ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

នាំខ្លួនមន្ដ្រីយោធា៣នាក់ មកតុលាការ ទាក់ទិនករណីលាក់អាវុធជាច្រើនដើម នៅខេត្តបាត់ដំបង

2021/11/23 08:02:08 pm        405
ភ្នំពេញ ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនខ្លួនឧត្ដមសេនីយ៍យោធាម្នាក់ និងបក្ខពួក ២នាក់ មកដល់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ទាក់ទិន​នឹង​ការ​រកឃើញ ករណីលាក់អាវុធជាច្រើនដើម នៅខេត្តបាត់ដំបង។ការនាំខ្លួនមនុស្សទាំង៣នាក់នេះ គេឃើញមានវត្តមានឧត្តមសេនីយ៍យោធាម្នាក់ឈ្មោះ អ៊ួន ពិសិដ្ឋ និងបក្ខពួក២នាក់ទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បញ្ជូនតាមរថយន្តមកកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីតំណាងអយ្យការ និងចៅក្រមស៊ើបសួរបន្តនីតិវិធីសួរដេញដោល ដោយ​មិនទាន់​មាន​ការសម្រេចបែបណានៅឡើយទេ នៅវេលាថ្ងៃត្រង់នេះ។ការចាប់ខ្លួនមនុស្សជា បន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់នេះ បានធ្វើឡើង​កាល​ពី​ថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីកន្លែងផ្សេងៗគ្នា ​ដោយឧត្តមសេនីយ៍ត្រីយោធា​ឈ្មោះ អ៊ួន ពិសិដ្ឋ ភេទ ប្រុស ជាអនុប្រធានរោងជាងជួសជុលចម្រុះចំណុះអគ្គនាយក​ដ្ឋាន​បច្ចេកទេស​សម្ភារៈនៃក្រសួងការពារជាតិ ត្រូវបានចាប់ខ្លួន នៅមុខភោជនីយដ្ឋានស្យាមស៊ី ហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ ​សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ក្រោយមកសមត្ថកិច្ច ក៏បានបន្តឃាត់ខ្លួនមនុស្សចំនួន២នាក់ទៀត ដែលជាមន្ត្រីយោធានៅ​ខេត្តបាត់ដំបង មានព្រិន្ទបាលឯក វីវិន ហាយ ជាយោធាសឹករងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចាប់ខ្លួនកាលពីថ្ងៃទី ១៩ខែវិច្ឆិកានៅ ស្រុកកំរៀង ខេត្តបាត់ដំបង និងទី៣ វរៈសេនីយទោ ប៉ុល នី ភេទប្រុសមន្ត្រីយោធា នៅអង្គភាពសឹករងស្រុកកំរៀង ខេត្តបាត់ដំបង ចាប់ខ្លួនកាលពីថ្ងៃទី២០ ខែវិច្ឆិកា នៅស្រុកកំរៀង ខេត្តបាត់ដំបង ។សូមជម្រាបថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២១ អាវុធជាច្រើនដើម ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ជាបន្តបន្ទាប់ ដែលបានលាក់ទុកនៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមិនទាន់មានការអះអាងថា ជា​ការ​លាក់​ដើម្បី​ហេតុផល​អ្វី​ឱ្យប្រកដនៅឡើយទេ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ទូទាំង​ប្រទេស​មក​នៅ​ត្រឹម៣៩នាក់​នៅ​ថ្ងៃ​នេះ

2021/11/23 07:07:54 pm        365
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស៣៩នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ២នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩០៩​នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុបបាន​កើន​ឡើង​ដល់ ១១៩,៩៤៣​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៣២០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ជនជាតិចិន៣នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសបង្ខាំងជនជាតិថៃ ចំនួន៩៩នាក់ ជម្រិតទារប្រាក់

2021/11/22 10:47:42 pm        1060
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២១ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរលើសំណុំរឿងរបស់ជនត្រូវចោទដែលជាជនជាតិចិន៣នាក់ បន្ទាប់ពីកម្លាំង នគរបាលក្រសួងមហាផ្ទៃ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ « ពាក់ព័ន្ធការបង្ខាំងជនជាតិថៃចំនួន៩៩នាក់ ដើម្បីជម្រិតទារប្រាក់» បន្ទាប់ពីត្រូវបានមេខ្យល់បោកពួកគេមកធ្វើការឱ្យក្រុមហ៊ុនលក់ផលិតផលតាមអនឡាញ មួយស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។គួររំលឹកថា លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា បានបញ្ជាក់ថា ជនជាតិចិនចំនួន៣នាក់ នឹងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ បន្ទាប់ពីពួកគេត្រូវបាន សមត្ថកិច្ចរកឃើញពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសក្នុងចំណោមជនជាតិចិនចំនួន៧៧នាក់។លោកឧត្តមសេនីយ៍ បញ្ជាក់ទៀតថា កាលពីថ្ងៃទី១៨វិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ បានធ្វើប្រតិបត្តិការបង្ក្រាបក្រុមជនជាតិចិនមួយក្រុម នៅក្នុងផ្ទះមួយកន្លែង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរំដោះជនជាតិថៃបានសរុប៩៩នាក់ ប៉ុន្តែជនជាតិថៃទាំងនោះ សុទ្ធតែចូលមកប្រទេសកម្ពុជា ដើម្បីបំពេញការងារដោយខុសច្បាប់។ ហេតុដូច្នេះ សមត្ថកិច្ចជំនាញ បានចាប់ខ្លួនពួកគេប្រគល់ឲ្យផ្នែកអន្តោប្រវេសន៍កម្ពុជា។បច្ចុប្បន្នជនត្រូវចោទទាំង៣នាក់ កំពុងស្ថិតក្នុងដំណាក់​កាល​តំណាង​អយ្យការ​បើកការស៊ើប​សួរ​នៅ​ឡើយ​រងចាំការ​ចោទ​ប្រកាន់ ​នឹង​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​បន្តនីតិវិធី៕អត្ថបទ ៖ កុម្ភះ

ក្នុងខែតុលាសមត្ថកិច្ចថៃ ចាប់បញ្ជូនពលករខ្មែរជាង១ពាន់នាក់មកវិញ តាមច្រកខេត្តបាត់ដំបង

2021/11/22 08:38:38 pm        592
បាត់ដំបង ៖ រយៈពេលពេញមួយខែតុលាឆ្នាំ២០២១ ពលករខ្មែរជាង១ពាន់នាក់ ដែលបានលួចឆ្លងដែនខុស ច្បាប់ទៅដល់ទឹកដីថៃ ត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូនមកឲ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកព្រំដែនខេត្តបាត់ដំបង។ទោះបីជាអាជ្ញាធរ និងកងកម្លាំងការពារព្រំដែនចុះល្បាតទប់ស្កាត់ និងបង្រ្កាបទាំងយប់ទាំងថ្ងៃ ប៉ុន្តែ​សកម្មភាព​បណ្តាញមេខ្យល់នាំមនុស្សឆ្លងដែនចេញចូលខុសច្បាប់ និងប្រជាពលរដ្ឋលបលួច​ឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃ នៅតែបន្តកើតមានឡើងឥតឈប់ឈរ។យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង ​បានបញ្ជាក់ថា ក្នុងខែតុលា អាជ្ញាធរ និងកង កម្លាំងចម្រុះការពារព្រំដែន បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋ ដែលបម្រុងឆ្លងដែនខុសច្បាប់ចំនួន ១៦លើក ដែលមានមនុស្ស២៣៩នាក់ និងសមត្ថកិច្ចថៃ បានចាប់បញ្ជូនមកវិញចំនួន៥០លើក ចំនួនមនុស្ស១១៨២នាក់ ។ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចចម្រុះការពារព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ​បានធ្វើការ បង្រ្កាប​ករណីនាំចេញមនុស្សឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃ ចំនួន១៧ករណី ​ឃាត់ខ្លួន២៦នាក់ អប់រំពលករ ១២៨នាក់ ​និង​បានជួបប្រជុំជាមួយភាគីថៃ ​ដើម្បី​បង្កើនកិច្ចសហប្រតិបត្តិការល្អ និងផ្លាស់ប្តូរព័ត៌មាន ចំនួន៥លើក។ក្នុងខែតុលាកន្លងទៅនេះ ក៏មានអ្នកដំណើរឆ្លងកាត់ច្រកព្រំដែនអន្តរជាតិដូង ​ច្រកព្រំដែនអន្តរ ជាតិភ្នំដី ​និងច្រកទ្វារតំបន់ទាំងបី (មាន ច្រកអូរអន្លក់ (សួនស៊ុ) អូររំដួល​ និងច្រក៤០០) ទាំងចេញ និងចូលសរុបចំនួនជាង៦២០០នាក់។អាជ្ញាធរខេត្តបាត់ដំបង បានដាក់ទិសដៅបង្កើនសកម្មភាពល្បាតត្រួតពិនិត្យតាមបន្ទាត់ព្រំដែន ដោយរក្សាឲ្យខាងតែបាននូវបូរណភាពទឹកដី និងជំរុញសកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរ​មនុស្ស​ឲ្យខ្លាំងក្លាបន្ថែមទៀត ដោយយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពក្នុង​សកម្មភាព​ជួញដូរ ​ពលករឆ្លងដែន​ និងចំណាកស្រុកខុសច្បាប់។ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា កងកម្លាំងចម្រុះការពារព្រំ ដែន ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ​បានធ្វើការទំនាក់ទំនង ​និងសហការយ៉ាងជិតស្និទជាមួយភាគីថៃ ដើម្បីទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋខ្មែរលបលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយមិនស្របច្បាប់៕អត្ថបទ៖ នឿត សុភក្ត្រ

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ទូទាំង​ប្រទេស​មក​នៅ​ត្រឹម៣៧នាក់​នៅ​ថ្ងៃ​នេះ

2021/11/22 06:42:41 pm        295
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស៣៧នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៥នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ៣នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩០៥​នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុបបាន​កើន​ឡើង​ដល់ ១១៩,៩០៤​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប​រហូត​ដល់ ១១៦,២៨៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ទូទាំង​ប្រទេស​មក​នៅ​ត្រឹម៤១​នាក់​នៅ​ថ្ងៃ​នេះ

2021/11/21 06:52:05 pm        1033
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤១នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ៣នាក់ គឺ​មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩០០​នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុបបាន​កើន​ឡើង​ដល់ ១១៩,៨៦៧​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប​រហូត​ដល់ ១១៦,២៤៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

អាវុធហត្ថបន្ទាយមានជ័យ៣នាក់រងបួស ក្នុងករណីបង្ក្រាបជនទំនើងថៃនៅក្រុងប៉ោយប៉ែត និងឃាត់ខ្លួនជនបង្ក១៥នាក់

2021/11/21 11:12:48 am        14265
បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន៣នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារជនទំនើងជនជាតិថៃ បានធ្វើការបាញ់ប្រហារ ក្នុងហេតុការណ៍ជនជាតិថៃទាំងអស់នោះ ដែលបង្កការអុកឡុកនៅក្នុងក្រុងប៉ោយប៉ែត ។យោងតាមសមត្ថកិច្ចបន្ទាយមានជ័យ បានឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើង​នៅវេលាម៉ោង១១ និង៤៥នាទី យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ​ នៅហាងទូកុងទឺន័រ ទល់មុខកាស៊ីណូផារេមិក ទីតាំងរួមរបស់ក្រុមហ៊ុនកាស៊ីណូ Galaxy ប៉ោយប៉ែត ។ឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ករណី​ផ្ទុះ​អាវុធនៅប៉ោយប៉ែតនេះ​ គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ច ​ចំពោះជនជាតិថៃមួយក្រុម និង​ក្រុមកាងជនជាតិថៃ ដែលបង្កការអុកឡុក ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។លោកបន្តថា ក្រុមបង្ករទាំងនោះបានប្រើដបគប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំង​បាន​ប្រើ​អាវុធបាញ់មកលើសមត្ថកិច្ច ​បណ្តាលឲ្យ​កម្លាំងអាវុធហត្ថរងរបួស៣នាក់ ក្នុងនោះកម្លាំង​សមត្ថកិច្ច​យើង​ម្នាក់​ត្រូវគ្រាប់កាំភ្លើង ដែលជនបង្ក​បាញ់ធ្លាយថ្ពាល់​និងថ្គាមពីម្ខាងទៅម្ខាង ​រងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ​ដើម្បី​ទប់ទល់​ស្ថានការណ៍ ជា​លទ្ធផល​សមត្ថកិច្ចចាប់ខ្លួនក្រុមបង្ករទាំងនេះបាន ​១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួន​បក្ខពួក​ក្រុមបង្ក ​បញ្ហាបន្តបន្ទាប់ទៀត ។បើយោងតាមប្រភពនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា​ ហាងខាងលើមានម្ចាស់ជាស្ត្រី ជនជាតិថៃ ​ហើយមានបុរសម្នាក់ខ្មែរ​ តែងតែជួយមើលថែគ្នា ​ដោយបុរសជនជាតិខ្មែរនោះ បានប្រកែក​ជា​មួយជនជាតិថៃ​ ដែលចូលទៅផឹកស៊ីក្នុងហាងនេះ ​ក្រោយមកក៏ឮសម្លេងផ្ទុះអាវុធ​នៅទីនោះផ្នែកខាងលើ ​បង្កឲ្យមនុស្សរត់ប្រសាចផ្អើល​ចេញមកក្រោម ក៏មានរូបភាពប្រតាយប្រតប់​គ្នា ហើយភ្លាមនោះ​មានលេចមុខសមត្ថកិច្ចចុះមកបង្ក្រាប ៕

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ទូទាំង​ប្រទេស​មក​នៅ​ត្រឹម៤៥​នាក់​នៅ​ថ្ងៃ​នេះ

2021/11/19 06:54:16 pm        538
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤៥​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ អ្នកស្លាប់ទាំង៤នាក់នេះ គឺ​មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៨៩១​នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុបបាន​កើន​ឡើង​ដល់ ១១៩,៧៨៦​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប​រហូត​ដល់ ១១៦,១៧០​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ចៅក្រមសម្រេចឃុំខ្លួន ស្ត្រីជនជាតិថៃម្នាក់ដែលដឹកជញ្ជូនគ្រឿងញៀនជិត២គីឡូ​ចូលមកកម្ពុជា

2021/11/19 06:23:56 pm        770
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីជនជាតិថៃម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណី «ដឹកជញ្ជូនគ្រឿងញៀនជិត ២គីឡូក្រាម ឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា» ។គួរបញ្ជាក់ថា ស្ត្រីជនជាតិថៃរូបនេះ បានដឹកជញ្ជូនគ្រឿងញៀនជិត ២គីឡក្រាម ដោយឆ្លងកាត់ ៣ប្រទេស គឺចេញពីប្រទេសម៉ាលី ប្រទេសអេត្យូពី និងប្រទេសកូរ៉េខាងត្បូង រួចក៏ចូលមកប្រទេស កម្ពុជា ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន​នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ។គួររំលឹកថា កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ចូល​កម្ពុជានោះ ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ និង​រឹបអូស​គ្រឿងញៀនជិត ២ គីឡូក្រាម ​នៅ​អាកាស​យានដ្ឋាន​អន្តជាតិភ្នំពេញ ​កាលពីវេលាម៉ោង១ នឹង​៣០នាទីរំ​លងអាធ្រាត្រ​ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។លទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ SINEE SAISUWAN ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិ ថៃ កាន់លិខិត ឆ្លងដែន លេខAB3676188 ។ ក្នុងនោះ​សមត្តកិច្ចចាប់យកវត្ថុតាងរួមមាន សារធាតុញៀន​ប្រភេទ​កូកាអ៊ីន (COCAINE) ទម្ងន់សុទ្ធជិត២គីឡូ ដែលជានសង្ស័យបង្កប់លាក់នៅបាតវ៉ាលី ។ បច្ចុប្បន្នជនត្រូវចោទត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ជាបណ្តោះអាសន្ន ៕អត្ថបទ ៖ កុម្ភះ

គ្រោះថ្នាក់​ចរាចរណ៍​បណ្ដា​ល​ឲ្យ​រថយន្ត​ ១​គ្រឿង​ក្រឡាប់​ផ្ងារ​ជើង បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​

2021/11/18 05:11:13 pm        609
​ភ្នំពេញ​៖ រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ម៉ាក landcruise ក្រឡាប់​ផ្ងា​ជើង និង​មនុស្ស​ក្នុង​រថយន្ត​រងរបួស​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច ផ្លូវ​លេខ​១១៣ កែង​ផ្លូវ​លេខ​៦១៦ ក្នុង​តំបន់​បឹងកក់មូលដ្ឋាន​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត ម៉ាក landcruise ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2H -6579 ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន មកពី​ស្តុ​ប​ស្រែ​លាភ ក្នុងទិសដៅ​ពី​លិច​មក​កើត ខណៈ​មក​ចំណុចកើតហេតុ​បាន​បួង​ចង្កួត​ប​ត់​ឆ្វេង​ភា្ល​ម​នោះ​ក៏​មាន​រថយន្ត​មួយគ្រឿង​ទៀត សេរី​ទំនើប ម៉ាក Discovery ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BM-6633 ក្នុង​ល្បឿន​លឿន​ដូចគ្នា បាន​បុក បណ្ដាល​ឲ្យ​រថយន្ត​ម៉ាក landcruise ក្រឡាប់​ផ្ងា​ជើង​តែម្ដង និង​មនុស្ស​ក្នុង​រថយន្ត​រងរបួស​បញ្ជូនទៅ​ម​ន្ទូ​រ​ពេទ្យ​ភ្លាមៗ​។ ចំណែក​រថយន្ត​សេរី​ទំនើប​គ្រាន់តែ​ខូចខាត​ផ្នែក​ខាងមុខ​បន្តិច និង​បែក​ធុង​ទឹក​ប៉ុណ្ណោះ​។​​បច្ចុប្បន្ន​រថយន្ត រថយន្ត​សេរី​ទំនើប​បាន​បើកបរ​ចេញពី​កន្លែងកើតហេតុ ចំណែក​រថយន្ត​ម៉ាក់ landcruise​ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់​ទៅ​ជំនាញ​ស្ទួ​ច​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​តាម​នីតិវិធី​៕អត្ថបទ​៖ កុ​ម្ភះ​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
10/01/2026 08:10 PM
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
10/01/2026 07:10 PM
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
10/01/2026 07:10 PM
រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ
10/01/2026 07:10 PM
ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
10/01/2026 07:10 PM
លោក Trump ចាប់​ផ្ដើម​​យុទ្ធនាការឃោសនាបោះឆ្នោត ខណៈបក្សសាធារណរដ្ឋប្រឈម​ការប្រកួតប្រជែងតឹង​តែង​
10/01/2026 06:10 PM
ប្រធានាធិបតី​ឥណ្ឌូនេស៊ី តែងតាំងរដ្ឋមន្ត្រីការបរទេស និងឧស្សាហកម្មថ្មី ជា​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រីដ៏​ធំ
10/01/2026 06:10 PM
លីបង់ពឹងផ្អែកលើការបណ្តុះបណ្តាល AI ទ្រង់ទ្រាយធំ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
10/01/2026 06:10 PM
ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ៧នាក់ លើរថយន្តតូរីសនៅតំបន់ភាគខាងលិចប្រទេសស៊ីរី
10/01/2026 06:10 PM
សត្វដំរីព្រៃចំនួនពីរក្បាលត្រូវបានជួយសង្រ្គោះ ក្រោយធ្លាក់ចូលស្រះទឹកមួយកន្លែង ស្រុកអូររាំង ខេត្តមណ្ឌលគិរី
10/01/2026 06:10 PM