គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ

សន្តិសុខ និង សង្គម

ប្រទេសអេស្ប៉ាញជួបគ្រោះទឹកជំនន់ ក្រោយរលកកម្ដៅនៅក្នុងរដូវក្ដៅដ៏ធ្ងន់ធ្ងរ

2023/09/03 04:12:14 pm        524
ភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយព្យុះ បង្កឲ្យមានទឹកជំនន់ទូទាំងភាគខាងជើង និងខាងលិចរបស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃចុងសប្ដាហ៍នេះ បន្ទាប់ពីរលកកម្ដៅជាបន្តបន្ទាប់បានដុតរោលប្រទេសនេះ ពេញមួយរដូវក្ដៅ។ បន្ទាប់ពីសីតុណ្ហភាពហក់ឡើងខ្ពស់កាលពីខែសីហា ប្រទេសនេះ បានរងគ្រោះភ្លៀងធ្លាក់ខ្លាំង ដែល ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ AEMET និយាយថា គេរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ថ្ងៃចន្ទទី៤កញ្ញា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សពីរនាក់បានស្លាប់កាលពីថ្ងៃសៅរ៍ ខណៈពេលចុះទៅក្នុងជ្រោះហ្គ័រហ្គូល( Gorgol) ក្នុងតំបន់ អារ៉ាហ្គិន( Aragon) ដែលត្រូវបានវាយប្រហារដោយព្យុះ៕

ព្យុះទីហ្វុងហៃកួយ(Haikui)ជំរុញឲ្យតៃវ៉ាន់ជម្លៀសមនុស្សរាប់ពាន់នាក់ និងលុបចោលជើងហោះហើរ

2023/09/03 04:09:28 pm        504
ជើងហោះហើរក្នុងស្រុកត្រូវបានលុបចោល ហើយមនុស្សជិត៣.០០០ នាក់ត្រូវបានជម្លៀសចេញ ខណៈកោះតៃវ៉ាន់បានត្រៀមទប់ទល់ការមកដល់នៃព្យុះទីហ្វុងហៃកួយ (Haikui) នៅថ្ងៃអាទិត្យនេះ ដែលត្រូវបានគេរំពឹងថានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងមកកាន់ភាគខាងត្បូង និងខាងកើតរបស់កោះនេះ។គេបានព្យាករណ៍ថាព្យុះហៃកួយ (Haikui) នឹងវាយប្រហារនៅតំបន់ភ្នំ និងមានប្រជាជនតិចតួចរស់នៅឆ្ងាយពីភាគអាគ្នេយ៍នៃកោះតៃវ៉ាន់នៅរសៀលថ្ងៃអាទិត្យ។ ស្រុកនិងក្រុងនៅភាគខាងកើត និងខាងត្បូងបានលុបចោលថ្នាក់រៀន ហើយបានប្រកាសថ្ងៃឈប់សម្រាកសម្រាប់កម្មករ។ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃអ៊ីងវិន (Tsai Ing-wen) បានប្រាប់កិច្ចប្រជុំមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយថា នេះនឹងក្លាយជាព្យុះទីហ្វុងដំបូងគេដែលបានបោកបក់មកលើកោះនេះ ហើយឆ្លងកាត់ជួរភ្នំកណ្តាលរបស់កោះមួយនេះក្នុងរយៈពេល៤ ឆ្នាំ។សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោកស្រីសៃ(Tsai)បានដកស្រង់សម្តីរបស់លោកស្រីថា ប្រជាជនគួរតែជៀសវាងការចេញទៅក្រៅ ហើយកុំឡើងភ្នំ ទៅឆ្នេរសមុទ្រ នេសាទ ឬចូលរួមក្នុងកីឡាក្នុងទឹកជាដើម។ ព្យុះទីហ្វុងហៃកួយ (Haikui) គឺជាព្យុះដែលមានកម្លាំងខ្សោយជាងព្យុះទីហ្វុងសៅឡា(Saola) ដែលបានវាយប្រហារទីក្រុងហុងកុង និងខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃសៅរ៍៕

ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ តវ៉ាប្រឆាំងនឹង រដ្ឋប្រហារតាមផ្លូវតុលាការ

2023/09/03 04:06:22 pm        481
ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់បានចេញតវ៉ាតាមដងផ្លូវនានាក្នុងទីក្រុង តេល អាវីវ ( Tel Aviv) កាលពីថ្ងៃសៅរ៍ ថ្ងៃទី ២ ខែកញ្ញា តវ៉ាប្រឆាំងនឹងផែនការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់នាយករដ្ឋមន្ត្រី លោក បេន ចាមីន នេតានយ៉ាហ៊ូ (Benjamin Netanyahu) សម្រាប់សប្តាហ៍ទី ៣៥ ជាប់ៗគ្នា។ រូបភាពពីយានដ្រូនរបស់សារព័ត៌មាន Reuters បានបង្ហាញពីសមុទ្រនៃទង់ជាតិអ៊ីស្រាអែលជុំវិញមនុស្សដែលកាន់បដាធំៗ។កាលពីខែសីហា តុលាការកំពូលរបស់អ៊ីស្រាអែល បានចាប់ផ្តើមបើកសវនាការលើកដំបូងនៅក្នុងបណ្តឹងឧទ្ធរណ៍ជាបន្តបន្ទាប់ ដែលពាក់ព័ន្ធនឹងកំណែទម្រង់ប្រព័ន្ធតុលាការបង្កើតឡើងដោយលោក Netanyahu និងក្រុមចម្រុះស្តាំនិយមរបស់លោក ដែលបានបង្កើតវិបត្តិក្នុងស្រុកដែលមិនធ្លាប់មានពីមុនមក។ផែនការរបស់រដ្ឋាភិបាលបានធ្វើឲ្យមានការបែកបាក់គ្នាក្នុងចំណោមសាធារណៈជនអ៊ីស្រាអែល និងសូម្បីតែនៅក្នុងជួរយោធា ដែលត្រូវបានចាត់ទុកថាជាសក្តានុពលនៃការរលាយនយោបាយសម្រាប់សង្គមដ៏ប្រេះស្រាំមួយ ដោយការព្រួយបារម្ភអំពីការត្រៀមខ្លួនជាស្រេចចំពោះសង្គ្រាមត្រូវបានបញ្ចេញនៅលើភាគីទាំងពីរនៃការជជែកដេញដោលនេះ។ក្រុមអ្នកគាំទ្រច្បាប់អះអាងថាការធ្វើកំណែទម្រង់នេះ ផ្តល់តុល្យភាពឡើងវិញដល់សាខារដ្ឋាភិបាល ខណៈក្រុមអ្នករិះគន់និយាយថា ជាការដកតុល្យភាពអំណាចលើរដ្ឋាភិបាល៕

អ៊ីរ៉ាក់ដាក់បម្រាមគោចរនៅទីក្រុងគើគុក(Kirkuk) បន្ទាប់ពីភាពចលាចលក្នុងការតវ៉ារបស់គូប្រជែងដោយជនជាតិអារ៉ាប់ និងឃឺដ

2023/09/03 04:00:58 pm        465
ប្រភពពីនគរបាល និងកងកម្លាំងសន្តិសុខបាននិយាយថា ក្រុមបាតុករ៣នាក់ត្រូវបានបាញ់សម្លាប់ និង១៤នាក់ រងរបួសកាលពីចុងសប្ដាហ៍នេះអំឡុងការប៉ះទង្គិចគ្នារវាងក្រុមជនជាតិភាគតិច នៅក្នុង ទីក្រុងសំបូរដោយធនធានប្រេង គើគុក(Kirkuk) ភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលបានផ្ទុះឡើងបន្ទាប់ពីភាពតានតឹងរយៈពេល៤ថ្ងៃ មកនេះ។ យោងតាមក្រុមមន្ត្រីបាននិយាយថា បម្រាមគោចរត្រូវបានដាក់ក្នុងទីក្រុង គើគុក (Kirkuk) ភាគខាងជើងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីបាតុកម្មជាគូប្រជែងដោយអ្នកស្រុកឃឺដ និងអារ៉ាប់ បានឈានដល់អំពើហិង្សាដ៏សាហាវ ។យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោកកាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី មហាមឭេដ ស៊ីយ៉ា អាល់ ស៊ូដានី (Mohammed Shia al-Sudani) បានបញ្ជាឲ្យអនុវត្តន៍បម្រាមគោចរនៅក្នុងទីក្រុងនេះ ក៏ដូចជា ប្រតិបត្តិការសន្តិសុខយ៉ាងទូលំទូលាយនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយកុបកម្ម ។លោកបានអំពាវនាវដល់ភាគីទាំងអស់ចូលរួមទប់ស្កាត់ការប៉ះទង្គិចគ្នា និងការពារសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់ក្នុងអភិបាលកិច្ចខេត្ត គើគុក(Kirkuk) ។ភាពតានតឹងបានកើតឡើងជិតមួយសប្តាហ៍នៅក្នុងទីក្រុង Kirkuk ដែលមានជម្លោះជាប្រវត្តិសាស្ត្ររវាងរដ្ឋាភិបាលសហព័ន្ធនៅក្នុងរដ្ឋធានី បាកដាដ (Baghdad) និងក្រុមអាជ្ញាធរនៅក្នុងតំបន់ពាក់កណ្តាលស្វយ័តឃឺដនៅភាគខាងជើង៕

លោកហ្សេលិនស្គី អរគុណអង្គភាពច្បាប់ចំពោះការនាំរឿងក្ដីដែលមានជាយូរមកហើយទៅកាន់យុត្ដិធម៌

2023/09/03 03:53:36 pm        785
នៅក្នុងឯកសារយោងដែលមានន័យបញ្ឆិតបញ្ឆៀងមួយទៅនឹងដំណើរការក្ដីប្រឆាំងនឹង មហាសេដ្ឋីជំនួញ អ៊ុយក្រែនក្នាក់ ប្រធានាធបតីអ៊ុយក្រែន លោកវ៉្លូឌីមៀ ហ្សេលិនស្គី បានអរគុណអង្គភាពអនុវត្ដន៍ច្បាប់កាលពីថ្ងៃសៅរ៍ ចំពោះការដោះស្រាយរបស់ពួកគេនៅក្នុងការនាំយករឿងក្ដីដ៍យូរនេះ ទៅស្វែករកយុត្ដិធម៌។ទីភ្នាក់ងាសន្ដិសុខដ៍សំខាន់មួយរបស់អ៊ុយក្រែនបានចោទប្រកាន់មហាសេដ្ឋី ល័រ កូឡូម៉យស្គី ពីបទក្លែងបន្លំ និងសម្អាតប្រាក់កាលពីថ្ងៃសៅរ៍ ដោយបានហៅអ្នកជំនួញដ៏សំខាន់រូបនេះ នៅក្នុងចំណោមអ្នកជំនួញជាច្រើននាក់ក្នុងប្រទេសថា ជនសង្ស័យម្នាក់នៅក្នុងការស៊ើអង្កេតបទឧក្រិដ្ឋ។សកម្មភាពប្រឆាំងនឹងលោកកូឡូម៉យស្គី ដែលជាអ្នកមានបំផុតម្នាក់ក្នុងចំណោមអ្នកមានបំផុតជាច្រើននាក់ ក្នុងប្រទេសអ៊ុយក្រែន និងជាអ្នកធ្លាប់គាំទ្រលោកហ្សេលិនស្គី នៅក្នុងការបោះឆ្នោតក្នុងឆ្នាំ២០២៩ បានធ្វើឡើងខណៈដែលក្រុងគីវ កំពុងព្យាយាមធ្វើឲ្យមានសញ្ញារីកចំរើននៅក្នុងអំឡុង បង្រ្កាបអំពើពុករលួយក្នុងប្រទេសដែលកំពុងមានសង្រ្គាមនោះ៕អត្ថបទ មករា  

ក្រុមអ្នកគាំទ្ររដ្ឋប្រហារនីហ្សេ អំពាវនាវឲ្យឯកអគ្គរដ្ឋទូតបារាំង និងកងទ័ពចាកចេញពីប្រទេសនេះ

2023/09/03 03:49:31 pm        474
មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅរដ្ឋធានីញ៉ាម៉េ(Niamey)របស់ប្រទេសនីហ្សេ ដោយទាមទារឲ្យប្រទេសបារាំងដកឯកអគ្គរដ្ឋទូត និងកងទ័ពរបស់ខ្លួនចេញពីប្រទេសអាហ្វ្រិកខាងលិចមួយនេះ ខណៈមេដឹកនាំយោធាថ្មីរបស់ខ្លួនបានចោទប្រកាន់អតីតអាណានិគមអំណាចថាបាន "ជ្រៀតជ្រែក"ការងារផ្ទៃក្នុងរបស់ប្រទេសនេះ ។ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅជិតមូលដ្ឋានយោធាមួយកន្លែងស្នាក់នៅរបស់ទាហានបារាំងកាលពីថ្ងៃសៅរ៍បន្ទាប់ពីការអំពាវនាវរបស់អង្គការសង្គមស៊ីវិលមួយចំនួនជាអរិភាពចំពោះវត្តមានយោធាបារាំង។ ពួកគេបានលើកផ្ទាំងបដាប្រកាសថា កងទ័ពបារាំងចាកចេញពីប្រទេសរបស់យើងទៅ។រដ្ឋាភិបាលយោធារបស់នីហ្សេ ដែលបានដណ្ដើមអំណាចកាលពីថ្ងៃទី ២៦ ខែកក្កដា បានចោទប្រកាន់ប្រធានាធិបតីបារាំង លោក Emmanuel Macron ថាបានប្រើវោហាសាស្ត្របំបែកបំបាក់នៅក្នុងការអត្ថាធិប្បាយរបស់លោកអំពីរដ្ឋប្រហារ និងស្វែងរកការដាក់ទំនាក់ទំនងរវាងអាណានិគមនិយមជាមួយអតីតអាណានិគមរបស់ខ្លួន។ លោក Macron បានគាំទ្រប្រធានាធិបតី មហាម៉េដ បាហ្សូម( Mohamed Bazoum) ដែលត្រូវបានទម្លាក់ពីតំណែង ហើយបានបដិសេធមិនទទួលស្គាល់មេដឹកនាំថ្មីរបស់នីហ្សេ។ លោក ស៊ីលវ្យាំង អ៊ីត ( Sylvain Itte) ឯកអគ្គរដ្ឋទូតបារាំងបានបន្តការងារនៅក្នុងប្រទេសនីហ្សេ បើទោះបីជាមានពេលកំណត់៤៨ម៉ោងក្នុងការចាកចេញពីប្រទេស ដែលបានផ្តល់ឲ្យជាងមួយសប្តាហ៍មុនក្តី ការសម្រេចចិត្តមួយរបស់លោក Macron បាននិយាយថាលោក អបអរសាទរ៕

ការស៊ើបអង្កេតនៅតែបន្ត ខណៈចំនួនអ្នកស្លាប់ក្នុងអគ្គិភ័យនៅទីក្រុងចូហាណេស្បើក ប្រទេសអាហ្វ្រិកខាងត្បូង ឡើងដល់៧៦នាក់

2023/09/03 03:45:47 pm        395
ក្រុមអាជ្ញាធរក្នុងតំបន់ក្នុងទីក្រុង ចូហាណេស្បើក (Johannesburg) ប្រទេសអាហ្រ្វិកខាងត្បូងកំពុងស៊ើបអង្កេតមូលហេតុនៃការឆេះដ៏សន្ធោសន្ធៅដែលបានបំផ្លិចបំផ្លាញអគារកាន់កាប់ដោយខុសច្បាប់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដោយបានឆក់យកជីវិតមនុស្សរាប់សិបនាក់។ ចំនួនអ្នកស្លាប់ក្នុងឧបទ្ទវហេតុនេះបានកើនឡើងដល់ ៧៦ នាក់នៅថ្ងៃចុងសប្ដាហ៍នេះ បន្ទាប់ពីមន្ទីរសុខាភិបាលបានបញ្ជាក់ថាជនរងគ្រោះដែលរងរបួសពីរនាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ។ មុនពេលមានអគ្គិភ័យនេះ មនុស្សប្រមាណ ២០០នាក់កំពុងរស់នៅក្នុងអគារមួយនេះ។អង្គភាពផ្ដល់សេវាសង្គ្រោះបន្ទាន់បានស្រាវជ្រាវយ៉ាងម៉ត់ចត់លើអគារនេះ ប៉ុន្តែ គេពុំបានរឃើញជនរងគ្រោះបន្ថែមទៀតនោះទេ។ពួកគេបានបញ្ចប់ការងាររបស់ពួកគេកាលពីថ្ងៃសុក្រ ហើយបានប្រគល់ការស៊ើបអង្កេតទៅកងកម្លាំងនគរបាលជាតិរបស់ប្រទេសវិញ។លោក រ៉ូប៊ើត ម៉ូឡោដហ្ស៊ី (Robert Mulaudzi) មកពីសេវាសង្គ្រោះបន្ទាន់នៃទីក្រុង ចូហេណេស្បើក (Johannesburg) បាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យបានចូលទៅក្នុងអគារនោះដើម្បីឲ្យប្រាកដថាជាន់ទាំងអស់គឺបានស្វែងរករួចរាល់អស់ហើយ។ បន្ទាប់មកពីទីនោះ យើងនឹងប្រគល់កន្លែងកើតហេតុទៅឲ្យសេវានគរបាលអាហ្វ្រិកខាងត្បូងសម្រាប់ការស៊ើបអង្កេតបន្ថែមទៀត។ អ្នកត្រូវតែយល់ថានេះជាកន្លែងកើតហេតុឧក្រិដ្ឋកម្មដូច្នេះ៕

មនុស្សជាងមួយរយនាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា រវាងជនជាតិអេរីទ្រីក្នុងក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល

2023/09/03 03:37:33 pm        154
មនុស្សជាង១០០នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សានៅទីក្រុងតេលអាវីវ(Tel Aviv)កាលពីថ្ងៃសៅរ៍ ទី២ ខែកញ្ញា រវាងក្រុមអ្នកគាំទ្ររដ្ឋាភិបាលអេរីទ្រី ដែលកំពុងប្រារព្ធព្រឹត្តិការណ៍ ទិវាប្រទេសអេរីទ្រី (Eritrea Day) និងគូប្រជែងលោកប្រធានាធិបតី អ៊ីសៃយ៉ាស់ អាហ្វវ៉េគី (Isaias Afwerki) ។ក្រុមអ្នកសារព័ត៌មានដែលនៅកន្លែងកើតហេតុបានប្រាប់សារព័ត៌មាន Reutersថា នគរបាលអ៊ីស្រាអែលបានបាញ់គ្រាប់បែកផ្សែងដើម្បីបំបែកការប៉ះទង្គិចគ្នា ខណៈក្រុមអ្នកតវ៉ាមួយចំនួន បានគប់ដុំថ្មទៅលើនគរបាល និងដុតធុងសំរាម។ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីក្រុមអ្នកគាំទ្ររដ្ឋាភិបាលអេរីទ្រី វាយដំក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលដោយប្រើដំបង។ ក្រុមមន្ត្រីពេទ្យអ៊ីស្រាអែលបាននិយាយថា មនុស្សជាង ១១០ នាក់ត្រូវបានគេព្យាបាលរបួស ក្នុងនោះមាននគរបាលប្រហែល ៣០ នាក់។អំពើហិង្សាបានផ្ទុះឡើងជុំវិញព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយស្ថានទូតអេរីទ្រី ដើម្បីប្រារព្ធទិវាបដិវត្តន៍នៅថ្ងៃទី ១ ខែកញ្ញា ដែលរំលឹកដល់ការចាប់ផ្តើមនៃសង្គ្រាមឯករាជ្យអេរីទ្រីប្រឆាំងនឹងប្រទេសអេត្យូពីក្នុងឆ្នាំ ១៩៦១ ។ លោកអ៊ីសៃយ៉ាស់ (Isaias) បានគ្រប់គ្រងចាប់តាំងពីប្រទេស អ៊ីរីទ្រី ទទួលបានឯករាជ្យនៅឆ្នាំ ១៩៩៣។ ក្រុមសិទ្ធិមនុស្សបានថ្កោលទោសរដ្ឋាភិបាលរបស់លោកថាមានការគាបសង្កត់យ៉ាងខ្លាំង ហើយប្រទេសនេះស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបចំពោះការរំលោភបំពាននានា។យោងតាមអង្គការដែលផ្តល់ជំនួយដល់ជនភៀសខ្លួន Assaf ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិអេរីទ្រី ប្រហែល ២៥.៥០០នាក់ បច្ចុប្បន្នរស់នៅក្នុងប្រទេសអ៊ីស្រាអែល ៕

កូរ៉េខាងជើង ចាប់ផ្ដើមធ្វើសមយុទ្ធវាយប្រហារអាវុធនុយក្លេអ៊ែរ កលយុទ្ធដើម្បីកំញើញសត្រូវ

2023/09/03 12:49:45 pm        238
ខណៈដែលមេដឹកនាំគីមជុងអ៊ុន កំពុងត្រួតពិនិត្យមើលរោងចក្រផលិតនាវា និងរោងចក្រផលិតគ្រាប់ រំសេវនោះ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានរាយការនៅថ្ងៃអាទិត្យនេះថា ប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធបែបវាយប្រហារប្រដូចការពុតអាវុធនុយក្លេអ៊ែរ កលយុទ្ធព្រមៗគ្នាមួយ ដែលក្នុងនោះរួមមាន មីស៊ីលតម្រង់គោលដៅរយៈចម្ងាយឆ្ងាយពីរដើមផងដែរ។ទូរទស្សន៍ KRTរបស់រដ្ឋកូរេខាងជើង បាននិយាយថា សមយុទ្ធនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ដើម្បីព្រមានសត្រូវថា ប្រទេសនេះ អាចនឹងត្រៀមជាស្រេចនៅក្នុងករណីដែលមានសង្រ្គាមនុយក្លេអ៊ែរ កើតឡើង ខណៈដែលក្រុងព្យុងយ៉ាង បានប្ដេជ្ញាម្ដងទៀតថា ត្រូវតែពង្រឹងការការពារដោយយោធា ប្រឆាំង នឹងក្រុងវ៉ាស៊ិនតោននិងក្រុងសេអ៊ូល។មីស៊ីលតម្រង់គោលដៅពីរគ្រាប់ ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរសិប្បនិមិត្តនោះ ត្រូវបានគេបាញ់ឆ្ពោះទៅរកសមុទ្រ ខាងលិចនៃឧបទ្វិបកូរ៉េ ហើយអាចហោះបានចម្ងាយ ១.៥០០គីឡូម៉ែត និងក្នុងរយៈកម្ពស់១៥០ម៉ែត។នៅក្នុងសេចក្ដីរាយការដោយឡែកមួយទៀត ទីភ្នាក់ងាពត៌មាន KCNA បានចេញផ្សាយរូបថតជាច្រើនសន្លឹករបស់លោកគីម និងបាននិយាយថា លោកគីមបានអញ្ជើញទៅទស្សនកិច្ចនៅទីប្រជុំអគាររោងចក្រ ភូកយុង ម៉ាឈីន ខមផ្លេក(Pukjung Machine ) ដែលផលិតម៉ាស៊ីននាវា ហើយនិងរោងចក្រផលិត គ្រាប់រំសេវដ៏ធំមួយ ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកងទ័ពជើងទឹក របស់ក្រុងព្យុងយ៉ាង។ អត្ថបទ មករា (Maakara)

សណ្ឋាគារនានា ក្នុងក្រុងញូដេលី ប្រទេសឥណ្ឌា បង្កើនការទាក់ទាញ ដើម្បីទទួលស្វាគមន៍ គណៈប្រតិភូG20

2023/09/03 12:42:59 pm        239
សណ្ឋាគារនានាក្នុងក្រុងញូដេលី ត្រូវបានគេតុបតែងយ៉ាងពិសេស ដើម្បីទទួលស្វាគមន៍គណៈប្រតិភូបរទេសសម្រាប់ជំនួបកំពូលG20 ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៩កញ្ញាខាងមុខ។សណ្ឋាគារជាច្រើន កំពុងរៀបចំយ៉ាងពិសេស ដើម្បីផ្ដល់នូវការស្វាគមន៍ដ៏អស្ចារ្យមួយ ដល់ភ្ញៀវជាមួយនឹងពិធីវប្បធម៌មួយចំនួនទៀតផងដែរ។ ក្រុមមេចុងភៅ បាននិយាយថា បញ្ជីមុខម្ហូបចម្រុះពិសេសៗ ត្រូវបានរៀបចំជាស្រេច ដើម្បីបង្ហាញមុខម្ហូបលោកខាងលិចជាមួយនឹងរបៀបរបស់ជនជាតិឥណ្ឌា។ ជំនួបកំពូលរយៈពេល២ថ្ងៃ នឹងមានបញ្ជីឈ្មោះភ្ញៀវលំដាប់ខ្ពស់បំផុត ដែលឥណ្ឌាមិនធ្លាប់បានទទួលស្វាគមន៍មុន ចាប់ពីប្រធានាធិបតីអាមេរិក ចូដិនរហូតដល់នាយករដ្ឋមន្រ្ដីអង់គ្លេស រីស៊ី ស៊ូណាក់ និងរជ្ជទាយាទព្រះអង្គម្ចាស់ ម៉ូហាមេត ប៊ីន សាល់ម៉ាន់ មកពីរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។ អត្ថបទ មករា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សជិត៨០០០នាក់ស្លាប់ ឬបាត់ខ្លួនក្នុងដំណើរចំណាកស្រុកជនអន្តោប្រវេសន៍ឆ្នាំ២០២៥
04/22/2026 05:04 PM
កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ីរ៉ង់ដោយគ្មានការត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែរ គឺជាកំហុសឆ្គងមួយ
04/22/2026 05:04 PM
សង្គ្រាមជាមួយប៉ាគីស្ថាន ធ្វើឲ្យកុមារនៅតាមព្រំដែនអាហ្វហ្គានីស្ថានមិនបានចូលរៀន
04/22/2026 05:04 PM
​​សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជួបជាមួយរដ្ឋមន្រ្ដីការបរទេស និងរដ្ឋមន្រ្ដីការពារជាតិចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
04/22/2026 05:04 PM
នាវាបីគ្រឿង ត្រូវបានរងការបាញ់ប្រហារនៅក្នុងច្រកសមុទ្រ Hormuz ហើយក្រុមនាវិកមានសុវត្ថិភាព
04/22/2026 05:04 PM
អង្គការសហប្រជាជាតិទាមទារឲ្យមានច្រករបៀងមនុស្សធម៌សម្រាប់ជនភៀសខ្លួនស៊ីរី
04/22/2026 05:04 PM
ឯកអគ្គរដ្ឋទូតចិន៖ ចិន និងរុស្ស៊ី ត្រូវតែធ្វើការរួមគ្នា ដើម្បីធ្វើឲ្យពិភពលោកកាន់តែមានភាពធន់
04/22/2026 04:04 PM
ទីក្រុងឡុងដ៍ធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាយោធាស្តីពីបេសកកម្មរបស់បារាំង និងអង់គ្លេសនៅច្រកសមុទ្រ ហ័រមូស
04/22/2026 04:04 PM
រដ្ឋមន្រី្តសុខាភិបាល៖«ទោះតម្រូវការសេវាសុខាភិបាលកើនឡើង គុណភាព និងសេវាល្អត្រូវរក្សាឱ្យបាន»
04/22/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ អ៊ុយក្រែនបានស្នើឲ្យទួរគីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ រវាងលោក Zelenskyy និងលោក Putin
04/22/2026 04:04 PM