ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ
តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
អាជ្ញាធររាជធានីភ្នំពេញបន្តរកឃើញបទល្មើស Online Scams ពីរទីតាំងបន្ថែមទៀត
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់

សន្តិសុខ និង សង្គម

បន្ទាប់ពីសង្គ្រាម៩ខែ ប្រជាជនអ៊ីស្រាអែល តវ៉ាប្រឆាំងរដ្ឋាភិបាល និងទាមទារឱ្យដោះលែងចំណាប់ថ្នូរ

2024/07/08 10:23:55 am        105
ក្រុមអ្នកតវ៉ាអ៊ីស្រាអែលរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅខាងក្រៅលំនៅឋានឯកជនរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងទីក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យរដ្ឋាភិបាល លាលែងពីតំណែង និងទាមទារឲ្យមានការដោះលែងចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស នៅថ្ងៃប្រារព្ធខួប ៩ ខែ ចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា។ការតវ៉ាមួយផ្សេងទៀត ត្រូវបានធ្វើឡើងនៅលើផ្លូវធំក្នុងទីក្រុង Tel Aviv ដែលការតវ៉ាមានបំណងដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែល ឱ្យឈានដល់កិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរជាមួយក្រុមហាម៉ាស ដែលបាតុកម្មបានធ្វើឡើងនៅទូទាំងប្រទេស ដោយក្រុមបាតុករបានបិទផ្លូវ និងតវ៉ានៅតាមលំនៅឋានរបស់រដ្ឋមន្ត្រីរដ្ឋាភិបាល។យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឱ្យដឹងថា ការតវ៉ាបានចាប់ផ្តើមនៅម៉ោង ៦:២៩នាទី ព្រឹក ដែលត្រូវនឹងម៉ោងនៃការវាយលុកកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស លើអ៊ីស្រាអែល។ កិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា បន្ទាប់ពីសង្រ្គាមរយៈពេលប្រាំបួនខែ ទទួលបានសន្ទុះក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយក្រុមមន្ត្រី បានបង្ហាញសុទិដ្ឋិនិយម ប៉ុន្តែបាននិយាយថា គម្លាតនៅតែមានរវាងភាគីទាំងពីរ។

បាតុករប្រឆាំងក្រុមស្ដាំនិយមជ្រុលនៅបារាំង ប៉ះទង្គិចជាមួយនគរបាល ក្រោយចេញលទ្ធផល​បោះឆ្នោតសភា

2024/07/08 10:18:33 am        149
ក្រុមបាតុករបារាំង បានប៉ះទង្គិចគ្នាជាមួយនគរបាលកុបកម្មនៅទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃអាទិត្យ (៧ កក្កដា) បន្ទាប់ពីលទ្ធផលដែលបានព្យាករជាលើកដំបូងពីការបោះឆ្នោតសភាជុំទីពីររបស់ប្រទេសបារាំង ត្រូវបានប្រកាស ដែលក្នុងនោះសម្ព័ន្ធភាពឆ្វេងនិយម គណបក្សរណសិរ្សប្រជាប្រិយថ្មី (NFP) ឈរនៅលេខរៀងទី១ ដ៏ភ្ញាក់ផ្អើល នៅពីមុខក្រុមកណ្តាលនិយម ដែលស្ថិតក្នុងលេខរៀងទី២ និងក្រុមស្តាំនិយមជ្រុល ដែលទទួលបានលំដាប់ទី៣។ បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងក្រុមស្តាំនិយមជ្រុល ដោយគ្រវីទង់ជាតិបារាំង និងកាន់បដាដែលមានពាក្យសរសេរថា «រណសិរ្សប្រជាប្រិយថ្មីរបស់យើងគឺប្រឆាំងអាណានិគម និងប្រឆាំងការរើសអើងជាតិសាសន៍! តាមគ្រប់មធ្យោបាយចាំបាច់ ហើយអនុញ្ញាតឱ្យយើងបញ្ឈប់ការងើបឡើងនៃពួកហ្វាស៊ីសនិយម (ក្រុមផ្ដាច់ការ) មិនឱ្យកាន់អំណាច»។ ជាមួយនេះគ្នា ក្រុមអ្នកគាំទ្របក្ស NFP បានអបអរសាទរ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតសភាជុំទីពីរត្រូវបានប្រកាស ដោយផ្ដល់នូវជ័យជម្នះសម្រាប់សម្ព័ន្ធភាពឆ្វេងនិយម ដែលប្រមូលផ្តុំដោយក្រុមឆ្វេងនិយមប្រកាន់ជំហរតឹង (The hard left) ក្រុមសង្គមនិយម (The Socialists) និងក្រុមគណបក្សបៃតង (Greens)។មេដឹកនាំបក្សបៃតងបារាំង លោកស្រី ម៉ារីន តុងដឺលែរ (Marine Tondelier) កាលពីថ្ងៃអាទិត្យ បានប្តេជ្ញាថានឹងនាំមកនូវ «ការផ្សះផ្សារ យុត្តិធម៌សង្គម និងបរិស្ថាន» នៅក្នុងប្រទេសបារាំង ហើយខណៈពេលដែលនាងអបអរជ័យជម្នះរបស់បក្ស NFP លោកស្រី តុងដឺលែរ ក៏បានព្រមានអំពីអ្វីដែលលោកស្រីនិយាយថា អាចជាយប់មួយដែលពោរពេញដោយអំពើហិង្សាពីពួកស្ដាំនិយមជ្រុល៕

[UPDATE] ចំនួនអ្នកស្លាប់ ក្នុងទឹកជំនន់នៅរដ្ឋអាសាមរបស់ឥណ្ឌាកើនឡើងដល់៦៦នាក់ ក្រោយមានអ្នកស្លាប់៨នាក់បន្ថែម

2024/07/08 09:52:20 am        172
ស្ថានភាពនៅក្នុងរដ្ឋ អាសាម(Assam) របស់ឥណ្ឌាកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីមនុស្ស ៨ នាក់ រួមទាំងកុមារ ៣ នាក់បានស្លាប់ ក្រោយលង់ទឹកក្នុងទឹកជំនន់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ហើយចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ឆ្នាំនេះបានកើនឡើងដល់ ៦៦ នាក់។របាយការណ៍ស្ដីពីទឹកជំនន់បាននិយាយថា កាលពីថ្ងៃអាទិត្យ មនុស្សពីរនាក់បានស្លាប់នៅក្នុងស្រុក ឌូប្រ៊ី (Dhubri) និង ស្រុក ណាលបារី (Nalbari) និងម្នាក់នៅស្រុក កាចា(Cachar) ម្នាក់នៅស្រុក ហ្គូលប៉ារ៉ា (Goalpara) ម្នាក់នៅស្រុកដេម៉ាជី (Dhemaji)និងម្នាក់ទៀតនៅ ស្រុកស៊ីវ៉ាសាកា ( Sivasagar)។ ស្រុកមួយចំនួននៅក្នុងរដ្ឋនេះនៅតែមានស្ថានភាពធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យ ។ មនុស្សជាង ២លាន២សែន ៧៤ម៉ឺននាក់នៅក្នុងស្រុកចំនួន២៨ នៅតែរងផលប៉ះពាល់ដោយសារទឹកជំនន់។ ជាសរុប ភូមិចំនួន៣.៤៤៦ នៅតែស្ថិតនៅក្រោមទឹកនៅឡើយ ហើយទឹកជំនន់បានជន់លិចផ្ទៃដីដំណាំជិត៧ម៉ឺន ហិកតា។ មនុស្សសរុបចំនួន ៧៥៤.៧៩១ នាក់ត្រូវបានរងផលប៉ះពាល់នៅក្នុងស្រុក ឌូប្រ៊ី (Dhubri) តែមួយ ខណៈប្រជាពលរដ្ឋរាប់លាននាក់ទៀតក្នុងស្រុកមួយចំនួនកំពុងរងគ្រោះខ្លាំង៕

[UPDATE] មន្ត្រីនិយាយថា ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់នៅនេប៉ាល់ កើនឡើងដល់៦៧នាក់ ខណៈភ្លៀងនៅតែបន្ត

2024/07/08 09:37:27 am        277
ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លៀងរដូវមូសុង និងបំណាក់ដី នៅក្នុងប្រទេសនេប៉ាល់ បានកើនឡើងដល់ ៦៧ នាក់ ខណៈមនុស្ស ៣២ នាក់ត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួន និងជាង៤០ នាក់ផ្សេងទៀតបានរងរបួស។យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ(Xinhua) បានឲ្យដឹងថា នគរបាល នេប៉ាល់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា ជនរងគ្រោះមានបុរស៤១ នាក់ និងស្ត្រី ២៦ នាក់ ។ សេចក្តីថ្លែងការណ៍បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១.៤៤៥នាក់ នាក់មកពីស្រុកផ្សេងៗគ្នាត្រូវបានជួយសង្គ្រោះដោយជោគជ័យ និងជម្លៀសទៅកាន់គោលដៅមានសុវត្ថិភាព។យោងតាមក្រសួងមហាផ្ទៃ មនុស្សប្រហែល ៣៥.០០០ នាក់បានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ ជាពិសេសនៅតំបន់ទំនាបដែលគេស្គាល់ថាជាតំបន់ ធើរ៉ៃ (Terai) ។ ស្រុកជាង២០ ក្នុងចំណោមស្រុក៧៧ បស់ប្រទេសនេប៉ាល់ រងគ្រោះខ្លាំងជាងគេ ដោយសារទឹកជំនន់ និងបំណាក់ដី៕

មនុស្សស្លាប់៦នាក់ទៀតក្នុងគ្រោះទឹកជំនន់នៅរដ្ឋអាសាម ដែលនាំឲ្យអ្នកស្លាប់កើនឡើងដល់ ៥៨នាក់

2024/07/07 02:32:10 pm        195
ស្ថានភាពទឹកជំនន់នៅរដ្ឋ អាសាម (Assam) ប្រទេសឥណ្ឌានៅតែធ្ងន់ធ្ងរកាលពីថ្ងៃសៅរ៍ បើទោះបីជាមានភ្លៀងធ្លាក់តិចក៏ដោយ។ យោងតាមព្រឹត្តិបត្ររបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ នេះ (ASDMA) កាលពីល្ងាចថ្ងៃសៅរ៍ មនុស្ស ២,៣លាននាក់នៅទូទាំង ២៩ ស្រុកនៃរដ្ឋ អាសាម ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ ហើយមានមនុស្សស្លាប់៦ នាក់ទៀត កាលពីថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបដោយសារគ្រោះធម្មជាតិនេះ កើនឡើងដល់ ៥៨ នាក់។ ក្រុមមន្ត្រីបាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំង៦នាក់កាលពីថ្ងៃសៅរ៍ មានពីរនាក់ត្រូវបានរាយការណ៍ពីស្រុកចារៃដេអូ ( Charaideo) ខណៈម្នាក់ នៅស្រុកហ្គលប៉ារ៉ា (Goalpara) ម្នាក់ក្នុងស្រុក ម៉ូរីហ្គូន ( Morigaon) ម្នាក់ក្នុងស្រុក សូនីតពួរ ( Sonitpur) និងម្នាក់ស្រុក ទិនស៊ូគា (Tinsukia) ។ ក្មេងប្រុសអនីតិជនម្នាក់បានលង់ទឹកស្លាប់នៅក្នុងទីក្រុងហ្គូវ៉ាហាទី(Guwahati) កាលពីយប់ថ្ងៃព្រហស្បតិ៍ ។ រដ្ឋមន្ត្រីក្រសួងកិច្ចការមាតុភូមិលោក អាមីត សា (Amit Shah) បាននិយាយទៅកាន់នាយករដ្ឋមន្ត្រីប្រចាំរដ្ឋអាសាម លោក ហ៊ីម៉ាន់តា ប៊ីស្វា សាម៉ា (Himanta Biswa Sarma) អំពីស្ថានភាពទឹកជំនន់។ លោកបាននិយាយថា លោកនាយករដ្ឋមន្ត្រី Narendra Modi ឈរយ៉ាងរឹងមាំជាមួយប្រជាជន រដ្ឋអាសាម ហើយបានប្តេជ្ញាចិត្តក្នុងការផ្តល់ជំនួយដែលអាចធ្វើទៅបានដល់រដ្ឋរងគ្រោះ៕

វាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើសាលារៀននៅហ្កាហ្សា សម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់

2024/07/07 01:27:49 pm        144
មន្ត្រីប៉ាឡេស្ទីនបាននិយាយថា មនុស្សយ៉ាងហោចណាស់មនុស្ស ១៦ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើសាលារៀនមួយនៅតំបន់ហ្កាហ្សាស្ទ្រីប។ មនុស្សរាប់សិបនាក់ទៀតបានរងរបួស។យោងតាមក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុម ហាម៉ាស អគារនេះកំពុងផ្តល់ជម្រកដល់ជនភៀសខ្លួនរាប់ពាន់នាក់នៅជំរំជនភៀសខ្លួន នូសេរ៉ាត់(Nuseirat) នៅកណ្តាលតំបន់ហ្កាហ្សា។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានវាយប្រហារលើក្រុមភេរវករជាច្រើននាក់ដែលកំពុងប្រតិបត្តិការនៅក្នុងរចនាសម្ព័ន្ធស្ថិតនៅតំបន់នៃសាលារៀនអាល់ចូនី (Al-Jaouni) ។ជាមួយគ្នានោះដែរ មានសេចក្តីរាយការណ៍ថា មនុស្ស១០នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសដាច់ដោយឡែកមួយទៅលើផ្ទះមួយនៅឯជំរំនោះ។ សាក្សីដែលបានឃើញហេតុការណ៍នោះ បានប្រាប់សារព័ត៌មាន BBC ថា ការវាយប្រហារបានដាក់គោលដៅទៅលើជាន់ខាងលើនៃសាលារៀន ដែលស្ថិតនៅជិតផ្សារដ៏មមាញឹកមួយ។ ទូរទស្សន៍ BBC យល់ឃើញថា មនុស្សរហូតដល់ទៅ៧.០០០នាក់បានប្រើអគារនេះជាជម្រក៕

មនុស្ស ៨នាក់ស្លាប់ និង២លាននាក់ រងផលប៉ះពាល់ដោយសារទឹកជំនន់នៅបង់ក្លាដែស

2024/07/07 01:20:42 pm        116
ក្រុមមន្ត្រីបានបញ្ជាក់នៅចុងសប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសបង់ក្លាដែសក្នុងសប្តាហ៍នេះបានកើនឡើងដល់ ៨ នាក់ហើយ ដែលបណ្តាលឱ្យមនុស្សជាង ២ លាននាក់រងផលប៉ះពាល់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យទឹកនៅតាមទន្លេធំៗ ហក់ឡើងហៀរច្រាំងទន្លេ ។ប្រជាជាតិអាស៊ីខាងត្បូងដែលមានប្រជាជនចំនួន ១៧០ លាននាក់មួយនេះ ត្រូវបានហ៊ុព័ទ្ធខ្វាត់ខ្វែងដោយទន្លេរាប់រយ បានឃើញទឹកជំនន់ញឹកញាប់ជាងមុនក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ បម្រែបម្រួលអាកាសធាតុបានធ្វើឱ្យភ្លៀងធ្លាក់កាន់តែខុសប្រក្រតី និងរលាយផ្ទាំងទឹកកកនៅខាងលើជួរភ្នំហិមាល័យ។ស្នងការនគរបាលទីក្រុងជនបទភាគខាងជើង លោក សាប៊ូច រ៉ាណា (Sabuj Rana) បានប្រាប់សារព័ត៌មាន AFP ថា ក្មេងប្រុសជំទង់ពីរនាក់បានស្លាប់នៅពេលទូកមួយបានក្រឡាប់លិចក្នុងទីក្រុង សាចាឌួ (Shahjadur) ។លោកបានបន្តថា មានមនុស្ស៩នាក់ក្នុងទូកតូចនោះ ។មនុស្ស៧នាក់បានហែលទៅទីសុវត្ថិភាព។ ក្មេងប្រុស២នាក់មិនចេះហែលទឹកបានលង់ទឹកស្លាប់៕

ទឹកជំនន់រដូវមូសុង បំណាក់ដី និងរន្ទះបាញ់រនៅនេប៉ាល់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៧នាក់

2024/07/07 01:16:54 pm        107
មន្ត្រីម្នាក់បាននិយាយ ថា មនុស្សយ៉ាងហោចណាស់ ៤៧ នាក់បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅប្រទេសនេប៉ាល់ បង្កឲ្យមានទឹកជំនន់ដ៏គំហុក បំណាក់ដី និងរន្ទះបាញ់នៅសប្ដាហ៍នេះ។ថ្លែងទៅកាន់សភាជាតិ រដ្ឋមន្ត្រីក្រសួងការងារ លោក Dol Prasad Aryal បាននិយាយថា មនុស្ស ៤ នាក់បានស្លាប់ ក្នុងព្យុះភ្លៀងរដូវមូសុងដែលបង្កជាទឹកជំនន់ និង ២៤ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងបំណាក់ដី។ លោកបានបន្ថែមថា មនុស្ស ១៩ នាក់ផ្សេងទៀតបានស្លាប់ក្នុងការវាយប្រហារដោយរន្ទះបាញ់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤៧ នាក់។ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងរដ្ឋធានី កដ្ឋមណ្ឌូ (Kathmandu) បានជន់លិចផ្លូវ ធ្វើឱ្យផ្ទះសម្បែង និងយានជំនិះនៅក្រោមទឹក ដោយបង្ខំឱ្យអ្នកស្រុកត្រូវឆ្លងកាត់ទឹកជំនន់ក្នុងកិច្ចការប្រចាំថ្ងៃរបស់ពួកគេ។បំណាក់ដី និងទឹកជំនន់ដ៏គំហុកគឺជារឿងធម្មតានៅក្នុងប្រទេសនេប៉ាល់ ដែលសំបូរដោយភ្នំ ក្នុងរដូវភ្លៀងមូសុង ហើយបានសម្លាប់មនុស្សរាប់រយនាក់ជារៀងរាល់ឆ្នាំ។ ភ្លៀងមូសុងប្រចាំឆ្នាំ ដែលចាប់ផ្តើមតាំងពីពាក់កណ្តាលខែមិថុនា ជាធម្មតាបន្តរហូតដល់ពាក់កណ្តាលខែកញ្ញា៕

ជនអន្តោប្រវេសន៍ចំនួន ៨៩នាក់បានស្លាប់ បន្ទាប់ពីទូកក្រឡាប់នៅក្បែរប្រទេសម៉ូរីតានី

2024/07/05 11:54:05 am        101
ទីភ្នាក់ងារព័ត៌មានរដ្ឋ និងមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ថា ជនអន្តោប្រវេសន៍ជិត៩០នាក់ ដែលធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប បានស្លាប់ និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូករបស់ពួកគេបានលិចនៅក្បែរឆ្នេរសមុទ្រប្រទេស ម៉ូរីតានី (Mauritania) កាលពីដើមសប្តាហ៍នេះ ។ទីភ្នាក់ងារព័ត៌មានរដ្ឋបាននិយាយថា ឆ្មាំល្បាតឆ្នេរ ម៉ូរីតានី បានរកឃើញសាកសពមនុស្ស ៨៩ នាក់នៅលើទូកនេសាទប្រពៃណីដ៏ធំមួយដែលបានលិចកាលពីថ្ងៃចន្ទទី១ ខែកក្កដា នៅលើឆ្នេរសមុទ្រនៃមហាសមុទ្រអាត្លង់ទិក ប្រហែល ៤គីឡូម៉ែត្រ ពីទីក្រុង ឌីអាហ្គោ (Ndiago) ភាគនិរតីរបស់ប្រទេសស្ថិតតំបន់អាហ្វ្រិកខាងលិចមួយនេះ ។ ទូកមួយដឹកមនុស្ស ៤១ នាក់មកដល់កំពង់ផែ ឡា រ៉េស្ទីនហ្គា (La Restinga) ក្នុងកោះ កាណារី (Canary) របស់ប្រទេសអេស្ប៉ាញ ។ អ្នកមួយចំនួនដែលមានសភាពទន់ខ្សោយ បានបញ្ជាក់ថាពួកគេបានរសាត់អណ្ដែតនៅសមុទ្រអស់រយៈពេលដប់ថ្ងៃមកហើយ។ ទីភ្នាក់ងារនេះបានដកស្រង់សម្ដីពីអ្នកនៅរស់រានមានជីវិតដោយនិយាយថា ទូកបានចេញដំណើរពីព្រំដែននៃប្រទេសសេណេហ្គាល់ និងហ្គាំប៊ី ដោយមានអ្នកដំណើរ ១៧០ នាក់ នៅលើទូក ដែលនាំឱ្យចំនួនអ្នកបាត់ខ្លួនកើនឡើងដល់ ៧២ នាក់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋដដែលបាននិយាយថា ឆ្មាំល្បាតឆ្នេរ បានជួយសង្គ្រោះមនុស្ស៩នាក់ រួមទាំងក្មេងស្រីអាយុ៥ឆ្នាំម្នាក់ផងដែរ។ ផ្លូវទឹកក្នុងមហាសមុទ្រអាត្លង់ទិក មានគ្រោះថ្នាក់បំផុតដោយសារតែចរន្តទឹកក៏ដូចជារលកខ្លាំង រួមផ្សំទាំងការដឹកចំនួនជនអន្តោប្រវេសន៍លើសចំណុះ ហើយជាញឹកញាប់ពុំមានទឹកទទួលទានគ្រប់គ្រាន់៕

ចិន ជំរុញឱ្យសហភាពអឺរ៉ុប ធ្វើការពិភាក្សាដោយស្មោះ ខណៈពន្ធលើរថយន្តអគ្គិសនីចូលជាធរមាន

2024/07/05 11:25:55 am        89
សារព័ត៌មាន គ្លូបបល ថែមស៍ (Global Times) ដែលគាំទ្រដោយរដ្ឋរបស់ប្រទេសចិន បានជំរុញឱ្យសហភាពអឺរ៉ុប «បង្ហាញភាពស្មោះត្រង់» នៅក្នុងកិច្ចពិភាក្សាបច្ចេកទេស មុនពេលដាក់ពន្ធលើរថយន្តអគ្គិសនីដែលផលិតដោយចិន (EVs) បន្ទាប់ពីប្លុកនេះបាននិយាយថា ពន្ធបណ្តោះអាសន្ននឹងចូលជាធរមានចាប់ពីថ្ងៃសុក្រ (០៥ កក្កដា) នេះ។នៅពេលដែលរដ្ឋបាលសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ (Donald Trump) បានដំឡើងពន្ធលើទំនិញចិនមានតម្លៃ ៣០០ ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ដោយធ្វើឱ្យសង្រ្គាមពាណិជ្ជកម្មកាន់តែតានតឹង ប្រទេសចិន ជាធម្មតាបានឆ្លើយតបយ៉ាងឆាប់រហ័សជាមួយនឹងការទប់ស្កាត់របស់ខ្លួន ប៉ុន្តែមកដល់ព្រឹកថ្ងៃសុក្រនេះ ទីក្រុងប៉េកាំង បានត្រឹមតែជំរុញឱ្យទីក្រុងប្រ៊ុចសែល ធ្វើការចរចារឱ្យកាន់តែម៉ឹងម៉ាត់ប៉ុណ្ណោះ។ចំណងជើងធំៗនៃអត្ថបទពីសារព័ត៌មាន Global Times បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងប្រ៊ុចសែល ស្របពេលភាពស្ងៀមស្ងាត់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សេងទៀត បានបង្ហាញថា «ប្រទេសចិនជំរុញឱ្យសហភាពអឺរ៉ុប ពន្លឿនការពិគ្រោះយោបល់លើដំណោះស្រាយការដំឡើងពន្ធរថយន្ដ EV» ខណៈដកស្រង់សម្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ហឺ យ៉ាតុង (He Yadong) កាលពីថ្ងៃព្រហស្បតិ៍ ទាក់ទងនឹងពន្ធដែលនឹងមកដល់ រហូតដល់ ៣៧,៦ ភាគរយលើរថយន្ត EV ផលិតនៅចិនថា «នៅតែមានរយៈពេលបួនខែទៀតសម្រាប់ការសម្របសម្រួល»។សូមបញ្ជាក់ថា អាជ្ញាធរចិន ជារឿយៗបានបង្ហើបនូវអ្វីដែលពួកគេអាចនឹងធ្វើបន្ទាប់ តាមរយៈការអត្ថាធិប្បាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងការសម្ភាសន៍ជាមួយឥស្សរជនឧស្សាហកម្ម។ រដ្ឋាភិបាលចិនបានអំពាវនាវម្តងហើយម្តងទៀតឱ្យសហភាពអឺរ៉ុបលុបចោលពន្ធគយរបស់ខ្លួន ដោយបង្ហាញឆន្ទៈក្នុងការចរចា ហើយបាននិយាយថា ខ្លួនមិនចង់ចូលរួមក្នុងសង្គ្រាមពន្ធផ្សេងទៀតទេ ប៉ុន្តែថានឹងចាត់វិធានការទាំងអស់ដើម្បីការពារក្រុមហ៊ុនចិន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM