កម្លាំងអាជ្ញាធររាជធានី បន្តឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌមានជ័យ ឃាត់ជនបរទេស១២នាក់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួនបីដែលនឹងត្រូវដាក់ឱ្យអនុវត្តចំពោះករណីក្មេងទំនើង
អាវុធហត្ថរាជធានី ឆ្មក់ចុះបង្រ្កាបភោជនីយដ្ឋាន «មហាមេឃ» សង្ស័យបង្កប់សេវាបម្រើផ្លូវភេទ ឃាត់មនុស្សប្រុសស្រី ៥៣នាក់
កម្លាំងអាជ្ញាធរចម្រុះ ចុះត្រួតពិនិត្យអគារស្នាក់នៅមួយកន្លែងសង្ស័យមានបង្កប់ Online Scams រកឃើញជនបរទេស ៥នាក់ ស្នាក់នៅខុសច្បាប់

សន្តិសុខ និង សង្គម

មនុស្ស៧នាក់ស្លាប់ និងច្រើននាក់រងរបួស ខណៈអគ្គិភ័យឆេះហ៊ុមព័ទ្ធរថភ្លើងនៅជិតក្រុង Khaipur ប្រទេសប៉ាគីស្ថាន

2023/04/28 01:22:05 pm        49
ប៉ាគីស្ថាន ៖មនុស្ស៧នាក់បានស្លាប់ និងច្រើននាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីរថភ្លើងបានឆាបឆេះ នៅក្នុងក្រុង Khairpur កាលពីល្ងាចថ្ងៃពុធ។ រថភ្លើងផ្នែកដឹកទំនិញ លេខ១៧ នៃក្រុមហ៊ុនរថភ្លើង Express ទីក្រុង Karachi បានឆាបឆេះអំឡុងការធ្វើដំណើរ ពីទីក្រុង Karachi ទៅកាន់ទីក្រុង Lahore នៅជិតស្ថានីយ៍ Tando Masti Khan ។ យោងតាមសាក្សី បានឲ្យដឹងថា ក្រុមពន្លត់អគ្គិភ័យ បានមកដល់យឺតពេលដែលរថភ្លើងនេះ ត្រូវបានឆេះបំផ្លាញធ្ងន់ធ្ងរ។ ក្រុមអ្នកពន្លត់អគ្គិភ័យត្រូវបានគេទូរស័ព្ទហៅ ប៉ុន្តែក្រុមនេះ បានមកដល់យឺតពេល ដូច្នេះអ្វីដែលបានកើតឡើងចំពោះរថភ្លើង អ្នកអាចមើលឃើញតាមរយៈកាំម៉េរ៉ា ដែលរថភ្លើងត្រូវបានភ្លើងឆេះទាំងស្រុងទៅជាផេះ។ សាកសពជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះដើម្បីកំណត់អត្តសញ្ញាណ៕

ទាហាន៣៣នាក់បានស្លាប់ ក្នុងការវាយប្រហារនៅប្រទេសបួរគីណា ហ្វាសូ ភាគខាងកើត

2023/04/28 01:08:50 pm        65
អាហ្វ្រិក ៖ យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទាហាន៣៣នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការវាយប្រហារមកលើអង្គភាពយោធាក្នុងប្រទេសបួរគីណាហ្វាសូ ភាគខាងកើត។ សេចក្តីថ្លែងការណ៍និយាយថា អង្គភាពយោធា Ougarou ត្រូវបានដាក់គោលដៅដោយការវាយប្រហារមកលើបរិវេណដ៍ធំកាលពីព្រឹកថ្ងៃព្រហ្បតិ៍ ដែលបានបណ្តាលឲ្យទាហាន៣៣នាក់ស្លាប់ និង១២នាក់ផ្សេងទៀតរងរបួស។សេចក្តីថ្លែងការណ៍និយាយថា ការប្រយុទ្ធគ្នាមានភាពតានតឹងខ្លាំង ហើយក្រុមទាហានបានបង្ហាញការប្តេជ្ញាចិត្តដ៏អស្ចារ្យ ដោយការប្រឈមមុខជាមួយសត្រូវ ដែលបានចូលមកក្នុងចំនួនដ៏ច្រើន។ ពួកគេបានត្រៀមទប់ទល់ក្រុមភេរវជនយ៉ាងហោចណាស់៤០នាក់មុនពេលកម្លាំងមកដល់។ ចាប់តាំងពីឆ្នាំ២០១៥មក ភាពអសន្តិសុខ នៅប្រទេសអាហ្វ្រិកខាងលិចមួយនេះ បានឆក់យកជីវិតមនុស្សជាច្រើន ហើយមនសុ្សរាប់ពាន់នាក់បានភៀសខ្លួនចេញ៕

ទីក្រុងនៅអេស្ប៉ាញដែលរងភាពរាំងស្ងួត ទទួលបានទឹកដឹកតាមរថយន្ត ខណៈសីតុណ្ហភាពឡើងខ្ពស់

2023/04/28 01:01:42 pm        48
អេស្ប៉ាញ៖ នៅក្នុងប្រទេសអេស្ប៉ាញភាគខាងត្បូងដែលទទួលរងគ្រោះរាំងស្ងួត រថយន្តដឹកស៊ីទែនទឹកបានដឹកជញ្ជូនទឹកស្អាតសម្រាប់រយៈពេលជាងមួយសប្តាហ៍ដល់ពលរដ្ឋប្រមាណ៨០.០០០នាក់ ព្រោះអាងស្តុកទឹក Sierra Boyera ក្នុងតំបន់របស់ពួកគេបានរីងស្ងួត ហើយទឹកនៅក្នុងទំនប់សម្រាប់ជំនួសគឺមិនស័ក្តិសមសម្រាប់មនុស្សប្រើប្រាស់។ប្រជាជនក្នុងតំបន់នាង Mari Carmen មកពីភូមិ Alcaracejos ជាភូមិមួយក្នុងចំណោមភូមិជាច្រើនដែលរងផលប៉ះពាល់ទំាង២៧ភូមិ នៅជិតទីក្រុង Cordoba បាននិយាយបន្ទាប់ពីនាងបានចាក់បំពេញដបទឹករបស់នាងពីរថយន្តដឹកទឹកថា នាងពុំដែលបានជួបប្រទះបែបនេះទេពីមុនមក។កាលពីថ្ងៃទី៩ ខែមេសា សហព័ន្ធធារាសាស្ត្រទន្លេ Guadalquivir បានបញ្ជាក់ថាទឹកនៅអាងស្តុកទឹក Sierra Boyera បានរីងស្ងួតអស់ ដែលធ្វើឲ្យអាងនេះក្លាយជាអាងទឹករីងស្ងួតជាលើកដំបូងក្នុងរយៈពេល៤០ឆ្នាំមកនេះ ក្នុងទីក្រុង Cordoba។ អាជ្ញាធរភូមិ Alcaracejos និយាយថា យើងកំពុងត្រូវបានផ្គត់ផ្គង់ទឹក តាមរយៈរថយន្តដឹកស៊ីទែនទឹក។ អាជ្ញាធរនិយាយថាអាងស្តុកទឹក La Colada ដែលផ្គត់ផ្គង់ទឹកដល់អាង Sierra Boyera នៅពេលដែលមានកម្រិតទាប ពេលបច្ចុប្បន្ននេះពុំអាចបំពេញតាមស្តង់ដារគុណភាពទឹករបស់សហភាពអឺរ៉ុបបាននោះទេ។ ការពិតនោះគឺថា មានភ្លៀងធ្លាក់រយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះក្នុងឆ្នាំ២០២៣នេះ អ្វីគ្រប់យ៉ាងបានកើតឡើងព្រមគ្នាដើម្បីបង្កើតព្យុះខ្លាំង។ ដើម្បីដោះស្រាយការខ្វះខាតទឹក អាជ្ញាធរក្នុងតំបន់ បានផ្តល់ឲ្យប្រជាពលរដ្ឋនូវទឹកស្អាតត្រឹមតែ៥លីត្រប៉ុណ្ណោះក្នុងមួយថ្ងៃពីរថយន្តដឹកទឹក ដែលផ្តល់ទឹកដល់តំបន់រងផលប៉ះពាល់។ប្រជាជនខ្លាចថា ស្ថានភាពបែបនេះ នឹងបន្តរយៈពេលយូរឆ្លងកាត់រដូវក្តៅ នៅពេលពួកគេព្រួយបារម្ភថាក្បាលម៉ាស៊ីនទឹករបស់ពួកគេ នឹងស្ងួតទាំងស្រុង៕

ក្រុមនិយ័តករអាមេរិក ព្រួយបារម្ភពីប្រាក់បញ្ញើគ្មានការធានារ៉ាប់រងមុនវិបត្តិកាលពីខែមីនាកន្លងទៅ

2023/04/28 11:12:54 am        56
អាមេរិក៖ យោងតាមកំណត់ត្រាពីកិច្ចប្រជុំប្រឹក្សាយោបល់ ពិនិត្យឡើងវិញដោយសារព័ត៌មាន Reuters រយៈពេល៤ខែមុនការដួលរលំធនាគារធំបំផុតទី២ នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ក្រុមនិយ័តករធនាគារដ៏សំខាន់ បានបង្ហាញីការព្រួយបារម្ភអំពីគ្រោះថ្នាក់របស់ក្រុមធនាគារផ្ដល់ប្រាក់កម្ចីធំៗ បានបង្កគ្រោះថ្នាក់ដល់ស្ថិរភាពហិរញ្ញវត្ថុ។ ក្រុមមន្ត្រីមកពីសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសសហព័ន្ធ បានប្រាក់គណៈកម្មការប្រឹក្សាយោបល់ស្ដីពីការដួលរលំធនាគារកាលពីខែវិច្ឆិកាថា ផ្នែកដ៏ធំនៃតុល្យភាពប្រាក់បញ្ញើរបស់ធនាគារក្នុងស្រុក គ្មានធានារ៉ាប់រ៉ងទេ និងបានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ធនាគារផ្សេងទៀត ។ អគ្គនាយកសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ លោក Martin Gruenberg បាននិយាយនៅអង្គប្រជុំមួយដែលបានរៀបចំឡើងជាសាធារណៈប៉ុន្តែព័ត៌មានលម្អិតដែលមិនត្រូវបានរាយការណ៍ពីមុនមកថា បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ និយ័តករបានដោះស្រាយលើការបង្កើតធនាគារធំជាងគេ ដោយចាត់ទុកថាជាធនាគារសំខាន់ជាប្រព័ន្ធសុវត្ថិភាពសកល (G-SIBs )។លោក Gruenberg បាននិយាយនៅកិច្ចប្រជុំកាលពីខែវិច្ឆិកាថា យើងបានភ្ញាក់ឡើងនិងបានដឹងថាការដួលរលំមួយក្នុងចំណោមស្ថាប័នប្រព័ន្ធធនាគារធំៗទាំងនេះ ពិតជាអាចប៉ះពាល់ខ្លាំងដល់ក្ដីរំពឹងស្ថិរភាពរបស់ហិរញ្ញវត្ថុ៕

ជនសង្ស័យទម្លាយឯកសារយោធារបស់អាមេរិកដែលបានឡើងតុលាការ មានឃ្លាំងអាវុធក្នុងបន្ទប់គេងខ្លួនឯង

2023/04/28 11:02:43 am        89
អាមេរិក៖ មន្ត្រីឆ្មាំជាតិក្នុងអង្គភាពកងទ័ពអាកាសសហរដ្ឋអាមេរិក  ដែលត្រូវបានចោទប្រកាន់ពីបទទម្លាយឯកសារយោធាសម្ងាត់ និងរក្សាទុកឃ្លាំងអាវុធក្នុងបន្ទប់គេងរបស់ខ្លួនបានឡើងតុលាការសហព័ន្ធកាលពីថ្ងៃព្រហស្បតិ៍ទី២៧មេសាសប្ដាហ៍នេះ ជាទីដែលមានការរំពឹងថា ក្រុមរដ្ឋអាជ្ញាសហព័ន្ធ នឹងបញ្ជាក់ថារូបគេគួរតែបន្តឃុំខ្លួន ព្រោះគេបានបង្កឲ្យមានគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ លោក Jack Douglas Teixeira ត្រូវបានចាប់ខ្លួនដោយទីក្នាក់ងារ FBI កាលពីថ្ងៃទី១៣ ខែមេសា នៅផ្ទះរបស់គេក្នុងរដ្ឋ Massachusetts និងបានចោទប្រកាន់ពីបទបំពានច្បាប់ចារកម្ម។  លោក Nadine Pellegrini ជំនួយការរដ្ឋអាជ្ញាអាមេរិក បានប្រាប់ចៅក្រមថា  វានឹងលំបាកគិតថា  Teixeira នឹងមិនស្វែងរអ្នកពាក់ព័ន្ធជាមួយគេ ដែលចង់បានព័ត៌មានសម្ងាត់ ដែលលោកកំពុងត្រូវបានរងការចោទប្រកាន់ពីបទលួចព័ត៌មាន។ ក្រុមរដ្ឋអាជ្ញានិយាយថា Teixeira បានទម្លាយឯកសារដែលត្រូវបានផ្ទៀងផ្ទាត់រួច រួមទាំងឯកសារពាក់ព័ន្ធចលនាកងទ័ពនៅក្នុងជម្លោះរុស្ស៊ី -អ៊ុយក្រែន ទៅឲ្យក្រុមអ្នកលេងល្បែងសង្គ្រាមនេះ តាមអែបបញ្ជូនសារ Discord។ ក្នុងឯកសារមួយកាលពីល្ងាចថ្ងៃពុធ ពួកគេបាននិយាយថា រូបគេបានបំផ្លាញភស្តុតាងក្នុងសំណុំរឿងនេះ ហើយពួកគេក៏បានចង្អុលបង្ហាញពីប្រវត្តិរបស់គេក្នុងការគំរាមកំហែងដោយហិង្សាតាមអ៊ីនធឺណិត ដោយនិយាយថា គួរតែត្រូវបានឃុំខ្លួនដោយរង់ចាំការកាត់ក្តី ព្រោះបុរសវ័យ២១ឆ្នាំរូបនេះ អាចនឹងមានផែនការរត់គេចខ្លួនចេញពីប្រទេស និងបង្កការគំរាមកំហែង។លោកTeixeira ដែលរស់នៅជាមួយម្តាយ និងឪពុកចុងរបស់គេ បានទុកកេះកាំភ្លើងចម្ងាយ២ហ្វីត ពីលើគ្រែរបស់គេ ដែលមានកាំភ្លើងខ្លី កាំភ្លើងវែង និងកាំភ្លើងវែងបែបយោធា រួមទាំងបង់កាំភ្លើងដែលមានសមត្ថភាពខ្ពស់ នេះបើយោងតាមឯកសាររបស់រដ្ឋាភិបាល៕

វិបត្តិស៊ូដង់៖ ការប្រយុទ្ធគ្នាផ្ទុះឡើង ទោះបីមានបទឈប់បាញ់ ខណៈអ្នកស្លាប់កើនដល់៤៥៩នាក់

2023/04/27 11:16:37 am        90
ស៊ូដង់៖ ការប្រយុទ្ធគ្នាកំពុងតែបន្តនៅក្នុងតំបន់ជាច្រើនក្នុងប្រទេសស៊ូដង់ ទោះបីមានបទឈប់បាញ់រយៈពេល៧២ម៉ោងកំពុងត្រូវគោរពភាគច្រើនក៏ដោយ។ ឆ្លើយឆ្លងតាមរយៈទូសរ័ព្ទពីទីក្រុង Omdurman ជាទីក្រុងនៅជាប់រដ្ឋធានី Khartoum លោក Mohamed Osman របស់សារព័ត៌មាន BBC បាននិយាយថា ការប្រយុទ្ធគ្នា បានផ្ទុះឡើង នៅជិតអគារស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ និងពុំមានប្រេងឥន្ធនៈ និងខ្វះវេជ្ជបណ្ឌិត ហើយពលរដ្ឋជាច្រើនកំពុងតស៊ូដើម្បីទទួលបានស្បៀងអាហារ និងថវិកា។តាមសេចក្តីរាយការណ៍ មេបញ្ជាការកងទ័ពស៊ូដង់ បានព្រមព្រៀងបន្ថែមពេលបទឈប់បាញ់ដោយសារតែហួសកាលបរិច្ឆេទនៅត្រឹមថ្ងៃសុក្រ សម្រាប់រយៈពេល៧២ម៉ោង។សារព័ត៌មានរ៉យទ័ររាយការណ៍ថា ឧត្តមសេនីយ៍ លោក Abdel Fattah al-Burhan បានផ្តល់ការឯកភាពដំបូងចំពោះសំណើមកពីអាជ្ញាធរអន្តររដ្ឋាភិបាលប្លុកតំបន់អាហ្វ្រិកលើស្ថានការណ៍វិវឌ្ឍន៍។ សំណើនោះ បានស្នើឲ្យមានការបញ្ជូនបេសកជនពីកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្រហ័សជាក្រុមប្រឆាំង ទៅកាន់ទីក្រុង Juba ក្នុងប្រទេសស៊ូដង់ដើម្បីពិភាក្សាអំពីបញ្ហាលម្អិត។បទឈប់បាញ់បច្ចុប្បន្ន បានចាប់ផ្តើមកាលពីពេលពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទម៉ោងក្នុងតំបន់ នាំឲ្យមានការផ្អាកជម្លោះដែលបានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា ក្នុងពេលការតស៊ូដណ្តើមអំណាចរវាងមេដឹកនាំកងទ័ព និងកងកម្លាំងគាំទ្ររហ័ស(RSF)។ អ្នកឆ្លើយឆ្លងព័ត៌មាននិយាយថា ពលរដ្ឋនៅក្នុងទីក្រុង Khartoum និង Omdurman កំពុងជួបការលំបាកខ្លាំងក្នុងស្វែងរកទឹកស្អាត ស្បៀងអាហារ និងលទ្ធភាពប្រើប្រាស់លុយកាក់។ការផ្ទុះ និងការបាញ់កាំភ្លើង នៅតែត្រូវបានលាន់ឭកាលពីថ្ងៃពុធ ដោយមានយន្តហោះចម្បាំងនៅលើអាកាសទោះបីវាមានសភាពស្ងប់ស្ងាត់ជាងមុនពេលមានបទឈប់បាញ់ក៏ដោយ ហើយស្ថានភាពប្រសើរគ្រប់គ្រាន់សម្រាប់ការបន្តជម្លៀសប្រជាជន។ ភាគីជម្លោះទាំងពីរ បានអះអាងការគ្រប់គ្រងទីតាំងសំខាន់ៗដូចជាអាកាសយានដ្ឋាន និងទីបញ្ជាការកងទ័ព។ មនុស្សយ៉ាងហោចណាស់៤៥៩នាក់ បានស្លាប់ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង ទោះបីជាចំនួនពិតប្រាកដ ត្រូវបានគេគិតថាខ្ពស់ជាងនេះក៏ដោយ។ កាលពីពេលមុន អង្គការសុខភាពពិភពលោក និយាយថា ខ្លួនរំពឹងថា នឹងមានអ្នកស្លាប់កាន់តែច្រើនដោយសារជំងឺ ខ្វះលទ្ធភាពទទួលបានអាហារ ទឹក និងការរំខានដល់មណ្ឌលសុខភាពនានា៕

ប្រទេសចិនបញ្ជាក់ថា ខ្លួនតែងតែឈរនៅខាងសន្តិភាពជានិច្ចជុំវិញវិបត្តិនៅអ៊ុយក្រែន

2023/04/27 10:43:52 am        159
ភ្នំពេញ៖ ការប្ដេជ្ញាចិត្តរបស់ប្រទេសចិនជុំវិញជំហរនៅខាងសន្តិភាពពាក់ព័ន្ធវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានបញ្ជាក់ជាថ្មី។  អំឡុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃពុធបាននិយាយថា ការសន្ទនា និងការចរចា គឺជាច្រកចេញតែមួយគត់សម្រាប់វិបត្តិអ៊ុយក្រែន ហើយថាគ្មានអ្នកឈ្នះក្នុងសង្រ្គាមនុយក្លេអ៊ែរទេ។ លោក Xi បាននិយាយថា ប្រទេសចិន នឹងបញ្ជូនតំណាងពិសេសមួយរូបរបស់រដ្ឋាភិបាលចិនទទួលបន្ទុកកិច្ចការអឺរ៉ុបអាស៊ី ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន និងប្រទេសផ្សេងទៀត ដើម្បីបង្កើតទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅជាមួយភាគីទាំងអស់ស្តីពីដំណោះស្រាយខាងនយោបាយនៃវិបត្តិនេះ។ អំឡុងជំនួបតាមទូរស័ព្ទនោះដែរ ប្រធានាធិបតីចិន បានបញ្ជាក់ថា ចំពោះវិបត្តិអ៊ុយក្រែន ជំហរស្នូលរបស់ចិន មានតែការសម្របសម្រួលឲ្យមានការចរចាសន្តិភាព ប៉ុណ្ណោះ ។លោកថា ប្រទេសចិន មិនដែលបង្កើតវិបត្តិឡើយ ហើយក៏មិនដែលបង្កើតបក្សពួកធ្វើរឿងបែបនេះដែរ។ លោកបានសន្យាថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសមានទំនួលខុសត្រូវខ្ពស់ ប្រទេសចិន នឹងមិនអង្គុយឱបដៃឈរមើលឡើយ ហើយក៏នឹងមិនយកសាំងចាក់លើភ្លើងដែរ ផ្ទុយទៅវិញ នៅតែមិនយកស្ថានភាពនេះដើម្បីរកផលចំណេញសម្រាប់ខ្លួនដែរ៕

ចិនទទួលតំណែងឈានមុខរបស់ពិភពលោកនៃចំនួនរោងចក្រថាមពលនុយក្លេអ៊ែរ ដែលកំពុងដំណើរការអភិវឌ្ឍ

2023/04/27 10:10:33 am        65
ចិន៖ យោងតាមសៀវភៅខៀវ ដែលចេញដោយសមាគមថាមពលនុយក្លេអ៊ែរប្រទេសចិន (CNEA) កាលពីថ្ងៃពុធ បានឲ្យដឹងថា ប្រទេសចិនបន្តនាំមុខពិភពលោកក្នុងចំនួនរោងចក្រថាមពលនុយក្លេអ៊ែរ ដែលកំពុងស្ថិតក្រោមដំណើរការអភិវឌ្ឍ។សៀវភៅខៀវបាននិយាយថា ប្រទេសនេះមានរោងចក្រថាមពលនុយក្លេអ៊ែរចំនួន២៤ កំពុងស្ថិតក្រោមការសាងសង់មានសមត្ថភាពដែលត្រូវបានដំឡើងសរុប២៦,៨១លានគីឡូវ៉ាត់។ សៀវភៅខៀវបានបង្ហាញថា ប្រទេសចិន បានដំណើរការរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួនក្នុងលក្ខណៈស្ថិរភាព និងសុវត្ថិភាព មានរយៈពេលយូរអង្វែង ខណៈកំពុងបង្កើតវឌ្ឍនភាពស្ថិតស្ថេរ ក្នុងដំណើរការអភិវឌ្ឍ។ចាប់តាំងពីឆ្នាំ២០២២មក ប្រទេសចិន បានអនុម័តរោងចក្រថាមពលនុយក្លេអ៊ែរថ្មីចំនួន១០ ដែលកំពុងដាក់រោងចក្រថ្មីចំនួន៣ក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងកំពុងចាប់ផ្តើមសាងសង់រោងចក្រចំនួន៦ផ្សេងទៀត។រហូតមកដល់ពេលនេះ ប្រទេសនេះ មានរោងចក្រថាមពលនុយក្លេអ៊ែរពាណិជ្ជកម្មចំនួន៥៤    ខណៈមានសមត្ថភាពដំឡើងសរុប៥៦.៨២ លានគីឡូវ៉ាត់ ដែលទទួលបានចំណាត់ថ្នាក់ទី៣លើពិភពលោក។ក្នុងពេលជាមួយគ្នានេះដែរ ប្រទេសចិនបានធ្វើប្រតិបត្តិការថាមពលនុយក្លេអ៊ែររបស់ខ្លួនដោយការបំពេញមុខងារដោយសុវត្ថិភាព ដែលនៅតែរក្សាបានក្នុងកម្រិតឈានមុខជាអន្តរជាតិ៕

ការប្រតាយប្រតប់គ្នាផ្ទុះឡើងនៅទីក្រុងទូរីន ប្រទេសអ៊ីតាលី អំឡុងខួប៧៨ឆ្នាំនៃទិវារំដោះជាតិប្រឆាំងរបបហ្វាស៊ីស

2023/04/27 09:58:20 am        154
អ៊ីតាលី៖ កាលពីថ្ងៃអង្គារ ការប្រតាយប្រតប់គ្នា បានផ្ទុះឡើងរវាងក្រុមមន្ត្រីនគរបាល និងក្រុមអ្នកតវ៉ា នៅក្នុងទីក្រុងទូរីន(Turin) អំឡុងក្បួនរំឭកខួបទី៧៨ឆ្នាំនៃទិវារំដោះជាតិរបស់ប្រទេសអ៊ីតាលី។យោងតាមរបាយការណ៍ក្នុងស្រុក ក្រុមបាតុករប្រហែល២ពាន់នាក់ បានចេញតវ៉ាតាមដងផ្លូវ និងបានចូលរួមពិធីដុតភ្លើងគប់ប្រពៃណីនៅទីលានចតុរង្គ Piazza Arbarello ដោយមានការប្រតាយប្រតប់គ្នាដោយសារតែវត្តមានរបស់ទង់សម្ព័ន្ធយោធាណាតូ និងទង់ជាតិអ៊ុយក្រែន។ ទិវារំដោះជាតិដែលប្រទេសនេះស្គាល់ថាជា Il Giorno Della Liberazione រំឭកដល់ចលនាបក្សសម្ព័ន្ធនិយមដ៏ធំ អំឡុងសង្រ្គាមលោកលើកទី២ នៅក្នុងប្រទេសអ៊ីតាលី។   ចលនានេះបានបង្រួបបង្រួមសកម្មជនប្រឆាំងរបបហ្វាស៊ីសអ៊ីតាលីមកពីមជ្ឈដ្ឋានផ្សេងៗ រួមទាំងកម្មករ កសិករ និងនិស្សិត ក្នុងការប្រយុទ្ធប្រឆាំងនឹងរបបរបស់មេដឹកនាំផ្ដាច់ការអ៊ីតាលីលោក Mussolini និងការគ្រប់គ្រងរបស់របបណាស៊ី។ ទ្រឹស្តីសង្គ្រាមលោកលើកទី ២ របស់ប្រទេសអ៊ីតាលីបានបញ្ចប់ជាមួយនឹងការស្លាប់របស់លោក Benito Mussolini កាលពីថ្ងៃទី ២៨ ខែមេសាឆ្នាំ ១៩៤៥ ហើយក្រោយមករដ្ឋាភិបាលអ៊ីតាលីបានប្រកាសយកថ្ងៃទី ២៥ខែមេសាជាថ្ងៃបុណ្យជាតិដើម្បីរំលឹកដល់ការរំដោះប្រទេសពីរបបផ្ដាច់ការណាស៊ី៕

អគ្គិភ័យបានបំផ្លិចបំផ្លាញលំនៅឋានជាង១៣០ខ្នង និងមនុស្សម្នាក់ស្លាប់នៅក្នុងតំបន់ស្វើដឡូវស៍ ប្រទេសរុស្ស៊ី

2023/04/27 09:54:52 am        54
រុស្ស៊ី៖ អង្គភាពតំបន់របស់ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លំនៅឋានជាង១៣០ខ្នង ត្រូវបានបំផ្លិចបំផ្លាញដោយអគ្គិភ័យនៅក្នុងតំបន់ ស្វើដឡូវស៍ (Sverdlovsk)របស់ប្រទេសរុស្ស៊ី។  សេចក្ដីថ្លែងការណ៍នេះបាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យបានខ្នះខ្នែងជួយសង្រ្គោះលំនៅឋានជាង១.២០០ខ្នងនៅក្នុងភូមិម Tayozhny និងតំបន់លំនៅឋាន Sosva។ ទោះយ៉ាងណា អគ្គិភ័យបានបំផ្លាញអគារប្រមាណ១៧៨  រួមទាំងលំនៅឋាន១៣៤ខ្នង។ យោងតាមក្រុមអាជ្ញាធរប្រចាំតំបន់ ឧបករណ៍ប្រើប្រាស់ទាំងអស់  សេវាផ្គត់ផ្គង់ថាមពល និងឧស្ម័ន ត្រូវបានដាក់ឲ្យស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ដោយសារអគ្គិភ័យនេះ។ អ្នកនាំពាក្យក្រសួងសង្រ្គោះបន្ទាន់បានប្រាប់សារព័ត៌មាន TASS របស់រុស្ស៊ីមុននេះ ថា អគ្គិភ័យនេះ បានបំផ្លិចបំផ្លាញផ្ទៃដីទំហំ៩ពាន់ម៉ែត្រក្រឡា នៅក្នុងតំបន់លំនៅឋាន Sosva និង ២.៧០០ម៉ែត្រក្រឡានៅក្នុងភូមិ Tayozhny ។ អគ្គិភ័យនេះ ក៏បានសម្លាប់មនុស្សម្នាក់ផងដែរនៅក្នុងតំបន់លំនៅឋានSosva៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គការ WHO អំពាវនាវឲ្យមានការបញ្ចូលថ្នាំពេទ្យជាបន្ទាន់ទៅកាន់តំបន់ហ្កាហ្សា ដើម្បីកសាងសេវាសុខភាពឡើងវិញ
05/02/2026 04:05 PM
មេធាវី៖ ជនអន្តោប្រវេសន៍អាហ្វ្រិក ៩នាក់ ត្រូវបានអាមេរិកនិរទេសទៅកាន់ប្រទេសកាមេរូន
05/02/2026 04:05 PM
លោក TRUMP ពង្រីកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងរដ្ឋាភិបាលគុយបានិងក្រុមអ្នកគាំទ្រ
05/02/2026 04:05 PM
អ៊ីស្រាអែលរឹតត្បិតការជួបជុំគ្នានៅជិតព្រំដែនលីបង់ ស្របពេលការវាយប្រហារនៅតែបន្តនៅភាគខាងត្បូងប្រទេសនេះ
05/02/2026 04:05 PM
ប្រទេសចិនអំពាវនាវឲ្យបន្តការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន
05/02/2026 04:05 PM
អតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
05/02/2026 02:05 PM
សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹក​ដល់​មន្រ្តី​រាជការ​ទាំង​អស់​ឲ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ
05/02/2026 02:05 PM
របាយការណ៍៖ មូលដ្ឋានយោធាភាគច្រើនរបស់សអាមេរិកនៅមជ្ឈិមបូព៌ា ត្រូវរងការខូចខាត ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់
05/02/2026 02:05 PM
ទីភ្នាក់ងារជនភៀសខ្លួនUN ព្រមានថាវិបត្តិមជ្ឈិមបូព៌ារារាំងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ
05/02/2026 02:05 PM
ក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិន​ឈរ​នៅ​លំដាប់ទី១
05/02/2026 01:05 PM