ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ
តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
អាជ្ញាធររាជធានីភ្នំពេញបន្តរកឃើញបទល្មើស Online Scams ពីរទីតាំងបន្ថែមទៀត
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់

សន្តិសុខ និង សង្គម

នាយឧត្តមសេនីយ៍ ស ថេត ៖ ការបង្ក្រាបគ្រឿងញៀន គឺជារឿងស្នួលរបស់សង្គមជាតិភាគីពាក់ព័ន្ធ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឲ្យដល់ឬសគល់

2024/07/01 05:15:07 pm        1490
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកថា ការបង្ក្រាបបទល្មើសគ្រឿងញៀន មិនមែនជាការងារផ្តាច់មុខរបស់ក្រសួងស្ថាប័ន និងតួអង្គណាម្នាក់នោះឡើយ ពោលគឺជារឿងស្នួលរបស់សង្គមជាតិ ដែលភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឲ្យដល់ឬសគល់។ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា បទល្មើសគ្រឿងញៀន មិនមែនជាការងារតែមួយរបស់នគរបាល ឬអាវុធហត្ថនោះទេ តែជាការងាររួមរបស់យើងទាំងអស់គ្នា ដើម្បីចូលរួមបង្ក្រាប​​ ហើយបទល្មើសមួយនេះ វាមិនទើបតែកើតឡើង នៅពេលនេះទេ គឺបានកើតឡើងមានយូរហើយ តែអ្វីដែលសំខាន់ និងទិសដៅបន្តនោះ យើងទាំងអស់គ្នាត្រូវតែសហការ និងព្រួតដៃគ្នាបង្ក្រាបឲ្យមានប្រសិទ្ធភាព»។ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏បានលើកឡើងពីស្នាដៃរបស់កងកម្លាំងនគរបាលទាំងថ្នាក់ជាតិ និងតាមរាជធានី-ខេត្ត ដែលបានបង្ក្រាប និងរឹបអូសគ្រឿងញៀនជាបន្តបន្ទាប់ ហើយនិងកំពុងបន្តការងារនេះ កាន់តែក្តៅគគុកមិនដកថយនោះទេ។សារអប់រំដែលត្រូវបានក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការផ្សព្វផ្សាយ គឺថា «យើងទាំងអស់គ្នា សូមនិយាយថា «ទេ» ចំពោះគ្រឿងញៀន​, ចូលរួមលុបបំបាត់គ្រឿងញៀន, ការសេពគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គម, ត្រូវចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន, រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន»។សូមជម្រាបជូនថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យមន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្តដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត នឹងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។ ជាការគត់សម្គាល់រយៈពេលប៉ុន្មានខែចុងក្រោយនេះ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងញៀនធំៗ ជាច្រើនករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក ក្នុងបរិមាណរាប់គីឡូក្រាម និងបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ ៕ដោយ ៖ តារាវុទ្ធី

គ្រឿងញៀនជាង១គីឡូក្រាមនិងសារធាតុផ្សំ ជាង២គីឡូក្រាមត្រូវបានមន្ត្រីនគរបាលចាប់ដកហូតពីក្រុមជួញដូរនៅក្រុងបាវិតខេត្តស្វាយរៀង

2024/07/01 02:51:45 pm        141
ស្វាយរៀង ៖ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ និងកែច្នៃគ្រឿងញៀនខុសច្បាប់ នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន BTVឲ្យដឹងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ក្រោមការសម្របសម្រួលពី លោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។ លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការនេះកម្លាំងជំនាញឃាត់ខ្លួន បានជនសង្ស័យជាជនជាតិវៀតណាម ចំនួន៥នាក់ (ស្រីម្នាក់)។ ចាប់យកវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់១៣៥៦,៥១ក្រាម, ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់២៥៤,៥៩ក្រាម, ថ្នាំញៀនប្រភេទអុិចស្តាសុី ទម្ងន់២២,៦២ក្រាម សរុបសារធាតុញៀនទម្ងន់ ១៧៦១,៧១ ក្រាម។ក្រៅពីនេះក៏មានសារធាតុមិនច្បាស់ទម្ងន់ ២២៦៧,៤៩មក្រាម, ម៉្សៅកញ្ចប់ម៉ាក Extrajoss ចំនួន៨ប្រអប់, ទឹកថ្នាំម៉ាក Lyyfeeling ១០ដប, ទឹកថ្នាំដបពណ៌ទឹកដោះគោ ៦ដប, ម៉្សៅម៉ត់ពណ៌សម៉ាក Clearama ទម្ងន់២៥គីឡូក្រាម, ទឹកអាល់កុល ២៥លីត្រ, ជញ្ជីងថ្លឺងថ្នាំញៀន ៣គ្រឿង, ម៉ាសុីនអ៊ុតមាត់ថង់ ៤គ្រឿង, ម៉ាសុីនក្រឡុក ៣គ្រឿង, ម៉្សៅល្មៀត ១ដប, ទូរស័ព្ទដៃ៨គ្រឿង, រថយន្ត១គ្រឿង, ម៉ូតូ១គ្រឿង, លិខិតឆ្លងដែន៣ក្បាល ព្រមទាំងឧបករណ៍កែឆ្នៃ សម្ភារវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យទាំង៥ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ ៖ ភាសារិទ្ធ

អ៊ីស្រាអែល វាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡា ក្នុងការត្រៀមខ្លួនសម្រាប់ជម្លោះកាន់តែតានតឹង

2024/07/01 02:02:00 pm        123
អ៊ីស្រាអ៊ែលកាលពីថ្ងៃសៅរ៍ បានវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមផ្លូវអាកាសនាពេលថ្មីៗនេះ របស់ក្រុមសកម្មប្រយុទ្ធ តាមបណ្ដោយព្រំដែនអ៊ីស្រាអែល-លីបង់។ការវាយប្រហារនេះ បានកើតឡើងនៅពេលព្រឹក នៅពេលដែលក្រុមហេសបូឡា បានបាញ់មីស៊ីលតម្រង់គោលដៅប្រឆាំងរថក្រោះចំនួនពីរគ្រាប់ពីភាគខាងត្បូងប្រទេសលីបង់ សំដៅទៅកាន់ទីក្រុង Kibbutz Misgav Am ។ ពុំមានអ្នករងរបួស ត្រូវបានគេរាយការណ៍ទេ។ក្រោយមកក្រុមនេះ បានបញ្ជាក់ពីការទទួលខុសត្រូវចំពោះការវាយប្រហារ ដោយនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើឧបករណ៍ចារកម្មអ៊ីស្រាអែល នៅតំបន់ភ្នំ Misgav Am ដើម្បីគាំទ្រប្រជាជនប៉ាឡេ ស្ទីន។ កងកម្លាំងអ៊ីស្រាអែល បានឆ្លើយតបជាមួយនឹងការវាយប្រហារដោយកាំភ្លើងធំឆ្ពោះទៅរកប្រភពនៃ មីស៊ីលដែលបានបាញ់ចេញមកនោះ។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ក៏បានវាយប្រហារអគារចំនួនពីរ នៅក្នុងភូមិ Houla ភាគខាងត្បូងប្រទេសលីបង់ ជាកន្លែងដែលក្រុមប្រតិបត្តិការហេសបូឡា បានប្រមូលផ្តុំគ្នា។នាយករដ្ឋមន្ត្រីលីបង់ លោក ណាជីប មីកាទី (Najib Mikati) បានធ្វើដំណើរទៅកាន់ភាគខាងត្បូងប្រទេសលីបង់ ចំពេលមានវាយប្រហារកើតឡើង ដោយនិយាយថា ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា គឺជា «សង្គ្រាមផ្លូវចិត្តសាស្រ្ត» លើប្រទេសរបស់ខ្លួន ប៉ុន្តែបានញ្ជាក់ថា លោកកំពុងធ្វើការដើម្បីសម្រេចបានសន្តិភាព នៅតាមព្រំដែននេះ។

ប្រជាជនម៉ិកស៊ិក ត្រៀមទប់ទល់សម្រាប់ការមកដល់នៃព្យុះត្រូពិច Chris

2024/07/01 01:46:25 pm        108
ប្រជាជននៅទីក្រុងឆ្នេរ ខានឃូន(Cancun) ប្រទេសម៉ិកស៊ិក បានសម្រុកទៅកាន់ហាងលក់គ្រឿងសំណង់ និងសម្ភារៈ កាលពីថ្ងៃអាទិត្យ ដើម្បីទិញបន្ទះក្តាឈើ ខណៈពួកគេត្រៀមទប់ទល់សម្រាប់ការមកដល់នៃព្យុះត្រូពិច Chris ។លោក Edgar Gil ពលរដ្ឋទីក្រុងឆ្នេរ ខានឃូន(Cancun) បាននិយាយថា លោកកំពុងទិញឈើ ដើម្បីគ្របលើទ្វារ និងបង្អួចរបស់លោក ដូច្នេះលោកអាចការពារផ្ទះ ប្រសិនបើព្យុះខ្លាំងមកដល់។មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក បាននិយាយនៅក្នុងការណែនាំមួយ កាលពីថ្ងៃអាទិត្យថា ព្យុះត្រូពិច Chris បានកើតឡើងនៅចម្ងាយប្រហែល១៦៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Tuxpan ប្រទេសម៉ិកស៊ិក ដោយមានល្បឿនខ្យល់បក់អតិបរមា ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងចាប់ផ្តើមចុះខ្សោយទៅវិញ បន្ទាប់ពីបោកបក់មកដល់ដីគោក។អ្នកព្យាករណ៍មានមូលដ្ឋាននៅទីក្រុងម៉ៃអាមី បាននិយាយថា ព្យុះនេះត្រូវបានគេរំពឹងថានឹងបង្កើតបរិមាណទឹកភ្លៀងសរុបពី ៤ទៅ ៨ អ៊ីញ (១០ ទៅ២០ សង់ទីម៉ែត្រ) ឆ្លងកាត់ផ្នែកមួយចំនួននៅភាគខាងកើតប្រទេសម៉ិកស៊ិក រហូតដល់ថ្ងៃច័ន្ទ ទី១ ខែកក្កដា នេះ។

ទាហានអ៊ីស្រាអែល១៨នាក់ រងរបួសក្នុងការវាយប្រហារដោយយានដ្រូននៅតំបន់ខ្ពង់រាប Golan Heights ភ្ជាប់ឧបសម្ព័ន្ធរបស់អ៊ីស្រាអែល

2024/07/01 01:41:38 pm        68
ទាហានអ៊ីស្រាអែល១៨នាក់ បានរងរបួស ដែលក្នុងចំណោមនេះ ម្នាក់រងរបួសធ្ងន់នៅក្នុងការវាយប្រហារដោយយានដ្រូននៅតំបន់ខ្ពង់រាប Golan Heights ភ្ជាប់ឧបសម្ព័ន្ធដោយអ៊ីស្រាអែល ដោយត្រូវបានរាយការណ៍ដោយកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF)។ យោងតាមសេចក្តីថ្លែងការណ៍របស់កងកងកម្លាំង IDF បានឲ្យដឹងថា ការវាយប្រហារ បានកើតឡើងនៅផ្នែកភាគខាងជើង តំបន់ខ្ពង់រាប Golan Heights ទោះបីជាប្រភពដើមនៃយានដ្រូនពុំត្រូវបានគេបញ្ជាក់ក៏ដោយ។ ទាហាន ដែលរងរបួសត្រូវបានគេជម្លៀសភ្លាមៗទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ដើម្បីព្យាបាលបន្ទាន់។នៅក្នុងការឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល បានធ្វើការវាយប្រហារកាលពីយប់ថ្ងៃអាទិត្យដាក់គោលដៅទៅលើទីតាំងច្រើនកន្លែងរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់។ការវាយប្រហារ រួមមានទាំងការវាយបាញ់ផ្លោងទៅលើប៉ុស្តិ៍សង្កេតការណ៍របស់ ក្រុមហេសបូឡា និងទីតាំងជើងទម្របាញ់មីស៊ីល ដែលត្រូវបានប្រើប្រាស់ ដើម្បីបាញ់មីស៊ីលឆ្ពោះទៅភាគខាងជើងប្រទេសអ៊ីស្រាអែល។ ឧបទ្ទវហេតុចុងក្រោយនេះ បង្ហាញពីការបន្តនៃអំពើហិង្សាឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ជាក្រុមប្រដាប់អាវុធ និងគណបក្សនយោបាយនៅប្រទេសលីបង់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក។

UNRWA៖ គំនរសំរាម និងកម្ដៅរដូវក្តៅធ្វើឱ្យស្ថានភាពរស់នៅកាន់តែលំបាកសម្រាប់ពលរដ្ឋហ្កាហ្សា

2024/07/01 01:13:25 pm        225
ក្រុមមន្ត្រីអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រ (២៨ មិថុនា) សប្ដាហ៍មុនថា គំនរសំរាមដែលស្អុយរលួយ កំពុងគរចោលនៅជិតកន្លែងមនុស្សស្នាក់នៅក្នុងតង់នៅទូទាំងតំបន់ហ្កាហ្សា ដែលបង្កើនការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីការរីករាលដាលនៃជំងឺ។ថ្លែងពីភាគកណ្តាលតំបន់ហ្កាហ្សា មន្ត្រីទំនាក់ទំនងជាន់ខ្ពស់របស់ទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA លោកស្រី លូអ៊ីស វ៉ធើរីច (Louise Wateridge) បាននិយាយថា កាកសំណល់ប្រហែល ១០០.០០០ តោនកំពុងគរចោលជុំវិញជំរំមួយនៅជិតការិយាល័យរបស់លោកស្រី ដោយបន្ថែមថា តំបន់ហ្កាហ្សាស្ទ្រីបទាំងមូលកំពុងប្រឈមមុខនឹងបញ្ហាដូចគ្នានេះ។អ្នកនាំពាក្យអង្គការ WHO លោក ថារីក ចាសារ៉េវីក (Taric Jasarevic) បានព្រមានថា បញ្ហាសំរាមនេះរួមផ្សំជាមួយនឹងកម្ដៅរដូវក្តៅដ៏ខ្ពស់ កង្វះអនាម័យ អាហារ និងទឹក បង្កើនហានិភ័យនៃការផ្ទុះឡើងនៃជំងឺឆ្លង។ លោកបានបន្តថា៖ «នៅពេលដែលអាកាសធាតុក្តៅ ហើយខ្វះអនាម័យ នោះប្រភពទឹកអាចងាយនឹងមានមេរោគ ហើយវានឹងនាំមកនូវជំងឺជាច្រើន ដូចជាជំងឺរាគជាដើម។យុទ្ធនាការរបស់អ៊ីស្រាអែល បានបង្កការបំផ្លិចបំផ្លាញជាច្រើនលើតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា ដោយនោះបណ្តាលឱ្យសំរាម និងកាកសំណល់យ៉ាងច្រើនត្រូវទុកចោល។ កាលពីរដូវក្តៅឆ្នាំមុន រលកកម្ដៅនៅតំបន់ហ្កាហ្សា បានធ្វើឱ្យសីតុណ្ហភាពកើនឡើងដល់ ៣៨ អង្សារសេ ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីរយៈពេល ១២ ម៉ោងនៅក្នុងដែនដីដ៏តូចចង្អៀត ដែលគាបនៅចន្លោះរវាងអេហ្ស៊ីប និងអ៊ីស្រាអែលមួយនេះ៕

៦ខែបន្ទាប់ពីរញ្ជួយដីនៅឧបទ្វីបNoto មនុស្សជាច្រើនត្រូវបានគេបារម្ភថាស្លាប់ដោយសារភាពតានតឹងក្រោយគ្រោះមហន្តរាយ

2024/07/01 11:44:32 am        72
នៅថ្ងៃច័ន្ទនេះ មានរយៈពេល៦ខែ ចាប់តាំងពីការរញ្ជួយដីដ៏ធំមួយ បានវាយប្រហារឧបទ្វីប Noto នៅខេត្ត Ishikawa និងនៅតំបន់ក្បែរៗនោះ នៅភាគកណ្តាលប្រទេសជប៉ុន។ ចំនួនអ្នកស្លាប់ដោយសារមូលហេតុជាច្រើននៅក្រោយគ្រោះមហន្តរាយ អាចកើនឡើងបន្ថែមទៀត។ មន្ត្រី បានបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ បានបណ្តាលឲ្យមនុស្ស ២៨១ នាក់ស្លាប់ និង ៣នាក់ផ្សេងទៀត បាត់ខ្លួននៅក្នុងខេត្តនេះ។អ្នកស្លាប់រួមមានមនុស្សចំនួន៥២នាក់ ដែលបានស្លាប់បន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសារមូលហេតុជាច្រើនក្រោយគ្រោះមហន្តរាយ រួមទាំងការអស់កម្លាំង និងភាពតានតឹងផ្លូវចិត្ត។ មនុស្សជាច្រើនទៀតត្រូវបានគេបារម្ភថា នឹងស្លាប់ដោយកត្តាបែបនេះ ដោយសារតែប្រជាជនដែលបានបាត់បង់លំនៅឋានក្នុងគ្រោះរញ្ជួយដី ពុំមានជម្រើសអ្វីក្រៅពីរស់នៅក្នុងទីជម្រកបណ្តោះអាសន្ន។ អ្នកជំនាញកំពុងអំពាវនាវឱ្យរដ្ឋាភិបាលក្នុងតំបន់ និងក្រុមវិស័យឯកជន ធ្វើការរួមគ្នាដើម្បីផ្តល់ការគាំទ្រ ដល់ជនភៀសខ្លួន ដូចជាការតាមដានរបៀបរស់នៅ និងសេវាថែទាំគិលានុបដ្ឋាយិកា។ មន្ត្រីបានប៉ាន់ប្រមាណថាអគារចំនួន២២.០០០កន្លែង នៅក្នុងតំបន់រងគ្រោះដោយរញ្ជួយដីត្រូវការកម្ទេចចោល ហើយកម្ទេចកម្ទី ត្រូវបានបោសសម្អាតដោយមន្ត្រីតំបន់។ ការសិក្សាមួយបង្ហាញថា រញ្ជួយដីកាលពីថ្ងៃចូលឆ្នាំសកល បានបង្កឱ្យមានបាតុភូតមួយហៅថាមហន្តរាយទាំងស្រុង នៅទីតាំងជាច្រើនកន្លែង។

ក្រុមបាតុករនិកាយអូថូដុកនិយមជ្រុល ប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែលបន្ទាប់ពីការចេញសេចក្តីសម្រេចផ្នែកយោធា

2024/07/01 11:31:21 am        126
ក្រុមបាតុករនិកាយអូថូដុកនិយមជ្រុលរាប់រយនាក់ បានប៉ះទង្គិចគ្នាជាមួយនគរបាលអ៊ីស្រាអែល នៅទីក្រុងហ្សេរុយសាឡឹមភាគកណ្តាល កាលពីថ្ងៃអាទិត្យ បន្ទាប់ពីតុលាការកំពូលរបស់អ៊ីស្រាអែល បានចេញសម្រេចថា រដ្ឋត្រូវតែចាប់ផ្តើមកែណ្ឌនិស្សិតជនជាតិជ្វីហ្វ ចូលជាយោធា។ក្រឹត្យនេះ បានបង្កើតភាពតានតឹងផ្នែកនយោបាយថ្មីសម្រាប់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដែលរដ្ឋាភិបាលចម្រុះ ពឹងផ្អែកលើគណបក្សកាន់និកាយអូថូដុកនិយមជ្រុលចំនួនពីរ ដែលចាត់ទុកការលើកលែងការកែណ្ឌទាហានជាគន្លឹះក្នុងការរក្សាសមាសភាពរបស់ពួកគេនៅក្នុងសាលាសាសនា។ អ្នកតវ៉ាម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកជឿជាក់ថា យើងត្រូវការកងទ័ពច្រើន នៅក្នុងប្រទេសអ៊ីស្រាអែល យើងក៏ត្រូវការកងទ័ពប្រជាជនដែលអង្គុយសិក្សាផ្នែកសាសនាដែរ ពួកគេកំពុងមករៀនច្រើន ហើយយើងពុំអាចឱ្យពួកគេត្រូវបានកែណ្ឌចូលជាកងទ័ពបានទេ យើងត្រូវការក្រុមអ្នកសិក្សាផ្នែកសាសនានៅក្នុងប្រទេស។ការលើកលែងការកែណ្ឌទាហានអ្នកកាន់និកាយអូថូដុកនិយមជ្រុល ត្រូវបានចោទប្រកាន់កាន់តែខ្លាំងឡើងក្នុងប្រទេសអ៊ីស្រាអែល ខណៈកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានពង្រីកបន្ថែមដោយសង្រ្គាមនៅសមរភូមិមុខ ជាមួយក្រុមហាម៉ាសនៅហ្កាហ្សា និងជាមួយក្រុមហេសបូឡា នៅប្រទេសលីបង់។ជនជាតិអ៊ីស្រាអែល ត្រូវបានកំណត់ដោយច្បាប់ឱ្យចូលបម្រើក្នុងជួរយោធាចាប់ពីអាយុ១៨ឆ្នាំ សម្រាប់ រយៈពេល២៤ ទៅ៣២ខែ ខណៈសិស្សសាលាសាសនាជនជាតិជ្វីហ្វនិកាយអូថូដុកនិយមជ្រុល ត្រូវបានលើកលែងយ៉ាងទូលំទូលាយ រយៈពេលជាច្រើនទសវត្សរ៍មកនេះ។

អ្នកតវ៉ាបារាំងធ្វើបាតុកម្មនៅតាមដងផ្លូវប្រឆាំងលទ្ធផលបោះឆ្នោត របស់គណប្សស្តាំនិយមជ្រុល

2024/07/01 10:12:23 am        121
ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំងកាលពីយប់ថ្ងៃអាទិត្យ៣០ មិថុនា ប្រឆាំងនឹងគណបក្សស្ដាំនិយមជ្រុលរួបរួមកម្លាំងជាតិ National Rally បន្ទាប់ពីលទ្ធផលដំបូងនៃការបោះឆ្នោតសភាជុំទី ១ ដែលបានធ្វើឱ្យគណបក្ស ស្ដាំនិយមជ្រុលរួបរួមកម្លាំងជាតិ (National Rally) របស់លោកស្រី ម៉ា រីនឡឺ ប៉ែន (Marine Le Pen) ជាអ្នកឈ្នះ។ ក្រុមបាតុករបានដុតបំពួគកភ្លើងនៅទីក្រុងប៉ារីស ខណៈពួកគេដើរតាមដងផ្លូវក្នុងទីក្រុងនេះ ដោយការគប់កំប៉ុងឧស្ម័នបង្ហូរទឹកភ្នែក និងដុតធុងសំរាមជាដើម។ យោងតាមការស្ទង់មតិពី Ipsos, Ifop, Opinion Way និង Elabe បានបង្ហាញថា គណបក្សស្ដាំនិយមជ្រុលរួបរួមកម្លាំងជាតិ ត្រូវបានគេមើលឃើញថាឈ្នះប្រហែល ៣៤% នៃការបោះឆ្នោត ក្នុងការធ្លាក់ចុះដ៏ច្រើនសម្រាប់លោកប្រធានាធិបតី Emmanuel Macron ដែលបានអំពាវនាវឲ្យមានការបោះឆ្នោតមុនអាណត្តិបន្ទាប់ពីសម្ព័ន្ធរបស់លោកត្រូវបានចាញ់គណបក្សរបស់ក្រុមស្ដាំនិយមជ្រុល RN នៅក្នុងការបោះឆ្នោតសភាអឺរ៉ុបនៅដើមខែនេះ។ ឱកាសនៃការឈ្នះអំណាចរបស់គណបក្ស RN នៅសប្តាហ៍ក្រោយ នឹងពឹងផ្អែកលើការដោះស្រាយនយោបាយដែលធ្វើឡើងដោយគូប្រជែងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ កាលពីមុន គណបក្ស ស្តាំនិយមកណ្តាលនិងឆ្វេងនិយមកណ្តាល បានសហការគ្នាដើម្បីទប់គណបក្ស RNពីការកាន់អំណាច ៕

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានសម្លាប់មនុស្សយ៉ាងហោចណាស់១៨នាក់ នៅប្រទេសនីហ្សេរីយ៉ា

2024/07/01 10:10:15 am        89
ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរដ្ឋក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស១៨នាក់បានស្លាប់ និង៣០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតជាស្ត្រីដែលសង្ស័យ នៅក្នុងរដ្ឋ Borno ភាគឦសានប្រទេសនីហ្សេរីយ៉ា។រដ្ឋ Borno គឺជាចំណុចកណ្តាលនៃការបះបោរអ៊ីស្លាមនិយមរយៈពេល១៥ឆ្នាំមកហើយ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់លាននាក់ផ្សេងទៀតបានភៀសខ្លួនចេញ។ ទោះបីជាយោធា នីហ្សេរីយ៉ា បានធ្វើឲ្យសមត្ថភាពរបស់ក្រុមសកម្មប្រយុទ្ធចុះខ្សោយក៏ដោយ ក៏ពួកគេនៅតែធ្វើការវាយប្រហារយ៉ាងបង្ហូរឈាមប្រឆាំងជនស៊ីវិល និងគោលដៅទៅលើសន្តិសុខ។លោក Barkindo Saidu អគ្គនាយកនៃទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរដ្ឋ Borno បាននិយាយថា ជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាត បានវាយប្រហារដាច់ដោយឡែក នៅក្នុងពិធីមង្គលការ ពិធីបុណ្យសព និងមន្ទីរពេទ្យ ដោយបានសម្លាប់ និងធ្វើឲ្យរងរបួសមនុស្សជាច្រើននាក់។លោក Saidu បាននិយាយថាអ្នកស្លាប់ចំនួន១៨នាក់ ត្រូវបានបញ្ជាក់ ជាចំនួនអ្នកស្លាប់ដែលរួមមានកុមារ មនុស្សពេញវ័យ និងស្ត្រីមានគត៌។ គ្មាននរណាម្នាក់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែ ក្រុម Boko Haram និងក្រុមផ្តាច់ខ្លួន នៅខេត្ត West Africa គឺជាក្រុមសកម្មប្រយុទ្ធ ដ៏សកម្មបំផុត នៅក្នុងរដ្ឋ Borno ដ៏ធំទូលាយ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM