កម្លាំងអាជ្ញាធរចម្រុះ ចុះត្រួតពិនិត្យអគារស្នាក់នៅមួយកន្លែងសង្ស័យមានបង្កប់ Online Scams រកឃើញជនបរទេស ៥នាក់ ស្នាក់នៅខុសច្បាប់
នគរបាលចាប់ខ្លួនជនជាតិចិន០៣នាក់ ករណីបង្កហិង្សា និងបង្ខាំងមនុស្សជំរិតទារប្រាក់ នៅ​ខណ្ឌបឹងកេងកង
កម្លាំងចម្រុះខេត្តត្បូងឃ្មុំ ចុះត្រួត​ពិនិត្យបង្ក្រាប​បទ​ល្មើស​ពាក់ព័ន្ធ​លប​លួច​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅស្រុកពញាក្រែក ឃាត់ខ្លួនជនបរទេសសង្ស័យ ២១២នាក់
ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា

សន្តិសុខ និង សង្គម

អតិផរណាអ្នកប្រើប្រាស់របស់ចិន នៅតែមានលំនឹង ក្នុងខែមិថុនា

2023/07/10 03:22:22 pm        86
ទិន្នន័យផ្លូវការ បានបង្ហាញ នៅថ្ងៃចន្ទ (ទី១០ ខែកក្កដា) នេះ ថា អតិផរណាអ្នកប្រើប្រាស់របស់ប្រទេសចិន បានបន្តមានលំនឹងដដែល ក្នុងខែមិថុនា ខណៈដែលតម្លៃទំនិញចេញពីរោងចក្រ ធ្លាក់ចុះយ៉ាងលឿន។យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ បានឲ្យដឹងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិន ដែលជារង្វាស់អតិផរណាដ៏សំខាន់ នៅតែមិនមានការប្រែប្រួលនោះទេ បើធៀបនឹងដើមឆ្នាំមុន ណៅក្នុងខែមិថុនានេះ បន្ទាប់ពីឃើញមានការកើនឡើង ០,២ភាគរយ កាលបីខែឧសភា។តម្លៃអាហារ បានហក់ឡើង ២,៣ភាគរយ ក្នុងខែមិថុនា ធៀបនឹងឆ្នាំកន្លងទៅ ដោយកើនឡើងពីកំណើន ១ភាគរយ កាលពីខែឧសភា។ សាច់ជ្រូកដែលជាទំនិញដ៏សំខាន់សម្រាប់ការធ្វើម្ហូបរបស់ចិន ឃើញថា ធ្លាក់ថ្លៃ ៧,២ភាគរយ នៅខែមិថុនា បន្ទាប់ពីធ្លាក់ចុះ៣,២ភាគរយ ក្នុងខែឧសភា។ ទន្ទឹមនឹងនេះដែរ តម្លៃបន្លែស្រស់ ដំឡូង ផ្លែឈើស្រស់ និងបសុបក្សី បានហក់ឡើង ចន្លោះពី ៤,៣ភាគរយ ទៅ ១០,៨ភាគរយ ក្នុងខែមិថុនា។គួរកត់សម្គាល់ថា តម្លៃសម្រាប់ផលិតផលប្រើប្រាស់ក្នុងឧស្សាហកម្ម បានធ្លាក់ចុះ ២,៧ភាគរយ ក្នុងខែមិថុនា បន្ទាប់ពីធ្លាក់ចុះ ១,៧ភាគរយ នៅខែឧសភា។ ផ្អែកតាមមូលដ្ឋានតម្លៃលក់ប្រចាំខែ បានបង្ហាញឲ្យឃើញថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់របស់ខែមិថុនា បានធ្លាក់ចុះ ០,២ភាគរយ ដែលដូចគ្នាជាមួយនឹងការធ្លាក់ចុះ កាលពីខែមុន។ការិយាល័យស្ថិតិជាតិ បានបន្ថែមថា សន្ទស្សន៍តម្លៃអ្នកផលិត ដែលជារង្វាស់នៃតម្លៃទំនិញចេញពីរោងចក្រ បានធ្លាក់ចុះ ៥,៤ភាគរយ ធៀបនឹងដើមឆ្នាំមុន ក្នុងខែមិថុនា បន្ទាប់ពីមានការធ្លាក់ចុះប្រចាំឆ្នាំ ៤,៦ភាគរយ ក្នុងខែឧសភា ហើយបើផ្អែកតាមមូលដ្ឋានតម្លៃលក់ប្រចាំខែ សន្ទស្សន៍តម្លៃអ្នកផលិត ធ្លាក់ចុះ ០,៨ភាគរយ ក្នុងខែមិថុនា បន្ទាប់ពីការធ្លាក់ចុះ ០,៩ភាគរយ កាលពីខែឧសភា៕

អាហ្វ្រិកខាងត្បូង៖ កិច្ចប្រជុំកំពូល BRICS នឹងត្រូវធ្វើឡើងឡើងជាក់ស្តែង ទោះបីជាមានដីកាចាប់ខ្លួនលោកពូទីនក្តី

2023/07/10 02:56:20 pm        95
អាហ្រ្វិកខាងត្បូង៖ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា( Cyril Ramaphosa) បាននិយាយកាលពីថ្ងៃអាទិត្យទី៩ ខែកក្កដាថា កិច្ចប្រជុំកំពូល BRICS នៅខែក្រោយ ដែលលោក វ្ល៉ាឌីមៀរ ពូទីន ( Vladimir Putin) ត្រូវបានគេអញ្ជើញឱ្យចូលរួមនោះ នឹងត្រូវធ្វើឡើងដោយផ្ទាល់ ទោះបីជាមានដីកាចាប់ខ្លួនមេដឹកនាំរុស្ស៊ីរូបនេះក្តី។អាហ្រ្វិកខាងត្បូង គឺជាប្រធានបច្ចុប្បន្នរបស់BRICS ដែលជាក្រុមនៃប្រទេសដែលមានឥទ្ធិពលខ្លាំងក្លារួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ដើម្បីប្រកួតប្រជែងជាមួយរចនាសម្ព័ន្ធអភិបាលកិច្ចសកលដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអឺរ៉ុប។លោករ៉ាម៉ាហ្វូសា បានថ្លែងអ្នកសារព័ត៌មានអាហ្វ្រិកខាងត្បូងនៅខាងក្រៅសន្និសីទមួយដែលរៀបចំដោយសភាជាតិអាហ្វ្រិក (ANC)ដែលកំពុងកាន់អំណាចថា កិច្ចប្រជុំកំពូលBRICS កំពុងដំណើរការ ហើយយើងកំពុងបញ្ចប់ការពិភាក្សារបស់យើងអំពីបែបបទនៃការបំពេញការងារ។លោកមិនបាននិយាយថាតើលោកពូទីន ដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) តាមចាប់ខ្លួនជុំវិញការចោទប្រកាន់ថា រុស្ស៊ីបាននិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់ នឹងចូលរួមឬដែរអត់នោះទេ។ លោកបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរមួយក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់ការផ្សាយបន្តផ្ទាល់តាមបណ្តាញទូរទស្សន៍ក្នុងស្រុកថា៖«យើងនឹងមានកិច្ចប្រជុំកំពូល BRICS ជាក់ស្តែង យើងទាំងអស់គ្នាបានប្តេជ្ញាចិត្តថា នឹងមានកិច្ចប្រជុំកំពូលមួយ ដែលយើងនឹងអាចមើល និងជួយគ្នាទៅវិញទៅមកបាន»៕

វិបត្តិអាកាសធាតុដ៏គួរឱ្យភ័យខ្លាចឈានដល់ស្ថានភាពដែលមិនអាចគ្រប់គ្រងបាន

2023/07/10 02:45:46 pm        99
អាមេរិក៖ បេសកជនផ្នែកអាកាសធាតុរបស់អាមេរិក លោក John Kerry បាននិយាយកាលពីថ្ងៃអាទិត្យ (៩ កក្កដា)ថា វិបត្តិអាកាសធាតុគឺ "គួរឱ្យភ័យខ្លាចណាស់" និងឈានដល់ "ស្ថានភាពដែលមិនអាចគ្រប់គ្រងបាន" ។ការអត្ថាធិប្បាយរបស់លោក Kerry ក្នុងអំឡុងពេលសម្ភាសន៍ជាមួយសារព័ត៌មាន BBC បានធ្វើឡើងបន្ទាប់ពីថ្ងៃដ៏ក្តៅបំផុតមិនធ្លាប់មានរបស់ពិភពលោកកាលពីថ្ងៃចន្ទ (៣ កក្កដា) ជាមួយនឹងសីតុណ្ហភាពជាមធ្យមនៃពិភពលោកឡើងដល់ ១៧,០១អង្សាសេ។អតីតរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះក៏បាននិយាយផងដែរថា ការតវ៉ារបស់ក្រុមសកម្មជន បញ្ឃប់ការប្រើប្រាស់ឥន្ធនៈ (Just Stop Oil) នៅឯការប្រកួតកីឡាវាយកូនបាល់ Wimbledon ទីក្រុង London កាលពីថ្ងៃពុធ (៥ កក្កដា)បង្ហាញថា សហគមន៍ជុំវិញពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិអាកាសធាតុ។ លោកក៏បាននិយាយថា សហរដ្ឋអាមេរិក និងចិនត្រូវពង្រឹងទំនាក់ទំនងរបស់ពួកគេ និងធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ៕

កូរ៉េខាងជើងព្រមានថា ខ្លួនអាចនឹងបាញ់ទម្លាក់យន្តហោះស៊ើបការណ៍អាមេរិក

2023/07/10 02:41:32 pm        111
កូរ៉េខាងជើង៖ កូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានហោះហើរយន្តហោះស៊ើបការណ៍លើប្រទេសខ្លួន ហើយបានគំរាមបាញ់ទម្លាក់យន្តហោះទាំងនោះ នេះបើតាមសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយគេហទំព័រទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃចន្ទនេះ ដែលបានដកស្រង់សម្តីក្រសួងការពារជាតិរបស់កូរ៉េខាងជើង។សេចក្តីថ្លែងការណ៍នោះបាននិយាយថា យន្តហោះមួយគ្រឿងបានហោះចូលទៅក្នុងដែនអាកាសកូរ៉េខាងជើង ដោយសម្រង់សម្តីនោះបញ្ជាក់ថា "ការហើរហោះរាប់សិបគីឡូម៉ែត្រពីលើសមុទ្រខាងកើតរបស់ខ្លួនជាច្រើនដង" ។ ហើយនោះ៖ "មិនមានការធានាថា ឧបទ្ទវហេតុដ៏គួរឱ្យតក់ស្លុត ដូចការបាញ់ទម្លាក់យន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្ររបស់កងទ័ពអាកាសអាមេរិក នឹងមិនកើតឡើងនោះទេ"។យោធាកូរ៉េខាងត្បូងបាននិយាយថា ការអះអាងរបស់កូរ៉េខាងជើងអំពីការរំលោភដែនអាកាសគឺមិនពិតនោះទេ។ អ្នកនាំពាក្យអគ្គសេនាធិការ លោកវរសេនីយ៍ឯក LEE SUNG-JUN បាននិយាយថា “ឧបករណ៍ឃ្លាំមើលដែនអាកាសសហរដ្ឋអាមេរិក ធ្វើការហោះហើរឈ្លបយកការណ៍ជាប្រចាំនៅជុំវិញឧបទ្វីបកូរ៉េ ហើយការអះអាងរបស់កូរ៉េខាងជើងអំពីការរំលោភដែនអាកាសនោះគឺមិនពិតទេ។ យើងជំរុញឲ្យកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់នូវការបង្កើតភាពតានតឹងជាមួយនឹងការអះអាងមិនពិតទាំងនេះ»។សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងបាននិយាយថា សកម្មភាពយោធាបង្កហេតុដោយសហរដ្ឋអាមេរិកកំពុងនាំឧបទ្វីបកូរ៉េខិតទៅជិតជម្លោះនុយក្លេអ៊ែរ។ ជិតពីរសប្តាហ៍មុននេះ ប្រទេសកូរ៉េខាងជើងបានរៀបចំការប្រមូលផ្តុំដ៏ធំនៅក្នុងទីក្រុងព្យុងយ៉ាង ដោយបង្ហាញផ្ទាំងរូបភាពជាមួយនឹងមីស៊ីលវាយប្រហារសហរដ្ឋអាមេរិកទៀតផង៕

អ្នកជំនាញប៉ាគីស្ថាន៖ ការផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅប្រទេសណាមួយបង្កការគំរាមកំហែងដល់ជនស៊ីវិល

2023/07/10 02:38:28 pm        209
ប៉ាគីស្ថាន៖ អ្នកជំនាញប៉ាគីស្ថានម្នាក់បានថ្កោលទោសការសម្រេចរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន ថាជាបទល្មើសព្រហ្មទណ្ឌដែលបង្កការគំរាមកំហែងភ្លាមៗដល់ជនស៊ីវិលស្លូតត្រង់។លោក Mustafa Hyder Sayed នាយកប្រតិបត្តិនៃវិទ្យាស្ថានប៉ាគីស្ថាន-ចិន ដែលមានមូលដ្ឋាននៅទីក្រុង Islamabad បានលើកឡើងបែបនោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រអំពីការសម្រេចបញ្ចូនគ្រាប់បែកចង្កោមទៅឱ្យប្រទេសអ៊ុយក្រែន ត្រូវបានហាមឃាត់ដោយអនុសញ្ញាអន្តរជាតិដែលបានផ្តល់សច្ចាប័នដោយប្រទេសចំនួន១២៣។ លោកបានបន្ថែមថា គ្រាប់បែកចង្កោមក៏ត្រូវបានចាត់ថ្នាក់ជាការហាមឃាត់ដោយច្បាប់របស់សហរដ្ឋអាមេរិកផងដែរ។អ្នកជំនាញរូបនោះបាននិយាយថា "ជាការពិតណាស់ គ្រាប់បែកចង្កោមត្រូវបានហាមឃាត់ដោយច្បាប់របស់សហរដ្ឋអាមេរិក។ ដូច្នេះវាមិនត្រឹមតែជាការផ្ទុយនឹងច្បាប់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាផ្ទុយនឹងច្បាប់អន្តរជាតិក្នុងការផ្តល់គ្រាប់បែកចង្កោមដល់ប្រទេសណាមួយ ពីព្រោះវាមានភស្តុតាងជាច្រើនបានគាំទ្រថាគ្រាប់បែកចង្កោមបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល"។លោក Sayed បាននិយាយថា សហរដ្ឋអាមេរិកកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ដោយផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់បែកចង្កោម ដើម្បីជួយប្រទេសនេះក្នុងជម្លោះយោធារបស់ខ្លួនជាមួយរុស្ស៊ី។លោកបានបន្ថែមថា "ខ្ញុំមិនអាចរកឃើញថាមានយុត្តិកម្មណាមួយសម្រាប់សកម្មភាពនេះនោះទេ។ នៅចំណុចនេះ ការផ្គត់ផ្គង់គ្រាប់បែកចង្កោមនឹងក្លាយជាឧក្រិដ្ឋកម្មយ៉ាងពិតប្រាកដ"៕

អាមេរិកនិយាយថា ខ្លួនបានសម្លាប់មេដឹកនាំក្រុមរដ្ឋឥស្លាមឈ្មោះ Osama al-Muhajer ក្នុងការវាយប្រហារដោយយានដ្រូន

2023/07/10 02:32:16 pm        87
អាមេរិក៖ យោធាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានសម្លាប់មេដឹកនាំក្រុមរដ្ឋឥស្លាម (ISIS) នៅភាគខាងកើតប្រទេសស៊ីរី ក្នុងការវាយប្រហារដោយយានដ្រូន។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារកាលពីថ្ងៃសុក្របានសម្លាប់មេដឹកនាំក្រុមរដ្ឋឥស្លាមឈ្មោះ Osama al-Muhajer ។នាយឧត្តមសេនីយ៍ លោក Michael Kurilla ប្រមុខទីបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា "យើងបានបញ្ជាក់យ៉ាងច្បាស់ថា យើងនៅតែប្តេជ្ញាចិត្តក្នុងការកម្ចាត់ក្រុមរដ្ឋឥស្លាម (ISIS) នៅទូទាំងតំបន់" ដោយប្រើប្រាស់អក្សរកាត់មួយទៀតសម្រាប់ក្រុមប្រដាប់អាវុធនោះគឺ ISIL។ លោកបានបន្ថែមថា “ក្រុមភេរវកម្ម ISIS នៅតែជាការគំរាមកំហែង មិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏នៅទូទាំងពិភពលោកផងដែរ”។យោងតាមទីបញ្ជាការ CENTCOM មិនមានជនស៊ីវិលណាម្នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការនោះទេ ប៉ុន្តែកងកម្លាំងចម្រុះកំពុង "វាយតម្លៃរបាយការណ៍នៃការរងរបួសជនស៊ីវិល"៕

ការរញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ អង្រួនតំបន់ព្រំដែនឈីលី-អាហ្សង់ទីន

2023/07/10 02:25:12 pm        78
ឈីលី-អាហ្សង់ទីន៖  មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់(GFZ) បានរាយការណ៍ថា ការរញ្ជួយកម្រិត ៥,៧រ៉ិចទ័រ បានអង្រួនតំបន់ព្រំដែនឈីលី-អាហ្សង់ទីន កាលពីថ្ងៃអាទិត្យ ។  GFZបានបន្តទៀតថា ការរញ្ជួយដីនេះ កើតមានក្នុងជម្រៅដី ១១២គ.ម ហើយក្រុមអាជ្ញាធរឈីលី នៅពុំទាន់រាយការណ៍ភ្លាមៗនោះទេ ពីការខូចខាត ឬអ្នករងរបួស ។  ដោយឡែក សេវាកម្មឆ្លើយតប និងបង្ការគ្រោះមហន្តរាយជាតិឈីលី(SENAPRED) បាននិយាយថា ភាពរំញ័រ ពុំឈានដល់លក្ខខណ្ឌនាំឲ្យកើតមានរលកយក្សស៊ូណាមិនោះទេ ៕

បំណាក់ដី បំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និងបង្ខំឲ្យមានការជម្លៀសខ្លួនមនុស្សនៅតំបន់ Southern California

2023/07/10 02:21:17 pm        77
 អាមេរិក៖ បំណាក់ដីបន្តគំរាមកំហែងបន្ថែមទៀតដល់ផ្ទះប្រជាពលរដ្ឋនៅទីក្រុង Rolling Hills Estatesរដ្ឋ Californiaសហរដ្ឋអាមេរិក ក្រោយផ្ទះ ១២ខ្នង ត្រូវបានបំផ្លិចបំផ្លាញពេលដែលបំណាក់ដីបាក់ពីជើងភ្នំធ្លាក់ចុះក្នុងជ្រោះជ្រៅ ។ សំឡេងប្រេះ និងចលនាបំណាក់ដីអាចឮពីកន្លែងកើតហេតុកាលពីរសៀលថ្ងៃអាទិត្យ ហើយក្រុមមន្រ្តីមានការព្រួយបារម្ភថា បំណាក់ដីនឹងបង្ខំឲ្យជម្លៀសខ្លួនប្រជាពលរដ្ឋបន្ថែមទៀត ។  មនុស្សយ៉ាងហោច ១៦នាក់ ត្រូវបានជម្លៀសខ្លួនចេញពីកន្លែងកើតហេតុ ហើយពួកគេមានពេលត្រឹម ២០នាទីប៉ុណ្ណោះ ក្នុងការប្រមែប្រមូលរបស់របរ មុននឹងចាកចេញពីផ្ទះរបស់ពួកគេ ។  មន្រ្តីម្នាក់បានព្យាករណ៍ថា បំណាកដីនេះ អាចបណ្តាលមកពីចំហាយទឹកនៅក្រោមដី ។  ដោយឡែក ប្រជាពលរដ្ឋមួយចំនួន និយាយថា ការលេចជ្រាបតាមទុយយោទឹកអាចជាមូលហេតុដែលនាំឲ្យកើតមានបំណាក់ដីនេះ ស្របពេលដែលពួកគេនិយាយថា ម្ចាស់ផ្ទះមួយចំនួន ទទួលបានវិក្ក័យប័ត្រថ្លៃទឹក ១ពាន់ដុល្លារ ហើយត្រូវបានគេនិយាយប្រាប់ថា វិក្ក័យប័ត្រថ្លៃទឹកអស់ច្រើនបែបនេះ គឺបណ្តាលមកពីការលេចជ្រាបតាមទុយយោទឹកនេះតែម្តង ៕

ប្រទេសនានាប្រឆាំងនឹងផែនការរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន

2023/07/10 02:17:29 pm        107
អ៊ុយក្រែន៖ ប្រទេសជាច្រើន និងអង្គការអន្តរជាតិនានាបានជំទាស់នឹងផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្តល់គ្រាប់បែកចង្កោមដល់រដ្ឋធានីគីវរបស់អ៊ុយក្រែន ដោយបានរិះគន់យ៉ាងទូលំទូលាយអំពីគ្រោះថ្នាក់ដែលគ្រាប់បែកមិនទាន់ផ្ទុះទាំងនេះអាចបង្កដល់អាយុជីវិតជនស៊ីវិល។បណ្ដាអង្គការសិទ្ធិមនុស្សជំទាស់នឹងចំណាត់ការនេះ ហើយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock (អាណាឡេណា ប៊ែរបក់) បាននិយាយថា ប្រទេសអាល្លឺម៉ង់ ក្នុងនាមជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន១១១ដែលជាភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ក៏ជំទាស់ផងដែរ។នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បាននិយាយកាលពីថ្ងៃសៅរ៍ថា ចក្រភពអង់គ្លេសក៏ប្តេជ្ញាគោរពការប្តេជ្ញាចិត្តនេះក្នុងនាមជា "ប្រទេសហត្ថលេខីនៃអនុសញ្ញាដែលហាមឃាត់ការផលិត ឬការប្រើប្រាស់គ្រាប់បែកចង្កោម និងរារាំងការប្រើប្រាស់គ្រាប់បែកប្រភេទនេះ" ។“អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មិនចង់ឃើញការបន្តប្រើប្រាស់គ្រាប់បែកចង្កោមនោះទេ” នេះបើយោងតាមការលើកឡើងរបស់លោក Farhan Haq អ្នកនាំពាក្យរងរបស់លោក Antonio ។ លោក Haq បន្តថា លោកគាំទ្រអនុសញ្ញា CCM ហើយចង់ឱ្យប្រទេសនានាគោរពតាមលក្ខខណ្ឌនៃអនុសញ្ញានោះ។គ្រាប់បែកចង្កោមនីមួយៗអាចផ្ទុកសារធាតុផ្ទុះតូចៗរាប់រយដែលអាចផ្ទុះរាលដាលពាសពេញតំបន់គោលដៅមួយ។ គ្រាប់បែកមិនទាន់ផ្ទុះ ដែលគេស្គាល់ថាជាគ្រាប់បែកស្អុយ អាចនៅបង្កប់ក្នុងដីអស់ជាច្រើនឆ្នាំ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល ជាពិសេសកុមារ៕

អគ្គិភ័យឆាបឆេះយន្តហោះក្រុមហ៊ុនអាកាសចរអាកាណាដា នៅអាកាសយានដ្ឋានទីក្រុង Quebec

2023/07/10 02:04:06 pm        72
កាណាដា៖  អ្នកដំណើរម្នាក់នៅអាកាសយានដ្ឋានអន្តរជាតិ Montréal-Pierre Elliott Trudeau ស្ថិតក្នុងខេត្ត Quebec ប្រទេសកាណាដា បានថតអគ្គិភ័យកំពុងឆាបឆេះយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍កាណាដាកាលពីថ្ងៃអាទិត្យ ។  អ្នកប្រើប្រាស់បណ្តាញព័ត៌មានសង្គម Twitterលោក Ken Ying បានបង្ហោះវីដេអូពីអគ្គិភ័យ ដែលបានធ្វើឲ្យខូចខាតទាំងយន្តហោះ និងរថយន្តមួយគ្រឿងដែលនៅពីក្រោមយន្តហោះ ។  យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា រថយន្តបានឆាបឆេះជាអគ្គិភ័យឡើងនៅក្រោមយន្តហោះ ហើយត្រូវបានពន្លត់ដោយជោគជ័យ ក្នុងរយៈពេលប៉ុន្មាននាទីក្រោយមក ដោយគ្មានអ្នករងរបួសនោះទេ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះACUក្នុងការស៊ើបអង្កេត និងបំបែកសំណុំរឿងធំៗ
04/30/2026 08:04 PM
EU៖ ការដាក់ពង្រាយកងទ័ព នៅអឺរ៉ុប គឺ «ដើម្បីផលប្រយោជន៍របស់សហរដ្ឋអាមេរិក»
04/30/2026 08:04 PM
លោក Trump ៖ សហរដ្ឋអាមេរិកនឹងបញ្ចេញឯកសារមនុស្សពិភពផ្កាយក្នុងពេលដ៏ខ្លីខាងមុខនេះ
04/30/2026 08:04 PM
ជនជាតិជ្វីហ្វអង់គ្លេស ទាមទារកិច្ចប្រឹងប្រែងបន្ថែមទៀតពីរដ្ឋាភិបាល ក្រោយការវាយប្រហារដោយកាំបិត
04/30/2026 08:04 PM
កណ្តុររាតត្បាតជំរំតង់នៅតំបន់ហ្គាហ្សា ខាំក្មេងៗ និងធ្វើឲ្យរីករាលដាលជំងឺ
04/30/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ អំពាវនាវឲ្យមាន «ភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកអាចទុកចិត្តបាន»
04/30/2026 08:04 PM
អាស៊ានប្ដេជ្ញាបញ្ចៀសការហាមឃាត់ការនាំចេញ និងចែករំលែកប្រេងឥន្ធនៈ ខណៈតម្លៃប្រេងហក់ឡើង
04/30/2026 07:04 PM
ប្រធានថាមពលអាមេរិក៖ អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមនឹងបង្កើនការផលិតប្រេង ក្រោយជម្លោះអ៊ីរ៉ង់
04/30/2026 07:04 PM
ចិនគំរាមសងសឹក EU ប្រសិនបើប្លុកហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុន Huawei
04/30/2026 07:04 PM
ក្រុមសិទ្ធិមនុស្ស៖ មនុស្សយ៉ាងតិច ៣៥៨នាក់ ត្រូវបានប្រហារជីវិត ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន
04/30/2026 07:04 PM