អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
កម្លាំងអាជ្ញាធររាជធានី បន្តឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌមានជ័យ ឃាត់ជនបរទេស១២នាក់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួនបីដែលនឹងត្រូវដាក់ឱ្យអនុវត្តចំពោះករណីក្មេងទំនើង

សន្តិសុខ និង សង្គម

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យឃាត់ខ្លួនអាវុធហត្ថមួយចំនួនជាប់សង្ស័យករណី បង្ក្រាបល្បែងជល់មាន់អនឡាញបណ្ដាលឱ្យមនុស្សស្លាប់នៅខេត្តកំពង់ធំ

2022/08/09 02:22:25 pm        804
កំពង់ធំ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យស៊ើបអង្កេត និងធ្វើការឃាត់ខ្លួនជាបន្ទាន់ ដល់មន្រ្តីកងរាជអាវុធហត្ថមួយចំនួន នៅខេត្តកំពង់ធំ ដែលជាប់សង្ស័យករណីធ្វើឱ្យប្រជាពលរដ្ឋម្នាក់ដែលរស់នៅកំពង់ធំ បានស្លាប់ ក្រោយមន្រ្តីអាវុធហត្ថចុះអនុវត្តលើបទល្មើសជល់មាន់ តាមអនឡាញកាលពីប៉ុន្មានថ្ងៃមុននោះ។តាមរយៈសារសំឡេង ដែលទូរទស្សន៍BTV ទទួលបាននាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ​កងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវផ្អាកការងារ​ចំពោះ​មន្ត្រីអនុវត្តន៍ច្បាប់ក្នុងករណីដែលជាប់សង្ស័យធ្វើឲ្យមនុស្សស្លាប់ជាបណ្តោះអាសន្ន ហើយ​ឱ្យស្ថិតនៅក្នុងបន្ទាយអាវុធហត្ថរងចាំការស៊ើបអង្កេត ខណៈករណីនេះ​ ឯកឧត្តម​ក៏បាន​សម្រេច​បង្កើត​គណៈកម្មការចំពោះកិច្ច ឱ្យចុះទៅស្រាវជ្រាវជាបន្ទាន់ ​ថាតើជនរងគ្រោះស្លាប់ដោយសារមន្ត្រី​អនុវត្តន៍ច្បាប់ ​ឬក៏ស្លាប់ដោយករណីអ្វីផ្សេង បើសិនរកឃើញជនរងគ្រោះស្លាប់ដោយសារ​មន្ត្រី​អនុវត្តន៍​ច្បាប់មែនោះ​ គឺត្រូវចាត់វិធានការតាមច្បាប់មិនលើកលែងឱ្យជាដាច់ខាត។សូមបញ្ជាក់ថា មានព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកមួយបានបង្ហោះកាលពីកន្លងទៅ ដោយ​លើកឡើងថា ​មានករណីប្រជាពលរដ្ឋម្នាក់ឈ្មោះ សួង ឌ័ន អាយុ៤៧ឆ្នាំ រស់នៅភូមិរូង ឃុំក្រវ៉ា ខេត្តកំពង់ធំ បានស្លាប់ ក្នុងប្រតិបត្តិការកម្លាំងអាវុធហត្ថចុះទៅបង្ក្រាប​បទល្មើសល្បែង​ជល់មាន់​តាម​អនឡាញមួយ ​ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះចោទថា​ បណ្តាលមកពីកម្លាំងអាវុធហត្ថ។យ៉ាងណាក៏ដោយដើម្បីរកយុត្តិធម៌ដល់ក្រុមគ្រួសារនៃសព ​នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជា​ឲ្យមន្រ្តីចុះទៅស្រាវជ្រាវភ្លាមៗផងដែរ​បន្ទាប់ពីមានករណីនេះកើតឡើង ហើយ​ប្រសិនបើ​មានករណីនេះពិតប្រាកដមែននោះ​ អ្នកដែលបានប្រព្រឹត្តនឹងមិនត្រូវលើកលែងនោះឡើយ៕ អត្ថបទ៖ បាន ចក់

មនុស្ស៦នាក់រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់រថយន្តដឹកស៊ីទែនហ្គាស៍ខ្នាតធំ បើកលឿនជ្រុលចង្កូតបុករះតូបអ្នកលក់ដូរតាមដងផ្លូវជាតិលេខ៧៦

2022/08/08 03:36:28 pm        888
មណ្ឌលគិរី៖ មនុស្ស០៦នាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍​រថយន្តដឹកស៊ីទែនហ្គាស៍​ខ្នាតធំ​មួយ​គ្រឿង ​បើកលឿនចុះចំណោតផ្លូវកែងជ្រុលចង្កូត បុករះតូបអ្នកលក់ដូរតាមដងផ្លូវជាតិ​លេខ៧៦ អស់ចំនួនបីខ្នង នៅវេលាម៉ោង ២២និង១៥នាទី ថ្ងៃទី០៧ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះតាលី ស្ថិតភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់​ចរាចរណ៍​មួយកើតឡើង ដោយរថយន្តវេអងសណ្តោង ដឹកហ្គាស៍ល្បឿនលឿនចំណុចផ្លូវកោង ហើយបុកតូបបណ្តាលឲ្យក្រឡាប់។ ក្នុងហេតុការណ៍​នេះ គិតត្រឹមវេលាម៉ោង១០ព្រឹកថ្ងៃទី៨ សីហា ២០២២ ​សមត្ថកិច្ចនៅមិនទាន់អាច​បញ្ចប់​កំណត់​ហេតុនៅឡើយ ដោយសារស្ថានភាព​នៃ​គ្រោះថ្នាក់នោះ​ អាចឈានដល់ហានិភ័យខ្ពស់ ព្រោះស៊ីទែនមានផ្ទុកហ្គាស៍​ពេញ ដូច្នេះ​ត្រូវរង់ចាំ​រថយន្ត​ស្ទួចខ្នាតធំមកពីភ្នំពេញ ​ដើម្បីលើករថយន្តនោះចេញ​ និងបន្តពិនិត្យពីផលប៉ះពាល់ និង​ទ្រព្យសម្បត្តិរបស់ជនរងគ្រោះ។ទោះជាយ៉ាងណាស្នងការនគរបាល ​ក៏បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យរង់ចាំអន្តរាគមន៍​នៅ​ទីតាំងកើតហេតុផ្ទាល់ បើមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។បើតាមសមត្ថកិច្ចថា ករណីខាងលើនេះ អ្នកបើករថយន្តនោះមិនដឹងលោតចេញ ឬកៀបជាប់​នៅ​ក្នុងរថយន្តទេ ដោយសារតែផ្ទះបាំងជិតមើលរថយន្តពុំចង់ឃើញ មេឃភ្លៀងហើយ​ងងឹត​ទៀត​កម្លាំង បានស្រែកហៅក៏មិនលឺដើររកក៏ពុំឃើញ។ រថយន្តម៉ាកវេអង ផ្លាកលេខ3E ភ្នំពេញ4191។បច្ចុប្បន្នជនរងគ្រោះសម្រាកព្យាបាលនៅផ្ទះ ។ ចំណែករថយន្តនៅនិងកន្លែងកើតហេតុដដែល ដោយសមត្ថកិច្ចកំពុងយាមនៅទីនោះ​ចៀសវាង​មាន​គ្រោះថ្នាក់ផ្សេងកើតឡើង៕

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាឱ្យបិទដេប៉ូខ្សាច់នៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ បន្ទាប់ពីបង្កភាពអសកម្មយូរឆ្នាំមកហើយ

2022/08/08 02:20:59 pm        1261
ភ្នំពេញ៖​ អនុវត្តតាមបទបញ្ជារបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ខណ្ឌមានជ័យ។លោក ស៊ុយ សេរិទ្ធ បានឱ្យដឹងថា ការចុះបិទ ដេប៉ូខ្សាច់ចំនួន៤ទីតាំងខាងលើនេះ ធ្វើឡើង​តាម​បទ​បញ្ជារបស់ឯកឧត្ដម ឃួង ស្រេង ​ដោយសារទីតាំងខាងលើមិនអនុវត្តតាមការណែនាំ​របស់រដ្ឋបាល​រាជធានីភ្នំពេញ ​ដោយធ្វើឱ្យដីខ្សាច់ហូរហៀលើទ្រូវផ្លូវ ពិបាកធ្វើដំណើរ បង្កឱ្យមានគ្រោះថ្នាក់​ចរាចរណ៍ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀតដូចជា ខូចខាតផ្លូវ ប្រព័ន្ធលូជាដើម។លោក ស៊ុយ សេរិទ្ធ បន្ថែមថា អាជីវកម្មទាំង៤ទីតាំងខាងលើនេះ ​គឺត្រូវបិទទាំងស្រុងតែម្តង មិនទុក​ឱ្យដេប៉ូខ្សាច់ទាំងនេះ ​បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ​ហើយរាល់រចនាសម្ព័ន្ធ ​ដែលខូចខាត ដូចជា លូ ផ្លូវ នៅលើផ្លូវជាតិលេខ២ ផ្លូវ៦០ម៉ែត្រ និងផ្លូវ ៣០ម៉ែត្រ ម្ចាស់ដេប៉ូខ្សាច់ខាងលើត្រូវតែ​កើបដីខ្សាច់​ចេញ​ពីថ្នល់និងធ្វើការជួសជុលឡើងវិញទាំងលូ និងផ្លូវ។លោក បានបញ្ជាក់ផងដែរថា ទីតាំងដេប៉ូខ្សាច់ខាងលើនេះ ​ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ​ធ្វើការ​ណែនាំ និងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសាររួចមកហើយ និងបានណែនាំឱ្យម្ចាស់ដេប៉ូមាន​ម៉ាស៊ីន​លាងកង់រថយន្ត ​និងដឹកជញ្ជូនខ្សាច់នៅពេលយប់វិញ ​ប៉ុន្តែទោះបីជាយ៉ាងណាក្តី ម្ចាស់​អាជីវកម្មនៅតែអនុវត្តមិនបានល្អ​ទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្មទាំងស្រុងតែម្តង។គួរបញ្ជាក់ថា នៅតាមបណ្តោយផ្លូវជាតិលេខ ២នេះ មានទីតាំងដេប៉ូខ្សាច់ចំនួន៦ តែកំពុង​ធ្វើ​អាជីវកម្ម​តែ៤ ទីតាំងប៉ុណ្ណោះ៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អគារខុនដូកំពុងសាងសង់ ជាប់របងសាលាខណ្ឌទួលគោក ធ្លាក់ដែក បណ្ដាលឱ្យរថយន្ត៣គ្រឿងខូចខាត និងមនុស្សម្នាក់រងរបួសធ្ងន់

2022/08/08 12:57:49 pm        745
ភ្នំពេញ៖ អគារខុនដូមួយកន្លែង មានយីហោ W ជាប់របងសាលាខណ្ឌទួលគោក ដែលកំពុងសាងសង់បានធ្លាក់ដែកជាច្រើនដើមពីជាលើ បណ្ដាលឱ្យរថយន្តចំនួន ៣គ្រឿងរងការខូចខាត និងមេការម្នាក់ត្រូវចំក្បាលបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១១និង១០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចអគារខុនដូ ស្ថិតនៅជាប់របងសាលាខណ្ឌទួលគោក តាមបណ្ដោយផ្លូវ លេខ៥៩៦ កែងផ្លូវលេខ៣២៩ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា មិនដឹងជាមូលហេតុអ្វីនោះទេ ស្រាប់តែមានការធ្លាក់ដែក ជា​ច្រើន​ដើម ពីលើអគារខុនដូ ជាន់លើបំផុត ធ្លាក់មកក្រោម បណ្ដាលឲ្យត្រូវមេការម្នាក់​រង​របួស​ចំក្បាលធ្ងន់ធ្ងរ រថយន្តរងការខូចខាតចំនួន៣គ្រឿង​ រួមមាន៖ រថយន្តរបស់ការដ្ឋាន រថយន្ត​របស់​គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ​និងរបស់ពលរដ្ឋ ​និង​ខ្ទាត​ចូលដល់ក្នុង​បរិវេណ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋថែមទៀតផងដែរ។គួរបញ្ជាក់ថា កន្លងមកទីតាំងខុនដូរនេះ ក៏ធ្លាប់មានបងប្អូនប្រជាពលរដ្ឋ ​មានការសំណូមពរ និង​បាន​ត្អូញត្អែរថា ការដ្ឋានមួយកន្លែងនៅជាប់សាលាខណ្ឌទួលគោក​ កំពុងសាងសង់​ រំលោភលើ​ចិញ្ចើមផ្លូវ បង្កការកកស្ទះ និងខ្វះលក្ខណៈបច្ចេកទេស គ្មានស្ដង់ដារ ​អាចបង្កហានិភ័យ និងគ្រោះថ្នាក់ដល់ពលរដ្ឋអ្នកធ្វើដំណើរផងដែរ ។ក្រោយមានការសំណូមពរ ​នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ ​លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក ​បានដឹកនាំកម្លាំងជំនាញរដ្ឋបាលខណ្ឌចុះត្រួតពិនិត្យ និង​ធ្វើការអប់រំ​ណែនាំ​ដល់​ម្ចាស់គម្រោង​សាងសង់​ការដ្ឋាន ដើម្បីធ្វើយ៉ាងណាឲ្យមាន ​សុវត្ថិភាព ​សណ្ដាប់ធ្នាប់ អនាម័យល្អ​ និងមិនឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ៕ អត្ថបទ៖ កុម្ភៈ

យុវនារីម្នាក់សង្ស័យដេកលើទូរស័ព្ទកំពុងបញ្ជូលភ្លើង ត្រូវខ្សែភ្លើងឆក់ស្លាប់

2022/07/28 12:45:11 pm        2271
ក្រចេះ៖ យុវនារីម្នាក់ មានមុខរបរជាអ្នកបកប្រែឱ្យក្រុមហ៊ុនចិនមួយកន្លែង សង្ស័យដេកលើទូរស័ព្ទ ពេលកំពុងបញ្ជូលភ្លើង ត្រូវខ្សែភ្លើងឆក់ស្លាប់ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ នៅចំណុច ភូមិឧបសម្ព័នអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។នារីរងគ្រោះឈ្មោះ ឃន ស្រីពៅ ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។ នារីរងគ្រោះ ត្រូវបានគេស្គាល់ថា គឺជាអ្នកបកប្រែភាសារចិន ស្នាក់នៅក្នុងក្រុមហ៊ុនរ៉ែមាស ស៊ឹងយន្តគ័ងយិកខូលអិលធីឌី នៅចំណុចទីតាំងខាងលើ ។ តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ករណីឆក់ខ្សែភ្លើងបណ្តាលឲ្យស្លាប់ជនរងគ្រោះ ខណៈពេលកំពុងបញ្ចូលភ្លើងទូរស័ព្ទចោល ​ហើយបានទៅងូតទឹកដោយត្រឡប់មកវិញ ទាំងខ្លួន​នៅសំណើម បានដេកទៅលើទូរស័ព្ទដែលកំពុងតែបញ្ចូលភ្លើងបណ្ដាលឲ្យឆក់ស្លាប់នៅក្នុងបន្ទប់ ។ក្រោយពេលកើតហេតុ នគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំបូរ សហការជាមួយកំលាំង​ជំនាញ​បច្ចេកទេស​ខេត្ត ​រួមជាមួយក្រុមគ្រូពេទ្យ និង អាជ្ញារធរ​មូលដ្ឋាន ​បាន​ចុះទៅ​ពិនិត្យ​សាកសព​និង​ពិនិត្យជុំវិញកន្លែងកើតហេតុ។ សមត្ថកិច្ច​សន្និដ្ឋាន​បានថា ករណីនេះពិតជាបានស្លាប់ ​ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ដោយ​ជនរងគ្រោះ​ស្លៀកខោសើម ​ហើយដេកលើហ្វ្រីភ្លើងបញ្ចូលទូរស័ព្ទ ​ក៏បណ្ដាលអោយឆក់ ស្លាប់តែម្ដង៕ អត្ថបទ៖ សេង ម័រ

ជំនាញ​ហ៊ុមព័ទ្ធ​គ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ នៅក្នុងអគារលក់គ្រឿងសំណង់ចិន

2022/07/27 01:12:36 pm        718
ព្រះសីហនុ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចមូលដ្ឋាន ប្រាប់ថា ក្រោយពីទទួលបានព័ត៌មានពី​សន្តិសុខយាមអគារថាបានប្រទះឃើញគ្រាប់ចាស់ៗជាច្រើន ទុកនៅទុកក្រោមអគារ​ផ្គត់ផ្គង់​គ្រឿងសំណង់ ​ប៉ានតាវ (ជិតស្ថានីយ៍ប្រេង PTT) ស្ថិតនៅក្រុម២ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានកម្លាំងជំនាញបានធ្វើការ​ហ៊ុមព័ទ្ធ​រួចរាល់។តាមការរៀបរាប់របស់ឈ្មោះ សុង ស៊ាងម៉េង ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ សន្តិសុខប្រចាំការនៅ​អគារប៉ានតាវ ​បានប្រាប់សមត្ថកិច្ចឱ្យដឹងថា ក្នុងអំឡុង២ខែមុន ក្រុមការងារធ្វើផ្លូវបេតុង ដាក់លូ នៅ​បណ្តោយផ្លូវខ្សែកាប ជាប់របង់អគារក្រុមហ៊ុនប៉ានតាវ និងស្ថានីយ៍ប្រេងPTT បានកាយដីប្រទះឃើញគ្រាប់ចាស់ៗ ហើយគាត់ក៏ប្រមូលយកមកទុក បានចំនួន ១៥គ្រាប់ (ប្រភេទគ្រាប់ ១០៥mm)។ គាត់មិនទាន់រាយការណ៍ប្រាប់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានឡើយ មូលហេតុថៅ គាត់ ជា​ម្ចាស់ទីតាំងនៅប្រទេសចិន ​ហើយគាត់មិនហ៊ានសម្រេច។បច្ចុប្បន្នកម្លាំងការិយាល័យ​គ្រប់គ្រង​អាវុធគ្រឿងផ្ទុះ និងជាតិពុល​បានចុះទៅត្រួតពិនិត្យ​និង​ធ្វើការ​ហ៊ុមព័ទ្ធ​ ដើម្បីរង់ចាំកម្លាំងស៊ីម៉ាក់យកទៅកំទេចចោល៕

ប្រើរយៈពេលជិត១ខែ ទម្រាំចាប់ខ្លួនជនសង្ស័យករណីឃាតកម្ម នៅស្រុកកែវសីមាបាន

2022/07/26 02:21:55 pm        1266
មណ្ឌលគិរី៖ ករណីឃាតកម្មទៅជនរងគ្រោះឈ្មោះ សារិក ហៅលិ ភេទស្រី អាយុប្រហែល២២ឆ្នាំ ជនជាតិខ្មែរ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ កន្លងមក នៅចំណុចភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី បានបំបែកដោយជោគជ័យ។ផ្អែកតាមការបញ្ជាក់ពីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាល​ខេត្ត​មណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអនុវត្តដីកាបញ្ជាឲ្យចូល​ខ្លួន​លេខ03អ.យ.ឃ/22 ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ របស់លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូង ខេត្តមណ្ឌលគីរី លើឈ្មោះ ឆៃ សុខា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (ជនសង្ស័យ) នៅចំណុចភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។បច្ចុប្បន្នដំណើការនីតិវិធី ត្រូវប្រគល់ជនសង្ស័យខាងលើជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ជា​ម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី។សូមរំលឹកថា នារីជនរងគ្រោះត្រូវគេប្រទះឃើញសពស្អុយរលួយ ​នៅចំណុចចំការដំឡូង ស្ថិតក្នុងភូមិស្រែអណ្តោល ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៩ កក្កដា ឆ្នាំ២០២២កន្លងទៅ។ប្រភពព័ត៌មាននៅពេលនោះថា សពខាងលើជាស្ត្រីមិនត្រូវបានគេស្គាល់អត្តសញ្ញាណច្បាស់ទេ។តែយោងលើអ្នករស់នៅតំបន់នោះប្រាប់ថាស្ត្រី ដែលមានសតិមិនល្អ មានឈ្មោះហៅក្រៅ លិ ឬកូកូ។នារីរូបនេះតែងដើរស្នាក់​នៅ​រហេតរហូត​ ពុំមានគោលដៅច្បាស់លាស់ទេ។ សមត្ថកិច្ច បន្តថា សព អាចនិងស្លាប់ចន្លោះពី៧ទៅ១០ថ្ងៃទម្រាំគេប្រទះឃើញ។នារសៀលថ្ងៃដដែលនេះ នៅពុំទាន់ទទួលបានព័ត៌មានបន្ថែម​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរីទេ​ ដោយទុកឱកាសដើម្បី​អោយសមត្ថកិច្ចសួរនាំរកចំលើយ​សារភាព​របស់​ជនសង្ស័យ៕

តំណាងគ្រួសារក្មេងស្រីស្លាប់ និងប្រពន្ធរបួសធ្ងន់នៅខេត្តកោះកុង ដង្ហើយរកយុត្តិធម៌

2022/07/26 01:49:24 pm        701
កោះកុង៖ តំណាងក្រុមគ្រួសាររបស់ក្មេងស្រីម្នាក់បានស្លាប់ និងប្រពន្ធរងរបួសធ្ងន់ធ្ងរកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានដង្ហើយរកយុត្តិធម៌ដើម្បីផ្តន្ទាទោសជនបង្កតាមច្បាប់ ខណៈបាត់បង់មនុស្សជាទីស្រឡាញ់ធ្វើឱ្យរងវិបត្តិផ្លូវចិត្ត។លោក ព្រឿង សារ៉ាត់ ជាប្តីរបស់ស្រ្តីរងគ្រោះឈ្មោះ ឆាំង ឆានិត អាយុ៣៨ឆ្នាំ (របួសធ្ងន់) និងកុមារីឈ្មោះ ភឿន ដារ៉ា អាយុ១២ឆ្នាំ (ស្លាប់) រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ បានដង្ហើយរកអ្នកច្បាប់ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ មេត្តាជួយធ្វើយ៉ាងណា​រកយុត្តិធម៌ និងសងសំណងជាថវិកាប៉ះប៉ូវផ្លូវចិត្តដែលខូចខាតមកលើគ្រួសារបស់ខ្លួន។ការទាមទាររកយុត្តិធម៌នេះ ធ្វើឡើងក្រោយជនបង្កឈ្មោះ កែវ បញ្ញា បើករថយន្តក្នុងល្បឿន​បុកពេញ​ទំហឹងពីក្រោយពេលកំពុងធ្វើដំណើរពីកើតទៅលិចអូស​ជាច្រើនម៉ែត្រ​លើដងផ្លូវទល់​មុខ​អនុវិទ្យាល័យ ជា ស៊ីម សាមគ្គី។តំណាងគ្រួសារជនរងគ្រោះ បានបន្ថែមនៅថ្ងៃទី២៦ ខែកក្កដា ថា ជនបង្កឈ្មោះ កែវ បញ្ញា ជា​មន្រ្តីនគរបាលកងកម្លាំងអន្តរាគមន៍បម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដោយ​កាលពីព្រលប់ម៉ោងជិត ៧យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ថ្មីៗនេះ បានបើករថយន្តម៉ាកFord ស្លាកលេខ 2BQ-1255 ក្នុងល្បឿនលឿនចេញពីមុខហាង អៀ អយ ឆ្ពោះមកកាន់រង្វង់លោកយាយ​រែកផ្លែឈើ​ ហើយលុះមកដល់ចំណុចកើតហេតុខាងលើ បណ្តាលឱ្យគ្រោះថ្នាក់ចរាចរណ៍តែម្តង។លោក ព្រឿង សារ៉ាត់ ​រៀបរាប់ទាំងក្តីរន្ធត់ចិត្តយ៉ាងខ្លាំងថា ភ្លាមៗនោះមហាជនសង្កេតឃើញថា​ជនបង្កព្យាយាមរត់គេច ប៉ុន្តែត្រូវបានរកឃើញជនបង្កកំណត់​អត្តសញ្ញាណបាន។ រូបលោក និងក្រុមគ្រួសារ ​ពិតជាវិប្បសារីជាអនេកចំពោះបាត់បង់ជីវិតក្មេងស្រីដ៏គួរឱ្យស្រឡាញ់់ ទើបតែមក​ពីខេត្តព្រែវែង ​និងរស់នៅជាមួយខ្លួនជួយមើលថែរក្សាជីដូនដែលមានជំងឺប្រចាំកាយធ្ងន់ ទើបតែបាន​១សប្តាហ៍ប៉ុណ្ណោះ។ អំឡុងមកមើលថែជីដូន ល្ងាចថ្ងៃកើតហេតុក៏សុំប្រពន្ធរបស់លោក ឌុបនាងដើរលេងលំហែ ប៉ុន្តែមិនគួរណាជួបគ្រោះអកុសលនេះ។គួរកត់សម្គាល់ថា ២ថ្ងៃហើយ ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមនុស្សស្លាប់ និងរងរបួសធ្ងន់នេះ ត្រូវបានបិទជិតឈឹងគ្មានដំណឹងអ្វីទេ ​តែទើបបែកធ្លាយដល់ដៃអ្នកសារព័ត៌មានថ្ងៃនេះ។ លោក យស់ ចាន់វិចិត្រ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ​ថ្លែងឱ្យដឹងថា លោកកំពុង​ធ្វើការ​លើករណីនេះហើយ ​ដោយជនបង្កក៏ក្តោបបានដែរហើយ។ លោកអធិការនគរបាលក្រុងខេមរភូមិន្ទ លើកឡើងថា ឥឡូវ​សម្របសម្រួលរក​ដំណោះស្រាយ​ទៅកាន់​ក្រុមគ្រួសារជនរងគ្រោះសងជាសំណងទូទាត់ ​ដើម្បីមានលទ្ធភាពស្តារសេដ្ឋកិច្ចជីវភាព និងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកចំពោះសំណួរសួរថា ​ក្រៅពីការសងសំណងថវិការួចរាល់ ជនបង្កអាចនឹងរួចខ្លួនពីការផ្តន្ទាទោសតាមច្បាប់ឬ? លោកអធិការមិនតបឆ្លើយតាមប្រព័ន្ធ​តេឡេក្រាមនោះឡើយ។យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី មាត្រា៨៥ ចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញាត្តិស្តីពីចរាចរណ៍​ផ្លូវគោក​តម្រូវបណ្តាល​ឱ្យស្លាប់អ្នកដ៏ទៃ​ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យ​ជាប្រាក់ពី៤លាន​រៀលទៅ១៥លានរៀល ​និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ​ឬច្រើន ដូចមាន​ចែងក្នុងមាត្រា៥៣ (ប្រភេទនៃទោសបន្ថែម)នៃក្រមព្រហ្មទណ្ឌ៕អត្ថបទ៖ ឈឹម មករា

កិច្ចប្រជុំ​ក្រុមប្រឹក្សាបច្ចេកទេស​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​លើក​ទី​៧ ឆ្នាំ​២០២២ ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺអេដស៍​

2022/07/25 11:25:12 am        502
ភ្នំពេញ៖ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឯកឧត្តម បណ្ឌិត ឈឹម ឃិន​ដា​រ៉េត អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សាបច្ចេកទេស បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​បច្ចេកទេស​លើក​ទី​៧ ឆ្នាំ​២០២២ ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺ​អេដស៍​។​ ​ក្នុង​កិច្ចប្រជុំ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ធ្វើឡើង​តាម​ប្រព័ន្ធ ZOOM និង​ដោយ​ផ្ទាល់​នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​, កិច្ចប្រជុំ​នេះ​ដែរ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​សមាជិក សមាជិកា អញ្ជើញ​មកពី​ក្រសួង ស្ថាប័ន រាជធានី ខេត្ត និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ដែល​ធ្វើ​ការងារ​អេដស៍​ទាំងអស់ និង​មាន​គោលបំណង​លើក​ចំណុច​គន្លឹះ អំពី​តួនាទី​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​តួនាទី​របស់​ក្រុមប្រឹក្សាបច្ចេកទេស និង​តួនាទី​ក្រុម​យុទ្ធសាស្ត្រ។ ​ឯកឧត្តម បណ្ឌិត ឈឹម ឃិន​ដា​រ៉េត បាន​សង្កត់ធ្ងន់ថា ជា​យុទ្ធសាស្ត្រ​ដែល​យើង​បាន​ធ្វើ​នា​ពេល​នេះ​គឺ​ការផ្សព្វផ្សាយ​បង្ការ ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​ការឆ្លង​មេរោគ​អេដស៍​ថ្មី ជាពិសេស​ក្នុងចំណោម​ប្រជាជន​គន្លឹះ ដែល​យើង​កំពុង​ព្រួយបារម្ភ​នោះ​គឺ​ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស ដែល​មាន​គ្នា​រហូតដល់​ទៅ​ជិត ​៩​ម៉ឺន​នាក់ និង​មាន​អត្រា​ប្រេ​វ៉ាឡង់​ខ្ពស់​ដែល​មាន​ចំនួន ​៤% បើ​ប្រៀបធៀប​ជាមួយ​ចំនួន​ប្រជាជន​ទូទៅ​ ០.៥% និង​តាម​ការសិក្សា​ស្រាវជ្រាវ​គឺ​ការប្រើប្រាស់​ស្រោមអនាម័យ​របស់​ពួកគាត់​នៅ​កម្រិត​ទាប នេះ​ជា​ចំនុច​ដែល​យើង​កំពុង​គិតពិចារណា និង​អ្វីដែល​សំខាន់​គឺ​ការ​បង្ការ​។ ដូច្នេះ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន អង្គការ​ដៃគូរ​សង្គម​ស៊ីវិល​ទាំងអស់ធ្វើការ​អប់រំ ផ្សព្វផ្សាយ និង​បងប្អូន​អ្នក​ផ្ទុក​មេរោគ​អេដស៍ ទន្ទឹមនឹងនោះ​បងប្អូន​ដែល​សង្ស័យ​ថា ​ផ្ទុក​មេរោគ​អេដស៍​សូម​ឲ្យ​ចូល​មក​រក​សេវា​ធ្វើតេស្ត​រក​មេរោគ​អេដស៍​។ ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជាការ​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍ និង​ព្យាបាល​មេរោគ​អេដស៍​នេះ​គឺ​មិន​គិត​ប្រាក់​នោះ​ទេ ដូចនេះ​សូម​ចូលរួម​ទាំង​អស់​គ្នាដើម្បី​ឲ្យ​ទទួល​សេវា​ព្យាបាល​បាន​ទាន់ពេលវេលា និង​មាន​សុខភាព​ល្អដូច​ប្រជាពលរដ្ឋ​ទូទៅ​ផង​ដែរ​៕ អត្ថបទ៖ រដ្ឋា

រយៈពេល​ ០១​ខែ​ចុង​ក្រោយនេះ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ផ្តល់​ថ្នាំ​អា​បេ​ត​ជាង​ ១១​តោន​ដល់​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ទាំង​៦ ​នៅ​ជាយក្រុង​ភ្នំពេញ

2022/07/23 10:21:21 am        795
ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​ម​នី្ទ​រ​សុខាភិបាល​រាជធានី​ភ្នំពេញ​ប្រាប់ ​BTV ព័ត៌មាន តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម (Telegram) នា​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២២​នេះ​ថា ចាប់ពី​ថ្ងៃទី​១៥ ខែមិថុនារហូតមកដល់​ថ្ងៃនេះ ម​នី្ទ​រ​សុខាភិបាល​រាជធានី​ភ្នំពេញ​បានផ្តល់​ថ្នាំ​អា​បេ​ត​ចំនួន ១១.៥០០​គីឡូក្រាម​ដល់​ការិយាល័យ​ស្រុក​ប្រតិ​ប​តិ្ត​ទាំង​៦ ​នៅ​ជាយក្រុង​ភ្នំពេញ​។​​ឯកឧត្ដមវេជ្ជបណ្ឌិត ងី មាន​ហេង បាន​បន្ថែមទៀតថា ការិយាល័យ​ស្រុក​ប្រតិ​ប​តិ្ត​ទាំង​៦ (​ហៅ​កាត់​ថា OD) នៅ​ជាយក្រុង​ភ្នំពេញ ដែល​បានទទួល​ថ្នាំ​អា​បេ​ត​ពី​ម​នី្ទ​រ​សុខាភិបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ដាក់​តាម​ពាង​ទឹក ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​រួមមាន​៖ OD បាសាក់​ទទួល​បាន​ចំនួន ​២០០០​គីឡូក្រាម​, OD ដង្កោ​ទទួល​បាន​ចំនួន ​១៥០០​គីឡូក្រាម​, OD ពោធិ៍​សែន​ជ័យ​ទទួលបាន​ចំនួន ​២៥០០​គីឡូក្រាម​, OD ព្រែក​ព្នៅ​ទទួលបាន​ចំនួន ​២០០០​គីឡូក្រាម​, OD សែន​សុខ​ទទួលបាន​ចំនួន ​២០០០​គីឡូក្រាម និង OD មេគង្គ​ទទួលបាន​ចំនួន ​១៥០០​គីឡូក្រាម សរុប​ចំនួន ​១១.៥០០​គីឡូក្រាម​។​ ​ប្រធាន​ម​នី្ទ​រ​សុខាភិបាល​រាជធានី​ភ្នំពេញរូបនោះ បាន​អំពាវនាវ​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ចូលរួម​លុបបំបាត់​ជម្រក​មូស​ខ្លា​។ ទឹក​ដក់​ថ្លាជា​ជម្រក​មូស​ខ្លា (​ទឹក​ដក់​នៅក្នុង​សំបក​កង់ឡាន កង់​ម៉ូតូ សំបក​កំប៉ុង ដប វត្ថុ​ដក់​ទឹកភ្លៀងជា​ជម្រក​មូស​ខ្លា​) យើង​រួមគ្នា​លុបបំបាត់​ជម្រក​មូស​ខ្លានៅក្នុង​សហគម​ន៌​របស់​យើង ដើម្បី​រួមចំណែក​ទប់ស្កាត់​ការចម្លង​ជំងឺគ្រុនឈាម​។មូស​ខ្លាជា​ភ្នាក់ងារ​ចំលងជំងឺ​គ្រុនឈាម រីឯ​មូស​អង្កាមមិនមែនជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​នោះទេ​។ ការ​ទុកដាក់​សំបក​កង់ឡាន ម៉ូតូ​ហាលភ្លៀង​នៅក្នុង​សហគមន៍គឺជា​ការបង្កើត​ជម្រក​មូស​ខ្លា​ក្រោយពេល​ភ្លៀង​ធ្លាក់​។ មូស​ខ្លាមិន​ពង​ដាក់​ក្នុង​ទឹកស្អុយ លូ និង​ទឹកល្អក់​ទេ​។ មូស​ខ្លាពង​ដាក់​ក្នុង​ទឹក​ដក់​ថ្លា គ្មាន​ក្លិនស្អុយ ទឹក​ក្នុង​ថូផ្កា ទឹក​ក្នុង​ទម្រ​ជើង​ទូ​ចាន ទឹក​ដក់​នៅក្នុង​ចាន​ស្នោ និង​កែវ​ជ័រដែល​ចោល​ហាលភ្លៀង ទឹក​ដក់​លើ​ថង់​ប្លា​ស្ទិ​ក​ចោល​ហាលភ្លៀង​។ ការដាក់​អា​បេត​ក្នុង​ពាង និង​អាងទឹក​ដើម្បី​សម្លាប់​ដង្កូវទឹក​ ជាការ​រួមចំណែក​ទប់ស្កាត់​ការកកើត​មូស​ខ្លា​ដែលជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​។ ឯកឧត្តមវេជ្ជបណ្ឌិត ងី មាន​ហេង បានបញ្ជាក់​ទៀតថា ក្នុង​រយៈ​៦​ខែ (​ខែមករា​-​ខែមិថុនា​) ដើមឆ្នាំ​២០២២​នេះ ក្នុង​រាជធានី​ភ្នំពេញករណី​ជំងឺគ្រុនឈាមមាន​ចំនួន ​៣៧៥​ករណី និង​ករណី​ស្លាប់គ្មាន​៕ ​អត្ថបទ៖ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM