មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ទទួលយកទារកបោះបង់មករក្សាការពារ និងថែទាំបណ្តោះអាសន្ន ក្រោយឪពុកម្តាយដែលបានបោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ទាក់ទងនឹងបទល្មើសបោះបង់កូនរបស់ខ្លួន
សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងប្រតិបត្តិការ បង្រ្កាបមេខ្លោង និង​បក្ខពួក​ជួញ​ដូរ​គ្រឿង​ញៀន​ ​ក្នុង​ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៨នាក់
គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន
ស្នងការខេត្តកំពតបន្តតាមដានមន្ត្រីនគរបាល២រូបចំពោះរបាយការណ៍មិនប្រក្រតីអំពីគ្រោះថ្នាក់ចរាចរ

សន្តិសុខ និង សង្គម

បេសកកម្មភពព្រះចន្ទរបស់ឥណ្ឌា បញ្ជូនទិន្នន័យស្តីពីប្រវត្តិសីតុណ្ហភាពនៃប៉ូលខាងត្បូងរបស់ព្រះចន្ទមកផែនដី

2023/08/28 10:00:32 pm        162
ឥណ្ឌា៖ អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បាននិយាយកាលពីថ្ងៃអាទិត្យ (២៧សីហា) ថា បន្ទុកនៅលើយានចុះចតនៃបេសកកម្មព្រះចន្ទ ចន្ត្រាយាន-3 (Chandrayaan-3) របស់ប្រទេសឥណ្ឌា បានបញ្ជូនទិន្នន័យការសង្កេតដំបូងរបស់ខ្លួន អំពីប្រវត្តិសីតុណ្ហភាពនៃផ្ទៃប៉ូលខាងត្បូងរបស់ព្រះចន្ទមកផែនដី។អង្គការនេះបានបន្ថែមថា បន្ទុកដែលហៅថា ការពិសោធន៍លើផ្ទៃព្រះចន្ទ (ChaSTE) របស់យានចន្ត្រា បានវាស់ទម្រង់សីតុណ្ហភាពនៃផ្ទៃព្រះចន្ទជុំវិញប៉ូលខាងត្បូង ដើម្បីស្វែងយល់ពីឥរិយាបថកម្ដៅនៃផ្ទៃព្រះចន្ទ។ទីភ្នាក់ងារ ISRO បាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជាបណ្ដាញសង្គម Twitter ថា «បន្ទុកនោះមានឧបករណ៍ស៊ើបអង្កេតសីតុណ្ហភាព ដែលបំពាក់ដោយឧបករណ៍ជ្រៀតចូល ដែលមានសមត្ថភាពឈានដល់ជម្រៅ១០សង់ទីម៉ែត្រនៅក្រោមផ្ទៃព្រះចន្ទ។ទិន្នន័យក្រាបដែលបានបញ្ជូនមកនោះ បង្ហាញពីបម្រែបម្រួលសីតុណ្ហភាពនៃផ្ទៃព្រះច័ន្ទ ឬផ្ទៃនៅជិតភពព្រះចន្ទនៅជម្រៅផ្សេងៗ ដូចដែលបានកត់ត្រាក្នុងអំឡុងពេលការជ្រៀតចូលរបស់យាននេះ។ នោះគឺជាទម្រង់ដំបូងបង្អស់សម្រាប់សីតុណ្ហភាពប៉ូលខាងត្បូងរបស់ព្រះចន្ទ ចំណែកការសង្កេតលម្អិតកំពុងដំណើរការបន្តទៀត»។ ការវិវត្តន៍នេះបានកើតឡើងរយៈពេលបួនថ្ងៃ បន្ទាប់ពីបេសកកម្មអវកាសរបស់ឥណ្ឌា បានចុះចតដោយជោគជ័យលើផ្ទៃព្រះចន្ទនៅថ្ងៃទី២៣ ខែសីហា៕

សាលារៀនមួយកន្លែងនៅប្រទេសឥណ្ឌាត្រូវបានបិទ បន្ទាប់ពីគ្រូប្រាប់សិស្សឲ្យវាយមិត្តរួមថ្នាក់ជនជាតិម៉ូស្លីមរបស់ខ្លួន

2023/08/28 09:25:52 pm        222
ឥណ្ឌា៖ ក្រុមអាជ្ញាធរក្នុងរដ្ឋ Uttar Pradesh របស់ប្រទេសឥណ្ឌា បានបិទសាលាឯកជនមួយកន្លែង បន្ទាប់ពីគ្រូបង្រៀនម្នាក់របស់សាលានេះ បានប្រាប់ឱ្យសិស្សទះកំផ្លៀងមិត្តរួមថ្នាក់របស់ជនជាតិម៉ូស្លីមរបស់ពួកគេ។ ក្រុមមន្ត្រីបាននិយាយថា សាលារៀនឈ្មោះ Neha Public School ត្រូវបានបិទដោយសារតែគ្រឹះស្ថាននេះ «មិនបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់នាយកដ្ឋានអប់រំ»។ក្រុមមន្ត្រីបាននិយាយថា សិស្សានុសិស្សរបស់សាលានេះ នឹងត្រូវផ្លាស់ទៅសាលារៀនរដ្ឋាភិបាល ឬសាលាផ្សេងទៀតដែលនៅជិតនោះ។ ជាមួយគ្នានេះ អ្នកគ្រូនៅសាលាឯកជននេះឈ្មោះ Tripta Tyagi បានប្រាប់ទូរទស្សន៍ NDTV ថា អ្នកស្រីមិនខ្មាស់នឹងទង្វើរបស់ខ្លួននោះទេ។វីដេអូមួយបានបង្ហាញអ្នកស្រី Tyagi ប្រាប់សិស្សរបស់ខ្លួនឱ្យទះកំផ្លៀងមិត្តរួមថ្នាក់ជនជាតិមូស្លីមអាយុប្រាំពីរឆ្នាំ នៅសាលាឯកជនតូចមួយក្នុងសង្កាត់ Muzaffarnagar ត្រូវបានចែករំលែកជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីចុងសប្តាហ៍។ ឪពុករបស់ជនរងគ្រោះបានរាយការណ៍ប្រាប់នគរបាល ហើយបានដកកូនរបស់ខ្លួនចេញពីសាលា ប៉ុន្តែលោកមិនបានប្ដឹងនោះទេ។ វីដេអូនេះបានបង្កឱ្យមានការខឹងសម្បារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានអ្នកប្រើប្រាស់ជាច្រើនបាននិយាយថា គួរតែចាត់វិធានការប្រឆាំងនឹងគ្រូបង្រៀនម្នាក់នោះ៕

ការតវ៉ាបានផ្ទុះឡើងក្នុងប្រទេសលីប៊ី ជុំវិញការទាក់ទងជាមួយអ៊ីស្រាអែល

2023/08/28 09:22:45 pm        154
លីប៊ី៖ នាយករដ្ឋមន្ត្រីលីប៊ី បានផ្អាកតំណែងរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន បន្ទាប់ពីលោកស្រីបានជួបក្រៅផ្លូវការជាមួយសមភាគីអ៊ីស្រាអែល។ ប្រទេសលីប៊ី មិនទទួលស្គាល់អ៊ីស្រាអែលទេ ដោយសាររដ្ឋធានីទ្រីប៉ូលីគាំទ្របុព្វហេតុប៉ាឡេស្ទីន ហើយកិច្ចប្រជុំរវាងរដ្ឋមន្រ្តីទាំងពីរនោះបានបង្កឱ្យមានការតវ៉ាជាច្រើន។ការតវ៉ាទាំងនោះ បានផ្ទុះឡើងនៅក្នុងរដ្ឋធានីទ្រីប៉ូលី និងទីក្រុងមួយចំនួនទៀត បន្ទាប់ពីមានព័ត៌មាននៃកិច្ចប្រជុំនេះត្រូវបានផ្សាយ។ ផ្លូវជាច្រើនខ្សែត្រូវបានបិទ និងមានការដុតសំបកកង់ ហើយក្រុមបាតុករបានគ្រវីទង់ជាតិប៉ាឡេស្ទីន ទោះបីជាការតវ៉ាហាក់ដូចជាមានស្ថានភាពតួចតាចក៏ដោយ។អ៊ីស្រាអែលកំពុងព្យាយាមកសាងទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសអារ៉ាប់ និងមូស្លីមច្រើនជាងមុន ដូចជាប្រទេសលីប៊ី ដែលសម្បូរទៅដោយប្រេងនេះជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាប្រធានាធិបតីរបស់ប្រទេសលីប៊ី ដែលតំណាងឱ្យខេត្តចំនួនបីរបស់ខ្លួន បាននិយាយថា វាខុសច្បាប់ក្នុងការធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល។ប្រទេសលីប៊ី បានស្ថិតក្នុងភាពចលាចលអស់ជាច្រើនឆ្នាំ ដោយប្រទេសនេះបានបែងចែករវាងរដ្ឋាភិបាលបណ្តោះអាសន្ន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅទីរដ្ឋធានីទ្រីប៉ូលី និងគូប្រជែងមួយនៅភាគខាងកើត៕

ទាហានម៉ារីនអាមេរិក ៣នាក់ស្លាប់ ៨នាក់រងរបួសបន្ទាប់ពីការធ្លាក់យន្តហោះនៅអូស្ត្រាលី

2023/08/28 09:19:59 pm        149
អាមេរិក៖ អាជ្ញាធរនិយាយថា ទាហានម៉ារីនអាមេរិក៨នាក់បានស្ថិតនៅក្នុងមន្ទីរពេទ្យនៅថ្ងៃចន្ទនេះ ដែលម្នាក់ក្នុងចំណោមពួកគេ ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់ពី ការធ្លាក់យន្តហោះយោធា នៅប្រទេសអូស្ត្រាលីភាគខាងជើង បណ្តាលឲ្យមេបញ្ជាការរបស់ពួកគេ៣នាក់ស្លាប់។ កងម៉ារីន ២៣នាក់ បានជិះនៅលើយន្តហោះ Boeing MV-22B Osprey នៅពេលយន្តហោះបានធ្លាក់នៅកោះ Melville ភាគខាងជើងទីក្រុង Darwin កាលពីព្រឹកថ្ងៃអាទិត្យ អំឡុងសមយុទ្ធយោធា សម្រាប់កងទ័ពមានមូលដ្ឋានក្នុងតំបន់។រដ្ឋមន្ត្រីប្រចាំដែនដីភាគខាងជើងលោកស្រី Natasha Fyles បាននិយាយថាទាហានម៉ារីន៨នាក់នៅកំពុងទទួលការព្យាបាល ហើយលោកស្រីមានបំណងធានាដល់ក្រុមគ្រួសាររបស់ពួកគេថា ពួកគេកំពុងទទួលបានការថែទាំងល្អបំផុត ហើយយើងកំពុងធ្វើការដើម្បីធានាបានថា ពួកគេត្រូវបានគាំទ្រ។ អាជ្ញាធរបានចាប់ផ្តើមការស៊ើបអង្កេតចំពោះអ្វីដែលបានបណ្តាលឲ្យយន្តហោះធ្លាក់ ហើយកិច្ចប្រឹងប្រែងកំពុងធ្វើឡើងដើម្បីរកឲ្យឃើញសាកសពទាហានម៉ារីន៣នាក់ដែលបានស្លាប់។ ស្នងការនគរបាលដែនដីភាគខាងជើង លោក Michael Murphy បានប្រាប់អ្នករាយការណ៍ព័ត៌មាន ពីការរកឃើញ និងការស៊ើបអង្កេត ថានឹងអូសបន្លាយពេល ដែលនឹងនៅបន្តនិងស្មុគស្មា្ញញ ហើយក្រុម មន្ត្រីកំពុងរំពឹងថានឹងស្ថិតនៅទីតាំងធ្លាក់យន្តហោះរយៈពេលយ៉ាងហោចណាស់១០ថ្ងៃ។ កាលពីពេលដំបូងលោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ថា យន្តហោះបានបុកដី នៅក្នុងដីព្រៃ ប៉ុន្តែអ្នកឆ្លើយតបបន្ទាន់ ត្រូវបានគេជួយក្នុងកិច្ចប្រឹងប្រែងដំបូងរបស់ពួកគេនៅទីតាំងព្រលានយន្តហោះនៅក្បែរនោះ៕

រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបនិងអ៊ីតាលីពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី និងក្នុងតំបន់

2023/08/28 08:48:18 pm        193
អេហ្ស៊ីប៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក សាមេ សូគ្រី ( Sameh Shoukry) និងសមភាគីអ៊ីតាលីលោក អង់តូនីញ៉ូ តាចានី (Antonio Tajani) បានពិភាក្សាគ្នាកាលពីថ្ងៃអាទិត្យអំពីបញ្ហាទ្វេភាគី និងក្នុងតំបន់។ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ លោកតាចានី បានស្តាប់ពីការវាយតម្លៃរបស់សូគ្រីអំពីការវិវឌ្ឍនៅក្នុងប្រទេសនីហ្សេ និងវិធីដោះស្រាយវិបត្តិតាមរយៈមធ្យោបាយការទូត ដើម្បីការពារសន្តិសុខ និងស្ថិរភាពរបស់ប្រទេសនីហ្សេ និងក្នុងតំបន់នេះ។ពួកគេក៏បានពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសលីប៊ី ដែលលោកសូគ្រី បានជូនដំណឹងដល់សមភាគីអ៊ីតាលីរបស់លោកអំពីចក្ខុវិស័យរបស់ប្រទេសអេហ្ស៊ីបទាក់ទងនឹងការវិវឌ្ឍនៅក្នុងស្ថានភាពនយោបាយ និងសន្តិសុខ។លោកសូគ្រី ក៏បានពិនិត្យឡើងវិញនូវមធ្យោបាយ ដើម្បីគាំទ្រដំណោះស្រាយ ដែលធានាដល់ការរៀបចំការបោះឆ្នោតសភា និងប្រធានាធិបតី នៅក្នុងប្រទេសលីប៊ី នៅក្នុងឱកាសដំបូងបំផុត។លើសពីនេះទៀត អ្នកការទូតកំពូលទាំងពីរ បានដោះស្រាយលក្ខខណ្ឌទូទៅ និងបញ្ហាប្រឈមនានានៅក្នុងតំបន់មេឌីទែរ៉ាណេ រួមទាំងបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ផងដែរ៕

មនុស្សរាប់រយនាក់ត្រូវបានជម្លៀសបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានទឹកជំនន់ និងបំណាក់ដី

2023/08/28 08:06:57 pm        148
ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍នៅថ្ងៃចន្ទនេះថា ពលរដ្ឋរាប់រយនាក់ ត្រូវបានជម្លៀសចេញនៅប្រទេសចិនភាគខាងកើត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានទឹកជំនន់ និងបំណាក់ដី នៅក្នុងខេត្តជាច្រើន។រូបភាពបង្ហាញ លើបណ្តាញCCTV បានបង្ហាញពីបុគ្គលិកសង្គ្រោះបន្ទាន់ កំពុងជម្លៀសពលរដ្ឋវ័យចំណាស់នៅលើកៅអីវិលក្នុងទីក្រុង Xuchang( ស៊ូឆាង) ក្នុងខេត្ត Henan( ហ៊ើណាន) បន្ទាប់ពីទឹកជំនន់ បានកើនឡើងដល់ កម្ពស់៣.៣ហ្វីត ដែលកំពុងធ្វើឲ្យពលរដ្ឋជាប់គាំងខ្លួន។Yidu ជាទីក្រុងនៅខេត្ត Hubei បានចេញការប្រកាសអាសន្នព័ណ៌ក្រហម ដែលជាការព្រមានធ្ងន់ធ្ងរ នៅក្នុងប្រព័ន្ធប្រកាសអាសន្នអំពីអាកាសធាតុកម្រិតទី៤ ខណៈឃ្លីបវីដេអូ ដែលថតដោយ CCTV បានបង្ហាញពីយានយន្ត កំពុងបើកបរកាត់ផ្លូវមានទឹកជន់លិចខ្លាំង ហើយគ្រឿងចក្ររុញដី កំពុងសម្អាត កម្ទេចថ្មពីបំណាក់ដី។ប្រទេសចិន បានត្រៀមទប់ទល់ជាច្រើនសប្តាហ៍មកហើយ នូវទឹកភ្លៀងនិងទឹកជំនន់ ក្នុងពេលរដូវក្តៅមានសំណើមមិនប្រក្រតី។ កាលពីចុងខែកក្កដាព្យុះជាច្រើនបណ្តាលមកពីព្យុះទីហ្វុង Doksuri បានបណ្តាលឲ្យមានទឹកភ្លៀងក្នុងកំណត់ត្រាវាយបក់មកលើប្រទេសចិន ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ដោយទីក្រុងប៉េកាំងជួបប្រទះភ្លៀងធ្លាក់ខ្លាំងបំផុត ក្នុងរយៈពេល១៤០ឆ្នាំមកនេះ។

រដ្ឋមន្ត្រីការបរទេសរបស់លីប៊ី ត្រូវបានផ្អាកពីតំណែង បន្ទាប់ពីជួបជាមួយសមភាគីអ៊ីស្រាអែល

2023/08/28 08:04:34 pm        155
លីប៊ី៖ នាយករដ្ឋមន្ត្រីលីប៊ី បានផ្អាកតំណែងរដ្ឋមន្ត្រីការបរទេស លោកស្រី Najla Mangoush កាលពីថ្ងៃអាទិត្យ ហើយបានបញ្ជូនលោកស្រីទៅធ្វើការស៊ើបអង្កេត បន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនលោក Eli Cohen បានជួបលោកស្រីកាលពីសប្តាហ៍មុន បើទោះបីជាប្រទេសទាំងពីរនេះមិនមានទំនាក់ទំនងផ្លូវការជាមួយគ្នាក៏ដោយ។ សេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែលស្តីពីកិច្ចប្រជុំនេះ ដែលក្នុងនោះបាននិយាយថា រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន បង្កឱ្យមានការតវ៉ាតូចៗជាច្រើននៅក្នុងប្រទេសលីប៊ី ដែលមិនទទួលស្គាល់អ៊ីស្រាអែល។សេចក្តីថ្លែងការណ៍របស់នៃក្រសួងប្រទេសលីប៊ី បាននិយាយថា អន្តរកម្មនេះមិនរួមបញ្ចូល «ការពិភាក្សា កិច្ចព្រមព្រៀង ឬការពិគ្រោះណាមួយនោះទេ» ហើយបានបន្ថែមថា ក្រសួងបន្តការបដិសេធទាំងស្រុង និងយ៉ាងដាច់ខាតនៃការធ្វើឱ្យមានលក្ខណៈធម្មតាជាមួយអ៊ីស្រាអែល។ក្រសួងការបរទេសរបស់អ៊ីស្រាអែលបាននិយាយថា កិច្ចប្រជុំនេះត្រូវបានសម្របសម្រួលដោយរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani ដោយបន្ថែមថាពួកគេបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន និងជំនួយរបស់អ៊ីស្រាអែលក្នុងបញ្ហាមនុស្សធម៌ កសិកម្ម និងការគ្រប់គ្រងទឹក។ គោលនយោបាយការបរទេសលីប៊ី មានភាពស្មុគស្មាញដោយសារជម្លោះជាច្រើនឆ្នាំរបស់ខ្លួន និងការបែងចែកផ្ទៃក្នុងដ៏ជូរចត់របស់ខ្លួនជុំវិញការគ្រប់គ្រងរដ្ឋាភិបាល និងភាពស្របច្បាប់នៃចលនាណាមួយដែលធ្វើឡើងដោយរដ្ឋបាលទ្រីប៉ូលីមួយនេះផងដែរ៕

បេក្ខជនប្រធានាធិបតីសឹង្ហបុរី ជំរុញឱ្យជៀសវាងការយកការបោះឆ្នោតប្រធានាធិបតីធ្វើជាបញ្ហានយោបាយ

2023/08/28 08:02:25 pm        135
សឹង្ហបុរី៖ បេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតរបស់សឹង្ហបុរី លោក Tharman Shanmugaratnam បានជំរុញឱ្យបេក្ខជនដទៃទៀត ជៀសវាងការយកការបោះឆ្នោតប្រធានាធិបតី ទៅធ្វើនយោបាយ បន្ទាប់ពីបេក្ខភាពប្រធានាធិបតីលោក Tan Kin Lian ត្រូវបានគាំទ្រដោយប្រធានគណបក្សសឹង្ហបុរី ជឿនលឿន(PSP) គឺលោកបណ្ឌិត Tan Cheng Bock ។អ្នកនាំពាក្យម្នាក់មកពីក្រុមយុទ្ធនាការរបស់លោក Tharman កាលពីថ្ងៃអាទិត្យ (២៧ សីហា) បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយអំពីការយល់ព្រមរបស់លោកបណ្ឌិត Tan Kin ក្នុងការគាំទ្រលោក Tan Kin Lian ថា «លោក Tharman បានដាស់តឿនចំពោះបេក្ខជនប្រធានាធិបតីទាំងអស់ថា ត្រូវជៀសវាងការធ្វើនយោបាយលើការបោះឆ្នោតប្រធានាធិបតី»។ក្រៅពីលោកបណ្ឌិត Tan អ្នកនយោបាយប្រឆាំងផ្សេងទៀត ក៏បានគាំទ្រលោក Tan Kin Lian ផងដែរ។ កាលពីថ្ងៃអាទិត្យ បេក្ខជនប្រធានាធិបតីលោកោ Ng Kok Song បាននិយាយថា សមាជិកបក្សប្រឆាំងដែលគាំទ្រលោក Tan Kin Lian កំពុងព្យាយាមធ្វើឱ្យប្រជាជនសិង្ហបុរីមានការភាន់ច្រឡំ និងធ្វើឱ្យមាននិន្នាការនយោបាយ ដោយការប៉ុនប៉ងធ្វើនយោបាយលើការបោះឆ្នោតប្រធានាធិបតី។ អតីតប្រធានផ្នែកវិនិយោគ GIC រូបនេះបាននិយាយថា តាមរយៈការធ្វើដូច្នេះ សមាជិកបក្សប្រឆាំងទាំងនេះកំពុងបង្ខូចកិត្តិយសការិយាល័យប្រធានាធិបតី ដែលមិនឲ្យមានការប្រកាន់បក្សពួក៕

មនុស្ស៤នាក់ បានស្លាប់ ក្នុងហេតុការណ៍បាក់រលំអណ្តូងរ៉ែធ្យូងថ្ម នៅប្រទេសវៀតណាម

2023/08/28 08:00:04 pm        180
វៀតណាម៖ សារព័ត៌មានរដ្ឋ Thanh Nien ( ថាច់ នៀន) បានរាយការណ៍កាលពីថ្ងៃអាទិត្យ (២៨សីហា)ថា មនុស្ស៤នាក់បានស្លាប់ ក្នុងការបាក់រលំអណ្តូងរ៉ែធ្យូងថ្មនៅក្នុងមជ្ឈមណ្ឌលរុករករ៉ែ Quang Ninh ប្រទេសវៀតណាម។ សារព័ត៌មាន Thanh Nien បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅឯទីតាំងអណ្តូងរ៉ែមួយ ដែលដំណើរការដោយក្រុមហ៊ុនធ្យូងថ្ម Vang Danh ដែលជាអង្គភាពនៃក្រុមហ៊ុនរុករកធ្យូងថ្មរដ្ឋវៀតណាម Vinacomin ។ ក្រុមសង្គ្រោះបានទាញយកសាកសពកម្មកររ៉ែចំនួន៤នាក់ពីទីនោះ។សារព័ត៌មាននោះមិនបានប្រាប់ពីមូលហេតុនៃការបាក់រលំនោះទេ។ កាលពីខែមីនា ឧបទ្ទវហេតុស្រដៀងគ្នានេះបានកើតឡើងនៅអណ្តូងរ៉ែដែលធ្វើការនៅអណ្ដូងរ៉ែ Vang Danh ប៉ុន្តែគ្មាននរណាម្នាក់ស្លាប់ទេ។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅតែពឹងផ្អែកភាគច្រើនលើរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មជាប្រភពថាមពល។ ក្រុមហ៊ុនធ្យូងថ្ម Vinacomin បាននិយាយកាលពីឆ្នាំមុនថា គ្រោះថ្នាក់អណ្តូងរ៉ែបានសម្លាប់កម្មករអណ្តូងរ៉ែយ៉ាងហោចណាស់១៧នាក់ក្នុងរយៈពេល៩ខែដំបូងកាលពីឆ្នាំ២០២២ ក្នុងប្រទេសវៀតណាម៕

មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប អំពាវនាវឱ្យរុស្ស៊ីបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ

2023/08/28 07:57:22 pm        138
អឺរ៉ុប៖ កាលពីថ្ងៃសៅរ៍ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយរូប បានជំរុញឱ្យរុស្ស៊ីបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដែលបានផុតកំណត់កាលពីខែមុន។ អនុប្រធានប្រតិបត្តិគណៈកម្មាធិការអឺរ៉ុប លោក Valdis Dombrovskis បាននិយាយថា ការរឹតបន្តឹងរបស់រុស្ស៊ីលើការដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមសមុទ្រខ្មៅ កំពុងបង្កើតបញ្ហាមិនត្រឹមតែសម្រាប់ទីក្រុងគីវប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនផងដែរ។អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រថា ជំហររបស់រុស្ស៊ីមិនផ្លាស់ប្តូរទេ។ លោកបាននិយាយថា ប្រទេសរុស្ស៊ីនឹងត្រលប់ទៅកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិវិញយ៉ាងពេញលេញ ប្រសិនបើភាគីពាក់ព័ន្ធបំពេញតាមការសន្យារបស់ពួកគេ ហើយមិនជៀសវាងដោយសារការភ័យខ្លាចពីការសន្ទនាលើបញ្ហានេះ។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជួបជាមួយរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan ក្នុងទីក្រុងគីវកាលពីថ្ងៃសុក្រ ហើយបានពិភាក្សាអំពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។ ក្រោយមកនៅល្ងាចថ្ងៃនោះ លោក Fidan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ថា ការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ គឺជាអាទិភាពសម្រាប់ទីក្រុងអង់ការ៉ា ហើយខ្លួននឹងបន្តខិតខំប្រឹងប្រែងលើបញ្ហានេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត មើលពីកំពូលប្រាសាទភ្នំបាខែង
09/15/2026 01:09 PM
អនុប្រធានទី១ អាជ្ញាធរមីន៖ ជប៉ុនជាដៃគូដ៏សំខាន់ និងយូរអង្វែងរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន និងជាដៃគូសកម្មក្នុងការគាំទ្រសកម្មភាពមីនសកល
09/15/2026 01:09 PM
រដ្ឋមន្រ្តីសុខាភិបាល៖ «ច្រកចេញចូលតែមួយត្រូវមាន ភាពសាមញ្ញ ឆាប់រហ័ស តម្លាភាព ឌីជីថល និងសមាហរណកម្ម»
09/15/2026 01:09 PM
UN បង្ហាញការព្រួយបារម្ភខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់ជនស៊ីវិលនៅទូទាំងតំបន់ហ្កាហ្សា
09/15/2026 01:09 PM
កម្ពុជា និងដៃគូពាក់ព័ន្ធ រួមគ្នាដោះស្រាយសន្តិសុខថាមពល ខណៈ​វិបត្តិ​ប្រេង​ឥន្ធនៈ​សកល​កំពុង​គំរាម​កំហែង
09/15/2026 01:09 PM
ការប្រកួតជើងឯកអត្តពលកម្មជនពិការថ្នាក់ជាតិឆ្នាំនេះ ជា​ការ​ស្វែង​រក​កីឡាករ​ថ្មី​ត្រៀម​ចូល​រួម​កីឡា​អាស៊ី​នៅ​ជប៉ុន
09/15/2026 01:09 PM
យុវជនកម្ពុជា ប្តេជ្ញាអភិវឌ្ឍខ្លួនឱ្យក្លាយជាសហគ្រិនឆ្នើម ជំរុញកែច្នៃ និង​បង្កើត​ផលិតផល​ថ្មីៗ​លើ​ទីផ្សារ​
09/15/2026 12:09 PM
នាយករដ្ឋមន្ត្រីវ៉ានូអាទូ៖ ការលិចនាវាចម្លងសម្លាប់មនុស្ស២នាក់ និងជាង៣០នាក់ បាត់ខ្លួនអាចព្រោះតែដឹកមនុស្សលើចំណុះ
09/15/2026 12:09 PM
មន្ដ្រីទេសចរណ៍ រំពឹងព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នឹងបន្សល់ផលិតផល និងការចងចាំដ៏ល្អសម្រាប់ភ្ញៀវជាតិ-អន្ដរជាតិ
09/15/2026 12:09 PM
ពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តសៀមរាប
09/15/2026 12:09 PM