ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

សន្តិសុខ និង សង្គម

យ៉ាងហោចណាស់ ២នាក់ បានស្លាប់ និងជាង ៣០នាក់ បាត់ខ្លួន បន្ទាប់ពីទូកជនអន្តោប្រវេសន៍ លិចនៅសមុទ្រម្ដុំកោះ Lampedusa របស់អ៊ីតាលី

2023/08/07 01:43:22 pm        242
អ៊ីតាលី៖ សាកសពស្ត្រីម្នាក់ និងកុមារម្នាក់ត្រូវបានស្រង់ឡើងដោយឆ្មាំល្បាតឆ្នេរសមុទ្ររបស់ប្រទេសអ៊ីតាលី បន្ទាប់ពីទូកដឹកជនអន្តោប្រវេសន៍ចំនួន២ បានលិចនៅសមុទ្រម្ដុំកោះ Lampedusa ភាគខាងត្បូងនៃប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ (ទី៦ ខែកក្កដា) ហើយជាមួយគ្នានេះ ឆ្មាំល្បាតឆ្នេរ បាននិយាយថា មនុស្សប្រមាណជា ៥៧នាក់ ត្រូវបានជួយសង្គ្រោះ ហើយជាង ៣០នាក់ត្រូវបានគេជឿថា បានបាត់ខ្លួន ក្នុងសមុទ្រ គិតត្រឹមថ្ងៃអាទិត្យ បន្ទាប់ពីមានហេតុការណ៍លិចទូកនោះ។ដោយឡែក សេវាសង្គ្រោះតាមតំបន់ភ្នំ នៅអ៊ីតាលី បាននិយាយថា ក្នុងប្រតិបត្តិការមួយ ជនអន្តោប្រវេសន៍ ៣៤នាក់ ត្រូវបានយោងឡើងដោយឧទ្ធម្ភាគចក្រពីច្រាំងថ្មចោទនៅកោះ Lampedusa ដែលពួកគេបានជាប់នៅទីនោះ តាំងពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីមានការលិចកប៉ាល់មួយទៀត។ សេវាសង្គ្រោះបានបន្ថែមទៀតថា កុមារម្នាក់ និងស្ត្រីមានផ្ទៃពោះ ២នាក់ ក៏ស្ថិតក្នុងចំណោមអ្នកត្រូវបានជួយសង្គ្រោះនោះដែរ។សារព័ត៌មាន Guardian បានរាយការណ៍ថា ដោយដកស្រង់ការរៀបរាប់ដំណើររឿងពីអ្នកនៅរស់រានមានជីវិត ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានឲ្យដឹងថា ទូកទាំង ២នេះ បានចាកចេញពីទីក្រុង Sfax ក្នុងប្រទេសទុយនីស៊ី ហើយបានលិចនៅក្នុងសមុទ្រ ដែលមានការលំបាក ក្នុងការធ្វើដំណើរ។ក្រសួងមហាផ្ទៃអ៊ីតាលី បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ប្រទេសនេះកំពុងជួបប្រទះការកើនឡើងនៃការធ្វើដំណើររបស់ជនអន្តោប្រវេសន៍តាមសមុទ្រ ដោយមានអ្នកចូលមកដល់ជិត ៩២.០០០នាក់មកទល់ពេលនេះ នៅឆ្នាំនេះ ធៀបនឹងចំនួនប្រហែល ៤៣.០០០នាក់ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ របាយការណ៍មួយ បានឲ្យដឹងថា មនុស្សជាង ២.០០០នាក់ បានមកដល់កោះ Lampedusa ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕

ព័រទុយហ្គាល់ប្រឹងប្រយុទ្ធនឹងចំហេះព្រៃ ក្នុងពេលដែលកម្ដៅក្ដៅកាន់តែខ្លាំងឡើងៗ

2023/08/07 01:40:17 pm        212
ព័រទុយហ្គាល់៖ អ្នកពន្លត់អគ្គិភ័យជាង ១.០០០នាក់ កាលពីថ្ងៃអាទិត្យ (ទី៦ ខែសីហា) បាន និងកំពុងប្រឹងប្រយុទ្ធនឹងចំហេះព្រៃ នៅកណ្តាលប្រទេសព័រទុយហ្គាល់ ដែលបានបំផ្លាញផ្ទៃដីចំនួន ៧.០០០ហិកតា និងបណ្ដាលឲ្យមនុស្ស ១១នាក់ រងរបួសស្រាល។សីតុណ្ហភាពបានឡើងលើសពី ៤០អង្សារសេ នៅក្នុងតំបន់មួយចំនួននៃប្រទេសព័រទុយហ្គាល់ ហើយអាជ្ញាធរ បាននិយាយថា ហានិភ័យពីចំហេះព្រៃ នឹងនៅតែ «ខ្ពស់ខ្លាំង ឬក្នុងកម្រិតអតិបរមា នៅទូទាំងប្រទេស» ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ផ្ទៃដីប្រហែល ៧.០០០ហិកតា ត្រូវបានបំផ្លាញក្នុងតំបន់ Castelo Branco នៅភាគកណ្តាលនៃប្រទេស ប៉ុន្តែមេបញ្ជាការប្រតិបត្តិការពន្លត់អគ្គិភ័យលោក Jose Gulherme បាននិយាយថា ហានិភ័យដែលអាចកើតមានពីការឆាបឆេះនេះ អាចមានដល់ទៅ «ជាង ២០.០០០ហិកតា»។ លោក Gulherme បានប្រាប់អ្នកសារព័ត៌មានថា វាជាតំបន់ធំល្វឹងល្វើយដែលមានផ្ទះ និងភូមិដាច់ស្រយាលជាច្រើន ដោយបន្ថែមថា បរិវេណភ្លើងឆេះ បានលាតសន្ធឹងរួចហើយចម្ងាយ ៦០គីឡូម៉ែត្រ។ផ្សែង និងផេះពីភ្លើង ដែលបានចាប់ផ្តើមឆេះ កាលពីថ្ងៃសុក្រ បានរាលដាលជាង ១៣០គីឡូម៉ែត្រ នៅភាគខាងកើត កាលពីថ្ងៃសៅរ៍ (ទី៥ ខែសីហា) ទៅកាន់ទីប្រជុំជន Fatima។ ជាមួយគ្នានេះ អ្នកពន្លត់អគ្គិភ័យ ៤០០នាក់បន្ថែមទៀត ត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធនឹងចំហេះព្រៃដាច់ដោយឡែកពីគ្នា នៅក្នុងទីក្រុង Odemira ក្បែរឆ្នេរសមុទ្រភាគនិរតី។មន្ត្រីសន្តិសុខស៊ីវិល លោក Tiago Bugio បាននិយាយថា អណ្តាតភ្លើងនៅក្រុង Odemira ត្រូវឆាបឆេះឡើងវិញ កាលពីថ្ងៃអាទិត្យ។ ការឆេះ ២កន្លែង នៅតែសកម្ម ប៉ុន្តែមួយភាគបីនៃចំហេះដែលធ្វើដំណើរឆ្ពោះទៅរកទីក្រុងទេសចរណ៍ភាគខាងត្បូងនៃទីក្រុង Algarve ឥឡូវនេះ ស្ថិតក្នុងការគ្រប់គ្រងហើយ។ តែយ៉ាងណាក្ដី អាជ្ញាធរបានព្រមានថា ហានិភ័យនៃចំហេះព្រៃ នៅតែមានកម្រិតខ្ពស់បំផុតទូទាំងប្រទេស៕

អ៊ីស្រាអែលបញ្ចុះសពទាហានល្បាតម្នាក់ ដែលត្រូវបានសម្លាប់ ក្នុងការបាញ់ប្រហារនៅទីក្រុង Tel Aviv

2023/08/07 01:37:37 pm        271
អ៊ីស្រាអែល៖ ប្រជាជនអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (ទី៦ ខែសីហា) បានធ្វើពិធីបញ្ចុះសពអ្នកល្បាតក្រុង ដែលត្រូវបានសម្លាប់ ដោយខ្មាន់កាំភ្លើងប៉ាឡេស្ទីនកាលពីថ្ងៃមុន។មិត្តភ័ក្តិ និងក្រុមគ្រួសារ បានកាន់ទុក្ខសពលោក Chen Amir ដែលបានស្លាប់ បន្ទាប់ពីត្រូវបានបាញ់ ដោយជនជាតិប៉ាឡេស្ទីន នៅលើផ្លូវមួយ នាកណ្តាលទីក្រុង Tel Aviv។ ហើយបន្ទាប់មកអភិបាលក្រុង Tel Aviv បាននិយាយថា ជនសង្ស័យដែលជាខ្មាន់កាំភ្លើងនោះ ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីល្បាតក្រុង។សេចក្តីថ្លែងការណ៍របស់នគរបាលអ៊ីស្រាអែលបានឲ្យដឹងថា អ្នកបាញ់ប្រហារនោះ គឺជាអ្នកស្រុកវ័យ ២៧ឆ្នាំម្នាក់ នៅទីក្រុង Jenin របស់ប៉ាឡេស្ទីន ក្នុងតំបន់កាន់កាប់ West Bank។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ (Hamas) បានសរសើរពីភាពក្លាហាននៃការវាយប្រហារនេះ ប៉ុន្តែមិនទទួលខុសត្រូវចំពោះហេតុការណ៍នេះឡើយ។សូមបញ្ជាក់ថា ការបាញ់ប្រហារនេះកើតឡើងមួយថ្ងៃបន្ទាប់ពីក្មេងជំទង់ជនជាតិប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយជនស៊ីវិលអ៊ីស្រាអែលលើភូមិប៉ាឡេស្ទីនមួយនៅតំបន់ West Bank ហើយទីក្រុងវ៉ាស៊ីនតោនបានសម្តែងកង្វល់ពីការកើនឡើងនៃការវាយប្រហារ ដោយអ្នកតាំងលំនៅជនជាតិជ្វីហ្វលើភូមិប៉ាឡេស្ទីននៅតំបន់ West Bank ជាកន្លែងដែលអំពើហិង្សាមានសភាពកាន់តែអាក្រក់ទៅៗ ចាប់តាំងពីឆ្នាំមុន ដោយការវាយឆ្មក់របស់អ៊ីស្រាអែលកាន់តែកើនឡើង ក្នុងពេលដែលការវាយប្រហារតាមដងផ្លូវពីសំណាក់ប៉ាឡេស្ទីនលើជនជាតិអ៊ីស្រាអែលក៏កាន់តែកើតមានដែរ៕

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់ភ្លើងនៅកោះ Sardinia ប្រទេសអ៊ីតាលី

2023/08/07 12:39:41 pm        249
អ៊ីតាលី៖ យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃនៅកោះ Sardinia ប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ ស្របពេលដែលប្រជាពលរដ្ឋប្រហែល ៦០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់នោះភ្លាមៗ ។  សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ការជម្លៀសខ្លួនមនុស្ស បានធ្វើឡើងនៅសង្កាត់ Podasa និងសង្កាត់ San Giovanni ជាវិធានការប្រការទុកជាមុន ។  រូបភាពវីដេអូឃ្លីបដែលបញ្ចេញដោយកងពន្លត់អគ្គិភ័យអ៊ីតាលី ឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅទីក្រុង Cagliari ហើយយន្តហោះពន្លត់អគ្គិភ័យ បានដឹកទឹកពីតំបន់ឆ្នេរសង្កាត់ Monte Longu ដើម្បីពន្លត់ភ្លើងឆេះព្រៃនៅលើកោះមួយនេះ ។  យន្តហោះពន្លត់អគ្គិភ័យ ៧គ្រឿង បានចូលរួមប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ ដោយទម្លាក់ទឹកលើអណ្តាតភ្លើង ។  វីដេអូថតបានផងដែរការឆេះបន្លែ និងរបងនៅតាមផ្លូវនៅសង្កាត់ Posada ។  ខ្យល់បក់ខ្លាំង បានរួមចំណែកនាំឲ្យភ្លើងឆេះព្រៃរីករាលដាលយ៉ាងឆាប់រហ័ស ។ សេវាកម្មពន្លត់អគ្គិភ័យនៅលើកោះ បានបិទផ្លូវហាយវ៉េចម្ងាយ ៤០គ.ម រវាងទីក្រុង Siniscola និងទីក្រុង Olbia ។  សូមបញ្ជាក់ថា តំបន់ភាគខាងត្បូងប្រទេសអ៊ីតាលី ជាពិសេសកោះធំបំផុត និងជាកោះមានប្រជាពលរដ្ឋច្រើនបំផុត Sicilyបានរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃកាលពីខែកក្កដាកន្លងទៅ ៕

ប្រទេសចិន និងរុស្សី បញ្ជូននាវាចម្បាំងទៅជិតរដ្ឋអាឡាស្កា អាមេរិកឆ្លើយតបជាមួយនាវាពិឃាតរបស់កងទ័ពជើងទឹក

2023/08/07 12:37:14 pm        309
ចិន៖ សមាជិកព្រឹទ្ធសភាអាមេរិកពីររូបរបស់រដ្ឋអាឡាស្កា បាននិយាយថា នាវាយោធាចំនួន ១១ គ្រឿងមកពីប្រទេសចិន និងរុស្ស៊ីដែលត្រូវបានរកឃើញប្រតិបត្តិការនៅជិតកោះ Aleutian( អាលូស្ហិន) កាលពីសប្តាហ៍មុន ត្រូវបានជួបដោយនាវាពិឃាតចំនួន៤គ្រឿង របស់កងទ័ពជើងទឹកអាមេរិក។ សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋទាំងពីររូប គឺលោក ដានស៊ុលលីវ៉ាន់ (Dan Sullivan) និង លោក លីសា មឺណូស្គី (Lisa Murkowski) បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយកាលពីយប់ថ្ងៃសៅរ៍ ដោយនិយាយថា ពួកគេបានទទួលព័ត៌មានសង្ខេបអំពីប្រតិបត្តិការនេះ។លោក មឺណូស្គី បាននិយាយថា៖«យើងបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមកពីទីបញ្ជាការ អាឡាស្កា អស់រយៈពេលជាច្រើនថ្ងៃហើយ ហើយបានទទួលការព័ត៌មានសង្ខេបសម្ងាត់លម្អិតអំពីនាវាបរ ទេសទាំងនោះ។លោកស៊ុលលីវ៉ាន បាននិយាយថា៖«ការលុកលុយរបស់នាវាចម្បាំងចិន និងរុស្ស៊ីចំនួន ១១គ្រឿង ដែលប្រតិបត្តិការជាមួយគ្នា នៅឆ្នេរសមុទ្រអាឡាស្កា គឺជាការរំលឹកមួយទៀតថា យើងបានឈានចូលយុគសម័យថ្មីនៃការឈ្លានពានផ្តាច់ការដែលដឹកនាំដោយពួកផ្តាច់ការនៅទីក្រុងប៉េកាំង និងទីក្រុងមូស្គូ»។សង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងចិន-តៃវ៉ាន់ បានធ្វើឲ្យទំនាក់ទំនងអាមេរិកជាមួយប្រទេសទាំងពីរមានភាពតានតឹង។លោក Brent Sadler ដែលជាប្រធានក្រុមកងទ័ពជើងទឹកចូលនិវត្តន៍ និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅអង្គការមូលនិធិ Heritage Foundation បាននិយាយប្រាប់កាសែត Wall Street Journal ថា៖«ចំណាត់ការ គឺជាការបង្កហេតុយ៉ាងខ្លាំង»៕

លំនៅឋានមួយខ្នងនៅរដ្ឋអាឡាស្កា បានបាក់ចូលក្នុងទន្លេ

2023/08/07 12:34:37 pm        233
អាមេរិក៖ វីដេអូពីយានដ្រូនថតផ្ទាល់ ថតបានពេលភ្លាមៗដែលលំនៅឋានមួយខ្នងបានបាក់ចូលទៅក្នុងទន្លេ Mendenhall ក្នុងរដ្ឋធានីរដ្ឋអាឡាស្កា បន្ទាប់ពីទឹកជំនន់ពីការរលាយទឹកកកកាលពីថ្ងៃសៅរ៍។ ការជនលិចក្នុងកំណត់ត្រា បានវាយប្រហារមកក្នុងទីក្រុង Juneau កាលពីថ្ងៃសៅរ៍ បន្ទាប់ពីទំនប់ទឹកកកបានបាក់ធ្លាយ បំផ្លាញយ៉ាងហោចណាស់រចនាសម្ព័ន្ធមួយកន្លែង និងកំពុងជំរុញឲ្យមន្ត្រីទីក្រុងចេញបទបញ្ជាជម្លៀសប្រជាជន សម្រាប់អ្នករស់នៅលើដងផ្លូវមួយកន្លែង។ ទឹកជំនន់ផ្ទុះឡើងដោយការរលាយទឹកកក បានកើតឡើងនៅពេលដែលទឹកដែលជាប់គាំង បានលេចចេញតាមស្នាមប្រេះ នៅទំនប់ទឹកកកតូចមួយ ជាបាតុភូតដែលបានកើនឡើងនៅជុំវិញពិភពលោក បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។យោងតាមការិយាល័យអាកាសធាតុជាតិបានឲ្យដឹងថា កម្រិតទឹកនៅទន្លេ Mendenhall បានឈានដល់ជិត៤.៦ម៉ែត្រ កាលពីព្រឹកថ្ងៃអាទិត្យ ដែលកើនឡើង៩១សង់ទីម៉ែត្រលើកំណត់ត្រាមុន ដែលបានកំណត់នៅក្នុងឆ្នាំ២០១៦ និង១.៥ម៉ែត្រលើកម្រិតទឹកជំនន់មធ្យម៕

ការផ្ទុះជាច្រើនបានវាយប្រហារផ្លូវស្ពានរវាងតំបន់គ្រីម៉េ និងផ្នែកខ្លះនៃតំបន់ Kherson ដែលរុស្ស៊ីកាន់កាប់

2023/08/07 12:30:37 pm        299
រុស្ស៊ី៖ ក្រុមអាជ្ញាធររុស្ស៊ីបាននិយាយថា ការបំផ្ទុះជាច្រើនបានដាក់គោលដៅវាយប្រហារលើផ្លូវស្ពានសំខាន់ៗ តភ្ជាប់តំបន់កាន់កាប់គ្រីម៉េដែលតភ្ជាប់ជាមួយផ្នែកខ្លះនៃតំបន់ Kherson ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ខណៈដែលអ៊ុយក្រែនបង្កើនគោលដៅរបស់ខ្លួនទៅលើហេដ្ឋារចនាសម្ព័ន្ធ និងទឹកដីរបស់រុស្ស៊ី។ការបំផ្ទុះនោះបានកើតឡើងនៅថ្ងៃដូចគ្នាដែលអភិបាលក្រុងមូស្គូ បាននិយាយថា យានដ្រូនមួយត្រូវបានបាញ់ទម្លាក់នៅជិតទីក្រុងនេះ ហើយភ្លាមៗបន្ទាប់ពីអ៊ុយក្រែនបានវាយប្រហារលើនាវាដឹកប្រេងដ៏ធំបំផុតរបស់រុស្ស៊ីដោយប្រើយានដ្រូនសមុទ្រ ក៏ដូចជាធ្វើការវាយប្រហារលើមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់មួយរបស់រុស្ស៊ីផងដែរ។ប្រមុខស្តីទីនៃតំបន់ Kherson ដែលតែងតាំងដោយរុស្ស៊ី លោក Vladimir Saldo និយាយថា មីស៊ីលដែលបានវាយប្រហារលើស្ពានចំនួនពីរនៅតំបន់គ្រីម៉េ កាលពីថ្ងៃអាទិត្យ សុទ្ធតែជាមីស៊ីលស្រមោលព្យុះ ដែលជាមីស៊ីលរយៈចម្ងាយឆ្ងាយផ្គត់ផ្គង់ដល់អ៊ុយក្រែនដោយចក្រភពអង់គ្លេស។លោក Saldo បានបន្ថែមថា ស្ពានទាំងពីរនោះត្រូវបានប្រើប្រាស់ដោយជនស៊ីវិល និងមិនមែនជាចរាចរណ៍យោធាទេ។ ការបំផ្ទុះនោះបានប៉ះពាល់ដល់បំពង់បង្ហូរឧស្ម័នរាវដែលរត់តាមបណ្តោយស្ពាន ហើយបានកាត់ផ្តាច់ការផ្គត់ផ្គង់ដល់អ្នកស្រុកចំនួន២០.០០០នាក់នៃទីក្រុង Henichesk ក្នុងតំបន់ Kherson ផងដែរ៕

ទាហាន៤នាក់ស្លាប់ ក្នុងការវាយប្រហារនៅអ៊ីស្រាអែល ក្នុងទីក្រុងដាម៉ាស់

2023/08/07 12:28:33 pm        227
អ៊ីស្រាអែល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បាននិយាយថា ទាហានស៊ីរី៤នាក់ ត្រូវបានសម្លាប់និង៤នាក់ផ្សេងទៀត បានរងរបួស ក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលកាលពីពេលយប់។ ទីភ្នាក់ងារសារព័ត៌មាន Sana បានដកស្រង់សម្តីពីប្រភពយោធាដោយនិយាយថា ការវាយប្រហារនៅជិតរដ្ឋធានីដាម៉ាស់ បានបណ្តាលឲ្យមានការបំផ្លាញសម្ភារៈមួយចំនួនផងដែរ។ ប្រភពបានអះអាងថា មីស៊ីលរបស់អ៊ីស្រអែលមួយចំនួន ត្រូវបានបាញ់ទម្លាក់។ រហូតមកដល់ពេលនេះ អ៊ីស្រាអែលពុំទាន់បានធ្វើការអធិប្បាយណាមួយនៅឡើយ។ ជាញឹកញាប់អ៊ីស្រាអែលតែងតែដាក់គោលដៅមកលើទីតាំងយោធាក្នុងប្រទេសស៊ីរីដែលមានទំនាក់ទៅនឹងក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់។ ទីភ្នាក់ងារសារព័ត៌មាន AFP និយាយថា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ខ្លួននៅក្នុងទីក្រុងដាម៉ាស់ បានរាយការណ័ថា បាលឺសំឡេងផ្ទុះជាច្រើន។ វីដេអូដែលបានផុសនៅលើបណ្តាញផ្សព្វផ្សាយសង្គមជាការអះអាងបង្ហាញពីពន្លឺដ៏ភ្លឺ នៅលើអាកាស នៅទីជិតខាងទីក្រុងដាម៉ាស់។ កាលពីខែកុម្ភៈ ប្រទេសស៊ីរី បានចោទប្រកាន់អ៊ីស្រាអែលពីការសម្លាប់ជនស៊ីវិល៤នាក់និងទាហានម្នាក់ ក្នុងការវាយប្រហារដោយមីស៊ីលលើទីក្រុងដាម៉ាស់។ ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលកម្រទទួលស្គាល់ការវាយប្រហារជាក់លាក់លើគោលដៅក្នុងប្រទេសស៊ីរី ជាកន្លែងដែលឥទ្ធិពលរបស់អ៊ីរ៉ង់បានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

ការប្រុងប្រយ័ត្នត្រូវបានណែនាំ ចំពោះភ្លៀងធ្លាក់ខ្លាំង នៅប្រទេសជប៉ុន

2023/08/07 12:26:10 pm        262
ជប៉ុន៖ ព្យុះត្រូពិកដ៏មានឥទ្ធិពល Khanun កំពុងបក់ឆ្ពោះទៅកាន់ភាគខាងកើត ដោយកំពុងនៅព័ទ្ធជុំវិញតំបន់ Amami របស់ខេត្ត Kagoshima និងតំបន់ដ៏ទៃទៀតក្នុងតំបន់ព្យុះ។ មន្ត្រីអាកាសធាតុកំពុងជំរុញឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈក្រុមពពកភ្លៀងសកម្ម អាចវិវឌ្ឍទៅភាគខាងត្បូងតំបន់គ្យូស៊ូ(Kyushu) និងតំបន់ Amami រហូតដល់ព្រឹកថ្ងៃអង្គារ។ ភ្លៀងធ្លាក់ខ្លាំងពុំធ្លាប់មានក្នុងកំណត់ត្រា ដែលលើសខ្លាំងពីទឹកភ្លៀងធ្លាក់ជាប្រចាំកម្រិតមធ្យម អាចធ្លាក់នៅតំបន់ Kyushu និងតំបន់ជាច្រើនទៀតនៅផ្នែកសមុទ្រប៉ាស៊ីហ្វិកនៅប្រទេសជប៉ុនភាគខាងកើតនិងភាគខាងលិច រហូតដល់អំឡុងថ្ងៃព្រហស្បតិ៍។ ទោះជាយ៉ាងណា ពលរដ្ឋនៅក្នុងតំបន់ជាច្រើននៅឆ្ងាយពីព្យុះ ត្រូវបានណែនាំឲ្យមានការប្រុងប្រយ័ត្នជាមុន ដូចជា ពិនិត្យមើលផែនទីនៃគ្រោះថ្នាក់។ ទីភ្នាក់ងារឧតុនិយមជប៉ុន និយាយថា ព្យុះKhanun កំពុងបក់យឺតៗទៅភាគឦសាននៅលើទឹកមានចម្ងាយ១៨០គីឡូម៉ែត្រភាគអាគ្នេយ៍ ទីក្រុង Amami ក្នុងខេត្ត Kagoshima ខណៈនៅម៉ោង១០ព្រឹកថ្ងៃចន្ទនេះ ម៉ោងក្នុងតំបន់។ព្យុះទីហ្វុង Khanun ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទិសដៅរបស់វាទៅភាគខាងជើង និងខិតទៅជិតខ្លាំងតំបន់ Kyushu នៅថ្ងៃពុធ។ ភ្លៀងធ្លាក់២៤ម៉ោងរហូតដល់ព្រឹកថ្ងៃអង្គារ ត្រូវបានព្យាករណ៍ថា នឹងឈានដល់កម្រិត ៣០០មីលីម៉ែត្រ នៅទីក្រុង Amami និងតំបន់ Kyushu ភាគខាងត្បូង និង២៥០មីលីម៉ែត្រ នៅក្នុងតំបន់ Shikoku(ស៊ីកូគុ) និងតំបន់ Tokai៕

ការិយាល័យប្រធានាធិបតីអ៊ុយក្រែនចាត់ទុកកិច្ចប្រជុំលើសំណើសន្តិភាពថាមានផ្លែផ្កា

2023/08/07 12:23:44 pm        277
អ៊ុយក្រែន៖ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានចាត់ទុកសន្និសីទអន្តរជាតិលើសំណើសន្តិភាពរបស់ប្រទេសនេះថា មានផ្លែផ្កាច្រើន។ កិច្ចពិភាក្សារយៈពេលពីរថ្ងៃបានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ។ មន្ត្រីជាន់ខ្ពស់នៃប្រទេសជាង ៤០ និងអង្គការអន្តរជាតិ បានចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ អ្នកចូលរួម រួមមានក្រុមប្រទេសG7 ព្រមទាំងប្រទេសឥណ្ឌា ប្រេស៊ីល និងប្រទេសកំពុងអភិវឌ្ឍន៍សកលខាងផ្សេងទៀត ដែលគេហៅ Global South ។ ប្រទេសចិនក៏បានចូលរួមជាលើកដំបូងផងដែរ។ក្រុមអ្នកចូលរួមបានពិភាក្សាពីសំណើសន្តិភាពចំនួន១០ចំណុច រួមមានទាំងការដកខ្លួនចេញរបស់កងកម្លាំងរុស្ស៊ី និងការស្តារឡើងវិញទឹកដីអ៊ុយក្រែន។ កិច្ចប្រជុំដំបូងបានធ្វើឡើងកាលពីខែមិថុនា។ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថាចំនួនអ្នកចូលរួមដែលបានកើនឡើង បង្ហាញពីចំណាប់អារម្មណ៍ខ្លាំងរបស់ពិភពលោកក្នុងការបង្កើតសន្តិភាពប្រកបដោយនិរន្តរភាពនិងយូរអង្វែង។ សេចក្តីថ្លែងការណ៍និយាយថា អ្នកចូលរួមទាំងអស់បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសរបស់ពួកគេចំពោះគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងការគោរពចំពោះអធិបតេយ្យភាព និងភាពមិនអាចរំលោភបំពានបាននៃបូរណភាពទឹកដីរបស់រដ្ឋនានា។លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យើងមានការពិគ្រោះយោបល់ប្រកបដោយផ្លែផ្កាច្រើន លើគោលការណ៍សំខាន់ៗដែលសន្តិភាពយូរអង្វែងគួរត្រូវបានបង្កើតឡើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ណាតូពិចារណាបញ្ចប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដែលអាចដោយសារបញ្ហារកាំរកូសជាមួយលោក Trump
04/28/2026 05:04 PM
រដ្ឋមន្ត្រីរតនាគារអាមេរិក៖ អាជីវកម្មមានទំនាក់ទំនងជាមួយក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ ប្រឈមនឹងទណ្ឌកម្ម
04/28/2026 05:04 PM
ការបង្អាក់ពីសង្រ្គាមអ៊ីរ៉ង់ ធ្វើឲ្យប៉ះពាល់ការផ្គត់ផ្គង់ដល់កុមារខ្វះអាហារូបត្ថម្ភនៅប្រទេសសូម៉ាលី
04/28/2026 05:04 PM
ឥណ្ឌាជំរុញឲ្យមានការសន្ទនានៅជំនួបថ្នាក់រដ្ឋមន្រ្តីការពារជាតិអង្គការ SCO ស្របពេលសង្រ្គាមអ៊ីរ៉ង់
04/28/2026 05:04 PM
អូស្ត្រាលីចង់យកពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ប្រសិនបើពួកគេមិនបង់ប្រាក់ឲ្យស្ថាប័នព័ត៌មាន
04/28/2026 04:04 PM
ការចំណាយលើវិស័យយោធារបស់សហភាពអឺរ៉ុបកើនឡើង១៤% ខណៈរងសម្ពាធពីអាមេរិក
04/28/2026 04:04 PM
កម្ពុជានាំចេញកៅស៊ូ និងផលិតផលពីកៅស៊ូ ក្នុងរយៈពេល ៣ខែឆ្នាំនេះ មានទឹកប្រាក់ជាង ៦៤៨ លានដុល្លារ
04/28/2026 04:04 PM
ក្រុមហ៊ុនអង់គ្លេសផ្តល់សេវាកម្មនាវាចម្លងបំភាយឧស្ម័នទាបឆ្លងកាត់ផ្លូវទឹករវាងអង់គ្លេស និងបារាំង
04/28/2026 04:04 PM
កម្ពុជារៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ដោយរំលេចពីតួនាទីកម្មសិទ្ធិបញ្ញាក្នុងវិស័យកីឡា
04/28/2026 04:04 PM
ប្រមុខការទូតកម្ពុជាបន្តបង្ហាញជំហររបស់កម្ពុជាចំពោះការគោរពបទឈប់បាញ់ និងច្បាប់អន្តរជាតិលើការដោះស្រាយបញ្ហាជាមួយថៃក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប
04/28/2026 04:04 PM