ពលរដ្ឋម្នាក់ស្លាប់ និងម្នាក់រងរបួសករណីផ្ទុះគ្រាប់បែកចង្កោម នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
បង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឈ្មោះឆាយណាបឹងបេង ខេត្ត​បន្ទាយ​មានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន
សប្ដាហ៍ទី១ខែមីនានេះពលរដ្ឋចំនួន ២១នាក់ទៀតបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
អាជ្ញាធរកម្ពុជាកំពុងសកម្មឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀន

សន្តិសុខ និង សង្គម

មនុស្ស៤នាក់ស្លាប់ ក្នុងការវាយតាមអាកាសរបស់អ៊ីស្រាអែលលើសាលារៀនរបស់ទីភ្នាក់ងារ UNRWA នៅហ្កាហ្សា

2024/04/18 08:38:07 am        140
វីដេអូទទួលបានដោយសារព័ត៌មាន Reuters កាលពីថ្ងៃពុធទី១៧មេសាសប្ដាហ៍នេះ បង្ហាញពីហេតុការណ៍ក្រោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ចំលើសាលារៀនមួយកន្លែង ។ ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយថា មនុស្ស៤នាក់ រួមទាំងកុមារ២នាក់ បានស្លាប់ និងរាប់សិបនាក់រងរបួស ។ក្រោយកើតហេតុ ពុំមានការឆ្លើយតបភ្លាមៗទេ ពីភាគីទាហានអ៊ីស្រាអែល។ ពលរដ្ឋហ្កាហ្សា រាប់រយនាក់ កំពុងស្នាក់នៅក្នុងសាលារៀនមួយគ្រប់គ្រងដោយទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) នៅក្នុងទីក្រុងហ្កាហ្សា។ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានបង្កឲ្យផ្ទុះសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា ក្រោយការវាយប្រហារលើភាគខាងត្បូង សម្លាប់មនុស្សប្រមាណ១.២០០នាក់ និងចាប់មនុស្ស២៥៣នាក់ជាចំណាប់ថ្នូរ ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ បានផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់ ស៊ីរី យេម៉ែន និងអ៊ីរ៉ាក់។ នៅក្នុងដែនដីហ្កាហ្សា អ៊ីស្រាអែល បានបើកការបាញ់ប្រហារដោយថ្មើរជើង និងទម្លាក់គ្រាប់តាមអាកាសឥតឈប់ សម្លាប់ពលរដ្ឋប៉ាឡេស្ទីនជិត៣៤.០០០នាក់ ហើយគេបារម្ភថាពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀតបានស្លាប់នៅក្រោមគំនរកម្ទេចថ្មបាក់បែក៕

ស្លាប់៣៧នាក់ និង៨៨នាក់រងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពេលចូលឆ្នាំ៤ថ្ងៃ

2024/04/17 03:57:33 pm        1698
ភ្នំពេញ៖យ៉ាងហោចណាស់មនុស្សចំនួន ៣៧ នាក់បានស្លាប់ និង ៨៨នាក់បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានចំនួនសរុប១៧ ករណីដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន១១នាក់ និងរបួស២២នាក់។ នៅថ្ងៃទី១៤ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប១៧ករណី មនុស្សស្លាប់៨ និងរបួស២៨នាក់។ នៅថ្ងៃទី១៥ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប១៨ករណី មនុស្សស្លាប់១១នាក់ និងរបួស២៤នាក់។នៅថ្ងៃទី១៦ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប ១២ករណី មនុស្សស្លាប់ចំនួន៧នាក់ និងរងរបួសចំនួន១៤នាក់៕ ដោយ ៖ ដារ៉ា

ភ្លៀងធ្លាក់ដែលមានកម្រិតស្មើទឹកភ្លៀងពេញមួយឆ្នាំ បង្កការលិចលង់នៅទីក្រុងឌុយបៃ

2024/04/17 02:49:12 pm        269
ភ្លៀងធ្លាក់យ៉ាងខ្លាំងដែលមានកម្រិតទឹកស្មើនឹងភ្លៀងពេញមួយឆ្នាំ បានបង្កជាទឹកជំនន់យ៉ាងខ្លាំងនៅទីក្រុងឌុយបៃ (Dubai) កាលពីថ្ងៃអង្គារ (១៦ មេសា) ខណៈផ្លូវថ្នល់នានាបានប្រែក្លាយទៅជាទន្លេ ហើយទឹកបានជន់លិចផ្ទះសម្បែង និងអាជីវកម្មជាច្រើន។វីដេអូក្នុងបណ្ដាញសង្គមជាច្រើនបានបង្ហាញពីទីតាំងនានាត្រូវប៉ះពាល់ដោយទឹកជំនន់ រួមទាំងអាកាសយានដ្ឋានអន្តរជាតិឌុយបៃ ដែលថ្មីៗនេះបានក្លាយជាជាអាកាសយានដ្ឋានមមាញឹកបំផុតទី២ លើពិភពលោក ត្រូវជន់លិចនៅក្រោមទឹក។ អាកាសយានដ្ឋាននោះបានផ្អាកប្រតិបត្តិការជិតកន្លះម៉ោងកាលពីថ្ងៃអង្គារ។ អាកាសយានដ្ឋានបានបញ្ជាក់ក្នុងការប្រឹក្សាមួយថា៖ «ប្រតិបត្តិការនៅតែបន្តត្រូវបានរំខានយ៉ាងខ្លាំង។ មានការជន់លិចដ៏ធំនៅលើផ្លូវចូលជុំវិញទីក្រុងឌុយបៃ ដែលធ្វើឱ្យទឹកហូរលិចទៅដល់ព្រលានយន្តហោះ»។ភ្លៀងបានធ្លាក់យ៉ាងគំហុក និងក្នុងល្បឿងយ៉ាងលឿន ដែលធ្វើឱ្យអ្នកបើកបរយានយន្តមួយចំនួនត្រូវបង្ខំចិត្តបោះបង់យានយន្តចោល ខណៈដែលទឹកបានហក់ឡើងខ្លាំង ហើយផ្លូវថ្នល់ក្លាយជាទន្លេ។ ទីក្រុងឌុយបៃ ដូចជាទីក្រុងដទៃទៀតនៃប្រទេសអារ៉ាប់រួម មានអាកាសធាតុក្តៅ និងស្ងួត។ អាស្រ័យហេតុនេះ ភ្លៀងធ្លាក់មិនសូវមានភាពញឹកញាប់ទេ ហើយហេដ្ឋារចនាសម្ព័ន្ធជាច្រើនមិនត្រូវបានរចនាឡើងសម្រាប់ទប់ទល់ព្រឹត្តិការណ៍ធ្ងន់ធ្ងរបែបនេះឡើយ៕

ចំនួនយោធារុស្ស៊ីស្លាប់នៅអ៊ុយក្រែនបច្ចុប្បន្ន បានកើនលើសពី ៥០.០០០នាក់

2024/04/17 02:35:51 pm        221
ក្នុងរយៈពេល១២ខែ លើកទីពីរនៅលើសមរភូមិ ខណៈទីក្រុងមូស្គូបានជំរុញអ្វីដែលគេហៅថាយុទ្ធសាស្ត្រវាយកម្ទេច ត្រូវបានគេមើលឃើញចំនួនសាកសពមានជិត ២៥ភាគរយ ជាចំនួនខ្ពស់ជាងក្នុងឆ្នាំដំបូង។ BBC Russian ជាក្រុមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ Mediazona និងក្រុមអ្នកស្ម័គ្រចិត្ត បាននឹងកំពុងរាប់ចំនួនអ្នកស្លាប់ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២។ ផ្នូរថ្មីៗនៅក្នុងទីបញ្ចុះសព បានជួយផ្តល់ឈ្មោះទាហានជាច្រើននាក់។ក្រុមនេះក៏បានប្រមូលផ្តុំតាមរយៈព័ត៌មាន មានប្រភពដោយបើកចំហរពីរបាយការណ៍ផ្លូវការ សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទាហានរុស្ស៊ីជាង ២៧.៣០០នាក់ បានស្លាប់នៅឆ្នាំទី២ នៃការប្រយុទ្ធគ្នា ជាការបង្ហាញពីរបៀបទទួលបានទឹកដីដោយការបាត់បង់មនុស្សយ៉ាងច្រើន ប៉ុន្តែរុស្ស៊ីបានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។ពាក្យថា យុទ្ធសាស្ត្រវាយកម្ទេច ត្រូវបានគេប្រើដើម្បីពណ៌នាពីរបៀបដែលទីក្រុងមូស្គូ បញ្ជូនទាហានជាបន្តបន្ទាប់រុលទៅមុខដោយមិនឈប់ឈរ ដើម្បីព្យាយាមឲ្យកងកម្លាំងអ៊ុយក្រែនចុះខ្សោយ និងដាក់ទីតាំងកាំភ្លើងធំរុស្ស៊ី។ ចំនួនអ្នកស្លាប់សរុប មានច្រើនជាង ៥០.០០០នាក់ គឺខ្ពស់ជាងការទទួលស្គាល់ជាសាធារណៈផ្លូវការ នៃចំនួនអ្នកស្លាប់ដែលមិនធ្លាប់បានផ្តល់ឲ្យដោយទីក្រុងមូស្គូក្នុងខែកញ្ញា ឆ្នាំ ២០២២។ ចំនួនពិតប្រាកដនៃអ្នកស្លាប់របស់រុស្ស៊ី ទំនងជាខ្ពស់ជាងនេះច្រើន។ការវិភាគនេះ ពុំបានរាប់បញ្ចូលអ្នកស្លាប់របស់កងជីវពលនៅក្រុង Donetsk និង Luhansk ដែលកាន់កាប់ដោយរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែននោះទេ។ ប្រសិនបើគេបន្ថែមចំនួនអ្នកស្លាប់នៅខាងរុស្ស៊ី វានឹងកាន់តែច្រើនថែមទៀត។ ទន្ទឹមនឹងនេះ អ៊ុយក្រែន កម្រផ្តល់ការអធិប្បាយលើទំហំនៃការស្លាប់នៅសមរភូមិរបស់ខ្លួនណាស់។ កាលពីខែកុម្ភៈ ប្រធានាធិបតី លោក Volodymyr Zelensky បាននិយាយថា ទាហានអ៊ុយក្រែន ៣១.០០០ នាក់ត្រូវបានសម្លាប់ ប៉ុន្តែការប៉ាន់ប្រមាណដោយផ្អែកលើការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បង្ហាញពីការបាត់បង់ជីវិតច្រើនជាងនេះ។

អ៊ីរ៉ង់ចោទប្រកាន់អ្នកសារព័ត៌មាន និងកាសែតពីបទរិះគន់ការវាយប្រហារលើអ៊ីស្រាអែល

2024/04/17 02:31:28 pm        244
អ៊ីរ៉ង់បានចោទប្រកាន់អ្នកកាសែតជាច្រើននាក់ និងសារព័ត៌មានមួយចំនួន បន្ទាប់ពីពួកគេ បានរិះគន់ការវាយប្រហារកាលពីថ្ងៃសៅរ៍លើអ៊ីស្រាអែល។ការិយាល័យរដ្ឋអាជ្ញារបស់ទីក្រុងតេអេរ៉ង់ បាននិយាយថា ខ្លួនបានចេញការចោទប្រកាន់ប្រឆាំងនឹងសារព័ត៌មានគាំទ្រកំណែទម្រង់ Etemad និងអ្នកកាសែតរបស់ខ្លួនលោក Abbas Abdi សារព័ត៌មានហិរញ្ញវត្ថុ Jahan Sanat អ្នកកាសែតលោក Yashar Soltani និងផលិតករភាពយន្តដ៏ល្បីល្បាញ លោក Hossein Dehbashi។ពួកគេទាំងអស់ បានរិះគន់ការវាយប្រហាររបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមផ្លូវអាកាសចុងក្រោយលើស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងដាម៉ាស កាលពីថ្ងៃទី១ ខែមេសា។អ៊ីរ៉ង់ បានបាញ់បង្ហោះយានដ្រូនប្រហែល៣០០គ្រឿង និងមីស៊ីលជាច្រើនគ្រាប់ កាលពីល្ងាចថ្ងៃសៅរ៍ ដែលស្ទើរតែទាំងអស់ ត្រូវបានបាញ់ទម្លាក់ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ៊ីស្រាអែល។នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅក្នុងសារព័ត៌មាន Etemad កាលពីថ្ងៃអាទិត្យ លោក Abdi បានសរសេរថា៖«ផ្ទុយទៅនឹងជំនឿដ៏ពេញនិយម ខ្ញុំជឿថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺជាប្រតិកម្មជាមូលដ្ឋាន ហើយមិនត្រូវការការឆ្លើយតបពីអ៊ីរ៉ង់ទេ»។

កងកម្លាំងសន្តិសុខឥណ្ឌា សម្លាប់ក្រុមឧទ្ទាមម៉ៅនិយម២៩នាក់ ក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង

2024/04/17 01:37:21 pm        150
នគរបាលបាននិយាយថា កងកម្លាំងសន្តិសុខប្រទេសឥណ្ឌា បានសម្លាប់ក្រុមឧទ្ទាមម៉ៅនិយមយ៉ាងហោចណាស់ ២៩ នាក់ នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងនៅ រដ្ឋ ឆាតទីសហ្គា(Chhattisgarh) ភាគកណ្តាល កាលពីថ្ងៃអង្គារ ប៉ុន្មានថ្ងៃនៅមុនពេលចាប់ផ្តើមការបោះឆ្នោត ដែលនាយករដ្ឋមន្រ្តី លោក Narendra Modi កំពុងស្វែងរកអាណត្តិទីបីជាប់ៗគ្នា។ ស្រុក Kanker ជាកន្លែងដែលការប៉ះទង្គិចបានកើតឡើងនឹងបោះឆ្នោតនៅក្នុងដំណាក់កាលទីពីរក្នុងចំណោមដំណាក់កាលចំនួនប្រាំពីរនៅក្នុងការបោះឆ្នោតនៅថ្ងៃទី ២៦ ខែមេសា ខណៈស្រុកជិតខាង Bastar គឺជាតំបន់លាក់ខ្លួនរបស់ក្រុមឧទ្ទាមម៉ៅនិយម នឹងបោះឆ្នោតដំណាក់កាលទីមួយនៅថ្ងៃសុក្រ។មន្ត្រីនគរបាលបាននិយាយថា ពួកគេបានទទួលព័ត៌មានអំពីវត្តមានរបស់ក្រុមឧទ្ទាមម៉ៅនិយមនៅក្នុងតំបន់នេះកាលពីថ្ងៃអង្គារ ហើយបានបើកការវាយឆ្មក់ដែលនាំទៅដល់ការប្រយុទ្ធគ្នាដោយកាំភ្លើង បណ្តាលឱ្យសមាជិកនៃកងកម្លាំងសន្តិសុខបីនាក់រងរបួស។លោក ភី ស៊ុនដារ៉ាច(P Sundarraj) អធិការស្រុក Bastar បាននិយាយថា បន្ទាប់ពីការប្រយុទ្ធគ្នា ក្នុងអំឡុងពេលស្វែងរកនៅតំបន់នោះថា សាកសពក្រុមឧទ្ទាមម៉ៅនិយម ២៩ នាក់ត្រូវបានគេរកឃើញ។ក្រុមឧទ្ទាមម៉ៅនិយមនិយាយថា ពួកគេកំពុងប្រយុទ្ធដើម្បីផ្តល់ឱ្យកសិករឥណ្ឌាក្រីក្រ និងកម្មករគ្មានដីធ្លី នូវការគ្រប់គ្រងបន្ថែមទៀតលើដីធ្លី និងការទាមទារកាន់តែច្រើនតំបន់រុករករ៉ែរបស់ខ្លួន ដែលកំពុងកេងប្រវ័ញ្ចដោយក្រុមហ៊ុនរុករករ៉ែធំៗ នាពេលបច្ចុប្បន្ន។

ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ បានសម្លាប់មនុស្សបីនាក់រួមទាំងមេបញ្ជាការក្រុមហេសបូឡា

2024/04/17 01:09:03 pm        156
ប្រភពព័ត៌មានពីសន្តិសុខប្រទេសលីបង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអង្គារ បានសម្លាប់មនុស្ស៣នាក់ រួមទាំងមេបញ្ជាការតំបន់ របស់ក្រុមហេសបូឡា ជាការកើនឡើងអំពើហិង្សាបន្ទាប់ពីមានភាពស្ងប់ស្ងាត់យ៉ាងហោចណាស់មួយសប្តាហ៍ ក្នុងរយៈពេលជាងកន្លះឆ្នាំ នៃអរិភាព។យោធាអ៊ីស្រាអែល និយាយថា លោក អ៊ីម៉េល បាស(Ismail Baz) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើរថយន្តនៅជិតទីក្រុង អេន អ៊ីប៊ែល(Ain Ebel) ភាគខាងត្បូង គឺជាមេបញ្ជាការតំបន់ឆ្នេររបស់ក្រុមហេសបូឡា ហើយបានចូលរួមក្នុងការរៀបចំផែនការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងមីស៊ីលប្រឆាំងរថក្រោះលើអ៊ីស្រាអែល។ក្រុមហេសបូឡា បានចេញសេចក្តីថ្លែងការណ៍កាន់ទុក្ខចំពោះការស្លាប់របស់លោក Baz ប៉ុន្តែពុំបានបញ្ជាក់លម្អិតអំពីតួនាទីរបស់លោកនៅក្នុងអង្គភាពនោះទេ។ ប្រភពព័ត៌មានពីសន្តិសុខ និងមន្ត្រីការពារស៊ីវិលម្នាក់បាននិយាយថា ការវាយប្រហារដាច់ដោយឡែកមួយរបស់អ៊ីស្រាអែលទៅលើរថយន្តពីរគ្រឿងនៅជិតទីក្រុង ឆេហាប៊ីយ៉េ(Chehabiyeh) ភាគខាងត្បូង បានសម្លាប់សមាជិកក្រុម ហេសបូឡា យ៉ាងហោចណាស់ពីរនាក់។ក្រុមហេសបូឡា និងអ៊ីស្រាអែល បានបាញ់តគ្នា ស្របពេលជាមួយសង្រ្គាមនៅតំបន់ហ្កាហ្សាក្នុងអរិភាពដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីពួកគេបានប្រយុទ្ធគ្នាក្នុងសង្គ្រាមដ៏ធំក្នុងឆ្នាំ២០០៦។ការប្រយុទ្ធគ្នានេះបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣៧០នាក់នៅប្រទេសលីបង់ រួមទាំងអ្នកប្រយុទ្ធក្រុមហេសបូឡាជាង២៤០នាក់ និងជនស៊ីវិល៦៨នាក់។

នគរបាលបង្ក្រាបកុបកម្មហ្ស៊កហ្ស៊ីបោសសម្អាតក្រុមបាតុករ ខណៈសភាបានជជែកដេញដោលលើច្បាប់ភ្នាក់ងារបរទេស

2024/04/17 11:36:26 am        84
នគរបាលបង្ក្រាបកុប្បកម្មក្នុងប្រទេសហ្ស៊កហ្ស៊ី បានចាប់ផ្តើមបោសសម្អាតកក្រុមបាតុករជុំវិញសភាសាងសង់ដោយអតីតរដ្ឋសូវៀតកាលពីថ្ងៃអង្គារ ១៦ មេសា ស្របពេលសមាជិកសភា បានជជែកដេញដោលច្បាប់ស្តីពី "ភ្នាក់ងារបរទេស" ដែលបក្សប្រឆាំង រិះគន់ថាជា ទង្វើរផ្តាច់ការ។សំណើច្បាប់នេះនឹងតម្រូវឱ្យអង្គការដែលទទួលបានច្រើនជាង២០% នៃមូលនិធិរបស់ពួកគេពីបរទេស ត្រូវចុះឈ្មោះជាភ្នាក់ងារនៃឥទ្ធិពលបរទេស។ សំណើច្បាប់នេះ ទំនងជាត្រូវឆ្លងកាត់សភាគ្រប់គ្រងដោយគណបក្សកាន់អំណាចក្ដីស្រមៃ ហ្ស៊កហ្ស៊ី (Georgian Dream) និងសម្ព័ន្ធមិត្តរបស់ខ្លួន។ក្រុមប្រឆាំងនិយាយថាច្បាប់នេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការព្យាយាមរបស់ប្រទេសហ្ស៊កហ្ស៊ី ចូលរួមជាមួយសហភាពអឺរ៉ុប។ក្រុមបាតុករជាង៥.០០០នាក់ បានប្រមូលផ្តុំគ្នាជិតរដ្ឋសភាសម្រាប់ថ្ងៃទី ២ ដើម្បីតវ៉ាបង្ហាញការមិនពេញចិត្តចំពោះសេចក្តីព្រាងច្បាប់នេះ ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការសភាកាលពីថ្ងៃចន្ទ ទី១៥មេសា ។មន្ត្រីដែលមួយចំនួនកំពុងកាន់កាំភ្លើងខ្លី បានបញ្ជាឲ្យបាតុករបំបែកជួរ ហើយបានដាក់ពង្រាយអ្វីដែលទំនងជាសារធាតុគ្រប់គ្រងហ្វូងមនុស្សដូចជាម្ស៉ៅម្រេចជាដើម។សេចក្តីស្នើច្បាប់នេះត្រូវតែឆ្លងកាត់អំណានចំនួនបីលើកនៅក្នុងសភា បន្ទាប់មកទំនងជានឹងត្រូវប្រឈមនឹងការបោះឆ្នោតជាលើកទីបួនដើម្បីលុបចោលការវេតូដោយលោកស្រីប្រធានាធិបតី សាឡូម៉េ ហ្ស៊ូរ៉ាប៊ីឈ្វីលី (Salome Zourabichvili) ដែលជាអ្នករិះគន់គណបក្សក្ដីស្រមៃហ្ស៊កហ្ស៊ី ដែលប្រឆាំងនឹងសេចក្ដីស្នើច្បាប់នេះ។ បណ្តាប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ បានជំរុញប្រទេសហ្ស៊កហ្ស៊ី កុំឱ្យអនុម័តសំណើច្បាប់នេះ៕

រលកកម្ដៅបានសម្លាប់ព្រះសង្ឃមួយអង្គ និងបុរសម្នាក់នៅមីយ៉ាន់យ៉ា

2024/04/17 11:26:45 am        127
ប្រភពបានឱ្យដឹងថា កម្ដៅដ៏ខ្លាំងក្លាបានសម្លាប់ព្រះសង្ឃមួយអង្គនៅភូមិ អូកកាឡាប៉ា ខាងត្បូង (South Oakkalapa) ហើយមនុស្សម្នាក់ទៀតបានស្លាប់ភ្លាមៗនៅភូមិ អ៊ីនសេន (Insein) នៅក្នុងទីក្រុងយ៉ានហ្គន (Yangon) សហភាពមីយ៉ាន់ម៉ា។ ហេតុការណ៍នេះបានកើតឡើងនៅពេលដែលព្រះសង្ឃមួយអង្គ បានដួលបោកព្រះកេសពេលកំពុងនិមន្តតាមផ្លូវ ហើយសុង្គត់ភ្លាមៗនៅនឹងកន្លែងនៅម៉ោងប្រហែល ២ រសៀល កាលពីទី៩ ខែមេសា ហើយព្រះសពត្រូវបានបញ្ជូនទៅមន្ទីពេទ្យអូកកាឡាខាងជើង នេះបើយោងតាមសមាគមជំនួយសង្គម មេត្តាធា យាយស៊ិន (Metta Theta Yay Sin)។មន្ត្រីម្នាក់របស់អង្គការជំនួយសង្គមនោះបាននិយាយថា៖ «គេមិនទាន់ដឹងថាព្រះសង្ឃអង្គនោះអាពាធ ឬយ៉ាងណាទេ គឺយើងកំពុងរង់ចាំការបញ្ជាក់ពីខាងមន្ទីរពេទ្យ។ ព្រះសង្ឈនោះបានដួលសន្លប់ពេលកំពុងនិមន្តតាមផ្លូវ ហើយក៏សុង្គត់ទៅ»។បន្ថែមពីលើនេះ ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះបានជូនដំណឹងដល់សមាគមន៍ជួយសង្គម ធ្វេឡេក (Twe Lek) ថា បុរសម្នាក់បានដួលបោកក្បាលស្លាប់នៅចំណុចផ្លូវស៊ីតាធុកា (Sita Thukha) ភូមិ អ៊ីនសេន ហើយសមាគមបានចុះទៅជួយ។ បុរសវ័យ ៤៥ ឆ្នាំនោះ បានស្លាប់ដោយពុំមានរបួសខាងក្រៅ នៅវេលាម៉ោង ៤:៤០ នាទីរសៀល កាលពីថ្ងៃទី៩ ខែមេសា ដដែលនោះ ហើយត្រូវគេជឿថាបានស្លាប់ដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ដោយសារសីតុណ្ហភាពកើនឡើងខ្ពស់ខ្លាំងពេក៕

អាជ្ញាធរប្រទេសប្រេស៊ីល រកឃើញសាកសពជនអន្តោប្រវេសន៍អាហ្វ្រិកនៅលើទូក

2024/04/17 09:04:50 am        207
នគរបាលប្រទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃអង្គារថា សាកសពមនុស្សចំនួន៩នាក់ ដែលត្រូវបានរកឃើញនៅលើទូកមួយគ្រឿងនៅឆ្នេរសមុទ្ររដ្ឋប៉ារ៉ា(Para) គឺជាពលរដ្ឋម៉ូរីតានី និងម៉ាលី។ នគរបាល និងក្រុមអ្នកពន្លត់អគ្គិភ័យរបស់ប្រទេសប្រេស៊ីល បានធ្វើការរុះរើទូកដែលដឹកសាកសពស្អុយរលួយនៅជិត ឆ្នេរសមុទ្រប្រាហ្កានកា(Braganca) រដ្ឋ Para ភាគខាងជើង។ទូកមួយគ្រឿងនេះ ត្រូវបានរកឃើញដោយអ្នកនេសាទនៅក្នុងតំបន់ដែលគេស្គាល់ថា បារ៉ា ដូ ហ្កាទីពូរូ(Barra do Quatipuru)។ នគរបាលសហព័ន្ធ បាននិយាយថា អ្នកដំណើរច្រើននាក់អាចស្លាប់ដោយសារតែកង្វះអាហារ និងទឹក ខណៈទូកនេះបានចាកចេញពីប្រទេសម៉ូរីតានី ក្រោយថ្ងៃទី ១៧ ខែមករា ហើយនៅចំណុចខ្លះទូកបានរសាត់អណ្តែតនៅលើសមុទ្រ។ ការស៊ើបអង្កេតនឹងបន្តដើម្បីបញ្ជាក់ពីអ្វីដែលបានកើតឡើងជាមួយទូកមួយគ្រឿងនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្រ្តីហ្កាហ្សា រក្សាបុណ្យប្រពៃណី Eid ឲ្យនៅរស់រវើក បើទោះបីជាជួបកង្វះខាតក៏ដោយ
03/19/2026 09:03 PM
រដូវផ្ការីកសាគូរ៉ា ចាប់ផ្តើមជាផ្លូវការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃព្រហស្បតិ៍នេះ
03/19/2026 08:03 PM
កងកម្លាំងប្រដាប់អាវុធ៖ ការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ នឹងនាំឲ្យមានការសងសឹកខ្លាំងជាងមុន
03/19/2026 08:03 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ សមាជិកសភាអ៊ីរ៉ង់ស្នើយកថ្លៃឈ្នួលលើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz
03/19/2026 08:03 PM
អ៊ីរ៉ង់អំពាវនាវឲ្យមានការសម្របសម្រួលក្នុងតំបន់ អំឡុងជំនួបតាមទូរស័ព្ទជាមួយទួរគី អេហ្ស៊ីប និងប៉ាគីស្ថាន
03/19/2026 08:03 PM
ប្រមុខណាតូ៖ ការវាយប្រហារអ៊ីរ៉ង់ សំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខអឺរ៉ុប
03/19/2026 08:03 PM
ប្រេសិតលោក Trumpជួបមេដឹកនាំបេឡារុស ដើម្បីចរចាលើការដោះលែងអ្នកទោសនយោបាយបន្ថែមទៀត
03/19/2026 08:03 PM
ផ្លូវជនបទក្នុងខេត្តចំនួនពីរ កំពុងបង្កើតបរិយាកាសគាំទ្រដល់ការរស់នៅរបស់ប្រជាជន
03/19/2026 08:03 PM
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាឱ្យរដ្ឋមន្រ្ដីក្រសួងការងារ ប្រជុំជាមួយតំណាងនិយោជក និងសហជីព ដើម្បីដោះស្រាយផលលំបាករបស់កម្មករដែលកើតចេញពីការកើនឡើងតម្លៃប្រេងឱ្យបានឆាប់បំផុត
03/19/2026 08:03 PM
វិបត្តិប្រេងឥន្ធនៈ នៅថៃ ប៉ះពាល់ដល់រថយន្តសង្គ្រោះបន្ទាន់ នៅក្នុងខេត្តជាច្រើន
03/19/2026 07:03 PM