ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

អ្នកជំងឺកូវីដ១៩ ក្នុងខេត្តកំពង់ចាម៣០នាក់ បានជាសះស្បើយ និងបានអនុញ្ញាត​ឲ្យ​ទៅលំនៅឋានវិញ​

2021/05/15 09:01:30 pm        358
កំពង់ចាម ៖ អ្នកជម្ងឺកូវីដ១៩ ដែលកំពុងសម្រាក់នៅក្នុងមន្ទីរពេទ្យមេគង្គកំពង់ចាម នៅថ្ងៃទី១៥ ឧសភានេះ មានអ្នកជំងឺកូវីដ១៩ចំនួន៣០នាក់ បានជាសះស្បើយ និងបានអនុញ្ញាតចាកចេញទៅកាន់លំនៅដ្ឋានរៀងៗខ្លួន និងបន្តធ្វើចត្តាឡីស័ករយៈពេលពីរសប្តាហ៍នៅតាមផ្ទះបន្ថែមទៀត ។យោងតាមរបាយការណ៍ នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឱ្យដឹងនៅថ្ងៃទី១៥ឧសភា ថា អ្នកជំងឺដែលបានជាសះស្បើយទាំង៣០នាក់ មានអ្នករស់នៅស្រុកកងមាសចំនួន១៣នាក់ , ស្រុកកំពង់សៀមចំនួន២នាក់ ស្រុកបាធាយចំនួន៤នាក់ ស្រុកស្រីសន្ធរចំនួន៧ នាក់និង ស្រុកចម្ការលើចំនួន៤ នាក់ ។ ក្នុងនោះ មានកុមារអាយុក្រោម១៨ឆ្នាំចំនួន ៤នាក់ កុមារីចំនួន ២ នាក់ ។ថ្ងៃនេះ ជាលើកដំបូង ដែលមាន អ្នកជំងឺកូវីដ១៩ បានជា សះស្បើយជាទ្រង់ទ្រាយធំបែបនេះ ដោយសារតែមានការយកចិត្តទុកដាក់ ដោយការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃរបស់ក្រុមគ្រូពេទ្យជំនាញជួរមុខ ។គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ឧសភា ខេត្តកំពង់ចាមមានអ្នកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភសរុបចំនួន ២០០ នាក់ មានអ្នកជាសះស្បើយចំនួន៧៧នាក់និងមានអ្នកស្លាប់ចំនួន២នាក់ ៕

កម្មករ​រោងចក្រ​ជិត​២០០​នាក់ ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩​ នៅ​ស្វាយរៀង​ ធ្វើតេស្ដ​លើក​ទី​១ លទ្ធផល​អវិជ្ជមាន

2021/05/15 12:29:49 am        1016
ស្វាយរៀង​ ៖ កម្មករ-កម្មការិនី ​ចំនួន​១៥៥​នាក់ ​បំរើការ​ងារ​នៅ​រោងចក្រ​មួយ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​ ដែល​ពាក់​ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមានកូវីដ-១៩ ​ក្រោយពេល​​ក្រុម​គ្រូពេទ្យ​ធ្វើ​តេស្ត​រហ័ស​​លើក​ទី​១ លទ្ធផល​អវិជ្ជមាន​ជំងឺ​ទាំងអស់។លោកវេជ្ជ​បណ្ឌិត​ អ៊ឹម បុត្រ ប្រធាន​ក្រុម​ច​ត្តា​ឡី​ស័កថ្នាក់​ខេត្ត នៅ​ថ្ងៃទី​១៤ ខែឧសភានេះ​ បាន​ប្រាប់​ BTV Newsតាម​សារ​តេ​ឡេ​ក្រាម​ថា គិត​ត្រឹម​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ស្វាយរៀង មាន​កម្មករ​ចំនួន​១៥៥​នាក់ ​បន្ថែមទៀត ដែលបំរើការ​ងារ​នៅ​រោងចក្រ​មួយ​កន្លែង​ ក្នុង​ក្រុង​បាវិត ទទួល​បាន​លទ្ធផល អវិជ្ជមាន​ជំ​ងឺកូ​វីដ​១៩ បន្ទាប់ពី​ពួកគាត់ ធ្វើតេស្ត​រហ័សលើក​ទី​១ ​បន្ទាប់​ពី​ពួកគាត់​​បាន​ទទួលរង​ប៉ះពាល់​ជាមួយ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ម្នាក់ រស់នៅ​ភូមិ​ស្រម៉ ឃុំ​បុស​មន ស្រុក​រំដួល ខេត្តស្វាយរៀង​ មុខរបរ​បច្ចុប្បន្ន​ជា កម្មករ​រោងចក្រ មួយកន្លែង ស្ថិតនៅ​តំបន់ SEZ មេ​ហាត​ធេ​ន​ក្រុង​បាវិត ។លោក ​បន្តថា​ កម្មករ​ដែល​រង​ប៉ះពាល់ និង​ឈាន​ទៅ​ធ្វើតេស្ត​យក​សំណាក រក​សញ្ញា​ជំងឺ​កូ​វីដ​១៩ បណ្តាល​មកពី​កា​រសង្ស័យ​ទៅលើ បុគ្គល ដែល​មាន​ជំងឺ​កូ​វីដ​១៩​ ក្រោយពី​ពេល​ដែល​គាត់ ​មាន​អាការៈ មិន​ស្រួលខ្លួន​ហើយ​បានធ្វើ​ដំណើរ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ កាលពី​ថ្ងៃទី​១២ ​ខែឧសភា ឆ្នាំ​២០២១ ​ ដើម្បី​ពិនិត្យ​ និង​តាមដាន​សុខភាព ​បាន​ដឹងថា​ ខ្លួន​មាន​ជំងឺ​ពិត​ ហើយ​ក្រុមការងារ​បាន​ដឹក​នាំ​យក​គាត់​ទៅ​ធ្វើ​ការព្យាបាល​ ទើប​ក្រុម​កម្មករ​ដែល​បំរើការ​ងារ​នៅ​រួម​អគារ នាំគ្នា​មក​យក​សំណាក ​ដើម្បី​រក​សញ្ញា​ជំងឺ​កូ​វីដ​១៩​បែបនេះ​។​​ក្នុងនោះលោកបណ្ឌិត អ៊ឹម បុត្រ សូម​អំពាវនាវ​ដល់ ពលរដ្ឋ​ខែ្មរ និង​ជនបរទេស ​ពិសេស​ក្រុម​គ្រួសារ​កម្មករ កម្មការិនី ដែល​រង​ប៉ះពាល់​ជាមួយ​កម្មករ​រួម​អាជីព​ ដែល​មានវត្តមាន​ជំងឺ​កូ​វីដ​១៩​ សូម​អញ្ជើញ​ទៅ​យក​សំណាក​ស្វែងរក​សញ្ញា​ជំងឺ​កូ​វីដ​១៩​ ឲ្យ​បាន​គ្រប់ៗ​គ្នា ​នៅតាម​បញ្ជរ​យក​សំណាក ក្នុង​ក្រុង​ជាបន្ទាន់​ ដើម្បី​រក​លទ្ធផល ​និង​ទទួលយក​ការ​ព្យាបាល​ ឬ ​ចូលធ្វើ​ច​ត្តា​ឡី​ស័ក ​ និង​បន្ត​រួមគ្នា​អនុវត្ត​វិធានការ​ ៣​ការពារ និង​៣​កុំ រ​បស់​រាជរដ្ឋាភិបាល ​ឆ្ពោះទៅ​បិទ​បញ្ចប់​ព្រឹត្តិការ​សហគមន៍ ២០​កុម្ភៈ នៅ​ស្វាយរៀង​ ក៏​ដូច​នៅ​កម្ពុជា​៕

អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​ជាង​៩០០​នាក់​ កំពុង​សម្រាក​ព្យាបាល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​

2021/05/14 10:38:19 pm        475
ភ្នំពេញ ៖ ​ លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស នាយ​កម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ និង​ជា​អ្នក​គ្រប់គ្រង​រៀបចំ​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ​កម្រិត​ស្រាល នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ប្រាប់​BTV ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​១៤ ឧសភា ២០២១​នេះ​ថា គិត​ត្រឹម​ព្រឹក​នេះ​ អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល ចំនួន​៩៣០​នាក់​ កំពុង​សម្រាក​ព្យាបាល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស បាន​ឲ្យ​ដឹង​ទៀតថា ​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ មាន​ចំនួន​ជាង​៩០០​គ្រែ គឺ​បាន​ទទួល​ឲ្យ​អ្នកជំងឺ​កូ​វីដ​-១៩​ចូល​សម្រាក​ព្យាបាល ​មាន​ទាំង​មនុស្សពេញវ័យ ​និង​កុមារ កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​១ ខែឧសភា ឆ្នាំ​២០២១​។ ក្នុងនោះ​ ក្រុមគ្រូពេទ្យ​ចំនួន​១៧​នាក់ ​ក្នុងចំណោម​គ្រូពេទ្យ​សរុប​ជាង​១៧០​នាក់​(​គ្រូពេទ្យ​ជាង​១២០​នាក់ និង​អ្នកបម្រើ​សេវាកម្ម​ផ្សេងៗ​៥០​នាក់​) ចេញពី​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ​ត្រូវបាន ​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល ចាត់តាំង​ឲ្យ​មក​ចូលរួម​រៀបចំ​ចាត់ចែង និង​ព្យាបាល​ជំងឺ​កូ​វីដ​១៩ នៅ​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ​កម្រិត​ស្រាល និង​មធ្យម ទន្ទឹមនឹងនោះ ​អ្នក​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ​ទាំង​៩៣៩​នាក់ ​មាន​៤​នាក់​ជា​ស្រី្ត​មាន​ផ្ទៃពោះ ត្រូវ​បាន​ក្រុមគ្រូពេទ្យ​យក​គាត់​ទាំង​៤​នាក់​នោះ មក​បង្កើត​បុត្រ​(​ឆ្លងទន្លេ​) ​នៅក្នុង​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ដោយ​ជោគជ័យ ក្រៅពីនោះ​ប្រសិនបើ​ករណី​ធ្ងន់ ក្រុមគ្រូពេទ្យ​យើង នឹង​បញ្ជូន​អ្នកជំងឺ​កូ​វីដ​១៩ ទៅ​ព្យាបាល​នៅ​ម​នី្ទ​រ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ និង​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ចាក់អង្រែ និង​ម​នី្ទ​រ​ពេទ្យ​ហ្លួង​ម៉ែ​។លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស បានបញ្ជាក់​ថា សព្វថ្ងៃ មាន​ក្រុម​គ្រូពេទ្យ​ចំនួន​០២​ក្រុម មាន​សមាជិក​សរុប​ចំនួន​៣២​នាក់ នៅ​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ នៃ​ក្រសួងសុខាភិបាល ​កំពុង​ចូលរួម​ពិនិត្យ ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ​កម្រិត​ស្រាល​នៅ​សណ្ឋាគារ​ក្រេ​ឌុ​ក​៕អត្ថបទ ៖ រដ្ឋា

ក្រសួង​សុខាភិបាល ​អំពាវនាវ​ឱ្យ​អភិបាល​រាជធានី-ខេត្ត​ ពង្រឹង​បន្ថែម​​វិធានការ​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺកូវីដ១៩

2021/05/14 10:18:27 pm        48
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ បាន​ជំរុញ​ទៅ​​អភិបាលរាជធានី-​​ខេត្តទាំងអស់​ ឱ្យ​ពង្រឹង​បន្ថែម​ទៀត​នូវ​វិធាន​ការ​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺកូវីដ-១៩​នៅ​មូលដ្ឋាន​របស់​ខ្លួន​​​។ក្នុង​សេចក្ដីជូន​ដំណឹង​នៅថ្ងៃនេះ​​ ក្រសួង​សុខាភិបាល អំពាវនាវ​​ឱ្យ​អភិបាលរាជធានី-​​ខេត្តទាំងអស់​ ត្រូវ​បន្ដ​ពង្រឹង​ការ​អនុវត្ត​​ច្បាប់ វិធាន​ការ​សុខាភិបាល​ និង​វិធាន​ការ​រដ្ឋ​បាល​ ដើម្បី​ទប់​ស្កាត់ការ​ឆ្លង​រាល​ដាល​​ជំងឺកូវីដ-១៩​ និង​ជំងឺ​ឆ្លង​កាច​សាហាវ​ និង​ប្រក​ប​ដោយគ្រោះថ្នាក់​ធ្ងន់​ធ្ងរផ្សេងទៀត​ឱ្យ​មានប្រសិទ្ធ​ភាព​ខ្ពស់​ ​​​។​ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​​ទៀត​ថា ត្រូវ​លើកកម្ពស់ការ​យល់​ដឹង​អំពីវិធាន​ការ​បង្ការ​ជំងឺ​កូវីដ-១៩ ឱ្យ​កាន់​តែ​ស៊ីជម្រៅទៅដល់​បុគ្គល គ្រួសារ និងសហគមន៍៕

ខេត្ត​បន្ទាយមាន​ជ័យ ប្រកាស​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន​៥៣​នាក់​ទៀត​ជា​សះ​ស្បើយ ភាគ​ច្រើន​ជន​ជាតិ​ឥណ្ឌូនេស៊ី

2021/05/14 09:56:20 pm        39
បន្ទាយមានជ័យ​​៖ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​​​​​​ ប្រកាស​​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៥៣​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ឥណ្ឌូនេស៊ី​។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ម្សិល​មិញ​ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ បាន​​​​​បញ្ជាក់​ថា អ្នក​ជំងឺកូវីដ​ទាំង ៥៣នាក់​ មាន​ ៤ជនជាតិ ក្នុង​នោះ​ជន​ជាតិ​ឥណ្ឌូនេស៊ីច្រើន​ជាង​គេ​​មាន​ចំនួន ​២៣នាក់ បន្ទាប់​ជន​ជាតិ​ខ្មែរចំនួន ​១៨នាក់ ​ជន​ជាតិ​ថៃចំនួន ១១​នាក់ និង​ជន​ជាតិឡាវ​ចំនួន ​០១នាក់។ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​ជំងឺ​កូវីដ-១៩​ទាំង ៥៣នាក់​នេះ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយនៅ​ ៦ទីតាំង​ខុសគ្នាៗដូចជាមណ្ឌល​សុខភាព​ប៉ោយប៉ែត​១ មណ្ឌល​ព្យាបាលតាំង​ ប៊ុនហេង ​មណ្ឌល​ព្យាបាល Parama មណ្ឌល​ព្យាបាល តាឡាក់ មណ្ឌល​ព្យាបាល Crystal 07 និង​មន្ទីរពេទ្យបង្អែក​ខេត្ត​​មង្គល​បូរី។ គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​ព្យាបាល​​អ្នក​ឆ្លងកូវីដ​-១៩ ​សរុប​​កើន​ឡើង​ដល់ ៩ ៨៦៧​នាក់ ​គិត​ចាប់​តាំង​ពី​កម្ពុជា​​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០​មក៕

ខេត្ត​ព្រះសីហនុ​រក​ឃើញ​មនុស្ស​៤៤​នាក់​ទៀត ​ឆ្លង​មេរោគ​កូវីដ-១៩​ មាន​កុមារ៥​នាក់​ផង​ដែរ

2021/05/14 09:45:06 pm        400
ព្រះសីហនុ៖ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ចំនួន ៤៤​នាក់​បន្ថែម​ទៀត​​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្នុង​សេចក្ដី​ជូន​ដំណឹង​​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បាន​បង្ហាញ​ថា ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​ភាគ​ច្រើន​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​លេខ៤ និង​សង្កាត់​លេខ​១។បើ​តាម​សេចក្ដី​ជូន​ដំណឹង​នេះ ករណី​ឆ្លង​ថ្មី​ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ប្រកាស​នៅ​ថ្ងៃ​នេះ ត្រូវ​បាន​រក​ឃើញ​​បុរស ២១​នាក់ ​ស្ត្រី ១៨​នាក់ កុមារា​ ៣​នាក់ និង​កុមារី​ ២​នាក់​ផង​ដែរ។រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដទៃ​ទៀត​ដែល​បាន​ប្រាស្រ័យ​ទាក់​ទង​នឹង​មនុស្ស​ទាំង ៤៤​នាក់​នេះ ឱ្យ​ទៅ​ផ្ដល់​សំណាក​ដើម្បី​ពិនិត្យ​រក​មេរោគ​កូវីដ-១៩ និង​ត្រូវ​រក្សា​ខ្លួន​ឯង​នៅ​ដាច់​ដោយ​ឡែក ដើម្បី​តាម​ដាន​សុខភាព​ខ្លួន​ឯង៕

អភិបាល​ខេត្ត​ព្រះសីហនុ ​ស្នើ​អភិបាល​ខេត្ត​កែប ​ឱ្យ​អនុវត្ត​វិធានការ​​ច្បាប់​លើ​កម្មករ​ម្នាក់​ល្មើស​វិធានការ​ចត្តាឡីស័ក

2021/05/14 02:13:49 pm        44
ព្រះសីហនុ៖ អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​ស្នើ​ទៅ​អភិបាល​ខេត្ត​កែប ឱ្យ​​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​ដែល​បាន​គេច​វេស​ចេញ​ពី​វិធានការ​ចត្តាឡីស័ក។ក្នុង​លិខិត​ផ្ញើ​ទៅ​អភិបាល​ខេត្ត​កែប​​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បញ្ជាក់​ថា កម្មករ​ម្នាក់​បម្រើ​ការ​នៅ​រោងចក្រ​ដាប់ប៊ែលយូអ៊ីស៊ី មេនូហ្វេកធើរីង នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្ត​នេះ បាន​គេច​ចេញ​ពី​ការ​រក្សា​វិធានការ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក ឬ​ចត្តាឡីស័ក ដោយ​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កែប។លោក គួច ចំរើន បញ្ជាក់​ថា រោងចក្រ​ខាង​លើ​នេះ ត្រូវ​បាន​បិទ​ទ្វារ​ផ្អាក​ដំណើរការ​ជា​បណ្ដោះ​អាសន្ន បន្ទាប់​ពី​រក​ឃើញ​កម្មករ​ជាច្រើន​នាក់​ឆ្លង​មេរោគ​កូវីដ-១៩ ហើយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ៕

ខេត្ត​ស្វាយរៀង ​​រក​ឃើញ​មនុស្ស​ពីរនាក់​​​ឆ្លង​មេរោគ​កូវីដ-១៩​​ នៅថ្ងៃ​នេះ​ មាន​ទាំង​ទារក​អាយុ​៣​ខែ​ម្នាក់​ផង​ដែរ

2021/05/14 08:09:41 pm        573
ស្វាយ​រៀង ​​៖ រដ្ឋបាល​ខេត្តស្វាយ​រៀង ​​​​​​ប្រកាស​​ថា រក​ឃើញ​​មនុស្ស ០២នាក់ផ្សេង​ទៀត​ បាន​ឆ្លង​ជំងឺ​​កូវីដ-១៩ ដែល​ប៉ះពាល់​ជាមួយអ្នក​ជំងឺកូវីដ​-១៩ នៅ​ស្រុកចំនួន​ពីរ​នៃ​ខេត្ត​នេះ ​។​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្តស្វាយ​រៀង​បាន​​​​​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ​ទាំង​ពីរ​មាន​០១នាក់​ជា​ទារក​អាយុ​០៣ខែ​ នៅស្រុក​​រំដួល​​ និងស្រ្ដីម្នាក់​ផ្សេង​ទៀត​អាយុ ៤២ឆ្នាំ​ រស់​នៅ​ស្រុក​រមាស​ហែក​។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ​រដ្ឋបាល​ខេត្ត​ស្វាយ​រៀង​បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​ឆ្លង​កូវីដ-១៩ទាំង០២នាក់ត្រូវបញ្ជូន​ទៅព្យា​បាល​នៅមន្ទីរ​បង្អែក​សាមគ្គីរំដួល​។ គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​សរុប​​កើន​ឡើង​ដល់ ២១ ៤៩៩​នាក់ ​គិត​ចាប់​តាំង​ពី​កម្ពុជា​​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០​មក៕

កម្ពុជា​រក​ឃើញ​មនុស្ស​៣៥៨​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈ​ជំងឺ​នេះ​សម្លាប់​មនុស្ស​៥​នាក់​ផ្សេង​ទៀត

2021/05/14 07:27:57 pm        649
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ ៥​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​មនុស្ស ៣៥៨​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​ បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី ៣៥០​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ ៨​​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា មនុស្ស ៥​នាក់​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​កូវីដ-១៩​នេះ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​កើន​ដល់ ១៤៧​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល ៦៣​ថ្ងៃ​ចុង​ក្រោយ​មក​នេះ។បើ​តាម​ក្រសួង​សុខាភិបាល តួលេខ​អ្នក​ឆ្លងសរុប​នៅ​ពេល​នេះ ​បាន​កើន​ឡើង​ដល់ ២១ ៤៩៩​នាក់ ខណៈ​អ្នក​ជា​សះ​ស្បើយ​បាន​កើន​ដល់ ៩ ៨៦៧​នាក់ ក្នុង​នោះ ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៣៤៨​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផងដែរ៕

រដ្ឋលេខាធិការ​ម្នាក់ ​បម្រើ​ការ​នៅ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ ត្រូវ​បាន​រក​ឃើញ​​ឆ្លង​មេរោគ​កូវីដ-១៩​

2021/05/13 10:51:53 pm        62
ភ្នំពេញ​៖ ទីស្ដីការ​គណៈរដ្ឋ​មន្រ្ដី បាន​​​​​​ប្រកាស​​ថា ​រដ្ឋ​លេខាធិការ​ម្នាក់​បម្រើការ​នៅ​​ទីស្ដីការ​គណៈរដ្ឋ​មន្រ្ដី បាន​ឆ្លង​មេរោគ​​​​​កូវីដ-១៩។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​​ បាន​​​​​បញ្ជាក់​ថា លោក​ជំទាវមួយ​រូប​ដែល​មាន​ឋានៈ​ជា​​រដ្ឋ​លេខាធិការ​បាន​ចាប់​ផ្ដើម​មិនស្រួល​ខ្លួននៅថ្ងៃទី៦-៧ ខែ​ឧសភា​ បន្ទាប់​ពីលោក​ជំទាវ​បាន​ទៅ​ចាក់​វ៉ាក់កូវីដ-១៩​លើក​ទី២ នៅមន្ទីរ​ពេទ្យកាល់​ម៉ែតនៅថ្ងៃទី៣ ខែ​ឧសភា។​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែលនេះ​​ បាន​ឱ្យដឹង​ថា លោក​ជំទាវ​​បាន​ធ្វើ​តេស្ដរក​មេរោគ​កូវីដ-១៩​នៅគេហដ្ឋាន​របស់​ខ្លួនដែលស្ថិត​នៅសង្កាត់​ទន្លេបាសាក់ ខណ្ឌចំការ​មន កាល​ពីម្សិលមិញ​នេះ​ និង​បាន​ទទួល​លទ្ធ​ផល​វិជ្ជ​មាន​។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​សរុប​​កើន​ឡើង​ដល់ ២១ ១៤១​នាក់ ​គិត​ចាប់​តាំង​ពី​កម្ពុជា​​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០​មក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM