ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

រដ្ឋបាលខេត្តក្រចេះ សម្រេចបិទការចេញ-ចូលទីតាំងមួយចំនួន នៅក្នុងក្រុងក្រចេះ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីម្នាក់ទៀត

2021/05/06 07:58:47 pm        374
ក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៦ ខែឧសភានេះ បានចេញសេចក្ដី សម្រេច​បិទការចេញ-ចូលជាបណ្ដោះអាសន្ននូវទីតាំង បន្ទប់ពិគ្រោះព្យាបាលជំងឺ ទាវ ប៊ូ, ឱសថស្ថានរង សុខ ខេង, ហាងលីកាម៉ាត ២៥០០ និងហាងមីហិរសេអ៊ូល ៧កំរិត ស្ថិតនៅសង្កាត់ក្រចេះ និងសង្កាត់អូរឫស្សី ក្រុងក្រចេះ។ក្នុងសេចក្ដីសម្រេចរបស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់ថា មូលហេតុដែល​រដ្ឋបាលខេត្ត​ សម្រេចបិទការចេញចូលទីតាំងខាងលើនេះ ដោយសារពាក់ព័ន្ធ​ជាមួយអ្នក​ជំងឺ​កូវីដ១៩ម្នាក់ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ​និងដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។ពាក់ព័ន្ធជុំវិញការចេញសេចក្តីប្រកាសបិទ ទីតាំងមួយចំនួនខាងលើ គឺធ្វើឡើងបន្ទាប់ពី រដ្ឋបាលខេត្តក្រចេះ បានប្រកាសព័ត៌មានស្តីពីការរកឃើញអ្នកជំងឺកូវីដ១៩ ម្នាក់ទៀត។ អ្នកវិជ្ជមានជំងឺកូវីដ១៩រូបនេះ មានឈ្មោះ ប៉ូវ សុនិកា ភេទស្រី អាយុ ២៣ឆ្នាំ មានស្រុកកំណើត​នៅភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ។ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តក្រចេះ បានគូសបញ្ជាក់ថា ស្ត្រីកើតជំងឺកូវីដ១៩ម្នាក់នេះ បានធ្វើដំណើរតាមរថយន្តជាមួយឈ្មោះ តាំន វេងម៉េង មកពីភូមិប៉ឹស ឃុំប៉ឹស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ រដ្ឋបាលខេត្ត បាន​ឱ្យដឹងដែថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មានឈ្មោះ តាំន វេងម៉េង មានផ្ទុកវីរុសកូវីដ១៩នោះ មន្ត្រីជំនាញសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បានបញ្ចូនឈ្មោះ ប៉ូវ សុនិកា មកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដោយបានយកសំណាកតេស្តរកមេរោគកូវីដ-១៩។ ជាលទ្ធផលឈ្មោះ ប៉ូវ សុនិកា គឺមានផ្ទុកជំងឺកូវីដ-១៩។ បច្ចុប្បន្នឈ្មោះ ប៉ូវ សុនិតា ត្រូវបានក្រុមគ្រូពេទ្យ​ដាក់សម្រាក​ព្យាបាល​នៅមន្ទីរ ពេទ្យបង្អែកខេត្ត។ រដ្ឋបាលខេត្ត ទទូចដល់សាធារណជន និងប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យយកសំណាកពិនិត្យ និងធ្វើចត្តាឡីស័ក ។ ដោយឡែក អ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ សូមរួសរាន់ធ្វើ ចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយ អ្នកដទៃជាដាច់ខាត។ ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀសំបោរ ឈឺបំពង់ករ និងថប់ដង្ហើម ឬរោគសញ្ញាផ្សេងៗ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅកន្លែងបងប្អូនរស់នៅ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។សូមបញ្ជាក់ថា ករណីវិជ្ជមានកូវីដ១៩ថ្មីនេះ គឺជាករណីទី៤ហើយសម្រាប់ខេត្តក្រចេះ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកកើតជំងឺកូវីដ១៩ ចំនួន ៣នាក់នាពេលកន្លងទៅ បានព្យាបាលជាសះស្បើយ៕ ដោយ សេង ម័រ

មនុស្ស​៤​នាក់​ទៀត​បាន​ស្លាប់​ ដោយ​ជំងឺ​កូវីដ-១៩ ហើយ​មនុស្ស​៦៥០​នាក់​ទៀត​រក​ឃើញ​ឆ្លង​មេរោគ​នេះ

2021/05/06 06:49:17 pm        444
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​ បាន​ប្រកាស​នៅ​ថ្ងៃ​នេះ មនុស្ស ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ ខណៈ​មនុស្ស ៦៥០​នាក់​ទៀត ត្រូវ​បាន​រកឃើញ​ឆ្លង​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​អស់ ​សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​។ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ទៀតថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៧៣៩​នាក់​ទៀត បាន​ជាសះ​ស្បើយ​ពី​​ជំងឺ​ ហើយ​ត្រូវ​បាន​អនុញ្ញាតឱ្យ​ចាក​ចេញ​ពី​មណ្ឌល​ព្យាបាល ដែលនាំ​ឱ្យ​តួលេខ​អ្នក​ជា​សះ​ស្បើយ​ឡើងដល់ ៦ ៨៤៣​នាក់។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១៧ ៦២១​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ប្រទេស​នេះ​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​មក៕

បាក់ដើមឈើ រលំតង់លក់អាហារ ​និងដាច់ចរន្តអគ្គិសនី នៅក្រុងខេមរភូមិន្ទ

2021/05/06 06:39:44 pm        762
កោះកុង៖ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ខេត្តកោះកុង​ បានរង​សម្ពាធ ផលប៉ះពាល់ខ្លាំងគួរសម​ ក្រោមឥទ្ធិពលព្យុះភ្លៀង ​និងផ្គររន្ទះ កាលពីយប់ថ្ងៃទី៥ ខែឧសភា។លោក ឈេង សុវណ្ណ អភិបាលក្រុងខេរមភូមិន្ទ បានផ្តល់​ព័ត៌មានបឋមនៅព្រឹកថ្ងៃទី៦ ឧភា នេះថា មានដើមឈើតូចធំមិនក្រោម៦ដើមបានបាក់ដួលរលំ និងរលំតង់លក់អាហារជាច្រើន​កន្លែង នៅតាមសួនច្បាររងផលប៉ះពាល់ ព្រោះតែមិនអាចទ្រាំទ្រ​បាននូវអំណាចគ្រោះ​​ថ្នាក់​ធម្មជាតិ។ ចរន្តអគ្គិសនីបានដាច់ សម្រាប់ការផ្គត់ផ្គង់ពេញមួយយប់ ប៉ុន្តែ​មាន​ភ្លើងដំណើរការ​​​ឡើងវិញ​ហើយ។លោកអភិបាលក្រុងខេមរភូមិន្ទ ក៏ចាត់ឱ្យមន្រ្តី និងអាជ្ញាធរមូលដ្ឋាន ចុះកាប់សម្អាតដើមឈើ​ដែលដួល​រលំជាបន្តបន្ទាប់ហើយ ព្រមទាំងរង់ចាំរបាយការណ៍ពីមេភូមិសង្កាត់ ករណីមាន​លំនៅដ្ឋាន​​ពលរដ្ឋរងគ្រោះ ​ដើម្បីផ្តល់នូវសម្ភារៈស្បៀងអាហារដោះស្រាយជីវភាព។ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ​បាន​ឱ្យដឹងដែរថា ដើមស្រល់ធំមួយដើម ដែលដួលរលំមុខមន្ទីរពេទ្យ បង្កឱ្យបាក់របង និងរថយន្តបន្តិចប៉ុណ្ណោះ ពោលគឺមិនមានមនុស្សណាម្នាក់ស្លាប់ ឬ រងរបួសឡើយ។លោកប្រធានមន្ទីរពេទ្យ បន្ថែមថា កាលពីម៉ោង១១ យប់ថ្ងៃទី៥ ឧសភា ក្រុមសន្តិសុខមើល​ឃើញពីអាកាសធាតុមិនស្រួល ក៏នាំគ្នាដឹកជម្លៀសរថយន្ត ម៉ូតូ ឬសម្ភារៈសំខាន់​ចេញ​ពី​ទីតាំងដែលប្រឈម នឹងបាក់បែកធ្លាក់លើ ត្រៀមបង្ការគ្រោះថ្នាក់ជាយថាហេតុ។ នេះគ្រាន់តែ​ផល​ប៉ះពាល់​ដោយសារព្យុះភ្លៀងនៅក្នុងក្រុងខេមរភូមិន្ទប៉ុណ្ណោះទេ គិតមកទល់ម៉ោងនេះ មិនទាន់បូកសរុបពីគ្រោះធម្មជាតិនៅតាមបណ្តាឃុំស្រុកដ៏ទៃទៀតឡើយ ព្រោះអាជ្ញាធរខេត្ត​កំពុង​ណែនាំដល់អាជ្ញាធរស្រង់តួទិន្នន័យបញ្ចូនមកខេត្ត៕អត្តបទ ៖ ឈឹម មករា

នគរបាលបាត់ដំបង បង្ក្រាបករណីជួញដូរគ្រឿងញៀនទម្ងន់ ៣១៣២,២០ក្រាម និង​ឃាត់មនុស្ស ២នាក់

2021/05/06 06:25:42 pm        47
បាត់ដំបង៖ កម្លាំងនគរបាលខេត្តបាត់ដំបង បានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន ១ករណី ដោយរឹបអូសបានគ្រឿងញៀនចំនួន ៣១៣២,២០ក្រាម នៅចំណុចក្រុមទី៤ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង និងឃាត់ខ្លួនជនសង្ស័យ បានចំនួន ២នាក់ ។សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការណ៍បង្ក្រាបនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១  ជនសង្ស័យត្រូវបានឃាត់ខ្លួននោះ ទី១. ឈ្មោះ ឡេង សម្បត្តិ ហៅវេង ខ្លី ភេទប្រុសអាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង និងទី២. ឈ្មោះ គយ រដ្ឋា ហៅ ពយ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ។សមត្ថកិច្ចបន្តថា វត្ថុតាងដកហូត រួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន ៣កញ្ចប់ ទម្ងន់ ២៩៨៩,៣៤ក្រាម (ថ្នាំសុទ្ធ), ថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ា WY ចំនួន១ ០០៦ក្រាប់ ទម្ងន់៨៧,៣២ក្រាម, ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី MDMA ចំនួន១៤៩ គ្រាប់ មានទម្ងន់៥១,៦២ក្រាម, ថ្នាំញៀនប្រភេទកេតាមីន KETTAMIN ចំនួន២០គ្រាប់ ទម្ងន់៣,៩២ក្រាម និងរថយន្ត ១គ្រឿង ម៉ាកបាឡែន ពណ៌ស្ករ សេរីឆ្នាំ២០០២ ពាក់ស្លាកលេខ បាត់ដំបង 2A- 8837 ។ ក្នុងករណីនេះបង្រ្កាបបានថ្នាំញៀនទម្ងន់សរុបចំនួន ៣១៣២,២០ក្រាម (ថ្នាំសុទ្ធ) ។បច្ចុប្បន្នសមត្ថកិច្ចនគរបាល កំពុងធ្វើការស្រាវជ្រាវ និងរៀបចំបញ្ជូនជនសង្ស័យ និង​ភស្តុតាងទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕អត្ថបទ ៖ សុខរិទ្ធ

អ្នកជំងឺកូវីដ១៩ ចំនួន២៧៥នាក់ នៅស្វាយរៀង បានជាសះស្បើយ និងបញ្ចប់​ការព្យាបាល

2021/05/06 12:48:19 am        405
ស្វាយរៀង ៖ ពលរដ្ឋខ្មែរ និងជនបរទេស ចំនួន២៧៥នាក់ ដែលកើត​ជំងឺកូវីដ-១៩ ឆ្លង​ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តស្វាយរៀង បានជាសះស្បើយ និង​បន្តឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃទៀត​ មុនពេល​អនុញ្ញាតឱ្យពួកគេ​ទៅជួបជុំគ្រួសារ ។ក្នុងនោះ ពលរដ្ឋខ្មែរ និងជនបរទេស ចំនួន៣៥នាក់ផ្សេងទៀត នៅបន្តសម្រាកព្យាបាល។លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅថ្ងៃទី៥ ខែឧសភា នេះ បានប្រាប់BTVថា ​គិតត្រឹមថ្ងៃទី៣ ខែឧសភា នេះ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅស្វាយរៀង ក៏ដូចខេត្តមួយចំនួន ពលរដ្ឋខ្មែរ និងជនបរទេស បានកើតជំងឺកូវីដ១៩ តាមរយៈការចម្លងបន្ត​ និងផ្ទាល់ ចំនួន៣១៥នាក់ ក្នុងនោះ អ្នកជំងឺជាជនជាតិខ្មែរ ចំនួន៣០១នាក់ ជនជាតិវៀតណាម ៩នាក់ ចិន៤ នាក់​និងជនជាតិឥណ្ឌូស៊ី ១នាក់។តាមរបាយការណ៍វឌ្ឍនភាព របស់គណៈកម្មការទប់ស្កាត់ជំងឺកូវីដ១៩ខេត្ត ស្តីពីការងារ​ទប់ស្កាត់ជំងឺ បញ្ចៀស​ចម្លងចូលសហគមន៍ តាម​រយៈការបិទទីតាំងប្រកប​របរ ផ្ទះសំណាក់ ទីផ្សារ ក្លឹបកម្សាន្ត ​តំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ​នៅក្នុងក្រុងបាវិត ក្រុងស្វាយរៀង និង​ទីប្រជុំជនស្រុកមួយចំនួន មួយរយៈចុងក្រោយនេះ សន្ទុះនៃជំងឺកូវីដ១៩ នៅស្វាយរៀង បានចាប់ផ្តើមបន្ថយ​ឥទ្ធិពល​ ពីការរីករាលដាលជាបន្តបន្ទាប់ ​ខណៈដែលរដ្ឋបាលខេត្ត បានអនុវត្តវិធានការ ៣ការពារ និង ៣កុំ ពិសេស ការរឹតបន្តឹង​ការធ្វើដំណើរឆ្លងកាត់​ពី​ខេត្តមួយទៅ​ខេត្តមួយ ​និងការការទប់ស្កាត់ការលួចឆ្លងដែន រវាងកម្ពុជា និង​វៀតណាមផងដែរ៕អត្ថបទ៖ ភា សារិត

អាជ្ញាធរខេត្តសៀមរាប សម្រេចបិទខ្ទប់ផ្សារចាស់ និងហាងថតរូបល្អពេញចិត្ត ជាបណ្តោះអាសន្ន ខណៈ​មាន​អ្នក​ជាប់ពាក់ព័ន្ធវិជ្ជមានកូវីដ១៩

2021/05/05 12:48:20 pm        773
សៀមរាប ៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានដឹកនាំសមត្ថកិច្ចចុះទៅបិទផ្សារចាស់ និងហាងថតរូប និងផ្តិតរូប មានយីហោ ល្អពេញចិត្ត ស្ថិតនៅផ្លូវស៊ីវុត្ថា ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ជាបណ្តោះអាសន្ន ខណៈដែលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នៅទីនោះ។លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប បានមានប្រសាសន៍ថា ការសម្រេចបិទខ្ទប់ទីតាំងទាំងពីរនេះ ជាបណ្តោះអាសន្ន ក្រោពេលមន្រ្តីជំនាញរកឃើញថា អ្នកវិជ្ជមានកូវីដ១៩ ជាប់ពាក់ព័ន្ធទៅទីតាំងទាំង២នេះ។លោក បានបន្ដថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ និងបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤នាក់ នោះ មានអ្នកជំងឺម្នាក់ឈ្មោះ ហឿល សុភាព ភេទប្រុស អាយុ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាអ្នកលក់ថង់ប្លាស្ទិច និងទំនិញ នៅតូបលេខ២០ ផ្សារចាស់ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ និងបានទៅថតចម្លងឯកសារនៅហាងថតរូប ល្អពេញចិត្ត ខាងត្បូងស្តុបសុខា ផ្លូវស៊ីវត្ថា ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ចំពោះករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ការចេញ-ចូលជាបណ្ដោះ-អាសន្ន ក្នុងបរិវេណផ្សារចាស់ ដែលស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ និងហាងថតរូប ល្អពេញចិត្ត ខាងត្បូងស្តុបសុខា ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។រដ្ឋបាលខេត្ដសៀមរាប ក៏​បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ ព្រមទាំងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព ជាចំបងផងដែរ ពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័កចំពោះបុគ្គលពាក់ព័ន្ធដោយផ្ទាល់និងប្រយោល។ បុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។តាមការកត់សំគាល់ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានការរីករាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ខេត្ដសៀមរាប គួរឱ្យកត់សំគាល់ ដែលធ្វើអាជ្ញាធរខេត្តសៀមរាប បង្ហាញពីការព្រួយបារម្ភរបស់ខ្លួន ចំពោះវិបត្តិនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍នេះផងដែរ។បើតាមលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ កាលពីរសៀលថ្ងៃទី០៣ខែឧសភានេះថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជម្ងឺកូវីដ-១៩ត្រូវបានចម្លងចូលមកពីខេត្តខាងក្រៅចូលមកក្នុងខេត្តសៀមរាប មានចំនួនកើនឡើងយ៉ាងឆាប់រហ័ស ដែលក្នុងនោះប្រមាណជា៤០% នាំចម្លងមកពីខេត្តព្រះសីហនុ ដែលក្នុងនោះជាការកត់សម្គាល់ផងដែរ គឺជាការវិលត្រប់ចូលស្រុកវិញ នៃប្រជាពលរដ្ឋខេត្តសៀមរាប ដែលកន្លងមកបានចេញទៅប្រកបមុខរបរ ឬទៅធ្វើការងារនៅខេត្តផ្សេងៗនោះ។សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥១នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១៦នាក់ ស្លាប់១នាក់ និង៣៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕អត្ថបទ ៖ សាវី 

កម្ពុជារក​ឃើញ​មនុស្ស​៦៧២​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩​ ហើយ​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​នេះ

2021/05/05 12:27:57 pm        538
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស ៦៧២​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​កើន​ឡើង​ដល់​ ១៦ ៩៧១​នាក់។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​​ថា ចំនួន​អ្នក​ជា​សះ​ស្បើយ​សរុប​ពី​ជំងឺ​កូវីដ-១៩ បានកើន​ឡើង​ដល់ ៦ ០១៩​នាក់។ក្រសួង​ឱ្យ​ដឹង​ទៀត​ថា មនុស្ស ៣​នាក់​បន្ថែម​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​កើន​ដល់ ១១០​នាក់​ហើយ​នៅ​ត្រឹម​ថ្ងៃ​នេះ៕

ក្រសួង​សុខាភិបាល​ តម្រូវ​ឱ្យ​ប្រជាជន​នៅ​ខេត្ត​កំពង់ចាម កំពង់ស្ពឺ និង​តាកែវ ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព

2021/05/05 06:41:33 pm        359
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ បាន​កំណត់​ខេត្ត ៣​បន្ថែម​ទៀត​ជា ដាក់​ជា​តំបន់​ដែល​តម្រូវ​ឱ្យ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ខេត្ត​កំពង់ចាម កំពង់ស្ពឺ និង​ខេត្ត​តាកែវ ត្រូវដាក់​ទៅ​ជា​ភូមិសាស្ត្រ​ដែល​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។ក្រសួង​សុខាភិបាល​ បាន​ដាក់​បន្ថែម​ខេត្ត​ទាំង​បី​នេះ​ ជា​ភូមិសាស្ត្រ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព​បែប​នេះ បន្ថែម​ទៅ​លើ​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ ខេត្ត​កណ្ដាល ខេត្ត​បន្ទាយមានជ័យ ដែល​ក្រសួង​បាន​ប្រកាស​រួច​មក​ហើយ៕

កម្លាំងនគរបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន ជួយរៀបចំផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយ ខ្យល់កន្ត្រាក់

2021/05/04 09:16:30 pm        48
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកសាមគ្គីមានជ័យ បានចាត់តាំងកម្លាំងចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ជួយរើផ្ទះដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់ នៅភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២ រំលងអាធ្រាត។សូមជម្រាបជូនផងដែរថា៖ នៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២ រំលងអាធ្រាត មានភ្លៀងមួយមេលាយឡំ និងខ្យល់កន្ត្រាក់បណ្តាលឱ្យរលំផ្ទះមួយខ្នងទំហំ ៧ ម៉ែត្រ គុណនឹង ៩ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងផ្ទះទើប នឹងសង់ថ្មី និងធ្វើឱ្យរបើកដំបូលចំនួន ០៣ខ្នងទៀតដែលគ្រាន់ របើក បន្តិចបន្តួចប៉ុណ្ណោះ។ម្ចាស់ផ្ទះដែលដួលរលំមានឈ្មោះ នូ សារូ ភេទប្រុស អាយុ ៤៣ឆ្នាំ ប្រពន្ធឈ្មោះ យែ រ៉ែម អាយុ ៤០ឆ្នាំ រស់នៅភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ។ ដោយមានស្ថានភាពខូចខាតផ្ទះទាំងស្រុង និងម៉ូតូមួយគ្រឿង ម៉ាកនិច ទុកនៅក្រោមផ្ទះ។ តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វឡើយ ៕

រកឃើញពលកររស់នៅខេត្តបាត់ដំបង ៥នាក់ វិជ្ជមានកូវីដ១៩ ខណៈមានអ្នកពាក់ព័ន្ធ​ជាង៣០នាក់

2021/05/04 09:02:02 pm        74
បាត់ដំបង៖ ពលករចំនួន៥នាក់ រស់នៅស្រុកសង្កែ ខេត្តបាត់ដំបង ទើបត្រឡប់មកពីប្រទេសថៃ ត្រូវបាន​មន្ត្រីសុខាភិបាលលយកសំណាកធ្វើតេស្តរកវីរុសកូវីដ១៩ ជាលទ្ធផលគឺ វិជ្ជមាន កូវីដ១៩ និងត្រូវបាននាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មានអ្នកពាក់ព័ន្ធ​ជាង៣០នាក់ ។ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ទាំង៥នាក់នោះទី១. ឈ្មោះ ដុង សត់ ភេទប្រុស អាយុ៤០ឆ្នាំ, ទី២. ឈ្មោះ យក់ ស៊ីថា ភេទស្រី អាយុ៣២ឆ្នាំ, ទី៣. ឈ្មោះ នួន សុខេង ភេទប្រុស អាយុ៣២ឆ្នាំ, ទី៤. ឈ្មោះ លាំ គឹមលាង ភេទស្រី អាយុ២០ឆ្នាំ និងទី៥. ឈ្មោះ ពឿន ចិន្តា ភេទស្រី អាយុ២៩ឆ្នាំ ដោយអ្នកទាំងអស់នេះ រស់នៅភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ ។សេចក្តីប្រកាសព័ត៌មាន បន្តថា អ្នកជំងឺខាងលើ បានត្រឡប់មកពីប្រទេសថៃ តាមច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែឧសភា មានអ្នករួមដំណើរ១៤នាក់ លុះដល់​ថ្ងៃទី២ ឧសភា វេលាម៉ោង១០ព្រឹក បានធ្វើដំណើរដោយជិះរថយន្តកងទ័ព ពីច្រកអូរបីជាន់ មានអ្នករួម​ដំណើរ៣០នាក់ មកដល់រង្វង់មូលនាងរំសាយសក់ ចូលក្នុងមណ្ឌលសាលាបាឡាត់ចំនួន ២៣នាក់ នៅសល់៧នាក់​ បញ្ជូនមកធ្វើចត្តាឡីស័ក នៅមណ្ឌលបឋមសិក្សាអូរដំបង១ និង​មណ្ឌលអនុវិទ្យាល័យអូរដំបង១ ស្ថិតក្នុងស្រុកសង្កែ ។ប្រភព បានបន្ថែមថា បច្ចុប្បន្នក្រុមគ្រូពេទ្យបាន និងកំពុង ស្វែងរកអ្នក ដែលបាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​នៅតាមមណ្ឌលចត្តាឡីស័ក មួយចំនួន ដែលបានពាក់ព័ន្ធ ជាមួយបុគ្គលខាងលើ ។គួរបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុកជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន​៣៥នាក់ បានជាសះស្បើយចំនួន ២៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៧នាក់ ដោយ​អ្នកជំងឺ ២នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ៕អត្ថបទ ៖ សុខរិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM