ពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
គ្រូភ្នំពេញក្រោន ប្ដេជ្ញាធ្វើឲ្យអ្នកគាំទ្រមានមោទនភាពជាថ្មី មុនជួបក្រុម Kitchee ក្នុងពានកម្រិតទី២ ទ្វីបអាស៊ីយប់នេះ
ព្រះខ័នរាជ ជួបម្ចាស់ផ្ទះ Tampines Rovers ល្ងាចនេះ ខណៈលោក McConkey រក្សាជំហរដដែល
ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

Floyd Mayweather និង Manny Pacquiao ព្រមព្រៀងឡើងសង្វៀនជាថ្មីនៅខែកញ្ញាឆ្នាំនេះ

2026/02/25 04:35:17 pm        292
កីឡាករប្រដាល់កំពូលទាំងពីររូប Manny Pacquiao និង Floyd Mayweather បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​នឹង​គ្នា​ផ្លូវការ​ក្នុងការឡើងសង្វៀនតទល់គ្នាជាថ្មីនៅខែកញ្ញាឆ្នាំនេះ។ Manny Pacquiao វ័យ ៤៧ ឆ្នាំ និង Floyd Mayweather វ័យ ៤៨ ឆ្នាំ នឹង​មាន​ការ​ប្រកួត​ដ៏​អស្ចារ្យ​ម្តង​ទៀតនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក នៅថ្ងៃទី ១៩ ខែកញ្ញា និងមាន​ការ​ផ្សាយ​ផ្ទាល់​នៅលើ Netflix។ អតីតជើងឯកពិភពលោក Mayweather ទើបបានប្រកាសកាលពីសប្តាហ៍មុនថា នឹងវិលពី​ការ​ចូល​និវត្តន៍ឡើងសង្វៀនជាលើកទី ៤។ វានឹងជាការ​ប្រកួតអាជីពដំបូងសម្រាប់កីឡាករអាមេរិករូបនេះ តាំងពីឈ្នះកីឡាករកីឡាករ MMA, Conor McGregor នៅឆ្នាំ ២០១៧។ ចំណែកកីឡាករហ្វីលីពីន Manny Pacquiao បានចូលនិវត្តន៍កាលពីឆ្នាំ ២០២១ ដើម្បីផ្តោត​លើ​ការ​ធ្វើ​នយោបាយ តែក៏បានវិលឡើងសង្វៀនវិញកាលពីខែកក្កដា ស្មើពិន្ទុជាមួយជើងឯក WBC, Mario Barrios។ Pacquiao និង Mayweather បានជួបគ្នាលើកដំបូងនៅឆ្នាំ ២០១៥ ដែល​គេ​ហៅ​ថា​ការ​ប្រកួត​ប្រចាំ​សតវត្ស ហើយក៏នៅតែកាន់កំណត់ត្រាការប្រកួតដែលរកបានប្រាក់ចំនូលច្រើនបំផុត មាន​អ្នក​ទស្សនា​ច្រើនបំផុតក្នុងប្រវត្តិសាស្រប្រដាល់ពិភពលោក។ Mayweather បានយកឈ្នះការប្រកួតនេះដោយពិន្ទុ និងនៅតែជា​ការ​ប្រកួត​ដែល​គ្រប់​គ្នា​មិន​អស់​ចិត្ត និងទាមទារឱ្យមានការប្រកួតឡើងវិញតាំងពីឆ្នាំ​ ២០១៥ នោះ៕ អត្ថបទ៖នាង សុភាវុធ

អត្តពលិកជាតិ-អន្ដរជាតិជិត ៤០ប្រទេស ចុះឈ្មោះរត់ពាក់កណ្ដាលម៉ារ៉ាតុងព្រះសីហនុ ចុងខែក្រោយ

2026/02/25 04:10:47 pm        435
អត្តពលិកជាតិ-អន្ដរជាតិ ទាំងកម្រិតជំនាញ និងមហាជនជិត ៤០ប្រទេសហើយ ដែល​ចុះ​ឈ្មោះ​រួច​រាល់ ត្រៀមចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្ត​ព្រះសីហនុ ​នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមការឲ្យដឹងពីលោក សែម ផល្លា នាយក​បច្ចេក​ទេសគណៈកម្មការម៉ារ៉ាតុង អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។លោកថា មកទល់ពេលនេះ មានអត្តពលិកជាតិ និងអន្ដរជាតិប្រមាណ ២ពាន់នាក់ មកពី ៣៩​ប្រទេស ដែលបានចុះឈ្មោះចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ នាចុងខែមីនាខាងមុខ នៅតំបន់ឆ្នេរអូឈើទាល ស្របពេលគណៈកម្មការរៀបចំ គ្រោងនឹងពង្រីកតម្រាយផ្លូវរត់តាមឆ្នេរបន្ថែមទៀត ដើម្បីឲ្យអ្នកចូលរួមកាន់តែមានអារម្មណ៍ស្រស់ស្រាយ ជាមួយបរិយាកាសដ៏ស្រស់បំព្រង ជាមួយការរត់តាមឆ្នេរស្អាតពិភពលោកនេះ។យ៉ាងណាមិញទម្រាំដល់ថ្ងៃព្រឹត្តិការណ៍មកដល់ លោកសង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងអ្នកទាក់ទាញអ្នកចូលរួមកើនដល់ ៣ពាន់នាក់ ឬលើសនេះ ដ្បិតជាទម្លាប់ ពេលកៀកថ្ងៃរត់ ទើបមានការសម្រុះឈ្មោះច្រើន ពិសេសប្រជាពលរដ្ឋខ្មែរ។ អាស្រ័យហេតុនេះ លោកបានសំណូមពរដល់អត្តពលិកទាំងអស់ រុះរាន់ចុះឈ្មោះឲ្យបានលឿន ដើម្បីងាយស្រួលដល់គណៈកម្មការ ក្នុងការរៀបចំសម្ភារជូន ក៏ដូចជាជួយសម្រួលដល់ការងាររៀបចំមួយចំនួនផងដែរ។ទន្ទឹមជាមួយគ្នា លោក សែម ផល្លា ក៏បានជូនដំណឹងដល់អ្នកចូលរួមទាំងផងដែរថា ឆ្នាំនេះ គណៈកម្មការរៀបចំនឹងរៀបចំផ្លូវរត់តាមឆ្នេរសមុទ្រកាន់តែវែងជាងមុន ក្នុងគោលបំណងសម្រួលដល់បញ្ហាចរាចរណ៍ ដោយប្ដូរគោលដៅរត់កាត់ក្រុង មករត់ច្រើនតាមបណ្ដោយឆ្នេរ។ ម្យ៉ាងការបន្លាយផ្លូវរត់តាមឆ្នេរនេះ ក៏ជាការលើកកម្ពស់ការផ្សព្វផ្សាយពីតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ព្រមទាំងធ្វើឲ្យអត្តពលិក កាន់តែរីករាយជាមួយទេសភាព និងបរិយាកាសសមុទ្រធម្មជាតិដ៏វែងនេះផងដែរ។គួរដឹងថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុ ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំលើកដំបូង នៅឆ្នាំ២០១២ ក្រោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងមានការគាំទ្រពីអាជ្ញាធរខេត្ត ដើម្បីលើកកម្ពស់ការការពារបរិស្ថាន ផ្សារភ្ជាប់ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍។ លើសពីនេះ រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍នេះ ក៏តែងផ្សារភ្ជាប់ជាមួយសកម្មភាពសប្បុរសធម៌ តាមរយៈការបរិច្ចាគជួយដល់កុមារក្រីក្រ មន្ទីរពេទ្យ អង្គការដៃគូ និងជនរងគ្រោះដោយសារគ្រាប់មីនជាដើម៕ អត្ថបទ លី ឈុនឡា

កីឡាករសុខ លីមហេង បន្តគ្រងជើងឯកអុកចត្រង្គថ្នាក់ជាតិ ក្រោយឈ្នះជា ស៊ីដេត

2026/02/24 10:20:11 pm        146
(ភ្នំពេញ)៖ កីឡាករ សុខ លីមហេង នៅតែបង្ហាញភាពខ្លាំងដ៏លេចធ្លោ ដោយបានបន្តឈ្នះការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ។ នេះជាការគ្រងជើងឯក៦សម័យកាលរបស់កីឡាកររូបនេះ យកឈ្នះកីឡាករ ជា ស៊ីដេត នៅវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ក្នុងពិធីបិទការប្រកួត លោក សេក សុភ័ក្រ្ត អគ្គលេខាធិការ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានលើកឡើងថា ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ឆ្នាំ២០២៥ ដែលសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរៀបចំការប្រកួតនេះឡើងក្នុងគោលបំណងដើម្បីជ្រើសរើសកីឡាករដែលមានសមត្ថភាព និងបច្ចេកទេសល្អក្នុងការលេងអុកចត្រង្គ សម្រាប់ហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ក៏ដូចជាត្រៀមចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។ គោលបំណងសំខាន់មួយវិញទៀត គឺដើម្បីរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍន៍កីឡាអុកចត្រង្គដែលជាកេរមរតកជូនតាខ្មែរយើង ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានយល់ដឹង ថែរក្សាទុក និងដើម្បីផ្សព្វផ្សាយទៅកាន់បណ្តាប្រទេសក្នុងតំបន់ និងជុំវិញពិភពលោក។លោក ហូយ សូណា អគ្គលេខាធិការង បញ្ជាក់ដែរថាការប្រកួតនេះ ទទួលបានថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៥ ដោយមានកីឡាករកីឡាការិនីចូលរួម សរុបចំនួន៦៤ មកពីទូទាំងរាជធានីខេត្ត ហើយប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ជ័យលាភីលេខ១គឺ កីឡាករ សុខ លីមហេង លេខ២ កីឡាករ ជា ស៊ីដេត ជើងឯករង និងកីឡាករ យ៉ាន សុខលាង និងកីឡាករ កែវ វឌ្ឍនា ទទួលបានចំណាត់ថ្នាក់លេខ៣ស្ទួន៕ 

ព្រះខ័នរាជ ជួបគិរីវង់ ខណៈ ISI ស្វាគមន៍ភ្នំពេញក្រោន បើកឆាកវគ្គ ១/៤ ពានសម្ដេចតេជោ ហ៊ុន សែន

2026/02/24 09:29:43 pm        210
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នឹងបន្ដការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ចំនួន ២គូ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្អែកនេះ ដោយក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ និងក្រុម ISI ដង្កោសែនជ័យ ត្រូវស្វាគមន៍ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន។នេះគឺជាការប្រកួតដ៏ទាក់ទាញមួយសម្រាប់អ្នកគាំទ្រក្នុងវគ្គដ៏សំខាន់ ទោះបីក្នុងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ហាក់មានប្រៀបលើគូប្រជែង តែក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គេរំពឹងថា គីរីវង់សុខសែនជ័យ និង ISI ដង្កោសែនជ័យ អាចនឹងក្លាយជាឧបសគ្គដ៏ធំសម្រាប់ក្រុមទាំងពីរ។មុនជួបគ្នានៅវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនេះ សម្រាប់ព្រះខ័នរាជស្វាយរៀង គឺបានទម្លាក់ក្រុមបាត់ដំបងយូណាយធីត ១៧-៣ នៅវគ្គ ១៦ក្រុមចុងក្រោយ ខណៈគិរីវង់សុខសែនជ័យ បានយកឈ្នះក្រុមខ្លាំងអង្គរថាយហ្គឺរ ៤-៣។ ចំណែកក្រុម ISI ដង្កោសែនជ័យ បានយកឈ្នះក្រុម អឹមអូអាយ កំពង់ដេវ៉ា ៣-២ និងក្រុមភ្នំពេញក្រោន បានយកឈ្នះទម្លាក់សមាគមបាល់ទាត់ខេត្តត្បូងឃ្មុំ ដោយលទ្ធផល ១៣-០។ដោយឡែកការប្រកួតជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយចំនួន ២គូទៀត គឺក្រុមកងយោធពលខេមរភូមិន្ទ ត្រូវជួបបឹងកេត និងណាហ្គាវើលដ៏ ត្រូវជួបក្រុមវិសាខា ដែលគ្រោងធ្វើឡើងនាថ្ងៃទី៤ ខែមីនា មុនឈានដល់ការប្រកួតកាត់សេចក្ដីជើងទី២ នាថ្ងៃទី១១ និងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ដើម្បីកំណត់ជោគវាសនាក្រុមត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងរដូវកាលនេះ៕ អត្ថបទ លី ឈុនឡា 

Jessica Pegula ឈ្នះ Elina Svitolina គ្រងជើងឯកវាយកូនបាល់ Dubai Tennis Championships

2026/02/23 08:42:10 pm        141
កីឡាការិនីវាយកូនបាល់អាមេរិក Jessica Pegula មានការប្រកួតដ៏អស្ចារ្យនៅវគ្គផ្តាច់ព្រ័ត្រក្រោយយកឈ្នះកីឡាការិនីអ៊ុយក្រែន Elina Svitolina ៦-២ និង ៦-៤ គ្រងជើងឯកកម្មវិធី Dubai Tennis Championship នៅអារ៉ាប់រួម។Jessica Pegula ដែលនឹងឈានចូលវ័យ ៣២ ឆ្នាំនៅថ្ងៃអង្គារស្អែកនេះ បានក្លាយជាកីឡាការិនីវ័យចំណាស់បំផុតទីពីរដែលឈ្នះជើងឯកនៅទីនេះ បន្ទាប់ពីមិត្តរួមជាតិអាមេរិក Venus Williams ឈ្នះកាលពីឆ្នាំ ២០១៤ ក្នុងវ័យ ៣៣ ឆ្នាំ។ កីឡាការិនីលេខ ៥ ពិភពលោករូបនេះបាននាំមុខសិតដំបូង ៣-០ ធ្វើឱ្យកីឡាការិនីអ៊ុយក្រែនធ្វើអីមិនបានមុនពេលយកឈ្នះ ៦-២។ នៅសិតទីពីរ Svitolina ព្យាយាមវាយបកដែរ តែអតីតជើងឯករង US Open, Jessica Pegula នៅតែរឹងមាំ និងបន្តយកឈ្នះ ៦-៤។ ជើងឯក Dubai Tennis Championships នេះជាពានទី ១០ ក្នុងអាជីពសម្រាប់ Jessica Pegula៕ អត្ថបទ៖នាង សុភាវុធ 

អង្គរថាយហ្គឺរ យកឈ្នះកងយោធពលខេមរភូមិន្ទ រក្សាតំណែងលេខ៣ លើក្រុមណាហ្គាវើលដ៏

2026/02/23 08:29:48 pm        208
ក្រុមបាល់ទាត់អង្គរថាយហ្គឺរ បានយកឈ្នះក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ យ៉ាងចាស់ដៃ ដោយលទ្ធផល ៧-១ ក្នុងជំនួបបញ្ចប់ជុំទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ដើម្បីរក្សាតំណែងលេខ៣ ខណៈណាហ្គាវើលដ៏ បន្ដឈរលេខ៤ ក្រោយយកឈ្នះក្រុមឡាយហ្វខេត្តព្រះសីហនុ ២-០។សម្រាប់ជំនួបជើងទី២ នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតូ កាលពីថ្ងៃអាទិត្យកន្លងទៅ អង្គរថាយហ្គឺរ បាននាំមុខក្រុមភ្ញៀវ ២គ្រាប់មុន ដែលធ្វើសម្រេចដោយកីឡាករ Yasuoka Takuto នៅនាទី២១ និងកីឡាករ Masutani Takara នៅនាទី៣៣ មុនកីឡាករ Tomoki Taniguchi រកបាន ១គ្រាប់ឲ្យកងយោធពលខេមរភូមិន្ទុ នៅនាទី៣៩។ចូលវគ្គទី២ ក្រុមម្ចាស់ផ្ទះ បានព្យាយាមដាក់សម្ពាធខ្លាំង រហូតរកបាន ៥គ្រាប់បន្ថែម ដោយកីឡាករ Kurita Mark Adjei ៣គ្រាប់ នៅនាទី៥២, ៥៤ និងនាទី៧៣, កីឡាករ Muland និង Facundo ម្នាក់ ១គ្រាប់ នៅនាទី៥៩ និងនាទី៧១ ដើម្បីធានា ៣ពិន្ទុក្នុងដី និងរក្សាចំណាត់ថ្នាក់លេខ៣ បណ្ដោះអាសន្ន ក្រោយឆ្លងកាត់ ២០ប្រកួតឈ្នះ១១ ស្មើ ៣ និងចាញ់ ៦ គ្រាដែលកងយោធពលខេមរភូមិន្ទ បានបន្ដឈរលេខ៨ ដោយរក្សា ១៧ពិន្ទុក្នុងដៃ បន្ទាប់ពីចប់ជុំទី២ ក្នុងលទ្ធផល ២០ប្រកួតដូចគ្នា ឈ្នះ ៤ ស្មើ ៥ និងចាញ់ ១១ប្រកួត។ចំណែកក្រុមណាហ្គាវើលដ៏ បានរក្សាចំណាត់ថ្នាក់លេខ៤ ដោយចាញ់ប្រៀបអង្គរថាយហ្គឺរ ១ពិន្ទុ បន្ទាប់ពីរកបាន ៣ពិន្ទុពីការប្រកួតបញ្ចប់ជុំទី២ ដោយយកឈ្នះក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ ២-០ កាលពីថ្ងៃសៅរ៍កន្លងទៅ ។ ២គ្រាប់របស់ក្រុមលោក ឃឹម បូរី ធ្វើសម្រេចទាំង ២គ្រាប់ដោយកីឡាករ Oliveira Lucas នៅនាទី៤៩ និងនាទី៩០+៦។ សរុបលទ្ធផលការប្រកួត ២ជុំ របស់ក្រុមមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺនេះ ២០ប្រកួតឈ្នះ ១០ ស្មើ ៥ និងចាញ់ ៥ រកបាន ៣៥ពិន្ទុ។ រីឯឡាយហ្វខេត្តព្រះសីហនុ បន្ដឈរលេខ១០ និងរក្សា ១០ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ២០ប្រកួតឈ្នះ ៣ ស្មើ ១ និងចាញ់ ១៦ប្រកួត៕ អត្ថបទ លី ឈុនឡា 

ឯកឧត្តម សៅ សុខា ប្រកាសបង្កើតសាលាមត្ដេយ្យបាល់ទាត់ ក្រោយឃើញ​ចន្លោះប្រហោង​នៅមជ្ឈមណ្ឌលជាតិបាទី

2026/02/23 07:35:24 pm        246
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាស​នឹង​រៀបចំ​បង្កើតឲ្យមានសាលាមត្ដេយ្យបាល់ទាត់ ដើម្បីធានានិរន្ដរភាពនៃការអភិវឌ្ឍ និង​កសាង​ធនធាន​កីឡាករ ក៏ដូចជាការបំពេញនូវចំណុចចន្លោះប្រយោង ដែលសហព័ន្ធបានអនុវត្ត​នៅ​មជ្ឈ​មណ្ឌល និងសាលាបាល់ទាត់ជាតិបាទី។ការគូសបញ្ជាក់នេះ បន្ទាប់ពីឯកឧត្តម បានទទួលការគាំទ្រពីសមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ បន្ដតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អាណត្តិឆ្នាំ២០២៦-២០៣០ នៅក្នុ​ងមហាសន្និបាត លើកទី២០ នៅសណ្ឋាគារ Raffles Hotel Le Royal កាល​ពីចុងសប្ដាហ៍​កន្លងទៅ។ក្រោយជួបពិភាក្សា និងការផ្ដល់យោបល់ពីអ្នកជំនាញអន្ដរជាតិ ឯកឧត្តមយល់ថា ក្នុងបាល់ទាត់ កត្ដារត់លឿន កម្លាំងខ្លាំង និងភាពឆ្លាតវៃ គឺជារឿងមួយ ដែលក្នុងបច្ចេកទេស គឺគ្រប់គ្រងបាល់ ជារឿងសំខាន់ជាងគេ ហើយដើម្បីអភិវឌ្ឍន៍បច្ចេកទេសគ្រប់គ្រងបាល់បានល្អ លុះត្រាមានការបណ្ដុះផ្នត់គំនិតការលេងបាល់តាំងពីកុមារតូចៗ។ កត្ដានេះ ទើបជំរុញឲ្យឯកឧត្តមរៀបចំផែនការបង្កើតសាលាមត្ដេយ្យបាល់ទាត់ ក្នុងជំហានដំបូងចំនួន ២ នៅខេត្តស្វាយរៀង នាពេលឆាប់ៗខាងមុខ។ទន្ទឹមជាមួយគម្រោងបង្កើតសាលាមត្ដេយ្យបាល់ទាត់នេះដែរ មិនមែនជារឿងចៃដន្យនោះទេ តែដោយសារការមើលឃើញពីចន្លោះប្រហោង នៃសាលាបាល់ទាត់ជាតិបាទី ក្នុងរយៈពេលកន្លងមក ដែលការទទួលបានលទ្ធផល មិនសមប្រកបនឹងការចង់បាន ក៏ដូចជាការចំណាយដ៏ច្រើន ។ ដូច្នេះឯកឧត្តមសង្ឃឹមថា បន្ទាប់ពីមានសាលាមត្ដេយ្យបាល់ទាត់ នឹងអាចចម្រាញ់បានធនធានកីឡាករថ្នាលបន្ដវេន សម្រាប់ប្រមូលផ្ដុំ និងតម្រង់ទិសពួកគេក្លាយជាកីឡាករអាជីពដ៏មានសក្ដានុពលនាថ្ងៃអនាគត។គួរដឹងថា ក្រៅពីគម្រោងបង្កើតសាលាមត្ដេយ្យបាល់ទាត់ ក្នុងអាណត្តិថ្មី ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា សហព័ន្ធក៏នឹងធ្វើការពង្រឹងការប្រកួតថ្នាក់ខេត្ត ដោយផ្ដោតជាពិសេសលើយុវជនថ្នាល ជាមួយការរៀបចំនូវក្រុមការងារជំនាញ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃឲ្យបានត្រឹមត្រូវ សំដៅឈានទៅជ្រើសរើសបាននូវធនធានកីឡាករយុវជនប្រកបដោយសមត្ថភាព ទេពកោសល្យ ចូលរួមប្រមូលផ្ដុំហ្វឹកហាត់ និងបណ្ដុះបណ្ដាលពួកគេឲ្យក្លាយជាកីឡាករអាជីព សម្រាប់​ការ​ប្រកួត​ប្រជែង​ទាំង​ថ្នាក់ជាតិ និងអន្ដរជាតិផងដែរ៕ អត្ថបទ លី ឈុនឡា 

វិសាខាដណ្ដើមបានជើងឯកលីគអភិវឌ្ឍន៍កម្ពុជា ក្រោយឈ្នះភ្នំពេញក្រោន

2026/02/23 07:18:39 pm        154
ក្រោយដំណើរការជាង៨ខែ លីគអភិវឌ្ឍន៍កម្ពុជារដូវកាល២០២៥-២០២៦ដែលរៀបចំដោយក្រុមហ៊ុនលីគកម្ពុជា បានបញ្ចប់ការប្រកួតជាផ្លូវការហើយ ដោយក្លឹបបាល់ទាត់វិសាខាក្លាយជាម្ចាស់ជើងឯក ពេលឈ្នះភ្នំពេញក្រោន ៣ទល់នឹង០ ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នៅកីឡដ្ឋានភ្នំពេញក្រោន។សម្រាប់ការប្រកួតនេះលេងបាន៦នាទី កីឡាករ ភឿក ថាតថៃ ទាត់បញ្ចូលទីឱ្យក្រុមនាំមុខ មុនពេលដែលកីឡាករ មាន ចាន់រិទ្ធ តែតបញ្ចូលទីគ្រាប់ទី២ ២៤នាទីបន្ទាប់ ពីការលើកបាល់របស់កីឡាករ កែន ចាន់សុភ្ក្រ។ លេងវគ្គទី២ មិនដល់មួយនាទីស្រួលបួលផង កីឡាករ ភឿក ថាតថៃ រកបានមួយគ្រាប់ទៀត ឱ្យវិសាខានាំមុខ ៣ទល់នឹង០។ នាទីនៅសេសសល់គ្មានគ្រាប់បាល់កើតឡើងទៀតទេ។ ចប់ការប្រកួត ភ្នំពេញក្រោន ចាញ់ វិសាខា ០ទល់នឹង៣។ចំណែកក្លឹបបាល់ទាត់អាយអេសអាយដង្កោ សែនជ័យ បានត្រឹមបញ្ចប់នៅចំណាត់ថ្នាក់លេខ២ ទោះបីឈ្នះអឹមអូអាយកំពង់ដេវ៉ា និងមានពិន្ទុស្មើគ្នាក៏ដោយ ព្រោះសំណល់គ្រាប់បាល់តិចជាងវិសាខា។ មួយគ្រាប់ជ័យជំនះរបស់ អាយអេសអាយ កើតឡើងដោយកីឡាករ ប៉េង ពិសាលនៅនាទីទី៩០បូក២។ ថ្ងៃជាមួយគ្នានេះដែរ ក្លឹបឡាយអ៊ិនឃីង ចាញ់កណ្ដាលយូណាយធីត ១ទល់២។សូមបញ្ជាក់ថា គោលបំណងនៃការរៀបចំការប្រកួត ខេមបូឌានលីគអភិវឌ្ឍន៍ មានបួនចំណុចធំៗគឺផ្តល់ឱកាសដល់កីឡាករដែលមិនសូវទទួលបានឱកាសលេងនៅក្នុងការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ( CPL ) និងកីឡាករអាយុក្រោម២២ឆ្នាំ ឲ្យមានឱកាសបង្ហាញសមត្ថភាពនៅលើទីលាន។ ផ្តល់ឱកាសដល់កីឡាករ ខេមបូឌានលីគ យុវជនអាយុក្រោម ១៨ ឆ្នាំ ទទួលបានឱកាសបង្ហាញសមត្ថភាព ក្នុងការប្រកួតប្រជែងជាមួយក្រុមធំ ដើម្បីពង្រឹង និងអភិវឌ្ឍន៍បច្ចេកទេសបន្ថែម។ រៀបចំឡើងដោយផ្តោតសំខាន់លើកីឡាករអាយុក្រោម ២២ឆ្នាំ ជំរុញបង្កើនឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីត្រៀមលក្ខណៈសម្បត្តិសម្រាប់ចូលរួមការប្រកួត Sea Games និង អភិវឌ្ឍន៍សមត្ថភាពរបស់មន្រ្តីដឹកនាំការប្រកួត ដោយផ្តល់ឱកាសច្រើនក្នុងការបំពេញភារកិច្ចនានា៕ 

ព្រះខ័នរាជ យកឈ្នះគិរីវង់ ៥-០ រក្សាគម្លាត ៥ពិន្ទុក្នុងតំណែងកំពូលតារាង ក្រោយចប់ជុំទី២

2026/02/23 06:52:34 pm        219
ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់​សុខសែន​ជ័យ ៥-០ ដើម្បីពង្រឹងកៅអីកំពូលតារាង ដោយរក្សាគម្លាត ៥ពិន្ទុពីក្រុមឈរលេខរៀងទី២ ភ្នំពេញ​ក្រោន ក្រោយបញ្ចប់ការប្រកួតជុំទី២ ក្នុងដំណាក់កាលទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦។ផ្ទុយពីជើងទី១ ដែលយកឈ្នះក្នុងដីត្រឹម ២-១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រៅដីយ៉ាងចាស់ដៃ លើក្រុមមាន់គក់ ខេត្តតាកែវ ។ ៥គ្រាប់ ដែលជួយឲ្យក្រុមការពារតំណែងជើងឯក ទទួលបាន ៣ពិន្ទុបន្ថែម ធ្វើសម្រេចដោយកីឡាករ Peprah Kwame ២គ្រាប់, Cristian Dos Santos ១គ្រាប់ និង Patrick Robson ២គ្រាប់។ជ័យជម្នះនេះ នាំឲ្យព្រះខ័នរាជស្វាយរៀង បណ្ចប់ការប្រកួត ២ជុំ ក្នុងដំណាក់កាលទី១ ស្មើនឹង ២០ប្រកួតឈ្នះ ១៧ និងចាញ់ ៣ រកបាន ៥១ពិន្ទុ នាំមុខ ៥ពិន្ទុ លើក្រុមភ្នំពេញក្រោន ដែលឈរលេខ២ មាន ៤៦ពិន្ទុ តែនាំមុខក្រុមឈរលេខ៣ អង្គរថាយហ្គឺរ រហូតដល់ ១៥ពិន្ទុឯណោះ។ការនាំមុខគូប្រជែងដ៏ច្រើនពិន្ទុបែបនេះ បានក្លាយជាផលចំណេញដ៏ធំ សម្រាប់ព្រះខ័នរាជស្វាយរៀង មុនឈានដល់ការប្រកួតដំណាក់កាលទី២ រវាងបេក្ខភាព ៦ក្រុមកំពូលតារាង(Top-6) ដែលនឹងត្រូវធ្វើការប្រកួតសន្សំពិន្ទុ ២ជុំ ស្មើនឹង ១០ប្រកួតទៀត ដើម្បីកាត់សេចក្ដីរកក្រុមកំពូលតារាង និងក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ តែម្ដង៕ អត្ថបទ លី ឈុនឡា

James Milner ក្លាយជាកីឡាករបង្ហាញខ្លួននៅ Premier League ច្រើនជាងគេ

2026/02/23 06:04:09 pm        206
២៤ ឆ្នាំបន្ទាប់ពីបង្ហាញខ្លួនដំបូងនៅ Premier League, James Milner នៅពេល​នេះ​បាន​ក្លាយ​ជា​កីឡាករ​ដែលបង្ហាញខ្លួននៅ Premier League ច្រើនប្រកួតជាងគេ បន្ទាប់ពីចាប់​ផ្តើម​ជា​ជម្រើស ១១នាក់របស់ Brighton នៅទឹកដី Brentford ២-០។អាជីពរយៈពេល ២៤ ឆ្នាំរឺជាងពីរទសវត្សរិ៍ កីឡាករវ័យ ៤០ ឆ្នាំរូបនេះបានឆ្លងកាត់ក្លិបអាជីពនៅ Premier League ចំនួន ៦ បង្ហាញខ្លួនសរុប ៦៥៤ ប្រកួត បង្ហាញខ្លួនឱ្យជម្រើសជាតិអង់គ្លេស ៦១ លើក ឈ្នះជើងឯក Premier League បីលើក FA Cup ពីរលើក និង Champions League មួយលើក។ សមិទ្ធផលនេះ James Milner បានបំបែកកំណត់ត្រាចាស់របស់ Gareth Barry បង្ហាញខ្លួនសរុប ៦៥៣ ប្រកួត។ James Milner បានរក្សាខ្លួននៅ Premier League សរុប ៨៥០៤ ថ្ងៃ បន្ទាប់ពីបង្ហាញខ្លួនដំបូងឱ្យ Leeds United នៅឆ្នាំ ២០០២។ អតីតខ្សែប្រយុទ្ធអង់គ្លេស Alan Shearer ដែលធ្លាប់ប្រកបអាជីពជាមួយ Milner នៅ Newcastle បានហៅ កីឡាករវ័យ ៤០ ឆ្នាំរូបនេះ ថាកីឡាករគម្រូ និងជាអនាគតអ្នកចាត់ការដ៏ល្អម្នាក់។ នៅពេលបង្ហាញខ្លួនដំបូងនៅ Premier League ជាមួយ Leeds United, Milner មានវ័យត្រឹម ១៦ ឆ្នាំប៉ុណ្ណោះ និងមានប្រាក់ឈ្នួលត្រឹម ៧០ ផោនប៉ុណ្ណោះក្នុងមួយសប្តាហ៍។ ៦ សប្តាហ៍បន្ទាប់ពីបង្ហាញខ្លួនដំបូង James Milner ក៏បានក្លាយជាកីឡាករវ័យក្មេងបំផុតស៊ុតបញ្ចូលទីបាននៅ Premier League ក្នុងវ័យ ១៦ ឆ្នាំ ៣៥៦ ថ្ងៃនៅពេលនោះ នៅពេលរកបានមួយគ្រាប់ក្នុងជ័យជំនះលើ Sunderland ២-១ នៅកីឡដ្ឋាន Stadium of Light របស់ Sunderland។ បន្ទាប់ពី Leeds, Milner ក៏បានបន្តដំណើរទៅ Newcastle នៅឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៨ ផ្ទេរទៅ Aston Villa លេងបានពីរឆ្នាំ។ នៅឆ្នាំ ២០១០ James Milner ក៏បោះដំណើរឡើងក្លិបធំដោយបានចូលរួមជាមួយ Manchester City រយៈពេលប្រាំឆ្នាំ មុនផ្ទេរទៅ Liverpool នៅឆ្នាំ ២០១៥ និងបានចាកចេញវិញនៅឆ្នាំ​ ២០២៣ មកកាន់ Brighton នេះ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងារជំនាញបានធ្វើការសិក្សានិងបានរកឃើញហ្វូស៊ីសឈើធំៗចំនួន៣ទីតាំងថែមទៀតនៅខេត្តស្ទឹងត្រែង
10/29/2026 08:10 PM
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូការពារជាតិ ចូលរួមកិច្ចប្រជុំថ្ងៃទី២ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក (ADMM-Plus) នៅហ្វីលីពីន
10/29/2026 08:10 PM
ប្រធានាធិបតីអាល្លឺម៉ង់៖ ចិនត្រូវតែចៀសវាងប្រយោជន៍តែម្ខាងនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច
10/29/2026 06:10 PM
ខេត្តភូកេតរបស់ថៃ ប្រកាសអាសន្ន «ពណ៌ក្រហម» ខណៈផ្លូវត្រូវបាន​ជន់លិច​ដោយសារភ្លៀងធ្លាក់ខ្លាំង
10/29/2026 06:10 PM
មេដឹកនាំហុងកុងសុំអភ័យទោសចំពោះអគ្គិភ័យនៅស្រុក Tai Poកាលពីឆ្នាំមុន និងសន្យាធ្វើកំណែទម្រង់
10/29/2026 06:10 PM
អែលសាល់វ៉ាឌ័រ នឹងបញ្ជូនទាហានជាង ២.០០០នាក់ ទៅហៃទី ដើម្បីជួយ​ដល់​ប្រតិបត្តិការសង្គ្រោះ
10/29/2026 06:10 PM
លោក Putin ៖ រុស្ស៊ីត្រៀមខ្លួនជួយអាហ្វ្រិកប្រយុទ្ធប្រឆាំងភេរវកម្ម និងការជួញដូរគ្រឿងញៀន
10/29/2026 06:10 PM
កោះតៃវ៉ាន់លើក​ឡើង​ពី​​ការគំរាមកំហែង​ជាក់ស្ដែង​ ពីសំណាក់នាវាចិន ៥០គ្រឿង​ដែល​កំពុងប្រតិបត្តិការ
10/29/2026 06:10 PM
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ជួបលោក Ahmed al-Sharaa អំឡុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តទៅកាន់ប្រទេសស៊ីរី
10/29/2026 06:10 PM
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ
10/29/2026 06:10 PM