សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងប្រតិបត្តិការ បង្រ្កាបមេខ្លោង និង​បក្ខពួក​ជួញ​ដូរ​គ្រឿង​ញៀន​ ​ក្នុង​ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៨នាក់
គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន
ស្នងការខេត្តកំពតបន្តតាមដានមន្ត្រីនគរបាល២រូបចំពោះរបាយការណ៍មិនប្រក្រតីអំពីគ្រោះថ្នាក់ចរាចរ
រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)

សន្តិសុខ និង សង្គម

អាមេរិក៖អ៊ីរ៉ង់ត្រូវតែចាត់វិធានការកាត់បន្ថយការកើនឡើងនៃកម្មវិធីនុយក្លេអ៊ែរ ដើម្បីបង្កើតឱកាសសម្រាប់ការទូត

2023/09/27 04:58:32 pm        110
អាមេរិក៖ ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអ៊ីរ៉ង់ត្រូវតែចាត់វិធានការកាត់បន្ថយភាពតានតឹងនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើខ្លួន ចង់បង្កើតឱកាសសម្រាប់ការទូតជាមួយសហរដ្ឋអាមេរិក ដោយចាប់ផ្តើមតាមរយៈកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA)។ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យលោក Matt Miller នៅក្នុងសន្និសីទមួយ គឺជាលើកទីពីរក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលសហរដ្ឋអាមេរិក បានរិះគន់ប្រទេសអ៊ីរ៉ង់ចំពោះការសម្រេចចិត្តរបស់ខ្លួន ក្នុងការរារាំងក្រុមអ្នកត្រួតពិនិត្យIAEA ដែលត្រូវបានចាត់តាំងឲ្យទៅកាន់ប្រទេសនេះ ដោយរារាំងដល់ការត្រួតពិនិត្យរបស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់UN ទៅលើសកម្មភាពបរមាណូរបស់ទីក្រុងតេអេរ៉ង់។សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចជាច្រើន បារម្ភថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អាចជាការបិទបាំងសម្រាប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់បានបដិសេធថា ពុំមានមហិច្ឆតាបែបនេះទេ។លោក Miller បាននិយាយថា៖«អ៊ីរ៉ង់ត្រូវតែចាត់វិធានការកាត់បន្ថយភាពតានតឹងនៃកម្មវិធីនុយក្លេអ៊ែរ ប្រសិនបើខ្លួនចង់កាត់បន្ថយភាពតានតឹង និងបង្កើតឱកាសសម្រាប់ការទូតនោះ»៕

ភាពតានតឹងឡើងកម្ដៅខណៈចិនព្រមានហ្វីលីពីនជុំវិញការដករបាំងបណ្តែតទឹកនៅសមុទ្រចិនខាងត្បូង

2023/09/27 04:54:25 pm        159
ចិន៖ ប្រទេសចិន បានព្រមានហ្វីលីពីនកាលពីថ្ងៃអង្គារ ទល់នឹងសកម្មភាពបង្ករឿងបន្ទាប់ពីឆ្មាំល្បាតឆ្នេរហ្វីលីពីនដករបាំងបណ្ដែតទឹករបស់ចិន ដែលបានរារាំងនាវាហ្វីលីពីន កុំឲ្យនេសាទនៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។  អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយដោយសំដៅដល់តំបន់ផ្ទាំងថ្មប៉ប្រះទឹកមានជម្លោះថា ប្រទេសចិនត្រូវបានដោះស្រាយចំពោះការការពារអធិបតេយ្យភាពនិងផលប្រយោជន៍ដែនសមុទ្រជុំវិញកោះអាយ៉ុងងីន (Huangyan) ។ អ្នកនាពាក្យរូបនេះបានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា យើងផ្ដល់ការណែនាំដល់ប្រទេសហ្វីលីពីនកុំឲ្យបង្កាត់ភ្លើងបង្កហេតុ ឬបង្កបញ្ហា។ប្រទេសចិនបានអះអាងសិទ្ធិដែនអធិបតេយ្យភាពរបស់ខ្លួនលើសមុទ្រខាងត្បូងទាំងស្រុងរួមទាំងប្រជុំកោះប៉ារ៉ាសេល(Paracel)និងស្ព្រាតលី (Spratly) ជាការអះអាងដែលត្រួតស៊ីគ្នាជាមួយតំបន់សេដ្ឋកិច្ចផ្ដាច់មុខចម្ងាយ២០០ម៉ាយ ទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ ដោយបណ្ដាប្រទេសមួយចំនួនដូចជា ប្រទេសហ្វីលីពីន វៀតណាម និងម៉ាឡេស៊ី។ ភាពតានតឹងរវាងចិននិងហ្វីលីពីនបាននិងកំពុងកើនឡើងកម្ដៅខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលហ្វីលីពីនបានបង្ហាញថា ខ្លួនកំពុងសញ្ជឹងគិតក្នុងការដាក់ពាក្យបណ្តឹងថ្មីមួយទៅតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍។ លើកនេះបណ្តឹងពាក់ព័ន្ធនឹងការប្រមូលផលផ្កាថ្ម និងការបំផ្លាញនៅក្នុងដែនទឹកមានជម្លោះដែលជាការចោទប្រកាន់សំដៅលើកនាវារបស់ចិន៕

រុស្ស៊ីបន្ទោសសហរដ្ឋអាមេរិក ចំពោះករណីបំផ្ទុះបំពង់បង្ហូរឧស្ម័នមួយ ដោយសំអាងពីភ័ស្តុតាងដែលលេចឡើង

2023/09/27 04:31:12 pm        184
រុស្ស៊ី៖ កាលពីថ្ងៃអង្គារ (២៦ កញ្ញា) រុស្ស៊ី បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream នៅក្រោមមហាសមុទ្របាល់ទិក ក្នុងអំឡុងពេលកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីប្រារព្ធខួបមួយឆ្នាំនៃការវាយប្រហារនេះ។ នៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សា ឯកអគ្គរដ្ឋទូតរុស្ស៊ីរបស់អង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយថា «ភស្តុតាងដែលលេចឡើង» បានបង្ហាញថា សហរដ្ឋអាមេរិកជាអ្នកទទួលខុសត្រូវចំពោះករណីនេះ។ជាការឆ្លើយតប អ្នកសម្របសម្រួលផ្នែកនយោបាយរបស់សហរដ្ឋអាមេរិក លោក John Kelley បាននិយាយថា «រុស្ស៊ីបានអះអាងម្តងហើយម្តងទៀតថា ខ្លួនស្វះស្វែងស៊ើបអង្កេតដោយមិនលំអៀង បើទោះបីជាខ្លួនព្យាយាមទម្លាក់កំហុសដោយគ្មានមូលដ្ឋានគ្រិះច្បាស់លាស់ ទៅលើប្រទេសមួយចំនួនក៏ដោយ។ នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលរុស្ស៊ីជ្រើសរើសការផ្សព្វផ្សាយមិនពិតនៅក្នុងក្រុមប្រឹក្សានេះ ដោយរួមបញ្ចូលជាមួយនឹងការសន្និដ្ឋាន ដែលបានកំណត់ទុកជាមុនរបស់ខ្លួន ខណៈច្រានចោលទស្សនយល់ឃើញផ្សេងៗទៀត»។រយៈពេលមួយឆ្នាំក្រោយពីការផ្ទុះ ដែលបានបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream នៅក្រោមសមុទ្របាល់ទិករវាងរុស្ស៊ី និងអាល្លឺម៉ង់ សំណួរថាតើអ្នកណាជាអ្នកនៅពីក្រោយបញ្ហានោះ នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ៕

មនុស្សរាប់សិបនាក់ស្លាប់ និង១០៥នាក់ខ្លួន បន្ទាប់ពីការផ្ទុះឆេះនៅស្ថានីយប្រេងឥន្ធនៈនៅតំបន់ការ៉ាបាក់

2023/09/27 04:05:33 pm        148
អាស៊ែបៃហ្សង់៖ ការិយាល័យនៃមន្ត្រីទទួលពាក្យបណ្តឹងរបស់ពលរដ្ឋនៅតំបន់ការ៉ាបាក់ បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះនិងភ្លើងឆេះស្ថានីយប្រេងឥន្ធនៈនៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) បានកើនឡើងដល់ ៦៨នាក់ ហើយមនុស្សចំនួន១០៥ នាក់ទៀត បានបាត់ខ្លួន និងជិត ៣០០នាក់ បានរងរបួស។ការផ្ទុះនេះ បានកើតឡើង នៅពេលដែលជនជាតិអាមេនីរាប់ពាន់នាក់ បានភៀសខ្លួនចេញពីតំបន់បែងចែកនេះ បន្ទាប់ពីយុទ្ធជនរបស់ពួកគេ ត្រូវបានកម្ចាត់ដោយអាស៊ែបៃហ្សង់ នៅក្នុងប្រតិបត្តិការយោធាផ្លេកបន្ទោរមួយ។អាជ្ញាធរពុំបានផ្តល់ការពន្យល់ណាមួយអំពីមូលហេតុនៃការផ្ទុះនេះទេ។មុននេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានដកស្រង់សម្តីរដ្ឋមន្ត្រីសុខាភិបាលអាមេនី ដោយនិយាយថា ចំនួនអ្នកស្លាប់ដោយសារឧបទ្ទវហេតុកាលពីថ្ងៃចន្ទ បានកើនឡើងដល់១២៥នាក់ហើយ៕

មនុស្ស១០០នាក់បានស្លាប់ក្នុងគ្រោះអគ្គិភ័យឆេះរោងការ នៅខេត្តនីនេវ៉េ(Nineveh)ប្រទេសអ៊ីរ៉ាក់

2023/09/27 03:24:34 pm        198
អ៊ីរ៉ាក់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១០០នាក់បានស្លាប់ និង ១៥០នាក់បានរងរបួស បន្ទាប់ពីអគ្គិភ័យបានឆាបឆេះនៅសាលពិធីមង្គលការមួយកន្លែង។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ INA របស់ប្រទេសអ៊ីរ៉ាក់បាននិយាយនៅព្រឹកថ្ងៃពុធនេះថា អគ្គិភ័យបានឆាបឆេះ កាលពីយប់ថ្ងៃអង្គារនៅក្នុងស្រុក អាល់ ហាំដានីយ៉ា (Al-Hamdaniya) ក្នុងខេត្ត Nineveh ក្នុងប្រទេសអ៊ីរ៉ាក់ ភាគខាងជើង។ គេមិនច្បាស់ទេថា មូលហេតុអ្វីបណ្ដាលឲ្យមានអគ្គិភ័យនេះកើតឡើង ប៉ុន្តែ ដំបូងឡើយ បានរាយការណ៍ថាអគ្គិភ័យបានឆាបឆេះបន្ទាប់ពីពិធីបាញ់កាំជ្រួយភ្ញី។ វីដេអូបង្ហោះដោយទីភ្នាក់ងារព័ត៌មានអ៊ីរ៉ាក់ Nina បង្ហាញក្រុមអ្នកពន្លត់អគ្គិភ័យកកំពុងព្យាយាមពន្លត់អណ្ដាតភ្លើងនៅសាលរៀបមង្គលការនោះ។  ការិយាល័យរបស់លោកនាយករដ្ឋមន្រ្ដីអ៊ីរ៉ាក់ បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X ថាលោកបានប្រាប់ក្រុមមន្ត្រីឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់ជំនួយដល់អ្នកដែលរងផលប៉ះពាល់ដោយឧបទ្ទវហេតុដ៏អកុសលនេះ ។  នាយកដ្ឋានការពារជនស៊ីវិលរបស់ប្រទេសអ៊ីរ៉ាក់ បាននិយាយដោយដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Nina ថា អគ្គិភ័យបាននាំឱ្យមានការដួលរលំផ្នែកខ្លះនៃសាលនេះ ដោយសារតែការប្រើប្រាស់សម្ភារៈសំណង់ងាយឆេះខ្លាំង និងមានតម្លៃទាប ដែលដួលរលំក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ នៅពេលអគ្គិភ័យបានឆាបឆេះ។  នៅក្នុងវីដេអូដែលថតបាននៅកន្លែងកើតហេតុដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters  គេមើលឃើញក្រុមអ្នកពន្លត់អគ្គិភ័យ ឡើងលើគំនរកម្ទេចកម្ទីនៃអគារនេះ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតនៅព្រឹកព្រលឹមថ្ងៃពុធនេះ ៕

ភ្លើង​ឆេះ​រោង​ការ​នៅ​អ៊ីរ៉ាក់៖ យ៉ាងហោច​ណាស់​មនុស្ស​ ១០០​នាក់​បាន​ស្លាប់​​ ក្នុង​គ្រោះ​អគ្គិភ័យ​នៅខេត្តនីនេវ៉េ(Nineveh)

2023/09/27 02:18:43 pm        216
អ៊ីរ៉ាក់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១០០នាក់បានស្លាប់ និង ១៥០នាក់បានរងរបួស បន្ទាប់ពីអគ្គិភ័យបានឆាបឆេះនៅសាលពិធីមង្គលការមួយកន្លែង។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ INA របស់ប្រទេសអ៊ីរ៉ាក់បាននិយាយនៅព្រឹកថ្ងៃពុធនេះថា អគ្គិភ័យបានឆបឆេះនៅក្នុងស្រុក Al-Hamdaniya ក្នុងខេត្ត Nineveh ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។វីដេអូបង្ហោះ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ាក់ Nina បង្ហាញ​ក្រុមអ្នក​ពន្លត់​អគ្គិភ័យ​កំពកំពុងព្យាយាមពន្លត់អគ្គិភ័យ​នៅ​សសាលរៀបមង្គលការនោះ។ការិយាល័យរបស់លោកបាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X ថាលោកយករដ្ឋមន្រ្ដីអ៊ីរ៉ាក់បានប្រាប់ក្រុមមន្ត្រីឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់ជំនួយដល់អ្នកដែលរងផលប៉ះពាល់ដោយឧបទ្ទវហេតុដ៏អកុសលនេះ"៕

កូរ៉េខាងជើងបើកព្រំដែនដល់ជនបរទេសឡើងវិញ ក្រោយការបិទអស់រយៈពេល៣ឆ្នាំ

2023/09/26 08:07:27 pm        553
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង នឹងអនុញ្ញាតឱ្យជនបរទេសចូលប្រទេសចាប់ពីថ្ងៃច័ន្ទ (២៥ កញ្ញា) តទៅ បន្ទាប់ពីរយៈពេលបីឆ្នាំនៃការបិទប្រទេស ក្នុងយុទ្ធនាការនៅដាច់ដោយឡែកដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ប្រទេសកូរ៉េខាងជើង ត្រូវបានបិទយ៉ាងទូលំទូលាយពីពិភពខាងក្រៅ ចាប់តាំងពីដើមឆ្នាំ២០២០មក នៅពេលដែលប្រទេសនេះបិទព្រំដែនរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩ ដោយសូម្បីតែជនជាតិរបស់ខ្លួនក៏រារាំងមិនឱ្យចូលក្នុងប្រទេសផងដែរ។ប៉ុន្តែនៅក្នុងខែនេះ ប្រទេសផ្ដាច់ខ្លួនមួយនេះបានបង្ហាញពីសញ្ញានៃការបើកដំណើរការឡើងវិញ ដោយមេដឹកនាំរបស់ខ្លួន លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ព្រមទាំងបញ្ជូនអត្តពលិកទៅចូលរួមប្រកួតកីឡាអាស៊ីនៅទីក្រុងហាងចូវ ភាគខាងកើតរបស់ប្រទេសចិនផងដែរ។ដោយដកស្រង់សម្តីអ្នកសារព័ត៌មាន ទូរទស្សន៍រដ្ឋរបស់ទីក្រុងប៉េកាំង CCTV បាននិយាយកាលពីថ្ងៃចន្ទ (២៥ កញ្ញា) ថា ប្រទេសកូរ៉េខាងជើងបានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យជនបរទេសចូលទឹកដីរបស់ខ្លួនហើយ។ របាយការណ៍បានបន្ថែមថា ពួកគេនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេលពីរថ្ងៃ នៅពេលមកដល់ប្រទេសនេះ ប៉ុន្តែរបាយការណ៍នោះមិនបានផ្តល់ព័ត៌មានបន្ថែមអំពីប្រភពនៃការប្រកាសនោះទេ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង ក៏មិនបានរាយការណ៍ពីការបើកព្រំដែនឡើងវិញនេះដែរ៕

នគរបាលកូសូវ៉ូ បង្ហាញអាវុធដែលរឹបអូសបាន ខណៈអំពាវនាវឲ្យស៊ែរប៊ីប្រគល់ឧក្រិដ្ឋជនក្នុងហេតុការណ៍បាញ់ប្រហារ

2023/09/26 08:03:42 pm        550
កាលពីថ្ងៃចន្ទ (២៥ កញ្ញា) កូសូវ៉ូបានអំពាវនាវដល់ប្រទេសស៊ែរប៊ី ឱ្យប្រគល់អ្នកដែលជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហាររវាងនគរបាលកូសូវ៉ូ និងខ្មាន់កាំភ្លើងជនជាតិស៊ែរប៊ីទាំងអស់ ដែលបានសម្លាប់មនុស្សចំនួន៤នាក់ នៅភាគខាងជើងនៃប្រទេសដែលមានជម្លោះ ដោយធ្វើឱ្យភាពតានតឹងរវាងរដ្ឋធានី Pristina របស់កូសូវ៉ូ និងរដ្ឋធានី Belgrade របស់ស៊ែរប៊ី កាន់តែធ្ងន់ធ្ងរឡើង។ក្រុមអាជ្ញាធរកូសូវ៉ូ បាននិយាយថា ខ្មាន់កាំភ្លើងមួយចំនួនត្រូវបានគេជឿថា បានរត់គេចខ្លួនទៅកាន់ប្រទេសស៊ែរប៊ី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកូសូវ៉ូ លោក Xhelal Svecla បាននិយាយថា សមាជិកក្រុមប្រដាប់អាវុធចំនួនប្រាំមួយនាក់ដែលរងរបួស ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅទីក្រុង Novi Pazar ភាគខាងត្បូងប្រទេសស៊ែរប៊ី ក្បែរព្រំដែនភាគខាងជើងនៃប្រទេសកូសូវ៉ូ។លោក Svecla បាននិយាយនៅក្នុងទីក្រុង Mitrovica ជាទីដែលនគរបាលកូសូវ៉ូ បង្ហាញអ្នកយកព័ត៌មានជុំវិញរថយន្ត SUV ចំនួន២០គ្រឿង និងរថយន្តពាសដែក ដែលពួកគេនិយាយថា ត្រូវបានប្រើប្រាស់ដោយខ្មាន់កាំភ្លើងផងដែរ។ យានជំនិះចំនួន៣គ្រឿង ក្នុងចំណោមនោះ មានស្លាកសញ្ញាកងកម្លាំង KFOR ដែលជាបេសកកម្មរក្សាសន្តិភាពណាតូ នៅប្រទេសកូសូវ៉ូផងដែរ។នគរបាលក៏បានបង្ហាញអាវុធ និងគ្រាប់រំសេវជាច្រើន ដែលពួកគេបាននិយាយថា ត្រូវបានរឹបអូស រួមមាន កាំភ្លើងវាយប្រហាររបស់អតីតកងទ័ពយូហ្គោស្លាវី កាំភ្លើងយន្ត កាំភ្លើងលបបាញ់ កាំភ្លើងត្បាល់ គ្រាប់រ៉ុកែតប្រឆាំងរថក្រោះ គ្រាប់បែកដៃ គ្រាប់មីន និងយានដ្រូនផងដែរ៕

ម៉ិកស៊ិកបញ្ជូនកងកម្លាំងសន្តិសុខ ១.៥០០នាក់ ទៅតំបន់ភាគខាងត្បូង ដែលញាំញីដោយក្រុមជនអន្ធពាល

2023/09/26 07:27:02 pm        433
រដ្ឋាភិបាលប្រទេសម៉ិកស៊ិក បានបញ្ជូនមន្ត្រីសន្តិសុខជាង ១.៥០០នាក់ រួមមានឆ្មាំជាតិ កងទ័ព និងនគរបាលទៅកាន់ភាគខាងត្បូងប្រទេសកាលពីថ្ងៃចន្ទ ក្នុងគោលបំណងដើម្បីពង្រឹងសន្តិសុខនៅក្នុងតំបន់ដែលស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីឧក្រិដ្ឋកម្មដែលបានរៀបចំ។រដ្ឋាភិបាលសហព័ន្ធ និងរដ្ឋ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា កងកម្លាំងទទួលភារៈកិច្ច ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Frontera Comalapa ក្នុងរដ្ឋ Chiapas ដែលជាប់ព្រំដែន ដើម្បីធានាបានសន្តិភាព។ការបញ្ចូននេះកើតឡើង បន្ទាប់ពីវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានផ្សព្វផ្សាយកាលពីចុងសប្តាហ៍ ដែលបង្ហាញពីក្បួនរថយន្តរបស់សមាជិកក្រុមជួញដូរគ្រឿងញៀនប្រដាប់អាវុធនៅតំបន់ Frontera Comalapa ត្រូវបានពលរដ្ឋក្នុងតំបន់សាទរខណៈពួកគេបើករថយន្តដើម្បី រំដោះទីក្រុងពីក្រុមជួញដូរជាគូប្រជែង។ ប្រធានាធិបតីលោក Andres Manuel Lopez Obrador បាននិយាយសម្រាលពីវីដេអូនៅក្នុងសន្និសិទសារព័ត៌មានជាទៀងទាត់កាលពីថ្ងៃចន្ទ ដោយនិយាយថាវាជាព្រឹត្តិការណ៍ដាច់ដោយឡែកមួយ ដែលត្រូវបានដោះស្រាយរួចហើយ។ ទោះជាយ៉ាងណា ទិន្នន័យផ្លូវការបង្ហាញថា ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៣ ឃាតកម្មនៅក្នុងរដ្ឋជាប់ព្រំដែនប្រទេសហ្គាតេម៉ាឡា បានកើនឡើង ១៦% ដល់ ៣៤៨ករណី ពី ៣០០ករណី ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុងហុងកុងចាប់ខ្លួនមនុស្ស៦នាក់ ដែលព្យាយាមរត់ពន្ធអាហារសមុទ្រជប៉ុនទៅចិនដីគោក

2023/09/26 07:24:02 pm        439
មន្ត្រីគយទីក្រុងហុងកុង បានចាប់ខ្លួនមនុស្ស ៦ នាក់ ពីបទប៉ុនប៉ងដោយខុសច្បាប់រត់ពន្ធអាហារសមុទ្រជប៉ុនចូលទៅកាន់ប្រទេសចិនដីគោក។ក្រុមមន្ត្រី កាលពីថ្ងៃសុក្រសប្តាហ៍មុន រឹបអូសបានទូកនេសាទមួយគ្រឿង ហើយចាប់ខ្លួនប្រធានក្រុម និងមនុស្ស ៥ នាក់ផ្សេងទៀត។ ប្រទេសចិនបានដាក់ចូលជាធរមានផ្អាកការនាំចូលអាហារសមុទ្ររបស់ប្រទេសជប៉ុន ចាប់តាំងពីថ្ងៃទី ២៤ ខែសីហា នៅពេលដែលការបញ្ចេញទឹកសំណល់ដែលបានធ្វើប្រព្រឹត្តកម្ម និងពង្រាវរួចពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្របានចាប់ផ្តើម។ ទន្ទឹមនឹងនេះ ទីក្រុងហុងកុង មានប្រព័ន្ធត្រួតពិនិត្យការនាំចេញ និងនាំចូលរបស់ខ្លួន ហើយអនុញ្ញាតឱ្យមានការនាំចូលពីខេត្តជាច្រើនរបស់ប្រទេសជប៉ុនក្រៅពីខេត្ត Fukushima និងខេត្តចំនួន៩ផ្សេងទៀត។មន្ត្រីគយ បាននិយាយថា ទំនិញនៅលើនាវានោះ រួមមានអាហារសមុទ្រ បន្លែ និងផ្លែឈើរបស់ជប៉ុន ព្រមទាំងទំនិញមកពីប្រទេសឥណ្ឌា។ ពួកគេបាននិយាយថា ទំនិញទាំងនោះមានតម្លៃប្រហែលបួនលានដុល្លារហុងកុង ឬជាង ៥០ ម៉ឺនដុល្លារអាមេរិក។ មន្ត្រីគយ មិនបានផ្តល់ព័ត៌មានលម្អិតអំពីទីកន្លែង និងពេលវេលាដែលចាប់បានអាហារសមុទ្រជប៉ុន ហើយការចាប់បានមកដល់ដីគោកនៅពេលណានោះទេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
09/11/2026 10:09 PM
ទេសាភិបាលធនាគារជាតិ ជួបសំណេះសំណាលសិស្សប្រឡងបាក់ឌុប និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣
09/11/2026 07:09 PM
លោក Bessent៖ រដ្ឋបាលលោក Trump នឹងដាក់ទណ្ឌកម្មលើធនាគារដ៏ធំមួយ នៅថ្ងៃទី១៤ ខែកញ្ញា
09/11/2026 07:09 PM
អភិបាលក្រុង៖ ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីលើស្ថានីយប្រេងនៅក្រុងគីវ សម្លាប់មនុស្ស ២នាក់និង ៤នាក់ រងរបួស
09/11/2026 06:09 PM
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
09/11/2026 06:09 PM
កម្ពុជារងផលប៉ះពាល់ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចនិងសេដ្ឋកិច្ចពីសំណល់គ្រាប់បែកចង្កោមនៃការឈ្លានពានថៃ
09/11/2026 06:09 PM
UN៖ មនុស្សយ៉ាងតិច ៤៦.០០០នាក់ បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នាដែលកំពុងកើនឡើងខ្លាំងនៅយេម៉ែន
09/11/2026 06:09 PM
បេសកជនប៉ាគីស្ថាន៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅខ្វះឆន្ទៈក្នុងការដោះស្រាយជម្លោះ
09/11/2026 06:09 PM
មេដឹកនាំ​រង​របស់​កោះតៃវ៉ាន់ ធ្វើ​ទស្សនកិច្ចដ៏កម្រ នៅ​អឺរ៉ុប ដើម្បីចូលរួមវេទិកាប្រជាធិបតេយ្យ នៅអ៊ីតាលី
09/11/2026 06:09 PM
សុន្ទរកថារបស់លោក Vance នៅ​ឯ​សន្និបាតគណ​បក្សសាធារណរដ្ឋ ត្រូវរំខានដោយការ​គ្រវីទង់ជាតិម៉ិកស៊ិក
09/11/2026 06:09 PM