សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងប្រតិបត្តិការ បង្រ្កាបមេខ្លោង និង​បក្ខពួក​ជួញ​ដូរ​គ្រឿង​ញៀន​ ​ក្នុង​ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៨នាក់
គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន
ស្នងការខេត្តកំពតបន្តតាមដានមន្ត្រីនគរបាល២រូបចំពោះរបាយការណ៍មិនប្រក្រតីអំពីគ្រោះថ្នាក់ចរាចរ
រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)

សន្តិសុខ និង សង្គម

ជំនួយអន្តរជាតិនៅតែបន្តហូរចូល ហើយកិច្ចខិតខំជួយសង្គ្រោះនៅតែបន្ត មួយសប្ដាហ៍ក្រោយទឹកជំនន់នៅលីប៊ី

2023/09/18 05:32:17 pm        148
លីប៊ី៖ រយៈពេលមួយសប្ដាហ៍បន្ទាប់ពីទឹកជំនន់ដ៏គំហុកទំហំស្មើររលកយក្សស៊ូណាមិ បានបំផ្លិចបំផ្លាញទីក្រុងឆ្នេរសមុទ្រឌើណា (Derna) របស់ប្រទេសលីប៊ី ដែលបានបណ្ដាលឲ្យមនុស្សជា១ម៉ឺននាក់ស្លាប់ កិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយពីអន្តរជាតិនៅតែបន្តហូរចូល ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះក៏នៅតែបន្តផងដែរ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានព្រមានថា នៅពេលនេះ ប្រជាពលរដ្ឋរងគ្រោះជាង៣ម៉ឺននាក់ ដែលគ្មានទីលំនៅនៅក្នុងទីក្រុងឌើណាតែមួយប៉ុណ្ណោះ ត្រូវការទឹកស្អាត អាហារ និងសម្ភារៈផ្គត់ផ្គង់ជាមូលដ្ឋានដ៏ចាំបាច់ ស្របពេលហានីភ័យ កើនឡើងខ្លាំង នៃការផ្ទុះរាលដាលជំងឺអាសន្នរោគ រាគរុស ការខ្វះជាតិទឹក និងកង្វះអាហារូបត្ថម្ភ។ រដ្ឋមន្ត្រីសុខាភិបាលនៃរដ្ឋបាលភាគខាងកើតលោកអូតមែន អាប់ដេលចាលីល (Othman Abdeljalil)បាននិយាយថា មនុស្សចំនួន៣.២៥២នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងទីក្រុងឌើរ៉ា។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការសិទ្ធិមនុស្សហៅកាត់ថា (OCHA) បាននិយាយថា មនុស្សប្រហែល១១.៣០០នាក់ បានស្លាប់៕

ការប្រឆាំងនឹងការសាងសង់មូលដ្ឋានយោធាថ្មីរបស់សហរដ្ឋអាមេរិក ក្នុងខេត្តអូគីណាវ៉ា ប្រទេសជប៉ុន នៅតែបន្ត

2023/09/18 05:05:38 pm        164
ជប៉ុន៖ ប្រជាជនអូគីណាវ៉ា បានបន្តសម្តែងការខកចិត្ត និងខឹងសម្បារចំពោះការទទូចរបស់រដ្ឋាភិបាលជប៉ុន ក្នុងការជំរុញការសាងសង់មូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់ ដែលផ្គើននឹងការតស៊ូរបស់ក្រុមអ្នកស្រុកតាមរយៈបណ្តាញផ្សេងៗ។នៅថ្ងៃទី៤ ខែកញ្ញា តុលាការកំពូលនៃប្រទេសជប៉ុន បានច្រានចោលម្តងទៀតនូវការប្តឹងឧទ្ធរណ៍របស់រដ្ឋាភិបាលខេត្តអូគីណាវ៉ា ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលកណ្តាល ក្នុងការសាងសង់មូលដ្ឋានទ័ព ហេណូកូ (Henoko) របស់សហរដ្ឋអាមេរិក។ កាលពីដើមឆ្នាំ១៩៩៦ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានយល់ព្រមផ្លាស់ប្តូរមូលដ្ឋានទ័ព ហ្វ៊ូតេនម៉ា (Futenma) នៅខេត្តអូគីណាវ៉ា ទៅកាន់តំបន់ ហេណូកូ នៃទីក្រុងណាហ្គូ (Nago) ។ ការផ្លាស់ប្តូរទីតាំងនេះ តម្រូវឱ្យមានការរុះរើដីធ្លី និងផ្លូវចរាចរណ៍យន្តហោះចំនួនពីរខ្សែផងដែរ។អំពើឧក្រិដ្ឋកម្ម និងឧបទ្ទវហេតុ ដែលប្រព្រឹត្តដោយយោធាអាមេរិក កើតឡើងពីមួយពេលទៅមួយពេល ហើយបញ្ហាដូចជាសំលេងរំខានរបស់យន្តហោះ និងការបំពុលបរិស្ថាន ដែលបណ្តាលមកពីយោធភូមិភាគយោធាសហរដ្ឋអាមេរិក និងការធ្វើសមយុទ្ធយោធាញឹកញាប់ ក៏កើតមានជាយូរណាស់មកហើយដែរ។ដើម្បីបង្ហាញពីសេចក្ដីសម្រេចប្រឆាំងនឹងការសាងសង់មូលដ្ឋាន ហេណូកូ នេះ សមាជិកសភាចំនួន១០៧រូបមកពីខេត្តចំនួន២៤ របស់ជប៉ុន បានបង្កើតក្រុមស្ម័គ្រចិត្តមួយ ហើយបានកោះប្រជុំសន្និសីទសារព័ត៌មាននៅទីក្រុងណាហា ដើម្បីបង្ហាញពីការខកចិត្ត និងខឹងសម្បារចំពោះការសម្រេចរបស់រដ្ឋាភិបាលជប៉ុន៕

ពលរដ្ឋអ៊ីស្រាអែល តវ៉ាប្រឆាំងការផ្លាស់ប្តូរប្រព័ន្ធតុលាការ នៅទីក្រុងTel Aviv

2023/09/18 05:01:56 pm        150
អ៊ីស្រាអែល៖ ពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់ បានចេញតវ៉ា នៅទូទាំងទីក្រុង Tel Aviv កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំងការផ្លាស់ប្តូរដែលជួបបញ្ហាប្រឈមរបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ចំពោះការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់ប្រទេស។ ដោយស្លៀកពាក់ពណ៌ស ដើម្បីប្រារព្ធឆ្នាំជនជាតិជ្វីហ្វថ្មី ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍ ក្រុមបាតុករបានក្រវីទង់ជាតិអ៊ីស្រាអែល និងស្រែកពាក្យផ្សេងៗប្រឆាំងលោក Netanyahu ។លោក Netanyahu បានកំណត់ពេលធ្វើដំណើរតាមយន្តហោះនៅពេលយប់ទៅសហរដ្ឋអាមេរិក ដែលលោកនឹងមានជំនួបក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍នេះជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលបានសម្តែងការព្រួយបារម្ភជុំវិញផែនការផ្លាស់ប្តូរប្រព័ន្ធតុលាការ។អ្នករៀបចំការតវ៉ា បាននិយាយថានឹងមានបាតុកម្មកាន់តែច្រើនថែមទៀតនៅអាកាសយានដ្ឋានអំឡុងពេលការចេញដំណើររបស់ លោក Netanyahu ព្រមទាំងនៅក្នុងរដ្ឋការលីហ្វរនីញ៉ា(California) ជាកន្លែងដែលលោកនឹងជួបជាមួយសហគ្រិនបច្ចេកវិទ្យា លោក Elon Musk ៕

រដ្ឋអាជ្ញាលីប៊ី៖ ការស៊ើបអង្កេត ជុំវិញការធ្វេសប្រហែស កំពុងដំណើរការបន្ទាប់ពីមានការបាក់ទំនប់

2023/09/17 01:20:51 am        493
រដ្ឋអាជ្ញាសាធារណៈ បាននិយាយកាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) ថា ការស៊ើបអង្កេត កំពុងដំណើរការ ជុំវិញការធ្វេសប្រហែស បន្ទាប់ពីទំនប់ចំនួន២ បានបាក់ នៅទីក្រុង Derna របស់ប្រទេសលីប៊ី ដែលនាំឲ្យមានគ្រោះមហន្តរាយទឹកជំនន់ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ លោក Al-Siddiq Al-Sour បាននិយាយថា បច្ចុប្បន្នការិយាល័យរបស់លោកកំពុងស៊ើបអង្កេតលើការធ្វេសប្រហែស ដែលអាចកើតមានពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជារដ្ឋាភិបាលបន្តបន្ទាប់គ្នា ដើម្បីកំណត់ថា តើអ្នកណាជាអ្នកទទួលខុសត្រូវ ចំពោះកង្វះការថែទាំទំនប់។ សូមបញ្ជាក់ថា ទឹកជំនន់ដ៏ធំ ដែលបណ្ដាលមកពីព្យុះដ៏ខ្លាំងមួយ បានបំបាក់ទំនប់ កាលពីយប់ថ្ងៃអាទិត្យសប្ដាហ៍កន្លងទៅ និងបានហូរកាត់ភាគខាងកើតទីក្រុង Derna។ ចំនួនអ្នកស្លាប់ ដែលត្រូវបានបញ្ជាក់ដោយមន្ត្រី ក្នុងគ្រោះទឹកជំនន់នេះ មានភាពខុសគ្នា ដោយចំនួនទាំងអស់ គឺរាប់ពាន់នាក់ ហើយរាប់ពាន់នាក់ទៀតស្ថិតនៅក្នុងបញ្ជីអ្នកបាត់ខ្លួន៕

គ្រប់១ឆ្នាំហើយ គិតចាប់តាំងពី Mahsa Amini ត្រូវបានចាប់ខ្លួន និងស្លាប់ក្រោមការឃុំឃាំងរបស់អ៊ីរ៉ង់

2023/09/17 12:23:35 am        510
ថ្ងៃទី១៦ ខែកញ្ញាគឺជាខួបមួយឆ្នាំ គិតចាប់តាំងពីនារីឈ្មោះ Mahsa Amini បានស្លាប់ ក្រោមការឃុំឃាំងពីសំណាក់នគរបាលសីលធម៌របស់ប្រទេសអ៊ីរ៉ង់។អ្នកនាង Amini វ័យ ២២ឆ្នាំ បានស្លាប់ បន្ទាប់ពីមានអាការសន្លប់ ក្រោយការចាប់ខ្លួន នៅទីក្រុងតេអេរ៉ង់ ពីបទ «ស្លៀកពាក់មិនសមរម្យ» ដែលបញ្ហានេះទាក់ទាញបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជុំវិញសិទ្ធិរបស់ស្ត្រី នៅក្នុងប្រទេសអ៊ីរ៉ង់។ហេតុការណ៍នោះ បានបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងជាច្រើនឆ្នាំ ចំពោះបញ្ហានានា រាប់តាំងពីការរឹតបន្តឹងការគ្រប់គ្រងសង្គម និងនយោបាយ រហូតដល់ភាពលំបាកខាងសេដ្ឋកិច្ច ដែលបង្កឲ្យមានវិបត្តិភាពស្របច្បាប់ដ៏អាក្រក់បំផុតរបស់ប្រព័ន្ធគ្រប់គ្រងដែលយកច្បាប់វិន័យសាសនាជាធំនេះ អស់ជាច្រើនទសវត្សរ៍។ការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេលជាច្រើនខែ បានរាលដាលទៅជារូបភាបប្រឆាំងយ៉ាងធំបំផុត ចំពោះអាជ្ញាធរអ៊ីរ៉ង់ ក្នុងរយៈពេលជាច្រើនឆ្នាំ ដោយមនុស្សជាច្រើន បានអំពាវនាវឲ្យបញ្ចប់ការគ្រប់គ្រងជាងបួនទសវត្សរ៍ តាមច្បាប់វិន័យរបស់សាសនាឥស្លាមនេះ៕

គ្រោះមហន្តរាយទឹកជំនន់ បានធ្វើឲ្យទីក្រុងកំពង់ផែរបស់លីប៊ី រងការបំផ្លិចបំផ្លាញទាំងស្រុង

2023/09/16 11:47:48 pm        490
ទិដ្ឋភាពថតពីលើអាកាសនៃទីក្រុង Derna ជាទីក្រុងនៅឆ្នេរសមុទ្រនៃប្រទេសលីប៊ី ដែលស្ទើរតែត្រូវបានទឹកហូរនាំទៅអស់គ្មានសល់អ្វី ដោយគ្រោះទឹកជំនន់ដ៏មហន្តរាយ នាពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញពីទំហំនៃការបំផ្លិចបំផ្លាញនេះ។យោងតាមអឌ្ឍចន្ទក្រហមលីប៊ី បានឲ្យដឹងថា ទឹកជំនន់ដ៏ខ្លាំងក្លា ដែលបណ្តាលមកពីការបាក់ទំនប់ទឹកចំនួន២ ដោយសារមានភ្លៀងធ្លាក់ខ្លាំងពីព្យុះមេឌីទែរ៉ាណេ Daniel បានវាយប្រហារតំបន់ទាំងមូល ក្នុងទីក្រុង Derna កាលពីយប់ថ្ងៃអាទិត្យ តាមពេលវេលាក្នុងស្រុក ដោយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១១.៣០០នាក់ និងធ្វើឲ្យ ១០.០០០នាក់ផ្សេងទៀត បាត់ខ្លួន គិតត្រឹមថ្ងៃព្រហស្បតិ៍ (ទី១៤ ខែកញ្ញា)។តួលេខពីអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) កាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) បានបង្ហាញថា នៅក្នុងទីក្រុង Derna នេះ អគារចំនួន ២.២១៧អាគារ ត្រូវបានបំផ្លិចបំផ្លាញ។បណ្តាញទូរទស្សន៍សកលរបស់ប្រទេសចិន (CGTN) នៅថ្ងៃសៅរ៍ (ទី១៦ ខែកញ្ញា) នេះ បានចេញផ្សាយរូបភាពវីដេអូថតដោយយានដ្រូន ដែលបង្ហាញពីក្រុមជួយសង្គ្រោះធ្វើការដោយមិននឿយហត់ នៅទីកន្លែងនៃគ្រោះមហន្តរាយនោះ ដើម្បីស្វែងរកអ្នកនៅរស់។ក្នុងវីដេអូរយៈពេល ១នាទី ដែលត្រូវបានថត កាលពីថ្ងៃសុក្រ តំបន់ទាំងអស់ បានរងការខូចខាត ដោយអគារជាច្រើន ទាំងរលំបាក់ទៅជាគំនរកម្ទេចថ្ម ឬត្រូវបានទឹកហូរនាំចេញពីទីតាំងដើម។ គេឃើញថា ក្រុមជួយសង្គ្រោះ ជាមួយអ្នកជីករុករក កំពុងធ្វើការនៅតំបន់គ្រោះមហន្តរាយ កាយយកកម្ទេចថ្ម និងសង្ឃឹមថា រកឃើញអ្នកនៅរស់រានមានជីវិត៕

អាជ្ញាធរខណ្ឌដូនពេញ ចុះណែនាំដល់ម្ចាស់អាជីវកម្ម រំលោភចិញ្ជើមផ្លូវជាប្រចាំក្នុងមូលដ្ឋាន

2023/09/16 10:12:52 pm        125
ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញបានបន្តយកចិត្តទុកដាក់ពីបញ្ហាបរិស្ថានអនាម័យ និងសណ្ដាប់ធ្នាប់​សាធារណៈជាប្រចាំទាំងយប់ទាំងថ្ងៃ ដើម្បីរក្សាសោភ័ណភាពទីក្រុងភ្នំពេញ ព្រោះមូលដ្ឋាន​ខណ្ឌដូនពេញ ​ជាទីប្រជុំជននិងរមណីយដ្ឋានជាច្រើន មានភ្ញៀវជាតិ និងអន្តរជាតិច្រើនផងដែរ មកលេងកម្សាន្ត។ជាក់ស្ដែងនៅយប់ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ ២០២៣នេះ លោក ចាប ឌីណា អភិបាលរងនៃ​គណៈអភិបាលខណ្ឌ​ដូនពេញពេញ​បានដឹកនាំគណៈបញ្ជាការឯកភាព​ខណ្ឌចុះអប់រំណែនាំ​ដល់ម្ចាស់អាជីវកម្ម គ្រប់ប្រភេទដែលប្រកបអាជីវកម្មតាមដងផ្លូវលេខ១៣០ ​ផ្លូវលេខ១៣៦ ជារួមក្នុងមូលដ្ឋាន​សង្កាត់ផ្សារកណ្ដាលទី១ ​ខណ្ឌដូនពេញ ​ដែលប្រើប្រាស់​ចិញ្ចឹមផ្លូវ​លើសពី១ភាគ៣ សូមឲ្យរក្សាចិញ្ចើម​ផ្លូវដើម្បីឲ្យអ្នកថ្មើជើងងាយស្រួលធ្វើដំណើរ។លោក ចាប ឌីណា អភិបាលរងទទួលបន្ទប់បរិស្ថានអនាម័យសណ្ដាប់ធ្នាប់សាធារណៈ ​បានឲ្យ BTV ដឹងថា ដោយមានការចង្អុលបង្ហាញពីលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌភ្នំពេញ​បានចាត់ឲ្យលោក ចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ​រៀបចំបរិស្ថានអនាម័យជាប្រចាំ​ជាពិសេស​ តាមដងផ្លូវសំខាន់ៗ ​ដើម្បីរក្សាចិញ្ចើមផ្លូវជូនពលរដ្ឋអ្នកធ្វើដំណើរ​ដោយថ្មើរជើង និង ណែនាំដល់​ក្រុមអាជីវករប្រកបអាជីវកម្ម ក្លឹប ខារ៉ាអូខេ ​និងបារបារាំងជាដើម នៅតាមដងផ្លូវឲ្យរក្សា​ចិញ្ចើមផ្លូវ និងរក្សាសោភ័ណ្ឌភាព រាជធានីភ្នំពេញយើងដើម្បីឲ្យភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ​មកទស្សនា​និងបទលេងកម្សាន្ត។លោកអភិបាលរង បានបន្ថែមទៀតថា ការធ្វើអាជីវកម្មរដ្ឋបាលខណ្ឌមិនមានការហាមឃាត់ទេ តែត្រូវរក្សាបានសណ្តាប់ធ្នាប់ របៀបរៀបរយ ​អនាម័យបរិស្ថានល្អ​ ។ បន្ថែមទៀតនោះ លោកអភិបាលរងបានសូមឲ្យអាជីវករកុំគិតថា អាជ្ញាធរមករំខានការប្រកប​អាជីវកម្ម​របស់ពួកគាត់ ​គឺចុះមករៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ និងថែរក្សាសន្តិសុខ​សុវត្ថិភាព​ជូនម្ចាស់ប្រកបអាជីវកម្មទាំង​អស់ព្រោះតំបន់​ដែលគ្មាន​ក្មេង​ទំនើងតំបន់​ដែល​មាន​ភាពសន្តិសុខល្អនោះភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្តកាន់តែច្រើន។ ជាចុងក្រោយអាជ្ញាធរ សូមអរគុណចំពោះការចូលរួមរបស់ ម្ចាស់ប្រកបអាជីវកម្មទាំងអស់គ្នា​ជាមួយអាជ្ញាធរ៕អត្ថបទ៖ កុម្ភៈ

បាក់ដំបូល នៅភាគខាងជើងប្រទេសឥណ្ឌា សម្លាប់មនុស្ស ៥នាក់

2023/09/16 09:49:27 pm        526
ក្រុមមន្ត្រីបាននិយាយ នៅថ្ងៃសៅរ៍ (ទី១៦ ខែកញ្ញា) នេះ ថា មនុស្ស ៥នាក់ បានស្លាប់បន្ទាប់ពីមានការរលំបាក់ដំបូលផ្ទះមួយខ្នងនៅក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា ហើយបើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ជនរងគ្រោះ កំពុងសម្រាកលង់លក់ នៅពេលឧបទ្ទវហេតុនោះ បានកើតឡើង នៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះ។យោងតាមការស៊ើបអង្កេតបឋម បានឲ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅតំបន់លំនៅឋានផ្លូវដែកដែលគេបោះបង់ចោល និងដែលត្រូវបានបញ្ជាឲ្យចាកចេញ។ មូលហេតុនៃការបាក់រលំនេះ នៅមិនទាន់ដឹងច្បាស់នោះទេ។ផ្ទះសម្បែងផ្សេងទៀត នៅតំបន់តាំងទៅលំនៅនេះ ឥឡូវនេះ កំពុងត្រូវបានត្រួតពិនិត្យ ហើយអាជ្ញាធរផ្លូវដែកនឹងបើកការស៊ើបអង្កេត ដើម្បីរើផ្ទះផ្សេងទៀត តាមការកំណត់របស់ក្រុមមន្ត្រី៕

ប្រជាជនអូស្ត្រាលីនាំគ្នាសម្រុកទៅឆ្នេរ Bondi ខណៈរលកកម្ដៅនៅដើមនិទាឃរដូវ ឡើងខ្ពស់

2023/09/16 09:27:58 pm        516
អាកាសធាតុ បានឡើងក្ដៅខ្លាំង សម្រាប់ផ្នែកខ្លះនៃភាគខាងកើតប្រទេសអូស្ត្រាលី នៅថ្ងៃសៅរ៍ (ទី១៦ ខែកញ្ញា) នេះ ខណៈរលកកម្ដៅ បានចាប់ផ្ដើមមកដល់ ពោលគឺមានរយៈពេល ២សប្ដាហ៍ បន្ទាប់ពីការបញ្ចប់នូវរដូវរងាដ៏ក្តៅបំផុតរបស់ប្រទេសនេះ ក្នុងប្រវត្តិសាស្ត្រ។រលកកម្ដៅ ដែលត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ថ្ងៃពុធ (ថ្ងៃទី២០ ខែកញ្ញា) ត្រូវបានគេព្យាករថា នឹងឡើងដល់ទៅជាង ៣០អង្សាសេ នៅទីក្រុងស៊ីដនី ដែលយ៉ាងហោចណាស់ឡើង ១០អង្សាសេ លើសពីកម្រិតមធ្យម។ការឡើងកម្ដៅ បានកើតមាន នៅមួយថ្ងៃមុនការរត់ប្រណាំងម៉ារ៉ាតុងទីក្រុងស៊ីដនី ដោយមនុស្សជាច្រើនមានក្ដីបារម្ភអំពីផលប៉ះពាល់នៃអាកាសធាតុ និងគុណភាពខ្យល់មិនល្អពីកម្ដៅដ៏ហួតហែង ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកចូលរួមចំនួន ៤២.០០០នាក់។ជាមួយគ្នានេះ អាជ្ញាធរ ក៏បានបង្កើនការព្រមានកម្រិតខ្ពស់ផងដែរ អំពីគ្រោះអគ្គិភ័យ សម្រាប់ទីក្រុងស៊ីដនី និងតំបន់ នៅជុំវិញ៕

ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃនៅហាវ៉ៃ ធ្លាក់មកត្រឹម៩៧នាក់

2023/09/16 08:48:56 pm        450
ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃ កាលពីខែមុន នៅលើកោះ Maui របស់រដ្ឋហាវ៉ៃ បានធ្លាក់ចុះមកនៅត្រឹម 97នាក់ ហើយឥឡូវនេះ មនុស្សបាត់ខ្លួន មានចំនួន ៣១នាក់។ នេះបើយោងតាមអភិបាលរដ្ឋហាវ៉ៃលោក Josh Green ដែលបានប្រាប់ទូរទស្សន៍ CNN នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា)។កាលពីសប្តាហ៍មុន លោក Green បាននិយាយថា អ្នកស្លាប់មានចំនួន ១១៥នាក់ ហើយមនុស្ស ៦៦នាក់បានបាត់ខ្លួន។លោក Green បានប្រាប់ថា៖ «ចំនួនអ្នកស្លាប់ បានធ្លាក់ចុះ ដោយសារតែយើងមានអ្នកជំនាញផ្នែកនរវិទ្យារបស់ក្រសួងការពារជាតិ ដែលអាចវិនិច្ឆ័យហ្សែនកម្រិតខ្ពស់ជាងនេះ។ ពួកគេអាចប្រាកដថា ពួកយើងមិនបានបន្ថែមសោកនាដកម្ម ចំពោះមនុស្ស ដែលយើងបាត់បង់នោះទេ»។សូមបញ្ជាក់ថា ភ្លើងឆេះវាលស្មៅ កាលពីថ្ងៃទី៨ ខែសីហា បានឆាបឆេះយ៉ាងរហ័សដល់មូលដ្ឋានភ្នំភ្លើងមួយ រហូតរាលដាលទៅដល់ទីក្រុងរមណីយដ្ឋានទេសចរណ៍ Lahaina ដោយបានបំផ្លាញ ឬធ្វើឲ្យខូចខាតដល់អគារប្រមាណ ២.២០០ខ្នង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញឱ្យយុវជនបង្កើនការស្រាវជ្រាវ និងធ្វើនវានុវត្តន៍ ដោះស្រាយដល់ការធ្វើធុរកិច្ច
09/12/2026 07:09 PM
ផ្ទះទេវតាទី៣៣៩ និង៣៤០ ចំនួន២ខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តតាកែវ
09/12/2026 06:09 PM
កម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
09/12/2026 06:09 PM
ព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ
09/12/2026 05:09 PM
ជប៉ុនថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអ៊ូឌីត
09/12/2026 05:09 PM
នាវាផ្ទុកយន្តហោះចម្បាំងGeorgeWashington របស់អាមេរិក ចុះប្រតិបត្តិការហោះហើរ នៅពេលយប់
09/12/2026 05:09 PM
ក្រុមហ៊ូទីអះអាងថា បានបាញ់ទម្លាក់យន្តហោះចម្បាំងអារ៉ាប៊ីសាអ៊ូឌីត ៩គ្រឿង ចាប់តាំងពីថ្ងៃទី៣ ខែកញ្ញា
09/12/2026 05:09 PM
ប្រធានាធិបតីអ៊ីរ៉ង់ ប្តេជ្ញាមិនចុះចាញ់នឹងសម្ពាធសេដ្ឋកិច្ចរបស់អាមេរិក
09/12/2026 05:09 PM
ប្រធានាធិបតីចិនធ្វើដំណើរទៅដល់ទីក្រុងញូវដែលី សម្រាប់កិច្ចប្រជុំកំពូល BRICS
09/12/2026 05:09 PM
កម្មវិធីផ្លាស់ប្តូរវប្បធម៌អន្តរជាតិស៊ីសេហារ៉ា – ភូមិកម្ពុជា រួមចំណែកលើកកម្ពស់មិត្តភាព និងការយោគ យល់គ្នាទៅវិញទៅមករវាងប្រជាជនកម្ពុជា និងជប៉ុន
09/12/2026 04:09 PM