ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

មន្ដ្រីមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បែកធ្លាយរូបភាពផឹកស៊ី នៅថ្ងៃចូលឆ្នាំ ក្នុងបរិវេនមន្ទីរសុខាភិបាល

2021/04/27 09:59:58 am        5116
បន្ទាយមានជ័យ ៖ លោកឡេ ច័ន្ទសង្វាត បានឡើងធ្វើប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ កន្លងមក មិនទាន់បានកន្លះឆ្នាំផង ស្រាប់តែបែកធ្លាយរឿងអាស្រូវ នាំកូនចៅផឹកស៊ីយ៉ាងសប្បាយអឺងកង នៅក្នុងបរិវេនមន្ទីរសុខាភិបាល។ប្រភពច្បាស់ការមួយ បានបញ្ជាក់មកថា លោកប្រធានមន្ទីរសុខាភិបាលខេត្ត នាំកូនចៅផឹកស៊ីនៅក្នុងបរិវេនមន្ទីរសុខាភិបាល ក្នុងថ្ងៃចូលឆ្នាំដែលរដ្ឋាភិបាលធ្វើការហាមឃាត់ជាដាច់ខាតក្នុងពេលកំពុងផ្ទុះជម្ងឺកូវីដ១៩ ខ្លាំងនៅក្នុងសហគមន៍ដែលផ្គើនទៅនឹងអនុសាសន៍របស់សម្តេច។ប្រភពច្បាស់ការដដែល បានឲ្យដឹងទៀតថា កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១ ថ្មីៗនេះ មានមន្ត្រីសុខាភិបាល និងបុគ្គលិកពេទ្យ ជាច្រើននាក់បាននាំគ្នាផឹកស៊ីនៅក្នុងបរិវេនមន្ទីរសុខាបាលខេត្តបន្ទាយមានជ័យ យ៉ាងសប្បាយអឺងកងធ្វើឲ្យប្រជាពលរដ្ឋរស់នៅម្តុំនោះ បាននាំគ្នាថតហើយបង្ហោះយ៉ាងព្រោងព្រាត ដែលហានប្រឆាំង និងសេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងសម័យ រដ្ឋាភិបាល មន្ត្រីរាជការ កងកំលាំងទាំង៣ ប្រជាពលរដ្ឋនាំគ្នាំប្រឆាំងនិងជម្ងឺដ៏កាចសាហាវ កូវីដ១៩ ដែលកំពុងឆ្លងនៅតាមសហគមន៍។យ៉ាងណាម៉ិញបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋ និង មន្ត្រីរាជការគ្រប់ផ្នែកគ្រប់ស្ថាប័ន ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនឲ្យមានការជួបជុំគ្នា ផឹកស៊ីជួបជុំគ្នាច្រើន គ្រប់បែបយ៉ាងទាំងអស់ ព្រោះខ្លាចឆ្លង ជំងឺកូវីដ.១៩ ។ ដោយឡែកគេសង្កេតឃើញថា លោក ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ធ្វើសកម្មភាព ផ្គើននិងអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលទៅវិញ ដោយបានជួបជុំគ្នាផឹកស៊ី ជាមួយបុគ្គលិកពេទ្យកូនចៅក្រោមឱវាទ នៅក្នុង បរិវេណ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ យ៉ាងសប្បាយអឺងកង ជាក់ស្ដែងដូចឃើញ នៅក្នុងរូបភាពនេះស្រាប់ ។ក្នុងនោះ មានប្រជាពលរដ្ឋ រិះគន់ថា តើក្រសួងសុខាភិបាល គួរចាត់វិធានការយ៉ាងណាជាក់ស្តែងដូចឃើញក្នុងរូបភាពនេះស្រាប់ ដែលហ៊ានប្រឆាំងនិងសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តបន្ទាយមានជ័យលេខ ២៤៩ /២១សជណ ចុះថ្ងៃទី ១៥ មេសា ឆ្នាំ ២០២១ ជាពិសេស ប្រឆាំង អនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ។ពាក់ព័ន្ធ និងរឿងនេះ ភ្នាក់ងារយើងបានធ្វើការទំនាក់ទំនងលោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការស្រាយផងដែរ ប៉ុន្តែខលចូលដំបូងមិនលើក ខលចូលលើកទី២ បែរជាកូនចៅលើកថា មេកំពុងជាប់ប្រជុំ។តើបញ្ហានេះ ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នឹងមានវិធានការបែបណាចំពោះទង្វើផ្គើនផឹកស៊ី របស់លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ រួមទាំងបក្សពួកមួយចំនួន ក្នុងឱកាសចូលឆ្នាំដែលផ្គើន នឹងអនុសាសន៍របស់សម្តេចនោះ៕ អត្ថបទ ៖ ឃិនសារិទ្ធ

អគារជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនឹងប្រែក្លាយជា អគារសង្រ្គោះបន្ទាន់អ្នកជំងឺកូវីដ-១៩

2021/04/27 09:59:58 am        517
ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំ ឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដំណើរការរៀបចំជួសជុសអគារជំងឺសួត ដែលត្រូវប្រែក្លាយទៅជាអគារសង្រ្គោះបន្ទាន់អ្នកជំងឺកូវីដ-១៩ ។

កម្មកររោងចក្រ ហឺរ៉ាយហ្សិន ជាង១០០នាក់ ដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩ លទ្ធផលតេស្តលើកទី១គឺអវិជ្ជមានទាំងអស់

2021/04/27 09:59:58 am        314
លទ្ធផលតេស្តសំណាកលើកទី១ទៅលើកម្មករកម្មការនីរោងចក្រ ហឺរ៉ាយហ្សិន ចំនួន១០៥នាក់ ដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩ឈ្មោះ រៀម សារ៉ាក់ ជាកម្មករនៅក្នុងរោងចក្រខាងលើ គឺអវិជ្ជមានកូវីដ១៩ទាំងអស់ នេះបើយោងតាមការបញ្ជាក់ពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបុរសម្នាក់ល្មើសលើវិធានការបិទខ្ទប់

2021/04/27 09:59:58 am        86
បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងអន្តរាគមន៍ស្នងការដ្ឋាននគរបាលជាតិឃាត់ខ្លួន ក្រោយកម្លាំងសមត្ថកិច្ចសួរនាំពីការធ្វើដំណើរនៅក្នុងអំឡុងពេលបិទខ្ទប់ ប៉ុន្តែមិនបានឈប់និងសហការជាមួយនឹងសមត្ថកិច្ច ហើយព្យាយាមជិះម៉ូតូរត់គេច។ករណីនេះនៅចំណុចម្តុំវត្តអង្គតាមិញ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ពលរដ្ឋកម្ពុជា៥នាក់ទៀតស្លាប់ ដោយសារជំងឺកូវីដ១៩ នាំឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់៥៤នាក់

2021/04/27 09:59:58 am        296
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះថា ពលរដ្ឋខ្មែរ ៥នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃម្សិលមិញនេះ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបកើនឡើងដល់ ៥៤នាក់។ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលនិយាយថា បុរសជនជាតិខ្មែរម្នាក់អាយុ ៣៣ឆ្នាំ ដែលរស់នៅក្នុងខណ្ឌដង្កោ បានស្លាប់នៅឯមន្ទីរពេទ្យហ្លួងម៉ែ កាលពីព្រឹកថ្ងៃម្សិលមិញនេះ បន្ទាប់ពីត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី០៨ ខែមេសា ក្រោយពីត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩។ក្រសួងឱ្យដឹងទៀតថា បុរសជនជាតិខ្មែរម្នាក់ទៀតអាយុ ៦៣ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានស្លាប់បាត់បង់ជីវិតនៅមុនពេលត្រូវបានបញ្ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីយប់ថ្ងៃទី១៨ ខែមេសា។ក្រសួងសុខាភិបាល បានបញ្ជាក់ថា លទ្ធផលពិនិត្យសំណាកលើបុរសរូបនេះ បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ១៩ ដែលបន្ថែមទៅលើជំងឺប្រចាំកាយរបស់គាត់ផងដែរ។ចំណែកឯស្ត្រីម្នាក់ទៀតអាយុ ៥២ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ក្រសួងសុខាភិបាល បញ្ជាក់ថា បានស្លាប់នៅម៉ោង ៦ព្រឹកថ្ងៃម្សិលមិញនេះ ប្រហែលតែ ៣ម៉ោងប៉ុណ្ណោះ ក្រោយពីគាត់ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ក្រសួងនិយាយថា លទ្ធផលពិនិត្យសំណាកស្ត្រីរូបនេះ បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ១៩។ក្រសួងសុខាភិបាល បាននិយាយទៀតថា ស្ត្រីម្នាក់ទៀតអាយុ ៦១ឆ្នាំ ដែលរស់នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានស្លាប់នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែរកាលពីល្ងាចថ្ងៃម្សិលមិញនេះ ៨ថ្ងៃក្រោយពីគាត់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនេះ បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ១៩។នៅឯខេត្តព្រះសីហនុឯណោះវិញ ក្រសួងសុខាភិបាល បានឱ្យដឹងថា ក៏មានស្ត្រីជនជាតិខ្មែរម្នាក់អាយុ ៦៦ឆ្នាំ បានស្លាប់បាត់បង់ជីវិតកាលពីព្រឹកថ្ងៃម្សិលមិញនេះនៅឯមន្ទីរពេទ្យបង្អែកខេត្តនេះ បន្ទាប់ពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលមន្ទីរពេទ្យនោះកាលពល្ងាចថ្ងៃទី១៩ ខែមេសា ក្រោយពីគាត់ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩។ក្រសួងបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ទាំង ៥នាក់នេះ សុទ្ធតែស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលបង្កឡើងដោយមេរោគកូវីដ១៩។គិតត្រឹមថ្ងៃនេះ តួលេខផ្លូវការចេញដោយក្រសួងសុខាភិបាល បង្ហាញថា កម្ពុជាមានមនុស្ស ៥៤នាក់ហើយបានស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងរយៈពេលត្រឹម ៣៩ថ្ងៃចុងក្រោយ៕

កម្ពុជា​រក​ឃើញ​មនុស្ស​៣០៣​នាក់​ទៀត ​ឆ្លង​មេរោគ​កូវីដ​១៩ ហើយ​អ្នក​ជំងឺ​២៣៩​នាក់​ទៀត​ជា​សះ​ស្បើយ

2021/04/27 09:59:58 am        293
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មនុស្ស ៣០៣នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ ហើយអ្នកជំងឺកូវីដ១៩ចំនួន ២៣៩នាក់ទៀត បានជាសះស្បើយ។ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាននិយាយថា ករណីឆ្លងថ្មីទាំង ៣០៣នាក់នេះ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។បើតាមក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ១៩ថ្មីចំនួន ២៤៨នាក់ ត្រូវបានរកឃើញនៅរាជធានីភ្នំពេញ បន្ទាប់មករកឃើញ ២៦នាក់នៅខេត្តកណ្ដាល នៅខេត្តព្រះសីហនុ រកឃើញ ១៩នាក់ នៅខេត្តតាកែវ ៨នាក់ និងខេត្តកំពត រកឃើញអ្នកឆ្លងថ្មី ២នាក់។គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សដល់ទៅ ៧ ៧៤៧នាក់ហើយបានឆ្លងមេរោគកូវីដ១៩នៅទូទាំងប្រទេសចាប់តាំងពីពេលកម្ពុជារកឃើញករណីឆ្លងដំបូងកាលពីចុងខែមករាឆ្នាំមុន ក្នុងនោះករណីឆ្លងដល់ទៅ ៧ ២០២នាក់ ឬខ្ទង់ ៩៣ភាគរយ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ក្រសួងសុខាភិបាលក៏បានប្រកាសផងដែរថា អ្នកជំងឺកូវីដ១៩ដល់ទៅ ២៣៩នាក់ បានជាសះស្បើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់ ២ ៧៩៤នាក់ ឬស្មើនឹងខ្ទង់ ៣៦ភាគរយនៃតួលេខអ្នកឆ្លងសរុប ខណៈអ្នកជំងឺ ៤ ៨៩៣នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕

ឃាត់ខ្លួនជនជាតិចិន១៤នាក់ លួចរត់ចេញពីខេត្តព្រះសីហនុឆ្លងកាត់តាមខេត្តកំពត

2021/04/27 09:59:58 am        297
កំពត ៖ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក បានធ្វើការឃាត់រថយន្តម៉ាក​សាំងយ៉ុងពណ៌ទឹកប្រាក់ មានស្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានលួចដឹកជនជាតិចិនចំនួន ១៤នាក់ ចេញពីខេត្តព្រះសីហនុមកខេត្តកំពត ឆ្លងកាត់ភូមិសាស្ត្រឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូកខេត្តកំពត។ តាមការអោយដឹងពីសមត្ថកិច្ចស្រុកឈូកបានអោយដឹងថា ជនជាតិចិនទាំង ១៤នាក់ខាងលើ (ប្រុសទាំង១៤នាក់) បានលួចចេញពីខេត្តព្រះសីហនុ ហើយឆ្លងកាត់តាមខេត្តកំពតតាមរយៈរថយន្តសាំយ៉ុងពណ៌ទឹកប្រាក់ខាងលើ លុះមកដល់ស្រុកឈូក ក្នុងភូមិសាស្ត្រឃុំតេជោអភិវឌ្ឍន៍ ក៏ត្រូវបានកម្លាំង​នៃអធិការដ្ឋាននគរបាលស្រុកឈូក ឃាត់រថយន្តដើម្បីធ្វើការត្រួតពិនិត្យ ហើយបានឃាត់ខ្លួនបានជនជាតិចិនទាំង១៤នាក់នោះ រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ហើយទង្វើគឺជាការល្មើសបម្រាមរបស់រាជរដ្ឋាភិបាល​ដែលហាមមិនអោយមាន​ការឆ្លងកាត់រវាង​ខេត្តនិងខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។បច្ចុប្បន្នជនជាតិចិនទាំង១៤នាក់ខាងលើ ត្រូវបានបញ្ជូនមកដាក់នៅក្នុងអាគារសហគមន៍អ្នកផលិតអំបិលកំពត-កែប ដើម្បីធ្វើចត្តាឡីស័ក ហើយករណីនេះ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត បាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

កម្ពុជា​រក​ឃើញ​មនុស្ស​៤៣១​នាក់​ទៀត​ឆ្លង​កូវីដ​១៩ ខណៈអ្នក​ជំងឺ​៣១​នាក់​ទៀត​ជា​សះស្បើយ

2021/04/27 09:59:58 am        201
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស ៤៣១​នាក់​ទៀត ត្រូវ​បានរក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​កើន​ដល់​ ៧ ៤៤៤​នាក់​ហើយ​។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​និយាយ​ថា ករណី​ឆ្លង​ថ្មី ៤២៩​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ខណៈ ២​ករណី​ទៀត គឺ​ជា​ករណី​នាំ​ចូល​ដែល​ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​បរទេស​ចូល​មក​ដល់​ប្រទេស​កម្ពុជា។បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​ទាំង ៤២៩​នាក់​នេះ ត្រូវ​បាន​រក​ឃើញ​ច្រើន​បំផុត​នៅ​រាជ​ធានី​ភ្នំពេញ​ ២៧១​នាក់ បន្ទាប់មក​ខេត្ត​ព្រះសីហនុ ១៣៣​នាក់ ខេត្ត​កណ្ដាល ១០​នាក់ ខេត្ត​កំពង់ចាម ៤​នាក់ ខេត្ត​តាកែវ ៤​នាក់ ខេត្ត​ព្រៃ​វែង ២​នាក់ ខេត្ត​កំពង់ឆ្នាំង ១​នាក់ ខេត្ត​កំពត ១​នាក់ ខេត្ត​កំពង់ធំ ១​នាក់ និង​ខេត្ត​ស្វាយរៀង ១​នាក់។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​ដល់​ទៅ ៧ ៤៤៤​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស​​ចាប់​តាំង​ពី​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​មុ​ន​មក ក្នុង​នោះអ្នក​ឆ្លង​ដល់​ទៅ ៦ ៨៩៩​នាក់ ឬ​ប្រហែល​ ៩២​ភាគរយ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ។ទន្ទឹម​នេះ​ដែរ ក្រសួង​សុខាភិបាល​ប្រកាស​ថា អ្នក​ជំងឺ​កូវីដ​១៩​សរុប ២ ៥៥៥​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៣១​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ ខណៈ​អ្នក​ជំងឺ​កូវីដ​១៩ចំនួន ៤ ៨៣៥​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

ពលរដ្ឋ​ខ្មែរ​៤​នាក់​ទៀត​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ​១៩​ តួលេខ​អ្នកស្លាប់​សរុប​ឡើង​ដល់​៤៩​នាក់

2021/04/27 09:59:58 am        180
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា ពលរដ្ឋ​ខ្មែរ ៤​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩នៅ​ថ្ងៃ​ម្សិលមិញ​នេះ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៤៩​នាក់​។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ព្រឹក​នេះ ក្រសួង​សុខាភិបាល​និយាយ​ថា បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ ៦៥​ឆ្នាំ ដែល​រស់​នៅ​ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ​នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។បើ​តាម​ក្រសួង​សុខាភិបាល​ បុរស​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា​កន្លង​មក​នេះ បន្ទាប់​ពី​ត្រូវ​បានរក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩។ក្រសួង​បញ្ជាក់​ថា បុរស​រូប​នេះ​ស្លាប់​បាត់​បង់​ជីវិត​ បន្ទាប់​ពី​រលាក​សួត​ធ្ងន់​ធ្ងរ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូវីដ​១៩ ខណៈ​រូប​គាត់​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រចាំ​កាយ​ផង​ដែរ។ចំណែក​ឯ​បុរស​ខ្មែរ​ម្នាក់​ទៀត​អាយុ ៧២​ឆ្នាំ ដែល​រស់នៅក្នុង​​​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ ក្រសួង​សុខាភិបាល​និយាយ​ថា បាន​ស្លាប់​នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ផង​ដែរ​កាល​ពី​រសៀល​ថ្ងៃ​ម្សិ​លមិញ​នេះ។ក្រសួង​បញ្ជាក់​ថា បុរស​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មេសា បន្ទាប់​ពី​គាត់​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩។បើ​តាម​ក្រសួង​សុខាភិបាល បុរស​វ័យ​៧២​ឆ្នាំ​រូប​នេះ បាន​ស្លាប់​បាត់​បង់​ជីវិត​ បន្ទាប់​ពី​រលាក​សួត​ធ្ងន់​ធ្ងរ​ដែល​បង្កឡើង​ដោយ​មេរោគ​កូវីដ​១៩ បន្ថែម​ទៅ​លើ​ជំងឺ​ប្រចាំ​កាយ​របស់​គាត់​ផង​ដែរ។ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ទៀត​ថា ស្ត្រី​ខ្មែរ​ម្នាក់​ទៀត​អាយុ ៤០​ឆ្នាំ ដែល​រស់​នៅ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ក៏​បាន​ស្លាប់​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​ដែរ​នៅ​ឯ​មណ្ឌល​សុខភាព​ចាក់អង្រែ ៤​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩។ក្រសួង​បញ្ជាក់​ថា ស្ត្រី​រូប​នេះ​បាន​ស្លាប់​បាត់​បង់​ជីវិត បន្ទាប់​​ពី​រលាក​សួត​ទាំង​សង​ខាង​ធ្ងន់​ធ្ងរ ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូវីដ​១៩។នៅ​ឯ​ខេត្ត​ព្រះសីហនុ​ឯណោះ​វិញ ក្រសួង​សុខភិបាល​បញ្ជាក់​ថា មាន​ស្ត្រី​ខ្មែរ​ម្នាក់​ទៀត​អាយុ ៤៨​ឆ្នាំ ក៏​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​ផង​ដែរ​នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​នេះ​កាល​ពី​រសៀល​ថ្ងៃ​ម្សិ​លមិញ​នេះ។បើ​តាម​ក្រសួង​សុខាភិបាល​ ស្ត្រី​រូប​នេះ​បាន​ស្លាប់​តែ ១​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ស្ត្រី​រូប​នេះ​ស្លាប់​បាត់​បង់​ជីវិត បន្ទាប់​ពី​រលាក​សួត​ធ្ងន់​ធ្ងរ ដែល​បង្ក​ឡើងដោយ​មេរោគ​កូវីដ​១៩។គិត​ត្រឹម​ថ្ងៃ​នេះ តួលេខ​ផ្លូវការ​ចេញ​ដោយ​ក្រសួង​សុខាភិបាល បង្ហាញ​ថា មនុស្ស ៤៩​នាក់​ហើយ​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​រយៈ ៣៧​ថ្ងៃ​ចុង​ក្រោយ បន្ទាប់​ពី​ករណី​ស្លាប់​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ៕

បុរសម្នាក់ ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីជិះបុកបារ៉ាស់ និងវាយនគរបាលម្នាក់បែកចិញ្ចើម

2021/04/27 09:59:58 am        1597
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីម៉ូតូបុកប៉ារ៉ាស ហាមឃាត់ធ្វើដំណើរ រួចបានប្រើមួកសុវត្ថិភាពវាយទៅលើនគរបាលម្នាក់ បណ្តាលអោយរងរបួស។  ហេតុការណ៍នេះ បង្កការភ្ញាកផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅចំណុចគោលដៅទប់ស្កាត់ ការធ្វើដំណើរ ចំណុច រង្វង់មូលជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។សមត្ថកិច្ច បានឱ្យដឹងថា ជនបង្ក មានឈ្មោះ ខៀវ ចាន់សុភក្ត្រា ភេទប្រុស អាយុ៣១ឆ្នាំ មានកាតជាមន្រ្តីយោធា ឋាន្តរសក្តិអនុសេនីយ៍ឯក មានទីលំនៅផ្ទះលេខ ២២អាអឺសហ្សេរ៉ូ ផ្លូវ៥៧២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ មន្រ្តីរងគ្រោះមាន ឈ្មោះ វេង ឌីណាភេទប្រុស ឋាន្តរសក្តិអនុសេនីយ៍ឯក រងរបួសបែកចិញ្ចើម ផ្នែកខាងស្ដាំ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្យាបាលភ្លាមៗ ។សមត្ថកិច្ច បានឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនបង្កបានជិះម៉ូតូមួយគ្រឿង មកដល់ចំណុចគោលដៅកើតហេតុ ពេលនោះ សមត្ថកិច្ចសួរនាំរកឯកសារ ប៉ុន្តែជនបង្កពុំមាននោះទេ ដោយប្រាប់ថានៅផ្ទះ ។ ពេលនោះ សមត្ថកិច្ចបានឱ្យត្រឡប់ក្រោយ ប៉ុន្តែជនបង្កនៅតែព្យាយាមទៅមុខបុកឆ្លងបារ៉ាស ទើបមានការឃាត់ម៉ូតូ របស់ជនបង្ក ខណៈពេលឃាត់ ជនបង្កយកមួកសុវត្ថិភាព វាយមកលើនគរបាលតែម្ដង បណ្ដាលអោយរងរបួសបែកចិញ្ចើម។ក្រោយកើតហេតុ សមត្ថកិច្ចជាច្រើន បាននាំគ្នាព័ទ្ធចាប់ទម្រាំតែបាន រួចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ ជ្រោយចង្វារ សួរនាំកសាងសំណុំរឿ ដើម្បីចាត់ការតាមនីតិវិធី ៕អត្ថបទ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM