គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

ប្រធានាធិបតីរុស្ស៊ី ទទួលយកជាផ្លូវការនៃការអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ក្នុងខែតុលា

2023/09/21 12:15:56 pm        333
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃពុធ បានទទួលយកជាផ្លូវការនៃអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងខែតុលា។ វានឹងក្លាយជា ដំណើរទស្សនកិច្ចដែលត្រូវបានគេដឹងថា ជាលើកដំបូងរបស់លោក Putin ទៅបរទេសចាប់តាំងពីតុលាការព្រហ្មទណ្ឌអន្តរជាតិ បានចេញដីការចាប់ខ្លួនលោក ជុំវិញការនិរទេសកុមារពីប្រទេសអ៊ុយក្រែន ជាការចោទប្រកាន់មួយដែលវិមានក្រឹមឡាំង បានបដិសេធ។កាលពីថ្ងៃពុធ លោក Putin បានទទួលរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi សម្រាប់កិច្ចពិភាក្សា នៅទីក្រុង St Petersburg ។កាលពីថ្ងៃអង្គារ លោក Nikolai Patrushev ជាសម្ព័ន្ធមិត្តជិតស្និតជាមួយលោក Putin និងជារដ្ឋមន្ត្រីក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថាលោក Putin នឹងជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping សម្រាប់កិច្ចពិភាក្សានៅទីក្រុងប៉េកាំង ក្នុងខែតុលារ។ប្រទេសចិន បាននិយាយកាលពីដើមខែនេះថា ប្រទេសចំនួន៩០ បានបញ្ជាក់ពីវត្តមានសម្រាប់ការចូលរួមសន្និសីទគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ខ្លួន ដែលនឹងត្រូវធ្វើឡើងក្នុងខែតុលា។កាលពីលើកមុន ក្រសួងការបរទេសបាននិយាយថា វេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BFR) នឹងត្រូវធ្វើឡើង នៅក្នុងទីក្រុងប៉េកាំង ក្នុងខែតុលារ ដោយឆ្នាំ២០២៣នេះ នឹងប្រារព្ធខួបទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

ជនអន្តោប្រវេសន៍ ធ្វើដំណើរទៅអាមេរិកខកចិត្ត បន្ទាប់ពីម៉ិកស៊ិកផ្អាកបណ្តោះអាសន្នរថភ្លើងដឹកទំនិញ

2023/09/21 11:44:12 am        209
ម៉ិកស៊ិក៖ ក្រុមហ៊ុនមេរបស់ប្រតិបត្តិកររថភ្លើងបាននិយាយកាលពីថ្ងៃពុធថា រថភ្លើងដឹកទំនិញមួយចំនួន ដំណើរការដោយក្រុមហ៊ុន Ferromex របស់ប្រទេសម៉ិកស៊ិក បានចាប់ផ្តើមឡើងវិញ បន្ទាប់ពីរថភ្លើងត្រូវបានផ្អាកក្រោយការកើនឡើងការរងរបួសធ្ងន់ធ្ងរ និងការស្លាប់ជនអន្តោប្រវេសេន៍ ដែលធ្វើដំណើរតាមរថភ្លើង។  ក្រុមហ៊ុន Ferromex បានផ្អាកបណ្តោះអាសន្នប្រតិបត្តិការរថភ្លើងទៅកាន់ភាគខាងជើងចំនួន៦០ខ្សែ បន្ទាប់ពីជនអន្តោប្រវេសន៍ ជិត១០នាក់ បានស្លាប់ និងរងរបួស ដែលក្រុមហ៊ុន បានប្រកាសកាលពីថ្ងៃអង្គារថាបណ្តាលមកពីភាពថប់អារម្មណ៍ក្នុងចំណោមជនអន្តោប្រវេសន៍ដែលមានផែនការ ឡើងជិះយានយន្តធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រុមហ៊ុន បាននិយាយក្នុងបទសម្ភាសន៍ជាមួយវិទ្យុក្នុងតំបន់ថា ក្រុមហ៊ុន បានប៉ាន់ប្រមាណថា រថភ្លើង៦០គ្រឿងដែលបានផ្អាក បង្ហាញពីការខាតបង់ប្រចាំថ្ងៃ ៤០លានប៉េសូ ឬ ២,៣៤លានដុល្លារ។ទោះជាយ៉ាងណា ក្រុមហ៊ុន Ferromex របស់ប្រទេសម៉ិកស៊ិក បាននិយាយកាលពីថ្ងៃពុធថា ប្រតិបត្តិការដឹកទំនិញតាមរថភ្លើងបានចាប់ផ្តើមឡើងវិញក្នុងផ្លូវធ្វើដំណើរនៅកន្លែងគ្មានហានីភ័យខ្លាំង ដែលត្រូវបានកំណត់អត្តសញ្ញាណ។ រយៈពេលជាច្រើនឆ្នាំមកហើយ ជនអន្តោប្រវេសន៍ ដែលព្យាយាមទៅដល់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិកតាមរថភ្លើងដឹកទំនិញ៕

ចារកម្មយោធា៖ការវាយប្រហាររបស់ស៊ូដង់លើក្រុមទាហានស៊ីឈ្នួល Wagner បង្ហាញពីការថយចុះឥទ្ធិពលរបស់រុស្ស៊ីនៅអាហ្វ្រិក

2023/09/21 11:41:35 am        265
ស៊ូដង់៖ អ្នកនាំពាក្យចារកម្មយោធា លោក Andrii Yusov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ NV កាលពីថ្ងៃទី២០ ខែកញ្ញាថា លោកមិនអាចបញ្ជាក់ ឬបដិសេធតួនាទីរបស់អ៊ុយក្រែនក្នុងការវាយប្រហារប្រឆាំងនឹងកងជីវពលដែលគាំទ្រដោយក្រុមទាហានស៊ីឈ្នួលWagner នៅក្នុងប្រទេសស៊ូដង់នោះទេ។ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ឧបទ្ទវហេតុនេះ បង្ហាញពីការថយចុះឥទ្ធិពលរបស់រុស្ស៊ីនៅក្នុងទ្វីបអាហ្រ្វិកនិងជាផលវិបាកនៃសកម្មភាពឧក្រិដ្ឋកម្មរបស់ទីក្រុងម៉ូស្គូ។មន្ត្រីរូបនេះ បាននិយាយថា៖«អ៊ុយក្រែននឹងដាក់ទោសទណ្ឌ ដូចដែលយើងបាននិយាយរួចមកហើយ សត្រូវនិងឧក្រិដ្ឋជន នៅទូទាំងពិភពលោក»។សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃទី១៩ ខែកញ្ញាថា យោងតាមប្រភពយោធាអ៊ុយក្រែនដែលមិនបញ្ចេញឈ្មោះ «ពុំមែនយោធាស៊ូដង់»ទទួលខុសត្រូវចំពោះប្រតិបត្តិការយោធាប្រឆាំងនឹងកងកម្លាំងដែលពាក់ព័ន្ធក្រុមទាហាឈ្នួលWagner នៅក្នុងប្រទេសស៊ូដង់ពាក់ព័ន្ធនឹងការវាយប្រហារដោយយានដ្រូន និងប្រតិបត្តិការផ្លូវគោក។

មេដឹកនាំអ៊ីរ៉ង់ និយាយថា អ៊ីរ៉ង់ គ្មានបញ្ហានោះទេជាមួយអធិការកិច្ចរបស់IAEA

2023/09/21 11:38:59 am        207
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយកាលពីថ្ងៃពុធថាប្រទេសអ៊ីរ៉ង់គ្មានបញ្ហានោះទេ ជាមួយការធ្វើអធិការកិច្ចនៅទីតាំងនុយក្លេអ៊ែររបស់ខ្លួន របស់អង្គការឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ ប៉ុន្មានថ្ងៃបន្ទាប់ពី ទីក្រុងតេអេរ៉ង់ បានហាមឃាត់ក្រុមអធិការកិច្ចចម្រុះ ដែលត្រូវបានចាត់តាំងមកកាន់ប្រទេសនេះ។លោក Raisi បាននិយាយថា ក្រុមអធិការកិច្ចដែលគួឲ្យទុកចិត្តអាចបន្តការងាររបស់ពួកគេ នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។ ចំណាត់ការរបស់ប្រទេសអ៊ីរ៉ង់ គឺជាការឆ្លើយតបចំពោះការអំពាវនាវដឹកនាំដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងប្រទេសអាល្លឺម៉ង់ នៅក្រុមគណៈកម្មាធិកានិយ័តករ របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិកាលពីដើមខែនេះសម្រាប់ទីក្រុងតេអេរ៉ង់ដើម្បីឲ្យសហការភ្លាមៗជាមួយទីភ្នាក់ងារ លើបញ្ហាជាច្រើន រួមទាំងការស៊ើបអង្កេតអ៊ុយរ៉ានីញ៉ូមដែលបានការពារ ត្រូវបានរកឃើញនៅទីតាំងដែលពុំបានប្រកាស់។ ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែរ អង្គការសហប្រជាជាតិ លោក Rafael Grossi បានថ្កោលទោសចំពោះចំណាត់ការមិនស្របគ្នា និងពុំធ្លាប់មានពីមុនមករបស់ប្រទេសអ៊ីរ៉ង់ ។ចំណាត់ការរបស់ទីក្រុងតេអេរ៉ង់ ត្រូវបានគេស្គាល់ថាជាការលុបចោលការរៀបចំរបស់ក្រុមអធិការកិច្ច ដែលត្រូវបានអនុញ្ញាត ដែលរដ្ឋជាសមាជិកជាទូទៅអាចប្រើសិទ្ធវ៉េតូចំពោះក្រុមអធិការរកិច្ច ដែលត្រូវបានចាត់តាំងឲ្យមកធ្វើទស្សនកិច្ចនៅទីតាំងនុយក្លេអ៊ែរ ក្រោមសទ្ធិសញ្ញាគ្មានការរីកសាយអាវុធនុយក្លេអ៊ែរ និងកិច្ចព្រមព្រៀងការពាររបស់ប្រទេសនីមួយៗ ជាមួយទីភ្នាក់ងារ ដែលគ្រប់គ្រងការធ្វើអធិការកិច្ច៕

ពលរដ្ឋទីក្រុងលីម៉ា ចេញធ្វើបាតុកម្មដោយទាមទាការធ្វើអន្តរាគមន៍ពីកងទ័ពប្រឆាំងឧក្រិកម្មកំពុងកើនឡើង

2023/09/21 11:36:01 am        210
ប៉េរូ៖ ពលរដ្ឋរាប់រយនាក់ នៅក្នុងទីក្រុងលីម៉ាប្រទេសប៉េរូ បានចេញធ្វើបាតុកម្ម នៅក្នុងស្រុកចំនួន៣ ដែលទទួលរងដោយការកើនឡើងអំពើឧក្រិដ្ឋកម្ម ជាវិធានការមួយ ដែលអនុញ្ញាតឲ្យយោធាជួយធ្វើប្រតិបត្តិការសន្តិសុខ។ ស្ថានភាពគ្រាអាសន្នត្រូវបានប្រកាស នៅក្នុងសង្កាត់ សានជួន ដឺ លួរីហ្គានចូ (San Juan de Lurigancho) និងសង្កាត់ សាន ម៉ាទីន ដឺ ប៉រ៉ាស់(San Martin de Porras) ដែលសង្កាត់ទាំងពីនេះ ស្ថិតនៅក្នុង រដ្ឋធានីលីម៉ា។ រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសប៉េរូ លោក Jorge Chavez បានប្រាប់អ្នកសារព័ត៌មានថា កងកម្លាំងយោធា បានមកដល់កាលពីថ្ងៃពុធ ដើម្បីជួយដល់នគរបាលជាតិ ក្នុងការអនុវត្តន៍រដ្ឋក្នុងគ្រាអាសន្ន។ ពលរដ្ឋបាននិយាយថា ឧក្រិដ្ឋជនកំពុងរំខានពួកគេ ដោយគំរាមទាប្រាក់ដ៏ឃៅពីអាជីវកម្មក្នុងតំបន់ និងបានគំរាមដល់អាយុជីវិត។ យោងតាមការិយាល័យស៊ើបអង្កេតផ្លូវការរបស់ប្រទេស បានឲ្យដឹងថា នគរបាលជាច្រើន បានកត់ត្រាបទឧក្រិដ្ឋនៅក្នុងទីក្រុងលីម៉ា ដែលកើនឡើងជិត១៦០.២០០ករណី កាលពីឆ្នាំមុន ដោយប្រៀបធៀនទៅនឹងឆ្នាំ២០២១ មានចំនួន១២០.៣៥០ករណី៕

អ្នកជំនាញអង្គការសហប្រជាជាតិ ជំរុញសហរដ្ឋអាមេរិកកុំឲ្យផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន

2023/09/21 11:33:19 am        219
UN៖ លិខិតមួយច្បាប់ដែលបានចេញផ្សាយកាលពីថ្ងៃពុធ បានបង្ហាញថា អ្នកជំនាញអង្គការសហប្រជាជាតិ បានជំរុញឲ្យសហរដ្ឋអាមេរិកពិចារណាការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន ដោយនិយាយថា ការផ្គត់ផ្គង់នេះ អាចធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិល ទោះបីច្រើនទសវត្សរ៍បន្ទាប់ពីការបញ្ចប់ជម្លោះនៅទីនោះក៏ដោយ។នៅក្នុងលិខិត្តរបស់លោកស្រីទៅកាន់រដ្ឋាភិបាលអាមេរិក លោកស្រី Alice Jill Edwards អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បាននិយាយថា គ្រាប់បែកចង្កោមធ្វើឲ្យរងរបួសដល់ជនស៊ីវិលយ៉ាងធ្ងន់ធ្ងរនិងមិនរើសអើងទាំងនៅពេលប្រើប្រាស់និងក្រោយពេលជម្លោះ ហើយមិនគួត្រូវបានប្រើប្រាស់នោះទេ។ លោកស្រី Edwards អ្នករាយការណ៍ពិសេសទទួលបន្ទុកការដាក់ទណ្ឌកម្ម អំពើឃោឃៅ អមនុស្សធម៌ ឬទាក់ទាក់ទងទៅនឹងការប្រព្រឹត្ត ឬទណ្ឌកម្ម បានសរសេរនៅក្នុងលិខិត្តថា «ខ្ញុំជំរុញដោយក្តីគោរពដល់រដ្ឋាភិបាលរបស់លោក ឲ្យពិចារណាឡើងវិញពីការសម្រេចចិត្តដើម្បីផ្ទេរគ្រាប់បែកចង្កោម ហើយសូមបញ្ឈប់ផែនការណាមួយឈានទៅរកការអនុវត្តន៍ការសម្រេចចិត្តបែបនេះ។ការចេញផ្សាយលិខិត្តនេះ ចុះកាលបរិច្ឆេទថ្ងៃទី១៤ ខែកក្កដា កើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពី មន្ត្រីសហរដ្ឋអាមេរិក បាននិយាយថារដ្ឋបាលលោក Biden ខិតជិតដល់ការអនុម័តការដឹកជញ្ចូនមីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្ទុកដោយគ្រាប់បែកចង្កោមទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីផ្តល់ឲ្យទីក្រុងគីវនូវសមត្ថភាពដើម្បីបង្កឲ្យមានការបំផ្លាញខ្លាំង កាន់តែជ្រៅនៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ី។គ្រាប់បែកចង្កោមត្រូវបានហាមប្រាម ដោយប្រទេសជាង១០០។ ប្រទេសរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក មិនបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ដែលហាមឃាត់ការផលិត ការស្តុកទុក ប្រើប្រាស់ និងផ្ទេរអាវុធនេះនោះទេ៕

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី៖ ទំនាក់ទំនងរុស្ស៊ី-អ៊ីរ៉ង់ បានឈានដល់កម្រិតថ្មីមួយ

2023/09/21 11:04:44 am        253
រុស្ស៊ី៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ សយហ្គូ (Sergei Shoigu) បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃពុធថា ទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ីរ៉ង់ បានឈានដល់កម្រិតថ្មីមួយ បើទោះបីជាមានការប្រឆាំងជាច្រើនពីលោកខាងលិចក្តី។ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីលោកសយហ្គូ ដោយនិយាយថា៖«យើងកំពុងផ្តោតលើសកម្មភាព ដែលបានគ្រោងទុកទាំងមូល ទោះបីជាមានការប្រឆាំងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចក៏ដោយ។«សម្ពាធទណ្ឌកម្មលើប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ បង្ហាញពីភាពឥតប្រយោជន៍របស់វានោះ ខណៈដែលទំនាក់ទំនង រុស្ស៊ី-អ៊ីរ៉ង់ កំពុងឈានដល់កម្រិតថ្មីមួយ»។លោកសយហ្គូ បានជួបជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ លោក អាលី អាកបា អាម៉ាឌៀន (Ali Akbar Ahmadian) កាលពីថ្ងៃពុធ ហើយពួកគេ បាននិយាយអំពីប្រធានបទជាច្រើន ជាពិសេសការវិវឌ្ឍ នៅក្នុងតំបន់កូកាស (Caucasus) នេះបើយោងតាមសារព័ត៌មាន Nour News របស់ប្រទេសអ៊ីរ៉ង់។ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានរាយការណ៍ថា លោករដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី ក៏បានទៅសួរសុខទុក្ខកងកម្លាំងអាកាសនៃកងឆ្មាំបដិវត្តន៍ឥស្លាម(IRGC)កាលពីថ្ងៃពុធ ជាកន្លែងដែលលោក បានជួបជាមួយប្រធានកងកម្លាំងអាកាសនៃកងឆ្មាំបដិវត្តន៍ លោក អាមីរ៉ាលី ហាជីហ្សាដេ ( Amirali Hajizadeh) ខណៈដែលយានដ្រូន មីស៊ីល និងប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ត្រូវបានដាក់តាំងជូនលោកទស្សនានោះ៕

នាយករដ្ឋមន្ត្រីអ៊ីតាលីស្នើដល់UNធ្វើសង្រ្គាមដោយគ្មានមេត្តាចំពោះការជួញដូរជនអន្តោប្រវេសន៍

2023/09/21 11:01:29 am        225
អ៊ីតាលី៖ នាយករដ្ឋមន្រ្តីអ៊ីតាលីកាលពីថ្ងៃពុធ បានជំរុញស្នើឲ្យអង្គការសហប្រជាជាតិ ចាប់ផ្តើមធ្វើ«សង្រ្គាមពិភពលោកដោយគ្មានមេត្តា»ប្រឆាំងនឹងក្រុមអ្នករត់ពន្ធជនអន្តោប្រវេសន៍ បន្ទាប់ពីមានការកើនឡើងនៃក្រុមជនអន្តោប្រវេសន៍មកដល់កោះឡាំពីឌូសា( Lampedusa) ។ថ្លែងទៅកាន់មហាសន្និបាតUN នាយករដ្ឋមន្ត្រីស្តាំនិយមលោកស្រី Giorgia Meloni បាននិយាយថា ប្រទេសអ៊ីតាលី ដែលនៅឆ្នាំក្រោយដឹកនាំក្រុមនៃប្រទេសប្រជាធិបតេយ្យដែលមានធនធានទាំង៧ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹង«ជំនូញទាសករនៃសហវត្សរ៍ទីបី»។លោកស្រីបានសួរថា«តើអង្គការមួយដែលបញ្ជាក់សារជាថ្មីនៅក្នុងការបង្កើតឯកសាររបស់ខ្លួនអំពីជំនឿលើសេចក្តីថ្លៃថ្នូរ និងតម្លៃរបស់មនុស្ស អាចធ្វើមិនដឹងមិនឮចំពោះសោកនាដកម្មនេះ បានដែរឬទេ?លោកស្រី បាននិយាយថា៖«ខ្ញុំជឿថា វាជាកាតព្វកិច្ចរបស់អង្គការនេះ ក្នុងការបដិសេធវិធីសាស្រ្តលាក់ពុតណាមួយចំពោះបញ្ហានេះ និងធ្វើសង្រ្គាមពិភពលោកដោយគ្មានមេត្តាប្រឆាំងនឹងក្រុមអ្នកជួញដូរមនុស្ស»៕

ការស្វែងរកនៅតែបន្តក្នុងទីក្រុង ឌើណា របស់លីប៊ី ខណៈមនុស្សរាប់ពាន់នាក់នៅតែបាត់ខ្លួន

2023/09/21 10:57:13 am        192
លីប៊ី៖  តំបន់ជាច្រើននៃទីក្រុងឌើណា (Derna) របស់ប្រទេសលីប៊ី នៅតែគ្របដណ្ដប់ដោយល្បប់ ដែលត្រូវបានក្លាយជាទីជម្រករបស់សត្វសុនខ។  មនុស្សរាប់ពាន់នាក់នៅតែបន្តបាត់ខ្លួន ដោយមានសាកសពជាច្រើន បានហូរកួចតាមទឹកចូលទៅក្នុងសមុទ្រ។ អង្គការសុខភាពពិភពលោក WHO និយាយថា មនុស្សស្លាប់ប្រមាណ៤.០០០នាក់ ជាចំនួនខុសគ្នាខ្លាំងដែលត្រូវបានរាយការណ៍ដោយមន្ទីរពេទ្យនានានៅក្នុងប្រទេសលីប៊ី ។  ក្រុមអ្នកជួយសង្រ្គោះ កំពុងព្យាយាមស្រង់សាកសពដែលកប់ក្រោម អគារបាក់រលំ ឬរសាត់អណ្ដែតមកច្រាំងសមុទ្រ បន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយវាយប្រហារទីក្រុងឌើណា ស្ថិតនៅភាគខាងកើតប្រទេសលីប៊ី។  យោងតាមអឌ្ឍចន្ទក្រហមលីប៊ី គ្រោះមហន្តរាយបង្កឡើងដោយព្យុះមេឌីទែរ៉ាណ ដានីញែល(Daniel) គ្រោះទឹកជំនន់ បានឆក់យកជីវិតមនុស្សជាង១១.០០០នាក់ និងជាង១០.១០០នាក់កំពុងបាត់ខ្លួន។ លោក តាវ ហ្វីកមីស្រាទី (Tawfiq Misrati) ដែលដឹកនាំប្រតិបត្តិការសង្រ្គោះនិងស្វែងរក បាននិយាយថា សាកសពជនរងគ្រោះ៤៨៥នាក់ ត្រូវបានរកឃើញ គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ  ។ នៅពេលថ្ងៃសីតុណ្ហភាពនៅក្នុងទីក្រុងឌើណា ដែលរងគ្រោះធ្ងន់ធ្ងរជាងគេំផុត បានហក់ឡើងជាង៣០អង្សាសេ បង្កឲ្យមានក្ដីបារម្ភថា សាកសពស្អុយរលួយ នឹងបង្កឲ្យមានជំងឺ៕

កាណាដាប្រមូលផ្តុំសម្ព័ន្ធមិត្ត ខណៈភាពតានតឹងកើនឡើងជាមួយឥណ្ឌា ជុំវិញឃាតកម្មមេដឹកនាំសាសនាស៊ីគ

2023/09/21 10:53:02 am        200
ឥណ្ឌា៖ ប្រទេសកាណាដានៅសប្តាហ៍នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ខ្លួនមានរបាយការណ៍ចារកម្មដែលអាចជាប់ពាក់ព័ន្ធនឹងទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាចំពោះការស្លាប់របស់មេដឹកនាំ ផ្ដាច់ខ្លួន ឥណ្ឌាកាន់សាសនាស៊ីគ (Sikh) ជាប្រភេទព័ត៌មាន ដែលជាធម្មតាបង្កឱ្យមានភាពចលាចលក្នុងចំណោមសម្ព័ន្ធមិត្តប្រជាធិបតេយ្យ មិនមែនមានតែនៅពេលនេះនោះទេ។ ប្រទេសឥណ្ឌាកំពុងត្រូវបានសហរដ្ឋអាមេរិកតាមលួងលោម និងប្រទេសដទៃទៀត ដែលប្រឆាំងប្រទេសចិន ហើយការវាយប្រហារដ៏កម្ររបស់លោកនាយករដ្ឋមន្ត្រីកាណាដា ទ្រូដូ (Trudeau) បានកើតមានឡើង ប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុង New Delhi បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ដែលរុញឲ្យប្រទេសលោកខាងលិចស្ថិតក្នុងជំហរមិនរឹងមាំ។ លោកស្រី ស្តេហ្វានី ខាវីន (Stephanie Carvin) សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Ottawa's Carleton បាននិយាយថា ឥណ្ឌាមានសារៈសំខាន់នៅក្នុងការគណនារបស់លោកខាងលិចសម្រាប់តុល្យភាពប្រទេសចិនហើយកាណាដា ក៏មិនមែនដែរ។លោកស្រីនិយាយថានេះពិតជាធ្វើឱ្យប្រទេសកាណាដា ធ្លាក់ចុះក្នុងចំណោមប្រទេសលោកខាងលិចផ្សេងទៀត។លោកនាយករដ្ឋមន្ត្រីJustin Trudeau បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសកាណាដា កំពុង បន្តការចោទប្រកាន់ដ៏គួរឱ្យជឿជាក់ ដែលថាភ្នាក់ងារឥណ្ឌា អាចមានជាប់ពាក់ព័ន្ធខ្លាំង ចំពោះការសម្លាប់ពលរដ្ឋកាណាដាលោក ហាឌីប ស៊ីញ នីចា ( Hardeep Singh Nijjar)កាលពីខែមិថុនា។នៅពេលនោះ ទីក្រុង អូតាវ៉ា(Ottawa) បានពិភាក្សារួចហើយអំពីបញ្ហានេះជាមួយសម្ព័ន្ធមិត្តសំខាន់ៗ ដូចជា សម្ព័ន្ធភាពការចែករំលែកព័ត៌មានសម្ងាត់ Five Eyes ដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និងនូវែលសេឡង់ផងដែរ។  លោក ជីអេទីក បាចប៉ាអ៊ី (Chietigj Bajpaee )អ្នកជំនាញឥណ្ឌានៅស្ថាប័នស្រាវជ្រាវ Chatham House នៅទីក្រុងឡុងបាននិយាយថា ចក្រភពអង់គ្លេសស្ថិតក្នុងស្ថានភាពលំបាក ក្នុងការជ្រើសរើសរវាងការគាំទ្រកាណាដា និងការប្រឆាំងឥណ្ឌា ជាប្រទេសដែលខ្លួនចង់ធ្វើជាដៃគូពាណិជ្ជកម្ម និងសម្ព័ន្ធមិត្តក្នុងការជួយទប់ទល់ជាមួយប្រទេសចិន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM