អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams

សន្តិសុខ និង សង្គម

នគរបាល២នាក់ត្រូវក្រុមជួញដូរគ្រឿងញៀនបាញ់ស្លាប់ក្នុងប្រតិបត្តិការបង្រ្កាបនៅស្រុកអង្គស្នួល

2022/04/21 06:00:56 pm        433
កណ្ដាល ៖ នគរបាលចំនួន២នាក់បានបាត់បង់ជីវិតក្នុងប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនក្នុងស្រុកអង្គស្នួល ដោយត្រូវក្រុមជួញដូរគ្រឿងញៀនបាញ់ពេលសម្រុកចូលទៅចាប់ខ្លួនពួកគេ។លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានប្រាប់ទូរទស្សន៍ BTV news នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ថា ប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀននៅស្រុកអង្គស្នួល គឺបានបាត់បង់ជីវិតមន្ដ្រីនគរបាលចំនួន២រូប ហើយជនដៃដល់ម្នាក់ត្រូវបានចាប់ខ្លួន និងបក្ខពួកគេម្នាក់ទៀតក៏ត្រូវបានចាប់ខ្លួនផងដែរ។លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្ថែមថា ជនដៃដល់មិនស្លាប់ទេ គ្រាន់តែរបួសធ្ងន់ ឯបក្ខពួកគេម្នាក់ទៀតដែលចាប់ខ្លួនបានមិនមានរបួសអ្វីធ្ងន់ធ្ងរទេ ខណៈនេះកម្លាំងជំនាញកំពុងឆែកឆេរនៅតំបន់ប្រតិបត្តិការ។សូមជម្រាបជូនថា កាលពីវេលាម៉ោងជិត ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្តិ៍ទួលព្រេជ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅផ្ទះទៀមមួយកន្លែង ក្នុងភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ក្រោយពីបានស្រាវជ្រាវ និងទទួលបានព័ត៌មាន ប៉ុន្តែនៅពេលកម្លាំងសមត្ថកិច្ចធ្វើការឡោមព័ទ្ធទីតាំងដែលក្រុមជនសង្ស័យកំពុងលាក់ខ្លួននោះ មានជនដៃដល់ម្នាក់បានបើកការបាញ់ប្រហារមកលើកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យកម្លាំងសមត្ថកិច្ច២រូបបានត្រូវគ្រាប់កាំភ្លើង និងស្លាប់ក្នុងរង្វង់ប្រតិបត្តិការ។ ភ្លាមៗសមត្ថកិច្ចក៏បានព្យាយាមបង្ក្រាបក្រុមជនសង្ស័យដោយប្រើសិទ្ធស្វ័យការពារ ទើបចាប់ខ្លួនបានជនដៃដល់ជាខ្មាន់កាំភ្លើងបានម្នាក់ និងបក្ខពួកគេម្នាក់។មន្ត្រីនគរបាលដែលបាត់បង់ជីវិតក្នុងប្រតិបត្តិការនេះមាន លោក ជុច សុភា ជានាយនគរបាលប៉ុស្តិ៍ទួលព្រិច និងលោក រីម សុផាន់ណា ជានាយរងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ។ ដោយឡែកក្រុមជនសង្ស័យដែលចាប់ខ្លួនបានមានឈ្មោះ ធីម ឌឿន អាយុ២៣ឆ្នាំ ជាមុខសញ្ញាចាស់ដែលសកម្មជួញដូរគ្រឿងញៀន និងម្នាក់ទៀតឈ្មោះ ថេង ធឿន អាយុ១៦ ឆ្នាំ ក្នុងរង្វង់ប្រតិបត្តិការនេះដែរសមត្ថកិច្ចបានដកហូតកាំភ្លើងខ្លីមួយដើម និងវត្ថុតាងមួយចំនួនទៀត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ថ្ងៃនេះគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៥លើក,ស្លាប់ ៣នាក់,របួស ៧នាក់

2022/04/21 12:17:38 am        742
ភ្នំពេញ៖ គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី២០ ខែ មេសា នេះ គ្រោះថ្នាក់ថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៣នាក់ និងរងរបួស ៧នាក់ ក្នុងនោះរងរបួសធ្ងន់ ២នាក់ និងស្រាល ៥នាក់។គ្រោះថ្នាក់ចរាចរណ៍ កើតនៅលើរាជធានី-ខេត្ត ចំនួន ៤ មានដូចជាៈ ខេត្តកណ្តាល របួស ២នាក់ , ភ្នំពេញ ស្លាប់ ១នាក់,សៀមរាប ស្លាប់ ១នាក់ និងរបួស ២នាក់ និងខេត្ត ព្រះសីហនុ ស្លាប់ ១នាក់ និងរបួស ៣នាក់៕

នៅថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៥លើក បណ្តាលឲ្យស្លាប់២នាក់,របួស ៩នាក់

2022/04/19 08:08:34 pm        293
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សចំនួន ២នាក់ស្លាប់ និងរបួសចំនួន ៩នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន ៤នាក់ និងរបួសស្រាលចំនួន ៥នាក់។ គ្រោះថ្នាក់ចរាចរណ៍កើតនៅរាជធានី ខេត្តចំនួន៤ មានដូចជា៖ ខេត្តក្រចេះ ស្លាប់១នាក់ និងរបួស ៤នាក់ , ភ្នំពេញ ស្លាប់ ១នាក់ និងរបួស ២នាក់ , សៀមរាប របួស ១នាក់ និងខេត្តស្វាយរៀង របួស២នាក់៕

សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់

2022/04/19 01:43:14 pm        30377
ឧត្តរមានជ័យ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត បានបំបែកសំណុំរឿង លើករណីឃាតកម្មរំលោភសម្លាប់នៅសង្កាត់អូរស្មាច់ ​ក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ រហូតដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់។ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយ​និង​កម្លាំង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៨ ខែមេសា ម្សិលមិញនេះ បានដឹកនាំចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងបំបែកសំណុំរឿង លើករណីឃាតកម្មរំលោភសម្លាប់ នៅចំណុចសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឈានដល់ការ​ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ទី១. ឈ្មោះ ភាក់ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ មាន​ទីលំនៅ​ភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ទី២. ឈ្មោះ ភាជ សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ទី៣.ឈ្មោះ ត្រយ ចិត្រា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ជនសង្ស័យទាំង ៣នាក់ បានឆ្លើយសារភាពថា ពួកគេទាំង ៣នាក់ ពិតជាបានធ្វើសកម្មភាព លប​ស្ទាក់​ចាប់​ជនរងគ្រោះនៅតាមផ្លូវ ដើម្បីយកទៅរំលោភបូក រួចហើយវាយសម្លាប់ និង​បោះចូល​ទៅក្នុងទឹកអូរខាងត្បូងភូមិ ពិតប្រាកដមែន ។គួរបញ្ជាក់ថា ករណីរំលោភសម្លាប់នេះ កាលពីថ្ងៃទី១៥ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២៣:០០នាទី ​នៅចំណុចមាត់អូរខាងត្បូងភូមិ ស្ថិតក្នុងភូមិចំការចេក ​សង្កាត់អូរស្មាច់ ​ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីរំលោភ​សម្លាប់ ដែលបង្កឡើង​ដោយ​ជនសង្ស័យ​មិនស្គាល់​អត្តសញ្ញាណ​ បានធ្វើសកម្មភាពចាប់ជនរងគ្រោះ ​មាន​ទីលំនៅ​រស់នៅភូមិកើតហេតុខាងលើ ។បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់​ ត្រូវបាន​ឃាត់​ខ្លួន​នាំ​មក​កាន់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕អត្ថបទ៖ ឃិនសារិទ្ធ

ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ៩លើក បណ្តាលឲ្យស្លាប់ ៩នាក់ និងរបួសចំនួន ១៣នាក់

2022/04/19 12:13:04 am        946
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ កើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សចំនួន ៩នាក់ស្លាប់ និងរងរបួសចំនួន ១៣ ក្នុងនោះរបួសធ្ងន់ចំនួន ៧នាក់ និងរងរបួសស្រាយចំនួន ៦នាក់។គ្រោះថ្នាក់ចរាចរណ៍កើតនៅលើរាជធានី-ខេត្ត ចំនួន ៧ មានដូចជា៖ ខេត្តកំពង់ចាម ស្លាប់ ១នាក់ , កណ្តាល របួស ៧នាក់ , ភ្នំពេញ របួស ១នាក់ , ព្រះវិហារ ស្លាប់ ១នាក់ និងរបួស ១នាក់ , ព្រៃវែង ស្លាប់ ៣នាក់ និងរបួស ១នាក់ , ពោធិសាត់ ស្លាប់ ២នាក់ និងរបួស ២នាក់ និងខេត្តតាកែវ ស្លាប់ ១នាក់ និងរបួស ១នាក់៕

បីថ្ងៃបុណ្យចូលឆ្នាំខ្មែរ ៖ ស្លាប់ ២៧នាក់ និងរបួស ៨០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

2022/04/18 03:19:43 pm        1148
ភ្នំពេញ៖ របាយការណ៍បូកសរុបរយៈពេល ៣ថ្ងៃ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា មនុស្សចំនួន ២៧នាក់ បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់-ស្រាលចំនួន ៨០នាក់ ដោយក្នុងរងរបួសធ្ងន់ចំនួន ៥៩នាក់ និងរបួសស្រាលចំនួន ២១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២៕

កម្ពុជារកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ចំនួន ១២នាក់ ករណីឆ្លងក្នុងសហគមន៍ និងគ្មានករណីស្លាប់ថ្មីទេ

2022/04/16 06:43:54 pm        955
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១២នាក់ (PCR) សុទ្ធតែជាប្រភេទអូមីក្រុង ឆ្លងក្នុងសហគមន៍,ជាសះស្បើយចំនួន ១៩នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦.០៤៤នាក់ ,ជាសះស្បើយសរុបចំនួន ១៣២.៧៥១នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៥នាក់។

ចូលឆ្នាំថ្ងៃទី១ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៨លើក បណ្តាលឲ្យស្លាប់៣នាក់ របួស១៥នាក់

2022/04/15 01:50:28 am        1243
ភ្នំពេញ៖ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវ នឹង ថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២២ នេះ គិតត្រឹមម៉ោង ៤ រសៀល គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៣នាក់ និងរងរបួសចំនួន ១៥នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ១២នាក់ និង របួសស្រាលចំនួន ៣នាក់។គ្តោះថ្នាក់ចរាចរណ៍កើតនៅលើរាជធានី ខេត្ត ចំនួន ៧ មានដូចជាៈ ខេត្តបន្ទាយមានជ័យ ស្លាប់ ២នាក់ , ខេត្តបាត់ដំបង របួស ១នាក់ , ខេត្តកណ្តាល របួស ២នាក់ , ភ្នំពេញ របួស ៤នាក់ , ខេត្តស្ទឹងត្រែង របួស ២នាក់ ,ខេត្តស្វាយរៀង ស្លាប់ ១នាក់ និងរបួស ៣នាក់ និងខេត្តតាកែវ របួស ៣នាក់៕

កម្ពុជារកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ចំនួន ១៨នាក់ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ និងគ្មានករណីស្លាប់ថ្មីទេ

2022/04/13 06:48:46 pm        536
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១៨នាក់ (PCR) សុទ្ធតែជាប្រភេទអូមីក្រុង ឆ្លងក្នុងសហគមន៍,ជាសះស្បើយចំនួន ២៣នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី១៣​ ខែមេសា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៥.៩៩៨នាក់ ,ជាសះស្បើយសរុបចំនួន ១៣២.៦៨៩នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៥នាក់។

ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រៀមកម្លាំងជំនាញ ដើម្បីអន្តរាគមន៍នៅពេលមានគ្រោះអគ្គិភ័យកើតឡើង

2022/04/13 05:15:41 pm        736
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានត្រៀមរួចជាស្រេច ២៤ម៉ោង/២៤ម៉ោង ដើម្បីចេញអន្តរាគមន៍ជួយពន្លត់អគ្គិភ័យឱ្យបានទាន់ពេលវេលា នៅពេលមានអគ្គិភ័យកើតមានឡើងជាយថាហេតុ។ទំនាក់ទំនងលេខទាន់ហេតុការណ៍: ៦៦៦ឬទំនាក់ទំនងលេខទូរសព្ទមន្ត្រីប្រចាំការថ្ងៃចូលឆ្នាំ ១៤-១៦ មេសា ២០២២ ដូចភ្ជាប់ជូនខាងក្រោម !!!សូមបងប្អូនប្រជាពលរដ្ឋ ពិនិត្យឱ្យបានច្បាស់លាស់ភ្លើងធូប ទៀន ភ្លើងអគ្គិសនីផ្សេងៗទៀត មុននឹងចាកចេញពីផ្ទះ !!!សូមធ្វើដំណើរកំសាន្តប្រកបដោយសុខសុវត្ថិភាព !!!

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
09/30/2026 06:09 PM
រុស្ស៊ីចេញការព្រមាននុយក្លេអ៊ែរទៅកាន់អង្គការណាតូ ខណៈភាពតានតឹងកើនឡើង នៅតំបន់បាល់ទិក
09/30/2026 05:09 PM
ការបោកបក់ដល់ដីគោកជាលើកទី ២របស់ព្យុះសង្ឃរា Polo បង្កការជន់លិចនៅតំបន់ភាគខាងជើងម៉ិកស៊ិក
09/30/2026 05:09 PM