គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

សាលារៀននៅឥណ្ឌាបើកឡើងវិញ ខណៈគ្មានករណីជំងឺ Nipah ថ្មីលេចឡើងក្នុងរយៈពេលជាងមួយសប្តាហ៍

2023/09/26 11:33:55 am        208
ក្រុមអាជ្ញាធរនៅក្នុងរដ្ឋ កេរ៉េឡា (Kerala) ភាគខាងត្បូងនៃប្រទេសឥណ្ឌា បានបើកគ្រឹះស្ថានអប់រំជាច្រើន នៅក្នុងទីក្រុងដែលរងផលប៉ះពាល់ដោយមេរោគ Nipah ឡើងវិញ បន្ទាប់ពីបិទអស់រយៈពេលជាង១០ថ្ងៃ កាលពីថ្ងៃចន្ទ (២៥ កញ្ញា)។ ស្ថាប័នអប់រំនៅក្នុងបរិវេណនៃតំបន់ ដែលប៉ះពាល់ដោយសារជំងឺឆ្លងនេះ នៅក្នុងស្រុក Kozhikode នៅតែមិនទាន់ដំណើរការ ហើយថ្នាក់សិក្សាតាមអនឡាញនៅតែបន្ត។សាលារៀនទាំងនោះ ដែលបានបើកដំណើរការឡើងវិញ ត្រូវបានណែនាំឲ្យធានាថា សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ត្រូវពាក់ម៉ាស់ និងអនុវត្តតាមនីតិវិធីអនាម័យត្រឹមត្រូវ។ យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លាប់ ដោយសារវីរុសនេះ ចាប់តាំងពីថ្ងៃទី៣០ ខែសីហា ដោយបង្ខំឱ្យក្រុមអាជ្ញាធរប្រកាសដាក់តំបន់ហាមឃាត់នៅក្នុងភូមិយ៉ាងហោចណាស់ចំនួនប្រាំពីរនៅក្នុងស្រុក Kozhikode ផងដែរ។រដ្ឋ កេរ៉េឡា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងជាលើកទីបួនរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៨ នៃមេរោគដែលមិនមានវ៉ាក់សាំង ហើយដែលឆ្លងតាមរយៈការប៉ះពាល់ជាមួយសារធាតុរាវក្នុងខ្លួនរបស់សត្វប្រចៀវ ជ្រូក ឬមនុស្ស ដែលបានសម្លាប់មនុស្សរហូតដល់៧៥% នៃអ្នកឆ្លងសរុបទៀតផង៕

លោក Biden និងមន្ត្រីព្រមានថា ការបិទរដ្ឋាភិបាលផ្តល់ហានីភ័យភាពអត់ឃ្លានដល់មនុស្សរាប់លាននាក់

2023/09/26 10:35:14 am        281
រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាមេរិក លោក Tom Vilsack បានព្រមានកាលពីថ្ងៃចន្ទថា កាបិទរដ្ឋាភិបាល នឹងផ្តល់ហានីភ័យជំនួយអាហារូបត្ថមសម្រាប់ស្ត្រីនិងកុមារមានប្រាក់ចំណូលទាបជិត៧លាននាក់ ដែលពឹងផ្អែកលើអត្ថប្រយោជន៍នេះ។ លោក Vilsack និយាយថា អត្ថប្រយោជន៍មួយចំនួន អាចរងផលប៉ះពាល់ក្នុងរយៈពេលច្រើនថ្ងៃឬច្រើនសប្តាហ៍ ប្រសិនបើសភាមិនបានផ្តល់ឲ្យនូវមូលនិធិសម្រាប់ឆ្នាំសារពោះពន្ធដែលចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ខាងមុខនេះ។ លោក Biden បានបានថ្លែងទៅកាន់កិច្ចប្រជុំស្តីពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យជនជាតិស្បែកខ្មៅជាប្រវត្តិសាស្ត្រថា ការខកខានរបស់សភាក្នុងការផ្តល់មូលនិធិដល់រដ្ឋាភិបាលសហព័ន្ធ នឹងមានផលវិបាកធ្ងន់ធ្ងរសម្រាប់សហគមន៍ជនជាតិស្បែកខ្មៅ រួមទាំងការកាត់បន្ថយអត្ថប្រយោជន៍អាហារូបត្ថម្ភ ការត្រួតពិនិត្យទីតាំងសំណល់គ្រោះថ្នាក់ និងការអនុវត្តច្បាប់លំនៅឋានសមរម្យ។ លោកនិយាយថាលោកនិងប្រធានសភា លោក Kevin McCarthy បានព្រមព្រៀងកាលពីប៉ុន្មានខែមុនអំពីកម្រិតនៃការចំណាយសម្រាប់រដ្ឋាភិបាល។ ក្រសួងកសិកម្មសហរដ្ឋអាមេរិក និយាយថា ជិតពាក់កណ្តាលនៃទារកទើបនឹងកើតនៅសហរដ្ឋអាមេរិកពឹងផ្អែកលើកម្មវិធីអាហាររូបត្ថមបន្ថែមពិសេសសម្រាប់ស្ត្រី និងកុមារ។ រដ្ឋមន្ត្រីកសិកម្មនិយាយថា កម្មវិធីផ្តល់អត្ថប្រយោជន៍ដាច់ដោយឡែកមួយ គឺកម្មវិធីជំនួយអាហារូបត្ថម្ភបន្ថែម (SNAP) នឹងបន្តដូចធម្មតាសម្រាប់ខែតុលា ប៉ុន្តែអាចរងផលប៉ះពាល់នៅពេលក្រោយ។ ពលរដ្ឋអាមេរិកជាង ៤០ លាននាក់បានពឹងផ្អែកលើកម្មវិធីជំនួយអាហារូបត្ថម្ភបន្ថែម (SNAP) ដែលបានបញ្ចប់នៅឆ្នាំ ២០២២ ហើយ អតិផរណាបានដាក់សម្ពាធថ្មីលើថវិកាគ្រួសារ ដោយតម្លៃទំនិញហក់ឡើងខ្ពស់ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ សម្រាប់ទំនិញមានចាប់ពីនំប៉័ងដល់បន្លែស្រស់ និងម្សៅទឹកដោះគោទារក។ លោក Vilsack បាននិយាយថា ក្នុងអំឡុងពេលបិទនោះ ទីភ្នាក់ងារសេវាកម្មកសិកម្មក៏នឹងឈប់ផ្តល់ប្រាក់កម្ចីដល់កសិករក្នុងអំឡុងពេលប្រមូលផល ហើយអ្នកទិញលំនៅឋានថ្មីនឹងមិនអាចទទួលបានប្រាក់កម្ចីនៅតំបន់ជនបទបានទេ។ បុគ្គលិកក្រសួងកសិកម្មជាង៥ម៉ឺននាក់នឹងត្រូវដកចេញ ដែលមានន័យថាពួកគេនឹងមិនទទួលបានប្រាក់ខែ។

វីដេអូថតដោយយានដ្រូអ៊ុយក្រែន មានរថក្រោះរុស្ស៊ី ដែលអាចផ្ទុកខ្យល់បាន នៅសមរភូមិ ដោយបង្ហាញពីតួនាទីបោកបញ្ឆោត និងបោកប្រាស់ កំពុងប្រើក្នុងសង្រ្គាម

2023/09/26 10:25:32 am        509
វីដេអូថតពីលើអាកាសទើបលេចចេញថ្មីពីសង្គ្រាមនៅអ៊ុយក្រែន ថតបានដោយយានដ្រូន បង្ហាញពីអ្វីដែលហាក់ដូចជាការបញ្ឆោតនូវរថក្រោះរុស្ស៊ី ដែលអាចផ្ទុកខ្យល់បាន នៅសមរភូមិ។ភាគីទាំងពីរ បានរកឃើញវិធីជាច្រើន ដើម្បីប្រើប្រាស់ឧបករណ៍បញ្ឆោតដែលអាចផ្ទុកខ្យល់ ឧបករណ៍បញ្ឆោតធ្វើពីឈើ និងរូបរាងដែលមានលក្ខណៈបោកបញ្ឆោតក្នុងសង្រ្គាមនេះ ដែលជារឿយៗជាល្បិចកលក្នុងការទាក់ទាញការវាយប្រហាររបស់សត្រូវ ដោយបង្ខំឲ្យពួកគេចំណាយគ្រាប់រំសេវឥតប្រយោជន៍ ក៏ដូចជាការបោះបង់ចោលទីតាំងឈរជើងរបស់ពួកគេផងដែរ។កាលពីថ្ងៃចន្ទ វីដេអូមួយដែលត្រូវបានថតដោយយានអាកាសគ្មានមនុស្សបើករបស់អ៊ុយក្រែន បានលេចចេញនៅលើអ៊ីនធឺណិត ដែលបង្ហាញពីគណនី OSINT និងអ្នកសរសេរប្លុក ដែលត្រូវបានគេកំណត់ថា ជាយន្តហោះចម្បាំងរុស្ស៊ីT-72 ក្លែងក្លាយ នៅជិតផ្នែកខាងមុខនៅក្នុងតំបន់ហ្សាប៉ូរីហ្សា (Zaporizhzhia)។ សារព័ត៌មាន Insider មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវព័ត៌មានលម្អិតនៃវីដេអូ រួមទាំងពេលវេលា និងកន្លែង ដែលវាត្រូវបានថតនោះទេ។ នៅក្នុងវីដេអូនោះ យានដ្រូន ថតបានរថក្រោះក្លែងក្លាយចំនួន៣គ្រឿង ដែលដាក់នៅតំបន់នោះ ដោយខ្លះគ្របដណ្ដប់ដោយវល្លិ៍ និងគុម្ពឈើ អាចជាការក្លែងបន្លំ ទោះបីពេលខ្លះរុស្សី រៀបចំមិនបានល្អសម្រាប់គ្រឿងយុទ្ធោបករណ៍ដែលប្រើប្រាស់រួចរបស់ខ្លួននោះ។

បាតុកម្មនៅតំបន់ភាគខាងកើតប្រទេសឥណ្ឌា ជុំវិញកំណើនករណីជំងឺគ្រុនឈាម

2023/09/26 09:56:26 am        378
ឥណ្ឌា៖ ក្រុមកម្មករ និងអ្នកគាំទ្រគណបក្សប្រឆាំងរបស់ប្រទេសឥណ្ឌា គណបក្សសភា បានធ្វើការតវ៉ានៅទីក្រុងភាគខាងកើត កូកាតា (Kolkata) ស្របពេលមានការកើនឡើងនៃករណីជំងឺគ្រុនឈាម នៅក្នុងទីក្រុងនេះកាលពីថ្ងៃចន្ទ (២៥ កញ្ញា)។ ការតវ៉ានេះត្រូវបានធ្វើឡើងនៅក្នុងតំបន់ បាវ៉ាននីពួរ (Bhawanipur) របស់ទីក្រុងនេះ ដែលជាមណ្ឌលបោះឆ្នោតរបស់ប្រធានរដ្ឋ គឺលោកស្រី Mamata Banerjee។នៅក្នុងវិធីពិសេសមួយ ដើម្បីបង្ហាញពីភាពចលាចលរបស់ពួកគេប្រឆាំងនឹងរដ្ឋាភិបាល ក្រុមអ្នកតវ៉ាត្រូវបានគេឃើញឈរនៅខាងក្នុងមុង និងលើកពាក្យស្លោកជុំវិញការកើនឡើងនៃករណីឆ្លងមេរោគនេះ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា រដ្ឋបានរាយការណ៍យ៉ាងហោចណាស់ចំនួន៣៨.០០០ករណីនៃជំងឺគ្រុនឈាម ក្នុងរដូវកាលនេះ រហូតមកដល់ពេលនេះ។ជំងឺគ្រុនឈាម អាចបណ្តាលឱ្យមានការឈឺចាប់ខ្លាំងនៅក្នុងសាច់ដុំ និងសន្លាក់ ហើយត្រូវបានរីករាលដាលដោយការខាំរបស់មូសប្រភេទ Aedes Aegypti ដែលជាទូទៅប៉ះពាល់ដល់ភាពស៊ាំរបស់អ្នកជំងឺ ដោយការធ្វើឱ្យចំនួនប្លាកែតធ្លាក់ចុះ ខណៈប៉ះពាល់ដល់អង់ស៊ីមថ្លើមរបស់អ្នកជំងឺផងដែរ៕

ហ្វីលីពីនដករបាំងការពាររបស់ចិននៅតំបន់ជម្លោះចេញ ក្នុងប្រតិបត្តិការពិសេស

2023/09/26 09:53:37 am        260
ហ្វីលីពីន៖ ហ្វីលីពីនបាននិយាយកាលពីថ្ងៃចន្ទ (២៥ កញ្ញា) ថា ខ្លួនបានអនុវត្ត «ប្រតិបត្តិការពិសេស» ដើម្បីដករបាំងបណ្តែត ដែលដំឡើងដោយប្រទេសចិន នៅតំបន់នេសាទដ៏សំខាន់មួយនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាវិធានការមួយអាចបង្កឱ្យមានភាពតានតឹងបន្ថែមទៀត បន្ទាប់ពីភាពតានតឹងរយៈពេលជាច្រើនឆ្នាំនៅក្នុងតំបន់ដែនទឹកដែលមានជម្លោះ របស់អាស៊ីមួយនេះ។ប្រទេសហ្វីលីពីន បានសម្តែងការខឹងសម្បារកាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) និងបានចែករំលែករូបភាពនៃនគរបាលឆ្មាំល្បាតឆ្នេររបស់ចិន ដែលដាក់របាំងពោងបណ្ដែតទឹកដ៏វែងមួយនៅជិតតំបន់សមុទ្រ Scarborough ដែលជាផ្ទាំងថ្មប៉ប្រះទឹកមានចម្ងាយ ២០០គីឡូម៉ែត្រ ពីប្រទេសហ្វីលីពីន និងជាកន្លែងដែលមានជម្លោះអស់រយៈពេលជាច្រើនឆ្នាំជុំវិញអធិបតេយ្យភាព និងសិទ្ធិនេសាទ។ប៉ុន្មានម៉ោងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិបានប្តេជ្ញាថានឹងចាត់វិធានការ ឆ្មាំល្បាតឆ្នេរហ្វីលីពីនបាននិយាយថា ខ្លួនបានដកខ្សែពួរអណ្តែតទឹកនោះចេញ តាមការបញ្ជារបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr និងក្រុមការងារពិសេសរបស់លោក នៅសមុទ្រចិនខាងត្បូង។ វីដេអូមិនមានកាលបរិច្ឆេទ ដែលបានផ្សព្វផ្សាយដោយឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានបង្ហាញពីបុគ្គលិករបស់ខ្លួនម្នាក់បានកាត់ខ្សែពួរ ដែលចងភ្ជាប់របាំងអណ្តែតទឹក ហើយដកយុថ្ការបស់ពោងបណ្ដែតទាំងនោះចេញផងដែរ។តំបន់សមុទ្រយុទ្ធសាស្ត្រ Scarborough ដែលដាក់ឈ្មោះតាមនាវាដឹកទំនិញរបស់អង់គ្លេស ដែលបានជាប់នៅទីនោះកាលពីសតវត្សទី១៨ ត្រូវបានរឹបអូសក្នុងឆ្នាំ២០១២ ដោយប្រទេសចិន ដែលបានរក្សាវត្តមានជាប្រចាំនៃឆ្មាំល្បាតឆ្នេរ និងទូកនេសាទរបស់ខ្លួន នៅតំបន់នោះចាប់តាំងពីពេលនោះមក៕

ការស៊ើបអង្កេតរបស់UN៖ រុស្ស៊ីធ្វើទារុណកម្មជនរងគ្រោះអ៊ុយក្រែនមួយចំនួនរហូតដល់ស្លាប់

2023/09/26 09:29:40 am        227
អ៊ុយក្រែន៖ សមាជិកនៃស្ថាប័នស៊ើបអង្កេត ដែលទទួលបន្ទុកដោយអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ (២៥ កញ្ញា) នៅក្នុងការរកឃើញចុងក្រោយរបស់ពួកគេថា ក្រុមទាហានរុស្ស៊ី បានធ្វើទារុណកម្មជនជាតិអ៊ុយក្រែនយ៉ាងព្រៃផ្សៃ រហូតដល់ជនរងគ្រោះមួយចំនួនបានស្លាប់ ហើយបានបង្ខំក្រុមគ្រួសារឱ្យនៅស្តាប់ ខណៈពួកគេបានរំលោភស្ត្រីនៅក្បែរនោះទៀតផង។លោក Erik Møse ប្រធានគណៈកម្មការស៊ើបអង្កេតលើអ៊ុយក្រែន បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ថា ក្រុមរបស់លោកបាន «ប្រមូលភស្តុតាងបន្ថែមទៀត ដែលបង្ហាញថា ការប្រើប្រាស់ការធ្វើទារុណកម្មដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ បានរីករាលដាល និងជាប្រព័ន្ធ»។រុស្ស៊ីបដិសេធការប្រព្រឹត្តអំពើឃោរឃៅ ឬកំណត់គោលដៅជនស៊ីវិលនៅអ៊ុយក្រែន។ លោក Møse បាននិយាយថា គណៈកម្មការព្យាយាមទាក់ទងជាមួយរុស្ស៊ី ប៉ុន្តែមិនមានចម្លើយអំពីបញ្ហានេះនោះទេ។ គណៈកម្មាការបាននិយាយពីមុនថា ការរំលោភដែលប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន រួមទាំងការប្រើទារុណកម្ម អាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕

អ្នកបាត់ខ្លួនត្រូវគេបារម្ភថាបានស្លាប់ បន្ទាប់ពីព្យុះដ៏កំណាចបានវាយប្រហារនៅអាហ្វ្រិកខាងត្បូង

2023/09/26 09:27:30 am        359
អាហ្វ្រិកខាងត្បូង៖ ក្រុមមន្ត្រីខេត្ត Western Cape បាននិយាយថា អ្នកបាត់ខ្លួនយ៉ាងហោចណាស់៣នាក់ ត្រូវបានគេបារម្ភថាបានស្លាប់ បន្ទាប់ពីព្យុះដ៏កាចសាហាវមួយបានបោកបក់ពាសពេញខេត្តអាហ្រ្វិកខាងត្បូងមួយនេះ កាលពីថ្ងៃច័ន្ទ (២៥ កញ្ញា) ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងទូលំទូលាយ និងទឹកជំនន់ផងដែរ។ មន្ត្រីទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយខេត្ត Western Cape លោក Regan Thaw បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ឥទ្ធិពលព្យុះបក់ទៅលើលំនៅដ្ឋានក្រៅផ្លូវការរបស់ខេត្តនេះ មានទំហំធំធេងណាស់។រដ្ឋាភិបាលក្នុងតំបន់បានហៅព្យុះនេះថាជា «គ្រោះមហន្តរាយ» ដោយផ្តល់យោបល់ថា ទំហំនៃការខូចខាតទាំងស្រុង នឹងលេចចេញជារូបរាងនៅពេលដែលព្យុះបានថយចុះ។ សេវាកម្មអាកាសធាតុអាហ្រ្វិកខាងត្បូងបានចេញការព្រមាន «កម្រិតពណ៌លឿងទុំ ៩» ដែលបង្ហាញពីលទ្ធភាពនៃទឹកជំនន់បន្ថែមទៀតខណៈប្រព័ន្ធអាកាសធាតុបង្ហាញថា ព្យុះកំពុងផ្លាស់ទីទៅភាគខាងកើតពាសពេញអាហ្វ្រិកខាងត្បូងផងដែរ៕

ជនអន្តោប្រវេសន៍ មួយចំនួនជាកុមារ ព្យាយាមឆ្លងកាត់ទន្លេ Rio Grande សម្រាប់ក្តីស្រម៉ៃ ទៅអាមេរិក

2023/09/26 09:24:49 am        235
អាមេរិក៖ កាលពីថ្ងៃចន្ទ ជនអន្តោប្រវេសន៍ច្រើននាក់បានឆ្លងកាត់ទន្លេ Rio Grande យ៉ាងក្លាហាន ធ្វើដំណើរដោយថ្មើជើងក្នុងការស្វែងរករបស់ពួកគេដើម្បីបានទៅដល់សហរដ្ឋអាមេរិក។ ឃ្លីបវីដេអូ មកពីទីក្រុង Eagle Pass រដ្ឋតិចសាស់ ជនអន្តោប្រវេសន៍មួយចំនួន ធ្វើដំណើរជាមួយកុមារ ដោយដើរឆ្លងកាត់ចរន្តទឹកទន្លេហូខ្លាំង និងកំពុងនាំយកអីវ៉ាន់របស់ពួកគេមកជាមួយ។ ទូកល្បាតព្រំដែនសហរដ្ឋអាមេរិកមួយចំនួន បានស្ថិតនៅទីតាំងកើតហេតុនោះ។ ជនអន្តោប្រវសេន៍រាប់ពាន់នាក់បានឆ្លងកាត់ចូលទៅក្នុងសហរដ្ឋអាមេរិក ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ពីរដ្ឋកាលីហ្វ័នីញ៉ា ទៅកាន់រដ្ឋតិចសាស់ ដោយជនអន្តោប្រវេសន៍ជាច្រើននាក់ទៀតនៅតែមកដល់តាមរថយន្តក្រុង និងរថភ្លើងដឹកទំនិញ ទៅកាន់ទីក្រុងព្រំដែនប្រទេសម៉ិកស៊ិក ក្នុងកំណត់ត្រាខ្ពស់នៃលំហូរការធ្វើអន្តោប្រវេសន៍ទៅកាន់ភាគខាងត្បូងបន្ថែមទៀត។ ការកើនឡើងច្រើននៅតាមបណ្តោយព្រំដែន ដែលគួឲ្យកត់សំគាល់ នៅក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័នីញ៉ា និងទីក្រុង El Paso និងទីក្រុង Eagle Pass របស់រដ្ឋតិចសាស់ ដែលកំណត់ជាចំណុចរបត់មួយ បន្ទាប់ពីចំនួនបានថយចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ និងអាចបង្កើតបញ្ហាប្រឈមផ្នែកនយោបាយថ្មីៗ សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលកំពុងឈានទៅរករដូវកាលបោះឆ្នោត។ កាលពីថ្ងៃសៅរ៍អភិបាលក្រុង El Paso លោក Oscar Lesser បាននិយាយថាការកើនឡើងនេះបានជំរុញឲ្យទីក្រុងចូលទៅកាន់ចំណុចបំបែកមួយ ដោយមនុស្សជាង២.០០០នាក់ ក្នុងមួយថ្ងៃកំពុងស្វែងរកសិទ្ធជ្រកកោន ដែលហួសពីសមត្ថភាពការផ្តល់ទីជម្រក និងធនធាននៃការដាក់ពង្រាយ។ ជនអន្តោប្រវេសន៍រាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទនៅខាងក្រៅការិយាល័យគណៈកម្មាធិការផ្តល់ជំនួយជនភៀសខ្លួនម៉ិកស៊ិក នៅទីក្រុង Tapachula ភាគខាងត្បូង ដើម្បីទទួលបានទិដ្ឋាការ ដែលអនុញ្ញាតឲ្យពួកគេ ឆ្លងកាត់ដោយសុវត្ថិភាពតាមប្រទេសម៉ិកស៊ិក ដើម្បីបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថាជនអន្តោប្រវេសន៍ប្រមាណ៣ពាន់នាក់មកពីប្រទេសអាមេរិកកណ្តាល និងខាងត្បូងកំពុងរង់ចាំយ៉ាងអន្ទះសារទិដ្ឋាការមនុស្សធម៌ ដើម្បីឆ្ពោះទៅកាន់ព្រំដែនភាគខាងជើងប្រទេសម៉ិកស៊ិក ស្វែងរកសិទ្ធជ្រកកោន នៅក្នុងសហរដ្ឋអាមេរិក៕

ភ្លៀងធ្លាក់ខ្លាំង នៅប្រទេសហ្គាតេម៉ាឡា បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ និង១៣នាក់បាត់ខ្លួន

2023/09/26 09:20:35 am        246
ហ្គាតេម៉ាឡា៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា ភ្លៀងធ្លាក់ខ្លាំងកាលពីពេលយប់បង្កឲ្យទន្លេនៅក្នុងរដ្ឋធានីប្រទេសហ្គាតេម៉ាឡា ហៀរឡើងលើច្រាំង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៦នាក់ស្លាប់ និង១៣នាក់ផ្សេងទៀតបាត់ខ្លួន។ទីភ្នាក់ងារគ្រោះមហន្តរាយជាតិប្រទេសហ្គាតេម៉ាឡា Conred បាននិយាយថា លំនៅឋាន៦ខ្នងត្រូវបានទឹកហូរនាំបន្ទាប់ពីទន្លេ Las Vacas ដែលហូរឆ្លងកាត់ទីក្រុងរបស់ប្រទេសហ្គាតេម៉ាឡា បានធ្វើឲ្យពេញហៀរតំបន់មួយកន្លែង មានចម្ងាយប្រមាណ៣គីឡូម៉ែត្រ ភាគខាងត្បូងទីប្រជុំជន។ លោក Sergio Cabanas ប្រធានប្រតិបត្តិការមកពីនាយកដ្ឋានពន្លត់អគ្គិភ័យក្រុង បាននិយាយថាសាកសពយ៉ាងហោចណាស់៦នាក់ ម្នាក់ជាអនីតិជន និង៥នាក់ជាមនុស្សពេញវ័យ ត្រូវបានស្រង់យក ទោះបីជាក្រុមអ្នកសង្គ្រោះនៅបន្តស្វែងរកសាកសសពបន្ថែមទៀតក៏ដោយ។យោងតាមអ្នកសម្របសម្រួលជាតិ ទទួលបន្ទុកកាត់បន្ថយគ្រោះមហន្តរាយ(Conred) បានឲ្យដឹងថា មុនពេលភ្លៀងកាលពីល្ងាចថ្ងៃអាទិត្យ មនុស្សយ៉ាងហោចណាស់២៩នាក់បានស្លាប់ដោយសារតែទឹកជំនន់នៅក្នុងប្រទេសហ្គាតេម៉ាឡា ក្នុងរដូវវស្សានេះ៕

ភាពក្រអឺតក្រទម និងបំណងជាយុទ្ធសាស្ត្ររបស់អាមេរិកក្នុងការទប់ឥទ្ធិពលចិន ត្រូវបានលាតត្រដាងក្នុងកិច្ចប្រជុំកំពូលអាមេរិក-ប្រជុំកោះប៉ាស៊ីហ្វិកលើកទី២

2023/09/26 08:58:33 am        304
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទីពីរជាមួយមេដឹកនាំកោះប៉ាស៊ីហ្វិកមួយចំនួននៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ។ អ្នកជំនាញចិនមួយចំនួនបាននិយាយថា មិនសមហៅជំនួបនេះថាជា ការស្វាគមន៍ដំណើរទេសចរណ៍ ទេ គួរតែហៅថាជា ដំណើរកម្សាន្តលាងខួរក្បាល ព្រោះថាគោលដៅចុងក្រោយរបស់រដ្ឋាភិបាលអាមេរិកគឺ ធ្វើឲ្យក្លាយជាឧបករណ៍ និងយោធាក្នុងតំបន់ ដើម្បីបម្រើឲ្យផលប្រយោជន៍របស់ខ្លួន ដែលធ្វើឱ្យវាក្លាយជាចំណុចសំខាន់មួយនៅ អឌ្ឍគោលខាងត្បូង ដើម្បីធ្វើឱ្យឥទ្ធិពលរបស់ចិនចុះខ្សោយ ខណៈការបង្កើនឥទ្ធិពលរបស់សហរដ្ឋអាមេរិកមិនត្រឹមតែផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងនៅក្នុងវិស័យដូចជាយោធា និងសន្តិសុខផងដែរ។  អ្នកជំនាញមួយចំនួនបាននិយាយថា កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងផ្តោតលើប្រធានបទដូចជា ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ការបើកស្ថានទូត ការសន្យាការវិនិយោគថ្មីលើហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងទំនាក់ទំនងតាមរយៈខ្សែកាបិ៍ក្រោមសមុទ្រ និងមួយចំនួនដែលអាចប្រើជាមធ្យោបាយសំខាន់ក្នុងការលាបពណ៌ប្រទេសចិន។ អ្នកជំនាញក៏មានការងឿងឆ្ងល់យ៉ាងខ្លាំងដែរថា មេដឹកនាំកោះប៉ាស៊ីហ្វិកនឹងធ្លាក់ចូលទៅក្នុងអន្ទាក់"ការនិទានរឿងដែលផ្តោតលើប្រទេសចិន" ជាពិសេសនៅពេលមេដឹកនាំកោះសូឡូម៉ុង (Solomon) សម្រេចចិត្តមិនចូលរួមកិច្ចប្រជុំកំពូលនេះ ហើយនាយករដ្ឋមន្ត្រីវ៉ានវ៉ាអាទូ (Vanuatu) នឹងមិនចូលរួមទេ ដែលបង្ហាញថាប្រទេសក្នុងតំបន់ មិនមានឆន្ទៈ ចូលរួមស្របពេលការប្រជែងគ្នារវាងអាមេរិក និងចិន។  លោក Biden សន្យាផ្ដល់ជំនួយចំនួន៤០លានដុល្លារបន្ថែមទៀតដល់បណ្ដាកោះប៉ាស៊ីហ្វុក ដើម្បីទប់ទល់នឹងឥទ្ធិពលដែលចេះតែកើនឡើងរបស់ប្រទេសចិន។នាយករដ្ឋមន្ត្រីកោះ សូឡូម៉ុង លោក ម៉ាណាសេ សូហ្គាវ៉ារ៉េ (Manasseh Sogavare) ថ្មីៗនេះបានកោតសរសើរគំនិតផ្តួចផ្តើមដែលស្នើឡើងដោយប្រទេសចិន រួមទាំងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលនៅក្នុងសុន្ទរកថារបស់លោកទៅកាន់កិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការ៖ស្ថានភាពសន្តិសុខក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តមានភាពល្អប្រសើរមិនមានបាតុភាពណាមួយកើតឡើងទេ
04/15/2026 08:04 PM
ក្រុមការងារគោលដៅបាសាក់លែន អំពាវនាវទេសចរជាតិ អន្តរជាតិមកចូលរួមលេងកម្សាន្តឱ្យបានច្រើន
04/15/2026 08:04 PM
ក្រុមគ្រូពេទ្យជាង ១ពាន់នាក់ និងស្តង់សុខភាពប្រចាំការ ត្រៀមសង្រ្គោះបឋម ជូនភ្ញៀវជាតិ និងអន្តរជាតិ ចូលមកកម្សាន្តក្នុងព្រឹតិ្តការណ៍នគរសង្រ្កាន្ត
04/15/2026 06:04 PM
អភិបាលរាជធានីភ្នំពេញ៖ ការការពារសន្តិសុខជូនពលរដ្ឋក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គឺ​ជា​ការ​ងារ​ចម្បង​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ
04/15/2026 04:04 PM
ភ្ញៀវទេសចរជាច្រើននាំគ្នាទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានទឹកឈូច្រើនក្នុងឱកាសចូលឆ្នាំថ្ងៃទីពីរ
04/15/2026 03:04 PM
ពលករ និងសហគមន៍ខ្មែរនៅប្រទេសម៉ាឡេស៊ីជួបជុំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយ៉ាងសប្បាយរីករាយដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីជាតិដ៏ផូរផង់
04/15/2026 02:04 PM
កម្ពុជា បដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់» ដែលនេះជាព័ត៌មានក្លែងក្លាយ
04/15/2026 02:04 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួម ព្រឹត្តិការណ៍លៀសហាល ចំនួន ៥តោន ជាមួយថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តកំពង់ចាម
04/15/2026 02:04 PM
នាវាដឹកប្រេងចិនរងទណ្ឌកម្មអាមេរិក ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz
04/15/2026 01:04 PM
ធានាធិបតីកូរ៉េខាងត្បូង ព្រមានថាជម្លោះមជ្ឈិមបូព៌ានឹងធ្វើឲ្យតម្លៃប្រេងនៅតែហក់ឡើងខ្ពស់ប្រធ
04/15/2026 01:04 PM