ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ
តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
អាជ្ញាធររាជធានីភ្នំពេញបន្តរកឃើញបទល្មើស Online Scams ពីរទីតាំងបន្ថែមទៀត
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់

សន្តិសុខ និង សង្គម

ទាហានប៊ូគីណាហ្វាសូ ជាង១០០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយក្រុមអាល់កៃដា

2024/06/17 12:24:50 pm        135
ក្រុមចារកម្ម SITE បាននិយាយកាលពីថ្ងៃអាទិត្យថា សម្ព័ន្ធក្រុមអាល់កៃដា បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដ៏បង្ហូរឈាម កាលពីថ្ងៃអង្គារសប្តាហ៍មុន ដែលបានសម្លាប់ទាហានរបស់ប្រទេសប៊ូគីណាហ្វាសូ ជាង១០០នាក់ នៅក្នុងទីក្រុង Mansila ភាគឦសានប្រទេស។យោងតាមក្រុមឃ្លាំមើលការគំរាមកំហែងរបស់ក្រុមជីហាដ ដែលបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា ក្រុមជីហាដសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅក្នុងតំបន់ Mansila ជិតព្រំដែនជាមួយប្រទេសនីហ៊្សេ។យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយដោយសមាគមនិស្សិត Mansila នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ថា បុគ្គលដែលមានចេតនាអាក្រក់ បានវាយប្រហារក្រុមយោធា លំនៅឋាន និងហាងទំនិញនានា កាលពីថ្ងៃអង្គារសប្តាហ៍មុន។រដ្ឋាភិបាលប្រទេសបួគីណាហ្វាសូ នៅពុំទាន់ចេញសេចក្តីថ្លែងការណ៍ ស្តីពីការវាយប្រហារនេះនៅឡើយទេ។

ទាហានអ៊ីស្រាអែល ៨នាក់ បានស្លាប់ក្នុងការវាយប្រហារ នៅហ្កាហ្សាភាគខាងត្បូង ក្នុងរយៈពេលប៉ុន្មានខែនេះ

2024/06/17 12:04:24 pm        85
យោធា បាននិយាយកាលពីថ្ងៃសៅរ៍ថា ការផ្ទុះមួយនៅតំបន់ហ្កាហ្សាភាគខាងត្បូង បានសម្លាប់ទាហាន អ៊ីស្រាអែល ៨នាក់ ដែលជាការវាយប្រហារដ៏សាហាវបំផុតលើកងកម្លាំងអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានខែនេះ។ការវាយប្រហារ ដែលកើតឡើងជាង ៨ខែ ក្លាយទៅក្នុងសង្រ្គាមដ៏ក្រៀមក្រំ ដែលបង្ហាញសញ្ញាតិចតួចនៃការបញ្ចប់ក្នុងពេលឆាប់ៗនេះ ទំនងជាជំរុញការអំពាវនាវថ្មីសម្រាប់បទឈប់បាញ់ដោយក្រុមបាតុករអ៊ីស្រាអែល។ ការអំពាវនាវនេះ ក៏បានកើតឡើង នៅពេលដែលរដ្ឋាភិបាល ប្រឈមមុខនឹងការខឹងសម្បាយ៉ាងទូលំទូលាយចំពោះការលើកលែងពីការបម្រើយោធាសម្រាប់ក្រុមយុវជនកាន់សាសនាគ្រិស្តអូស្សូដុកជ្រុលនិយម។ អ៊ីស្រាអែល បានបើកការវាយលុកតាមផ្លូវអាកាស និងជើងគោកនៅតំបន់ហ្កហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែន កាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងបានចាប់មនុស្ស ២៥០នាក់ផ្សេងទៀត ធ្វើជាចំណាប់ថ្នូរ ។ ការវាយលុករបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣៧.០០០នាក់។ នេះបើយោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់ ដែលមិនបែងចែករវាងជនស៊ីវិល និងក្រុមសកម្មប្រយុទ្ធទេ។ការវាយប្រហារនេះ ក៏បានបង្កឲ្យមានគ្រោះមហន្តរាយមនុស្សធម៌ នៅតំបន់ហ្កាហ្សា ដែលជាង ៨០ភាគរយនៃចំនួនប្រជាជនត្រូវបានផ្លាស់ទីលំនៅ និងការរឹតបន្តឹងរបស់អ៊ីស្រាអែល និងការប្រយុទ្ធគ្នាដែលកំពុងបន្ត បានរារាំងដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីនាំយកជំនួយមនុស្សធម៌ ដែលជំរុញឲ្យមានការស្រេកឃ្លានរីករាលដាល។ការផ្ទុះកាលពីថ្ងៃសៅរ៍ បានកើតឡើងនៅក្នុងទីក្រុងរ៉ាហ្វា ជាទីក្រុងភាគខាងត្បូង ដែលអ៊ីស្រាអែលបានកំណត់ថា ជាបន្ទាយដ៏សំខាន់ចុងក្រោយរបស់ក្រុមហាម៉ាស។ អ៊ីស្រាអែល បានបញ្ជូនកងទ័ពជើងគោកទៅកាន់ទីក្រុងនេះ កាលពីដើមខែឧសភា ហើយមិនបានផ្តល់ការចង្អុលបង្ហាញថា នៅពេលណាដែលប្រតិបត្តិការនេះ នឹងបញ្ចប់នោះទេ។

ចំហេះព្រៃនៅរដ្ឋ California សហរដ្ឋអាមេរិក បង្ខំឱ្យមនុស្សជាង ១.០០០ នាក់ត្រូវជម្លៀសខ្លួន

2024/06/17 10:57:56 am        136
អាជ្ញាធរបាននិយាយថា ចំហេះព្រៃដែលឆាបឆេះនៅភាគពាយព្យនៃទីក្រុង ឡូសអែនជឺលេស (Los Angeles) កាលពីថ្ងៃអាទិត្យ (១៦ មិថុនា) បានបង្ខំឱ្យមានការជម្លៀសមនុស្សជាង ១.០០០ នាក់ ពីតំបន់កម្សាន្តដ៏ពេញនិយមមួយ និងបានឆាបឆេះលើផ្ទៃដីជិត ៥.០០០ ហិកតា។ក្រុមពន្លត់អគ្គិភ័យប្រមាណ ៤០០នាក់ ប្រដាប់ដោយរថយន្តពន្លត់អគ្គិភ័យចំនួន ៧០គ្រឿង និងរថយន្តឈូសឆាយពីរគ្រឿង កំពុងប្រយុទ្ធនឹងចំហេះ ដោយពេលនេះមានត្រឹមតែ ២ ភាគរយប៉ុណ្ណោះដែលអាចគ្រប់គ្រងបាន នេះបើយោងតាមនាយកដ្ឋានអគ្គិភ័យរដ្ឋ កាលីហ្វ័រនីញ៉ា (California)។ ចំហេះកំពុងឆេះខ្លាំងនៅភាគខាងត្បូងនៃទីក្រុង ហ្គ័រមែន (Gorman) រដ្ឋកាលីហ្វ័រនីញ៉ា ចម្ងាយប្រហែល ៩៦,៥ គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង ឡូសអែនជឺលេស។នាយកដ្ឋានអគ្គិភ័យរដ្ឋនិយាយថា ចំហេះដែលបានចាប់ផ្តើមនៅរសៀលថ្ងៃសៅរ៍ កំពុងរំកិលទៅភាគអាគ្នេយ៍ ឆ្ពោះទៅបឹងពីរ៉ាមីត (Pyramid Lake)។ មនុស្សប្រហែល ១.២០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់កម្សាន្ត ហាំងគ្រី វ៉ាលេយ (Hungry Valley) ដែលផ្លូវជាច្រើនខ្សែត្រូវបានបិទចាប់តាំងពីចំហេះបានកើតឡើង ហើយរហូតមកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធចំនួនពីរកន្លែងត្រូវបានបំផ្លាញ។នាយកដ្ឋានអគ្គិភ័យរដ្ឋនិយាយថា កិច្ចប្រឹងប្រែងទប់ស្កាត់ចំហេះកំពុងត្រូវបានរារាំងដោយសារសីតុណ្ហភាពខ្ពស់ សំណើមទាប និងខ្យល់បក់ខ្លាំង ដែលព្យាករថានឹងបន្តរហូតដល់យប់ថ្ងៃអាទិត្យ។ យន្តហោះទម្លាក់ទឹកកំពុងធ្វើការដើម្បីបញ្ឈប់ការរាលដាលនៃចំហេះ ខណៈដែលអ្នកពន្លត់អគ្គិភ័យកំពុងព្យយាមបង្កើតខ្សែបន្ទាត់ជុំវិញទីតាំងឆេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យចំហេះព្រៃនេះស្ថិតនៅក្រោមការគ្រប់គ្រងបន្ថែមទៀត៕

ប្រជាជនប្រេស៊ីល ចេញធ្វើបាតុកម្មគាំទ្រទាមទារការធ្វើឲ្យស្របច្បាប់នៃកញ្ឆា

2024/06/17 10:05:19 am        92
ប្រជាជនប្រទេសប្រេស៊ីល បានចេញធ្វើបាតុកម្មនៅទីក្រុង Sao Paulo កាលពីថ្ងៃអាទិត្យ សម្រាប់ការហែរក្បួនគាំទ្រ ដោយទាមទារឱ្យមានការធ្វើឱ្យស្របច្បាប់នៃកញ្ឆា។ ការចេញធ្វើបាតុកម្មនេះ ធ្វើឡើងបន្ទាប់ពីសភាប្រទេសប្រេស៊ីលបានអនុម័ត កំណែទម្រង់រដ្ឋធម្មនុញ្ញនៃគ្រឿងញៀន ដែលស្វែងរកការផ្តន្ទាទោសចំពោះការកាន់កាប់គ្រឿងញៀន ដោយមិនគិតពីបរិមាណនិងសារធាតុ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។បច្ចុប្បន្ន មានច្បាប់ដាក់ទោសចំពោះការកាន់កាប់សារធាតុញៀន ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចំណាត់ការរបស់សភា គឺដើម្បីឆ្លើយតបទៅនឹងដំណើរការតុលាការដែលកំពុងធ្វើការនៅតុលាការសហព័ន្ធកំពូល ដើម្បីកាត់ទោសការកាន់កាប់កញ្ឆាក្នុងផ្នែកតូចៗ សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។បច្ចុប្បន្ននេះ កំណែទម្រង់រដ្ឋធម្មនុញ្ញនៃគ្រឿងញៀន ត្រូវបានវិភាគនៅក្នុងគណៈកម្មាការពិសេសមួយនៅក្នុងសភា មុនពេលត្រូវបានបោះឆ្នោតនៅក្នុងសម័យប្រជុំពេញអង្គ។ នេះគឺជាការរៀបចំធ្វើបាតុកម្មលើទី១៦ នៃការគាំទ្រ ការស្វែងរកធ្វើឱ្យស្របច្បាប់នៃការប្រើប្រាស់កញ្ឆា។

អ្នកធ្វើធម្មយាត្រាហាជី(Hajj)១៩ នាក់បានស្លាប់ដោយសារកម្ដៅខ្លាំងនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត

2024/06/17 10:02:17 am        160
ក្រសួងការបរទេសរបស់ប្រទេសហ្ស៊កដានីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកធ្វើធម្មយាត្រាជនជាតិហ្ស៊កដានីចំនួន ១៤នាក់បានស្លាប់ និង ១៧ នាក់ផ្សេងទៀតបានបាត់ខ្លួន ក្នុងអំឡុងប្រារព្ធពិធីបុណ្យ ហាជី (Hajj) ។ ក្រោយមកក្រសួងបានបញ្ជាក់ថាអ្នកទាំង១៤នាក់បានស្លាប់បន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសាររលកកម្ដៅខ្លាំង។ប្រធានអឌ្ឍចន្ទក្រហមអ៊ីរ៉ង់លោក ភៀហូសេន គូលីវ៉ាន(Pirhossein Koolivand) បាននិយាយដាច់ដោយឡែកពីគ្នាថា អ្នកធ្វើធម្មយាត្រាអ៊ីរ៉ង់ចំនួន ៥ នាក់បានស្លាប់រហូតមកដល់ពេលនេះនៅទីក្រុង ម៉េកា (Mecca)និង ទីក្រុង ម៉េឌីណា (Medina) ក្នុងអំឡុងពិធីបុណ្យ ហាជី ឆ្នាំនេះ ដោយពុំបាននិយាយថាពួកគេស្លាប់ដោយរបៀបណានោះទេ។ ពិធិ ដែលជាការជួបជុំខាងសាសនាមួយក្នុងចំណោមពិធីដ៏ធំបំផុតជាច្រើនមួយរបស់ពិភពលោក គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងប្រាំរបស់សាសនាឥស្លាម ហើយអ្នកកាន់សាសនាឥស្លាមទាំងអស់ដែលមានមធ្យោបាយត្រូវតែប្រារព្ធយ៉ាងហោចណាស់ឲ្យបានម្តងដែរ។សីតុណ្ហភាពបានកើនលើសពី៤៧ អង្សានៅក្នុងទីក្រុងម៉េកា ក្នុងអំឡុងពេលធម្មយាត្រាប្រចាំឆ្នាំដែលមានអ្នកកាន់សាសនាឥស្លាមប្រមាណ ១,៨ លាននាក់ចូលរួមក្នុងឆ្នាំនេះ។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ពុំបានផ្តល់ព័ត៌មានណាមួយ ស្តីពីអ្នកស្លាប់នោះទេ៕

មនុស្ស២នាក់ស្លាប់ និងជាច្រើននាក់រងរបួសក្នុងអំពើហិង្សាថ្ងៃទិវាគុណឪពុកនៅទូទាំងសហរដ្ឋអាមេរិក

2024/06/17 09:59:47 am        82
អ្នកឈរមើលយ៉ាងហោចណាស់ពីរនាក់ត្រូវបានបាញ់សម្លាប់នៅក្នុងពិធី Juneteenth ក្នុងរដ្ឋតិចសាស់កាលពីយប់ថ្ងៃសៅរ៍ ជាឧបទ្ទវហេតុមួយក្នុងចំណោមឧបទ្ទវហេតុជាច្រើននៃអំពើហិង្សាដោយកាំភ្លើងនៅទូទាំងសហរដ្ឋអាមេរិក ដែលបានរំខានដល់ការប្រារព្ធទិវាគុណឪពុកចុងសប្តាហ៍នេះ។នគរបាលបាននិយាយថា ការឈ្លោះគ្នារវាងមនុស្សពីរក្រុម បានផ្ទុះឡើងដោយការបាញ់ប្រហារនៅឯពិធីបុណ្យ Juneteenth រៀបចំដោយទីក្រុង Round Rock និងចូលរួមដោយគិតថ្លៃ ។ ព្រឹត្តិការណ៍នេះបានចាប់ផ្តើមនៅម៉ោង ៥ ល្ងាច ហើយការបាញ់ប្រហារបានផ្ទុះឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ ប្រហែលមួយម៉ោងមុនពេលពិធីត្រូវបានបញ្ចប់។ យោងតាមស្នងការនគរបាលក្រុង Round Rock លោក អាលែន ប៊ែងស៍ (Allen Banks) នគរបាលបានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់មិនជាប់ពាក់ព័ន្ធក្នុងជម្លោះនោះទេ ហើយអ្នកឈរមើលជាច្រើននាក់ផ្សេងទៀត ដែលពុំបញ្ចេញឈ្មោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរបួស។ នគរបាលពុំបានកំណត់អត្តសញ្ញាណជនសង្ស័យក្នុងការបាញ់ប្រហារនោះទេ ខណៈអ្នកពាក់ព័ន្ធបានរត់គេចខ្លួនពីកន្លែងកើតហេតុភ្លាមៗ។ ក្រុមអាជ្ញាធរបានស្នើដល់សាធារណជនទាំងឡាយណា ដែលមានវីដេអូនៃការបាញ់ប្រហារ ឬមានព័ត៌មានទាក់ទងហេតុការណ៍នោះផ្ដល់ឲ្យទៅនគរបាល។ មនុស្ស ៧ នាក់ត្រូវបានបាញ់បណ្ដាលឲ្យរងរបួសក្នុងការបាញ់ប្រហារ នៅក្នុងទីក្រុង ម៉េធូអ៊ីន (Methuen) រដ្ឋ Massachusetts កាលពីព្រឹកថ្ងៃអាទិត្យ។ មនុស្សទី៨ បានរងរបួសពេលរត់គេចខ្លួនពីការបាញ់ប្រហារ៕

មនុស្សយ៉ាងតិច ៦ នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួនក្នុងបំណាក់ដីនៅប្រទេសអេក្វាឌ័រ

2024/06/17 08:27:39 am        147
យោងតាមព័ត៌មានបឋមពីអាជ្ញាធរអេក្វាឌ័រកាលពីថ្ងៃអាទិត្យ (១៦ មិថុនា) បានឱ្យដឹងថា បំណាក់ដីនៅប្រទេសអេក្វាឌ័រ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់ និង ៣០ នាក់ទៀតបាត់ខ្លួន។ លេខាធិការដ្ឋានគ្រប់គ្រងហានិភ័យអេក្វាឌ័រ បាននិយាយនៅក្នុងរបាយការណ៍មួយថា បំណាក់ដី «ទ្រង់ទ្រាយធំ» បានកើតឡើងនៅកណ្តាលប្រទេសក្នុងទីក្រុង បានញូស ដឺអាក្វ័រ សាន់តា (Banos de Agua Santa)។ព្យុះភ្លៀងដ៏ខ្លាំងដែលបង្កឡើងដោយសម្ពាធទាបបានបោកបក់ពាសពេញផ្នែកខ្លះនៃភាគកណ្តាល និងភាគខាងត្បូងនៃទ្វីបអាមេរិកកាលពីថ្ងៃអាទិត្យ ដោយប្រទេសផ្សេងៗបានព្រមានអំពីការកើនឡើងហានិភ័យនៃបំណាក់ដី ការបាក់ធ្លាក់ថ្ម និងទឹកជំនន់។នៅក្នុងប្រទេសអែលសាល់វ៉ាឌ័រ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសនេះបានប្រកាសអាសន្នកម្រិតពណ៌ក្រហម ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសដ៏តូចមួយនេះ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសជិតខាងហ្កាតេម៉ាឡា ជាច្រើនបានបង្វែរជើងហោះហើរ នេះបើយោងតាមក្រសួងទំនាក់ទំនង ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានរបស់ហ្កាតេម៉ាឡា៕

កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនល្មើសម្នាក់ រឹបអូសថ្នាំញៀនជាង ៥គីឡូក្រាម

2024/06/16 08:25:40 am        185
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០២៖០៧នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) ដឹកនាំដោយលោក វរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីជួញដូរ-រក្សារទុក ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច តាមផ្លូវព្រះមុនីវង្ស (ជិតវិទ្យាស្ថានជាតិប៉ាស័រកម្ពុជា) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ប្រតិបត្តិការនេះ កម្លាំងជំនាញចាប់ខ្លួនជនល្មើស១នាក់ ឈ្មោះ ចាំង យ៉ាំងតង (TRANG VANG TOAN)ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម និងចាប់យកវត្ថុតាងរួមមានគ្រឿងញៀនប្រភេទ​​អុិចស្តាស៊ី (MDMA) ទម្ងន់ ៥៤២៧.៣២៦ ក្រាម (៥គីឡូ ៤២៧.០៧ក្រាម)។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះឡោមព័ទ្ធ ពាក់ព័ន្ធទីតាំងក្លឹប យីហោ ប៉ាវ លី ជី និងឃាត់ខ្លួនមនុស្សជិត ២០០នាក់

2024/06/15 08:35:38 am        286
​ភ្នំពេញ៖ កម្លាំងនគរបាល ជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក បានចុះឡោមព័ទ្ធ ពាក់ព័ន្ធទីតាំងក្លឹប យីហោ ប៉ាវ លី ជី និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៩៤នាក់ជាក់ស្ដែងនៅវេលាម៉ោង១២យប់រំលងអាធ្រាតកម្លាំងនគរបាលនៃ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ និងកម្លាំងតម្រួតបទបញ្ជា សហការជាកម្លាំងនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការចុះឡោមព័ន្ធទីតាំងក្លឹបមួយកន្លែងយីហោ ប៉ាវ លីជីង ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាយ់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញបានឲ្យដឹងថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ ទទួលបានសេចក្ដីរាយការ និងធ្វើការស៉ើបអង្កេត ច្បាស់លាស់ថាទីតាំងក្លឹប យីហោ ប៉ាវលីជីង នេះពិតជាលួចលាក់បម្រើសេវាផ្លូវភេទ ពិតប្រាកដ។ ដូច្នេះ ដោយសុំគោលការណ៍ដាក់កម្លាំងឡោមព័ន្ធ ចុះបង្ក្រាបជាក់ស្ដែងតែម្ដង។ ដោយបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន១៩៤នាក់ និងដកហូតវត្ថុតាងមួយចំនួនទៀតផងដែរ។ក្រោយប្រតិបត្តិការមនុស្សប្រុសស្រីទាំង១៩៤នាក់ ត្រូវបាននគរបាល បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

អាវុធហត្ថរាជធានីបញ្ជូនជនសង្ស័យ០៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

2024/06/14 07:31:15 pm        101
ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យប្រុសស្រី ០៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបាន ០២ករណីផ្សេងគ្នា។ករណីទី១៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់កាលពីថ្ងៃទី១០ និង ទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងបន្តឆែកឆេរបន្ទប់ជួល នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ចាប់យកវត្ថុតាង ក្រាមសថ្លា សរុប ចំនួន ១៥កញ្ចប់តូចធំ, ជញ្ជីងថ្លឹង ០១គ្រឿង, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។ ជនសង្ស័យទាំង ០២នាក់ ១-ឈ្មោះ ប៉ាក ស្រីម៉ៅ ហៅយួន ភេទស្រី អាយុ៣៤ឆ្នាំ, ២-ឈ្មោះ ថន សំណាង ហៅណាង ភេទប្រុស អាយុ២៤ឆ្នាំ។ ជនសង្ស័យទាំង០២នាក់ក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។ករណីទី២៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ខណ្ឌដង្កោបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។ វត្ថុតាងចាប់យក ក្រាមសថ្លាចំនួន ០៩កញ្ចប់, ជញ្ជីងថ្លឹង ០១គ្រឿង, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន, ដាវ កាំបិត ពូថៅ ចំនួន ០៤ដើម រួមនិងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។  ជនសង្ស័យទាំង ០៤នាក់ ១-ឈ្មោះ សាន ស្រីណែត ហៅណែត ភេទស្រី អាយុ២៥ឆ្នាំ, ២-ឈ្មោះ ធួក ប៊ុននាង ហៅនាង ភេទប្រុស អាយុ៤២ឆ្នាំ, ៣-ឈ្មោះ ង្វៀង សៀវម៉ី ហៅម៉ី ភេទស្រី អាយុ២៤ឆ្នាំ, ៤-ឈ្មោះ ហន គន្ធា ហៅធា ភេទស្រី អាយុ ៣២ឆ្នាំ ។ ជនសង្ស័យទាំង០៤នាក់ក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។ ចំពោះជនសង្ស័យប្រុសស្រីទាំង ០៦នាក់ និងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕ ដោយ ៖ តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM
មន្ត្រីសុខាភិបាល៖ ជំងឺគ្រុនឈាម នៅស្រីលង្កា ឈានដល់កម្រិតរាតត្បាត ខណៈការ​ឆ្លងលើស ៥០.០០០ករណី
06/27/2026 02:06 PM
សមាជិកសភាអ៊ីរ៉ង់៖ ការវាយប្រហាររបស់អាមេរិក អំឡុង​ការ​ចរចា នឹងនាំឱ្យមាន «ការថយក្រោយ​​ និងការសោកស្តាយ»
06/27/2026 02:06 PM