គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

ប្រជាជនកាណាដា ត្រៀមទប់ទល់ ខណៈព្យុះកំណាច Lee វាយបោកបក់កាត់សមុទ្រអាត្លង់ទិកខាងជើង

2023/09/16 09:56:41 am        372
ប្រជាជនប្រទេសកាណាដា កាលពីថ្ងៃសុក្រ បានត្រៀមទប់ទល់សម្រាប់ការមកដល់នៃព្យុះកំណាច Lee ខណៈព្យុះនេះបានវាយបោកបក់យ៉ាងលឿនឆ្លងកាត់មហាសមុទ្រអាត្លង់ទិកខាងជើង ដោយគំរាមកំហែងនាំមកនូវភ្លៀងធ្លាក់ ខ្យល់បក់ខ្លាំង និងព្យុះគំរាមកំហែងដល់អាយុជីវិត កើតឡើងនៅក្នុងតំបន់នៅចុងសប្តាហ៍នេះ។ ពលរដ្ឋខេត្ត Nova Scotia អាចត្រូវបានគេមើលឃើញថាកំពុងធ្វើឲ្យរឹងមាំបណ្តាញអគ្គិសនី និងនាំយកទូកចេញពីកំពង់ផែ។មជ្ឈមណ្ឌលព្យុះសង្ឃរាប្រទេសកាណាដា បាននិយាយថា ព្យុះកំណាច Lee បានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង New England និងកាណាដាភាគខាងកើត( Eastern Canada) កាលពីថ្ងៃសុក្រ ហើយត្រូវបានគេរំពឹងថានឹងចុះខ្សោយទៅជាព្យុះត្រូពិចដ៏ខ្លាំងមួយ មុនពេលដែលវាបោកបក់មកដល់ដីគោកនៅភាគនិរតីខេត្ត Nova Scotia ជាព្យុះត្រូពិចដ៏ខ្លាំងនៅពីល្ងាចថ្ងៃសៅរ៍ ទី១៦ ខែកញ្ញានេះ ។ទោះបីជាយ៉ាងណា ព្យុះនេះមានសក្ដានុពលនាំមកនូវទឹកភ្លៀងរហូតដល់ ៤ អ៊ីញ ឬ១០ សង់ទីម៉ែត្រ និងមានខ្យល់បក់រហូតដល់៩៧គីឡូម៉ែត្រក្នុងមួយម៉ោងនៅតំបន់មួយចំនួន ដែលជំរុញឱ្យមន្ត្រីសហរដ្ឋអាមេរិក និងកាណាដា ឱ្យពលរដ្ឋត្រៀមខ្លួនទប់ទល់សម្រាប់ទឹកជំនន់ និងការដាច់ចរន្តអគ្គិសនីដែលអាចកើតមាន។

អគ្គីភ័យឆាប់ឆេះអគារខ្ពស់នៅក្នុងក្រុងប៉ោយប៉ែត អាជ្ញាធរគ្រប់គ្រងបានទាំងស្រុង, មូលហេតុអាជ្ញាធរកំពុងស្រាវជ្រាវ

2023/09/16 08:29:50 am        246
បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង២១ឈានចូល២២យប់ថ្ងៃ១៥ ខែកញ្ញា អគ្គីភ័យ​បានឆាប់ឆេះ​អគារខ្ពស់មួយកន្លែងចំណុចផ្សារ៉ាចាស់ (ហៅផ្កាយបី)​ ឆេះនៅជាន់លើបង្អស់ ដែលមានទីតាំង​ស្ថិតនៅក្នុងភូមិក្បាលស្ពានមួយ ​សង្កាត់អូរជ្រៅ ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ភ្លាមៗក្រោយទទួលព័ត៌មាន ឯកឧត្តម អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ​បានចុះដឹកនាំ​បញ្ជា​កម្លាំង​ទាំងបីប្រភេទ​ដោយ​ផ្ទាល់ ចេញអន្តរាគមន៍​ទាំងយប់​រហូតគ្រប់គ្រង​បានទាំងស្រុង​នៅវេលាម៉ោងជាង ២២យប់ថ្ងៃដ៏ដែល។ ចំពោះមូលហេតុដែលបង្កជាអគ្គីភ័យ និងទំហំនៃការខូចខាតនៅមិនទាន់ដឹងនៅឡើយ ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

កងទ័ពជើងទឹកកូឡុំប៊ី រឹបអូសបានគ្រឿងញៀន៣តោន អំឡុងការប្រដេញទូកល្បឿនលឿននៅក្នុងសមុទ្រការ៉ាអ៊ីប

2023/09/15 12:30:29 pm        77
ក្រុមអាជ្ញាធរ និយាយថា កងទ័ពជើងទឹកកូឡុំប៊ី រឹបអូសបានសារធាតុកូកាអ៊ីនទម្ងន់ ៣តោន អំឡុងពេលការប្រដេញទូកល្បឿនលឿននៅសមុទ្រការ៉ាអ៊ីប ។ យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា គ្រឿងញៀនដែលរឹបអូសបាននេះ មានតម្លៃយ៉ាងហោច ១០០លានដុល្លារ ហើយត្រូវបានដឹកជញ្ជូនទៅកាន់អាមេរិកកណ្តាល ។ ក្រុមនាវិក ៤នាក់ ដែលរកឃើញនៅលើនាវា ត្រូវបានឃាត់ខ្លួន ហើយនិងត្រូវស៊ើបអង្កេតលើការបំពានការជួយដូរគ្រឿងញៀនខុសច្បាប់ ការផលិត និងការដឹកជញ្ជូនគ្រឿងញៀន ។ ឧត្តមនាវីឯក Hermando Mattos Dagerគឺជាមេបញ្ជាការកងទ័ពជើងទឺកកូឡុំប៊ី និយាយថា ពួកយើងរឹបអូសបានសារធាតុកូកាអ៊ីនទម្ងន់ ៣តោននៅប្រជុំកោះ San Andres និង Providencia ។ លោកបន្តថា ជាមួយនឹងការរឹបអូសនេះ ប្រាក់ជាង ១០០លានដុល្លារ ត្រូវបានការពារមិនឲ្យទៅដល់ទូដែករបស់ក្រុមជួញដូរគ្រឿងញៀន ។ យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា កូឡុំប៊ី ស្ថិតនៅក្នុងចំណោមប្រទេសផលិតសារធាតុកូកាអ៊ីនកំពូលរបស់ពិភពលោក ៕

កូនប្រុសរបស់លោក បៃដិន រងការចោទប្រកាន់បទឧក្រិដ្ឋ ដែលជាករណីលើកដំបូងបង្អស់សម្រាប់កូនរបស់ប្រធានាធិបតីអាមេរិក

2023/09/15 12:21:00 pm        90
លោក ហាន់ធឺ បៃដិន (Hunter Biden) កូនប្រុសរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកាលពីថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា) ពីបទបោកបញ្ឆោតអ្នកលក់កាំភ្លើងឱ្យលក់អាវុធឱ្យខ្លួន ដែលជាសញ្ញាចុងក្រោយបង្អស់នៃបញ្ហាផ្លូវច្បាប់របស់កូនប្រុសពៅលោក បៃដិន ដោយករណីនេះអាចនឹងដាក់បន្ទុកលើការស្វែងរកអាណត្តិបន្ទាប់ក្នុងការបោះឆ្នោតរបស់ឪពុកខ្លួននៅឆ្នាំក្រោយនេះ។ការចោទប្រកាន់ជាលើកដំបូងមិនធ្លាប់មានចំពោះកូនរបស់ប្រធានាធិបតីកំពុងកាន់តំណែង ដែលបញ្ជូនទៅកាន់តុលាការសហព័ន្ធ របស់សហរដ្ឋអាមេរិក ក្នុងទីក្រុង Delaware នេះ បានចោទប្រកាន់លោក ហាន់ធឺ បៃដិន ពីបទឧក្រិដ្ឋចំនួនបីករណី ពាក់ព័ន្ធនឹងការនិយាយកុហកអំពីការពិតដែលថា លោកបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅពេលដែលលោកកាន់កាប់កាំភ្លើង ដោយបញ្ហានោះនឹងហាមឃាត់លោកនៅក្រោមច្បាប់ពីការក្លាយជាម្ចាស់អាវុធ។ការចោទប្រកាន់នេះធានាថា ឆាកល្ខោនក្នុងបន្ទប់សវនាការ នឹងដើរតួយ៉ាងធំនៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ ខណៈលោក ចូ បៃដិន វ័យ៨០ឆ្នាំ ព្យាយាមស្វះស្វែងរកអាណត្តិបន្ទាប់ ដែលទំនងជាត្រូវប៉ះគ្នាម្ដងទៀតជាមួយនឹងអ្នកកាន់តំណែងពីមុនរបស់ខ្លួនមកពីគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ វ័យ៧៧ឆ្នាំ ដែលប្រឈមមុខនឹងការកាត់ក្តីព្រហ្មទណ្ឌចំនួនបួននាពេលខាងមុខផងដែរ។ ការចោទប្រកាន់កូនប្រុសរបស់លោក បៃដិន នេះ កើតឡើងរយៈពេលពីរថ្ងៃ បន្ទាប់ពីសភាតំណាងរាស្រ្តគណបក្សសាធារណរដ្ឋ បានបើកការស៊ើបអង្កេតលើការចោទប្រកាន់លើលោក ចូ បៃដិន ដើម្បីទម្លាក់តំណែងប្រធានាធិបតីរបស់លោក ទាក់ទងនឹងជំនួញបរទេសរបស់លោកកូនប្រុសខ្លួនផងដែរ៕

ទីក្រុងគីវ៖ នាវាល្បាតរុស្ស៊ីពីរគ្រឿង ត្រូវរងការវាយប្រហារ នៅសមុទ្រខ្មៅ

2023/09/15 12:17:30 pm        96
កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅក្នុងសារ Telegram កាលពីថ្ងៃទី១៤ ខែកញ្ញាថា កងកម្លាំងអ៊ុយក្រែន បានវាយប្រហារទៅលើនាវាល្បាត Project 22160ចំនួនពីរគ្រឿងរបស់រុស្ស៊ី នៅភាគនិរតីនៃសមុទ្រខ្មៅ ដោយបានបណ្តាលនាវាទាំងពីរគ្រឿងនោះរងការខូចខាត។លោក Mykhailo Fedorov រដ្ឋមន្ត្រីក្រសួងកំណែទម្រង់ឌីជីថលរបស់អ៊ុយក្រែន ក្រោយមកបានចេញផ្សាយវីដេអូនៃការវាយប្រហារដោយយានដ្រូនរបស់កងទ័ពជើងទឹក ដោយបង្ហាញថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ដោយការស៊ើបការណ៍របស់ក្រសួងការពារជាតិអ៊ុយក្រែន។ពុំមានព័ត៌មានលម្អិតបន្ថែមទៀតនៃការវាយប្រហារ ត្រូវបានផ្តល់ឲ្យនោះទេ។នៅព្រឹកព្រលឹមថ្ងៃទី១៤ខែកញ្ញា ប្រភពរុស្ស៊ី បានរាយការណ៍ពីការបំផ្លិចបំផ្លាញនៃយានដ្រូចំនួន៥គ្រឿង របស់កងទ័ពជើងទឹក ដែលកំពុងព្យាយាមវាយប្រហារទៅលើនាវាល្បាត Sergey Kotov នៃកងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ី។

WHO បញ្ចេញទឹកប្រាក់២លានដុល្លារ ពីមូលនិធិបន្ទាន់ ដើម្បីគាំទ្រដល់ជនរងគ្រោះដោយទឹកជំនន់នៅលីប៊ី

2023/09/15 11:52:37 am        117
អគ្គនាយករបស់អង្គការបាននិយាយថា អង្គការសុខភាពពិភពលោក (WHO) នឹងបញ្ចេញប្រាក់ចំនួន២លានដុល្លារ ពីមូលនិធិបន្ទាន់របស់ខ្លួនដើម្បីគាំទ្រដល់ជនរងគ្រោះដោយទឹកជំនន់នៅក្នុងប្រទេសលីប៊ី។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ដែលបានចាត់ទុកទឹកជំនន់ថាជា«ភាពចលាចលនៃគ្រោះមហន្តាយ» បាននិយាថា ទីភ្នាក់ងាររបស់លោកកំពុងដាក់ពង្រាយការផ្គត់ផ្គង់បម្រុងទុកជាមុនសម្រាប់គ្រាអាសន្ន ដែលមានរួចជាស្រេចនៅក្នុងប្រទេសលីប៊ី ព្រមទាំងបញ្ជូន ការផ្គត់ផ្គង់ផ្នែកសង្គ្រោះបន្ទាន់ វះកាត់ និងរបួស ពីមជ្ឈមណ្ឌលដឹកជញ្ជូនរបស់ខ្លួន នៅក្នុងទីក្រុង Dubai។ការងារសង្គ្រោះ ត្រូវបានរារាំងដោយការបែងចែងនយោបាយ នៅក្នុងប្រទេសមានប្រជាជន៧លាននាក់ ដែលសង្គ្រាមបានកើតឡើង និងគ្មានរដ្ឋាភិបាលគ្រប់គ្រងបាននៅទូទាំងប្រទេសនោះទេចាប់តាំងពី ការប៉ះបោ ដែលគាំទ្រដោយសម្ព័ន្ធយោធាណាតូ ដែលបានផ្តួលរំលំ លោក Muammar Gaddafi ក្នុងឆ្នាំ២០១១។រដ្ឋាភិបាលរួបរួមជាតិដែលទទួលស្គាល់ជាអន្តរជាតិមានមូលដ្ឋាននៅក្នុងទីក្រុងទ្រូប៉ូលី នៅភាគខាងលិច។ រដ្ឋបាលដែលមានឋានៈប្រហាក់ប្រហែលគ្នានេះធ្វើប្រតិបត្តិការនៅភាគខាងកើត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពជាតិលីប៊ី Khalifa Haftar។

មនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួន ក្នុងការតវ៉ាឥន្ធនៈហ្វូស៊ីលនៅទីក្រុងញ៉ូវយ៉ក

2023/09/14 01:58:53 pm        117
អ្នកតវ៉ារាប់សិបនាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅខាងក្រៅទីស្នាក់ការកណ្តាលក្រុមហ៊ុនផ្គត់ផ្គង់វិនិយោគ BlackRock ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (១៣ កញ្ញា) ដើម្បីអំពាវនាវឱ្យសាជីវកម្មគ្រប់គ្រងការវិនិយោគមួយនេះ បញ្ឈប់ការផ្តល់ហិរញ្ញប្បទានឥន្ធនៈហ្វូស៊ីល។ក្រុមមន្ត្រីបានចាប់ខ្លួនក្រុមបាតុករមួយចំនួន។ ក្រុមអ្នកតវ៉ាទាំងនោះ បានបិទផ្លូវ ពាក់របាំងមុខរបស់នាយកប្រតិបត្តិក្រុមហ៊ុន BlackRock លោក Larry Fink និងបានដំឡើងកន្លែងខួងយកប្រេងសិប្បនិមិត្ត ក្នុងអំឡុងពេលតវ៉ាពេលព្រឹករបស់ខ្លួននៅផ្នែកចុងបញ្ចឹមនៃទីក្រុង Manhattan ផងដែរ។ក្រុមបាតុករទាំងនោះ ត្រូវបានរៀបចំឡើងដោយក្រុមសកម្មជនអាកាសធាតុ រួមទាំងសហគមន៍ញូវយ៉កដើម្បីការផ្លាស់ប្តូរ និងសន្តិភាពបៃតង ហើយពួកគេគ្រោងនឹងធ្វើការតវ៉ាទៅធនាគារ Citibank នៅថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា) នេះផងដែរ៕

ឥណ្ឌា៖ មនុស្សជាង៧០០នាក់ កំពុងរងចាំលទ្ធផលតេស្តរកវីរុស Nipah បន្ទាប់ពីមនុស្ស២នាក់ស្លាប់

2023/09/14 01:43:44 pm        107
រដ្ឋ Kerala ប្រទេសឥណ្ឌាភាគខាងត្បូង បានបិទសាលារៀន ការិយាល័យនិងការដឹកជញ្ចូនសាធារណៈ កាលពីថ្ងៃពុធ ក្នុងការទប់ស្កាត់ដើម្បីបញ្ឈប់ការរាលដាលវីរុសNipah ដ៏កម្រនិងបណ្តាលឲ្យមនុស្ស២នាក់ស្លាប់។ មន្ត្រីសុខាភិបាលរដ្ឋ បាននិយាយថា មនុស្សពេញវ័យ ២នាក់ និងកុមារម្នាក់ នៅឆ្លងនៅឡើយនៅមន្ទីរពេទ្យ ហើយមនុស្សជាង៧០០នាក់ កំពុងត្រូវបានធ្វើតេស្តរកវីរុសនេះ ដែលបានឆ្លងរាលដាលតាមរយៈការប៉ះពាល់ពាល់វត្ថុរាវពីខ្លួនសត្វប្រចៀវ ឬសត្វជ្រូកដែលបាឆ្លងវីរុសនេះ។ កាលពីល្ងាចថ្ងៃពុធ រដ្ឋាភិបាលរដ្ឋ បាននិយាយថា មនុស្សយ៉ាងហោចណាស់៧០៦នាក់ រួមមានទាំងបុគ្គលិកសុខាភិបាល១៥៣នាក់ កំពុងធ្វើតេស្តដើម្បីពិនិត្យការរាលដាលវីរុស ដែលកំពុងរង់ចាំលទ្ធផល។ លោក Pinarayi Vijayan ប្រធានរដ្ឋមន្ត្រីប្រចាំរដ្ឋ Kerala បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្សកាន់តែច្រើនអាចត្រូវបានធ្វើតេស្ត ហើយអគារដាក់ឲ្យនៅដោយឡែកនឹងត្រូវបានផ្តល់ឲ្យ។ លោកបានស្នើសុំឲ្យពលរដ្ឋជៀសវាងការជួបជុំគ្នាជាសាធារណៈ នៅក្នុងស្រុក Kozhikode សម្រាប់រយៈពេល១០ថ្ងៃបន្ទាប់។អ្នកឆ្លងវីរុស២នាក់ បានស្លាប់ចាប់តាំងពី ថ្ងៃទី៣០ ខែសីហា ក្នុងការផ្ទុះឡើងវីរុសលើកទី៤នៅរដ្ឋ Kerala ចាប់តាំងពីឆ្នាំ២០១៨ ដោយបង្ខំឲ្យអាជ្ញាធរ ប្រកាសតំបន់គ្រប់គ្រងនៅក្នុងភូមិចំនួនយ៉ាងហោចណាស់៨ នៃស្រុក Kozhikode។ រដ្ឋមន្ត្រីប្រចាំរដ្ឋ លោកស្រី Veena George បានប្រាប់ក្រុមអ្នកសារព័ត៌មានថា យើងកំពុងផ្តោតលើទំនាក់ទំនងដែលមានដានរបស់អ្នកឆ្លងដំបូង និងការដាក់ឲ្យនៅដោយឡែកអ្នកដែលមានរោគសញ្ញា។

មន្ទីរពេទ្យបណ្ដោះអាសន្នម៉ារ៉ុក ព្យាបាលអ្នករបួសរាប់រយនាក់ក្នុងគ្រោះរញ្ជួយដី ជារៀងរាល់ថ្ងៃ

2023/09/14 01:36:58 pm        82
មន្ទីរពេទ្យមួយកន្លែង នៅជើងភ្នំ Atlas ក្នុងប្រទេសម៉ារ៉ុក បាននិងកំពុងផ្តល់សេវាវេជ្ជសាស្រ្ត និងការផ្គត់ផ្គង់ ដល់អ្នកស្រុកដែលរងផលប៉ះពាល់ដោយរញ្ជួយដីនៅក្បែរនោះ។ គ្រោះរញ្ជួយដីកម្រិត៧,០រ៉ិចទ័រ ដែលជាគ្រោះមហន្តរាយធម្មជាតិមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប្រទេសម៉ារ៉ុក ក្នុងរយៈពេលជាង៦ទសវត្សរ៍មក បានវាយប្រហារនៅជិតទីក្រុងប្រវត្តិសាស្ត្រ Marrakesh កាលពីថ្ងៃសុក្រ (៨ កញ្ញា)។មន្ទីរពេទ្យនេះត្រូវបានសាងសង់ដោយកងកម្លាំងប្រដាប់អាវុធម៉ារ៉ុក បន្ទាប់ពីមានការរញ្ជួយដ៏ខ្លាំងក្លា ដោយស្ថិតនៅចម្ងាយប្រហែល៤០គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Marrakesh។ ទិន្នន័យដែលបានចេញផ្សាយដោយក្រុមអាជ្ញាធរបង្ហាញថា ជំរំតង់របស់មន្ទីរពេទ្យវាលមួយនេះ បានទទួលអ្នករបួសប្រហែល៦០០នាក់ កាលពីថ្ងៃចន្ទ។ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅក្នុងប្រទេសនេះ បានកើនឡើងដល់២.៩៤៦នាក់ ហើយជាមួយនឹងចំនួនអ្នករងរបួសដែលបានចុះឈ្មោះមានចំនួន៥.៦៧៤នាក់។ កងកម្លាំងជួយសង្គ្រោះក្នុងស្រុក និងអន្តរជាតិ នៅតែបន្តប្រតិបត្តិការយ៉ាងសស្រាក់សស្រាំ ដើម្បីស្វែងរកអ្នកដែលនៅរស់រានមានជីវិតបន្ថែមទៀតផងដែរ៕

សាលារៀនជាច្រើននៅទីក្រុងហុងកុងត្រូវបានបិទ ខណៈមានការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង

2023/09/14 01:32:46 pm        86
ទីក្រុងហុងកុង បានបិទសាលារៀនជាច្រើនទីតាំងនៅថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា)នេះ បន្ទាប់ពីក្រុមអាជ្ញាធរបានចេញប្រកាសនូវសញ្ញាអាសន្នភ្លៀងធ្លាក់ខ្ពស់បំផុតទីពីរ និងបានព្រមានអំពីទឹកជំនន់យ៉ាងទូលំទូលាយ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងបំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមកាលពី១៤០ឆ្នាំមុនមក។ក្រុមសង្កេតការណ៍អាកាសធាតុរបស់ទីក្រុង បានចេញសញ្ញាអាសន្នពណ៌ «ក្រហម» នៅមុនម៉ោង៦ព្រឹក(ម៉ោងក្នុងស្រុក) ដោយនិយាយថា កម្រិតភ្លៀងលើសពី៥០មីលីម៉ែត្រក្នុងរយៈពេលមួយម៉ោង កំពុងធ្លាក់ចុះ ហើយទំនងជានឹងបន្តទៀត។ ភ្លៀងធ្លាក់ខ្លាំងបានកើតឡើង ខណៈទីក្រុងនេះនៅតែបន្តជួសជុលការខូចខាត បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងដោយភ្ជាប់ជាមួយនឹងព្យុះទីហ្វុង ហៃខួយ (Haikui) ដែលបានឆ្លងកាត់នៅក្បែរនោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ តំបន់ជាច្រើននៃទីក្រុងភ្នំមួយនេះ នៅតែមានហានិភ័យខ្ពស់នៃបំណាក់ដី បន្ទាប់ពីអាកាសធាតុសើមខុសពីធម្មតា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនពាំពាក្យ៖ សមរភូមិក្រោយ និងសមរភូមិមុខត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ល្អិតរមួត តាម​រយៈ​ការ​ចែករម្លែកកា​រសប្បាយរីករាយ ការលំបាក និងការផ្ញើសារសួរសុខទុក្ខ
04/19/2026 12:04 PM
ប្រធានាធិបតីប្រេស៊ីល និងនាយករដ្ឋមន្រ្តីអេស្ប៉ាញលើកកម្ពស់គោលនយោបាយវឌ្ឍនភាព
04/19/2026 12:04 PM
អ្នកនាំពាក្យ៖ កិច្ចការពារបូរណភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ខណៈ​កម្ពុជា​សង្ឃឹម​ថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម
04/19/2026 11:04 AM
គណៈប្រតិភូសភាកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាតួកគីយ៉េ និង​ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត IPU លើកទី១៥២
04/19/2026 11:04 AM
មេដឹកនាំកំពូលអ៊ីរ៉ង់៖ កងទ័ពជើងទឹកត្រៀមខ្លួនរួចរាល់ក្នុងការបង្កបរាជ័យដ៏ជូរចត់ថ្មីដល់អាមេរិក និងអ៊ីស្រាអែល
04/19/2026 11:04 AM
ក្រសួងស្ថាប័ន មន្រ្ដីរាជការ និងពលរដ្ឋ ថ្វាយព្រះពរ​ព្រះករុណា​ព្រះមហាក្សត្រ​ឆាប់​បាន​ជា​សះ​ស្បើយ​ពី​ព្រះរោគ
04/19/2026 10:04 AM
សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយ​ព្រះពរ​ព្រះករុណា​ព្រះមហាក្សត្រ​ឆាប់​បាន​ជា​សះស្បើយ​ពី​ព្រះ​រោគ
04/19/2026 10:04 AM
ពលរដ្ឋ និងភ្ញៀវទេសចរ ចូលទស្សនា ព្រលានយន្តហោះពោធិ៍ចិន មាន​ចំនួន​ច្រើន​លើស​ការ​រំពឹង​ទុក
04/19/2026 10:04 AM
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ៖ ពេលវេលាដល់ហើយសម្រាប់ការសន្ទនាជាមួយអាមេរិកពីទំនាក់ទំនងសេដ្ឋកិច្ចអនាគត
04/19/2026 10:04 AM
អ៊ីរ៉ង់និយាយថា គ្មានការកំណត់កាលបរិច្ឆេតនោះទេសម្រាប់ជុំបន្ទាប់នៃកិច្ចចរចាជាមួយអាមេរិក
04/19/2026 09:04 AM