ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ពលរដ្ឋ ស្នើឱ្យ​អាជ្ញាធរ​ចាត់វិធានការ​អ្នក​ចោល​សំរាម​ចូល​ក្នុង​ទឹកស្ទឹង​ព្រែក​ត្នោត

2021/04/27 09:59:58 am        45
ភ្នំពេញ ​៖ នៅ​រៀងរាល់​ពេលយប់ ជាពិសេស​ពេល​ជិត​ភ្លឺ​ គេ​តែងតែ​សង្កេតឃើញ ​នៅ​តាម​ដងស្ទឹង​ព្រែក​ត្នោត ​នៅក្នុង​ក្រុង​តាខ្មៅ ​ខេត្តកណ្តាល​ គឺ​មាន​សំរាម​ដែល​ជា​កាកសំណល់ ត្រូវ​បាន​គេ​យក​ទៅ​បោះចោល​បណ្តែត​ហូរ​តាម​ផ្ទៃ​ទឹក​យ៉ាង​រប៉ាត់រប៉ាយ​ ដែល​បញ្ហា​នេះ​ ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ បានស្នើ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ទប់ស្កាត់​ការ​ចោល​សំរាម​បែប​អានាធិបតេយ្យ ​នេះ​។ពលរដ្ឋ​នៅ​ភូមិ​ព្រែ​កតា​ពៅ ​សង្កាត់​ដើម​មៀន ​លោក អ៊ុន ណ​ប់ បាន​ថ្លែងប្រាប់​BTV​នៅ​ថ្ងៃទី​២៩​ខែសីហា​ នេះ​ថា ជន​ដែល​យក​សំរាម​ទៅ​បោះ​ពង្រាយ ​បណ្តែត​តាម​ទឹក​នៅ​លើ​ផ្ទៃ​ទឹកស្ទឹង​ព្រែក​ត្នោត​នេះ ​គឺជា​ជនខិលខូច​។ ​ការ​បោះចោល​សំរាម​នៅលើ​ផ្ទៃ​ទឹក​នោះ ​គឺ​ភាគច្រើន​គេ​រៀបចំ​ជា​កញ្ចប់​ធំៗ​ បោះចោល​នៅពេល​យប់ ​នៅ​តាម​បណ្តា​ស្ពាន​នានា​ដែល​ធ្វើ​ឆ្លងកាត់​ស្ទឹង​ព្រែក​ត្នោត​។លោក អ៊ុន ណ​ប់ និង​ប្រជាពលរដ្ឋ បាន​និយាយថា ​ជារួម​នៅក្នុង​សង្កាត់​ដើម​មៀន ​មាន​រថយន្ត​ប្រមូល​សំរាម ​មក​ប្រមូល​ជា​រៀងរាល់ថ្ងៃ ​ ហើយ​សម្រាប់​លំនៅឋាន​ណា​ដែល​មិនបាន​បង់ថ្លៃ​ប្រមូល​សំរាម​តម្លៃ​៥០០០​រៀល​ក្នុង​មួយខែ ​គឺ​គេ​ភាគច្រើន​ តែងតែ​ឆ្លៀតឱកាស​សំរាម​ខ្លួន​ទៅ​ចោល​ក្នុង​ស្ទឹង​ព្រែក​ត្នោត​ ដែល​បញ្ហា​នេះ ​ពលរដ្ឋ​បាន​អាជ្ញាធរ​បើក​តាម​ត្រួតពិនិត្យ​បញ្ហា​គ្រប់គ្រង​សំរាម​នេះ​។ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តកណ្តាល ​លោក អូ​ម ផាត់ បាន​ប្រាប់​BTV​ថា ​បញ្ហា​ចោល​សំរាម​បែប​អានាធិបតេយ្យ​នេះ​នៅ​តាម​ស្ទឹង​ព្រែក​ត្នោត ​និង​ទីសាធារណៈ​នានា​ទៀត​ លោក​នឹង​ចាត់​មន្ត្រី​ចុះ​តាមដាន​ឃ្លាំមើល ​ហើយ​នឹង​ហៅ​គេ​មក​ណែនាំ​ អប់រំ​ឲ្យ​ដឹងពី​បញ្ហា​បរិស្ថាន និង​ការគ្រប់គ្រង​សំរាម​នេះ​។លោក ថា កន្លងមក ក្រសួងមហាផ្ទៃ និង​ក្រសួងបរិស្ថាន ​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ​រួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន​ រួមគ្នា​អនុវត្ត​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​សំរាម​ និង​សំណល់​រឹង​នៅ​ទីប្រជុំជន​ ឲ្យ​បាន​គ្រប់ៗ ​គ្រប់គ្នា ​ដើម្បី​រួមគ្នា​ថែរក្សា​សម្អាត​បរិស្ថាន​ នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​មាន​ភាព​ល្អប្រសើរ​។នៅក្នុង​អនុក្រឹត្យ​នោះ ក៏បាន​កំណត់ថា​ សម្រាប់​បុគ្គល​ដែល​មិន​គោរព​ការ​ញែក ​វេច​ខ្ចប់​សំរាម បែងចែក​សំរាម និង​ដាក់​ទុក​សំរាម​ចោល​តាម​ដងផ្លូវ ​មិន​សម​ស្របតាម​ពេលវេលា​ដែល​បាន​កំណត់ និង​បោះចោល​សំរាម​តាម​ទីសាធារណៈ ​តាម​ដងផ្លូវ​ ការ​ដុត​សំរាម​នៅ​ទីប្រជុំជន​សាធារណៈ មិនបាន​ត្រឹមត្រូវ​ ម្ចាស់​អ្នកគ្រប់គ្រង​ផ្សារ ​ទីតាំង​អាជីវកម្ម ក្រុមហ៊ុន​សហគ្រាស​ជាដើម ​ដែល​មិន​រៀបចំ​មាន​ធុង​សម្រាម​ត្រឹមត្រូវ ការ​វេច​ខ្ចប់​ដោយមាន​លាយ ជាមួយ​សំណល់​រឹង​ឧស្សាហកម្ម ឬ​សំណល់​រឹង​គ្រោះថ្នាក់ ​នឹងត្រូវ​ទទួល​បាន​កា​រ​ផាក ពិន័យ​ជា​ប្រាក់​ចាប់ពី​១​ម៉ឺន​រៀល​ ទៅ​២០​ម៉ឺន​រៀល​ទៅតាម​ប្រភេទ​សំរាម ។ ក្នុង​ករណី​បុគ្គល​បង់ប្រាក់ ​ពិន័យ​មិន​តាម​ពេលវេលា​កំណត់​ ការ​ពិន័យ​នឹង​ត្រូវ​បង់​ពិន័យ​កើន​ចំនួន​ពី​២​ដង ​ទៅ​៣​ដង ​ហើយ​បើ​មិន​បង់​ក្នុង​រយៈពេល​៩០​ថ្ងៃ ​អាជ្ញាធរ​នឹង​រៀបចំ​សំណុំ​ឯកសារ​ប្តឹងទៅ​តុលាការ ៕​

លោក សួស សុ​វណ្ណា មេបញ្ជាការរង​ស្រុក​សន្ទុក បុក​យុវជន​២​នាក់​ស្លាប់ ! ​មតិ​ពលរដ្ឋ​...! ចាប់​អត់​បាន ឬ មិន​ចង់​ចាប់ ?

2021/04/27 09:59:58 am        44
កំពង់ធំ​ ៖​ សមត្ថកិច្ច​នៅ​ពុំទាន់​អាច​ចាប់ខ្លួន​លោក សួស សុវណ្ណា ​ជា​មេបញ្ជាការ​ង​កង​អាវុធហត្ថ​ស្រុក​សន្ទុក និង ជា​ប្រធាន​ស្នាក់​ការ​សន្តិសុខ​៦០១ ​បាន​នៅឡើយ​ទេ​ ​រហូត​មក​ដល់​​ថ្ងៃទី​៣០ ខែសីហានេះ ។ប្រជា​ពលរដ្ឋ​ លើកឡើងថា សមត្ថកិច្ច​ ចាប់​អត់​បាន​ ឬ មិន​ចង់​ចាប់ ​ព្រោះ​ជា​សមត្ថកិច្ច​ដូចគ្នា ​។ ប៉ុន្តែ​សង្ឃឹមថា ​យុត្តិធម៌​ពិតជា​មាន​សម្រាប់​គ្រួសារ​នៃ​សព​។​ ក្នុងនាម​ ជា​មន្ត្រីនគរបាល​យុត្តិធម៌ ​បុក​យុវជន​២​នាក់​ស្លាប់ ហើយ​ជិះ​រត់គេចខ្លួន , ​មជ្ឈដ្ឋាន​ជាច្រើន ​សង្ឃឹម​និង​ជឿជាក់​ ថា ច្បាប់​នឹង​មិន​លើក​លែង​ឱ្យ​បុគ្គល​រូបនេះ​ឡើយ ។​សូមបញ្ជាក់ថា ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ កើតឡើង​កាលពី​ថ្ងៃ​២៥ ​ខែសីហា លើផ្លូវ​ទំនប់ ចំណុច​ទឹក​វឹល ភូមិ​ផ្លុ​ង ​ឃុំ​ទីពោ​ធិ៍ ស្រុក​សន្ទុក ខេត្តកំពង់ធំ ។គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​កិន​ម៉ូតូ បើកបរ​ក្នុង​ទិសដៅ​ផ្ទុយគ្នា​ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់ ។អ្នកបើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ ផ្លាកលេខ​ កំពង់ធំ 1J.5120 ​ បើកបរ​ទិសដៅ​ពី​លិចទៅ​កើត ដោយ​ឈ្មោះ​គង់ ​មករា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង​ ស្រុក​សន្ទុក ខេត្តកំពង់​ធំ ពាក់មួក​សុវត្ថិភាព ​ស្លាប់​នៅ​កន្លែង​កើតហេតុ ​អ្នករួមដំណើរ​ឈ្មោះ​ ហេង គឹម​ហាន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​ភូមិ​វាំង​ខាងត្បូង ឃុំ​តាំងក្រសាំង ​ស្រុក​សន្ទុក ខេត្តកំពង់ធំ​ ស្លាប់​នៅ​កន្លែង​កើតហេតុ មិន​ពាក់មួក​សុវត្ថិភាព ។​ចំណែក​អ្នកបើកបរ រថយន្ត​ម៉ាក​ឡិច​ស៊ី​ច ​Lx470 ពណ៌​ស ផ្លាកលេខ ​កំពង់ធំ 2B.0601 បើកបរ​ទិសដៅ​ពី​កើ​តទៅ​លិច ដោយ​ឈ្មោះ សួស សុ​វណ្ណា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ​ជា​មេបញ្ជាការ រ​ង​កង​អាវុធហត្ថ​ស្រុក​សន្ទុក​ និង​ជា​ប្រធាន​ស្នា​ក់ការ​សន្តិសុខ​៦០១​ ជិះ​គេចខ្លួន​ពី​កន្លែង​កើតហេតុ ៕

ព្យុះ​NOUL បង្ក​ជាប់​គាំង​ការ​ធ្វើដំណើរ​កម្សាន្ត​ នៃ​ភ្ញៀវទេសចរ​ នៅ​តាម​គោលដៅ​ទេសចរណ៍​មួយ​ចំនួន​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ

2021/04/27 09:59:58 am        68
ភ្នំពេញ៖ ឥទ្ធិពល​ព្យុះ​ទី​១១​មាន​ឈ្មោះថា ​NOUL(​នូ​ល​) ដែល​បាន​នាំ​ទឹកភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បោកបក់​ខ្លាំង មក​លើ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ គឺ​បាន​បង្ក​អោយ​ប៉ះពាល់​ការ​ធ្វើដំណើរ​កម្សាន្ត នៃ​ភ្ញៀវទេសចរ នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយ​ចំនួន ជាពិសេស​គោលដៅ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាត់ដំបង និង​ខេត្ត​សៀមរាប​ជាដើម​។​​បើ​តាម​ឯកឧត្ដម តុ​ប សុភ័ក រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា​នេះ​ថា នៅ​ក្នុង​អំឡុងពេល​កម្ពុ​ជា បាន​ជួប​រង​នូវ​ឥទ្ធិពល​ព្យុះ NOUL បាន​ធ្វើ​អោយ​ការ​ធ្វើដំណើរ​កម្សាន្ត​នៃ​ភ្ញៀវទេសចរ​ក្នុងស្រុក នៅ​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សំរាក​បុណ្យ​ភ្ជុំបិណ្ឌ​ចំនួន​៣​ថ្ងៃ​ និង​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្តាហ៍​ចំនួន​២​ថ្ងៃនេះ បាន​ជាប់​គាំង ជាពិសេស​បណ្តា​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​ទៅលេង​កម្សាន្ត​នៅតាម​បណ្តា​កោះ​នានា នៅក្នុង​ខេត្ត​ព្រះសីហនុ និង​គោលដៅ​ទេសចរណ៍​មួយចំនួនទៀត នៅ​ខេត្តបាត់ដំបង​ជាដើម​។​​ឯកឧត្ដម តុ​ប សុភ័ក បន្តថា ទោះ​យ៉ាង​ណា​ក៏ដោយ​នៅ​ក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ ៣​ថ្ងៃ នៅ​ទូទាំងប្រទេស​មាន​ភ្ញៀវទេសចរ​ក្នុង​ចេញ​ដើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា មាន​ប្រមាណ​ជាង​១​លាន​១​សែន​នាក់ ហើយ​រហូតមកដល់​ថ្ងៃ​ឈប់សម្រាក​ចុង​សប្ដាហ៍​ពីរ​ថ្ងៃនេះ​ទៀត គឺ​មាន​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​បាន​កើនឡើង ប្រមាណ​១​លាន​៥​សែន​នាក់​។​​ឯកឧត្ដម បន្តថា បច្ចុប្បន្ន​នៅ​ទូទាំងប្រទេស​គោលដៅ​ទេសចរណ៍​រួមមាន រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ សហគមន៍​អេកូ​ទេសចរណ៍ និង​តំបន់​ដែលមាន​សក្តានុពល​ទេសចរណ៍ គឺមាន​ប្រមាណ​៥៥៧​គោលដៅ​ទេសចរណ៍​ដែល​អាចអោយ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​កម្សាន្ត​បាន​។​​ដោយឡែក​បញ្ហា​តម្លៃ​សេវា​នៅតាម​គោលដៅ​ទេសចរណ៍ ជារួម​ឯកឧត្តម បាន​វាយ​តំលៃ​ថា គឺមាន​គ្រប់គ្រង​បាន​ល្អ​ជាង​មុន​ច្រើន ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ពោលគឺ​តំលៃ​លក់​ម្ហូបអាហារ សេវា​ធ្វើដំណើរ​កម្សាន្ត និង​ការ​ស្នាក់នៅ​ជាដើម គឺ​ភាគច្រើន​មិនមាន​តំឡើងថ្លៃ​ខ្ពស់ នៅក្នុង​អំឡុងពេល​ឈប់​សម្រាក​កន្លង​មកនេះ​ទេ​៕ អត្ថបទ៖ ស៊ុម សុខ​ជា

អ្នកជំនាញ​ទេសចរណ៍​ជំរុញ​អោយមាន​ការដាំ​ដើមឈើ​និង​ការពារ​បរិស្ថាន​បន្ថែម​

2021/04/27 09:59:58 am        101
​ភ្នំពេញ៖ អ្នក​ជំនាញ​ទេសចរណ៍​និង​ធ្វើការ​ងារ​លើ​វិស័យ​ទេសចរណ៍​រួមគ្នា​ចុះ​ដាំ​ដើមឈើ​តាម​សាលារៀន និង​រើស​សំរាម​នៅតាម​ទីសាធារណៈ​ក្នុង​គោលបំណង​ជួយ​ការពារ​ជួយ​លើកស្ទួយ​បរិស្ថាន និង​ផ្ដល់​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ​និង​កុមារ​អោយ​ស្រលាញ់​បរិស្ថាន​។​​ការចុះ​ដាំ​ដើមឈើ និង​រើស​សំរាម​នេះ ធ្វើឡើង​នៅ​ថ្ងៃទី ២៥–២៦ ឧសភា ឆ្នាំ​២០១៩ ដឹកនាំ​ដោយ លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍ World Express រួមទាំង​បុគ្គលិក​របស់ខ្លួន​ជាច្រើន​នាក់​ទៀត​ចុះ​ដាំ​ដើមឈើ នៅ​ទីតាំង​សាលារៀន ក្នុង​ខេត្តកណ្ដាល និង​នៅ​ខេត្តកំពង់ស្ពឺ និង​មាន​ការចុះ​រើស​សំរាម នៅតាម​ទីផ្សារ​សាធារណៈ​ក្នុង​ខេត្តកំពង់ស្ពឺ ហើយ​បន្ត​រើស​សំរាម​នៅ​ទីតាំង​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​គីរីរម្យ​ផងដែរ​។​លោក ហូ វណ្ឌី បញ្ជាក់ថា ការរៀបចំ​អោយមាន​សកម្មភាព​សង្គម​នេះ ទោះបី​ពុំ​អាចជួយ​សម្អាត​បាន​ច្រើន​នោះ​ក្ដី តែ​វា​ជា​ផ្នែក​មួយ​ជួយ បណ្ដុះ​គំនិត​អោយ​កុមារ និង​ពលរដ្ឋ​ចេះ​ស្រលាញ់​បរិស្ថាន រួមគ្នា​សំអាត​បរិស្ថាន ដើម្បី​ផលប្រយោជន៍​រួម​។ លោក​បន្តថា ការលើកស្ទួយ​បរិស្ថាន អនាម័យ​នេះ ជា​រឿង​ទាមទារ​អោយមាន​ការចូលរួម​ពី​បុគ្គល​គ្រប់រូប ដោយ​ចាប់ផ្ដើម​ពី​ខ្លួនឯង ដើម្បី​សោ​ភ័​ណ្ឌ​ភាព ផាសុខភាព ក៏ដូចជា​លើកស្ទួយ​ក្នុង​វិស័យ​ទេសចរណ៍​។​សម្រាប់​ការបំពេញ​ការងារ​សង្គម​បែបនេះ ក៏​ទទួល​បានការ​សាទរ​ពី ពលរដ្ឋ​ដែល​មក​កំសាន្ត​នៅ​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​គីរីរម្យ​។ ពួកគាត់​លើកឡើងថា ការធ្វើ​បែបនេះ​ជា​រឿង​ប្រសើរ ជា​គំរូ​ដល់​អ្នក​មក​កំសាន្ត​ចេះ រក្សាទុក​សំរាម​របស់ខ្លួន​បាន​ត្រឹមត្រូវ​។​បន្ទាប់ពី​ការធ្វើការងារ​សង្គម​នេះ លោក ហូ វណ្ឌី ក៏បាន​ឧបត្ថម្ភ​សម្ភារៈ និង​ភេសជ្ជៈ​មួយចំនួន ដល់​សាលារៀន ដូង នៅ​គីរីរម្យ ដោយ​ការផ្ដល់ជូន​នេះ ជាការ​លើកទឹកចិត្ត​ដល់​ការបង្កើត​សាលា ផ្ដល់​ការអប់រំ​ដល់​កុមារ​ដោយ​មិន​គិតថ្លៃ ថែមទាំង​បណ្ដុះ​គំនិត​ស្រលាញ់​បរិស្ថាន ចែ​ថែទាំ និង​កែឆ្នៃ​សំរាម​ធ្វើជា​របស់​ប្រើប្រាស់​ផ្សេងៗ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM