ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ចាប់ខ្លួនជនជាតិកាណាដា ១នាក់ ករណីរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន វត្ថុតាងគ្រឿងញៀនជាង១៦៧ គីឡូក្រាម

2021/11/15 10:28:05 am        1405
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវ ស៊ើបអង្កេត រយះពេលជាង ១០ថ្ងៃ បង្ក្រាបករណី រក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិកាណាដា ១នាក់ ចាប់យកវត្ថុតាង គ្រឿងញៀនសរុបជាង ១៦៧ គីឡូក្រាម ។សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់ដល់អ្នកសារព័ត៌មាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រយៈពេលជាង ១០ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចនៃមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ (ក១) ចូលរួមសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបឧក្រិដ្ឋជនរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន នៅ ៣គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ ។គោលដៅទី១៖ នៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។គោលដៅទី២៖ ចំណុចបន្ទប់លេខ ៤១២១ ខុនដូជិតកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។គោលដៅទី៣៖ នៅបន្ទប់ 13AD និង 13AE ខុនដូរ នៅផ្លូវលេខ៣០២ សង្កាត់បឹងកេងកង ។ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ៖ ១នាក់ : ឈ្មោះ FU YONG QING ភេទប្រុស សញ្ជាតិកាណាដា កើតថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៦៩ កាន់លិខិតឆ្លងដែនការណាដា លេខ: AC790143 ចាប់យកវត្ថុតាង ៖1/អ៊ិចស្តាស៊ីគ្រាប់ (MDMA) ពណ៌ផ្កាឈូក ៨៥,៩២២គ្រាប់ ស្មើទម្ងន់ 28,354.54g2/អ៊ិចស្តាស៊ីគ្រាប់ (MDMA) ពណ៌ប្រផេះ ១៥៤,៤៧៤គ្រាប់ ស្មើទម្ងន់ 60,244.99g3/អ៊ិចស្តាស៊ីម្សៅ (MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ 50,022.72g4/អ៊ិចស្តាស៊ីក្រាម (MDMA) ទម្ងន់ 24,700.81g5/នីមេតាហ្សេប៉ាម (Nimetazepam) ៩,៧៥០គ្រាប់ ស្មើទម្ងន់ 1,733.40g6/មេតំហ្វេតាមីន (ICE) ទម្ងន់ 98.97g7/កេតាមីន (Ketamine) 2,320g សរុបរួម ១៦៧ គ.ក្រ ៤៧៥.៤៣ក្រាម និង ចាប់យកសម្ភារៈ អាវុធខ្លី ១ដើម (គ្រាប់ ៦) ជញ្ជីង ១គ្រឿង រថយន្ត ១គ្រឿង និងមានសម្ភារៈមួយចំនួនទៀត ។ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ អត្ថបទ៖ តារាវុទ្ធីសូមចុច Join Channel Telegram BTV News ដើម្បីទទួលព័ត៌មានថ្មីៗ

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសឱ្យម្ចាស់យានយន្តរួសរាន់បង់ពន្ធឆ្នាំឱ្យទាន់ពេលវេលា

2021/11/13 09:20:45 pm        927
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានប្រកាសជាសាធារណៈឱ្យម្ចាស់យានយន្តគ្រប់ប្រភេទ រួសរាន់បង់ពន្ធប្រចាំឆ្នាំ២០២១ លើមធ្យោបាយយានយន្តរបស់ខ្លួន ឱ្យទាន់ពេលវេលាជៀសវាងការផាកពិន័យ ឬទោសទណ្ឌ ខណៈការបង់ពន្ធនេះ នឹងផុតកំណត់នៅថ្ងៃទី៣០វិច្ឆិកា ខាងមុខនេះហើយ។បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារថ្មីៗនេះ បានជូនដំណឹងឱ្យម្ចាស់​យានយន្ត​រួសរាន់ទៅបង់ពន្ធឱ្យទាន់ពេលវេលា។បើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារស្តីពីកិច្ចប្រជុំ បូក​សរុបលទ្ធផល​ប្រមូល​ចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល១០ខែឆ្នាំ២០២១ ព្រមទាំងទិសដៅ សម្រាប់​អនុវត្ត​បន្ត​របស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ចំពោះលទ្ធផលនៃការគ្រប់គ្រង​ប្រមូល​ចំណូលពន្ធ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គង់ វិបុល បានបង្ហាញថា ក្នុងខែតុលាឆ្នាំ ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ​ដែលអគ្គនាយកដ្ឋាន- ពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូលអនឡាញ​ របស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ​៨៤២,៦២ ប៊ីលានរៀល (ប្រមាណជា ២០៨,០៥ លានដុល្លារអាមេរិក) ស្មើនឹង ៩,២៨% នៃផែនការច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ២០២១។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែតុលា ឆ្នាំ២០២០ ឃើញថា​ កើនឡើងចំនួន ៥០,៧១ ប៊ីលានរៀល (ប្រមាណជា ១២,៥២ លានដុល្លារអាមេរិកស្មើនឹង ៦,៤០%។ សរុបរយៈពេល ១០ខែ ឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៩ ៣៧៧,៩៦ ប៊ីលានរៀល (ប្រមាណជា ២ ៣១៥,៥៥ លានដុលល្លារអាមេរិក) ស្មើនឹង ១០៣,២៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធ-អាករ​ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២០ ​ឃើញថា ថយចុះចំនួន ៤៩៩,៥១ប៊ីលានរៀល (ប្រមាណជា ១២៣,៣៤ លានដុល្លារអាមេរិក) ស្មើនឹង -៥,០៥%៕អត្ថបទ មុត សុទ្ធ 

បញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការករណីទំលាក់យោង

2021/11/13 07:22:41 pm        1189
ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ កសាងសំណុំរឿងបញ្ជូន ជនសង្ស័យ ៣នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីទំលាក់យោង ។លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងខណ្ឌកំបូលទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ករណី​ឆបោក (ប្រើល្បិចយកខ្សែកកាឡៃដូរយកខ្សែកពិត) ឬទំលាក់យោង កើតហេតុនៅ​ចំណុច​តាមផ្លូវបេតុង ​ភូមិត្រពាំងគល់ ​សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២១ ។ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌកំបូល​សហការ​ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកន្ទោក ចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ចំណែកម្នាក់ទៀតគេចខ្លួន ។ជនសង្ស័ទាំង៣នាក់ ដែលត្រូវឃាត់ខ្លួន ១.ឈ្មោះ យិន វ៉ាន់នី ហៅ តាខ្មៅ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ គោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ( គ្មានសារធាតុញៀន) ។ ២.ឈ្មោះ ជី ណាង ហៅម៉ែអាឈុន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ក្បាលដំរី២ សង្កាត់កាកាប១ ខណ្ឌពោធីសែនជ័យ ( គ្មានសារធាតុញៀន) ។៣.ឈ្មោះ សួន ស្រីមុំ ហៅ យាយស្វិត ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ដីថ្មី សង្កាត់គោកឃ្លាងខណ្ឌ សែនសុខ ( គ្មានសារធាតុញៀន) ។ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ តោ ភេទប្រុស អាយុប្រហែល ៤២ឆ្នាំ គេចខ្លួន ។ជនសង្ស័យទាំង៣ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងបញ្ជូន​ទៅតុលាការ ​នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕អត្ថបទ ៖ តារាវុទ្ធី

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៦០នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦៥នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/13 06:55:20 pm        356
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦០នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៦៥នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៥៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨៦១នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​ នាពេល​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៥ ៨៦២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៩ ៤៨១ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

សមត្ថកិច្ចរកឃើញកាំភ្លើងវែងប្រភេទAK ៤០ដើម និងប្រភេទM79 ចំនួន៣ដើម នៅស្រុកភ្នំព្រឹក

2021/11/13 06:37:27 pm        2730
បាត់ដំបង ៖ អភិបាលស្រុកភ្នំព្រឹក បានថ្លែងប្រាប់ទូរទស្សន៍BTVនៅមុននេះបន្តិចថា សមត្ថកិច្ចបានរកឃើញកាំភ្លើងវែងប្រភេទអាកាស្វ័យ AK ចំនួន៤០ដើម និងប្រភេទM79 ចំនួន៣ដើម នៅចំការមៀនមួយកន្លែងស្ថិតក្នុងភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។អភិបាលស្រុកភ្នំព្រឹក បានឲ្យដឹងបន្ថែមថា នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ ចំណុច​ចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក មានប្រជាពលរដ្ឋ​ប្រទះឃើញ កាំភ្លើងប្រភេទវែង​ និងបានរាយការណ៍ជូនសមត្ថកិច្ច ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានរុករកឃើញកាំភ្លើងវែងប្រភេទ អាកាស្វ័យ AK ចំនួន៤០ដើម បង់ចំនួន៤៧បង់ និងកាំភ្លើងM79 ចំនួន៣ដើម ។សមត្ថកិច្ចបានយកអាវុធទាំងអស់ ប្រគល់ជូនកងពលថ្មើជើងលេខ៥៣ និងការិយាល័យ​គ្រប់គ្រង​អាវុធគ្រឿងផ្ទុះ នៃស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីស៊ើបអង្កេតស្រាវជ្រាវបន្ត៕

ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែង នៅជ្រៃធំដោយភ្នាល់ប្រាក់រាប់ម៉ឺនដុល្លារបន្តលេងរាល់ថ្ងៃដោយមិនខ្លាចរំខានដល់អាជ្ញាធរ

2021/11/13 05:22:47 pm        340
 កណ្ដាល៖ ទីតាំងសង្វៀនជល់មាន់ និងល្បែងអាប៉ោងខុសច្បាប់មួយកន្លែង ដែលស្ថិតនៅ (ហ្គ្រេនដ្រាយហ្គនរីសត) ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយបានភ្លាល់ទឹកប្រាក់ម្តងៗរាប់ពាន់ រាប់ម៉ឺនដុល្លារក្នុងការជល់មាន់មួយគូ និងអាប៉ោងមួយក្តាបន្តលេងជារៀងរាល់ថ្ងៃ ដោយមិនខ្លាចរំខានដល់អាជ្ញាធរនោះឡើយ ខណៈការលេងនេះ មានការជួបជុំទ្រង់ទ្រាយធំស្រែកហោរកញ្ជ្រៀវដោយមិនខ្លាចអាជ្ញាធរ និងខ្លាចការឆ្លងរីករាលដាលនូវមេរោគកូវីដ-១៩នោះឡើយ។ ប្រជាពលរដ្ឋអះអាងថា បានទៅប្តឹងអាជ្ញាធរមូលដ្ឋានជាច្រើនលើកច្រើនសារ តែពុំទាន់មានវិធានការនៅឡើយរហូតដល់សព្វថ្ងៃនេះ។បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ និងរស់នៅតំបន់នោះបានឲ្យដឹងទៀតថា ពួកគាត់មានការភ័យខ្លាច ដោយមានរថយន្តទំនើបៗឆ្លងកាត់ជាច្រើនខុសប្រក្រតី ដោយពួកគាត់ព្រួយបារម្ភចំពោះកូនៗរបស់ពួកគាត់ដើរឆ្លងថ្នល់ ខណៈរថយន្តទាំងនោះបានបើកឆ្ពោះទៅកន្លែងតែមួយ ពោល គឺកន្លែង (ហ្គ្រេនដ្រាយហ្គនរីសត) ដែលគេដឹងថា លួចលែងល្បែងភ្នាល់មាន់ អាប៉ោង និងប៊ៀខុសច្បាប់ទ្រង់ទ្រាយធំ។មានការអះអាងថា មានអ្នកជាខ្នងបង្អែកនៅពីក្រោយ ទើបកន្លែងសង្វៀនជល់មាន់មួយកន្លែងនេះហ៊ានបើកដោយសេរី ដោយមិនខ្លាចទាំងឆ្លងមេរោគកូវីដ១៩ជាដើមនោះ។ទាក់ទងការផ្តល់ព័ត៌មានពីពលរដ្ឋតំបន់នេះ មិនអាចសុំការបំភ្លឺពីលោក ស៊ឹម ឃាង អធិការស្រុកកោះធំបានទេ ដោយទូរស័ព្ទហៅមិនចូល។ តែទោះជាយ៉ាងនេះក្តី បងប្អូនប្រជាពលរដ្ឋបានស្នើទៅអជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យករណីនេះ ព្រោះបើនៅតែបន្តសកម្មភាពប្រមូលផ្ដុំគ្នាលេងយ៉ាងគឃ្លើនទៀតនោះ ពួកគាត់ខ្លាចតែមានការឆ្លងរីករាលដាលមេរោគកូវីដ១៩ នៅតំបន់នេះ ហើយអាជ្ញាធរ ឬក្រសួងសុខាភិបាលធ្វើការបិទ វានឹងរំខានដល់ការរកស៊ី និងការរស់នៅរបស់ពួកគាត់ទៀត ជាពិសេសខ្លាចមានការបិទសាលាបន្តទៀតដែលធ្វើ ឲ្យកូនៗរបស់គាត់មិនបានចូលរៀនទៀតនោះ៕

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៦៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦៧នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/12 07:10:01 pm        320
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៦៧នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៥៥នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៨នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨៥៦នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​ នាពេល​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៥ ៧៩៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៩ ៤២១ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

សមត្ថកិច្ចចម្រុះ តាមប្រមាញ់អ្នកទោសគាស់ជញ្ជាំងគុករត់គេចខ្លួន បានម្នាក់ទៀតហើយ

2021/11/12 11:57:42 am        758
ស្ទឹងត្រែង​៖ ក្នុងសកម្មភាពចុះប្រតិបត្តិការទាំងយប់ទាំងថ្ងៃ របស់កម្លាំងសមត្ថកិច្ចចម្រុះ ក្នុងការស្វែងរកចាប់ខ្លួនអ្នកទោស ដែលបានលួចគាស់ជញ្ជាំងគុក និងទម្លុះរបងរត់គេចខ្លួនកាលវេលាម៉ោង៣និង២០នាទីទបភ្លឺថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមកនេះ ត្រូវបានក្របួចជាប់ជនជាតិឡាវម្នាក់ទៀតហើយ ។ លោកវរសេនិយទោ ជិប ហួរ នាយរងសេនាធិការ ប្រតិបត្តិការសិករងខេត្តស្ទឹងត្រែងបានឲ្យBTV ដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃ១២វិច្ឆិកានេះ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនក្រុមអ្នកទោសបានម្នាក់បន្ថែមទៀត ដែលមានឈ្មោះ ចាក់លី ចឺតាលី ជាជនជាតិឡាវ ដែលតុលាការបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទជួញដូរគ្រឿងញៀនឆ្លងដែន។លោកបន្តថា ករណីដែលឈានដល់ការចាប់ខ្លួនអ្នកទោសម្ចាក់ជាជនជាតិឡាវខាងលើបាននាពេលនេះ គឺមានការចូលរួមសហការពីប្រជាពលរដ្ឋ បានឃើញ និងឃាត់ខ្លួនហើយប្រគល់ជូនឲ្យសមត្ថកិច្ច ដែលអ្នកទោសរូបនេះ បានដើរក្នុងចំណុចកោះស្ងួយ ស្ថិតនៅក្នុងភូមិកោះស្រឡៅ ឃុំកោះស្នែងស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។អ្នកទោសជាប់ពន្ធនាគារមួយជីវិតរូបនេះបានសារភាពចំពោះមុខសមត្ចកិច្ចថា ខ្លួនជាអ្នករៀបចំគម្រោងការក្នុងសកម្មភាពគាស់ជញ្ជាំងគុករត់ចេញ ដោយមានការផ្ដល់សម្ភារៈ ពីមនុស្សស្រីម្នាក់ដែលចេញចូលធ្វើការងារក្នុងពន្ធធាគារនោះ ជាអ្នករៀបចំពីខាងក្រៅ។អ្នកទោសឈ្មោះ ចាក់លី ចឺតាលី បានឆ្លើយសារភាពបន្ដថា គម្រោងការគាស់គុកដើម្បីរត់ចេញនេះ មានរយៈពេល១ឆ្នាំហើយ ហើយសម្ភារៈសម្រាប់ធ្វើសកម្មភាពគាស់នេះ គឺត្រៀមរយៈពេលប្រមាណជា ៣ទៅ៤ខែមុននេះប៉ុណ្ណោះ ។ករណីអ្នកទោស៧នាក់ ដែលធ្វើសកម្មភាពគាស់ជញ្ជាំងបន្ទប់ឃុំឃាំង និងទម្លុះរបងគុករត់ចេញនាពេលកន្លងមក រហូតមកដល់ថ្ងៃទី១២វិច្ឆិកា២០២១នេះ កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តស្ទឹងត្រែងសហការជាមួយកម្លាំងនគបាលក្រសួងមហាផ្ទៃ បានធ្វើការចាប់ខ្លួនបានចំនួន ៤នាក់ហើយ ក្នុងនោះមានជនជាតិឡាវ ២នាក់ និងខ្មែរ២នាក់។ បច្ចុប្បន្នសមត្ថកិច្ចកំពង់បន្តស្វែងរកអ្នកទោសចំនួន ៣នាក់បន្ថែមទៀត ដែលកំពង់រត់គេច ហើយសមត្ថកិច្ចក៏បានកំណត់មុខសញ្ញា និងគោលដៅការលាក់ខ្លួនអ្នកទោសទាំង ៣នាក់នោះហើយ៕ អត្ថបទ​៖ មាស ផល្លា សូមចុច Join Channel Telegram BTV News ដើម្បីទទួលព័ត៌មានថ្មីៗ

មាន​ទីតាំង​សង្វៀន​ជល់​មាន់ និង​អាប៉ោង​ខុសច្បាប់​មួយកន្លែង​នៅ​ជ្រៃ​ធំ ​ដោយ​ភ្នាល់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​មិន​ខ្លាច​រអា​អាជ្ញាធរ និង​ឆ្លង​កូ​វីដ​-១៩

2021/11/12 09:45:04 am        750
​កណ្ដាល៖ ទីតាំង​សង្វៀន​ជល់​មាន់ និង​ល្បែង​អាប៉ោង​ខុសច្បាប់​មួយ​កន្លែង ដែល​ស្ថិតនៅ (​ហ្គ្រេ​ន​ដ្រា​យ​ហ្គ​ន​រី​សត​) ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ដោយ​បាន​ភ្នាល់​ទឹកប្រាក់​ម្តង​ៗ​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ​ក្នុង​ការ​ជល់​មាន់​មួយ​គូ និង​អាប៉ោង​មួយ​ក្តារ​ជា​រៀងរាល់ថ្ងៃ ខណៈ​ការ​លេង​នេះ​ មានការ​ជួបជុំ​ទ្រង់ទ្រាយ​ធំ​ស្រែក​ហោរ​កញ្ជ្រៀវ​ដោយ​មិន​ខ្លាច​អាជ្ញាធរ និង​ខ្លាច​ការ​ឆ្លង​រីក​រាលដាល​នូវ​មេរោគ​កូ​វីដ​-១៩​នោះ​ឡើយ​។ ប្រជាពលរដ្ឋ​អះអាងថា បាន​ទៅប្តឹង​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើនលើក​ច្រើនសារ តែ​ពុំទាន់​មាន​វិធានការ​នៅឡើយ​រហូតដល់​សព្វថ្ងៃ​នេះ​។​​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់ និង​រស់នៅ​តំបន់​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា ពួកគាត់​មានការ​ភ័យខ្លាច ដោយមាន​រថយន្ត​ទំនើប​ៗ​ឆ្លងកាត់​ជាច្រើន​ខុស​ប្រក្រតី ដោយ​ពួកគាត់​ព្រួយបារម្ភ​ចំពោះ​កូនៗ​របស់​ពួកគាត់​ដើរ​ឆ្លង​ថ្នល់ ខណៈ​រថយន្ត​ទាំងនោះ​បាន​បើក​ឆ្ពោះទៅ​កន្លែង​តែមួយ ពោល គឺ​កន្លែង​(​ហ្គ្រេ​ន​ដ្រា​យ​ហ្គ​ន​រី​សត​) ដែល​គេ​ដឹង​ថា លួច​លែង​ល្បែង​ភ្នាល់មាន់ អាប៉ោង និង​បៀរ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​។​​មានការ​អះអាង​ថា មាន​អ្នកជា​ខ្នងបង្អែក​នៅ​ពីក្រោយ ទើប​កន្លែង​សង្វៀន​ជល់​មាន់​មួយកន្លែង​នេះ​ហ៊ាន​បើក​ដោយ​សេរី ដោយ​មិន​ខ្លាច​ទាំង​ឆ្លង​មេរោគ​កូ​វីដ​-១៩​ជាដើម​នោះ​។​​ទាក់ទង​ការ​ផ្តល់​ព័ត៌មាន​ពី​ពលរដ្ឋ​តំបន់​នេះ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ស៊ឹម ឃាង អធិការ​ស្រុក​កោះធំ​បានទេ ដោយ​ទូរស័ព្ទ​ហៅ​មិន​ចូល​។តែ​ទោះជា​យ៉ាងនេះ​ក្តី បងប្អូន​ប្រជាពលរដ្ឋ​ បានស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​កណ្តាល ចុះ​ត្រួតពិនិត្យ​ករណី​នេះ ព្រោះ​បើ​នៅតែ​បន្តសកម្មភាព​ប្រមូលផ្ដុំ​គ្នា​លេង​យ៉ាង​គឃ្លើន​ទៀត​នោះ ពួកគាត់​ខ្លាច​តែមាន​ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ​-១៩​នៅ​តំបន់​នេះ ហើយ​អាជ្ញាធរ ឬ​ក្រសួងសុខាភិបាល​ធ្វើ​ការបិទវា​នឹង​រំខាន​ដល់​ការរកស៊ី និង​ការរស់នៅ​របស់​ពួកគាត់​ទៀត ជាពិសេស​ខ្លាច​មានការ​បិទ​សាលា​បន្តទៀត​ដែល​ធ្វើឲ្យ​កូនៗ​របស់គាត់​មិនបាន​ចូលរៀន​ទៀត​នោះ​៕​

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៦៧នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/11 07:08:04 pm        403
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៧១នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៥៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៨នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨៥០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​ នាពេល​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៥ ៧៣០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៩ ៣៥៨ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
10/01/2026 08:10 PM
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
10/01/2026 07:10 PM
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
10/01/2026 07:10 PM
រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ
10/01/2026 07:10 PM
ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
10/01/2026 07:10 PM
លោក Trump ចាប់​ផ្ដើម​​យុទ្ធនាការឃោសនាបោះឆ្នោត ខណៈបក្សសាធារណរដ្ឋប្រឈម​ការប្រកួតប្រជែងតឹង​តែង​
10/01/2026 06:10 PM
ប្រធានាធិបតី​ឥណ្ឌូនេស៊ី តែងតាំងរដ្ឋមន្ត្រីការបរទេស និងឧស្សាហកម្មថ្មី ជា​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រីដ៏​ធំ
10/01/2026 06:10 PM
លីបង់ពឹងផ្អែកលើការបណ្តុះបណ្តាល AI ទ្រង់ទ្រាយធំ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
10/01/2026 06:10 PM
ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ៧នាក់ លើរថយន្តតូរីសនៅតំបន់ភាគខាងលិចប្រទេសស៊ីរី
10/01/2026 06:10 PM
សត្វដំរីព្រៃចំនួនពីរក្បាលត្រូវបានជួយសង្រ្គោះ ក្រោយធ្លាក់ចូលស្រះទឹកមួយកន្លែង ស្រុកអូររាំង ខេត្តមណ្ឌលគិរី
10/01/2026 06:10 PM