ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

អាជ្ញាធរថា លែងមានការលួចឆ្លងដែនទៅកាប់គ្រញូងនៅប្រទេសថៃ តាមច្រកខេត្តឧត្តរមានជ័យ

2022/02/14 07:39:39 pm        670
ឧត្តរមានជ័យ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ បានអះអាងថា រយៈពេលចុងក្រោយនេះ ករណីលួចឆ្លងដែនដោយខុសច្បាប់របស់ប្រជាពលរដ្ឋ តាមច្រកព្រំដែនជាប់ខេត្តឧត្តរមានជ័យ ទៅកាប់គ្រញូងនៅប្រទេសថៃ លែងមានទៀតហើយ ។លោកឧត្តមសេនីយ៍ត្រី រៀម សរ ស្នងការរងខេត្តឧត្តរមានជ័យ ទទួលបន្ទុកសេនាធិការ បានឱ្យដឹង ថា កន្លងទៅ ករណីលួចឆ្លងដែនទៅកាប់គ្រញូងនៅប្រទេសថៃ តាមច្រកខេត្តឧត្តរមានជ័យ គឺមានច្រើន តាមរយៈការអូសទាញផ្សេងៗ ពីសំណាកឈ្មួញ ប៉ុន្តែបច្ចុប្បន្ន គឺលែងមានហើយ ព្រោះអាជ្ញាធរ បានចាត់វិធានការទប់ស្កាត់និងការអប់រំផ្សេងៗ ។លោកឧត្តមសេនីយ៍ត្រី បានបន្តថា មួយវិញទៀត ដើមឆ្នាំ២០២២នេះ ករណីលួចឆ្លងដែនខុស ច្បាប់ទៅប្រទេសថៃ តាមច្រកខេត្តឧត្តរមានជ័យ ក៏ពុំមានផងដែរ ​ព្រោះអាជ្ញាធរ មាន​សមត្ថកិច្ចនៅតាម បន្ទាត់ព្រំដែន ​បានទប់ស្កាត់យ៉ាងតឹងរឹងបំផុត​ ហើយពលរដ្ឋ បាន​យល់​ដឹង​ច្រើនពីបញ្ហាលួចឆ្លងដែននេះ​ រួមទាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ​ច្រើន​ករណី​ក្នុងមួយថ្ងៃៗនោះ ។ឧត្តមសេនីយ៍ត្រី រៀម សរ បានបញ្ជាក់ថា កាលពីឆ្នាំ២០២១ អាជ្ញាធរខេត្ត ​បានចាប់ខ្លួនមេខ្យល់ ដែល​តែង​នាំពលករលួចឆ្លងដែនខុសច្បាប់ ​ទៅប្រទេសថៃ​ បានចំនួន៣នាក់​ ដែល​ពួកគេទាំងនោះ តែងតែ ​លួងលោម អូសទាញ ​និង​ញុះញង់​ពលរដ្ឋឲ្យលួចឆ្លងដែន៕អត្ថបទ៖ បាន សុខរិទ្ធិ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន៥១២នាក់ ខណៈឆ្លងក្នុងសហគមន៍អូមីក្រុងហក់ឡើងខ្ពស់​

2022/02/14 07:00:07 pm        317
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៥១២នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍អូមីក្រុងហក់ឡើងខ្ពស់រហូតដល់៤៩៦នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២២,៩៥៥នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៨,៩៦០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

សមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យជនជាតិឡាវ ជួញដូរថ្នាំញៀន ១០គីឡូក្រាម ឆ្លងដែនចូលមកទឹកដីកម្ពុជា

2022/02/14 05:33:20 pm        383
ស្ទឹងត្រែង៖ បើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន សមត្ថកិច្ចឃាត់ខ្លួនជនជាតិឡាវម្នាក់ និងថ្នាំញៀន១០កញ្ចប់ មានទម្ងន់១០គីឡូក្រាម ដែលនាំចូលឆ្លងដែនមកប្រទេសកម្ពុជា។ករណីឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ២០២២ ចំណុចគីឡូព្រំដែនលេខ០៣២ ជិតស្ពានលេខ២ ក្នុងភូមិសាស្ត្រ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។លោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយក​រងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​ការិយាល័យ ក៩ បានឲ្យដឹងថា៖ ជនសង្ស័យជនជាតិឡាវឈ្មោះ ភីម ម៉ាន់ចាន់កាន់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិថាកាំង ស្រុកមួន ខេត្តចំប៉ាសាក់ ប្រទេសឡាវ។លោកបន្តថា៖ មុនឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនជាតិឡាវម្នាក់នេះ កម្លាំងចម្រុះ បាន​សហការ​ជាមួយកម្លាំងពាក់ព័ន្ធ​ និងធ្វើការស៊ើបអង្កេត ​ជាយូរថ្ងៃមកហើយ ទើប​ឈានដល់​ការ​បង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន​ខាង​លើនេះ បាននិងឃាត់ខ្លួនជនជាតិឡាវម្នាក់ ជាមួយ​និង​ថ្នាំញៀន​ប្រភេទមេតំហ្វេតាមីន (ICE) ម្សៅក្រាមពណ៌សចំនួន ១០កញ្ចប់ធំ ស្មើនឹង៩.៨៦៦,៥៦ក្រាម ។នៅចំពោះមុខសមត្ថកិច្ច ​ជនជាតិឡាវជាជនសង្ស័យ​បានឆ្លើយសារភាពថា ថ្នាំញៀននេះ​ខ្លួនបាន​ស៊ីឈ្នួលនាំយកមកឲ្យគេ ក្រោយពីឆ្លងដែនមក ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្ដង។សូមបញ្ជាក់ថា៖ ថ្នាំញៀនត្រូវបាន​ធ្វើ​តេស្តបឋមដោយ​មានការចូលរួម​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង រកឃើញថា ពិតជាមានសារធាតុញៀនពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញរៀបចំ​កសាងសំណុំរឿង​បញ្ជូនខ្លួន​ទៅ​កាន់តុលាការខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕ មាស ផល្លា 

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន៣០០នាក់ ខណៈឆ្លងក្នុងសហគមន៍អូមីក្រុងហក់ឡើងខ្ពស់​

2022/02/12 06:50:39 pm        1055
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣០០នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍អូមីក្រុងហក់ឡើងខ្ពស់រហូតដល់២៩៥នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៣,០៤២នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៨,៦៦០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន២៦២នាក់ ខណៈឆ្លងក្នុងសហគមន៍អូមីក្រុងហក់ឡើងខ្ពស់​

2022/02/10 08:12:34 pm        439
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ២៦២នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍អូមីក្រុងហក់ឡើងខ្ពស់រហូតដល់២២៦នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២២,៤៦៨នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៨,៤២០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង

2022/02/10 01:10:20 am        29726
ភ្នំពេញ៖ កម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះឡោមព័ទ្ធ ឆែកឆេរ នឹងឃាត់ខ្លួនជនជាតិចិន ចំនួន០៤នាក់ពាក់ព័ន្ធករណីចាប់ចំរិតនៅក្រុងបាវិត ខេត្តស្វាយរៀង ។ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៥ល្ងាចថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២២ នៅទីតាំង សណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត (អតីតសណ្ឋាគាកូឡាបស) តាមបណ្ដោយផ្លូវលេខ៩៥ កែងផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាតបឹងកេងងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា មុនឈានដល់ការចុះឡោមព័ទ្ធនិងបង្ក្រាប់ទីតាំង សណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត (អតីតសណ្ឋាគាកូឡាបស)នេះ ដោយកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងជនរងគ្រោះពី ក្រុងបាវិត ខេត្តស្វាយរៀង ថា មានក្រុមជនសង្ស័យជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិត។ ដូច្នេះនៅល្ងាចថ្ងៃទី០៩ ខែកុម្ភះនេះ កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះឆែកឆែនិងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់។បច្ចុប្បន្នជនសង្សយ័ទាំង០៤នាក់ត្រូវ កម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភះ

ប៉ូលិសសេដ្ឋកិច្ចខេត្តព្រះវិហារម្នាក់ ​និងមន្ដ្រីប៉េអិមមួយរូប ​រងការចោទប្រកាន់ថា​ នាំ​រថយន្ដ​ឆ្លងដែន ៤គ្រឿងទៅប្រទេសឡាវ

2022/02/08 04:29:21 pm        514
ព្រះវិហារ៖ វីដេអូបង្ហាញពីសកម្មភាពប៉ូលិសសេដ្ឋកិច្ចខេត្តព្រះវិហារម្នាក់ និងមន្ដ្រីប៉េអិមមួយរូប បានរងការចោទប្រកាន់ថា បានលួចនាំរថយន្ដឆ្លងដែន ៤គ្រឿង ទៅប្រទេសឡាវ ស្ថិតនៅចំណុចខ្ទមអ្នកតាកំពង់ស្រឡៅ១ ។បើយោងតាមប្រភពពីសមត្ថកិច្ចមួយរូប សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែ០២ ឆ្នាំ២០២២ នៅវេលាម៉ោង១០.៣៥នាទីយប់ មានឈ្មោះ រស់ សុធី ជានាយការិយាល័យសេដ្ឋកិច្ចខេត្តព្រះវិហារ និង ឆាយ ជាមន្ដ្រីប៉េអិមប្រចាំទិសស្រុកសង្គមថ្មី និងស្រុកគូលែន បានលួចនាំរថយន្ដឆ្លងដែនចំនួន ៤គ្រឿង ទៅប្រទេសឡាវ ស្ថិតនៅចំណុចខ្ទមអ្នកតាកំពង់ស្រឡៅ១។ពាក់ព័ន្ធព័ត៌មានចោទប្រកាន់លោក រស់ សុធី ជានាយការិយាល័យសេដ្ឋកិច្ចខេត្តព្រះវិហារ បាន​បញ្ជាក់​តាមប្រព័ន្ធតេឡេក្រាមថា​ មិនបានដឹងរឿងនេះទេ ហើយជួយស៊ើបឲ្យច្បាស់ប្រាប់​ឲ្យគាត់​ដឹងផង ​និងដឹកនាំកម្លាំងចុះបង្ក្រាប​សហការជាមួយកម្លាំង​គយផងដែរ។ចំណែកឈ្មោះ ឆាយ មន្ដ្រីប៉េអិម យើងមិនអាចសុំការបញ្ជាក់បាននៅឡើយទេ ដោយពុំមានលេខទូរស័ព្ទទំនាក់ទំនង។ប្រភពមួយចំនួន បានលើកឡើងថា មានតួនាទីសុតតែជាសមត្ថកិច្ចផែនបង្ក្រាប​ទៅហើយ ចុះ​ឲ្យអ្នក​ណា​បង្ក្រាបអ្នកណា ? ​បើសមត្ថកិច្ចយកតួនាទីដែលថ្នាក់​លើផ្ដល់ឲ្យយកទៅរកស៊ីបទល្មើស​ទៅ​ហើយនោះ​។ ដូច្នេះសូមអំពាវនាវដល់ ​លោកឧត្តមសេនីយ៍ទោ សួស ​សុខដារ៉ា ស្នងការនគរ​បាល​ខេត្ដព្រះវិហារ ​មេត្ដាជួយពិនិត្យលើករណីនេះផង ដែលកូនចៅ​យក​តួនាទី​ទៅរកស៊ីនាំ​រថយន្ដ​ឆ្លងដែន​យ៉ាងដូច្នេះ៕ ​លោកឧត្តមសេនីយ៍ទោ សួស ​សុខដារ៉ា

ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពកាច់ករម៉ូតូ

2022/02/08 10:38:03 pm        70
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវឃាត់ខ្លួនបាន និងម្នាក់ទៀតរត់គេចខ្លួនទាន់ បន្ទាប់ពីធ្វើសកម្មភាពកាច់ករម៉ូតូ របស់បងប្អូនប្រជាពលរដ្ឋចតទុកមុខផ្ទះ តែមិនបានសម្រេចត្រូវបានអ្នកជិតខាងឃើញទាន់ស្រែកឆោឡោ តែម្ដង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២២ ធ្វើសកម្មភាពមុខផ្ទះលេខ៥៧Eo ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។នគរបាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ អេង ម៉ាណែត ចាប់បាន ស្នាក់នៅមិនពិតប្រាកដ។ និងម្នាក់ទៀតរត់គេចខ្លួនបាត់ ឈ្មោះ អាយួន ស្នាក់នៅមិនពិតប្រាកដដូចគ្នា។តាមប្រភពព័ត៌មានពី អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះ ដូចសព្វ១ដង ខណៈជនរងគ្រោះនៅក្នុងផ្ទះស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ ១គ្រឿងម៉ាក សងឌ្រីម ពាក់ស្លាកលេខ ភ្នំពែញ 1IQ -1609 មកធ្វើសកម្មភាពកាច់ករម៉ូតូរបស់ជនរងគ្រោះម៉ាក សងឌ្រីមដូចគ្នា តែមិនបានសម្រេចត្រូវបានអ្នកជិតខាងឃើញ ស្រែកថាចោរៗ ជនសង្ស័យឡើងម៉ូតូរបស់ខ្លួនបម្រុងរត់គេខ្លួនរហូតមកដល់ចំណុចស្តុប ចេនឡា ទើបបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រចាំការនៅគោលដៅស្តុបចេនឡា ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានម្នាក់និងម៉ូតូ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។បច្ចុប្បន្នជនសង្ស័យរួមទាំងម៉ូតូ ត្រូវបាននគរបាលបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីសាកសួរនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភះ

កម្មកររោង​ចក្រ​«ដេកាបូបហាធ័»នៅស្រុកត្រាំកក់ ជិត១០០នាក់ ដួលសន្លប់បន្តបន្ទាប់

2022/02/08 07:36:41 pm        452
តាកែវ៖ ក្រុមកម្មកររោងចក្រដេកាបូបហាធ័ ដែលមានទីតាំងនៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួនជិតនាក់ បានដួលសន្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃ០៨ ខែកុម្ភៈនេះ ដោយមិនទាន់ដឹងមូលហេតុពិតប្រាកដ។បើ​យោង​តាម​លោក ម៉ឹង វីរីយា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈខេត្តតាកែវ បាន​ថ្លែងថា ​ពិតជាមានកម្មករដួលសន្លប់នៅរោងចក្រខាង​លើពិតប្រាកដមែន ហើយ​មូលហេតុ​នៃការ​ដួលសន្លប់នេះ​មិនទាន់​ដឹងពិត​ប្រាកដ​នៅឡើយទេ ​ប៉ុន្តែ​កម្មករខ្លះបានប្រាប់ថា​ ពួកគេ​ធីងធោង វិលមុខរកដួលពេលកំពុងបំរើការ។លោកប្រធានមន្ទីរ បានមានប្រសាសន៍ថា កម្មករទាំងអស់ដែល​ដួល​សន្លប់​ត្រូវបានអាជ្ញាធរបញ្ជូន​ទៅព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​អង្គការ​ដោយ​ស្ថាន​ភាព​ជំងឺ​របស់​ពួកគេ​បច្ចុប្បន្ន​មាន​ភាព​ល្អប្រសើរ​ជា​បណ្ដើៗ ហើយអាជ្ញាធរមន្រ្តីសុខាភិបាល និងមន្រ្តីមន្ទីរការងារកំពុងចុះទៅដល់​ទីតាំង​រោងចក្រ​ដើម្បី​ពិនិត្យរកមើលរកមូលហេតុនៃការដួលសន្លប់នេះ៕

រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​១០២នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/02/08 06:52:12 pm        380
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១០២នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ៨៧ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,៩៨៣នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៨,២៨៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេច ម៉ែន សំអន អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩ ស្តីពីការអនុវត្តគម្រោងសាងសង់ ជួសជុល​កែលំអ និង​លើកសោភ័ណភាព ស្តូប មិត្តភាពកម្ពុជា-វៀតណាម​ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
10/01/2026 05:10 PM
កងកម្លាំងរដ្ឋាភិបាលយេម៉ែនបានរាយការណ៍ពីការប៉ះទង្គិចជាមួយក្រុមហ៊ូទីនៅទូទាំងខេត្ត Taiz
10/01/2026 05:10 PM
លោក PUTIN ៖ ទំនាក់ទំនងរុស្ស៊ី-ចិន កំពុងស្ថិតក្នុងកម្រិតខ្ពស់មិនធ្លាប់មាន
10/01/2026 05:10 PM
អ៊ីរ៉ង់បដិសេធព័ត៌មានដែលថា អាមេរិកបញ្ជាឲ្យគណៈប្រតិភូ UN ចាកចេញ បន្ទាប់ពីកិច្ចចរចាជាប់គាំង
10/01/2026 05:10 PM
ក្រសួងការងារ ជំរុញសហគ្រាស រោងចក្រនៅខេត្តព្រះសីហនុ ពង្រឹងឥរិយាបថ និង​ទំនាក់​ទំនង​ការងារ ដើម្បីលើកកម្ពស់សុខដុមនីយកម្ម និងផលិតភាព
10/01/2026 05:10 PM
ហ្វីលីពីនបញ្ជូននាវាធំបំផុត និងយន្តហោះ ដើម្បីបណ្តេញនាវាចិនចេញពីដែនទឹក ក្បែរកោះតៃវ៉ាន់
10/01/2026 05:10 PM
លោក Trump៖ កូរ៉េខាងត្បូងនឹងវិនិយោគនៅរដ្ឋ Alaska និងទីតាំងផ្សេងៗទៀតក្នុងសហរដ្ឋអាមេរិក
10/01/2026 04:10 PM
ប្រេស៊ីល និងសហរដ្ឋអាមេរិក ព្រមព្រៀងបង្កើតក្រុមការងារស្តីពីការដំឡើងពន្ធ
10/01/2026 04:10 PM
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
10/01/2026 04:10 PM
Politico៖ អាមេរិកមិនអញ្ជើញសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនចូលរួមកិច្ចប្រជុំស្តីពីអនាគតរបស់ NATO
10/01/2026 04:10 PM