៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

ខេត្ត​ស្វាយរៀង​រក​ឃើញ​មនុស្ស​​៤៣​នាក់​ទៀត​ឆ្លង​កូវីដ-១៩ សុទ្ធ​តែ​​ជា​កម្មករ​កម្មការិនី​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​

2021/05/31 09:09:52 am        181
ស្វាយរៀង៖ កម្មករ​កម្មការិនី​នៅ​តំបន់​សេដ្ឋកិច្ច​ក្រុង​បាវិត​រហូតដល់ ៤៣​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ស្វាយរៀង បាន​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​កម្មការិនី​ចំនួន ៣៨​នាក់ និង​កម្មករ​ចំនួន ៥​នាក់ ដែល​ពួក​ទាំង​អស់​គ្នា​សុទ្ធ​តែ​បម្រើការ​នៅ​រោងចក្រ​យូលី ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​​មួយ​នៃ​ក្រុង​បាវិត ជាប់​ព្រំដែន​កម្ពុជា-វៀតណាម។បើ​តាម​រដ្ឋបាល​ខេត្ត​ស្វាយរៀង កម្មករ​កម្មការិនី​ទាំង ៤៣​នាក់​ដែល​ទើប​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ-១៩​បាវិត។រដ្ឋបាល​ខេត្ត​មួយ​នេះ បញ្ជាក់​ថា អាជ្ញាធរ​កំពុង​ស្វែង​រក និង​ពិនិត្យ​សំណាក​លើ​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត ដើម្បី​រក​មេរោគ​កូវីដ-១៩ ​និង​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ដើម្បី​តាម​ដាន​សុខភាព។កម្មករ​កម្មការិនី​​ជាច្រើន​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​​ត្រូវ​បាន​រក​ឃើញ​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ចាប់​តាំង​ពី​សប្ដាហ៍​មុន​មក៕

ខេត្ត​បន្ទាយមានជ័យ​ រក​ឃើញ​ពលរដ្ឋ៣០​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ​ភាគច្រើន​ជា​ពលរដ្ឋ​នៅ​​ក្រុង​ប៉ោយប៉ែត

2021/05/31 03:18:31 pm        277
បន្ទាយមានជ័យ៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ពី​ការ​រក​ឃើញ​ប្រជា​ពលរដ្ឋ ៣០​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៨៩​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បញ្ជាក់​ថា​ ករណី​ឆ្លង​​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ពលករ​ខ្មែរ​ចំនួន ៧​នាក់ ​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​ហើយ​ក្រៅ​ពី​នេះ សុទ្ធ​តែ​ជា​កម្មករ ​បុគ្គលិក​សហគ្រាស អាជីវករ និង​កម្មករ​រើស​អេចាយ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត។រដ្ឋបាល​ខេត្ត​នេះ ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន​ ៨៩​នាក់​ទៀត ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ ​ឬ​មណ្ឌល​ព្យាបាល​ហើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ៕

ខេត្ត​កំពង់ចាម​រក​ឃើញ​ពលរដ្ឋ​៤២​នាក់​ទៀត​ឆ្លង​កូវីដ-១៩ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​កម្មករ​កម្មការិនី​រោងចក្រ​ដែល​ឆ្លង​មេរោគ​នេះ

2021/05/31 01:26:19 pm        114
កំពង់ចាម៖ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ប្រកាស​ថា ប្រជា​ពលរដ្ឋ ៤២​នាក់​ទៀត ត្រូវ​បានរក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​​សុទ្ធ​តែ​ករណី​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម​បញ្ជាក់​ថា​ ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បានរក​ឃើញ​លើ​ពលរដ្ឋ ២១​នាក់​នៅ​ស្រុក​ជើងព្រៃ បន្ទាប់​មក​ស្រុក​ព្រៃឈរ​រក​ឃើញ ១០​នាក់។នៅ​ឯ​ស្រុក​កំពង់សៀម រដ្ឋបាល​ខេត្ត​នេះ​បញ្ជាក់​ថា​ បាន​រក​ឃើញ​ពលរដ្ឋ ៤​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩​នេះ ​ហើយ​ស្រុក​បាធាយ​ក៏​បាន​រក​ឃើញ ២​នាក់​បន្ថែម​ទៀត​ផង​ដែរ ​ខណៈ​ស្រុក​កងមាស និង​ស្រុក​ស្រីសន្ធរ រក​ឃើញ​ករណី​ឆ្លង​ថ្មី ​១​នាក់​នៅ​ក្នុង​ស្រុក​នីមួយៗ។បើ​តាម​រដ្ឋបាល​ខេត្ត​កំពង់ចាម ​ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​លើ​​ស្ត្រី ៣០​នាក់ កុមារ ២​នាក់ និងបុរស ៩​នាក់។រដ្ឋបាល​ខេត្ត​នេះ​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ-១៩​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ចំណោម​មនុស្ស ៤ ១៥១​នាក់ ដែល​ត្រូវ​បាន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ករណី​ឆ្លង​មេរោគ​កូវីដ-១៩។​បើ​តាម​រដ្ឋ​បាល​ខេត្ត​នេះ ពលរដ្ឋ​ទាំង ៤២​នាក់​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​មេគង្គ​កំពង់ចាម ​និង​មណ្ឌល​ព្យាបាល​កម្រិត​ស្រាល​នៅ​ក្នុង​បរិវេណ​នៃ​វិទ្យាល័យ​ព្រះសីហនុ។រដ្ឋបាល​ខេត្ត​កំពង់ចាម​ បាន​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ២៧​នាក់​ទៀត​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ ឬ​មណ្ឌល​ព្យាបាល​ហើយ បន្ទាប់​ពី​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​។គិត​មក​ដល់​ថ្ងៃ​នេះ អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ២៥០​នាក់​ហើយ​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​នៅ​ក្នុង​ខេត្ត​មួយ​នេះ ខណៈ​អ្នក​ជំងឺ​ចំនួន ៦០១​នាក់​ទៀត ​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្តនៅ​ឡើយ៕

ចំនួន​អ្នក​ឆ្លង​កូវីដ-១៩​នៅ​កម្ពុជា​កើន​ឡើង​លើស​៣​ម៉ឺន​នាក់ហើយ ក្រោយ​រក​ឃើញ​​មនុស្ស​រាប់​រយ​នាក់ ​ឆ្លង​​រៀង​រាល់​ថ្ងៃ​ ៣​ខែ​ចុង​ក្រោយ

2021/05/31 11:56:47 am        70
ភ្នំពេញ៖ តួលេខ​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​កើន​ឡើង​លើស​ចំនួន ៣​ម៉ឺន​នាក់​ហើយ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ប្រទេស​នេះ ​បាន​រក​ឃើញ​មនុស្ស​រាប់​រយ​នាក់​ឆ្លង​មេរោគ​នេះ​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​រយៈ​ពេល​ជាង ៣​ខែ​ចុង​ក្រោយ​មក​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ក្រសួងសុខាភិបាល បាន​ឱ្យ​ដឹង​ថា មនុស្ស ៦៩០​នាក់​ទៀត ត្រូវ​បានរក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​កើន​ឡើង​ដល់ ៣០ ០៩៤​នាក់​មក​ដល់​ត្រឹម​ថ្ងៃ​នេះ។បើ​តាម​ក្រសួងសុខាភិបាល ករណី​ឆ្លង​ថ្មី​ដល់​ទៅ ​៦៣៥​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ​២០​កុម្ភៈ ហើយ​ករណី​ឆ្លង​ចំនួន ៥៥​នាក់​ទៀត​ គឺ​ជា​ក​រណី​នាំ​ចូល។ក្រសួង​សុខាភិបាល​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៥​នាក់​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ កើន​ឡើង​ដល់ ២១៤​នាក់​នៅ​ក្នុង​រយៈ​ពេល ៧០​ថ្ងៃ​ចុង​ក្រោយនេះ។ចំណែក​តួលេខ​អ្នក​ជា​សះ​ស្បើយ​វិញ ក្រសួង​សុខាភិបាល​​បាន​បញ្ជាក់ថា មាន​ចំនួន​សរុប​ដល់​ទៅ ២២ ៦៣៦នាក់​ហើយ​ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​អ្នក​ជា​សះស្បើយ​ថ្មី ​៤៤៨​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផងដែរ៕

ខេត្ត​បាត់ដំបង​រក​ឃើញ​មនុស្ស​១១​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ច្រើន​ជា​ពលករ​ទើប​វិល​ត្រឡប់​មក​ពី​ថៃ

2021/05/31 11:47:47 am        26
បាត់ដំបង៖ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ប្រកាស​​ពី​ការ​រក​ឃើញ​មនុស្ស ១១​នាក់​ទៀត​ឆ្លង​មេរោគ កូវីដ-១៩ ដែល​ភាគ​ច្រើន​ត្រូវ​បាន​រក​ឃើញ​លើ​ពលករ​ខ្មែរ​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន រដ្ឋបាល​ខេត្ត​បាត់ដំបង​បញ្ជាក់​ថា ករណី​ឆ្លង​​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ពលករ​ចំនួន ១១​នាក់ បន្ទាប់​ពី​ពួកគេ​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ហើយ ២​ករណី​​​ទៀត ត្រូវ​បាន​​រក​ឃើញ​លើ​ពលរដ្ឋ ២​នាក់​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​បន្ទាយមានជ័យ ដែល​​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។រដ្ឋបាល​ខេត្ត​នេះ ​ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៥​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។គិត​ត្រឹម​ថ្ងៃ​នេះ មនុស្ស ២២១​នាក់​ហើយ​ ត្រូវ​បាន​រក​ឃើញ​​ឆ្លង​​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ខេត្ត​បាត់ដំបង ក្នុង​នោះ​អ្នក​ជំងឺ ២​នាក់​បាន​ស្លាប់ ហើយ​អ្នក​ជំងឺ ៨៣​នាក់​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ខណៈ​អ្នក​ជំងឺ​ចំនួន ១៣៤​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​បន្ត​នៅ​ឡើយ៕

ជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលដល់មនុស្សជាច្រើននាក់​ នៅកាស៊ីណូតន់ហន់​ស្រុកកំពង់ត្រាច

2021/05/29 04:24:41 pm        1289
កំពត ៖ មនុស្ស៨នាក់ហើយត្រូវបានធ្វើតេស្តបឋមឃើញវិជ្ជមានកូវីដ-១៩ ហើយមនុស្ស​ជាង​១០០នាក់ផ្សេងទៀត កំពុងបន្តធ្វើតេស្ត ករណីនេះ មន្ត្រីជំនាញថា អាចមានអ្នកផ្ទុកច្រើននាក់​ទៀត ប៉ុន្តែលទ្ធផលនឹងដឹងច្បាស់ នៅពេលរសៀលថ្ងៃទី២៩ ខែឧសភានេះ។អាជ្ញាធរស្រុកកំពង់ត្រាច នៅថ្ងៃនេះ បានចុះទៅបិទខ្ទប់ បរិវេណកាស៊ីណូសុខ គឹមម៉េង នៅច្រកទ្វារទ្វេភាគីតន់ហន់ ស្ថិតក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកំពង់ត្រាច ដើម្បី​ឱ្យមន្ត្រីជំនាញធ្វើតេស្ត មនុស្សជាង១០០នាក់ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤ នាក់ កាលពីយប់ថ្ងៃទី២៨ ខែឧសភា កន្លងទៅ ។លោកវេជ្ជបណ្ឌិតពៅ សារី ប្រធានមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច បានប្រាប់ឱ្យដឹងថា កាល​ពីយប់ថ្ងៃទី២៨ ខែឧសភា ក្រុមគ្រូពេទ្យបានធ្វើតេស្តរកឃើញបុគ្គលិកកាស៊ីណូសុខ គឹមម៉េង ៤នាក់ មានវិជ្ជមានកូវីដ១៩។ ហើយនៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ នៅបន្តធ្វើតេស្តនៅឡើយ ហើយរហូតមកដល់ វេលាម៉ោង១០ព្រឹកនេះ ក្រុមគ្រូពេទ្យបានរកឃើញវិជ្ជមាន​បួននាក់​បន្ថែមទៀត។លោកវេជ្ជបណ្ឌិត បានព្យាករណ៍ថា អាចនឹងមានអ្នកវិជ្ជមានជាច្រើននាក់បន្ថែមទៀត តែពេលនេះ​ ក្រុមមន្ត្រីជំនាញ និងគ្រប់ផ្នែកពាក់ព័ន្ធកំពុងធ្វើការងារ​យ៉ាង​សស្រាក់សស្រាំបំផុត។ចំណែកលោកវេជ្ជបណ្ឌិត ហេង ចន្ថា ប្រធានកក្រុមការងារឆ្លើយតបបន្ទាន់កូវីដ-១៩ ខេត្ត បានប្រាប់ថា ក្រុមការងារជាច្រើនក្រុម កំពុងធ្វើសេត្តបន្ត ដូច្នេះលោកមិនទាន់អាចប្រាប់​ចំនួន​អ្នកវិជ្ជាមានកូកូវីដ-១៩ នៅកាស៊ីណូនេះ បាននៅឡើយទេ លទ្ធផលសរុបអាចចេញ​នៅ​ពេលរសៀល។ ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ទោះបីស្ថិតក្នុង​ដំណាក់កាល នៃវិបត្តិកូវីដ-១៩ ក្តី កាស៊ីណូសុខគឹមម៉េងនៅតែដំណើរការបើកលេងជាធម្មតា ដោយមិនមានការអាក់ខានឡើយ។ ហើយអ្នកលេងភាគច្រើនលើសលប់ជាជនជាតិខ្មែរ ត្បិតខាងភាគីវៀតណាមបានរឹតត្បិតមិនឱ្យពលរដ្ឋរបស់គេឆ្លងចូលមកកម្ពុជាឡើយ៕អត្ថបទ ៖ អាន សារីម

បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ​ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍​ នៅតាមបណ្តោយផ្លូវជាតិលេខ៣

2021/05/29 04:12:18 pm        32
ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើង ដោយរថយន្តកូរ៉េ ខណៈដែលកំពុងបើកបរ ស្រាប់តែដាច់កង់ខ្ទៀតមកត្រូវបុរសម្នាក់ កំពុងតែជិះ​ម៉ូតូ​បណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ និង ៣០នាទីព្រឹក​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ចំណុចទល់មុខសាលាពងទឹក ក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។សពជនរងគ្រោះមាន ឈ្មោះបូ ចាន់នី អាយុ ២៩ឆ្នាំ មានស្រុកកំណើត​នៅខេត្តកំពង់ឆ្នាំង មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ​ជនរងគ្រោះ​បានចេញពីបន្ទប់ជួលទៅកន្លែងធ្វើការ​ដោយធ្វើដំណើរ​ដោយ​ម៉ូតូហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1I-5087 ដែលធ្វើដំណើរ​ក្នុង​ទិសដៅ​ពីជើងទៅត្បូងស្រាប់តែមកដល់ចំណុចកើតហេតុ​មាន​រថយន្ត​កូរ៉េពណ៌ស មួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 2AS-03 46 ធ្វើ​ដំណើរ​បញ្ច្រាស​ទិសគ្នាស្រាប់តែរថយន្តបានដាច់កង់​ខាងក្រោយចំហៀងខាងឆ្វេង​​បណ្ដាលឱ្យខ្ទៀតត្រូវជនរងគ្រោះកំពុងតែជិះម៉ូតូបណ្ដាលឱ្យដួល​បោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្ដង។ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុ​នឹង​ទាក់ទងទៅ​សាច់ញាតិ​របស់ជនរងគ្រោះដើម្បីយកសពទៅធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែករថយន្ត និងម៉ូតូត្រូវបានកម្លាំង​ជំនាញចរាចរណ៍យក​ទៅ​រក្សាទុកដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕អត្ថបទ៖ កុម្ភះ

សមត្ថកិច្ច បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ជនសង្ស័យ៣នាក់ គ្រឿងញៀនជិត ១ គីឡូក្រាម

2021/05/29 12:32:14 pm        490
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅខេត្តកំពង់ស្ពឺ ចាប់ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ព្រមទាំង ចាប់យកវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ជិត ១ គីឡូក្រាម ។កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០ និង២៥នាទី កម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករង និងលោកវរ:សេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានកាសម្របសម្រួលពីលោក ខៃ សុភ័ស្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បើកការស្រាវជ្រាវ ស៊ើបអង្កេត ឈានទៅបង្រ្កាបជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅចំណុច ស្ថានីយ៍ប្រេង PTT បណ្តោយផ្លូវជាតិលេខ៤ ភូមិរលាំងសង្កែ ឃុំសុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពី ។ជនសង្ស័យទាំង ០៣នាក់ ដែលត្រូវសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បង្ក្រាប រួមមាន ១-ឈ្មោះ ភុំ បេន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ ភុំ សំបូរ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ។ ៣-ឈ្មោះ អាន ចិត្រា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ។ ចាប់យកវត្ថុតាង ម្សៅក្រាមពណ៌ស ប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន ១កញ្ចប់ធំ ស្មើទម្ងន់ ៩៨៨,២៧ក្រាម ។សមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីផ្តន្ទាទោសតាមនីតិវីធី ៕អត្ថបទ ៖ តារាវុទ្ធី

មន្ត្រី​សុខាភិបាល​ បន្ត​យក​សំណាក​កម្មករ​ជាង​២០០នា​ក់ ​នៅ​ស្រុក​សំរោង ​ទៅធ្វើ​តេស្តរកកូ​វីដ​-១៩

2021/05/28 02:21:33 pm        362
តាកែវ ៖ នៅក្នុង​ខេត្តតាកែវ មន្ត្រី​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា​នេះ ​បាន​បន្ត​ចុះ​យក​សំណាក​កម្មករ ជាង​២​០០​នាក់ ​នៅ​រោងចក្រ ពឺ​ហ្វិ​កវី​សិន​ ដែលមាន​ទីតាំង​នៅ​ក្នុង​ឃុំ​បឹង​ត្រាញ់​ខាងជើង ក្នុងស្រុក​សំរោង​ បន្ទាប់ពី​បាន​រកឃើញ​កម្មករ​ចំនួន​២​នាក់ ​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ ​បាន​ឲ្យ​ដឹងថា ​ក្នុងចំណោម កម្មករ​ជាង​២​ពាន់​នាក់ នៅក្នុង​រោងចក្រ ​ពឺ​ហ្វិ​កវី​សិន មន្ត្រី​ជំនាញ ​បានចាប់ផ្ដើម​ចុះទៅ​យក​សំណាក កម្មករ​ប្រមាណ​ជាង​២​០០នា​ក់ នៅ​ព្រឹក​នេះ​ ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ ​ក្រោយពី​បាន​រកឃើញ​កម្មករ ២​នាក់​ ឆ្លង​ជំងឺ​កូ​វីដ​-១៩ ។លោក បាន​បញ្ជាក់ថា ចំពោះ​កម្មករ​ដែល​យក​សំណាក​ហើយ​ ត្រូវបាន​ណែនាំ​ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យ បាន​ត្រឹមត្រូវ​នៅតាម​ផ្ទះ​ ហើយ​បើ​លទ្ធផល​វិជ្ជមាន ឬ​អវិជ្ជមាន​ មន្ត្រី​នឹង​ជូនដំណឹង​ទៅ​ពួកគេ​។​លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង ​បាន​ឲ្យ​ដឹង​ដែរ​ថា​ រោងចក្រ ​ដែលមាន​កម្មករ​កើត​ជំងឺ​កូ​វីដ ១៩ ត្រូវ​បាន​តម្រូវឱ្យ​ផ្អាក​ផលិត​កម្មករ​ រយៈពេល​២​ថ្ងៃ​សិន ​ព្រោះ​កម្មករ​ កំពុងតែ​ជ្រួលច្របល់ មិន​មាន អារម្មណ៍​ធ្វើការ​។​លោក​វេជ្ជបណ្ឌិត​ប្រធាន​មន្ទីរ​សុខាភិបាល ​ខេត្តតាកែវ ​បានឱ្យដឹងថា ​រហូតមកដល់​ពេលនេះ នៅ​ទូ ទាំង​ខេត្តតាកែវ ​មាន​កម្មករ​ចំនួន​ជាង​៣​០០​នាក់​ហើយ ​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ហើយ​អ្នកជំងឺ​ទាំង​អស់នេះ ​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ តាម​ស្រុក​នីមួយៗ ​ដោយឡែក​កម្មករ​។​​ក្នុង​ខេត្តតាកែវ​ រហូតមកដល់​ពេលនេះ ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ចំនួន​ជាង​៨​រយ​នាក់​ ក្នុងនោះ ជាសះស្បើយ ​ចំនួន​ជាង​២​០០នាក់ ​ស្លាប់​ចំនួន​៥​នាក់ ​ហើយ​អ្នកជំងឺ​ជាង​៥​០០​នាក់​ទៀត ​​កំពុងតែ​សម្រាក ព្យាបាល​នៅ​តាម​មន្ទីរពេទ្យបង្អែក​ក្រុង​ស្រុក​របស់​ខេត្ត​៕​អត្ថបទ​ ៖ គុជ វិភាគ 

កម្ពុជា​បន្ដរកឃើញអ្នកឆ្លងថ្មីចំនួន៥៩៩នាក់ទៀត ​ខណៈអ្នកជាសះស្បើយ​៥០២នាក់​

2021/05/28 05:24:56 am        179
ភ្នំពេញ៖ ក្រសួងសុខាភិបាល ​បានបន្ដរកឃើញមនុស្សដល់ទៅ៥៩៩នាក់ ​ទៀត​ឆ្លងមេរោគកូវីដ-១៩ ដែល​ភាគច្រើនសុទ្ធតែពាក់ព័ន្ធ​ នឹង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​ និង​ករណី​ឆ្លង​ថ្មី ​២៥នាក់ គឺ​ជាករណីនាំចូល។ក្នុងសេចក្ដីប្រកាសនៅថ្ងៃនេះ ​ក្រសួងសុខាភិបាល​ ​បានឱ្យដឹងទៀតថា អ្នកជំងឺកូវីដ-១៩ចំនួន​ ២នាក់ទៀត ​បាន​ស្លាប់បាត់បង់ជីវិត ​ដោយ​សារជំងឺនេះ ​ដែល​នាំ​ឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់ ១៩៦ ​នាក់​ហើយគិតត្រឹមថ្ងៃនេះ ។ក្រសួងសុខាភិបាល ​ក៏បានឱ្យដឹងផងដែរថា​ អ្នកជំងឺកូវីដ-១៩ ចំនួន២០ ៩០០នាក់ ត្រូវបានព្យាបាល​ជាសះស្បើយហើយ​ ក្នុង​នោះ ​មានទាំងអ្នកជាសះស្បើយថ្មី ​៥០២នាក់​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃនេះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM
វិទ្យាសា្ថនសុខាភិបាលហូឡង់បន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta
05/13/2026 07:05 PM
របាយការណ៍៖ ការជ្រើសរើសទាហានថ្មីរបស់បែលហ្ស៊ិក ឈានដល់កម្រិតខ្ពស់បំផុត ដោយមានទាហានថ្មីជិត ៣.០០០នាក់
05/13/2026 07:05 PM
UPDATE | សំឡេងកាំភ្លើងបាន​បន្លឺឡើង ខណៈភាពច្របូកច្របល់​កើតមាន​នៅព្រឹទ្ធសភាហ្វីលីពីន
05/13/2026 07:05 PM