្សធម៌ និងសេវាសំខាន់ៗ និងការផ្គត់ផ្គង់ទៅកាន់តំបន់ហ្គាហ្សា មិនត្រូវបានរារាំងឡើយ។

អ្នករួចជីវិតពីការរញ្ជួយដីនៅអាហ្វហ្គានីស្ថាន ទទូចសុំជំនួយ ខណៈចំនួនអ្នកស្លាប់កើនឡើងជិត៣ពាន់នាក់

2023/10/11 12:17:22 pm        107
ក្រុមតាលីបង់ និយាយថា ចំនួនអ្នកស្លាប់បានហក់ឡើងជិត៣.០០០នាក់ បន្ទាប់ពីការរញ្ជួយដីកម្រិត ៦,៣ រ៉ិចទ័រ កាលពីថ្ងៃសៅរ៍ទី៧ខែតុលា បានបំផ្លិចបំផ្លាញ ខេត្ត ហេរ៉ាត់ (Herat ) ភាគខាងលិច។ មនុស្សរាប់រយនាក់នៅតែបាត់ខ្លួន ។ក្រុមគ្រួសាររបស់ពួកគេបានស្នាក់នៅជាលើគំនរកម្ទេចថ្មីបែកបាក់ក្នុងភូមិខានរបស់ពួកគេជាច្រើនយប់ ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារការរញ្ជួយដី និងរលករំញ្ជួយ ដោយសង្ឃឹមថានឹងរកឃើញមនុស្សជាទីស្រឡាញ់របស់ពួកគេ ខណៈពួកគេបានជួយកាយតាមកម្ទេចថ្មដោយប្រើប៉ែល ។ គ្រឿងចក្រ ជាច្រើនគ្រឿង ត្រូវបានប្រើប្រាស់ដើម្បីជីកកាយសម្អាតតាមជួរផ្នូរនានាយ៉ាងវែង។ បេសកកម្មសង្គ្រោះក្នុងគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថានប្រឈមការប្រជែងនឹងពេលវេលា ខណៈក្រុមអ្នកសង្រ្គោះ និងអ្នកស្ម័គ្រចិត្ត កំពុងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីជីកកាយរកអ្នកនៅរស់រានមានជីវិត និងសាកសពពីភូមិឋានរកការខូចខាត ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត ៤៨ ម៉ោង បន្ទាប់ពីរញ្ជួយដី។ ក្រសួងសុខភាពសាធារណៈរបស់ក្រុមតាលីបង់ បានរាយការណ៍ថាមនុស្សជាង២.៥០០នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់នៅទូទាំងភូមិចំនួន២១ប៉ុន្តែមានក្ដីបារម្ភថាអ្នកស្លាប់នឹងកើនឡើងថែមទៀត។ ខណៈដែលក្រុមអ្នកនៅរស់រានមានជីវិតកំពុងទទូចសុំជំនួយ លំហូរចូលជំនួយពីអន្តរជាតិបានទៅដល់តំបន់ភាគខាងលិចដែលរងផលប៉ះពាល់របស់អាហ្វហ្គានីស្ថាន បន្ទាប់ពីការរញ្ជួយដី២លើកផ្ទួនៗគ្នា កាលពីថ្ងៃសៅរ៍ ដើម្បីជួយប្រជាពលរដ្ឋសាងសង់លំនៅឋានរបស់ពួកគេឡើងវិញនិងជួយពួកគេទប់ទល់នឹងរដូវរងាដែលកំពុងចូលមកដល់។ មន្ត្រីអង្គការសុខភាពពិភពលោកបានប្រាប់សារព័ត៌មាន Al Jazeera ថា ការស្វែងរក និងប្រតិបត្តិការសង្រ្គោះនៅកំពុងដំណើរការនៅឡើយ ហើយចំនួនពិតប្រាកដនៃអ្នកស្លាប់ ឬ របួស និង លំនៅឋានតូច ធំ ឬអគារ ដែលត្រូវបានបំផ្លិចបំផ្លាញនៅពុំទាន់បានបញ្ជាក់ពេញលេញនៅឡើយទេ ៕

មនុស្សជាង២៦ម៉ឺននាក់ បានផ្លាស់ទីលំនៅនៅតំបន់ហ្គាហ្សា ដោយសារសង្គ្រាមជាមួយអ៊ីស្រាអែល

2023/10/11 12:13:23 pm        103
អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្សជាង ២៦៣.០០០នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប។ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បានព្រមានថា ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ហើយបាននិយាយដោយសំអាងដល់ក្រុមអាជ្ញាធរប៉ាឡេស្ទីន ថា លំនៅឋានជាង១.០០០ខ្នង ត្រូវបានបំផ្លាញ ហើយលំនោឋានចំនួន៥៦០ខ្នង ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរមិនអាចឲ្យមនុស្សរស់នៅបានទេ។ក្នុងចំណោមអ្នកផ្លាស់ទីលំនៅទាំងនោះ មនុស្សជិត ១៧៥.៥០០នាក់ បានស្វែងរកទីជម្រកនៅក្នុងសាលារៀនចំនួន៨៨កន្លែង ដែលគ្រប់គ្រងដោយទីភ្នាក់ងារសម្រាលបន្ទុកភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNRWA)។ មនុស្សជាង ១៤.៥០០នាក់ផ្សេងទៀត បានភៀសខ្លួនទៅជ្រកកោននៅសាលារៀនរដ្ឋាភិបាលចំនួន១២ទីតាំង ខណៈដែលមនុស្សជិត ៧.៤០០០នាក់ ត្រូវបានគេប៉ាន់ស្មានថា កំពុងស្នាក់នៅជាមួយសាច់ញាតិ និងអ្នកជិតខាង ឬស្វែងរកជម្រកនៅក្នុងព្រះវិហារ និងកន្លែងផ្សេងៗទៀត។អ៊ីស្រាអែល កំពុងប្រឈមមុខនឹងការអំពាវនាវកាន់តែខ្លាំងឡើង ក្នុងការអនុញ្ញាតឱ្យផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា ដែលខ្លួនបានឡោមព័ទ្ធ ស្របពេលមានការព្រមានយ៉ាងម៉ឺងម៉ាត់អំពីវិបត្តិមនុស្សធម៌ ដែលអាចនាំឱ្យមានការស្លាប់ជនស៊ីវិលរាប់ពាន់នាក់។ ស្បៀងអាហារ អគ្គិសនី និងទឹក កំពុងមានការខ្វះខាតយ៉ាងខ្លាំង បន្ទាប់ពីអ៊ីស្រាអែលបានដាក់ការបិទផ្លូវទាំងស្រុង ហើយយន្តហោះចម្បាំងជាច្រើនបានកំពុងវាយលុកតំបន់ហ៊ុមព័ទ្ធដ៏តូច ដែលជាជម្រករបស់ជនជាតិប៉ាឡេស្ទីន ប្រមាណជាងពីរលាននាក់មួយនេះផងដែរ៕

ការសិក្សា៖ បម្រែបម្រួលអាកាសធាតុ បានជំរុញឱ្យមានរលកកម្ដៅ ក្នុងរដូវរងាយ៉ាងធ្ងន់ធ្ងរ នៅអាមេរិកខាងត្បូង

2023/10/11 10:50:23 am        177
ការឡើងកម្ដៅផែនដី គឺជាកត្តាជំរុញចម្បងនៃរលកកម្ដៅ ដែលបានឆាបឆេះនៅអាមេរិកខាងត្បូង សម្រាប់រយៈពេលភាគច្រើននៃខែសីហា និងខែកញ្ញា ហើយបានធ្វើឲ្យសីតុណ្ហភាពកើនឡើងដល់ទៅ ៤,៣អង្សាសេ នេះបើយោងតាមការសិក្សាមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (១០ តុលា)។ការសិក្សាដោយក្រុមវិទ្យាសាស្ត្រគុណលក្ខណៈអាកាសធាតុពិភពលោកបាននិយាយថា សីតុណ្ហភាពបានកើនឡើងលើសពី ៤០អង្សាសេ នៅទូទាំងផ្នែកធំៗនៃប្រទេសប្រេស៊ីល ប៉ារ៉ាហ្គាយ បូលីវី និងអាហ្សង់ទីន នៅចុងរដូវរងារ ហើយបន្តធ្លាក់ចូលទៅក្នុងនិទាឃរដូវនៃអឌ្ឍគោលខាងត្បូង ដោយបម្រែបម្រួលអាកាសធាតុធ្វើឱ្យព្រឹត្តិការណ៍ឡើងកម្ដៅនេះទំនងជាកើនឡើងក្នុងកម្រិត ១០០ដងលើសពីធម្មតា។ការសិក្សានេះបាននិយាយថា មនុស្សយ៉ាងហោចណាស់៤នាក់ បានស្លាប់ដោយសារកម្ដៅ ត្រូវបានរាយការណ៍នៅក្នុងទីក្រុង សៅ ប៉ូឡូ ដែលជាទីក្រុងធំបំផុតរបស់អាមេរិកខាងត្បូង ប៉ុន្តែចំនួនអ្នកស្លាប់ពិតប្រាកដ ទំនងជាត្រូវចំណាយពេលច្រើនខែដើម្បីកំណត់ ដោយការវិភាគវិញ្ញាបនបត្រមរណភាព។ អ្នកស្រាវជ្រាវរាប់សិបនាក់មកពីសាកលវិទ្យាល័យជាច្រើន និងទីភ្នាក់ងារឧតុនិយមជុំវិញពិភពលោក បានចូលរួមចងក្រងបង្កើតការសិក្សានេះឡើង។ការសិក្សាបានបន្ថែមថា ការចាប់ផ្តើមនៃបាតុភូតអាកាសធាតុ អែល នីញ៉ូ ក្នុងឆ្នាំនេះ ក៏បានជួយជំរុញឱ្យសីតុណ្ហភាពឡើងខ្ពស់ផងដែរ ប៉ុន្តែជាកត្តាតិចតួចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងបម្រែបម្រួលអាកាសធាតុ។ ការសិក្សានេះក៏បានព្រមានថា ប្រសិនបើកំណើនកម្ដៅផែនដីឡើងដល់កម្រិត ២អង្សាសេ ក្តៅជាងមធ្យមភាគមុនសម័យបដិវត្តន៍ឧស្សាហកម្ម នោះរលកកម្ដៅដ៏មហន្តរាយស្រដៀងគ្នានៅក្នុងតំបន់ ត្រូវបានគេព្យាករណ៍ថានឹងកើតឡើងរៀងរាល់ ៥ឆ្នាំ ឬ ៦ឆ្នាំម្តង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
04/11/2026 08:04 AM
មេដឹកនាំអូស្រ្តាលី និងសិង្ហបុរី សន្យាជំរុញទំនាក់ទំនងថាមពល ដើម្បីធានាការផ្គត់ផ្គង់សកល
04/10/2026 09:04 PM
EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅលីបង់ និងជំរុញឲ្យការការពារជនស៊ីវិល
04/10/2026 08:04 PM
វិមានក្រឹមឡាំង៖ ទស្សនកិច្ចដោយប្រេសិត នៅអាមេរិក មិនមានន័យថា ការចរចាអ៊ុយក្រែន ចាប់ផ្តើមវិញឡើយ
04/10/2026 08:04 PM
អ៊ីស្រាអែលគំរាមវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ នៅលីបង់ ដោយចោទថា ត្រូវបានក្រុមហេសបូឡាប្រើប្រាស់
04/10/2026 08:04 PM
អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា លោករំពឹងថាជំនួបអ៊ីរ៉ង់នឹងវិជ្ជមាន
04/10/2026 08:04 PM
ហេតុការណ៍លិចទូកក្រោយបុកស្ពានបណ្តែតនៅភាគខាងជើងឥណ្ឌាសម្លាប់មនុស្សយ៉ាងហោច ១០នាក់
04/10/2026 07:04 PM
អ៊ីរ៉ង់ខាតបង់ ១៤៥ពាន់លានដុល្លារ និងរងការបំផ្លិចបំផ្លាញយ៉ាងធំធេង ក្រោយសង្គ្រាម ៤០ថ្ងៃ
04/10/2026 07:04 PM
សាធារណជនកោះតៃវ៉ាន់មានការបែងចែកចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រឆាំងទៅកាន់ចិនដីគោក
04/10/2026 07:04 PM
លោក Macron ចង់បញ្ចុះបញ្ចូលលោក Trump នៅ G7 ដោយការអញ្ជើញក្រោយកិច្ចប្រជុំកំពូលឲ្យទៅវិមាន Versailles
04/10/2026 07:04 PM