កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម
នគរបាលរាជធានីភ្នំពេញខិតខំបង្ក្រាប Online Scams បំបែកក្រុមតូច ខណៈក្រុមធំៗបង្រ្កាបរួចរាល់
សមត្ថកិច្ចខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យ Online Scams ក្នុងក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ១៤នាក់
កម្ពុជាមានឆន្ទៈបង្រ្កាប Online scams និងបង្ហាញទៅអន្តរជាតិដឹងកាន់តែច្បាស់តាមរយៈស​​ន្និ​​​សីទ​​​​អ​​ន្ត​​​​រ ជាតិICCOS

សន្តិសុខ និង សង្គម

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ចក្រភពអង់គ្លេស៖ កងទ័ពរុស្ស៊ីមានបញ្ហាជាច្រើន នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន

2023/08/02 09:49:10 pm        109
អង់គ្លេស៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិរបស់ចក្រភពអង់គ្លេស បានរាយការណ៍ថា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា កំពុងបន្តលើផ្នែកពីរនៃផ្នែកខាងមុខ រួមទាំងតំបន់នៅជិតទីក្រុងអូរីខីវ (Orikhiv) ក្នុងតំបន់ហ្សាប៉ូរីហ្សា (Zaporizhzhia Oblast) ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន និងនៅតំបន់ជុំវិញទីក្រុង វេលីកា ណូវ៉ូស៊ីលកា (Velyka Novosilka) ក្នុងតំបន់ដូណិតស្ក៍(Donetsk) នៅទូទាំងភាគខាងត្បូង បញ្ហាទូទៅសម្រាប់មេបញ្ជាការរុស្ស៊ីទំនងជារួមមានកង្វះខាតគ្រាប់កាំភ្លើងធំ កង្វះសព្វាវុធបម្រុង និងបញ្ហានានា ដែលធានាក្នុងស្លាបការពារ។ទីភ្នាក់ងារស៊ើបការណ៍នេះ បានរាយការណ៍ថា ទាហានអ៊ុយក្រែន កំពុងឆ្ពោះទៅកាន់ទីតាំងឈរជើងរបស់ កងទ័ពអាវុធរួមបញ្ចូលគ្នាទី៥៨របស់ប្រទេសរុស្ស៊ីនៅជិតទីក្រុងអូរីខីវ។ ទាហានរុស្ស៊ីនៅទីនេះ អស់កម្លាំងបន្ទាប់ពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជាង៨សប្តាហ៍។នៅភាគខាងត្បូងនៃទីក្រុងវេលីកា ណូវ៉ូស៊ីលកា អង្គភាពកាន់កាប់ជាច្រើន ដែលបានបង្កើតចេញពីតំបន់យោធាខាងកើត និងខាងត្បូងរបស់រុស្ស៊ី កំពុងកាន់កាប់ការការពារ។ នេះបង្កើតបញ្ហាជាមួយនឹងការសម្របសម្រួលនៃសកម្មភាពរបស់ទាហានរុស្ស៊ី៕

មន្ទីរបញ្ចកោណ នឹងដកកងទ័ព១.១០០នាក់ពីបេសកកម្មព្រំដែនអាមេរិក-ម៉ិកស៊ិក

2023/08/02 09:46:34 pm        106
អាមេរិក៖ មន្ទីរបញ្ចកោណនឹងដកកងទ័ពទទួលភារៈកិច្ចសកម្មចំនួន១.១០០នាក់ ពីព្រំដែនអាមេរិក-ម៉ិកស៊ិក ដែលមន្ទីរបានដាក់ពង្រាយកាលពីដើមឆ្នាំនេះ ខណៈរដ្ឋាភិបាល បានត្រោមខ្លួនសម្រាប់ការបញ្ចប់វិធានការរឹតត្បិតសុំសិទ្ធជ្រកកោនទាក់ទងទៅនឹងជំងឺរាតត្បាត។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បានអនុម័តការដាក់ពង្រាយកងទ័ពទទួលភារកិច្ចសកម្មសរុប១.៥០០នាក់សម្រាប់ការបង្កើនវត្តមានយោធារយៈពេល៩០ថ្ងៃជាបណ្តោះអាសន្ន នៅព្រំដែនកាលពីខែឧសភា។នៅពេលនោះ ការឆ្លងកាត់ព្រំដែនដោយខុសច្បាប់បានកើនឡើងយ៉ាងឆាប់រហ័សនូវការព្រួយបារម្ភកាន់តែខ្ពស់ បន្ទាប់ពីវិធានការរឹតត្បិតបានបញ្ចប់ ប៉ុន្តែជំនួសមកវិញចំនួននៃការឆ្លងកាត់បានធ្លាក់ចុះ។មន្ត្រីក្រសួងការពារជាតិ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាពីបញ្ហាលម្អិតមុនការប្រកាសថា កងទ័ព១.១០០នាក់ នឹងបញ្ចប់បេសកកម្មរយៈពេល៩០ថ្ងៃរបស់ពួកគេ នៅត្រឹមថ្ងៃទី៨ ខែសីហា ហើយកងទ័ព៤០០នាក់ទៀតដែលនៅសល់នឹងត្រូវបន្ថែមុំពេលរហូតដល់ថ្ងៃទី៣១ ខែសីហា។ កងទ័ពត្រូវបានដាក់ពង្រាយដើម្បី ជួយការពារព្រំដែន ដែលក្រុមមន្ត្រីកំពុងដោះស្រាយការបញ្ចប់ទីនៃមាត្រា៤២។ វិធានការនេះត្រូវបានអនុញ្ញាតឲ្យរដ្ឋាភិបាលបណ្តេញទៅវិញជាបន្ទាន់នូវជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ចេញពីប្រទេសនេះ ក្នុងនាមការពារអាមេរិកពីជំងឺ Covid-19៕

ប្រទេសស្វីសនឹងលុបចោលការរឹតបន្តឹងស្ដីពីគ្រោះមហន្តរាយ ហ្វ៊ូគូស៊ីម៉ា លើការនាំចូលអាហារជប៉ុន

2023/08/02 09:43:49 pm        108
ជប៉ុន៖ រដ្ឋាភិបាលខេត្ត ហ្វ៊ូគូស៊ីម៉ា បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសស្វីសគ្រោងនឹងលុបចោលការរឹតបន្តឹងការនាំចូលដែលខ្លួនបានដាក់កាលពីថ្ងៃទី១៥ ខែសីហា លើផលិតផលម្ហូបអាហារពីផ្នែកខ្លះនៃប្រទេសជប៉ុន បន្ទាប់ពីគ្រោះមហន្តរាយរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា កាលពីឆ្នាំ២០១១មក។ប្រទេសស្វីសនឹងដើរតាមគន្លងរបស់សហភាពអឺរ៉ុប ដោយនឹងដកចេញនូវការរឹតបន្តឹងដែលនៅសេសសល់ ដែលតម្រូវឱ្យមានការធ្វើតេស្តវិទ្យុសកម្មលើផលិតផលកសិកម្ម និងនេសាទមួយចំនួនពីខេត្តចំនួន១០ រួមទាំងខេត្ត ហ្វ៊ូគូស៊ីម៉ា នៅថ្ងៃព្រហស្បតិ៍ (៣ សីហា) នេះ។ឯកអគ្គរដ្ឋទូតស្វីសប្រចាំប្រទេសជប៉ុន លោក Andreas Baum បានប្រាប់អភិបាលខេត្ត ហ្វ៊ូគូស៊ីម៉ា លោក Masao Uchibori អំពីការសម្រេចដកការរឹតបន្តឹង នៅពេលដែលពួកគេបានជួបគ្នានៅស្ថានទូតស្វីសក្នុងទីក្រុងតូក្យូកាលពីថ្ងៃចន្ទ នេះបើយោងតាមរដ្ឋាភិបាលខេត្ត។នៅអាស៊ី ប្រទេសចិន កូរ៉េខាងត្បូង កោះតៃវ៉ាន់ ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ រក្សាការរឹតបន្តឹងការនាំចូលលើផលិតផលអាហារជប៉ុន។ ប្រទេសចិន និងទីក្រុងហុងកុងបានពង្រឹងការត្រួតពិនិត្យវិទ្យុសកម្មនៃការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន មុនពេលគម្រោងការបញ្ចេញសំណល់ទឹកវិទ្យុសកម្មដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានខូច ចូលទៅក្នុងសមុទ្រផងដែរ៕

ពលរដ្ឋអាមេរិកនៅទីក្រុងស៊ីដនី សម្ដែងអារម្មណ៍ផ្សេងគ្នាចំពោះការចោទប្រកាន់លោក ដូណាល់ ត្រាំ

2023/08/02 09:40:12 pm        84
អូស្ត្រាលី៖ ក្រុមអ្នកគាំទ្របាល់ទាត់ជនជាតិអាមេរិកនៅទីក្រុងស៊ីដនីសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក វើល ខាប់ ស្ត្រី (Women World Cup) បាននិយាយនៅថ្ងៃពុធ (២ សីហា) នេះថា ពួកគេរីករាយណាស់ដែលបានឮថាលោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់សម្រាប់ការខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយរបស់ខ្លួនដើម្បីបង្វែរការបោះឆ្នោតឆ្នាំ២០២០ ខណៈពេលដែលអ្នកគាំទ្រផ្សេងទៀតមានអារម្មណ៍ថាទិដ្ឋភាពនយោបាយរបស់សហរដ្ឋអាមេរិកបច្ចុប្បន្នគឺ "ប្រៀបដូចជាសៀករហស្សកម្ម"។នេះជាលើកទីបីហើយក្នុងរយៈពេល ៤ខែ ដែលលោក ត្រាំ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ទោះបីជាអតីតប្រធានាធិបតីអាមេរិករូបនេះ កំពុងធ្វើយុទ្ធនាការដើម្បីដណ្តើមតំណែងប្រធានាធិបតីឡើងវិញនៅឆ្នាំក្រោយក៏ដោយ។ បទចោទចំនួន៤ករណីបានចោទប្រកាន់ថា លោក ត្រាំ បានសមគំនិតក្នុងការបោកប្រាស់សហរដ្ឋអាមេរិក ដោយរារាំងសភាពីការបញ្ជាក់ពីជ័យជំនះរបស់លោកប្រធានាធិបតី ចូ បៃឌិន និងដកហូតសិទ្ធិបោះឆ្នោតរបស់ពួកគេក្នុងការបោះឆ្នោតដោយយុត្តិធម៌។ លោក ត្រាំ ត្រូវបានបញ្ជាឱ្យបង្ហាញខ្លួនដំបូងនៅតុលាការសហព័ន្ធវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍ (៣ សីហា) ខាងមុខនេះ៕

ការកាត់បន្ថយជំនួយបរទេសរបស់ចក្រភពអង់គ្លេស នឹងប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់ក្នុងទ្វីបអាហ្វ្រិក

2023/08/02 09:37:17 pm        82
អាហ្វ្រិក៖ រដ្ឋមន្ត្រីជាច្រើននៅទ្វីបអាហ្វ្រិក ត្រូវបានព្រមានថា ស្ត្រីរាប់ពាន់នាក់នៅក្នុងទ្វីបអាហ្រ្វិកនឹងស្លាប់ក្នុងពេលមានផ្ទៃពោះ និងការសម្រាលកូន ដោយសារតែការកាត់បន្ថយថវិកាជំនួយក្រៅប្រទេសរបស់ចក្រភពអង់គ្លេស។ យោងតាមការវាយតម្លៃផ្ទៃក្នុងរបស់មន្ត្រីរាជការ ស្ត្រីជិត២០០.០០០នាក់ទៀតក៏នឹងប្រឈមមុខនឹងការរម្លូតកូនដោយមិនមានសុវត្ថិភាពផងដែរ។របាយការណ៍ទាំងនោះ បង្ហាញពីផលប៉ះពាល់នៃការកាត់បន្ថយថវិកាជំនួយក្រៅប្រទេសនៅឆ្នាំនេះ។ ការិយាល័យក្រសួងបរទេសរបស់ចក្រភពអង់គ្លេសនិយាយថា ថវិការបស់ខ្លួនសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាបត្រូវបានកាត់បន្ថយក្នុងរយៈពេលខ្លី ដើម្បីឈានដល់គោលដៅសន្សំ ប៉ុន្តែបន្ទាប់មកជំនួយនឹងកើនឡើងជិតទ្វេដង។ឯកសារផ្ទៃក្នុងនិយាយថា ការកាត់បន្ថយជំនួយចំនួន ៧៦% សម្រាប់អាហ្វហ្គានីស្ថាន នឹងធ្វើឱ្យស្ត្រី និងកុមារីជាច្រើនដែលងាយរងគ្រោះបំផុតក្នុងពិភពលោកមួយចំនួនមិនទទួលបានសេវាសុខភាពសំខាន់ៗ ហើយស្ត្រីនិងកុមារកន្លះលាននាក់នៅប្រទេសយេម៉ែននឹងមិនទទួលបានការថែទាំសុខភាពទេ។ការសម្រេចនេះកើតឡើងនៅក្នុងការវាយតម្លៃមួយ ដែលធ្វើឡើងដោយមន្ត្រីរាជការការិយាល័យក្រសួងការបរទេសអង់គ្លេសកាលពីដើមឆ្នាំនេះ ដើម្បីជូនដំណឹងដល់បណ្ដារដ្ឋមន្ត្រីនានាក្នុងទ្វីបអាហ្វ្រិក មុនពេលពួកគេសម្រេចកាត់បន្ថយជំនួយ៕

បុគ្គលិកទួរគី បានរងរបួសក្នុងការវាយប្រហារដោយប្រដាប់អាវុធលើស្ថានកុងស៊ុលស៊ុយអែត នៅក្រុង Izmir

2023/08/02 09:00:09 pm        110
ទួរគី៖ ការិយាល័យអភិបាលក្រុង Izmir បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជនមានជំងឺផ្លូវចិត្ត» ម្នាក់ បានវាយប្រហារស្ថានកុងស៊ុលស៊ុយអែត នៅខេត្ត Izmir របស់ប្រទេសទួរគី កាលពីថ្ងៃអង្គារ ដោយបានធ្វើឲ្យបុគ្គលិកស្ថានកុងស៊ុលទួរគីម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។យោងងតាមសេចក្ដីថ្លែងការណ៍ បានឲ្យដឹងថា ជនជាតិទួរគីដែលរងរបួសនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបណ្តុះបណ្តាល និងស្រាវជ្រាវ Tepecik ដើម្បីព្យាបាល បន្ទាប់ពីរងនូវការវាយប្រហារដែលបានកើតឡើងនៅម៉ោង ១២:៤៥យប់ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៩:៤៥ ម៉ោងសកល)។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា អ្នកវាយប្រហារត្រូវបានឃាត់ខ្លួន ហើយការស៊ើបអង្កេតផ្នែកច្បាប់ កំពុងដំណើរការ។ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីមានបាតុករ ២នាក់ ដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ានរបស់អ្នកកាន់អ៊ីស្លាម នៅខាងក្រៅសភារបស់ប្រទេសស៊ុយអែត ក្នុងទីក្រុង Stockholm កាលពីថ្ងៃចន្ទ (ទី៣១ ខែកក្កដា) ដែលជាការប្រព្រឹត្តចុងក្រោយបង្អស់ សម្រាប់ហេតុការណ៍បែបនេះ ក្នុងរដ្ឋធានីស៊ុយអែត នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕

កូរ៉េខាងត្បូង បង្កើនការព្រមានពីកម្ដៅដល់កម្រិតខ្ពស់បំផុត ក្នុងពេលអាកាសធាតុក្តៅខ្លាំងស្ទើរទ្រាំមិនបាន

2023/08/02 08:52:56 pm        132
កូរ៉េខាងត្បូង៖ ក្រសួងមហាផ្ទៃ និងសុវត្ថិភាព បានឲ្យដឹង នៅថ្ងៃពុធ (ទី២ ខែសីហា) នេះ ថា ប្រទេសកូរ៉េខាងត្បូងបានបង្កើនការព្រមានអំពីអាកាសធាតុក្តៅដល់កម្រិតខ្ពស់បំផុត ដែលជាលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំ ខណៈផ្នែកខ្លះនៃប្រទេស មានសីតុណ្ហភាពឡើងលើស ៣៨អង្សារសេ។ដោយដកស្រង់សម្តីអាជ្ញាធរពន្លត់អគ្គិភ័យ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កម្ដៅដ៏ហួតហែងនេះ ត្រូវបានគេប៉ាន់ស្មានថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ នៅទូទាំងប្រទេស ពោលគឺកើន ៣ដងនៃចំនួន៧នាក់ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ក្រសួងមហាផ្ទៃ និងសុវត្ថិភាព បាននិយាយថា សីតុណ្ហភាពផ្លូវការ ដែលត្រូវបានវាស់ ក្នុងទីក្រុងយ៉ូជូ (Yeoju) នៅភាគខាងត្បូងនៃទីក្រុងសេអ៊ូល បានឡើងដល់ ៣៨,៤អង្សារសេ កាលពីថ្ងៃអង្គារ (ទី១ ខែសីហា)។ កូរ៉េខាងត្បូង បានបង្កើនកម្រិតការព្រមានអំពីកម្ដៅនៅ ក្នុងប្រព័ន្ធ ៤ថ្នាក់របស់ខ្លួនដល់កម្រិតខ្ពស់បំផុត គិតត្រឹមម៉ោង ៦ល្ងាច កាលពីថ្ងៃអង្គារ ដែលជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៩ មក។ការព្រមានក្នុងកម្រិតដ៏ «ធ្ងន់ធ្ងរ» បំផុតនេះ ត្រូវបានចេញ នៅពេលដែលសីតុណ្ហភាពជាក់ស្តែង ត្រូវបានរំពឹងទុកឡើងដល់ ៣៥អង្សារសេ ឬខ្ពស់ជាងនេះ ដោយយ៉ាងហោចណាស់ ៤០ភាគរយនៃតំបន់ទាំង ១៨០ របស់ប្រទេស ត្រូវបានវាយប្រហារដោយរលកកម្ដៅ សម្រាប់រយៈពេល ៣ថ្ងៃ ឬក៏ច្រើនជាងនេះ។ ការព្រមាននោះ ក៏អាចត្រូវបានចេញផងដែរ នៅពេលដែលសីតុណ្ហភាពជាក់ស្តែងទំនងជាឡើងដល់ ៣៨អង្សារសេ ឬខ្ពស់ជាងនេះ សម្រាប់រយៈពេល ៣ថ្ងៃ ឬច្រើនជាងនេះ ក្នុងតំបន់ ១០ភាគរយនៃប្រទេស៕

លោកលូកាសិនកូ បដិសេធការគំរាមប្រទេសប៉ូឡូញតាមរយៈការលុកលុយរបស់ក្រុមទាហានស៊ីឈ្នួលWagner

2023/08/02 08:48:26 pm        114
បេឡារុស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋបេឡារុស BELTA បានរាយការណ៍កាលពីថ្ងៃទី១ ខែសីហាថា មេដឹកនាំផ្តាច់ការនៃប្រទេសបេឡារុស លោកអាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថា លោកគ្រាន់តែ«និយាយលេង» នៅពេលដែលបានលើកឡើងថា ក្រុមទាហានស៊ីឈ្នួលឯកជន Wagner Group (PMC) ទទូចចង់ឈ្លានពានប្រទេសប៉ូឡូញ។លោកលូកាសិនកូ ធ្លាប់បានលើកឡើងពីការព្រួយបារម្ភក្នុងអំឡុងពេលជួបជាមួយមេដឹកនាំផ្តាច់ការរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយចោទប្រកាន់ថា យុទ្ធជន Wagner ធ្វើឲ្យលោកព្រួយបារម្ភ ដោយសារតែផែនការដែលរំពឹងទុករបស់ពួកគេ ដើម្បីវាយប្រហារប៉ូឡូញ។យោងតាមសារព័ត៌មានBELTA លោក លូកាសិនកូ បាននិយាយថា លោកបាន និយាយលេងថា ទាហានស៊ីឈ្នួល Wagner កំពុងខ្សឹបខ្សៀវគ្នាថា តោះយើងទៅមើលទេសភាពទីក្រុងរ៉េហ៊្សូវ ( Rzeszów)[ប្រទេសប៉ូឡូញ]៕

ប្រទេសចិនចង់បំផុសប្រជាជាតិទាំងមូល ឲ្យចូលរួមក្នុងការប្រឆាំងចារកម្ម

2023/08/02 08:43:02 pm        99
ក្រសួងសន្តិសុខរដ្ឋ បាននិយាយកាលពីថ្ងៃអង្គារ (ទី១ ខែសីហា)ថា ប្រទេសចិន គួរតែលើកទឹកចិត្តពលរដ្ឋរបស់ខ្លួនឲ្យចូលរួមក្នុងការងារប្រឆាំងចារកម្ម រួមទាំងការបង្កើតបណ្តាញសម្រាប់បុគ្គល ដើម្បីរាយការណ៍ពីសកម្មភាពគួរឲ្យសង្ស័យ ក៏ដូចជាការលើកសរសើរ និងផ្តល់រង្វាន់ដល់ពួកគេផងដែរ។ប្រព័ន្ធមួយដែលធ្វើឲ្យវា «ធម្មតា»សម្រាប់មហាជន ដើម្បីចូលរួមក្នុងការប្រឆាំងចារកម្ម ត្រូវតែត្រូវបានបង្កើតឡើង បានសរសេរថា ក្រសួងសន្តិសុខរដ្ឋ ដែលជាទីភ្នាក់ងារសំខាន់ ដែលមើលរំលងការស៊ើបការណ៍សម្ងាត់បរទេស និងការប្រឆាំងចារកម្ម នៅក្នុងការបង្ហោះដំបូងរបស់ខ្លួននៅលើគណនី WeChat របស់ខ្លួនដែលបានផ្សាយបន្តផ្ទាល់ កាលពីថ្ងៃចន្ទ។ការអំពាវនាវឲ្យផ្សព្វផ្សាយការងារប្រឆាំងចារកម្មក្នុងចំណោមមហាជន បន្ទាប់ពីការពង្រីកច្បាប់ប្រឆាំងចារកម្មរបស់ប្រទេសចិន ដែលបានចូលជាធរមាន នៅក្នុងខែកក្កដា។ច្បាប់ដែលហាមប្រាមការផ្ទេរព័ត៌មានទាក់ទងនឹងសន្តិសុខជាតិ និងផលប្រយោជន៍ ដែលខ្លួនមិនបានបញ្ជាក់នោះ បានធ្វើឲ្យសហរដ្ឋអាមេរិកព្រួយបារម្ភ ដោយនិយាយថា ក្រុមហ៊ុនបរទេសនៅក្នុងប្រទេសចិនអាចនឹងត្រូវពិន័យសម្រាប់សកម្មភាពអាជីវកម្មធម្មតា។ច្បាប់ដែលបានកែសម្រួលនោះ អនុញ្ញាតឲ្យអាជ្ញាធរអនុវត្តការស៊ើបអង្កេតប្រឆាំងចារកម្ម ដើម្បីទទួលបានទិន្នន័យ ឧបករណ៍អេឡិចត្រូនិក និងព័ត៌មានអំពីទ្រព្យសម្បត្តិរបស់ បុគ្គល។

អ៊ីរ៉ង់ប្រកាសឲ្យពលរដ្ឋឈប់សម្រាកទូទាំងប្រទេស ដោយសាររលកកម្ដៅ

2023/08/02 08:04:32 pm        117
ដោយសារតែរលកកំដៅនៅទូទាំងប្រទេស រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសថ្ងៃឈប់សម្រាប់របស់ជាតិនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ រដ្ឋាភិបាលអះអាងថា វិធានការនេះគឺដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន ខណៈដែលកំណើនសីតុណ្ហភាពនៅតែបន្តបង្កហានិភ័យដល់សុខភាព ទោះបីជាវិធីសាស្រ្តនោះបានបង្កជាចម្ងល់ទាក់ទងនឹងការត្រៀមខ្លួនរបស់ប្រទេសសម្រាប់វិបត្តិអាកាសធាតុ ស្របពេលប្រព័ន្ធសុខាភិបាលកំពុងជួបវិបត្តិរួចហើយក៏ដោយ។លោក Ali Bahadori Jahormi អ្នកនាំពាក្យរបស់រដ្ឋាភិបាលនៅក្រសួងសុខាភិបាលបាននិយាយលើបណ្ដាញសង្គម Twitter កាលពីថ្ងៃអង្គារក្នុងការប្រកាសការសម្រេចនេះថា «ដោយមើលឃើញពីកំណើនកម្ដៅដែលមិនធ្លាប់មានពីមុនមកក្នុងថ្ងៃនេះ ហើយដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលបានយល់ព្រមលើសំណើរបស់ក្រសួងសុខាភិបាល ក្នុងការឲ្យប្រជាជនឈប់សម្រាកជៀសវាងការចេញក្រៅនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នៅទូទាំងប្រទេស»។លោក Sadegh Ziyaian ប្រធានមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ និងការគ្រប់គ្រងវិបត្តិនៃហានិភ័យអាកាសធាតុ បានរាយការណ៍ពីកំណើននៃសីតុណ្ហភាពគួរឱ្យព្រួយបារម្ភ។ ជាពិសេសទីក្រុង Ahvaz ភាគខាងត្បូងត្រូវបានគេរំពឹងថា នឹងមានសីតុណ្ហភាពឡើងដល់៥០អង្សាសេ និង៥១អង្សាសេក្នុងអំឡុងថ្ងៃអង្គារ និងថ្ងៃពុធ ដែលក្លាយជាតំបន់ក្តៅបំផុតនៃខេត្តនេះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីអ៊ីរ៉ង់ ចោទប្រកាន់លោក Trump ថាមាន «ផ្នត់គំនិតគំរាមកំហែង» ហើយប្តេជ្ញាថានឹងមិនចុះញ៉មឡើយ
09/24/2026 09:09 AM
អាមេរិក-ចិន យល់ព្រមពន្យារពេល «កិច្ចព្រមព្រៀងក្រុង Busan» រហូតដល់ខែមករាក្រោយលោកXi ជួបលោក Trump
09/24/2026 09:09 AM
គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញដាក់កន្ត្រកផ្ការំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» នៃព្រះរាជាណាចក្រកម្ពុជា
09/24/2026 07:09 AM
អនុប្រធានទី២រដ្ឋសភាអញ្ជើញ ដាក់ក្រពុំបិណ្ឌផ្កាឈូក រំលឹកខួបលើកទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ
09/24/2026 07:09 AM
ក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
09/23/2026 08:09 PM
ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិកម្ពុជាចុះMOU ពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា
09/23/2026 08:09 PM
ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា
09/23/2026 07:09 PM
អ៊ីរ៉ង់ចោទប្រកាន់បណ្តាប្រទេសអឺរ៉ុបថា មាន «ស្តង់ដារ ២» ពាក់ព័ន្ធស្ថានការណ៍វិវត្តន៍ ក្នុងតំបន់
09/23/2026 07:09 PM
លោក Xi ចេញ​ដំណើរទៅសហរដ្ឋអាមេរិក សម្រាប់​ទស្សនកិច្ចផ្លូវរដ្ឋ និងជំនួប​កំពូលជាមួយលោក Trump
09/23/2026 06:09 PM
អ៊ីរ៉ង់ បញ្ជាក់​ថា មាន​ការ​ទាក់​ទង​ជាមួយអាមេរិក តាមរយៈកាតា និងបានបញ្ជាក់​ពី​លក្ខខណ្ឌរបស់ខ្លួន
09/23/2026 06:09 PM