បង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឈ្មោះឆាយណាបឹងបេង ខេត្ត​បន្ទាយ​មានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន
សប្ដាហ៍ទី១ខែមីនានេះពលរដ្ឋចំនួន ២១នាក់ទៀតបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
អាជ្ញាធរកម្ពុជាកំពុងសកម្មឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀន
សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង១០នាក់ ពាក់ព័ន្ធបទល្មើស Online Scam

សន្តិសុខ និង សង្គម

អង្គការមនុស្សធម៌របស់UN ព្រួយបារម្ភអំពីអំពើហិង្សា នៅទីក្រុង North Darfur ប្រទេសស៊ូដង់

2024/05/03 11:52:23 am        80
អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេត្រូវបានរំខានដោយការប៉ះទង្គិចគ្នាដោយហិង្សា និងការកើនឡើងភាពតានតឹង ដែលកំពុងគំរាមកំហែងដល់ជនស៊ីវិលនៅក្នុង និងជុំវិញទីក្រុង El Fasher និងរដ្ឋធានី North Darfur របស់ប្រទេសស៊ូដង់។ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា យើងមានការព្រួយបារម្ភជាពិសេសចំពោះការរឹតត្បិតលើការធ្វើដំណើររបស់ជនស៊ីវិល និងរបាយការណ៍ដែលថា ជនស៊ីវិលកំពុងត្រូវបានវាយប្រហារ និងប្លន់ ខណៈព្យាយាមភៀសខ្លួនទៅភាគខាងត្បូង ពីទីក្រុង។ ការរិយាល័យ បានព្រមានថា ការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុង El Faser បានធ្វើឱ្យជនស៊ីវិលជាង ៨០០.០០០នាក់ស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ រួមទាំងមនុស្សជាង ២០០.០០០នាក់ ត្រូវភៀសខ្លួននៅខាងក្នុងប្រទេស ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅក្នុងប្រទេសស៊ូដង់កាលពីមួយឆ្នាំកន្លងទៅនេះ។អង្គការ OCHA បាននិយាយថា ការប្រយុទ្ធគ្នានៅក្នុង និងជុំវិញទីក្រុង បានកាត់ផ្តាច់ដំណើរការមនុស្សធម៌ ដល់ជនស៊ីវិលដែលត្រូវការជំនួយយ៉ាងខ្លាំង។ ក្រុមមនុស្សធម៌ បាននិយាយផងដែរថា ក្រុមវេជ្ជបណ្ឌិតដែលមានសមាជិក១០នាក់ មកពីទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាល បានរៀបចំបេសកកម្មរួមគ្នាមួយទៅកាន់ប្រទេសស៊ូដង់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រកាសអាសន្នអំពីស្ថានភាពមនុស្សធម៌ដ៏មហន្តរាយនៅទូទាំងប្រទេស រួមទាំងកម្រិតអសន្តិសុខស្បៀងដ៏មហន្តរាយ និងហានិភ័យនៃគ្រោះទុរ្ភិក្ស។

ឥណ្ឌា និរទេសជនជាតិមីយ៉ាន់ម៉ា ដែលភៀសខ្លួនចេញពីរដ្ឋប្រហារឆ្នាំ២០២១

2024/05/03 11:48:04 am        107
ប្រមុខរដ្ឋមន្ត្រីប្រចាំរដ្ឋមួយរូបបាននិយាយថា ប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ (០២ ឧសភា) បាននិរទេសជនភៀសខ្លួនមីយ៉ាន់ម៉ា ក្រុមដំបូងដែលបានស្វែងរកទីជម្រកក្នុងប្រទេសនេះបន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ទៅមីយ៉ាន់ម៉ាវិញ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជាច្រើនសប្តាហ៍ដែលត្រូវបានរារាំងដោយការប្រយុទ្ធគ្នារវាងកងកម្លាំងឧទ្ទាមមីយ៉ាន់ម៉ា និងរបបសឹកដែលកំពុងកាន់អំណាច។ជនស៊ីវិលរាប់ពាន់នាក់ និងទាហានរាប់រយនាក់មកពីសហភាពមីយ៉ាន់ម៉ា បានឆ្លងព្រំដែនទៅកាន់ប្រទេសឥណ្ឌា បន្ទាប់ពីរដ្ឋប្រហារ។ នេះបានធ្វើឱ្យទីក្រុង ញូវដេលី (New Delhi) ដែលបានប្រកាសពីគម្រោងធ្វើរបងព្រំដែនជាមួយមីយ៉ាន់ម៉ា និងបញ្ចប់គោលនយោបាយបម្លាស់ទីដោយគ្មានទិដ្ឋាការ មានការព្រួយបារម្ភយ៉ាងខ្លាំង។យ៉ាងហោចណាស់ជនភៀសខ្លួន ៣៨ នាក់ត្រូវបាននិរទេសកាលពីថ្ងៃព្រហស្បតិ៍ ដោយរដ្ឋជាប់ព្រំដែន ម៉ានីពួរ (Manipur) របស់ឥណ្ឌា ដែលគ្រោងនឹងបញ្ជូនមនុស្សសរុបចំនួន ៧៧ នាក់ទៅវិញ ខណៈដែលខ្លួនកំពុងទប់ទល់នឹងអំពើហឹង្សាជាបន្តបន្ទាប់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២០ នាក់ចាប់តាំងពីការប៉ះទង្គិចគ្នារវាងជនជាតិភាគតិចបានផ្ទុះឡើងកាលពីខែឧសភា ឆ្នាំមុនមក។ទីក្រុងញូវដែលី មិនបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីជនភៀសខ្លួនឆ្នាំ១៩៥១ របស់អង្គការសហប្រជាជាតិ ដែលចែងអំពីសិទ្ធិជនភៀសខ្លួន និងការទទួលខុសត្រូវរបស់រដ្ឋដើម្បីការពារអ្នកទាំងនោះទេ ហើយឥណ្ឌា ក៏មិនមានច្បាប់ផ្ទាល់ខ្លួនដើម្បីការពារជនភៀសខ្លួនដែរ។លោកនាយករដ្ឋមន្រ្តី ណារ៉េនដ្រា ម៉ូឌី (Narendra Modi) កំពុងស្វះស្វែងរកអាណត្តិទីបីដ៏កម្រនៅក្នុងការបោះឆ្នោតជាតិដែលកំពុងបន្ត ហើយរដ្ឋាភិបាលរបស់លោកបានស្តីបន្ទោសលំហូរជនភៀសខ្លួន ថាជាហេតុផលមួយសម្រាប់អំពើហិង្សាដែលបានធ្វើឱ្យរដ្ឋ ម៉ានីពួរ អសន្តិសុខ៕

ការជម្លៀស ត្រូវបានបញ្ជានៅភាគខាងកើតរដ្ឋតិចសាស់ ខណៈទឹកជំនន់ឡើខ្លាំងត្រូវបានរំពឹងទុក

2024/05/03 11:42:28 am        139
ព្យុះផ្គររន្ទះ កំពុងធ្វើឱ្យមានការគំរាមកំហែងដោយទឹកជំនន់កាន់តែខ្លាំងឡើងៗកាលពីថ្ងៃព្រហស្បតិ៍ នៅទូទាំងរដ្ឋតិចសាស់ភាគខាងកើត រួមទាំងនៅទីក្រុងហ៊ូស្តុន ដោយបង្ខំឱ្យមានការជម្លៀសប្រជាជន និងបិទសាលារៀន។មន្ត្រីគ្រប់គ្រងគ្រាអាសន្នតំបន់ Montgomery កំពុងព្យាករណ៍ពីទឹកជំនន់ដ៏មហន្តរាយ ខណៈ អាជ្ញាធរទន្លេ San Jacinto រំពឹងពីការបញ្ចេញទឹកពីបឹង Conroe ហើយ លោក ម៉ាក កែអ៊ូ(Mark Keough) ចៅក្រមតំបន់ បានចេញសេចក្តីប្រកាស អំពីគ្រោះមហន្តរាយ។យោងតាមលោក Justin Ballard អ្នកជំនាញឧតុនិយម បាននិយាយថា ភ្លៀងបានធ្លាក់ពី ៨ ទៅ ១០អ៊ីញ ចាប់តាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃពុធ រហូតដល់រសៀលថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ជាច្រើន ជុំវិញទីក្រុងហ៊ូស្តុន។ កម្រិតបឹង Conroe បានកើនឡើងដល់ ២០៥,៣ ហ្វីត កាលពីរសៀលថ្ងៃព្រហស្បតិ៍។ អភិបាលក្រុង Houston លោក ចន វីតម៉ៃអឺ(John Whitmire) និងមន្ត្រីទីក្រុងផ្សេងទៀត បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេជឿថានៅថ្ងៃសុក្រនេះ អាចនឹងកាន់តែអាក្រក់សម្រាប់ទឹកជំនន់នៅក្នុងទីក្រុង ដោយព្រមានថា «ស្ថានភាពអាក្រក់បំផុតនៅមិនទាន់មកដល់នៅឡើយទេ»។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា រងទុក្ខពីរលកកម្ដៅដ៏គ្រោះថ្នាក់ក្នុងជំរំជនភៀសខ្លួននៅបង់ក្លាដែស

2024/05/03 10:09:03 am        127
ជនជាតិរ៉ូហ៊ីងយ៉ា ជាងមួយលាននាក់ដែលរស់នៅក្នុងជំរំជនភៀសខ្លួនគូទូផាឡុង (Kutupalong) នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស កំពុងជួបប្រទះរលកកម្ដៅដ៏គ្រោះថ្នាក់ដោយសារសីតុណ្ហភាពឡើងដល់ ៤២ អង្សាសេ ។ ជំរំជនភៀសខ្លួនគូទូផាឡុង គឺជាជម្រករបស់ជនភៀសខ្លួនដ៏ធំបំផុតមួយនៅក្នុងពិភពលោក ហើយទោះបីជាក្រុមអាជ្ញាធរបានលើកទឹកចិត្តប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះនៅពេលថ្ងៃក៏ដោយ ក៏មនុស្សជាច្រើនត្រូវបានបង្ខំឱ្យធ្វើសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ដោយធ្វើឱ្យពួកគេប្រឈមសីតុណ្ហភាពដ៏ក្ដៅ។យោងតាមជនភៀសខ្លួនម្នាក់ ដោយបានជំរុញឱ្យពួកគេចេញទៅក្រៅដើម្បីជ្រកក្រោមដើមឈើ ឬឆ័ត្រ ប្រជាពលរដ្ឋនៅជំរំនេះ បានចម្អិនអាហាររួមគ្នា និងត្បាញឬស្សីសម្រាប់សម្ភារសំណង់ប្រចាំថ្ងៃ។ កម្ដៅនៅក្នុងជំរំ ដែលជារចនាសម្ព័ន្ធក្រៅផ្លូវការ គឺមិនអាចទ្រាំទ្របាន។មានរបាយការណ៍អំពីការស្លាប់ដោយសារកម្ដៅក្ដៅខ្លាំងពេក និងការបាត់បង់ជាតិទឹកធ្ងន់ធ្ងរ។ កុមារជាច្រើនបានកើតជំងឺស្បែក។នៅក្នុងខែនេះ ប្រទេសបង់ក្លាដែសបានកត់ត្រាសីតុណ្ហភាពខ្លាំងជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃទី ៩ និង ១០ ខែមេសា។ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា បម្រែបម្រួលអាកាសធាតុកំពុងរួមចំណែកធ្វើឲ្យមានរលកកម្ដៅកាន់តែញឹកញាប់ ធ្ងន់ធ្ងរ និងយូរជាង ក្នុងអំឡុងរដូវក្តៅ៕

សាលារៀនត្រូវបិទ បន្ទាប់ពីផេះភ្នំភ្លើងគ្របដណ្តប់លើទីក្រុងនានានៅខេត្ត North Sulawesi

2024/05/03 10:02:42 am        122
សាលារៀនជាច្រើនកន្លែង ត្រូវបានបិទកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីផេះពីភ្នំភ្លើង រូអាង(Ruang) បានធ្លាក់ចុះមកលើក្រុង Bitung ក្នុងខេត្ត North Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី។អាជ្ញាធរ បានជម្លៀសមនុស្ស ១២.០០០នាក់ចេញពីកោះ Tagulandang នៅក្បែរនោះរួចហើយ បន្ទាប់ពីភ្នំភ្លើង រូអាង(Ruang) បានផ្ទុះកាលពីថ្ងៃអង្គារ ដោយបានបញ្ចេញកម្អែភ្នំភ្លើង ថ្ម និងផេះ។លោក Sunaryo ដែលរស់នៅក្នុងទីក្រុង Manado ភាគខាងលិចក្រុង Bitung បាននិយាយថា ផេះកាន់តែច្រើន បានធ្លាក់មកលើតំបន់នៅជុំវិញភ្នំភ្លើងកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ហើយប្រជាជនមួយចំនួនមានការព្រួយបារម្ភចំពោះសុខភាពរបស់ពួកគេ។ យើងសង្ឃឹមថាប្រជាជននៅពេលធ្វើដំណើរ មានរបាំងមុខដើម្បីការពារជំងឺផ្លូវដង្ហើម។ មជ្ឈមណ្ឌលសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រ បានបង្កើនស្ថានភាព អាសន្នរបស់ភ្នំភ្លើងរូអាង(Ruang) ដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីការផ្ទុះ កាលពីថ្ងៃអង្គារ ហើយបានព្រមានពលរដ្ឋនៅកោះ Tagulandang ថា រលកយក្សស៊ូណាមិ អាចកើតមានដែលបណ្តាលមកពីកម្អែភ្នំភ្លើងបាក់រលំហូរចូលទៅក្នុងមហាសមុទ្រ។ស្ថានភាពរដ្ឋក្នុងគ្រាអាសន្ន ដែលចូលជាធរមានរហូតដល់ថ្ងៃទី១៤ ខែឧសភា ត្រូវបានប្រកាសដោយរដ្ឋាភិបាលតំបន់ ដើម្បីជួយសម្រួលដល់ការទទួលបានជំនួយ ទោះបីជាអាជ្ញាធរ បាននិយាយថាអាកាសយានដ្ឋាននៅទីក្រុង Manado នឹងនៅតែបិទរហូតដល់ថ្ងៃសុក្រនេះក៏ដោយ។

និស្សិតកាណាដា បោះជំរំគាំទ្រប៉ាឡេស្ទីននៅតាមសាកលវិទ្យាល័យធំៗទូទាំងប្រទេស

2024/05/03 09:48:06 am        126
តង់ ផ្ទាំងបដា និងទង់ជាតិ ត្រូវបានគ្របដណ្ដប់នៅកណ្តាលបរិវេណសាកលវិទ្យាល័យតូរ៉ុនតូ កាលពីថ្ងៃព្រហស្បតិ៍ទី២ឧសភាសប្ដាហ៍នេះ ខណៈនិស្សិតបានបង្កើតជំរំមួយដើម្បីអំពាវនាវឱ្យស្ថាប័ននេះកាត់ទំនាក់ទំនងជាមួយអ៊ីស្រាអែលជុំវិញជម្លោះដែលកំពុងបន្តនៅក្នុងតំបន់ដែនដីហ្កាហ្សា។ ក្រុមនិស្សិតបាននិយាយថា ពួកគេបានរុះរើរនាំងដែលត្រូវបានដំឡើងជុំវិញតំបន់មួយនៅក្នុងបរិវេណសាកលវិទ្យាល័យ ដែលគេស្គាល់ថា King’s College Circle នៅម៉ោងប្រហែល៤ ព្រឹក ដើម្បីបង្កើតជំរំតវ៉ា ជាការបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន។ ក្រុមអ្នកតវ៉ាបាននិយាយថា ពួកគេកំពុងចូលរួមជាមួយនិស្សិតនៅតាមសាកលវិទ្យាល័យផ្សេងទៀតក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក ក្នុងការបោះជំរំ ដើម្បីអំពាវនាវឱ្យសាកលវិទ្យាល័យរបស់ពួកគេផ្ដាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាលអ៊ីស្រាអែល និងដកខ្លួនចេញពីក្រុមហ៊ុនអ៊ីស្រាអែល។ និស្សិតឆ្នាំទីបួនមួយរូប ដែលមានសាច់ញាតិនៅក្នុងតំបន់ហ្កាហ្សា និងជំរំជនភៀសខ្លួនក្នុងប្រទេសលីបង់ បាននិយាយនៅកន្លែងបោះជំរំថា យើងគ្រោងនឹងស្នាក់នៅទីនេះ ដរាបណាការទាមទាររបស់យើងបានសម្រេច ។ អ្វីដែលយើងកំពុងធ្វើនៅទីនេះ គឺគ្មានអ្វីធំដុំទេ បើធៀបនឹងអ្វីដែលប្រជាជនប៉ាឡេស្ទីន កំពុងឆ្លងកាត់នោះ។ ការបោះជំរំនៅក្នុងបរិវេណសាកលវិទ្យាល័យ Toronto កើតឡើង ខណៈសកម្មជនគាំទ្រប៉ាឡេស្ទីនបានបោះតង់ នៅតាមបរិវេណសាកលវិទ្យាល័យទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងការបោះជំរំនៅសាកលវិទ្យាល័យ McGill ក្នុងទីក្រុង Montreal សាកលវិទ្យាល័យ Ottawa និងសាកលវិទ្យាល័យ British Columbia ។ បាតុកម្មនៅតែបន្តនៅក្នុងបរិវេណទាំងបីកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕

របាយការណ៍របស់UNនិយាយថា ៧២ភាគរយនៃលំនៅឋាននៅហ្កាហ្សាត្រូវបានបំផ្លាញ

2024/05/03 09:43:35 am        152
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី ២ ខែឧសភា បានឱ្យដឹងថា ការសាងសង់ឡើងវិញលំនៅឋានដែលបានបាក់បែកនៅតំបន់ហ្កាហ្សា នឹងត្រូវចំណាយពេលយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០៤០ ប៉ុន្តែអាចអូសបន្លាយរហូតដល់ច្រើនទសវត្សរ៍។ រយៈពេលជិតប្រាំពីរខែ នៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានបណ្តាលឱ្យមានការខូចខាតគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ។ អគារបេតុងខ្ពស់ៗបានក្លាយជាគំនរកម្ទេចកម្ទីរ ដោយមន្ត្រីអង្គការសហប្រជាជាតិម្នាក់ បាននិយាយសំដៅទៅលើ ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញ។ទិន្នន័យរបស់ដែនដីប៉ាឡេស្ទីន បង្ហាញថាលំនៅឋានប្រហែល ៨០.០០០ខ្នង ត្រូវបានបំផ្លាញនៅក្នុងជម្លោះ ដែលបង្កឡើងដោយការវាយប្រហារដ៏ឃោឃៅរបស់អ្នកប្រយុទ្ធក្រុមហាម៉ាស ទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។ ជាការសងសឹក ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់។ ការវាយតម្លៃរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និយាយថា តំបន់ហ្កាហ្សា នឹងត្រូវការពេលប្រហែល៨០ឆ្នាំ ដើម្បីស្តារលំនៅឋានឡើងវិញដែលត្រូវបានបំផ្លាញទាំងស្រុង។ របាយការណ៍ដាច់ដោយឡែកមួយ ដោយផ្អែកលើរូបភាពផ្កាយរណបវិភាគដោយអង្គការសហប្រជាជាតិ បានបង្ហាញថា ៨៥,៨% នៃសាលារៀននៅតំបន់ហ្កាហ្សា បានរងការបំផ្លាញ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា។ ជាង ៧០% នៃសាលារៀននឹងត្រូវការការសាងសង់ឡើងវិញពេញលេញ។ ការវាយតម្លៃរបស់អង្គការ UNDP ធ្វើឱ្យមានការព្យាករណ៍ជាបន្តបន្ទាប់លើផលប៉ះពាល់សេដ្ឋកិច្ចសង្គមដោយសារសង្រ្គាម ដោយផ្អែកលើរយៈពេលនៃជម្លោះបច្ចុប្បន្ន ។

ជនអន្តោប្រវេសន៍ធ្វើដំណើរទៅអាមេរិក ត្រូវបានរកឃើញនៅក្នុងរថយន្តក្រុងបោះបង់ចោល

2024/05/03 09:22:53 am        140
មន្ត្រីការពារជនស៊ីវិលក្នុងតំបន់ បានប្រាប់សារព័ត៌មានរ៉យទ័រថា ជនអន្តប្រទវេសន៍ប្រហែល ៤០០ នាក់ធ្វើដំណើរឆ្ពោះទៅសហរដ្ឋអាមេរិក ត្រូវបានគេរកឃើញនៅក្នុងរថយន្តក្រុងចំនួន ៣គ្រឿង ដែលត្រូវបានគេបោះបង់ចោលនៅលើផ្លូវហាយវ៉េមួយក្នុងទីក្រុង Veracruz ភាគអាគ្នេយ៍ប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ឆ្មាំជាតិប្រទេសម៉ិកស៊ិក និងនគរបាលក្នុងតំបន់ ត្រូវបានគេផ្តល់ដំណឹងអំពីរថយន្តក្រុងទាំងបីគ្រឿងដែលត្រូវបានគេបោះបង់ចោលនៅលើផ្លូវហាយវ៉េ។ មនុស្សរាប់រយនាក់ដែលមានដើមកំណើតពីបរទេស ត្រូវបានរកឃើញនៅខាងក្នុងរថយន្ត រួមមានទាំងអនីតិជន និងស្ត្រីមានផ្ទៃពោះផងដែរ។ ជនអន្តោប្រវេសន៍មួយចំនួន ខ្សោះជាតិទឹក។ បន្ទាប់ពីការពិនិត្យសុខភាពរួច ជនអន្តោប្រវេសន៍ត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរអន្តោប្រវេសន៍។កាលពីពេលថ្មីៗនេះ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាននិយាយ ថា លោកបានពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ស្តីពីការរក្សាព្រំដែនរួមរបស់ប្រទេសទាំងពីរ ដោយបើកចំហសម្រាប់ការធ្វើអន្តោប្រវេសន៍ស្របច្បាប់។

នគរបាលប៉ះទង្គិចជាមួយបាតុករ ដែលព្យាយាមបញ្ឈប់ការផ្លាស់ប្តូរជនអន្តោប្រវេសន៍នៅទីក្រុងឡុងដ៍្រ

2024/05/03 08:26:33 am        222
នគរបាលបានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករនៅទីក្រុងឡុងដ៍្រ ប្រទេសអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីពួកគេបានរារាំងរថយន្តក្រុងក្នុងមានផែនការដឹកអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់នាវា Bibby Stockholm ដែលត្រូវបានគេដាក់ចតនៅទីក្រុងកំពង់ផែ Portland តំបន់Dorset ដែលអាចផ្តល់កន្លែងស្នាក់នៅដល់ជនអន្តោប្រវេសន៍បានប្រហែល៥០០នាក់។នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានបង្ក្រាបលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ជាអាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់ៗរបស់លោក។ ជាផ្នែកមួយនៃការជម្រុញនេះ រដ្ឋាភិបាលកំពុងព្យាយាមកាត់បន្ថយការចំណាយលើអ្នកស្វែងរកសិទ្ធិជ្រកកោនដែលស្នាក់នៅក្នុងសណ្ឋាគារ ដោយប្រើប្រាស់នាវាដើម្បីផ្តល់កន្លែងស្នាក់នៅ និងនៅទីតាំងអតីតយោធា។សារព័ត៌មាន BBC បានរាយការណ៍ថា ក្រុមបាតុករនៅទីក្រុង Peckham ភាគខាងត្បូងទីក្រុងឡុងដ៍្រ កំពុងស្រែកថា «ឲ្យពួកគេចាកចេញទៅ» ដោយបានរារាំងរថយន្ត និងបានអង្គុយនៅលើផ្លូវដើម្បីបញ្ឈប់រថយន្តមិនឲ្យធ្វើដំណើរ បណ្តាលឲ្យនគរបាលអូសអ្នកតវ៉ាចេញ។ របាយការណ៍ បាននិយាយថា មនុស្ស៤៥ នាក់ ត្រូវបានចាប់ខ្លួន។សារព័ត៌មាន BBC បានរាយការណ៍ថា ការិយាល័យ Home Office បានបោះបង់ចោលផែនការផ្លាស់ប្តូរក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់នាវា Bibby បន្ទាប់ពីមានការតវ៉ានៅទីក្រុង Margate កាលពីសប្តាហ៍មុន។ ដោយឡែក រដ្ឋាភិបាល បាននិយាយថា អាជ្ញាធរអង់គ្លេស បានចាប់ផ្តើមឃុំខ្លួនជនអន្តោប្រវេសន៍ ក្នុងការត្រៀមរៀបចំបញ្ជូនពួកគេទៅកាន់ប្រទេសរ្វ៉ាន់ដា ក្នុងរយៈពេល៩ ទៅ១១ សប្តាហ៍ខាងមុខ ទោះបីជាតុលាការកំពូលរបស់ចក្រភពអង់គ្លេស បានប្រកាសកាលពីឆ្នាំមុនថា គោលនយោបាយនេះ មិនស្របច្បាប់ឡើយ។

ភាពចលាចលថ្មី និងការចាប់ខ្លួនក្នុងសាកលវិទ្យាល័យ UCLA នៅអាមេរិក ជុំវិញការតវ៉ាគាំទ្រប៉ាឡេស្ទីន

2024/05/03 08:09:50 am        303
នគរបាលបានបណ្តេញក្រុមបាតុករគាំទ្រប៉ាឡេស្ទីនជាច្រើននាក់ ដែលប្រកាន់ជំហររឹងរូសមិនព្រមបញ្ឃប់ការតវ៉ានៅមហាវិទ្យាល័យនៅសហរដ្ឋអាមេរិក ជាច្រើនកាលពីថ្ងៃព្រហស្បតិ៍ (០២ ឧសភា) រួមទាំងការរុះរើជំរំតង់នៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា ក្នុងទីក្រុងឡូសអេនជឺលេស (UCLA) ក្នុងឈុតឆាកដ៏ក្ដៅគគុក ដែលបញ្ជាក់ពីភាពចលាចលកាន់តែខ្លាំងដែលបានផ្ទុះឡើងនៅបណ្ដាសាកលវិទ្យាល័យអាមេរិកក្នុងសប្តាហ៍នេះ។នៅព្រឹកព្រលឹមស្រាងៗ នគរបាលបានសម្រុកចូលជំរំតង់ដែលបង្កើតឡើងដើម្បីជាផ្នែកមួយនៃបាតុកម្មនៅសាកលវិទ្យាល័យ UCLA ដោយបំផ្ទុះគ្រាប់បែកផ្សែង និងប្រើឧបករណ៍កុបកម្មដើម្បីរុញច្រានក្រុមបាតុករដែលរឹងទទឹងមិនព្រមទៅណា។ មនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួននៅសាកលវិទ្យាល័យ UCLA នេះនិងសាលាផ្សេងៗទៀតទូទាំងសហរដ្ឋអាមេរិក។ក្រុមនិស្សិតបានប្រមូលផ្តុំគ្នា ឬដំឡើងជំរំតង់នៅសាកលវិទ្យាល័យរាប់សិបកន្លែងក្នុងសហរដ្ឋអាមេរិក នៅប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីតវ៉ាប្រឆាំងនឹងសង្គ្រាមរបស់អ៊ីស្រាអែល នៅលើតំបន់ហ្កាហ្សា។ សាកលវិទ្យាល័យជាច្រើនរួមទាំងសាកលវិទ្យាល័យ កូឡុំប៊ី (Columbia) ក្នុងទីក្រុងញូវយ៉ក បានអំពាវនាវឱ្យនគរបាលបញ្ឈប់ការតវ៉ាដ៏តានតឹងនេះ។ក្រុមបាតុករបានអំពាវនាវដល់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដែលបានគាំទ្រសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន ឱ្យប្រឹងប្រែងបន្ថែមទៀតដើម្បីបញ្ឈប់ការបង្ហូរឈាមនៅតំបន់ហ្កាហ្សា និងទាមទារឱ្យវិទ្យាស្ថានអប់រំទាំងនោះដកខ្លួនចេញពីក្រុមហ៊ុនដែលគាំទ្ររដ្ឋាភិបាលអ៊ីស្រាអែល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទួរគី៖ អង្គការណាតូ កំពុងដាក់ពង្រាយប្រព័ន្ធការពារបន្ថែម ដើម្បីការពារមូលដ្ឋានភាគខាងត្បូង
03/18/2026 07:03 PM
ទីក្រុងមួយរបស់ជប៉ុនបង្ហាញពីវិធីទប់ស្កាត់ភ្លើងឆេះព្រៃ ខណៈចំហេះព្រៃកើនឡើងនៅទូទាំងពិភពលោក
03/18/2026 07:03 PM
វិមានក្រឹមឡាំងថ្កោលទោសឃាតកម្មរបស់អាមេរិក និងអ៊ីស្រាអែល លើមេដឹកនាំអ៊ីរ៉ង់ ក្រោយប្រមុខសន្តិសុខត្រូវបានសម្លាប់
03/18/2026 07:03 PM
យោធាឥណ្ឌូនេស៊ី ឃាត់ខ្លួនទាហាន ៤នាក់ ជុំវិញករណីវាយប្រហារទឹកអាស៊ីតលើសកម្មជនសិទ្ធិមនុស្ស
03/18/2026 06:03 PM
កម្ពុជា-កាណាដា បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ
03/18/2026 06:03 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ អាមេរិកនិងអ៊ីស្រាអែលបានវាយប្រហារលើតំបន់ជាច្រើនទូទាំងប្រទេសនេះ
03/18/2026 06:03 PM
ទស្សនាវដ្តី៖សហរដ្ឋអាមេរិក ប្រឈមនឹងវិបត្តិនយោបាយ ដោយសារសង្គ្រាមអ៊ីរ៉ង់
03/18/2026 06:03 PM
ប្រមុខការទូត៖ អ៊ីរ៉ង់ចាប់អារម្មណ៍លើសំណើសន្តិភាពដែលពាក់ព័ន្ធនឹងសំណងសម្រាប់ការខូចខាត
03/18/2026 06:03 PM
ភ្ញៀវទេសចរចិន នៅតែមិនទៅកម្សាន្តជប៉ុន ដោយបន្តធ្លាក់ចុះរយៈពេល ៣ខែជាប់គ្នា
03/18/2026 06:03 PM
ជនជាតិវៀតណាមចំនួន ៧៧៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)
03/18/2026 06:03 PM