ជនជាតិវៀតណាម ៤៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង​បទ​ល្មើស​ផ្សេង​ៗ​ទៀត ត្រូវបានបណ្ដាញចេញពីកម្ពុជា
កម្ពុជា-អាម៉េរិក បង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន : ចាប់ខ្លួនជនបរទេសជាច្រើននាក់ រឹបអូសសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនច្រើនជាង១តោន និងគ្រឿងញៀនខុសច្បាប់ជាង២០០គីឡូក្រាម
បុរសម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីវាយម្ចាស់រថយន្ត រងរបួស
គ្រឿងញៀនជាង ១ ៣០០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នៅខេត្តព្រះវិហារ

សន្តិសុខ និង សង្គម

ជន​ជាតិចិន ១៦៥នាក់ ពាក់​ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជា

2026/05/23 06:52:44 pm        175
នាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការជាមួយស្ថានទូតចិន កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ១៦៥នាក់ ស្រី០៧នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

កម្លាំងសមត្ថកិច្ចបង្ក្រាបករណីសង្ស័យ Online Scams ៣ទីតាំងនៅភូមិសាស្រ្តរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិចិន ២៦នាក់

2026/05/23 06:27:38 pm        215
ភ្នំពេញ៖ ជនជាតិចិនសរុបចំនួន ២៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រោយរកឃើញពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ និងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក្នងទីតាំង៣កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ,ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមទាំងមានការចូលរួមសហការពីមន្ត្រីពាក់ព័ន្ធមូលដ្ឋាន និងសម្របសម្រួលនីតិវិធីច្បាប់ពីតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ជាលទ្ធផលនៃការចុះបង្ក្រាបនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញា និងអន្តរាគមន៍លើទីតាំងសង្ស័យចំនួន ៣កន្លែងធំៗ រួមមាន៖ ទីតាំងទី១ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ នៅទីនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន ០៤នាក់ (ក្នុងនោះ ០៣នាក់គ្មានលិខិតឆ្លងដែន) រួមជាមួយទូរសព្ទដៃ ១៩គ្រឿង, កុំព្យូទ័រ All In One ០១គ្រឿង និងកុំព្យូទ័រយួរដៃ (Laptop) ០១គ្រឿង។ តាមរយៈការធ្វើកោសល្យវិច័យបឋម ទីតាំងនេះត្រូវបានសង្ស័យថាកំពុងរៀបចំប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។ ទីតាំងទី២ ស្ថិតនៅក្នុងបុរីវ័នត្រូពីកា ផ្លូវ១០១៩ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សមត្ថកិច្ចបានរកឃើញជនជាតិចិនចំនួន ១០នាក់ (ស្រី ០១នាក់) ដែលក្នុងនោះមានរហូតដល់ ០៧នាក់ គ្មានលិខិតឆ្លងដែន ស្នាក់នៅប្រមូលផ្តុំគ្នាដោយខុសច្បាប់ និងទីតាំងទី៣ ស្ថិតនៅផ្ទះលេខ២៦ ផ្លូវ R-12 (បុរីប៉េងហួត) ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ទីតាំងនេះជាកន្លែងប្រមូលផ្តុំស្នាក់នៅដោយខុសច្បាប់របស់ជនជាតិចិនចំនួន ១២នាក់ ដែលទាំងអស់នោះសុទ្ធតែគ្មានលិខិតឆ្លងដែនជាប់ខ្លួនឡើយ។បច្ចុប្បន្ន ទាំងជនសង្ស័យជាជនបរទេសទាំង ២៦នាក់ ព្រមទាំងសម្ភារៈវត្ថុតាង ដែលដកហូតបានទាំងអស់ ត្រូវបានប្រគល់ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំរឿង និងអនុវត្តនីតិវិធីបន្តទៅតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ។សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ‎ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រទី២២ ខែឧសភា ឆ្នាំ២០២៦បានបន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាលជាតិ ត្រូវបន្តយុទ្ធនាការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យទាល់តែអស់ជាដាច់ខាត ដើម្បីរក្សាសន្តិសុខសង្គម និងការពារកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិលើឆាកអន្តរជាតិ៕

ករណីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច និងក្រុងស្វាយរៀង ៖ស្លាប់ចំនួន ១៤នាក់ របួសធ្ងន់ស្រាល ៧៩នាក់

2026/05/23 05:45:25 pm        1480
ករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ដោយគិតត្រឹមម៉ោង ១០ព្រឹកនេះ បណ្តាលឱ្យកម្មករនិយោជិតរងគ្រោះសរុបចំនួន ៩៣នាក់ (ស្រី ៧៤នាក់) ក្នុងនោះស្លាប់ចំនួន ១៤នាក់ (ស្រី ១០នាក់) របួសធ្ងន់ចំនួន ១៥នាក់ (ស្រី ១២នាក់) និងរបួសស្រាល ចំនួន ៦៤នាក់ (ស្រី ៥២នាក់)។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តថា ករណីទី១. កើតឡើងនៅភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រវាងរថយន្ត ដឹកទំនិញធុនធំជាមួយរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែលមានជនរងគ្រោះចំនួន ៥៣នាក់ (ស្រី ៥០នាក់) ក្នុងនោះ ស្លាប់ចំនួន ៩នាក់ (ស្រី ៨នាក់) របួសធ្ងន់ចំនួន ៩នាក់ (ស្រី ៨នាក់) និងរបួសស្រាលចំនួន ៣៥នាក់ (ស្រី ៣៤នាក់)។ករណីទី២. កើតឡើងនៅភូមថ្មី សង្កាត់សង្ស័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង រវាងរថយន្តដឹកជញ្ជូនកម្មករ និយោជិតនិងរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែលមានជនរងគ្រោះចំនួន ៤០នាក់ (ស្រី ២៤នាក់) ក្នុងនោះ ស្លាប់ចំនួន ៥នាក់ (ស្រី ២នាក់) របួសធ្ងន់ចំនួន ចំនួន ៦នាក់ (ស្រី ៤នាក់) 1) និងរបួសស្រាលចំនួន ២៩នាក់ (ស្រី ១៨នាក់)។ ភ្លាមៗក្រោយទទួលបានព័ត៌មាន បេឡាជាតិសន្តិសុខសង្គម មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងខិតខំជួយសង្គ្រោះនិងចាត់ចែងបញ្ជូន អ្នករងរបួសទៅមន្ទីរពេទ្យដែលនៅក្បែរកន្លែងកើតហេតុ មន្ទីរពេទ្យបង្អែកខេត្ត និងកំពុងបញ្ជូនបន្តមកមន្ទីរពេទ្យ កាល់ម៉ែត្រ។គ្រោះថ្នាក់ចរាចរណ៍នាថ្ងៃនេះ គឺជាថ្ងៃដែលសោកស្តាយបំផុតដែលមានករណីបកម្មករនិយោជិត ស្លាប់ច្រើនជាងគេ។ ក្រសួងនឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីបង្កើនសុវត្ថិភាពដឹកជញ្ជូនកម្មករ និយោជិត។ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់តាំងថ្នាក់ដឹកនាំក្រសួងនឹងចុះទៅរៀបចំបុណ្យសព ដោយរាល់ការចំណាយនៃពិធីបុណ្យសពជាបន្ទុករបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិ សន្តិសុខសង្គម ព្រមទាំងទទួលអត្ថប្រយោជន៍ស្របតាមច្បាប់ស្តីពីការងារ និងគោលរបបសន្តិសុខសង្គម។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិត និងក្រុមគ្រួសារទៅតាមគោលរបបសន្តិសុខសង្គម របស់បេឡាជាតិសន្តិសុខសង្គម៕

​អគ្គនាយកដ្ឋានពន្ធនាគារផ្ទេរទណ្ឌិតជាក្មេងទំនើងចំនួន ៧៩០នាក់ទៅកាន់ពន្ធនាគារខេត្តជាប់ព្រំដែន ដើម្បីធ្វើការងារ​​ក្នុងបុព្វហេតុបម្រើជាតិ

2026/05/22 12:08:22 am        811
អគ្គនាយកដ្ឋានពន្ធនាគារ ផ្ទេរទណ្ឌិតជាក្មេងទំនើង ភេទប្រុស ជិត ៨០០នាក់ទៅអនុវត្តទោសបន្តនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងបំណងអប់រំកែប្រែស្តារនីតិសម្បទា ដើម្បីបុព្វហេតុបម្រើជាតិ។ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ថា អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង ភេទប្រុស សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅចំនួនពីរ គឺនៅមណ្ឌលអប់រំកែប្រែទី៤ ក្នុងខេត្តពោធិ៍សាត់ ចំនួន៦៥១នាក់ នៅពន្ធនាគារខេត្តឧត្តរមានជ័យ ចំនួន ១៣៩នាក់។អគ្គនាយកដ្ឋានពន្ធនាគារបានឱ្យបន្ថែមថា ការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែស្តារនីតិសម្បទា តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង និងដើម្បីបុព្វហេតុបម្រើជាតិ និងការស្រឡាញ់ជាតិមាតុភូមិផងដែរ។អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលទាំងនោះ រួមមាន ជំនាញកសិកម្ម ដូចជាការដាំដុះបន្លែបង្ការ ការចិញ្ចឹមសត្វ និងជំនាញសំណង់ ដូចជា ការចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ។ កម្មវិធីបណ្តុះបណ្តាលនេះ នឹងត្រូវអនុវត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីមន្ត្រីជំនាញកសិកម្ម និងមន្ត្រីជំនាញផ្នែកកសាងលេណដ្ឋាន។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិការនានាកន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សិក្សាផ្នែកច្បាប់ ពាក់ព័ន្ធនឹងករណីក្មេងទំនើងនេះ ដោយសម្តេចបានថ្លែងថា ក្រុមក្មេងទំនើងដែលចាប់បាន អាចយកទៅជួយដល់កងវិស្វកម្ម ក៏ដូជាយកទៅអប់រំក្នុងកម្រិតណាមួយ ដូចជា ការជួយសង់លេណដ្ឋាន ជាជាងចាប់ឃុំខ្លួនក្នុងពន្ធនាគារ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អាជ្ញាធររាជធានីបញ្ជាឱ្យម្ចាស់សំណង់ភូមិគ្រឹះខុសច្បាប់សង់លើចំណីទន្លេនៅបាក់ខែង រុះរើ​សំណង់​ចេញជាបន្ទាន់

2026/05/19 09:26:20 pm        1057
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បាន​លើក​ឡើង​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​របស់​លោក​ ដោយ​ជម្រាប​ជូនទៅលោក ឈុន លីម ម្ចាស់សំណង់ភូមិគ្រឹះ ដែលមានទីតាំង​ស្ថិត​នៅ​ភូមិ​ចំបក់​មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញ​លិខិត​លេខ​០៦៧/​២៦ ​ឆត.រ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយឱ្យរដ្ឋបាល​ខណ្ឌ​ជ្រោយ​ចង្វារ​កំណត់​ឱសាន​វាទ​ឱ្យលោកធ្វើការរុះរើសំណង់ដែលលោកបានសាងសង់រំលោភលើដីច្រាំងទន្លេ និងក្នុង​ផ្ទៃ​ទន្លេចេញវិញ។ លោក ឃ្លាំង ហួត បន្ថែមថា លោកមិនដឹងថាលោក ឈុន លីម ម្ចាស់សំណង់ភូមិគ្រឹះ បាន​ទទួល​ការ​ណែ​នាំ​ពីរដ្ឋបាលខណ្ឌជ្រោយចង្វារហើយឬនៅនោះទេ? ក៏ប៉ុន្តែបច្ចុប្បន្ន​ក្រុម​ការ​ងារ​សំណង់​រាជ​ធានី​ភ្នំពេញ​ពិនិត្យឃើញថាលោកមិនត្រឹមតែមិនព្រមរុះរើសំណង់ទេ តែថែម​ទាំង​បាន​បន្ត​សកម្ម​ភាព​សាងសង់សំណង់នេះបន្ថែមទៀតផង។ លោក ឃ្លាំង ហួត សង្ឃឹមថា ម្ចាស់សំណង់ភូមិគ្រឹះ នឹងគោរព និងអនុវត្តតាមខ្លឹមសារលិខិត ហើយ​រុះ​រើសំណង់ ចេញជាបន្ទាន់ ហើយត្រូវអនុវត្តឱ្យបាននូវច្បាប់ស្តីពីសំណង់ និងច្បាប់​ស្ដីពី​កា​រ​គ្រប់​គ្រង​ច្រាំង​ទន្លេ និងទន្លេជាធរមាន៕

គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ និង​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ ៧នាក់ សង្ស័យលួចបង្កប់បទល្មើស Online Scams

2026/05/18 09:54:30 pm        1049
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង​ជា​ប្រធាន​គណៈ​បញ្ជា​ការ​ឯកភាពខេត្ត នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំសមត្ថកិច្ចចម្រុះ សហការ​ជា​មួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្តចុះធ្វើរដ្ឋបាលត្រួតពិនិត្យ នៅតាម​ទីតាំង​ស្នាក់​នៅ​ប្រមូល​ផ្តុំ ស្ថិតនៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយធ្វើ​ការ​ឃាត់​ខ្លួ​ន​ជនជាតិចិន ចំនួន០៧នាក់ និង​វត្ថុតាង​មួយ​ចំនួន​ដែល​សង្ស័យ​មាន​លួច​បង្កប់​បទ​ល្មើស​បច្ចេក​វិទ្យា ​(Online Scams) ដើម្បីអនុវត្តយ៉ាងហ្មឺងម៉ាត់តាមអនុក្រឹត្យលេខ ០៣ ចុះថ្ងៃទី០៥ ខែ​មករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសន្តិសុខ សណ្តាប់​ធ្នាប់​ជូន​ប្រជា​ពលរដ្ឋ​នៅ​ទូទាំងខេត្ត​។ ការបន្តយុទ្ធនាការចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) របស់គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាលខេត្តប៉ៃលិន គឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀប​រៀប​រយ ​និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល ស្របតាម​វិធាន​ការ​ចាំបាច់​របស់​រាជ​រដ្ឋាភិបាល ​ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាព តាម​ទីតាំង​រស់​នៅ​ប្រមូល​ផ្តុំ ​ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស, ទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ និង​បង្ក្រាប​សកម្ម​ភាព​ជួញដូ​រ​មនុស្ស ជាពិសេសបទល្មើសបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់​លាស់​របស់​រាជ​រដ្ឋាភិបាល​ដែល​មានសម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាន​កំពុង​អនុវត្ត​ច្បាប់ ​លើ​ករណី​ឆបោកតាមប្រព័ន្ធអនឡាញដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នក​ពាក់​ព័ន្ធ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស និងអនុវត្តនីតិវិធី បណ្ដេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជា​ពិសេ​​សបាន​សហការផ្ដល់ព័ត៌មានអំពីខ្សែបណ្ដាញមេខ្លោង ទៅកាន់​ប្រទេ​សក្នុ​ង​តំបន់ និង​ក្រៅ​តំបន់​ជា​ច្រើន​ករណី​។ បន្ទាប់ពីកងកម្លាំងគណៈបញ្ចាការឯកភាពខេត្តប៉ៃលិន បន្ត​ចុះ​ពិនិត្យ​នៅ​តាមទី​តាំង​ស្នាក់​នៅ​ប្រមូល​ផ្តុំ ​បានរកឃើញទីតាំងមួយកន្លែង សង្ស័យមានលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams) ដោយឃាត់ខ្លួនជនជាតិចិន ចំនួន ០៧នាក់ និងវត្ថុតាងមួយចំនួនរួមមានកុំព្យូទ័រ ALL in ​ONE ចំនួន១៨គ្រឿង,MONITER ចំនួន ៤គ្រឿង, ទូរស័ព្ទដៃ ចំនួន ១៤៧ គ្រឿង, CPU ចំនួន​ ៣គ្រឿង, អាគុយទប់ភ្លើង ចំនួន ២គ្រឿង, តុ ចំនួន ១១តុ, ស៊ីមស្មាត ចំនួន ១៣ស៊ីម, និង​អត្ត​សញ្ញាណប័ណ្ណជនជាតិចិន ចំនួន ១សន្លឹក ហើយសូមរំលឹកថាទីតាំងនេះកន្លងមក បាន​កាត់​ផ្តាច់​ប្រព័ន្ធ​ខ្សែកាបអុបទិចអ៊ីនធើណេត ប៉ុន្តែជនសង្ស័យបានប្រើប្រាស់ស៊ីមកាតជំនួសវិញ៕

៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

2026/05/13 11:14:37 pm        243
អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្នុងរយៈពេល ៣ខែ នៃត្រីមាសទី១ ឆ្នាំ២០២៦នេះ សមត្ថកិច្ច​នគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្រុមក្មេងទំនើងចំនួន ២៧៨ករណី ឃាត់ខ្លួនជនបង្កសរុប៩៧៤នាក់។ ចំនួននេះ បើធៀបនឹងរយៈពេល៣ខែដូចគ្នា កាលពីឆ្នាំ២០២៥ ថយចុះ ១៣ករណី ខណៈជនបង្កថយចុះ១១៥នាក់។ បើតាមរបាយការណ៍ ក្នុងចំណោមក្មេងទំនើងជិត១ពាន់នាក់នោះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចំនួន ៥៤១នាក់។ ចំពោះជនបង្ក៤៣៣នាក់ទៀត ត្រូវបានសមត្ថកិច្ចអនុវត្តវិធានការរដ្ឋបាល ដោយធ្វើកិច្ចសន្យាអប់រំណែនាំ និងអនុញ្ញាតឱ្យអាណាព្យាបាលធានាយកទៅអប់រំបន្តនៅផ្ទះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីខែមេសា កន្លងទៅ បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ សិក្សាផ្លូវច្បាប់ដើម្បីបញ្ជូនក្រុមក្មេងទំនើងដែលបង្កការអុកឡុកសង្គម ឱ្យទៅបម្រើការងារនៅសមរភូមិមុខ ដើម្បីឱ្យពួកគេដឹងថាជីវិតកងទ័ព និងនគរបាលការពារព្រំដែន ដែលមួយចំនួនក៏ជាយុវជនដូចគ្នានោះ កំពុងធ្វើពលិកម្ម និងប្រឈមគ្រោះថ្នាក់អ្វីខ្លះ ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិ។ ដើម្បីធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ឱ្យអាជ្ញាធរ និងកម្លាំងនគរបាលជាតិ បន្តអនុវត្តវិធានការបង្ក្រាបក្រុមក្មេងទំនើង ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ណាមួយមកលើជនបង្កឡើយ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា រាល់សកម្មភាពក្មេងទំនើងដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវតែចាត់វិធានការច្បាប់ភ្លាមៗ និងគ្មានការលើកលែង ដើម្បីរក្សាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេស គឺការធានាឱ្យបាននូវប្រសិទ្ធភាពនៃគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី

2026/05/13 10:27:12 pm        219
នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញមុខជនសង្ស័យជនជាតិចិនចំនួន៣នាក់ ដែលបានធ្វើសកម្មភាពលួចរថយន្ត និងផ្លាកលេខរថយន្តចំនួន៦ករណីផ្សេងគ្នា ក្នុងនោះលួចរថយន្តបាន៣ករណី និងលួចផ្លាកលេខរថយន្ត៣ករណី ។ការបង្រ្កាបជនសង្ស័យបានសម្រេចនៅពេលនេះ កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ត្រី ប៊ុនសត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងស្រាវជ្រាវបង្រ្កាបជនសង្ស័យទាំង៣នាក់នេះនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវសហពន្ធ័រុស្សីសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ១-ជនសង្ស័យឈ្មោះ FEI YIYUAN ភេទប្រុស អាយុ ១៩៨៤ឆ្នាំជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល អាគារ BAILY2 ផ្លូវសរបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ២-ជនសង្ស័យឈ្មោះ XUE XITAO ភេទប្រុស អាយុ ឆ្នាំ១៩៩២ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល អាគារ BALY 2 ផ្លូវស ប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ៣-ជនសង្ស័យឈ្មោះ QIAN XIQIANG ភេទប្រុស អាយុ ឆ្នាំ១៩៩២ ជនជាតិចិន មុខរបរ មិនពិត ប្រាកដ មានទីលំនៅស្នាក់ នៅបន្ទប់ជួល អាគារ BAI LY 2 ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើបានធ្វើសកម្មភាពរួមមាន:១.លួចរថយន្តម៉ាក ALPHARD ពណ៍ខ្មៅ ពាក់ផ្លាកលេខ APO.K66 នៅចំណុច អគារខុនដូ ONE PRAK សង្កាត់ស្រះចក ខណ្ឌដូ ន ពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ខែឧសភាឆ្នាំ២០២៦។២.លួចរថយន្តម៉ាក LEXUS LM350 ពណ៍ខ្មៅ ពាក់ ផ្លាកលេខ H.Z.8998 នៅចំណុច អគារខុនដូONE PRAK សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ខែឧសភា ឆ្នាំ២០២៦។៣.លួចរថយន្តម៉ាក GAC NG8 ពណ៌ស ពាក់ផ្លាកលេខ 2CI-3521 នៅចំណុច បុរីប៉េងហួត គម្រោងអេកូសាន់រ៉ាយ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភំពេញ កាល ពី យប់ថ្ងៃទី៥ខែឧសភាឆ្នាំ២០២៦។ ៤.ស្លួចផ្លាកលេខរថយន្តភ្នំពេញ២M-២១៤៩ នៅចំណុចមុខឃ្លាំងក្នុងបរិវេណបុរីមង្គល់ថ្មី ភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង កាល ពី ថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៦។៥.លួចផ្លាកលេខរថយន្តភ្នំពេញ២W-៤០១៦ នៅចំណុចមុខផ្ទះលេខ៤៩៧ ផ្លូវលំ ភូមិកោះតេជោ២ សង្កាត់គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីយប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០២៦។៦.លួចផ្លាកលេខរថយន្តភ្នំពេញ២CH-៦៣០០ នៅចំណុចភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០២៦។ -សម្ភារដកហូតរួមមាន៖ -រថយន្តចំនួន០១គ្រឿង ម៉ាក់PUIR ពណ៍ទឹកមាស ផ្លាកលេខភ្នំពេញ ២BC-៨៥០៨ ឆាំ្ន២០០៩ (ជាមធ្យោបាយធ្វើសកម្មភាព) ឧបករណ៍សម្ភារបម្រើឲ្យអំពើលួចនិងផ្លាកលេខចំនួន ១០ សន្លឹក។ បច្ចុប្បន្នជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់

2026/05/13 06:54:56 pm        340
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកការឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តិបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅចំណុចបុរីមួយកន្លែង ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់ក្រោមការដឹកនាំកម្លាំងចុះបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ ។ ជាលទ្ធផល នៃប្រតិបត្តិការ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ៣៣នាក់ ( ស្រី០៣នាក់ ) និងបានដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើន ដែលបម្រើឲ្យការប្រព្រឹត្តិសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ។ បច្ចុប្បន្ននគរបាលជំនាញ កំពុងបន្តនីតិវិធី ៕ លីហេង

ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

2026/05/13 02:40:14 am        391
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះឆែកឆេរទីតាំងសង្ស័យមានការពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅចំណុចផ្ទះលេខ២២៧ ផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១៤ និង៣០នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោកម៉ូវ ម៉ានិត អភិបាលខណ្ឌ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាលទ្ធផល នៃប្រតិបត្តិការចុះឆែកឆេរ កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេស០៩នាក់ ( ចិន០៨នាក់, វ៉ានូអាទូ០១នាក់ ) បានដកហូតវត្ថុតាងរួមមាន ៖ ទូរស័ព្ទដៃ ៤១គ្រឿង , laptop ចំនួន០៧គ្រឿង , កាំភ្លើងខ្លី០១ដើម , គ្រាប់កាំភ្លើង ៤៩គ្រាប់ ។ ក្នុងប្រតិបត្តិការដដែលនេះ មុនពេលដែលកម្លាំងអាជ្ញាធរចម្រុះចុះទៅដល់ ក្រុមជនសង្ស័យបានបំផ្លាញវត្ថុតាងពាក់ព័ន្ធមួយចំនួនចោល ដែលជាឧបករណ៍គ្រឿងអេឡិចត្រូនិច បម្រើឲ្យការប្រព្រឹត្តិបទល្មើស Online Scams ។ បច្ចុប្បន្ន ជនសង្ស័យទាំង០៩នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងធនធានទឹកព្រមានពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលនឹងហក់ឡើងខ្លាំងក្នុងរយៈពេល៣ ទៅ៤ថ្ងៃខាងមុខនេះ ដោយមានខេត្តខ្លះកម្ពស់ទឹកហក់ឡើងហួសការប្រុងប្រយ័ត្ន
08/21/2026 05:08 PM
អាកាសយានដ្ឋានTIA រៀបចំពិព័រណ៍«ភូមិខ្ញុំ ផលិតផលខ្ញុំ» ជំរុញ​ផ្សព្វ​ផ្សាយ​អត្ត​សញ្ញាណ​កម្ពុជា​ទៅ​កាន់​ពិភពលោក
08/21/2026 04:08 PM
ក្រសួងបរិស្ថាន បានពង្រឹងការត្រួតពិនិត្យគុណភាពទឹកសាធារណៈសរុបចំនួន ៧៧ទីតាំង នៅក្នុងខែកក្កដា ឆ្នាំ​​២០២៦
08/21/2026 04:08 PM
គណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស អញ្ជើញធ្វើទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
08/21/2026 04:08 PM
ជនអន្តោប្រវេសន៍ធ្វើដំណើរទៅម៉ិកស៊ិកភាគកណ្តាលនិងភាគខាងជើង បន្ទាប់ពីរង់ចាំការអន្តោប្រវេសន៍ជាច្រើនខែ
08/21/2026 04:08 PM
និស្សិត NPIC នៃក្រសួងការងារ តំណាងឱ្យកម្ពុជាទៅប្រកួតរ៉ូបូត ABU ROBOCON 2026 នៅលើឆាកអន្តរជាតិ
08/21/2026 04:08 PM
កងកម្លាំងរដ្ឋាភិបាលយេម៉ែន បើកប្រតិបត្តិការយោធា ៨១លើក ប្រឆាំងគោលដៅរបស់ក្រុមហ៊ូទី ក្នុងរយៈពេល ២៤ម៉ោង
08/21/2026 04:08 PM
សន្និសីទធនាគារកម្ពុជាលើកទី៥ កំណត់អាទិភាពសម្រាប់ស្ថិរភាព ទំនុកចិត្ត និងកំណើនប្រកបដោយចីរភាព
08/21/2026 04:08 PM
រដ្ឋមន្ត្រីការពារជាតិចិន និងឥណ្ឌូនេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធាឲ្យកាន់តែស៊ីជម្រៅ
08/21/2026 04:08 PM
មនុស្សជាង១០០នាក់ស្លាប់ក្នុងឧបទ្ទវហេតុបាក់អណ្តូងរ៉ែមាសនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល
08/21/2026 04:08 PM