ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

សន្តិសុខ និង សង្គម

មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ បន្ទាប់ពីឃ្លាំងគ្រាប់រំសេវនៅគ្រីម៉េផ្ទុះឆេះ

2023/07/20 02:46:36 pm        200
ជនស៊ីវិលរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញ បន្ទាប់ពីឃ្លាំងគ្រាប់រំសេវមួយនៅក្នុងតំបន់គ្រីម៉េ ដែលត្រូវបានបញ្ចូលក្នុងឧបសម្ព័ន្ធរបស់រុស្ស៊ី បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយបង្កឱ្យមានការផ្ទុះជាបន្តបន្ទាប់។ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ថា ការផ្ទុះនៅតែត្រូវបានគេឮជាច្រើនម៉ោង បន្ទាប់ពីភ្លើងឆេះ ត្រូវបានរាយការណ៍នៅមូលដ្ឋានយោធាKirovske កាលពីព្រឹកថ្ងៃពុធ។អាជ្ញាធរមិនបានបញ្ជាក់ពីមូលហេតុនៃការឆាបឆេះនេះទេ ប៉ុន្តែវីដេអូបង្ហាញពីផ្សែងខ្មៅដ៏ខ្មួលខ្មាញហុយឡើងលើអាកាស។ឧបទ្ទវហេតុនេះ បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការផ្ទុះនៅលើស្ពាន Kerchតភ្ជាប់ឧបទ្វីបសមុទ្រខ្មៅទៅកាន់ប្រទេសរុស្ស៊ីដីគោក ដែលវិមានក្រឹមឡាំងបានស្តីបន្ទោសទៅលើប្រទេសអ៊ុយក្រែន។អាជ្ញាធរមូលដ្ឋាន បាននិយាយថា មនុស្សជាងពីរពាន់នាក់ ត្រូវបានជម្លៀសចេញពីភូមិជុំវិញឃ្លាំងគ្រាប់រំសេវនោះ។ តាមការរាយការណ៍ ពួកគេត្រូវបានផ្តល់ឲ្យនូវជម្រកបណ្តោះអាសន្ន។

ស្ត្រីអាហ្វហ្គានីស្ថានតវ៉ាប្រឆាំងនឹងបម្រាមឲ្យបិទហាងកែសម្ផស្ស

2023/07/20 02:34:16 pm        124
មន្ត្រីសន្តិសុខបានបាញ់ទៅលើអាកាស និងប្រើបំពង់បាញ់ទឹកពន្លត់អគ្គិភ័យ ដើម្បីបំបែកស្ត្រីអាហ្វហ្គានីស្ថានរាប់សិបនាក់ ដែលកំពុងតវ៉ានៅទីក្រុងកាប៊ុល កាលពីថ្ងៃពុធ (ទី១៩ ខែកក្កដា) ប្រឆាំងនឹងការបញ្ជារបស់អាជ្ញាធរតាលីបង់ឲ្យបិទហាងកែសម្ផស្ស ដោយនេះជាការចេញបម្រាមចុងក្រោយបង្អស់ ដែលគាបសង្កត់ពួកគេមិនឲ្យប្រើប្រាស់ជីវិតសាធារណៈ។ចាប់តាំងពីឡើងកាន់អំណាច ក្នុងខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលតាលីបង់បានហាមឃាត់ក្មេងស្រីៗ និងស្ត្រីទាំងអស់ មិនឲ្យចូលរៀនវិទ្យាល័យ និងសាកលវិទ្យាល័យនានា ដោយដាក់បម្រាមចំពោះពួកគេ មិនឲ្យទៅលេងសួនកម្សាន្ត កន្លែងតាំងពិព័រណ៍ និងកន្លែងហាត់ប្រាណ ហើយបានបញ្ជាឲ្យពួកគេបិទបាំងមុខមាត់ពេលដើរជាសាធារណៈ។បទបញ្ជាដែលបានចេញកាលពីខែមុន បង្ខំឲ្យបិទហាងកែសម្ផស្សរាប់ពាន់កន្លែងទូទាំងប្រទេសដែលគ្រប់គ្រងដោយស្ត្រី ដែលជារឿយៗជាប្រភពចំណូលតែមួយគត់សម្រាប់គ្រួសារ ហើយលើសពីនោះទៀតបទបញ្ជានោះ បានបិទឱកាសមួយ ក្នុងចំណោមឱកាសនៅសល់តិចតួច ដែលជួយឲ្យពួកស្ត្រីទាំងឡាយក្នុងការប្រទេសនេះ បានជួបជុំគ្នា ក្រៅពីផ្ទះរបស់ខ្លួន។ការតវ៉ាជាសាធារណៈ គឺកម្រកើតមានណាស់ នៅអាហ្វហ្គានីស្ថាន ហើយជាញយៗ ត្រូវបានបំបែកដោយកងកម្លាំងអាជ្ញាធរ ប៉ុន្តែគេបានឃើញស្ត្រីប្រហែល ៥០នាក់ ចូលរួមក្នុងការប្រមូលផ្តុំកាលពីថ្ងៃពុធ ដោយបង្កឲ្យមានការតាមដានយ៉ាងយកចិត្តទុកដាក់ពីបុគ្គលិកសន្តិសុខភ្លាមៗ។ ក្រោយមក ក្រុមអ្នកតវ៉ា បានចែករំលែករូបភាពវីដេអូ និងរូបថតជាមួយអ្នកកាសែត ដែលបង្ហាញថា អាជ្ញាធរប្រើបំពង់បាញ់ទឹកពន្លត់អគ្គិភ័យបំបែកពួកគេ ខណៈដែលគេអាចលឺសំឡេងកាំភ្លើង ចេញពីកន្លែងណាមួយមិនពិតប្រាកដ។ហាងកែសម្ផស្សបានរីកដុះដាលពេញទីក្រុងកាប៊ុល និងទីក្រុងផ្សេងទៀតរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ២០ឆ្នាំ នៅពេលដែលកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក បានគ្រប់គ្រងប្រទេសនេះ៕

មនុស្ស១០នាក់ស្លាប់ និងមួយចំនួនទៀតជាប់ខ្លួនក្នុងបំណាក់ដីនៅរដ្ឋភាគខាងលិច Maharashtraប្រទេសឥណ្ឌា

2023/07/20 02:23:05 pm        104
ក្រុមមន្រ្តីនិយាយថា នៅថ្ងៃព្រហស្បតិ៍ ក្រុមការងារសង្រ្គោះនៅប្រទេសឥណ្ឌា បានព្យាយាមជម្នះលក្ខណៈភូមិសាស្រ្តដ៏ពិបាក និងស្ថានភាពអាកាសធាតុអាក្រក់ ពេលដែលពួកគេរុករកអ្នករស់រានក្នុងហេតុការណ៍បំណាក់ដីដែលបានសម្លាប់មនុស្សយ៉ាងហោច ១០នាក់ នៅភូមិតំបន់ភ្នំមួយកន្លែងស្ថិតនៅរដ្ឋភាគខាងលិច Maharashtra ក្រោយភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យសើមដីជម្រាលភ្នំ ។រលកកម្តៅខ្លាំងបំផុត ភ្លើងឆេះព្រៃ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានបង្កភាពវឹកវរនៅទូទាំងពិភព​លោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កឲ្យកើតមានក្តីបារម្ភជាថ្មីពីជំហានបម្រែបម្រួល​អាកាសធាតុ ។ក្រុមមន្រ្តីនិយាយថា ដីបានបាក់នៅកណ្តាលជម្រាលភ្នំកាលពីពេលយប់ក្នុងភូមិដាច់ស្រយាល Irshalwadi ស្ថិតក្នុងរដ្ឋ Maharashtra ដែលមានចម្ងាយប្រហែល ៦០គ.មពីទីក្រុងម៉ុមបៃ ។លោក Devendra Fadnavis គឺជាអភិបាលរងរដ្ឋ Maharashtra និយាយនៅលើបណ្តាញព័ត៌មានសង្គម Twitterថា មនុស្សសរុប ៤៨គ្រួសារ រស់នៅទីនោះ ។ មនុស្សប្រហែល ៧៥នាក់ ត្រូវបានជម្លៀសខ្លួន ហើយមកទល់នឹងពេលនេះ មនុស្ស ១០នាក់ បានស្លាប់ ។សេចក្តីរាយការណ៍ដំបូង បានឲ្យដឹងថា មនុស្សប្រហែល ១០០នាក់ ត្រូវបានគេព្រួយបារម្ភថា បានជាប់នៅក្រោមគម្ទេចកម្ទី ហើយក្រុមការងារសង្រ្គោះ កំពុងប្រឹងប្រែងទាំងភ្លៀងធ្លាក់ខ្លាំង ដើម្បីស្វែងរកអ្នករស់រាន ស្របពេលដែលសាច់ញាតិ រង់ចាំដំណឹងនៅជើងភ្នំ ។លោក S B Singh គឺជាមន្រ្តីមកពីកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ ដែលទទួលបន្ទុកប្រតិបត្តិការជួយសង្រ្គោះ បាននិយាយប្រាប់កាសែត Indian Express ថា គម្ទេចកម្ទីនៅកន្លែងខ្លះ មានជម្រៅ ពី ៣ម៉ែត្រ ទៅ ៩ម៉ែត្រ ។លោកបន្តថា វាពិបាកក្នុងការនាំយកគ្រឿចក្រធុនធ្ងន់មកកាន់ទីនេះ ។ គេត្រូវការធ្វើដំណើរចម្ងាយ ២,៨គ.ម ដើម្បីទៅដល់កន្លែងកើតហេតុ ហើយពួកយើងត្រូវតែកាយចេញកម្ទេចកម្ទីដោយដៃ ដែលទំនងជាត្រូវប្រើពេលយូរ ៕

ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនជប៉ុន ពិបាក ឬមិនអាចបំពេញតំណែងប្រតិបត្តិសម្រាប់បុគ្គលិកស្រី

2023/07/20 01:25:30 pm        95
ជប៉ុន៖ ការស្ទង់មតិមួយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបង្ហាញថា ចំនួនភាគច្រើនដ៏លើសលប់នៃក្រុមហ៊ុនជប៉ុន គិតថា ពួកគេពិបាក ឬមិនអាចតែម្តង ដើម្បីបំពេញតំណែងប្រតិបត្តិការចំនួន ៣០ភាគរយសម្រាប់បុគ្គលិកស្រី នៅឆ្នាំ ២០៣០ខាងមុខនេះ ។  លទ្ធផលខាងលើ បញ្ជាក់ពីការលំបាកដែលប្រទេសមហាអំណាចសេដ្ឋកិច្ចទី ៣របស់ពិភពលោកមួយនេះ ប្រឈម ដើម្បីបិទគំលាតយេនឌ័រ ។   កាលពីខែមិថុនាកន្លងទៅ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានកំណត់គោលដៅឲ្យមានតំណែងប្រតិបត្តិយ៉ាងហោច ៣០ភាគរយសម្រាប់បុគ្គលិកស្រីនៅតាមក្រុមហ៊ុនឈានមុខគេ ក្នុងឆ្នាំ ២០៣០ខាងមុខនេះ ។  ការផ្តួចផ្តើមគំនិតចុងក្រោយឲ្យលើកកម្ពស់ការចូលរួមផ្នែកគ្រប់គ្រងរបស់បុគ្គលិកស្រីនេះ ត្រូវបានប្រកាសឡើង ដើម្បីបង្កើនតួនាទីស្រ្តី ពី ២,២ភាគរយ គិតត្រឹមខែកក្កដា ឆ្នាំ ២០២២ ។  យោងតាមការស្ទង់មិត បានបង្ហាញថា ៦០ភាគរយនៃក្រុមអ្នកគ្រប់គ្រងសាជីវកម្ម និយាយថា វានឹងពិបាកក្នុងការឈានដល់គោលដៅដែលបានកំណត់ ហើយចំនួន ២៩ភាគរយ និយាយថា វាគ្មានលទ្ធភាពតែម្តង ។  លទ្ធផលនេះដែរ បានឆ្លុះបញ្ចាំងពីសន្ទុះនៅក្នុងប្រទេសជប៉ុនឆ្ពោះទៅរកការបង្កើនតួនាទីរបស់ស្រ្តីនៅក្នុងកម្លាំងការងារ ដើម្បីកែលម្អភាពចម្រុះ និងជំរុញកំណើនសេដ្ឋកិច្ច ។  នៅក្នុងឆ្នាំនេះដែរ ជប៉ុនឈរនៅចំណាត់ថ្នាក់លេខរៀងទី ១២៥នៅក្នុងចំណោម ១៤៦ប្រទេសក្នុងរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ ដែលវាស់ពីកម្រិតសមភាពយេនឌ័រ ពោលគឺធ្លាក់ចុះពីចំណាត់ថ្នាក់លេខរៀងទី ១១៦កាលពីឆ្នាំមុន ហើយពួកគេស្ថិតនៅចំណាត់ថ្នាក់ក្រោមប្រទេសចិន អារ៉ាប៊ីសាអូឌីត និងទួរគី ៕

ក្រុមអ្នកតវ៉ាវាយសម្រុកចូលស្ថានទូតស៊ុយអែតក្នុងក្រុងបាកដាដ ជុំវិញការដុតគម្ពីរកូរ៉ាន

2023/07/20 11:24:30 am        92
ស៊ុយអែត៖ ក្រុមអ្នកតវ៉ាដែលខឹងសម្បានឹងការដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ានក្នុងប្រទេសស៊ុយអែត បានសម្រុកចូលស្ថានទូតស៊ុយអែតក្នុងរដ្ឋធានីបាកដាដរបស់ប្រទេសអ៊ីរ៉ាក់ ដោយទម្លុះចូលទៅក្នុងបរិវេណ និងដុតភ្លើង។វីដេអូអនឡាញជាច្រើន បានបង្ហាញឲ្យឃើញក្រុមបាតុករនៅឯបរិវេណអគារការទូតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយគ្រវីទង់ជាតិ និងសញ្ញាបង្ហាញមេដឹកនាំនយោបាយនិងសាសនានិកាយស៊ីអ៊ីត អ៊ីរ៉ាក់ដ៏មានឥទ្ធិពលគឺ លោកMuqtada Sadr( ម៉ុកតាដា អាល់សាត)។ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រសួងការបរទេសអ៊ីរ៉ាក់ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារលើស្ថានទូតនេះ។ក្រសួងការបរទេសអ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រដ្ឋាភិបាលអ៊ីរ៉ាក់ បានណែនាំដល់អាជ្ញាធរសន្តិសុខមានសមត្ថកិច្ចឲ្យធ្វើការស៊ើបអង្កេតជាបន្ទាន់ និងចាត់វិធានការសន្តិសុខចាំបាច់ ដើម្បីបង្ហាញពីកាលៈទេសៈនៃឧបទ្ទវហេតុនេះ និងកំណត់ភិនភាគជនល្មើសនៃទង្វើនេះ និងឲ្យពួកគេទទួលខុសត្រូវតាមច្បាប់»។ក្រសួងការបរទេសស៊ុយអែត បាននិយាយថា បុគ្គលិកនៅស្ថានទូត «ស្ថិតក្នុងសុវត្ថិភាព» បន្ទាប់ពីស្ថានទូត ត្រូវបានវាយលុក និងដុតបំផ្លាញ៕

ទីក្រុងមួយរបស់អេស្ប៉ាញជំរុញឲ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់រថយន្ត ព្រោះការបំពុលពាក់ព័ន្ធនឹងរកលកកម្ដៅ

2023/07/20 11:15:19 am        72
អេស្ប៉ាញ៖ រយៈពេលប៉ុន្មានសប្ដាហ៍ក្រោយការលើកឡើងថា នឹងមានការផ្អាកតំបន់បញ្ចេញឧស្ម័ន(LEZ)កម្រិតតិច រដ្ឋាភិបាលចម្រុះស្ដាំនិយមថ្មី នៅក្នុងទីក្រុងវ៉ាឡាដូលីដ (Valladolid)របស់ប្រទេសអេស្ប៉ាញកំពុងអំពាវនាវដល់ពលរដ្ឋឲ្យបញ្ឈប់ការប្រើរថយន្តផ្ទាល់ខ្លួន ដោយសារកម្រិតនៃការបំពុលស្រទាប់អូហ្ស៊ូន ឡើងខ្ពស់។  ការិយាល័យអភិបាលក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្យល់ក្តៅពីរលកកម្ដៅដែលប៉ះពាល់ដល់ទ្វីបអឺរ៉ុបភាគខាងត្បូងបានបណ្តាលឲ្យកម្រិតអូហ្សូនក្នុងបរិយាកាសហក់ឡើងលើសពីការអំពាវនាវឲ្យប្រើរថយន្តតិចតួចរយៈពេលបីថ្ងៃជាប់គ្នាកាលពីថ្ងៃអង្គារ។  ការិយាល័យខាងលើបានបន្ថែមថា ផ្សែងបញ្ចេញជាតិពុលពីរថយន្ត ដែលរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើតអូហ្សូនក្នុងបរិយាកាស វាជារឿងសំខាន់ដែលការប្រើប្រាស់យានយន្តចំហេះសម្រាប់ការដឹកជញ្ជូនឯកជនត្រូវបានកាត់បន្ថយតាមដែលអាចធ្វើទៅបាន ដើម្បីកុំឲ្យមានវិធានការរឹតត្បិតបន្ថែមទៀត។ប្រទេសអេស្ប៉ាញ ដូចជាផ្នែកជាច្រើននៃពិភពលោកកំពុងទប់ទល់នឹងរលកកម្ដៅដែលបានឃើញទីក្រុង និងតំបន់មួយចំនួន បំបែកកំណត់ត្រាសីតុណ្ហភាពអតិបរមាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕

ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ក្រើនរំលឹកកម្លាំងក្រោមឱវាទទៅបោះឆ្នោត នៅថ្ងៃទី២៣កក្កដាឲ្យបានគ្រប់ៗគ្នា

2023/07/20 10:51:25 am        151
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ​បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ​ការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់​ ក្នុង​ពិធីបិទយុទ្ធនាការឃោសនា ​និងដំណើរការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថខណ្ឌទាំង ១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចជាច្រើនរូប កាលពីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ។លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់នាយ-នាយរងអាវុធហត្ថ ដែល​ទទួលដឹកនាំ​តាមបណ្តាគោលដៅទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត​ ទាំងមធ្យោបាយ សម្ភារៈគ្រឿងបំពាក់ និង ​កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចនូវបេសកកម្មខាងមុខនេះឲ្យខាងតែបាន។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានផ្តាំផ្ញើ ដល់កម្លាំងអាវុធហត្ថទាំងអស់ ពេលត្រលប់ទៅវិញ​ត្រូវដាស់តឿន ក្រើនរំលឹក ​ដល់កម្លាំងក្រោមឱវាទរៀងៗខ្លួន ក៏ដូចជា មិត្តភក្តិ ​បងប្អូនសាច់ញាតិ​ទាំង​អស់ ឲ្យទៅចូលរួមបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ​ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អក្នុងសង្គមកុំបីខាន ។បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោត ដើម្បីបន្ត​ដឹកនាំ​ប្រទេស និងមានលទ្ធភាពបំរើប្រជាពលរដ្ឋជាបន្តទៀត ។លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានប្រសាសន៍ថា ​គោល​នយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស ប្រជាជន​កម្ពុជា​ពិសេសគោលដៅ​របស់​សម្តេចតេជោ ​ហ៊ុន សែន ​ដែលនាំ​អោយ​ប្រទេសមាន​សុខ​សន្តិភាព យូអង្វែង ​មានការអភិវឌ្ឍ​រីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ៕

ភ្នំពេញត្រៀមកម្លាំងជាង៤៤០០នាក់រក្សាសន្តិសុខ នាថ្ងៃបិទយុទ្ធនាការឃោសនា និងថ្ងៃបោះឆ្នោត

2023/07/19 05:02:58 pm        146
ភ្នំពេញ៖ នគរបាលត្រៀមកម្លាំងជាង៤៤០០នាក់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់​នាថ្ងៃបិទយុទ្ធនាការឃោសនា និងថ្ងៃបោះឆ្នោត។ថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ គឺជាថ្ងៃបិទយុទ្ធនាការឃោសនារកសំឡេង​គាំទ្ររបស់​គណបក្ស​នយោបាយទាំង១៨ ដែលមានក្នុងបញ្ជីបោះឆ្នោតរបស់​គណៈកម្មាធិការជាតិរៀបចំ​ការឆ្នោត ​សម្រាប់នីតិកាលទី៧ និងថ្ងៃទី២៣ ខែកក្កដា គឺជាថ្ងៃប្រព្រឹត្តទៅនៃដំណើរការ​បោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ត។ ជាមួយគ្នានេះកិច្ចការសន្តិសុខ និងសណ្ដាប់ធ្នាប់ត្រូវបានយកចិត្តទុក​ដាក់ខ្ពស់ សម្រាប់រាជធានីភ្នំពេញកម្លាំងការពារសន្តិសុខជាង ៤៤០០នាក់ ត្រូវបានត្រៀមរួចជាស្រេច ​ដើម្បីបម្រើដល់ដំណើរការបោះឆ្នោតនេះ។លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ទូរទស្សន៍ BTV នារសៀលថ្ងៃទី១៩ ខែកក្កដា​ ឆ្នាំ២០២៣ថា ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ​និងជាស្នងការនគរបាលរាជធានីបានប្រជុំរៀបចំផែនការ​ការពារសន្តិសុខ សណ្តាប់ធ្នាប់រួចរាល់​ហើយកាលពីព្រឹកមិញ និងបានដាក់ចេញនូវផែនការច្បាស់លាស់ ដោយប្រើកម្លាំងជាង៤៤០០នាក់។ទាក់ទិននិងការការពារសន្តិសុខសណ្តាប់ធ្នាប់នេះដែរ កម្លាំងនគរបាលតាមបណ្តាខណ្ឌជាប់​ព្រំប្រទល់​ខេត្តកណ្ដាល ដែលមានច្រកចេញចូលក៏បានត្រៀមលក្ខណៈសម្រួលសណ្ដាប់ធ្នាប់​ចរាចរណ៍ដល់ប្រជាពលរដ្ឋដែលចាកចេញពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តដើម្បីចូលរួមបោះឆ្នោតផងដែរ។ ទន្ទឹមគ្នានេះរដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំចំណតចំនួន១០ទីតាំង​ និងរថយន្តក្រុង ៣៥០គ្រឿង ​ដើម្បីធ្វើដំណើរចាកចេញពីរាជធានីតាមច្រកសំខាន់ៗ​ក្នុងការដឹក​ជញ្ជូនកម្មករ និយោជិត​ និងប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ហុងគ្រីប្រឆាំងនឹងការបញ្ចូនសព្វាវុធទៅឲ្យអ៊ុយក្រែន

2023/07/19 02:28:55 pm        257
ហុងគ្រី៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសហុងគ្រី បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសហុងគ្រីប្រឆាំងនឹងការចែកចាយសព្វាវុធណាមួយដល់អ៊ុយក្រែន ហើយជាពិសេសប្រឆាំងនឹងការប្រើប្រាស់គ្រាប់បែកចង្កោម ដោយបានបន្ថែមថា ដំណោះស្រាយត្រូវតែដើរមករកតុចរចា មិនមែននៅលើសមរភូមិនោះទេ។លោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានគូសបញ្ជាក់អំពីទស្សនៈរបស់ប្រទេសលោកចំពោះវិបត្តិអ៊ុយក្រែននៅក្នុងបទសម្ភាសន៍មួយនៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។សហរដ្ឋអាមេរិកបានប្រកាសកាលពីដើមខែកក្កដាថា គ្រាប់បែកចង្កោមនឹងជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែនមានតម្លៃ ៨០០លានដុល្លារអាមេរិក ដែលជាការសម្រេចមួយបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងនៅទូទាំងពិភពលោក។លោក Szijjarto បាននិយាយថា សព្វាវុធកាន់តែច្រើនត្រូវបានបញ្ជូនទៅអ៊ុយក្រែន នោះជម្លោះនឹងកាន់តែយូរ ហើយចំនួនអ្នកស្លាប់ និងរបួសកាន់តែកើនឡើង។ លោកបានសង្កត់ធ្ងន់ថា គួរតែមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីនាំមកនូវបទឈប់បាញ់ និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ដោះស្រាយវិបត្តិតាមរយៈការចរចា មិនមែនតាមរយៈការប្រយុទ្ធគ្នានោះទេ៕

ប្រទេសគុយបាកំពុងតស៊ូដើម្បីរកប្រាក់ពីបរទេស

2023/07/19 02:25:09 pm        285
គុយបា៖ ប្រទេសគុយបាដែលជួបកង្វះខាតសាច់ប្រាក់ បានធ្លាក់ចុះនូវផែនការនាំចេញ និងនាំចូលរបស់ខ្លួន រហូតមកដល់ខែមិថុនានៃឆ្នាំនេះ ចំពេលមានកង្វះខាតធ្ងន់ធ្ងរពាក់ព័ន្ធនឹងការពឹងផ្អែកលើស្បៀងអាហារ ប្រេង  ឥន្ធនៈនិងសម្ភារៈសម្រាប់កសិកម្ម និងការផលិតពីបរទេស។អនុរដ្ឋមន្ត្រីសេដ្ឋកិច្ចទីមួយ លោកស្រី Leticia Morales បានប្រាប់គណៈកម្មការសភា កាលពីថ្ងៃអង្គារថា ប្រាក់ចំណូលនាំចេញមានចំនួន ១,៣ពាន់ដុល្លារ ៣៥,៧ភាគរយនៃការរំពឹងទុក ខណៈដែលការនាំចូលមានចំនួន៤,៤ពាន់លានដុល្លារ។លោកស្រី បាននិយាយថា វិស័យទេសចរណ៍ ស្ករ នីកែល និងអ្នករកបានរូបិយប័ណ្ណដែលអាចធ្វើពាណិជ្ជកម្មផ្សេងទៀត សុទ្ធតែជួបការខ្វះខាតទាំងអស់។អ្នកកាសែតបរទេស មិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំនោះទេ។របាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Prensa Latina នឹងមិនមានភាពភ្ញាក់ផ្អើលទេចំពោះអ្នកស្រុកដែលមិនបានឃើញពីការលំបាកនៃការខ្វះខាតស្បៀងអាហារ ឱសថ ប្រេងឥន្ធនៈ និងទំនិញផ្សេងទៀត ចាប់តាំងពីឆ្នាំ ២០២០ និងអតិផរណាដែលមានចំនួនបីខ្ទង់ដែលនាំឲ្យមានការតវ៉ា និងការធ្វើនិរប្រវេសន៍ក្នុងកម្រិតខ្ពស់បំផុត។លោកស្រី Morales មិនបាននិយាយថាផែនការនាំចូលជាង ៩ពាន់លានដុល្លារអាមេរិក ហើយការនាំចេញចំនួន ៣,៦ ពាន់លានដុល្លារនៅឆ្នាំនេះ បានផ្លាស់ប្តូរនោះទេ។បើប្រៀបធៀបនៅឆ្នាំ ២០១៩ ប្រទេសដែលគ្រប់គ្រងដោយរបបកុម្មុយនីស្តមួយនេះ បានរាយការណ៍ពីការនាំចេញចំនួន ១២,៦ ពាន់លានដុល្លារ និងការនាំចូលចំនួន ១១ពាន់លានដុល្លារ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ខ្សែការពារ Achraf Hakimi នឹងអវត្តមានជើងទីពីរពេល PSG ទៅទឹកដី Bayern Munich
04/30/2026 12:04 PM
អ្នកចាំទី Zaragoza, Andrada ត្រូវពិន័យ ១៣ ប្រកួតក្រោយវាយកីឡាកររបស់ Huesca មួយដៃកណ្តាលមុខ
04/30/2026 11:04 AM
បឹងកេត វាយបកស្មើព្រះខ័នរាជចុងម៉ោង ក្នុងវគ្គ ១/២ ជើងទី១ នៃពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៩
04/30/2026 11:04 AM
ខួប២៧ឆ្នាំនៃការចូលជាសមាជិកអាស៊ាន,ប្រមុខការទូតកម្ពុជាគូសបញ្ជាក់ពីគោលការណ៍គ្រឹះរបស់អាស៊ាន គឺការគោរពអធិបតេយ្យ និងបូរណភាពទឹកដីធ្វើឱ្យប្រទេសសមាជិកអាចរួមរស់ជាមួយគ្នាដោយសន្តិភាព
04/30/2026 11:04 AM
បាល់ពិន័យ ១១ ម៉ែត្រពីរគ្រាប់ Atletico Madrid និង Arsenal ស្មើគ្នាជើងទីមួយ​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ
04/30/2026 11:04 AM
លោក Trump ថា ការចរចាកំពុងដំណើរការតាមទូរស័ព្ទ ក្រោយបដិសេធសំណើអ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រ Hormuz
04/30/2026 11:04 AM
[UPDATE] តម្លៃប្រេងឡើងលើស១២០ដុល្លារក្នុងមួយបារ៉ែល ក្រោយមានរបាយការណ៍ថាអាមេរិកបន្តបិទកំពង់ផែអ៊ីរ៉ង់
04/30/2026 11:04 AM
កីឡាការិនីបាល់ទាត់លើតុ៖ ការដណ្តើមមេដាយសំរឹទ្ធិក្នុងការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកអាស៊ី គឺលើសពីការរំពឹងទុក
04/30/2026 11:04 AM
កងពលតូចដឹកជញ្ជូនលេខ៩៩ បន្តទទួលអំណោយពីសប្បុរសជនសម្រាប់នាំយកទៅចែកជូនបន្តដល់ វីរកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន
04/30/2026 11:04 AM
ក្រសួងអប់រំហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ខណៈបណ្ដាលសាលារៀនកំពុងរឹតបន្តឹង
04/30/2026 11:04 AM