អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
កម្លាំងអាជ្ញាធររាជធានី បន្តឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌមានជ័យ ឃាត់ជនបរទេស១២នាក់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួនបីដែលនឹងត្រូវដាក់ឱ្យអនុវត្តចំពោះករណីក្មេងទំនើង

សន្តិសុខ និង សង្គម

អាជ្ញាធរខណ្ឌសែនសុខ ចុះណែនាំ និងផាកពិន័យដល់អាជីវករលក់គ្រឿងសមុទ្រ បង្ហូរទឹកស្អុយមកលើផ្លូវសាធារណៈ

2022/12/21 01:37:26 pm        869
ភ្នំពេញ៖ ក្រោយ​មានការស្នើសុំ និង​សំណូមពរ​របស់​ពលរដ្ឋ ​ដល់ក្រុមអាជីវករលក់ដូរគ្រឿង​សមុទ្រ​នៅតំបន់ត្រឡោកបែក ដែលបានបង្ហូរទឹកកខ្វក់​ពី​កាកសំណល់​គ្រឿងសមុទ្រលើដងផ្លូវ​សាធារណៈជះក្លិនស្អុយ បង្ក​ប៉ះពាល់​ដល់​ពលរដ្ឋអ្នកធ្វើដំណើរ​តាមដងផ្លូវ ​នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២​ អាជ្ញាធរខណ្ឌសែនសុខ បានចុះណែនាំដល់​ក្រុម​អាជីវករ​ទាំងនោះ​ឱ្យ​បញ្ឈប់​សកម្មភាព​ចាក់ទឹកកខ្វក់តាមដងផ្លូវយ៉ាងដូច្នេះ​បន្ដទៀត។លោក សាំង សុភៈវិចិត្រ អភិបាលរង នៃគណៈអភិបាលខណ្ឌសែនសុខ បានដឹកនាំ​ក្រុមការងារ​រដ្ឋបាលខណ្ឌ​ និងសណ្ដាប់ធ្នាប់ខណ្ឌ ​ចុះរៀបចំសណ្ដាប់ធ្នាប់​ ណែនាំ ​និង​ធ្វើការ​ផាក​ពិន័យ​ដល់អាជីវករលក់គ្រឿងសមុទ្រដែលបង្ហូរទឹក​ស្អុយ​មក​លើ​ចិញ្ចើម​ និង​ផ្លូវសាធារណៈ។ ទីតាំងលក់គ្រឿងសមុទ្រនេះ​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨​ តំបន់ត្រឡប់បែក ដែលតំបន់នេះ ជាប់​ព្រំប្រទល់​ជាមួយ​នឹងខណ្ឌទួលគោក និងខណ្ឌសែនសុខ ​ក៏ប៉ុន្តែ​ទីតាំង​លក់​ស្ថិតនៅក្នុង ភូមិសេប៉សេ ​សង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។គួរបញ្ជាក់ផងដែរ ​ពលរដ្ឋដែល​ធ្វើដំណើរឆ្លង​កាត់​តំបន់​ត្រឡោកបែក​ លក់គ្រឿងសមុទ្រនេះ​បាន​លើកឡើងថា ក្រុមអាជីវករលក់ដូរគ្រឿង​សមុទ្រ​បាន​ចាក់​ទឹក​កាកសំណល់​និង​ទឹក​កខ្វក់​ពី​គ្រឿង​សមុទ្រ​មកលើដងផ្លូវសាធារណៈ បាន​បង្ក​ក្លិន​ និងផលប៉ះពាល់ដល់ពលរដ្ឋអ្នកធ្វើដំណើរ​ឆ្លងកាត់​តំបន់នេះ​យ៉ាងខ្លាំង៕អត្ថបទ៖ កុម្ភៈ

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយល្វែង នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា

2022/12/21 08:41:52 am        43
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋមួយល្វែងនៅបុរីប៉េងហួត ព្រែក​លាប​បណ្ដា​ល​ឱ្យខូ​ច​ខាត​​សម្ភារៈអស់មួយចំនួនធំ តែសំណាងល្អមិនបណ្ដោយមានមនុស្សរងរបួសឡើយ។ហេតុការណ៍មួយនេះកើតឡើងនៅវេលាម៉ោង២ និង៥០នាទី​រំលងអាធាត្រុឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចបុរី​ ប៉េងហួត ព្រែកលាប​ផ្ទះលេខ ២៥ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ យោងតាមប្រភពពីម្ចាស់ផ្ទះបានអោយដឹងថានៅ មុនកើតហេតុស្រ្តីម្ចាស់ផ្ទះបានឃើញ មាន​ផ្សែង​ហុយ​ខ្មួរ​ខ្មាញ់​ពេញ​ក្នុងផ្ទះ និង​អណ្តាតភ្លើងយ៉ា​ងសន្ធោសន្ធៅ ធ្វើ​អោយ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ និង​សន្តិសុខយាមបុរី នាំ​គ្នា​រ​ត់​ទៅ​យក​បំពង់​ពន្លត់​អគ្គិភ័យ​យក​មក​បាញ់​ទប់​ស្កាត់​អស់​ចំនួន​៦ បំពង់នៅតែមិនអាចគ្រប់គ្រងស្ថានភាពអណ្តាតភ្លើងខ្លាំងឡើង ភ្លាមៗ​នោះ​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​បាន​ទាក់​ទងទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកត្រួតពិនិត្យ រួចរាយការណ៍​បន្ត​ទៅ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អោយ​ចេញរថយន្តមកទីតាំងកើតហេតុធ្វើការអន្តរាគម៍។ ក្នុងប្រតិបត្តិការ​នេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ១១ គ្រឿង​ទើប​ធ្វើ​ការ​ពន្លត់​រលត់​ជា​ស្ថាពរ ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ ការិយាល័យបង្ការពន្លត់​អគ្គិភ័យ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ចំនួន៨ ឡាន និងរថយន្តពន្លត់អគ្គិភ័យរបស់ ក្រុមហ៊ុន(OCIC)ទីក្រុងជ្រោយចង្វា ចំនួន​៣ ឡានផងដែរ។ ខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់មួយចំនួនធំ។ ចំពោះមូលហេតុ​សមត្ថកិច្ច​សន្និដ្ឋាន​ជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕ អត្ថបទ៖ កុម្ភៈ

ព័ត៌មានបឋម! មេតុទិណអនឡាញ ត្រូវបានកម្លាំងរាជអាវុធហត្ថចុះឃាត់ខ្លួន

2022/12/14 05:12:09 pm        43
ភ្នំពេញ ៖ មេតុងទីនអនឡាញ ដ៏ល្បីល្បាញ អ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួននៅវេលាម៉ោង ១៥និង២៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន៕

អាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបករណីជួញដូរគ្រឿងញៀនជិត៩០០គីឡូក្រាម

2022/12/12 11:25:52 am        412
ព្រះសីហនុ៖ កម្លាំងកងរាជអវុធហត្ថខេត្តព្រះសីហនុ បានបេីកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមានទម្ងន់ជិត ៩០០គីឡូក្រាម។ ការបង្ក្រាបនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហន។ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានឲ្យដឹងថា ប្រតិបត្តិការនៃការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធី ពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវ រហូតឈានទៅដល់ការបង្ក្រាបករណីជួញដូរគ្រឿងញៀន រកឃើញគ្រឿងញៀនជិត៩០០គីឡូក្រាម ដោយវត្ថុតាងទាំងនោះ ត្រូវបានយកមករក្យាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។លោកបញ្ជាក់ថា ចំពោះក្រុមជនសង្ស័យកម្លាំង មន្ទីរជំនាញបានពន្លាតដែនដីសមត្ថកិច្ចទៅតាមរាជធានី-ខេត្ត ដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធ តាមជំនាញ ដោយប្រើពេលសហការជាមួយសមត្ថកិច្ចដែនដីពាក់ព័ន្ធ៕

សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នៅស្ពានជ្រោយចង្វារស្លាប់ទារកម្នាក់ត្រូវបានបញ្ជូនទៅដល់តុលាការ

2022/12/12 11:00:44 am        879
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា សំណុំរឿងពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ បានបញ្ជូនមកដល់អយ្យការហេីយ តំណាងអយ្យការបាន និងកំពុងស៊េីបអង្កេតលេីករណីនេះរួចហេីយ ។គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចលើស្ពានអាកាសជ្រោយចង្វារ (មិត្តភាពកម្ពុជា-ជប៉ុន) ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានករណី គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយបុរសម្នាក់ បើកបររថយន្តម៉ាកលុចស៊ីស nx200t ពាក់ស្លាកលេខភ្នំពេញ 2BB-9989 បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កូបពី ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1B-9978 បណ្ដាលឱ្យមនុស្សបីនាក់រងរបួសធ្ងន់ ក្នុងនោះមានទារកទើបអាយុ៦០ថ្ងៃម្នាក់។ បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានព្យាយាមបើករថយន្តគេចចេញពីកន្លែងកើតហេតុ រហូតត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់បាន។ក្នុងករណីនេះផងដែរ ដោយមានភាគីរងគ្រោះមានទារកអាយុទើបតែ ៦០ថ្ងៃរងរបួសធ្ងន់ ដែលទើបទទួលមរណភាពកាលពីយប់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២នេះផង ។ ចំណែកម្ដាយទារកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបុរសម្នាក់ទៀតដែលជិះម៉ូតូឌុប ម្ដាយ-កូន ក៏កំពុងសម្រាកនៅមន្ទីរពេទ្យផងដែរ៕(អត្ថបទ៖ កុម្ភៈ)

កម្លាំងសមត្ថកិច្ច ចុះរៀបចំផ្លូវខាងជើងជាប់របងវត្តសន្សំកុសលនាព្រឹកនេះ ក្រោយមានការរិះគន់​ពី​ពលរដ្ឋធ្វើដំណើរ

2022/12/09 09:55:20 am        532
ភ្នំពេញ៖ ក្រោយមានការរះគន់ និងមាន​ការ​ស្នើ​ពី​ពលរដ្ឋ​អ្នក​ដំណើរ​អោយ​អាជ្ញាធរ​ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​លើដងផ្លូវខាងជើងជាប់របងវត្តសន្សំកុសលរួចមក នៅវេលាព្រឹកថ្ងៃទី០៩ខែធ្នូ ឆ្នាំ​២០២២នេះ កម្លាំងនគរបាលសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោកវរសេនីយ៍កែវ ម៉ីឧត្តម និងលោកវរសេនីយ៍ ជឹម សុភ័ក្ត្រ អធិការរងទទួលជំនាញ សណ្តាប់​ធ្នាប់ និងចរាចរណ៍ បានចុះរៀបចំសណ្តាប់ធ្នាប់នៅទីតាំងខាងលើ អោយមានរបៀបរៀបរយ ជៀសវៀង​ការបង្កផលប៉ះពាល់ធ្ងន់ធ្ងរបន្ត ដល់លំហូរចរាចរណ៍ របស់ពលរដ្ឋ អ្នកដំណើរ ។ ដងផ្លូវខាងលើ គឺផ្លូវលេខ 31BT ដែលនៅជាប់នឹងខាងជើងរបងវត្តសន្សំកុសល ស្ថិត​ក្នុង​សង្កាត់​បឹងទំពន់ទី១ ខណ្ឌមានជ័យ ដែលត្រូវបានបងប្អូនអាជីវករ យក​ចំណី​ផ្លូវ​ប្រប​សង​ខាង​ផ្លូវ​ធ្វើ​ជា​កន្លែង​លក់ដូរ បង្កអោយប៉ះពាល់ដល់លំហូរចរារណ៍ធ្វើដំណើររបសពលរដ្ឋដែលបានឆ្លងកាត់ ជាប្រចាំនាពេលកន្លង ៕ លីហេង

បង្ក្រាបទីតាំងល្បែងដ៏ធំមួយ ក្បែរកោះពេជ្រ ឃាត់ខ្លួនមនុស្សជាង១០នាក់

2022/12/07 04:17:59 pm        107
​ភ្នំពេញ ៖ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលខណ្ឌ បានបើកការចុះបង្ក្រាប​ទីតាំងល្បែងស៊ីសងដ៏ធំមួយ នៅក្នុងអាគារមជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សា ក្បែរនឹងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាវេលារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នេះ ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ ជាលទ្ធិផល កម្លាំងចម្រុះ បានឃាត់ខ្លួនអ្នកញៀនល្បែង និងអ្នកមើលការខុសត្រូវក្នុងទីតាំង សរុបជាង១០នាក់ ( មានជនជាតិចិនមួយចំនួន ) និងដកហូតវត្ថុតាង មានទូហ្គេមបាញ់ត្រី និងទូបៀការ៉ាត់ ជាច្រើនគ្រឿងផងដែរ ។ បច្ចុប្បន្នអ្នកពាក់ព័ន្ធ ត្រូវបញ្ចូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តនីតិវិធី ៕ អត្ថបទ ៖ លីហេង

ជនបរទេសខុសច្បាប់ចំនួន ១៤៨នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍

2022/12/07 03:22:17 pm        969
ភ្នំពេញ៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី ០៤ដល់០៦ ខែធ្នូ ឆ្នាំ២០២២​ អគ្គនាយដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១៤៨នាក់ ស្រី១០នាក់ មាន០៣សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន១៤៥នាក់ ជនជាតិកូរ៉េចំនួន០២នាក់ និងជនជាតិអេស្ដូនី​ចំនួន០១នាក់ ​ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាម​ប៉ុស្តិ៍នគរបានច្រកទ្វារអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ។អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្ថែមទៀតថា ជនបរទេសចំនួន១៤៨នាក់ខាងលើ ត្រូវបាន​សមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ ​គ្មានលិខិតឆ្លងដែន លួចស្នាក់​នៅខុសច្បាប់​លើសទិដ្ឋាការកំណត់​ និងធ្វើការងារខុសច្បាប់ដែលល្មើស និងច្បាប់ស្ដីពី​អន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជា រយៈពេល០៣ឆ្នាំ៕

កងរាជអាវុធហត្ថខេត្តក្រចេះ ដុតកម្ទេចរថយន្ដដឹកឈើពីរគ្រឿង

2022/12/07 02:27:49 pm        782
ក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ​កាលពីថ្ងៃទី០៦ ខែធ្នម្សិលមិញ បានដុតកម្ទេច​រថយន្ត​ពីរគ្រឿងដឹកឈើខុសច្បាប់​ បន្ទាប់ពីធ្វើប្រតិបត្តិការឃាត់ចាប់​បានកាលពីខែមុន។ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានឲ្យដឹងថា ដោយ អនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ សៅ សុខា ​មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ ​និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំ​បញ្ជា​ដោយឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន​ នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង​កងរាជអាវុធហត្ថ ខេត្តក្រចេះ បានធ្វើការបំផ្ទុះ ​និងដុតកម្ទេច ​រថយន្ដសាំយ៉ុងកែច្នៃពីរគ្រឿង ដែលជា​មធ្យោបាយដឹកជញ្ជូន ​បទល្មើសព្រៃឈើផ្ទាល់តែម្តង ។ឧត្ដមសេនីយ៍ត្រី បានបញ្ជាក់ថា ឡានពីរគ្រឿងនេះ បានដឹកឈើខុសច្បាប់ចេញពីតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ ឆ្ពោះទៅខេត្តកំពង់ចាម ត្រូវបានកម្លាំងកងរាជ​អាវុធហត្ថ​ខេត្តក្រចេះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម​ ធ្វើការបង្ក្រាបបាន កាល​ពីដើមខែវិច្ឆិកា ​ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ឧត្ដមសេនីយ៍ត្រី បានបញ្ជាក់ថា ការបង្ក្រាបលើកនេះ គឺខុសពីមុន ​ដែលប្រគល់ឈើជូនទៅសមត្ថ កិច្ច​ជំនាញរក្សាទុក ​ប៉ុន្តែរថយន្តត្រូវយកទៅកម្ទេចចោលតែម្តង។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងបន្តស្រាវជ្រាវ ​អត្តសញ្ញាណអ្នកប្រព្រឹត្ត ដើម្បីកសាងសំណុំរឿងបញ្ជូន​ទៅតុលាកាខេត្តបន្តទៀត។ នៅរសៀលថ្ងៃម្សិលមិញដែរ ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រចេះ ក៏បានបញ្ជាកម្លាំងអាវុធហត្ថស្រុកសំបូរ និងស្រុកព្រែកប្រសព្វ សហការជាមួយកម្លាំងកងរាជ អាវុធ ហត្ថផ្ទៃប្រទេស ​ចុះធ្វើការស្រាវជ្រាវ និ​ងទប់ស្កាត់បទល្មើសនៅតំបន់ព្រៃឡង់ ក្រោយពីទទួល​បានដំណឹងថា មានក្រុមឈ្មួញធំៗ កំពុងតែធ្វើសកម្មភាព​កៀរគរ​ឱ្យមានការកាប់ឈើ និង​ប្រមូលទិញមកជាឈើស្របច្បាប់ ៕អត្ថបទ៖ សេង ម័រ 

អាជ្ញាធរផ្អាកការចរាចរណ៍ស្ពានបេឡេឬស្សីកែវ ដើម្បីទាញយកសាឡង់ចេញ

2022/12/07 11:47:54 am        994
ភ្នំពេញ៖ លោក សាំង ពិសិដ្ឋប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញប្រាប់ថា នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ អាជ្ញាធរបានផ្អាកការចរាចរណ៍លើស្ពានបេឡេឬស្សីកែវជាថ្មី ដើម្បីទាញយកសាឡង់ដឹកខ្សាច់ ដែលជាប់គាំងចេញ ។សូមរំលឹកថា ស្ពានដែកបេឡេនេះ ត្រូវបានផ្អាកឱ្យចរាចរណ៍តាំងពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ មកម្លេះ ដោយសាឡង់បូមខ្សាច់មួយគ្រឿងបុកគល់សសរស្ពាននោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍បើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦
05/03/2026 10:05 AM
ក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
05/03/2026 10:05 AM
អ្នកនាំពាក្យ៖ អ្នកសារព័ត៌មាន មានតួនាទីជាអ្នកប្រមូល និងផ្សព្វផ្សាយព័ត៌មាន តែមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬតុលាការនោះទេ
05/03/2026 09:05 AM
អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams
05/03/2026 09:05 AM
សម្តេចធិបតី៖ ការធានាសុវត្ថិភាពព័ត៌មាន រក្សាព័ត៌មានសម្ងាត់របស់ជាតិ ក្នុងកាលៈទេសៈនៃវិបត្តិមិនមែនជាការរឹតត្បិតសេរីភាពខាងសារព័ត៌មាននោះទេ
05/03/2026 09:05 AM
សម្តេចធិបតី៖ការស្ទង់មតិឆ្លុះបញ្ចាំងឱ្យឃើញថាកម្ពុជាកំពុងពង្រឹងវិស័យព័ត៌មាន សេរីព័ត៌មាន និងការអភិវឌ្ឍវិជ្ជាជីវៈ
05/03/2026 09:05 AM
សម្តេចបវរធិបតីផ្តល់អនុសាសន៍ ៦ចំណុចដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាន
05/03/2026 08:05 AM
សម្តេចបវរធិបតី៖ នៅកម្ពុជា សេរីភាពសារព័ត៌មាន មិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យទេ តែជាចលករយុទ្ធសាស្ត្រការពារសន្តិភាព និងបូរណភាពទឹកដី
05/03/2026 08:05 AM
អាជ្ញាធរខេត្តប៉ៃលិន បន្តត្រួតពិនិត្យរកសារធាតុញៀន អាវុធជាតិផ្ទុះ និងការលួចចូលមករស់នៅខុសច្បាប់របស់ជនបរទេស
05/03/2026 08:05 AM
ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ឃាត់រថយន្តដឹកជ្រូក ១៧០ក្បាល​មក​ពី​ប្រទេស​ឡាវ
05/02/2026 07:05 PM