កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម
នគរបាលរាជធានីភ្នំពេញខិតខំបង្ក្រាប Online Scams បំបែកក្រុមតូច ខណៈក្រុមធំៗបង្រ្កាបរួចរាល់
សមត្ថកិច្ចខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យ Online Scams ក្នុងក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ១៤នាក់
កម្ពុជាមានឆន្ទៈបង្រ្កាប Online scams និងបង្ហាញទៅអន្តរជាតិដឹងកាន់តែច្បាស់តាមរយៈស​​ន្និ​​​សីទ​​​​អ​​ន្ត​​​​រ ជាតិICCOS

សន្តិសុខ និង សង្គម

គីម ជុងអ៊ុន និងពូទីន ផ្លាស់ប្តូរលិខិតគ្នា ប្តេជ្ញាពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំ

2023/08/15 05:38:24 pm        73
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង KCNA បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង អ៊ុន (Kim Jong Un) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានផ្លាស់ប្តូរលិខិតនៅថ្ងៃអង្គារ (ទី១៥ ខែសីហានេះ ដោយប្តេជ្ញាថា នឹងអភិវឌ្ឍន៍ទំនាក់ទំនងរបស់ពួកគេទៅជាអ្វីដែលលោក គីម ហៅថាជា«ទំនាក់ទំនងយុទ្ធសាស្ត្រយូរអង្វែង» ។លិខិតទាំងនោះ គឺការប្រារព្ធខួបលើកទី៧៨នៃការរំដោះកូរ៉េចេញពីការគ្រប់គ្រងអាណានិគមឆ្នាំ១៩១០-៤៥ របស់ប្រទេសជប៉ុន ដែលត្រូវបានគេប្រារព្ធជាថ្ងៃបុណ្យជាតិ ក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។KCNA បានឲ្យដឹងថា នៅក្នុងលិខិតរបស់ខ្លួនជូនទៅលោកពូទីន លោកគីម ជុងអ៊ុន បាននិយាយថា មិត្តភាពរបស់ប្រទេសទាំងពីរ ត្រូវបានបង្កើតឡើងនៅក្នុងសង្គ្រាមលោកលើកទី២ ជាមួយនឹងជ័យជម្នះលើប្រទេសជប៉ុន ហើយឥឡូវនេះ កំពុងបង្ហាញយ៉ាងពេញលេញនូវភាពរឹងមាំរបស់ពួកគេ និងឥទ្ធិពលនៅក្នុងការតស៊ូ ដើម្បីកម្ទេចការអនុវត្តតាមអំពើចិត្ត និងអនុត្តរភាពរបស់ពួកចក្រពត្តិនិយម។លោកគីម ត្រូវបានដកស្រង់សម្តីដោយបាននិយាយនៅក្នុងលិខិតនោះថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថា មិត្តភាព និងសាមគ្គីភាព...នឹងត្រូវបានអភិវឌ្ឍន៍បន្ថែមទៀតឲ្យក្លាយទៅជាទំនាក់ទំនងយុទ្ធសាស្រ្តយូរអង្វែង ស្របតាមតម្រូវការនៃយុគសម័យថ្មី»៕

អ៊ុយក្រែន រាយការណ៍ពីភាពជោគជ័យមួយចំនួន ក្នុងការវាយបកលើកងកម្លាំងរុស្ស៊ី

2023/08/15 05:32:29 pm        130
អ៊ុយក្រែន៖ រូបភាពចេញផ្សាយដោយកងពលតូចវាយលុកទី៣របស់អ៊ុយក្រែន បង្ហាញពីទាហានដែលកំពុងបាញ់កាំភ្លើងសំដៅចូលទៅក្នុងលេណដ្ឋាន និងគប់គ្រាប់បែកដៃ។  ការដណ្ដើមបានទឹកដីនៅជិតទីក្រុង បាកម៉ូត (Bakhmut) ភាគខាងកើតដែលកាន់កាប់ដោយរុស្ស៊ី ជាកន្លែងដែលកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនបានប្រយុទ្ធគ្នាដ៏បង្ហូរឈាមបំផុតនៃសង្រ្គាមមានរយៈពេលជិត១៨ខែ មកនេះ។ កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីអ៊ុយក្រែនលោក Volodimir Zelensky បានចុះជួបកងទ័ពនៅតំបន់ជួរមុខអ៊ុយក្រែនភាគខាងកើតនៃតំបន់ដូណេត (Donetsk)។ ដោយកើតមានឡើងស្របពេលដែលប្រទេសនេះ បានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និង ជោគជ័យមួយចំនួន ក្នុងការរុញច្រានកងទ័ពរបស់ទីក្រុងមូស្គូ ឲ្យបកក្រោយ នៅក្នុងផ្នែកមួយនៃភាគអាគ្នេយ៍ដែលកងកម្លាំងអ៊ុយក្រែនកំពុងព្យាយាមដណ្តើមយកមកវិញនូវទឹកដីដែលកាន់កាប់ដោយរុស្ស៊ី។យោងតាមអនុក្រសួងការពារជាតិអ៊ុយក្រែន វឌ្ឍនភាពត្រូវបានរារាំងដោយគ្រាប់មីនដែលដាក់ដោយរុស្ស៊ីនៅគ្រប់ទីកន្លែង និងការពង្រឹងបន្ទាយការពារដ៏រឹងមាំ។  កងកម្លាំងអ៊ុយក្រែន បានវាយដណ្ដើមទឹកដីកាន់តែច្រើន ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការដែលបានរង់ចាំជាយូរមកហើយកាលពីខែមិថុនា ប៉ុន្តែក្រុមមន្ត្រីនៅទីក្រុង Kyiv បានទទួលស្គាល់ថា វឌ្ឍនភាពមានភាពយឺតយ៉ាវជាងអ្វីដែលពួកគេចង់បាន។ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានប្រកាសថាខ្លួននឹងបញ្ជូនជំនួយសន្តិសុខថ្មីដល់អ៊ុយក្រែនដែលមានតម្លៃ ២០០លានដុល្លារ៕

ប្រទេសអ៊ីរ៉ង់និយាយថា ខ្លួនប្តេជ្ញាដោះស្រាយជម្លោះនុយក្លេអ៊ែរតាមរយៈការទូត

2023/08/15 05:17:14 pm        170
អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក ហ៊ូសសេន អាមីរ៉ាបដូលឡាហៀន ( Hossein Amirabdollahian) បានថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ កាលពីថ្ងៃចន្ទ (ទី១៤ ខែសីហា)ថា ប្រទេសអ៊ីរ៉ង់ បានប្តេជ្ញាដោះស្រាយជម្លោះនុយក្លេអ៊ែររបស់ខ្លួនជាមួយមហាអំណាចពិភពលោក តាមរយៈការទូត។ការចរចាដោយប្រយោលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បានជាប់គាំង ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២។ដោយត្រូវបរាជ័យមិនអាចស្រោចស្រង់កិច្ចព្រមព្រៀងនេះរស់ឡើងវិញបាន ទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែសីហា)ថា ពួកគេបានឈានដល់ការយោគយល់មួយ ក្រោមមូលនិធិចំនួន៦ពាន់លានដុល្លាររបស់អ៊ីរ៉ង់ នឹងត្រូវផ្ទេរចេញពីប្រទេសកូរ៉េខាងត្បូង ខណៈដែលជនជាតិអាមេរិក៥នាក់ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីរ៉ង់ នឹងត្រូវដោះលែង។កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា នឹងមានការរឹតបន្តឹងលើអ្វីដែលអ៊ីរ៉ង់ អាចធ្វើបានជាមួយនឹងមូលនិធិណាមួយ ដែលមិនត្រូវបានបង្កក នៅក្រោមកិច្ចព្រមព្រៀងដែលនាំទៅដល់ការដោះលែងជនជាតិអាមេរិក៥នាក់ពីពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះ នៅក្នុងទីក្រុងតេអេរ៉ង់៕

មនុស្ស២៥នាក់ស្លាប់ និង៦៦រងរបួស ក្នុងអគ្គិភ័យឆាបឆេះស្ថានីយប្រេងឥន្ធនៈនៅប្រទេសរុស្ស៊ី

2023/08/15 05:14:55 pm        105
រុស្ស៊ី៖ អគ្គិភ័យនៅស្ថានីយប្រងឥន្ធនៈមួយ នៅតំបន់ ដាហ្គេស្ថាន (Dagestan) ភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់២៥នាក់។ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារនេះថា អគ្គិភ័យនេះបានចាប់ផ្ដើមកាលពីថ្ងយប់ថ្ងៃចន្ទ នៅហាងជួសជុលរថយន្តមួយក្នុងទីក្រុងកាខាចកាឡា (Makhachkala) ក្នុងតំបន់ដាហ្គេស្តានី (Dagestani) និងបានបង្កឲ្យផ្ទុះឆេះរាលដាលដល់ស្ថានីយប្រេងឥន្ធនៈមួយដែលនៅក្បែរនោះ។ ទីភ្នាក់ងារសារព័ត៌មាន RIA បាននិយាយដោយដកស្រង់សម្ដីរបស់អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី លោក វ្លាឌីមៀ ហ្វីសេនកូ(Vladimir Fisenko)ថា ចំនួនមនុស្សរងរបួសបានកើនឡើងដល់៦៦នាក់ ក្នុងនោះ ១០នាក់ក្នុងចំណោមពួកគេរងរបួសធ្ងន់ ។  សារព័ត៌មាន Interfax បានរាយការណ៍ដោយសំអាងប្រភពពីមន្ទីរសុខាភិបាលតំបន់ ដាហ្គេស្តានី ថា មនុស្ស១៣នាក់ ដែលបានរងរបួសគឺជាកុមារ។ សារព័ត៌មាន TASS បានរាយការណ៍ដោយសំអាងប្រភពពីសេចក្ដីថ្លែងការណ៍មួយពីសេវាសង្រ្គោះបន្ទាន់របស់រុស្ស៊ី ថា ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រើពេលជាង៣ម៉ោងកន្លះ ដើម្បីពន្លត់ភ្លើងដែលបានឆេះរាលដាលទំហំ៦០០ម៉ែត្រក្រឡា ៕

ព្យុះទីហ្វុងឡាន បោកបក់ដល់ដីគោកក្នុងប្រទេសជប៉ុនភាគខាងលិច បណ្ដាលឲ្យលុបចោលជើងហោះហើរ និងកាត់ផ្ដាច់ថាមពល

2023/08/15 05:01:36 pm        113
ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ជប៉ុន បាននិយាយថា ជើងហោះហើរជាង៨០០ជើង ត្រូវបានលុបចោល និងលំនៅឋានរាប់ម៉ឺនខ្នងគ្មានថាមពលអគ្គិសនីប្រើប្រាស់ ខណៈព្យុះនេះ បោះពួយយឺតៗចូលដល់ដីគោកក្នុងប្រទេសជប៉ុនភាគខាងលិច នៅថ្ងៃអង្គារនេះ ដោយជំរុញឲ្យក្រុមអាជ្ញាធរចេញការព្រមានពីទឹកជំនន់និងបំណាក់ដី ។ ដោយរំកិលខ្លួនចេញពីមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះទីហ្វុងឡាន (Lan) បានបោកបក់ដល់ដីគោក នៅភាគខាងត្បូងខេត្តវ៉ាកាយ៉ាម៉ា (Wakayama) ស្ថិតនៅចម្ងាយប្រមាណ ៤០០គីឡូម៉ែត្រពីភាគនីរតី ទីក្រុងតូក្យូ ។ព្យុះទីហ្វុង ដែលបានកើតមានបន្ទាប់ពីព្យុះទីហ្វុងខានុន (Khanun ) អំឡុងរដូវឈប់សម្រាកអូប៊ុន( Obon) របស់ជប៉ុន បានវាយប្រហារពាសពេញភាគកណ្ដាលនិងខាងលិចរបស់លប្រទេសជប៉ុន ដោយបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់ដ៏មានឥទ្ធិពល ។សារព័ត៌មាន NHK បាននិយាយថា ការដាច់ចរន្តអគ្គិសនីនេះ បានប៉ះពាល់ដល់លំនៅឋានជាង២១.០០០ ខ្នង នៅភាគកណ្ដាលខេត្ត មី អិ (Mie) និងផ្ទះសម្បែងរាប់ពាន់ខ្នងផ្សេងទៀត នៅជិតខេត្តនេះ រួមទាំងខេត្តអូសាកា(Osaka) ផងដែរ។  ដោយរំពឹងទុកពីកម្រិតដ៏គ្រោះថ្នាក់នៃកម្លាំងខ្យល់ និងភ្លៀងធ្លាក់ មុនមួយថ្ងៃ ក្រុមប្រតិបត្តិកររថភ្លើងល្បឿនលឿន ក៏គ្រោងផ្អាកសេវាកម្មផងដែរនៅតំបន់ដែលរងផលប៉ះពាល់មួយនេះ ។ ប្រតិបត្តិករហាងលក់ទំនិញសេវាទាន់ចិត្ត 7-Eleven បានបិទសាខាងហាងជាង១០០ កន្លែង៕

មន្ដ្រីស៊ីម៉ាក់ បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានចំនួន២.១១៦គ្រាប់ នៅក្នុងបរិវេណវិទ្យាល័យ ព្រះមហាក្សត្រយានី កុសមៈ ខេត្តក្រចេះ

2023/08/14 09:07:18 pm        474
ក្រចេះ៖ ត្រឹមតែរយៈពេលតែ៣ថ្ងៃគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញបោសសម្អាតគ្រាប់សំណល់សង្គ្រាមនៃកងឯកភាពកំចាត់មីនទី៥ ទទួលទិសខេត្តក្រចេះ បានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាសំណល់សង្គ្រាម បានចំនួន២.១១៦គ្រាប់ នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រយានី កុសមៈ ខេត្តក្រចេះ។ ក្នុងនោះ មានប្រភេទគ្រាប់M79 ចំនួន២.០៣៣គ្រាប់ គ្រាប់DK75 ចំនួន៦៣គ្រាប់ FuzeM48 ចំនួន១៨គ្រាប់ និងគ្រាប់B40, គ្រាប់H107 ចំនួន១គ្រាប់។យោងតាមការវាយតម្លៃស្ថានភាពបញ្ហាគ្រាប់ក្នុងបរិវេណសាលាវិទ្យាល័យ អាចមានចំនួនច្រើនទៀត ដែលទាមទារការ​បិទសាលារៀន​ជាបណ្តោះអាសន្ន ​ដើម្បីអនុញ្ញាតផ្តល់លទ្ធភាពឱ្យ​កម្លាំង​ស៊ីម៉ាក់​អាចបោសសម្អាតធានាសុវត្តិភាពជូនក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូក៏ដូចប្រជាពលរដ្ឋក្នុងតំបន់នេះ។

នាវាពាណិជ្ជកម្មត្រូវបានប្រាប់ឲ្យនៅឆ្ងាយពីអ៊ីរ៉ង់ ដោយសារតែលទ្ធភាពកើនឡើងនៃការវាយប្រហារ ឬការរឹបអូស

2023/08/14 09:06:19 pm        422
អាមេរិក៖ មន្ត្រីកងទ័ពជើងទឹកអាមេរិកម្នាក់កាលពីថ្ងៃសៅរ៍ បានព្រមានក្រុមអ្នកដឹកជញ្ជូនដែលឆ្លងកាត់ដែនទឹកក្បែរប្រទេសអ៊ីរ៉ង់ ឲ្យនៅ«ឲ្យឆ្ងាយ»តាមដែលអាចធ្វើបានពីដែនទឹករបស់សាធារណរដ្ឋឥស្លាមមួយនេះ ចំពេលមានការបារម្ភថា ទូកមួយគ្រឿង អាចត្រូវបានរឹបអូសនៅប៉ុន្មានថ្ងៃខាងមុខនេះ។នៅឆ្នាំនេះ ប្រទេសអ៊ីរ៉ង់ បានរឹបអូសនាវាដឹកប្រេងពីរគ្រឿងរួចហើយ ដោយមួយគ្រឿងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រHormuz និងមួយគ្រឿងទៀតនៅឈូងសមុទ្រអូម៉ង់ រួមទាំងនាវាដឹកប្រេងឆៅសម្រាប់ក្រុមហ៊ុន Chevron ផងដែរ។ ដោយគ្មានភ័ស្តុតាង អ៊ីរ៉ង់បានអះអាងថា ការរឹបអូសបានធ្វើឡើងដោយសារតែបញ្ហាបទប្បញ្ញត្តិនិងសុវត្ថិភាព។ថ្លែងទៅកាន់សារព័ត៌មាន AP មេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិក លោក Timothy Hawkins បាននិយាយថា នាវាទាំងអស់កំពុងត្រូវបានណែនាំឲ្យឆ្លងកាត់ឆ្ងាយពីដែនទឹកអ៊ីរ៉ង់ តាមដែលអាចធ្វើទៅបាន ដោយបញ្ជាក់ថា ការព្រមានដែលចេញដោយសហព័ន្ធសន្តិសុខដែនសមុទ្រអន្តរជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ អង្គការដែនសមុទ្រអឺរ៉ុបមួយ ក៏បានព្រមានថា កប៉ាល់មួយគ្រឿង អាចត្រូវបានរឹបអូស«ក្នុងរយៈពេល ១២ ទៅ ៧២ម៉ោងខាងមុខ នេះបើយោងតាមការវិភាគសម្ងាត់ឯកជនដែលដកស្រង់ដោយសារសារព័ត៌មានAP៕

ប៉ាឡេស្ទីន និងអ៊ីស្រាអែល មានការខ្វែងគំនិតគ្នាទៅលើសារៈសំខាន់នៃបេសកជនអារ៉ាប៊ីសាអ៊ូឌីតថ្មី

2023/08/14 08:54:56 pm        316
អ៊ីស្រាអែល៖ ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានច្រានចោលរាល់បេសកកម្មជាក់ស្តែងចុងក្រោយ នៅទីក្រុងហ្ស៊េរុយសាឡិមសម្រាប់បេសកជនអារ៉ាប៊ីសាអ៊ូឌីតដំបូងសម្រាប់ប៉ាឡេស្ទីន ទោះបីជាពួកគេ បានហៅការតែងតាំងបេសកជនរូបនេះថាជាការយល់ព្រមលើគោលដៅនៃរដ្ឋមួយដែលនឹងរួមបញ្ចូលផ្នែកមួយនៃទីក្រុងនេះថាជារដ្ឋធានីរបស់ខ្លួនក្តី។ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំប្រទេសហ្ស៊កដានី លោក ណាយេហ្វ អាល់ស៊ុដៃរី (Nayef Al-Sudairi) កាលពីថ្ងៃសៅរ៍ បានពង្រីកសារតាំងរបស់ខ្លួន ដើម្បីរួមបញ្ចូលបេសកជនមិនមែនស្នាក់នៅសម្រាប់ប៉ាឡេស្ទីន។ ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដោយស្ថានទូតរបស់ខ្លួន បាននិយាយថា អគ្គកុងស៊ុលនៅទីក្រុងហ្ស៊េរុយសាឡិម ឥឡូវនេះក៏ស្ថិតក្នុងចំណោមភារកិច្ចរបស់លោកអាល់ស៊ុដៃរីផងដែរ។ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បាននិយាយថា មានវឌ្ឍនភាពខ្លះក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការសម្របសម្រួលបង្កើតទំនាក់ទំនងផ្លូវការរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត ដែលពីមុនបានច្រានចោលកិច្ចព្រមព្រៀងបែបនេះ រហូតដល់គោលបំណងនៃការបង្កើតរដ្ឋប៉ាឡេស្ទីន ត្រូវបានដោះស្រាយ។ដោយបង្ហាញថា ពួកគេមានអារម្មណ៍ថាត្រូវបានដកចេញឲ្យក្រៅសង្វៀននៃពីកិច្ចពិភាក្សាដែលត្រូវបានធ្វើឡើងដោយប្រយោលនោះ ប៉ាឡេស្ទីន បានសម្តែងក្តីសង្ឃឹម នៅដើមខែនេះថា ទីក្រុងរីយ៉ាដ (Riyadh) នឹងស្តាប់ការព្រួយបារម្ភរបស់ពួកគេ និងសម្របសម្រួលជាមួយពួកគេ៕

ក្រុមសកម្មប្រយុទ្ធវាយប្រហារក្បួនរថយន្តយោធាប៉ាគីស្ថាន ដែលអមដំណើរជនជាតិចិន

2023/08/14 07:26:54 pm        286
ប៉ាគីស្ថាន៖ យោធាប៉ាគីស្ថាន និងប្រភពសន្តិសុខមួយបាននិយាយថា ក្រុមសកម្មប្រយុទ្ធបានវាយប្រហារក្បួនរថយន្តយោធាប៉ាគីស្ថាន នៅជិតកំពង់ផែយុទ្ធសាស្ត្រភាគនិរតីនៃទីក្រុង Gwadar កាលពីថ្ងៃអាទិត្យ (១៣ សីហា) ខណៈដែលក្បួននោះកំពុងអមដំណើរគណៈប្រតិភូជនជាតិចិន ទៅកាន់គម្រោងសាងសង់មួយ។ប្រទេសចិន បានវិនិយោគយ៉ាងច្រើននៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ខ្លួននៅក្នុងខេត្តសម្បូររ៉ែ បាឡូជីស្ថាន (Balochistan) រួមទាំងការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅទីក្រុង Gwadar របស់ប្រទេសប៉ាគីស្ថាន ទោះបីជាមានការបះបោរផ្តាច់ខ្លួនជាច្រើនទសវត្សរ៍នៅក្នុងតំបន់នោះក៏ដោយ។បណ្ដាញទំនាក់ទំនងសាធារណៈរបស់យោធាប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ក្រុមភេរវករបានប្រើអាវុធធុនតូច និងគ្រាប់បែកដៃក្នុងអំឡុងពេលធ្វើសកម្មភាព" ដោយបន្ថែមថា សកម្មប្រយុទ្ធ២នាក់ត្រូវបានសម្លាប់ ហើយមិនមានគ្រោះថ្នាក់ណាមួយដល់បុគ្គលិកយោធា ឬជនស៊ីវិលឡើយ។ស្ថានកុងស៊ុលរបស់ចិននៅទីក្រុង Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាន បានថ្កោលទោសការវាយប្រហារនេះ ដោយបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មិនមានអ្នករងរបួសក្នុងចំណោមពលរដ្ឋរបស់ខ្លួននៅលើក្បួននោះទេ។ មន្ត្រីសន្តិសុខប៉ាគីស្ថានម្នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អ្នកវាយប្រហារ២នាក់បានស្លាប់ នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង ដោយពុំមានអ្នករបួសណាមួយនៅក្នុងក្បួនទេ។ ប្រភពនោះបាននិយាយថា ការវាយប្រហារបានផ្តោតលើអ្នកដំណើរជនជាតិចិន ដែលធ្វើដំណើរពីអាកាសយានដ្ឋានទីក្រុង Gwadar ឆ្ពោះទៅការដ្ឋានសំណង់ក្នុងតំបន់កំពង់ផែនោះ៕

គណៈប្រតិភូនីហ្សេរីយ៉ា៖ របបសឹកនីហ្សេ បើកចំហចំពោះដំណោះស្រាយការទូត

2023/08/14 07:24:11 pm        275
នីហ្សេរីយ៉ា៖ ក្រុមអ្នកប្រាជ្ញអ៊ីស្លាមជាន់ខ្ពស់របស់នីហ្សេរីយ៉ា បាននិយាយកាលពីថ្ងៃអាទិត្យបន្ទាប់ពីកិច្ចប្រជុំជាមួយរបបសឹកនីហ្សេ ក្នុងរដ្ឋធានី នីញ៉ាមេ ថា ក្រុមមេដឹកនាំរដ្ឋប្រហារនៅក្នុងប្រទេសនីហ្សេ បើកចំហចំពោះការទូតដើម្បីដោះស្រាយការប្រឈមមុខដាក់គ្នាជាមួយប្លុកក្នុងតំបន់របស់អាហ្រ្វិកខាងលិច។ដំណើរទស្សនកិច្ចរបស់ពួកគេធ្វើឡើងនៅពេលដែលសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) កំពុងព្យាយាមស្វែងរកជម្រើសរបស់ខ្លួនក្នុងការស្តារការគ្រប់គ្រងស៊ីវិលនៅក្នុងប្រទេសនីហ្សេ ឡើងវិញ រួមទាំងអន្តរាគមន៍យោធាដ៏មានសក្តានុពល បន្ទាប់ពីការទម្លាក់ប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum កាលពីថ្ងៃទី២៦ ខែកក្កដា ដែលជារដ្ឋប្រហារលើកទី៧ នៅអាហ្វ្រិកខាងលិច និងកណ្តាលក្នុងរយៈពេលបីឆ្នាំមកនេះ។ខណៈដែលប្លុកនៅតែជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធី ប្រធានប្លុក ECOWAS និងជាប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu បានយល់ព្រមលើបេសកកម្មកាលពីថ្ងៃសៅរ៍ទៅកាន់រដ្ឋធានី នីញ៉ាមេ ដោយគណៈប្រតិភូអ្នកប្រាជ្ញឥស្លាម ដែលបានប្តេជ្ញាលើកកម្ពស់ការសន្ទនាជាមួយរបបសឹកនីហ្សេ។ លោក Sheikh Abdullahi Bala Lau ដែលដឹកនាំគណៈប្រតិភូបាននិយាយថា កិច្ចប្រជុំរបស់ក្រុមនេះជាមួយមេដឹកនាំរបបសឹក លោកឧត្តមសេនីយ Abdourahamane Tiani គឺមានរយៈពេលជាច្រើនម៉ោង។ការបដិសេធពីមុនរបស់បណ្ដាមេដឹកនាំរដ្ឋប្រហារចំពោះកិច្ចខិតខំប្រឹងប្រែងការទូតដោយប្លុក ECOWAS សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត បានបង្កើនទិដ្ឋភាពនៃជម្លោះបន្ថែមទៀតនៅក្នុងប្រទេសនៃតំបន់Sahel ដ៏ក្រីក្ររបស់អាហ្វ្រិកខាងលិច ដែលកំពុងដោះស្រាយជាមួយការបះបោរអ៊ីស្លាមជ្រុលនិយមមួយនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
09/23/2026 08:09 PM
ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិកម្ពុជាចុះMOU ពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា
09/23/2026 08:09 PM
ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា
09/23/2026 07:09 PM
អ៊ីរ៉ង់ចោទប្រកាន់បណ្តាប្រទេសអឺរ៉ុបថា មាន «ស្តង់ដារ ២» ពាក់ព័ន្ធស្ថានការណ៍វិវត្តន៍ ក្នុងតំបន់
09/23/2026 07:09 PM
លោក Xi ចេញ​ដំណើរទៅសហរដ្ឋអាមេរិក សម្រាប់​ទស្សនកិច្ចផ្លូវរដ្ឋ និងជំនួប​កំពូលជាមួយលោក Trump
09/23/2026 06:09 PM
អ៊ីរ៉ង់ បញ្ជាក់​ថា មាន​ការ​ទាក់​ទង​ជាមួយអាមេរិក តាមរយៈកាតា និងបានបញ្ជាក់​ពី​លក្ខខណ្ឌរបស់ខ្លួន
09/23/2026 06:09 PM
អង្គការមនុស្សធម៌របស់UN បង្ហាញការព្រួយបារម្ភចំពោះអំពើហិង្សាដែលកំពុងកើនឡើងនៅប្រទេសស៊ូ ដង់
09/23/2026 06:09 PM
ក្រុមប្រឹក្សាសន្តិភាពរបស់លោក TRUMP នឹងបង្ហាញផែនការស្តារហ្កាហ្សាដែលមានទឹកប្រាក់ ២,៤៥ ពាន់លានដុល្លារ
09/23/2026 06:09 PM
កំណើនសេដ្ឋកិច្ចសកល​ថយចុះ ក្នុង​អំឡុង​ពេលនៃ​ជម្លោះ នៅតំបន់​មជ្ឈិមបូព៌ា
09/23/2026 06:09 PM
ប្រធានកងរក្សាសន្តិភាព៖ UN នៅតែប្តេជ្ញាចំពោះតួនាទីរបស់ខ្លួន នៅលីបង់ ទោះបី UNIFIL បញ្ចប់បេសកកម្មក្តី
09/23/2026 06:09 PM