នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត

សន្តិសុខ និង សង្គម

ចិននិយាយថា សេដ្ឋកិច្ចរបស់ខ្លួនមានភាពធន់ ហើយបានការច្រានចោលការព្រួយបារម្ភរបស់លោកខាងលិច

2023/09/13 11:59:23 am        213
ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារ (១២ កញ្ញា) ថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានភាពធន់ និងមិនបានដួលរលំនោះទេ ដោយបានច្រានចោលការអះអាងពីលោកខាងលិចថា សេដ្ឋកិច្ចរបស់ខ្លួនកំពុងធ្លាក់ចុះ ហើយអាចបណ្តាលឱ្យមានបញ្ហាកាន់តែទូលំទូលាយ។ បណ្ដាមន្ត្រីមកពីប្រទេសនានា រួមទាំងអូស្ត្រាលី និងសហរដ្ឋអាមេរិក បានលើកឡើងជាសាធារណៈនូវការព្រួយបារម្ភ អំពីប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានហៅស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិនថាកំពុងមាន «វិបត្តិ» ខណៈហិរញ្ញិកអូស្ត្រាលី លោក ជីម ឆាលមើស (Jim Chalmers) បាននិយាយថា សេដ្ឋកិច្ចធ្លាក់ចុះរបស់ចិន អាចជះឥទ្ធិពលដល់ប្រទេសអូស្ត្រាលី។ លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានសក្ដានុពលដ៏អស្ចារ្យ ហើយថាមូលដ្ឋានគ្រឹះនៃការកែលម្អរយៈពេលវែងមិនផ្លាស់ប្តូរទេ។ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន បន្ទាប់ពីការរឹតបន្តឹងរយៈពេលបីឆ្នាំនៃកូវីដ១៩ បានបាត់បង់សន្ទុះបន្ទាប់ពីការចាប់ផ្តើមយ៉ាងឆាប់រហ័សនៅក្នុងត្រីមាសទី១ ដែលបណ្ដាលមកពីការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ និងការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យផងដែរ៕

UN៖ មនុស្សរាប់រយនាក់បានស្លាប់ ក្នុងការវាយប្រហារជនជាតិភាគតិច នៅប្រទេសស៊ូដង់

2023/09/13 11:51:39 am        222
កាលពីថ្ងៃអង្គារ (១២ កញ្ញា) ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា ការវាយប្រហារដោយមានចរិតរើសអើងជនជាតិភាគតិច ដែលប្រព្រឹត្តដោយកងកម្លាំងគាំទ្ររហ័សរបស់ស៊ូដង់ (RSF) និងកងជីវពលសម្ព័ន្ធមិត្ត បានសម្លាប់មនុស្សរាប់រយនាក់នៅទីក្រុង Darfur ភាគខាងលិច របស់ស៊ូដង់។ ការបង្ហូរឈាម អំពើហឹង្សា និងការផ្លាស់ទីលំនៅ បានកើនឡើងចាប់តាំងពីការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF បានផ្ទុះឡើងក្នុងខែមេសា ដែលនាំប្រទេសនេះឈានទៅរកសង្គ្រាមស៊ីវិល។លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ថា ការវាយប្រហារទាំងនេះ ភាគច្រើនបានកើតឡើងនៅក្នុងទីក្រុង El Geneina រដ្ឋធានីនៃក្រុង Darfur ភាគខាងលិច និងទីក្រុងចុងបញ្ចឹម របស់ប្រទេសស៊ូដង់ ប៉ុន្តែការវាយប្រហារទាំងនោះ ក៏បានកើតឡើងក្នុងទីតាំងយ៉ាងហោចណាស់ចំនួន៨ផ្សេងទៀតផងដែរ។ការវាយប្រហារប្រឆាំងនឹងប្រជាជនម៉ាសាលីត ដែលមិនមែនជាជនជាតិអារ៉ាប់ និងជាសហគមន៍ដ៏ធំបំផុតនៅទីក្រុង El Geneina បានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ ភៀសខ្លួនឆ្លងកាត់ព្រំដែនក្បែរនោះ ជាមួយប្រទេសឆាដ។ លោក Turk ក៏បានគូសបញ្ជាក់ផងដែរនូវអ្វីដែលលោកហៅថា «ការរីករាលដាលនៃអំពើហិង្សាផ្លូវភេទដែលទាក់ទងនឹងជម្លោះ» ដោយនិយាយថា ការិយាល័យរបស់លោក បានទទួលរបាយការណ៍គួរឱ្យទុកចិត្តនៃឧប្បត្តិហេតុចំនួន៤៥ករណី ដែលពាក់ព័ន្ធនឹងជនរងគ្រោះយ៉ាងហោចណាស់៩៥នាក់ ក្នុងនោះមានស្ត្រី៧៥នាក់ បុរសម្នាក់ និងកុមារ១៩នាក់ ផងដែរ៕

UN៖ ព្រំដែនអាមេរិក-ម៉ិកស៊ិក ជាផ្លូវគោកអន្តោប្រវេសន៍ដែលមានមនុស្សស្លាប់ជាងគេបំផុត លើពិភពលោក

2023/09/13 10:34:39 am        186
ទីភ្នាក់ងារអង្គការសហប្រជាជាតិបានប្រកាសថា ព្រំដែនរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក គឺជាផ្លូវគោកដែលមានមនុស្សស្លាប់ច្រើនជាងគេបំផុតលើពិភពលោក សម្រាប់ជនអន្តោប្រវេសន៍ ដោយក្នុងឯកសារបង្ហាញថា មនុស្សយ៉ាងហោចណាស់៦៨៦នាក់បានស្លាប់ ឬបាត់ខ្លួន នៅតាមព្រំដែននេះកាលពីឆ្នាំមុន ប៉ុន្តែឯកសារបានបន្ថែមថាថា តួលេខពិតអាចមានច្រើនជាងនេះទៅទៀត។ក្រុមមន្ត្រីព្រំដែនអាមេរិកនិយាយថា ជនអន្តោប្រវេសន៍ជាច្រើននាក់បានស្លាប់ដោយសារសុរិយរោគ ឬអាការៈថប់ដង្ហើមដោយសារកម្ដៅខ្លាំង ក្នុងរដូវក្តៅនៃវាលខ្សាច់ និងអាការៈថយចុះកម្តៅក្នុងរាងកាយខ្លាំងនៅរដូវរងា ហើយមនុស្សជាច្រើនផ្សេងទៀតបាត់ខ្លួន។ តួលេខនៅតាមព្រំដែននេះ មានចំនួនជិតពាក់កណ្តាលនៃការស្លាប់ ឬបាត់ខ្លួនរបស់ជនអន្តោប្រវេសន៍ជាង១.៤០០០នាក់ ដែលបានកត់ត្រានៅទូទាំងទ្វីបអាមេរិកកាលពីឆ្នាំមុន។តួលេខនោះរួមមានទាំងតាមផ្លូវទឹកផងដែរ មិនមែនត្រឹមតែផ្លូវគោកនោះទេ។ យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា តំបន់អន្តោប្រវេសន៍ដ៏អាក្រក់បំផុតរបស់ពិភពលោកទាំងមូល គឺសមុទ្រមេឌីទែរ៉ាណេ ដោយមានចំនួនអ្នកស្លាប់ ឬបាត់ខ្លួនជាង២.៤០០នាក់ ក្នុងរយៈពេលដូចគ្នានេះ៕

ប្រជាជនលីប៊ី បញ្ចុះសពជនរងគ្រោះនៅក្នុងផ្នូររួមក្នុងទីក្រុង Derna

2023/09/13 10:24:39 am        216
ប្រជាជនលីប៊ី បានចាប់ផ្តើមបញ្ចុះសពអ្នកស្លាប់ជាសាច់ញាតិរបស់ពួកគេនៅក្នុងផ្នូរធំរួម កាលពីថ្ងៃអង្គារក្នុងទីក្រុង Derna បន្ទាប់ពីព្យុះដ៏មហន្តរាយ បានវាយបោកបក់លើ១ភាគ៤នៃទីក្រុងរបស់ពួកគេ។វីដេអូកាលពីថ្ងៃសៅរ៍និងអាទិត្យពីទីក្រុងឆ្នេរមួយនេះដែលមានពលរដ្ឋប្រមាណ១២៥.០០០នាក់ បានបង្ហាញពីតំបន់ជិតខាងដែលត្រូវបានបំផ្លាញ អគារត្រូវបានទឹកហូរនាំ ហើយរថយន្តជាច្រើនគ្រឿងបានក្រឡាប់នៅតាមដងផ្លូវគ្របដណ្តប់ដោយដីល្បប់និងកម្ទេចកម្ទី បន្សល់ទុកដោយទឹកភ្លៀងធ្លាក់ខ្លាំង បន្ទាប់ពីបាក់ធ្លាយទំនប់។ក្រុមមន្ត្រីបានរំពឹងថា ចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត ខណៈពេលមាននេះចំនួនអ្នកស្លាប់បានកើនឡើងជាង ៥.៣០០នាក់ និងយ៉ាងហោចណាស់១០.០០០នាក់ នៅបាត់ខ្លួននៅឡើយ។

ការខឹងសម្បាទៅនឹងរដ្ឋាភិបាលម៉ារ៉ុក កើនឡើងកាន់តែខ្លាំង ចំពោះការផ្ដល់ជំនួយ សម្រាប់អ្នកនៅរស់រានមានជីវិតពីការរញ្ជួយដី

2023/09/13 10:21:30 am        229
អ្ននមានសំណាងរួចជីវិតផុតពីសេចក្ដីស្លាប់ជាច្រើនក្នុងគ្រោះរញ្ជួយដីនៅប្រទេសម៉ារ៉ុកនៅក្នុងតំបន់ភ្នំដែលរងគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរនេះ បានត្អូញត្អែរថាពួកគេពុំទទួលបានជំនួយពីក្រុមអាជ្ញាធរឡើយ។មិនមែនមានតែប្រជាពលរដ្ឋរងគ្រោះប៉ុណ្ណោះ សូម្បីតែក្រុមអ្នកសង្រ្គោះ ក៏បានត្អូញត្អែរផងដែរ ចំពោះរដ្ឋាភិបាលម៉ារ៉ុក ដែលពុំព្រមទទួលយកជំនួយពីអន្តរជាតិ បន្ទាប់ពីការរញ្ជួយដីនេះ ។លោក ម៉េឌី អេត បូយ៉ាលី (Mehdi Ait Bouyali) វ័យ២៤ឆ្នាំ ដែលកំពុងបោះជំរំស្នាក់នៅក្នុងតាមដងផ្លូវ ទីនហ្ស៊ី អែន ថេស (Tizi n'Test) ដែលតភ្ជាប់ពីតំបន់ជ្រលងភ្នំដាច់ស្រយាលមួយចំនួនទៅកាន់ទីក្រុងប្រវត្តិសាស្ត្រ ម៉ារ៉ាកិច (Marrakech) រួមជាមួយអ្នកនៅមានជីវិតផ្សេងទៀត ដែលបានគេចចេញពីភូមិឋាននានារងការបំផ្លិចបំផ្លាញ បាននិយាយថា ក្រុមរបស់លោកទទួលបានជំនួយជាចំណីអាហារ និងភួយ មកពីមនុស្សម្នាដែលធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះ មិនមែនពីរដ្ឋនោះទេ។ លោកបានរិះគន់កិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយរបស់រដ្ឋាភិបាល ដោយនិយាយថាភូមិឋាននានានៃតំបន់ជ្រលងភ្នំនេះ ត្រូវគេបំភ្លេចចោលបាត់ហើយ យើងត្រូវការជំនួយ ។ យើងត្រូវការកៅស៊ូតង់ ។ នៅក្នុងទីប្រជុំជនដាច់ស្រយាល តាឡាត អែន យ៉ាកូប (Talat N'yaaqoub)ដែលរងគ្រោះពីការរញ្ជួយដីធ្ងន់ធ្ងរជាងគេបំផុត ប្រជាពលរដ្ឋរាប់សិបនាក់បានទទួលជំនួយ កាលពីថ្ងៃអង្គារ ជាជំនួយដែលក្រុមជនរងគ្រោះកំពុងទន្ទឹងរង់ចាំជាយូរមកហើយ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏មហន្តរាយ៕

ក្រុមប្រដាប់អាវុធនៅម៉ាលី អះអាងពីការវាយប្រហារទៅលើទីក្រុង ដ៏សំខាន់នៅភាគខាងជើង

2023/09/13 10:16:15 am        256
ក្រុមប្រដាប់អាវុធមកពីភាគខាងជើងប្រទេសម៉ាលីកាលពីថ្ងៃអង្គារ បានអះអាងថា ពួកគេបានដណ្តើមកាន់កាប់ទីក្រុងសំខាន់គឺBourem ស្ថិតនៅចន្លោះទីក្រុង Gao និង Timbuktu មុនពេលដកខ្លួនចេញ ដោយបង្កឲ្យមានការភ័យខ្លាចចំពោះការដួលរលំនៃកិច្ចព្រមព្រៀងសន្តិភាពរវាងអតីតក្រុមឧទ្ទាម និងកងកម្លាំងរដ្ឋាភិបាល។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារ យោធាម៉ាលីបាននិយាយថា ខ្លួនបានវាយរុញច្រាន ការវាយប្រហារដ៏ស្មុគស្មាញដែលពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកដាក់ក្នុងរថយន្ត ដែលបានបណ្តាលឲ្យទាហាន ១០នាក់ ស្លាប់ និង ១៣នាក់ រងរបួស ខណៈដែលភេរវករចំនួន៤៦នាក់ ត្រូវបានសម្លាប់។មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ បានថ្លែងប្រាប់សារព័ត៌មាន AFP ថា កងទ័ពបានគ្រប់គ្រងទីតាំងរបស់ខ្លួន នៅក្នុងទីក្រុង Bourem ឡើងវិញ ដោយមានជំនួយពីការគាំទ្រផ្លូវអាកាស។ក្របខណ្ឌយុទ្ធសាស្រ្តអចិន្ត្រៃយ៍ (CSP) ជាសម្ព័ន្ធនៃក្រុមប្រឆាំងប្រដាប់អាវុធ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋនេះ ក្នុងឆ្នាំ២០១៥ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ដោយនិយាយថា ខ្លួនបានចាប់ផ្តើមប្រតិបត្តិការនៅទីក្រុង Bourem ដោយដណ្តើមបានគ្រប់គ្រងជំរំនិងទីតាំងឈានមុខជាច្រើនពីកងទ័ព និងក្រុមយោធាប៉ារ៉ាWagner របស់រុស្ស៊ីដែលជាសម្ព័ន្ធមិត្ត។

សហរដ្ឋអាមេរិក កត់ត្រាការចំណាយដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងគ្រោះមហន្តរាយអាកាសធាតុ

2023/09/13 10:12:22 am        243
បន្ទាប់ពីចំហេះព្រៃដ៏មហន្តរាយនៅរដ្ឋហាវ៉ៃ ការបំផ្លិចបំផ្លាញដោយខ្យល់ព្យុះនៅរដ្ឋហ្វ្លរីដា និងគ្រោះធម្មជាតិជាច្រើនករណីផ្សេងទៀត ដោយសារបញ្ហាអាកាសធាតុធ្ងន់ធ្ងរនៅឆ្នាំនេះមក ភ្នាក់ងារសង្គ្រោះគ្រោះមហន្តរាយកាកបាទក្រហមអាមេរិក កំពុងចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងឆ្លើយតបគ្រោះមហន្តរាយ ដែលមានថវិកាចំនួន១ពាន់លានដុល្លារអាមេរិក ខណៈព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរទាំងនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដោយសារតែបម្រែបម្រួលអាកាសធាតុ។នៅឆ្នាំនេះ មានគ្រោះមហន្តរាយចំនួន២៣ករណី ដែលអាចបង្កឱ្យខូចខាតដល់ទៅជាង១ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរដ្ឋបាលមហាសមុទ្រ និងបរិយាកាសរបស់សហរដ្ឋអាមេរិក ដែលបាននិយាយថា រហូតមកដល់ពេលនេះ ការខូចខាតសរុបមានតម្លៃជិត៥៨ពាន់លានដុល្លារហើយ ដែលមានតម្លៃខ្ពស់បំផុតក្នុងកំណត់ត្រា ដោយតួលេខនេះមិនរួមបញ្ចូលទាំងការចំណាយពីព្យុះសង្ឃរា អ៊ីដាលីយ៉ា កាលពីខែមុននោះទេ។ហើយតួលេខនៃការចំណាយនោះត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀតព្រោះរដូវខ្យល់ព្យុះទើបតែចាប់ផ្តើមប៉ុណ្ណោះ។ ទីភ្នាក់ងារកាកបាទក្រហម បានទទួលមូលនិធិពីស្ថានប័នសប្បុរសធម៌ Lilly Endowment និងសប្បុរសជនផ្សេងទៀត សម្រាប់យុទ្ធសាស្ត្រអាកាសធាតុថ្មីចំនួន១ពាន់លានដុល្លារ ហើយក៏បន្តរៃអង្គាសថវិកាពីការបរិច្ចាគផ្សេងៗផងដែរ៕

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះអប់រំណែនាំ និងត្រួតពិនិត្យដល់ក្មេងៗ ដែលប្រមូលផ្ដុំគ្នាអង្គុយតាមសួន នាពេលយប់

2023/09/12 03:14:51 pm        409
ភ្នំពេញ៖ កម្លាំងអាជ្ញាធរខណ្ឌដូនពេញ បានបន្តចុះត្រួតពិនិត្យអប់រំណែនាំដល់ក្មេងៗ ដែលមានការប្រមូលផ្ដុំគ្នាអង្គុយតាមសួន នាពេលយប់ ដើម្បីធ្វើការអប់រំណែនាំមិនឲ្យមានការប្រមូលផ្ដុំ ដើម្បីបង្ការទប់ស្កាត់ អំពើហិង្សា និងបទល្មើសផ្សេងៗ។ប្រតិបត្តិការចុះអប់រំណែនាំនេះ ដោយមានការចង្អុលបង្ហាញពី​លោក ជា ខេមា អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យលោក ចាប ឌីណា អភិបាលរងខណ្ឌ​ទទួលបន្ទុកបរិស្ថានអនាម័យសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដឹកនាំកម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌ ចុះអប់រំណែនាំដល់ក្មេងៗ ដែលមានការប្រមូលផ្តុំ និងអង្គុយលេងតាមសួន ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដល់យប់ជ្រៅមិនឲ្យមានការប្រមូលផ្ដុំនោះឡើយ។លោក ចាប ឌីណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា លោកបានដឹក​នាំ​កម្លាំង​ចម្រុះថ្នាក់ខណ្ឌ ​ចុះត្រួតពិនិត្យរដ្ឋបាល​នៅតាមតំបន់បឹងកក់ ​ដើម្បី​ការពារសន្តិសុខ សុវត្ថិភាព ​និង​ទប់ស្កាត់បទល្មើសផ្សេងៗ​ដែល​អាច​កើតឡើង ​និង​សូម​ឱ្យបងប្អូន​ដែលមក​ហូបអាហារ​នៅ​តាមចិញ្ចើមផ្លូវក្បែរសួនច្បារ ​ត្រូវធ្វើការ​វេចខ្ចប់​សំរាម​ឱ្យបានត្រឹមត្រូវ និងយកទៅ​បោះចោល​នៅក្នុង​ធុងសំរាម ដើម្បី​ធានា​ឱ្យ​បាននូវ​សោភ័ណភាព​ស្រស់ស្អាត​ នៃខណ្ឌដូនពេញ បេះដូងរាជធានីភ្នំពេញ៕ អត្ថបទ៖ កុម្ភះ

យន្តហោះរុស្ស៊ី ដែលដឹកមនុស្សចំនួន១៥៩នាក់ បានធ្វើការចុះចតជាបន្ទាន់

2023/09/12 01:44:50 pm        278
រុស្ស៊ី៖ ទីភ្នាក់ងាររុស្ស៊ីបានរាយការណ៍នៅថ្ងៃអង្គារ (១២ កញ្ញា) នេះថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ural Airlines របស់រុស្ស៊ី ដែលមានមនុស្ស១៥៩នាក់នៅលើនោះ និងហោះហើរពីទីក្រុង Sochi ទៅកាន់ទីក្រុង Omsk បានចុះចតជាបន្ទាន់នៅក្នុងតំបន់ Novosibirsk ភាគខាងលិចតំបន់ស៊ីបេរី។មិនទាន់មានរបាយការណ៍ភ្លាមៗអំពីអ្នករបួស ឬមូលហេតុនៃការចុះចតបន្ទាន់នេះនោះទេ។ ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីបានរាយការណ៍ថាមានមនុស្ស១៥៩នាក់នៅលើយន្តហោះ ប៉ុន្តែនៅមុននោះ សារព័ត៌មាន TASS បានរាយការណ៍ថា យន្តហោះនោះបានដឹកមនុស្ស១៥៦នាក់ប៉ុណ្ណោះ៕

ប្រជាជនរស្ស៊ី មានប្រតិកម្មផ្សេងគ្នាពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង

2023/09/12 01:41:47 pm        251
រុស្ស៊ី៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានទៅដល់ប្រទេសរុស្ស៊ីហើយ នេះបើតាមសារព័ត៌មានជប៉ុនរាយការណ៍នៅថ្ងៃអង្គារ (១២ កញ្ញា) នេះ ដោយតបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ដែលនាំឱ្យមានប្រតិកម្មផ្សេងគ្នាពីពលរដ្ឋទីក្រុងមូស្គូ និងប្រជាជននៅទីក្រុងវ្លាឌីវ៉ូស្តុក (Vladivostok) នៅចុងបូព៌ានៃប្រទេសរុស្ស៊ី។អ្នកក្រុងវ្លាឌីវ៉ូស្តុក ជាច្រើនបាននិយាយថា ពួកគេមិនប្រាកដទេថា តើមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន នឹងទៅទស្សនាទីក្រុងមួយនេះ ប៉ុន្តែបាននិយាយថារុស្ស៊ី និងកូរ៉េខាងជើងមានផលប្រយោជន៍រួម។អ្នករស់នៅទីក្រុងមូស្គូ ដោយមិនបានប្រាប់ឈ្មោះម្នាក់ បាននិយាយថា «ប្រសិនបើយើងគិតពីស្ថានភាពនេះ ដោយសំដៅដល់កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងរុស្ស៊ី តាមរបៀបត្រឹមត្រូវ យើងអាចទទួលបានអត្ថប្រយោជន៍ពីខាងក្រៅបន្ថែមទៀត»។ ជាមួយគ្នានោះដែរ អ្នកក្រុងមូស្គូម្នាក់ទៀតបាននិយាយថា «ខ្ញុំគិតថាវាជារឿងល្អ សម្រាប់ប្រទេសទាំងពីរក្នុងការអភិវឌ្ឍភាពជាដៃគូរបស់ពួកគេ។ ដូច្នេះខ្ញុំសូមស្វាគមន៍ជានិច្ច ដរាបណាអ្វីៗទាំងអស់ត្រូវបានធ្វើក្នុងលក្ខណៈមិត្តភាព»។កូរ៉េខាងជើង គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលបានគាំទ្រដោយបើកចំហចំពោះ «ប្រតិបត្តិការយោធាពិសេស» របស់រុស្ស៊ីនៅអ៊ុយក្រែន ហើយលោកពូទីន បានសន្យាកាលពីសប្តាហ៍មុនថានឹង «ពង្រីកទំនាក់ទំនងទ្វេភាគីគ្រប់ផ្នែក តាមវិធីដែលបានគ្រោងទុកដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នា» ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
04/21/2026 03:04 PM
ថវិកាជាង ៧១ពាន់លានដុល្លារ នឹងត្រូវការ ក្នុងរយៈពេល ១ ទសវត្សរ៍ខាងមុខ ដើម្បីកសាងហ្កាហ្សាឡើងវិញ
04/21/2026 03:04 PM
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ
04/21/2026 03:04 PM
ក្រុមប្រឹក្សាសន្តិសុខUN ថ្កោលទោសការសម្លាប់អ្នករក្សាសន្តិភាពបារាំងនៅប្រទេសលីបង់
04/21/2026 03:04 PM
UN៖ ការផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្ម EU-អ៊ីស្រាអែល គឺជា«តម្រូវការអប្បបរមា» ក្រោមច្បាប់អន្តរជាតិ
04/21/2026 03:04 PM
ប្រទេសស៊ីរី និងអ៊ីរ៉ាក់បានបើកច្រកព្រំដែន RABIA ឡើងវិញ បន្ទាប់ពីបិទជិត ១៣ឆ្នាំ
04/21/2026 02:04 PM
រដ្ឋសភាកម្ពុជាបើកដំណើរការកម្មវិធី «សភាត្រាប់» ដើម្បីបណ្ដុះស្មារតីយុវជនជាខឿនការពារជាតិ និង​ជំរុញសមភាពយេនឌ័រក្នុងភាពជាអ្នកដឹកនាំ
04/21/2026 02:04 PM
គុយបាបញ្ជាក់ពីកិច្ចពិភាក្សាថ្មីៗជាមួយគណៈប្រតិភូអាមេរិកដែលកំពុងទស្សនកិច្ចប្រទេសនេះ
04/21/2026 02:04 PM
អាជ្ញាធរប៉ាឡេស្ទីន៖ អ៊ីស្រាអែលបិទច្រកឆ្លងកាត់រ៉ាហ្វា ដោយបញ្ឈប់បញ្ជូនអ្នកជំងឺចេញពីហ្កាហ្សា
04/21/2026 02:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ សកម្មភាពរបស់សហរដ្ឋអាមេរិកគំរាមកំហែងដល់ការបន្តកិច្ចចរចាសន្តិភាព
04/21/2026 02:04 PM