ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ
តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
អាជ្ញាធររាជធានីភ្នំពេញបន្តរកឃើញបទល្មើស Online Scams ពីរទីតាំងបន្ថែមទៀត
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់

សន្តិសុខ និង សង្គម

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងលើសពី ៣៧.០០០ នាក់

2024/06/10 11:57:27 am        185
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅក្នុងតំបនហ៊ុមព័ទ្ធ បាននិយាយកាលពីថ្ងៃអាទិត្យ (០៩ មិថុនា) ថា ប្រជាជនប៉ាឡេស្ទីនសរុបចំនួន ៣៧.០៨៤ នាក់ត្រូវបានសម្លាប់ និងមនុស្ស ៨៤.៤៩៤ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុនមក។យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារជាច្រើនលើកលើជំរំជនភៀសខ្លួន នូសៃរ៉ាត់ (Nuseirat) ជំរំ ម៉ាហ្កាហ្ស៊ី (Maghazi) និងជំរំ ប៊ូរ៉េច (Bureij) រួមនិងតំបន់ ដឺ អាល់បាឡា (Deir al-Balah) នៅកណ្តាលហ្កាហ្សា និងតំបន់ ដារ៉ាច (Daraj) នៅភាគខាងជើងក្រុងហ្កាហ្សា នៅថ្ងៃដដែលនោះ ដោយបានសម្លាប់មនុស្សជាច្រើននាក់ និងបង្ករបួសរាប់សិបនាក់។ក្នុងអំឡុងពេលប្រតិបត្តិការរបស់ខ្លួនដើម្បីរំដោះចំណាប់ខ្មាំងបួននាក់ នៅក្នុងជំរំ នូសៃរ៉ាត់ មួយថ្ងៃមុននោះ កងទ័ពអ៊ីស្រាអែល បានសម្លាប់ចំណាប់ខ្មាំងបីនាក់ផ្សេងទៀត រួមទាំងពលរដ្ឋអាមេរិកម្នាក់ ដែលត្រូវបានឃុំខ្លួននៅទីនោះ។អ៊ីស្រាអែលបានអះអាងថា ការវាយឆ្មក់កាលពីថ្ងៃសៅរ៍ របស់ខ្លួនលើជំរំ នូសៃរ៉ាត់ បានសម្លាប់ជនជាតិប៉ាឡេស្ទីនមិនតិចជាង ១០០ នាក់ទេ ប៉ុន្តែក្រសួងសុខាភិបាលរបស់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យថា ជនជាតិប៉ាឡេស្ទីន ២៧៤ នាក់ត្រូវបានសម្លាប់ និង ៦៩៨ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងប្រតិបត្តិការនោះ៕

ស្ថានភាពចំហេះព្រៃនៅតំបន់ដីសើមត្រូពិចប្រេស៊ីល អាក្រក់បំផុតចាប់តាំងពីឆ្នាំ២០២០

2024/06/10 11:52:13 am        119
វីដេអូ និងរូបភាពយានដ្រូនបានបង្ហាញថា ចំហេះព្រៃដ៏ខ្លាំងក្លាបានបន្តបំផ្លិចបំផ្លាញតំបន់ ប៉ានតាណាល់ (Pantanal) ដែលជាតំបន់ដីសើមត្រូពិចដ៏ធំបំផុតរបស់ពិភពលោកនៅកណ្តាលភាគខាងលិចប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ (០៩ មិថុនា) ខណៈដែលភ្លើងបានឆេះរុលទៅមុខជាបណ្តើរៗឆ្ពោះទៅព្រំដែនប្រទេសបូលីវី។ចំហេះព្រៃ ដែលជាលទ្ធផលនៃភ្លៀងធ្លាក់តិចចាប់តាំងពីចុងឆ្នាំមុន ដែលបានរំខានដល់ការជន់លិចតាមរដូវ និងធ្វើឱ្យតំបន់នេះងាយរងគ្រោះដោយសារចំហេះ បានចាប់ផ្តើមកាលពីដើមខែមិថុនា ហើយបានហក់ឡើងជិតដប់ដងរហូតមកដល់ពេលនេះ ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២០ មក។ទិន្នន័យផ្កាយរណបពីវិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវអវកាស (INPE) របស់ប្រទេសប្រេស៊ីល បានបង្ហាញពីការកើនឡើង ៩៨០ ភាគរយនៃចំនួនចំហេះនៅក្នុងតំបន់ ប៉ានតាណាល់ រហូតដល់ថ្ងៃទី០៥ ខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ តួរលេខនេះបានបង្កើនការប្រកាសអាសន្ន នៅពេលដែលតំបន់នេះឈានចូលដល់រដូវគ្រោះថ្នាក់បំផុតសម្រាប់ចំហេះព្រៃ ដែលជាធម្មតាចាប់ផ្តើមនៅខែកក្កដា និងឡើងខ្ពស់ខ្លាំងនៅខែសីហា និងខែកញ្ញា។មូលនិធិសត្វព្រៃពិភពលោកប្រេស៊ីល បានសម្តែងការព្រួយបារម្ភថាចំហេះដែលកំពុងបន្ត អាចឆ្លុះបញ្ចាំងពីគ្រោះមហន្តរាយដូចគ្នានេះកាលឆ្នាំ២០២០ នៅពេលដែលចំនួន ១៦ ភាគរយនៃតំបន់នេះទាំងមូលត្រូវបានដុតខ្ទេចខ្ទី។ តំបន់ដីសើម ប៉ានតាណាល់ មានទំហំប្រហែល ១០ ដងនៃតំបន់ដីសើម អេវើគ្លេដស៍ (Everglades) រដ្ឋហ្វ្លរីដា (Florida) សហរដ្ឋអាមេរិក ហើយជាជម្រករបស់សត្វកម្រជាច្រើនប្រភេទ៕

ប្រទេសជាច្រើនអំពាវនាវឱ្យបញ្ចប់ការបង្ហូរឈាមនៅហ្កាហ្សា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់ប្រជាជនប៉ាឡេស្ទីន២៧៤នាក់

2024/06/10 09:09:33 am        270
ប្រទេស និងអង្គការអន្តរជាតិជាច្រើន បានថ្កោលទោស ការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានកាប់សម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៧៤ នាក់ អំឡុងប្រតិបត្តិការរំដោះចំណាប់ខ្មាំង អ៊ីស្រាអែល ៤ នាក់នៅក្នុងជំរំជនភៀសខ្លួន នូសេរ៉ាត់ (Nuseirat)នៅកណ្តាលដែនដីហ្កាហ្សា។ ក្រុមអាជ្ញាធរនៅតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃអាទិត្យបាននិយាយថាមនុស្សយ៉ាងហោចណាស់ ៦៩៨ នាក់ផ្សេងទៀតបានរងរបួសនៅក្នុង ការវាយប្រហារដ៏ព្រៃផ្សៃមិនធ្លាប់មាន ដែលខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈមន្ទីរពេទ្យតស៊ូទប់ទល់លំហូរអ្នករបួស ឬសាកសព។ដោយរាយការណ៍ពីខាងក្នុងមន្ទីរពេទ្យ អាល់ អាកសា ម៉ាធ័រស៍ (Al-Aqsa Martyrs) នៅកណ្តាលទីក្រុង ឌៀ អេល បាឡា(Deir el-Balah)ក្នុងដែនដីហ្កាហ្សា លោក ហ៊ីន ខូដារី (Hind Khoudary )អ្នកសារព័ត៌មានរបស់ទូរទស្សន៍ Al Jazeera កាលពីថ្ងៃអាទិត្យបាននិយាយថា ក្រុមអ្នកការពារស៊ីវិលនៅតែស្វែងរកពលរដ្ឋប៉ាឡេស្ទីនដែលបានស្លាប់ ឬរបួស ក្រោមគំនរបាក់បែក បន្ទាប់ពីការវាយប្រហារ លើជំរំ នូសេរ៉ាត់ ស្របពេលការវាយប្រហារតាមអាកាសកាន់តែច្រើន ដាក់គោលដៅទូទាំងតំបន់ឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ ។ ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីថ្ងៃទី៧ខែតុលា ការវាយលុកឥតឈប់ដោយយោធារបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៧.០៨៤ នាក់ និង ៨៤.៤៩៤ នាក់ផ្សេងទៀតរបួស៕

ឃាត់ខ្លួនជនល្មើសជនជាតិវៀតណាម ៨នាក់គ្រឿងញៀនជាង១០គីឡូក្រាម និងសារធាតុគីមីផ្សំជាង ៣០គីឡូក្រាម

2024/06/09 04:35:52 pm        316
ភ្នំពេញ៖ ជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី បានចុះស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ៤គោលដៅ ។សមត្ថកិច្ចប្រាប់ឲ្យដឹងថា គោលដៅទី១ នៅចំណុចតាមបណ្តោយផ្លូវលេខ៤៣២ ក្បែរផ្សារទួលទំពូង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ, គោលដៅទី២ ​នៅចំណុចតាមបណ្តោយផ្លូវលេខ១៨២ ក្បែរស្តុបផ្សារដេប៉ូ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ, គោលដៅទី៣ នៅលេខបន្ទប់ B១៥ ជាន់ទី១៥ ក្នុងលំនៅដ្ឋានបុរីកីទ្បាអិល ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងគោលដៅទី៤ នៅចំណុចមុខបន្ទប់លេងB១៥ ជាន់ទី១៥ ក្នុងលំនៅដ្ឋានបុរីកីទ្បាអិល ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ០៨នាក់ (ស្រី២នាក់) ជាជនជាតិវៀតណាម ទី១៖ ឈ្មោះ ជឿង ថាន់មី (TRUONG THANH MY) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ទី២៖ ឈ្មោះ ង្វៀង ឌិនថឹង (NGUYEN DING THUAN) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ទី៣៖ ឈ្មោះ ហ្វាន ទៀងថាន់ (PHAN TIEN THANH) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាមទី៤៖ ឈ្មោះ ប៊ូយ ញឹកហ័ង (BUI NHAT HOANG) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ទី៥៖ ឈ្មោះ ង្វៀង វឹងហាយ (NGUYEN VOENG HAY) ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិវៀតណាម ទី៦៖ ឈ្មោះ ង្វៀង វឹងវ៉ាង (NGUYEN VOENG VANG) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាមទី៧៖ ឈ្មោះ ដូ ធីមីហាន់ (DO THI MY HANH) ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាមទី៨៖ ឈ្មោះ ហូ ធីញ៉ឺវិន (HO THI NHU QUYNH) ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម។វត្ថុតាងចាប់យគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (MDMA) ទម្ងន់ ៨៩៩,៣៩ក្រាម, គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១៤,១២ក្រាម, គ្រឿងញៀន ប្រភេទ កេតាមីន (KETAMINE) ទម្ងន់ជាង ៩៩០៤ក្រាម, សារធាតុគីមីផ្សំ ទម្ងន់សរុប ៣០៧៤៩ក្រាម ៣០គីឡូ៧៤៩ក្រាម ។ គ្រឿងញៀនសរុបទម្ងន់ ១០៨១៧,៥១ក្រាម (១០គីឡូ ៨១៧,៥១ក្រាម)។ជនល្មើស និងវត្ថុតាទាំងអស់ ត្រូវបានជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

ក្រុមវេជ្ជបណ្ឌិតកូរ៉េខាងត្បូងគ្រោងធ្វើកូដកម្មនៅថ្ងៃទី ១៨ ខែមិថុនា ដើម្បីតវ៉ាប្រឆាំងកំណែទម្រង់

2024/06/09 04:26:04 pm        326
ក្រុមគ្រូពេទ្យសំខាន់ៗរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអាទិត្យ ទី ៩ ខែមិថុនា ថាខ្លួននឹងធ្វើកូដកម្មនៅថ្ងៃទី ១៨ ខែមិថុនា ប្រឆាំងនឹងផែនការកំណែទម្រង់ការថែទាំសុខភាពរបស់រដ្ឋាភិបាលជាការផ្គើនការព្រមានរបស់នាយករដ្ឋមន្ត្រី ដែលថាសកម្មភាពបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់នៃសហគមន៍វេជ្ជសាស្ត្រ។ សមាគមវេជ្ជសាស្ត្រកូរ៉េ ដែលខ្លួននិយាយថាតំណាងឱ្យវេជ្ជបណ្ឌិតប្រមាណ១៤០.០០០នាក់ របស់ប្រទេសនេះ បាននិយាយថា ៧៤ ភាគរយនៃសមាជិក ដែលបានចូលរួមក្នុងការបោះឆ្នោត បានអនុម័ត សកម្មភាពរួម។ ប្រធានសមាគមលោក លីម យ៉ុន តេក (Lim Hyun-taek) បាននិយាយថា ផែនការរបស់រដ្ឋាភិបាលនឹងបំផ្លាញប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេស ហើយពុំបានធ្វើអ្វីដើម្បីផ្លាស់ប្តូរបញ្ហារ៉ាំរ៉ៃរបស់វេជ្ជបណ្ឌិត ដែលធ្វើការក្នុងវិន័យសំខាន់ៗ និងសំណងមិនគ្រប់គ្រាន់។លោក Lim បានប្រាប់កិច្ចប្រជុំមួយដែលមានការចូលរួមដោយតំណាងក្រុមវេជ្ជសាស្ត្រជាច្រើនថា ដោយមានការគាំទ្រពីតំណាងទូទាំងប្រទេស សមាគមវេជ្ជសាស្ត្រកូរ៉េ (KMA) នឹងឈរនៅជួរមុខនៃការតតាំងដើម្បីសង្គ្រោះប្រព័ន្ធវេជ្ជសាស្ត្រ។ លោក Lim បាននិយាយថាសមាជិក នឹងឈប់ធ្វើការនៅថ្ងៃទី១៨ខែមិថុនា ហើយមានផែនការសម្រាប់បាតុកម្មដ៏ធំ។ វេជ្ជបណ្ឌិតកូរ៉េខាងត្បូងជំទាស់នឹងផែនការបង្កើនចំនួននិស្សិតពេទ្យថ្មីចូលរៀនសាលាពេទ្យចំនួន ២.០០០នាក់បន្ថែមទៀត ដែលជាចំណុចស្នូលនៃកំណែទម្រង់ការថែទាំសុខភាពរបស់រដ្ឋាភិបាល៕

សាកសពជនអន្តោប្រវេសន៍ត្រូវបាននាំមកទៅដល់ទីក្រុងឡាំផេឌូសា របស់អ៊ីតាលី ខណៈអ្នកស្លាប់កើនឡើង

2024/06/09 04:18:30 pm        321
សាកសពមួយផ្សេងទៀតត្រូវគេរកឃើញនៅក្បែរច្រាំងសមុទ្រលីប៊ី នៅចុងសប្ដាហ៍នេះ មួយថ្ងៃបន្ទាប់ពីនាវាសង្រ្គោះរបស់ក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) ស្រង់បានសាកសពជនអន្តោប្រវេសន៍១១នាក់ ក្នុងទីតាំងតែមួយ នៃសមុទ្រម៉េឌីទែរ៉ាណេ និងបាននិយាយថាខ្លួនបានសង្គ្រោះមនុស្សជាង១៦០នាក់ពីទូកផ្សេងៗ។ សាកសពជនអន្តោប្រវេសន៍ ១១ នាក់ ត្រូវបាននាំ ដោយអង្គភាពល្បាតឆ្នេរអ៊ីតាលី ទៅកាន់កោះឡាំផេឌូសា (Lampedusa) កាលពីរសៀលថ្ងៃសៅរ៍។អង្គការសហប្រជាជាតិ បានចុះឈ្មោះ ចំនួនជនអន្តោប្រវេសន៍ស្លាប់ និងបាត់ខ្លួននៅកណ្ដាលសមុទ្រម៉េឌីទែរ៉ាណេ ជាង២០.០០០នាក់ ចាប់តាំងពីឆ្នាំ២០១៤ ដែលក្លាយជាការធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោក។ អ៊ីតាលី បានជំរុញដល់ប្រទេសទុយនីស៊ី និងលីប៊ី ឲ្យបញ្ឈប់ការបើកដៃឲ្យជនអន្តោប្រវេសន៍ប្រថុយជីវិតធ្វើដំណើរតាមសមុទ្រ ។ ប្រទេសនេះក៏ព្យាយាមដាក់កម្រិតលើកិច្ចសហប្រតិបត្តិការជួយសង្គ្រោះដោយនាវាផងដែរ ដោយនិយាយថា ប្រទេសទាំងនោះ ជំរុញមនុស្សឆ្លងសមុទ្រទៅកាន់ទឹកដីអឺរ៉ុប ដែលពេលខ្លះក្រុមសប្បុរសធម៌បានច្រានចោល៕

ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន តវ៉ានៅខាងក្រៅសេតវិមានទាមទារឲ្យបញ្ចប់សង្រ្គាមនៅហ្កាហ្សា

2024/06/09 02:35:09 pm        191
បាតុកររាប់ពាន់នាក់ ប្រឆាំងសង្គ្រាមនៅតំបន់ហ្កាហ្សា រៀបចំការប្រមូលផ្តុំគ្នា មានឈ្មោះថា "បន្ទាត់ក្រហម" នៅជិតសេតវិមានកាលពីថ្ងៃសៅរ៍ ៨ មិថុនា ដោយបញ្ចេញកំហឹងចំពោះអ្វីដែលពួកគេបាននិយាយថាគឺ ជាការអត់ឱនរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ចំពោះយុទ្ធនាការយោធាបង្ហូរឈាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស។ ដោយស្រែកថា "ពីឌីស៊ីទៅប៉ាឡេស្ទីន"From DC to Palestine, យើងជាបន្ទាត់ក្រហម" ក្រុមបាតុករបានកាន់បដាដ៏វែងមួយតំណាងឲ្យឈ្មោះជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ខណៈការប្រយុទ្ធគ្នាបានឈានចូលដល់ខែទី៨ហើយ។ លោក Biden បានប្រឈមនឹងការរិះគន់ចំពោះតួនាទីតុល្យភាពលើសកម្មភាពរបស់សម្ព័ន្ធមិត្តសំខាន់របស់អ៊ីស្រាអែលក្នុងជម្លោះនេះ។សេតវិមានបាននិយាយកាលពីខែឧសភាថា ការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលទៅលើទីក្រុង រ៉ាហ្វា ពុំបានឆ្លង "បន្ទាត់ក្រហម" ទេ ដែលលោក Biden ទំនងជាបានកំណត់កាលពីពីរខែមុន នៅពេលត្រូវបានសួរអំពីការលុកលុយដ៏មហន្តរាយលើទីក្រុងភាគខាងត្បូងមួយនេះរបស់ដែនដីហ្កាហ្សា។ អ្នកតវ៉ាវ័យ២៥ ឆ្នាំឈ្មោះ ហ្សេដ ហាដាវី ( Zaid Mahdawi) មកពីរដ្ឋវើជីនៀ (Virginia) ដែលមានឪពុកម្តាយជាជនជាតិប៉ាឡេស្ទីនបាននិយាយថា ខ្ញុំលែងជឿពាក្យដែល លោក Joe Biden និយាយទៀតហើយ៕

អ៊ីស្រាអែល ជួយសង្គ្រោះចំណាប់ខ្មាំងបួននាក់ ក្នុងការវាយឆ្មក់ដែលក្រុមហាម៉ាសអះអាងថា បានសម្លាប់មនុស្ស២១០នាក់

2024/06/09 01:14:11 pm        193
កងកម្លាំងអ៊ីស្រាអែលបានជួយសង្គ្រោះចំណាប់ខ្មាំងបួននាក់ដែលក្រុមហាម៉ាសបានឃុំខ្លួន ចាប់តាំងពីខែតុលា ក្នុងការវាយឆ្មក់នៅតំបន់ហ្កាហ្សាកាលពីថ្ងៃសៅរ៍ ៨ មិថុនា ដែលក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថាបានសម្លាប់មនុស្សជាង ២០០នាក់ មួយក្នុងចំណោមការវាយលុករបស់អ៊ីស្រាអែលដ៏បង្ហូរឈាមបំផុត នៃសង្គ្រាមរយៈពេល៨ខែ។ ប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំង និងការវាយលុកតាមអាកាសដ៏ខ្លាំងក្លាមួយបានកើតឡើងនៅ ទីក្រុង នូសេរ៉ាត់ (al-Nuseirat)កណ្ដាលដែនដី ហ្កាហ្សា ជាតំបន់តែងមានការប្រយុទ្ធគ្នាជាញឹកញាប់នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស គ្រប់គ្រងដែនដីប៉ាឡេស្ទីន។ អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការនេះបានធ្វើឡើងនៅចំកណ្ដាលនៃតំបន់ លំនៅដ្ឋានមួយក្នុងទីក្រុង នូសេរ៉ាត់ ជាទីដែលក្រុមហាម៉ាស បានឃុំឃាំងចំណាប់ខ្មាំងនៅក្នុង អឹផាតមិនពីរដាច់ដោយឡែកពីគ្នា។ អ្នកនាំពាក្យ យោធាអ៊ីស្រាអែល លោក ឧត្តមនាវីទោ Daniel Hagari បាននិយាយថា កងកម្លាំងរបស់អ៊ីស្រាអែល បានទទួលរងនូវការបាញ់ប្រហារយ៉ាងខ្លាំងក្លា ក្នុងអំឡុងពេលវាយប្រហារ ហើយបានឆ្លើយតបដោយការបាញ់ពីលើអាកាស និងពីផ្លូវ។ លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយជាមួយអ្នកសារព័ត៌មានថា យើងដឹងពីជនជាតិប៉ាឡេស្ទីនស្លាប់ និងរបួសតិចជាង ១០០ នាក់ ។ លោកពុំបានដឹងថា តើមានភេរវករប៉ុន្មាននាក់ទេ។ សេចក្តីថ្លែងការណ៍របស់នគរបាលបាននិយាយថា មេបញ្ជាការកងកម្លាំងពិសេសអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការនោះ៕

ជនសង្ស័យត្រូវចាប់ខ្លួនបាន បន្ទាប់ពីបានវាយប្រហារលើនាយករដ្ឋមន្រ្ដីដាណឺម៉ាក ក្នុងក្រុងកូប៉េនហាក

2024/06/09 12:45:08 pm        154
ការិយាល័យរបស់លោកស្រី បាននិយាយានៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃសុក្រទី ៧មិថុនាថា នាយករដ្ឋមន្រ្ដីដាណឺម៉ាក លោកស្រី ម៉េតេ ហ្រ្វេដេរីកសិន (Mette Frederiksen) បានរងរបួសស្រាលត្រង់កញ្ចឹងក បន្ទាប់ពីលោកស្រី ត្រូវបានគេវាយប្រហារនៅទីក្រុងកូប៉េនហាក ភាគកណ្តាល កាលពីថ្ងៃសុក្រកន្លងទៅ។ការិយាល័យរបស់លោកស្រី បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកស្រី ហ្វេដេរីកសិន (Frederiksen) មានសុវត្ថិភាព និងស្ងប់ស្ងៀម ប៉ុន្ដែបានតក់ស្លត់ បន្ទាប់ពីហេតុការណ៍នេះមក និងបានបានទៅដល់មន្ទីរពេទ្យ ដោយមានការប្រុងប្រយ័ត្នជាមុន។កម្មវិធីផ្លូវការទាំងអស់របស់នាយករដ្ឋមន្រ្ដី កាលពីថ្ងៃសៅរ៍ ត្រូវបានលុបចោល។សមត្ថកិច្ចដាណឺម៉ាក បាននិយាយថា បុរសម្នាក់អាយុ៣៩ឆ្នាំ នឹងត្រូវបង្ហាញមុខ នៅចំពោះមុខតុលាការដើម្បីសាកសួរជំហានបឋមដែលទាក់ទងនឹងការវាយប្រហារលើនាយករដ្ឋមន្រ្ដី។ទាំងសមត្ថកិច្ច ទាំងការិយាល័យរបស់នាយករដ្ឋមន្រ្ដី មិនបានធ្វើអត្ថាធិប្បាយអំពី សកម្មភាពដែលជំរុញឱ្យបុរសនោះប្រព្រឹត្តសកម្មភាពឬ ថាតើបុរសនោះ បានប្រើប្រាស់អាវុធដែរឬយ៉ាងណានោះទេ ។ការវាយប្រហារនេះ បានកើតឡើងពីរថ្ងៃ មុនពេលដែលជនជាតិដាណឺម៉ាក ចេញទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតសហភាពអឺរ៉ុប៕អត្ថបទ មករា 

នគរបាលខេត្តឧត្តរមានជ័យ បន្តប្រតិបត្តិការឃាត់ខ្លួនក្រុមក្មេងទំនើងប្រដាប់ដោយកាំបិតខ្វែវ និងកាំបិតប៉័ងតោចំនួន៥នាក់

2024/06/09 11:28:36 am        119
ឧត្តរមានជ័យ៖ ដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃ​ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាល​ក្រុងសំរោង ​បានដឹកនាំកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាលអូរស្មាច់ ​សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះធ្វើការ​ស្រាវជ្រាវកំណត់បានមុខសញ្ញាឈានដល់ការចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន ០៥នាក់ និង​ដកហូតបានវត្ថុតាង ​មានកាំបិតខ្វែវ០២ និងកាំបិតប៉័ងតោ០១ ​ដែល​បាន​ធ្វើសកម្មភាព។ក្មេងទំនើងទាំង០៥នាក់ មានឈ្មោ១-ឈ្មោះ ណុង ណយ ហៅ ថា មករា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។ ២-ឈ្មោះ បូ ម៉ិញទី ហៅ ផាត់ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង។ ៣-ឈ្មោះ ចាន់ ចំរើន ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។ ៤-ឈ្មោះ ម៉ិច សុភី ហៅ ភ្លោះ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិរួចចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង។ ៥-ឈ្មោះ វ៉ាង ស៊ីហៃ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង។សូមបញ្ជាក់ថា ​នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះវេលាម៉ោងប្រហែល ​០២:០០នាទី នៅចំណុចផ្លូវលេខ២ ស្ថិតក្នុងភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយក្រុមក្មេងទំនើងខាងលើ ដែលប្រដាប់ដោយកាំបិតខ្វែវ​ និងកាំបិតប៉័ងតោ បាននាំគ្នាធ្វើសកម្មភាពព្រួតកាប់ទៅ​លើជន​រងគ្រោះឈ្មោះ ធី ហុងដា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង មុខរបរ ជាកម្មករ ជាច្រើនកាំបិត ​បណ្ដាលធ្វើឲ្យជនរងគ្រោះបាន​រង​របួស​ធ្ងន់ធ្ងរ​បន្ទាប់​មកក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ តែអស់ល័ក្ខត្រូវសមត្ថកិច្ច​ក្របួចបានភ្លាមៗនោះដែរ។បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យទាំង ​០៥នាក់ខាងលើ ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាលខេត្តឧត្ដរមានជ័យ ​ដើម្បីធ្វើការសាកសួរ ​និង​កសាង​សំណុំរឿង​បន្តតាមនីតិវិធីច្បាប់៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
06/27/2026 06:06 PM
តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM