ជនជាតិចិន ៥០៦នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់

សន្តិសុខ និង សង្គម

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម២៣នាក់​នៅ​ថ្ងៃ​នេះ

2021/12/02 12:00:26 pm        78
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស២៣នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៥នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ៤នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៤៩នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុបបាន​កើន​ឡើង​ដល់ ១២០,១៨៣​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៥៤៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម២៦នាក់​នៅ​ថ្ងៃ​នេះ

2021/12/01 12:03:59 pm        228
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស២៦នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ២នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៤៤នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុបបាន​កើន​ឡើង​ដល់ ១២០,១៦០​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៥២៩នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

បង្ក្រាបគ្រឿងញៀន ១១ខែ៖ ដកហូតសារធាតុញៀនជិត ២តោន និងឃាត់ទុកទ្រព្យសម្បត្តិអចលនទ្រព្យ ១២កន្លែង

2021/11/30 06:48:28 pm        617
ភ្នំពេញ៖ រយៈពេល ១១ខែ ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបបានសារធាតុញៀនគ្រប់ប្រភេទជិត ២តោន និងឃាត់មនុស្សជាង ១ម៉ឺន ២ពាន់នាក់ និងឃាត់ទុកទ្រព្យសម្បត្តិអចលនទ្រព្យ ១២កន្លែង រួមទាំងកាំភ្លើងវែង ខ្លីជាង ៧០ដើម។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលវិទ្យុបាយ័នទទួលបាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។របាយការណ៍បានបន្តថា លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២១ បង្ក្រាបបាន ៥៥៦០ករណី ឃាត់មនុស្ស ១២១៩៣នាក់ (ស្រី ៧៣៦នាក់) ក្នុងនោះ ជនបរទេសជនបរទេស ៣១០នាក់ ស្រី ៤៥នាក់ មាន ១៣សញ្ជាតិ។ ដកហូតសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១តោន ៧៤៨គីឡូក្រាម ៧០៥,៩១ក្រាម, កញ្ឆា ៥០,០៨៨ដើម, កញ្ឆាសួត ១០៤គីឡូក្រាម ៦៩៥ក្រាម និងសារធាតុផ្សំគីមី ១តោន១៣៩គីឡូក្រាម។

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម២២នាក់​នៅ​ថ្ងៃ​នេះ

2021/11/30 11:54:44 am        73
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស២២នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៥នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ៣នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៤០នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុបបាន​កើន​ឡើង​ដល់ ១២០,១៣៤​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៥០៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

បង្ក្រាប​ករណី​កែច្នៃ ជួញដូរ​គ្រឿងញៀន ចាប់ខ្លួន​ ០៣​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ​២៥​គីឡូក្រាម

2021/11/29 06:07:16 pm        25
​ភ្នំពេញ ៖ ជនសង្ស័យ ០​៣​នាក់ ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ដើម្បី​ឲ្យ​តំណាង​អយ្យកា​របើក​ការ​ស៊ើប​សួរ លើ​សំណុំរឿង​ពាក់ព័ន្ធ​​បទល្មើស ដឹកជញ្ជូន​នឹង​ជួញដូរ​គ្រឿងញៀន​ចំនួន​ជិត​ ២៥​គីឡូក្រាម​។​​សូម​រំលឹក​ថា កាល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​ ២០និង៣០​នាទី ដោយ​អនុវត្ត​តាម​បទបញ្ជា​ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្ដម នាយ​ឧត្ដម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១០)​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សារី បុត្រ​សត្យា​ ​លោក​វរសេនីយ៍ឯក យឹម សែន​ឧ​ត្ត​ម លោក​វរសេនីយ៍ទោ ញ៉ុ​ង រស់​ប្រាថ្នា នាយករង​មន្ទីរ លោក វរសេនីយ៍ឯក តឹក សូ​នី នាយការិយាល័យ​(​ក​១០) និង​មានការ​ចូលរួម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក អ៊ុ សុភ​ក្តិ ព្រះរាជ​អាជ្ញាធរ ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ​បង្ក្រាប នៅ​២​គោលដៅ​ផ្សេងគ្នា​ជា​បន្តបន្ទាប់ ​ពាក់ព័ន្ធ​និង​បទល្មើស​គ្រឿងញៀន ក្នុង​នោះ​៖​គោលដៅ​ទី​១ នៅ​ចំណុច​ផ្លូវ​លេខ ១០៥ ជិត​ផ្សារ​បឹងត្របែក​(​ផ្លា​ស្សា​) ស្ថិតក្នុង​សង្កាត់​បឹង​ត្របែង ខណ្ឌចំការមន និង​គោលដៅ​ទី​២ ផ្ទះ​លេខ​៩៩ ផ្លូវ​១៤៦ ក្រុម​៣ ភូមិ​២ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​​ក្នុង​រង្វង់​ប្រតិបត្តិការ​ជា​លទ្ធផល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ​៣​នាក់ រួមមាន​ទី​១-​ឈ្មោះ តាំង លាក ភេទ​ប្រុស អាយុ​ ៦០​ឆ្នាំ ជនជាតិ​ខ្មែរ​។ ទី​២-​ឈ្មោះ GOH SEOW SIAN ភេទ​ប្រុស កើត​ឆ្នាំ ១៩៥៣ ជនជាតិ​សិង្ហបុរី កាន់​លិខិតឆ្លងដែន​លេខ K0447332B​ និង​ទី​៣-​ឈ្មោះ លី ជាង​ហ្វុ​ង ភេទ​ប្រុស អាយុ ​២៧​ឆ្នាំ ជនជាតិ​វៀតណាម​។ និង​ដកហូត​វត្ថុតាង​រួមមាន អ៊ិ​ច​ស្តា​ស៊ី​(MDMA)​ទម្ងន់​សុទ្ធ ២៤Kg​។ កេ​តា​មីន​(KETAMIN)​ទម្ងន់​សុទ្ធ ១១៨g​។ កា​ទី​ណូន​(4CEC) ទម្ងន់​សុទ្ធ ១៧០ក្រាម​។ សរុប​សារធាតុ​ញៀន​ទាំងអស់ ដែល​រឹប​អូសមាន​ទម្ងន់​សុទ្ធ ២៤គីឡូក្រាម​​សារធាតុ​ផ្សំ ១គីឡូក្រាម​ជញ្ជីង​ថ្លឹង ៥​គ្រឿង និង​ឧបករណ៍​កែច្នៃ​មួយចំនួនទៀត​។​​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ ០៣​នាក់ ព្រមទាំង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច បញ្ជូន​មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រគល់​ឲ្យ​តំណាង​អយ្យកា​របើក​ការ​ស៊ើប​សួរ​តាម​នីតិវិធី​៕ អត្ថបទ​៖ កុ​ម្ភះ​

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម២៥នាក់​នៅ​ថ្ងៃ​នេះ

2021/11/29 12:15:08 pm        244
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស២៥នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ២នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៣៥នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុបបាន​កើន​ឡើង​ដល់ ១២០,១១២​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៤៨៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម២៦នាក់​នៅ​ថ្ងៃ​នេះ

2021/11/27 11:48:51 am        306
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស២៦នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៥នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ៤នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩២៧នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុបបាន​កើន​ឡើង​ដល់ ១២០,០៦៤​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៤៤៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជាបន្តកត់ត្រាការធ្លាក់ចុះនៃករណីឆ្លងជំងឺកូវីដ-១៩មកនៅត្រឹម ២៩នាក់នៅថ្ងៃនេះ ខណៈអ្នកស្លាប់មានត្រឹម ៤នាក់

2021/11/26 11:59:40 am        275
ភ្នំពេញ៖ កម្ពុជាបន្តកត់ត្រាចំនួនធ្លាក់ចុះនៃករណីឆ្លងជំងឺកូវីដ-១៩ មកនៅត្រឹម ២៩នាក់នៅថ្ងៃនេះ ខណៈចំនួនអ្នកស្លាប់ដោយសារជំងឺនេះ មានត្រឹមតែ ៤នាក់ប៉ុណ្ណោះ។ក្នុងរបាយការណ៍ចេញនៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា មនុស្ស ២៩នាក់ទៀត ត្រូវបាន​រកឃើញ​ឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីសំណាករបស់ពួកគេត្រូវបានពិនិត្យដោយម៉ាស៊ីនវិភាគមេរោគ PCR ក្នុងនោះ ៦នាក់ គឺជាករណីនាំចូលពីក្រៅប្រទេស។ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា មនុស្ស ៤នាក់ទៀត បានស្លាប់ដោយសារជំងឺផ្លូវដង្ហើម​មួយ​ប្រភេទនេះ ក្នុងនោះអ្នកស្លាប់ ២នាក់ មិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នោះឡើយ។គិតត្រឹមថ្ងៃនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុប ​បានកើនដល់ ២,៩២២នាក់ហើយ គិតចាប់តាំងពីថ្ងៃទី១១ ខែមីនាកន្លងមក ​នៅពេលដែលកម្ពុជាបានកត់ត្រាករណីស្លាប់ដំបូង។បើតាមក្រសួងសុខាភិបាល ករណីឆ្លងជំងឺកូវីដ-១៩សរុបនៅកម្ពុជា បានកើនដល់ ១២០,០៣៨នាក់​ហើយនៅទូទាំងប្រទេសគិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺនេះកាលពីឆ្នាំ២០២០កន្លងមក។ប៉ុន្តែក្រសួងបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩រហូតដល់ ​១១៦,៤១៧នាក់ហើយ ត្រូវបានព្យាបាល​ជា​សះស្បើយឡើងវិញ៕

រថយន្តសាំយ៉ុងមួយគ្រឿងដាច់ហ្វ្រាំជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់ស្រាល

2021/11/25 11:00:46 am        1909
កំពង់ចាម ៖ មានករណីរថយន្តសាំយ៉ុងមួយគ្រឿងដាច់ហ្វ្រាំជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស ៦នាក់ រងរបួសធ្ងន់ស្រាល នៅចំណុចរង្វង់មូលគល់ស្ពានគីហ្សូណា ខេត្តកំពង់ចាម ។ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩នឹង៣០នាទី នៅចំណុចរង្វង់មូលគល់ស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម រវាងរថយន្តម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2T. 9750 បើកបរពីទិសដៅ ពីកើតទៅលិច បើកបញ្ច្រាសរង្វង់មូលទៅបុកប៉ះ និងរថយន្តម៉ាក ហ្វុយហ្សូ ពណ៌បៃតង ពាក់ស្លាកលេខ ចង្កូតស្ដាំ KCH.0038 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ចាម 4A.0397 (ដឹកស្រូវចំនួន២៥តោន) ។ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមនុស្សបាត់បង់អាយជីវិតឡើយ ប៉ុន្តែ មាន​មនុស្ស៦នាក់​រង​របួសធ្ងន់ស្រាល​ នឹងបាន​បញ្ជូន​ទៅមន្ទីរពេទ្យខេត្តភ្លាមៗ។បច្ចុប្បន្ន កងកម្លាំងសមត្ថកិច្ចយកវត្ថុតាងទាំងពីរមករក្សាទុកជាបណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុងកំពង់ចាម​ និងកសាងសំណុំរឿងតាមនីតិវិធី៕

ជន​សង្ស័យ​ម្នាក់​ ក្នុងចំណោមបក្ខពួក២នាក់ លួចកាច់.កម៉ូតូមិនសម្រេច​ត្រូវពលរដ្ឋចាប់ ប្រគល់​ឲ្យ​សមត្ថកិច្ច

2021/11/25 01:48:30 pm        662
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលលួចកាច់សោរ.កម៉ូតូ មួយគ្រឿងមិនសម្រេច ត្រូវប្រជាពលរដ្ឋដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង ១២ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ម៉ូតូឈ្មោះ អ៊ុ ស្រី អាយុជាង៥០ឆ្នាំ ​ស្នាក់នៅម្តុំទីតាំងកើតហេតុ មានស្រុកកំណើតក្នុងខេត្តកណ្តាល។ ជនសង្ស័យ មានឈ្មោះ សំ ញ៉ាញ់ ភេទប្រុសអាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល​ ក្នុងភូមិសាមគ្គីសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ​រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ​មុនពេលកើតហេតុ ជនរង​គ្រោះ​ជា​ម្ចាស់ម៉ូតូម៉ាក ហុងដាឌ្រឹមសង់សេ១២៥ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ 1FP-2668 ទុកចោល​នៅ​ចិញ្ចើម​ផ្លូវ ខណៈពេលនោះ ជនរងគ្រោះបានចុះទៅបត់ជើងតូច ស្រាប់តែពេលនោះ ក៏លេច​មុខ​ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួកម្នាក់ បានមកធ្វើសកម្មភាពលួចកាច់សោរ.កម៉ូតូ តែ​មិន​បានសម្រេច ក៏ត្រូវជនរងគ្រោះឃើញទាន់ស្រែក​ផ្អើល​ឆាឡោថា ចោរៗ ភ្លាមៗនោះ ប្រជាពលរដ្ឋ​នាំគ្នា​ដេញ​តាមចាប់ឃាត់បានម្នាក់ រឺឯម្នាក់ទៀត​បានរត់គេចខ្លួន។ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕អត្ថបទ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការកាត់បន្ថយជំនួយ គ្រោះរាំងស្ងួត និងជម្លោះ ធ្វើឲ្យពលរដ្ឋសូម៉ាលី រងទុក្ខយ៉ាងធ្ងន់ធ្ងរ
05/07/2026 09:05 PM
ឆាដប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល ៣ថ្ងៃ ក្រោយការពួនស្ទាក់វាយប្រហារស្លាប់មនុស្សរបស់ក្រុមឧទ្ទាម Boko Haram
05/07/2026 08:05 PM
សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងនាយរដ្ឋមន្រ្តីថៃ បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង
05/07/2026 08:05 PM
ចោរសមុទ្រសូម៉ាលី បោះបង់ចោលទូកក្តោងរបស់អារ៉ាប់រួម ក្រោយពួកគេជិតអស់គ្រឿងផ្គត់ផ្គង់
05/07/2026 08:05 PM
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាត «ខ្សែបន្ទាត់ព្រំដែន» បង្កើតឡើងដោយការប្រើប្រាស់កម្លាំង
05/07/2026 08:05 PM
ប្រភព៖ អាមេរិក និងអ៊ីរ៉ង់ជិតឆ្ពោះទៅរកកិច្ចព្រមព្រៀងរយៈពេលខ្លី ដើម្បីបញ្ចប់សង្រ្គាម
05/07/2026 08:05 PM
ប្រធានាធិបតីប៉ារ៉ាហ្គាយសរសើរមិត្តភាពជាមួយកោះតៃវ៉ាន់ ខណៈចិនប្រាប់ឲ្យកាត់ផ្តាច់ចំណងទាក់ទង
05/07/2026 08:05 PM
លោក Netanyahu៖ «គ្មានភេរវករណាម្នាក់រួចខ្លួនទេ» ក្រោយអ៊ីស្រាអែលសម្លាប់មេបញ្ជាការក្រុមហេសបូឡា
05/07/2026 07:05 PM
មន្ទីរពេទ្យហូឡង់ ព្យាបាលអ្នកជំងឺសង្ស័យឆ្លងវីរុស Hanta ក្រោយជម្លៀសចេញពីនាវាកម្សាន្ត
05/07/2026 07:05 PM
ចិនជំទាស់ចំណាត់ការដែលនាំឲ្យកើនឡើងភាពតានតឹង ជុំវិញការវាយប្រហាររបស់អ៊ីរ៉ង់លើអារ៉ាប់រួម
05/07/2026 07:05 PM