Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ក្រុមកីឡា​បញ្ច​សិលា​បង្ហាញ​ទំនុកចិត្ត​យ៉ាង​មុតមាំ​ត្រៀម​ស៊ី​ហ្គេម ក្រោយ​ហាត់​កន្លះ​ឆ្នាំ​នៅ​ឥណ្ឌូនេស៊ី​

2023/04/07 04:46:10 pm        145
​បញ្ច​សិលា​៖ ក្រុមកីឡា​បញ្ច​សិលា​ជម្រើសជាតិ​កម្ពុជា ដែល​កំពុង​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បានបង្ហាញ​ទំនុកចិត្ត​យ៉ាង​មុតមាំក្នុងការ​ប្រកួតប្រជែង​មេដាយ​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ បន្ទាប់ពី​ពួកគេ​បាន​បោះជំរំ​ហ្វឹកហាត់​អស់​រយៈពេល​កន្លះ​ឆ្នាំនៅ​ប្រទេស​ឥណ្ឌូនេស៊ី។​ ​កីឡាការិនី ភិរម្យ មុន្នី​រ័ត្ន និង​កីឡាករ ស៊ឹម សុខ​ដេវីត ដែល​សុទ្ធតែជា​អត្ត​ពលិកម​ក​ពី​គុន​ល្បុក្កតោបាន​លើកឡើងថា ការហ្វឹកហាត់​កីឡា​បញ្ច​សិលា​ជាមួយ​ម្ចាស់ផ្ទះ​នេះពិតជា​មានការ​រីកចម្រើន ហើយ​ពួកគេ​នឹង​បន្ដ​ការ​ខំប្រឹង​បន្ថែមទៀត ដើម្បី​ធានា​ការប្រកួតប្រជែង​មេដាយ​ជូន​ជាតិ​នាពេលខាងមុខ។​ ​ដោយឡែក​កីឡាការិនី​បញ្ច​សិលា​ Selviah Pertiwi ​ដែល​កំពុង​ហ្វឹក​ហាត់គុន​ល្បុក្កតោ​ត្រៀម​ស៊ី​ហ្គេម​ផង​នោះ ក៏បាន​សម្ដែង​ការកោតសរសើរ​ពី​ភាព​រីកចម្រើនយ៉ាង​ឆាប់រហ័ស នៃ​ក្រុម​កីឡាករ​-​កីឡាការិនី​កម្ពុជាដែល​កំពុង​ហ្វឹកហាត់​កីឡា​បញ្ច​សិលា​ផងដែរ។​ ​​ជាមួយគ្នា​លោក សាន អង្គររាជ​វ័​ន្ធ គ្រូបង្វឹក​គុន​ល្បុក្កតោ និង​បញ្ច​សិលាមើលឃើញថា សមត្ថភាព និង​បច្ចេកទេស​របស់​សិស្ស​គុន​ខ្លួន​ពិតជា​មានការ​រីកចម្រើន តែ​យ៉ាងណា​ការហ្វឹកហាត់​រយៈពេល​ខ្លីនៅតែមាន​ចំណុច​ខ្វះខាត ដែល​ទាមទារ​ឲ្យ​ខិតខំ​ហ្វឹកហាត់​បន្ថែម​ ​ដើម្បី​ឆ្ពោះទៅរក​ជោគជ័យ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា។​ ​គួរ​ដឹងថា ការបង្ហាញ​សុទិដ្ឋិនិយម​នេះ ស្របពេល​ប្រតិភូ​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា និង​ភ្លើង​គប់​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដឹកនាំ​ដោយ​ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​បេសកជន​ពិសេស​ CAMSOC ​អមដំណើរ​ដោយ​លោក​បណ្ឌិត សេង ប៊ុន​សុង ទីប្រឹក្សា​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អញ្ជើញ​សួរសុខទុក្ខ​កីឡាករ​-​កីឡាការិនី​កម្ពុជា​ដោយផ្ទាល់ នៅ​មជ្ឈមណ្ឌល​ជាតិ​បញ្ច​សិលា​ឥណ្ឌូនេស៊ី​ Padepokan Panchaksilat ​កាលពី​សប្ដាហ៍​កន្លងទៅ៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាករ ៤​នាក់​វាយ​មួយ​ឈើ​ចូល​ឡូ​ ខណៈ Tom Hoge ឈ្នះ​ការប្រកួត Masters Par-3 Contest

2023/04/06 09:55:44 pm        85
​វាយកូនគោល៖ ​Tom Hoge គឺជា​អ្នកឈ្នះ​ការប្រកួត​នៅ​ទីលាន​វាយកូនគោល Augusta National Golf Club នៃ​ការប្រកួត​លើក​ទី ៦១ កម្មវិធី Masters Par-3 Contest​។ នេះ​ជា​លើកទី១ ​ហើយ​ដែល​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើងវិញ​ចាប់​តាំងពី​ឆ្នាំ២០១៩ ដោយសារ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​សកល Covid-19​។ Tom Hoge ធ្វើបាន​សរុប ៦អាន់​ឌើ​ផា​ល្អ​ជាង​អ្នក​លេខ ២ Bubba Watson និង Kurt Kitayama មួយ​ស្ត្រូ​ក​។ ក្នុង ៦អាន់​ឌើ​ផា​របស់ Tom Hoge ក៏មាន​ការ​វាយ​មួយ​ឈើ​ចូល​ឡូង​ផងដែរ តែ​មិនមែន​តែ​ម្នាក់​ឯង​ទេមាន​កីឡាករ ៣នាក់​ផ្សេងទៀត​សុទ្ធតែ​វាយ​មួយ​ឈើ​ចូល​ឡូ​ដែរ​។ កីឡាករ ៤នាក់​ក្រៅពី Tom Hoge រួមមាន Bubba Watson, Scottie Scheffler និង Seamus Power វាយ​មួយ​ឈើ​ចូល​ឡូ​ពី​លើក​គឺ​នៅ​ឡូ​ទី៨ និង​ទី៩​។ Masters Par-3 Contest ជាការ​ប្រកួត​តែមួយ​ថ្ងៃ​រក​ជើងឯក​មាន ៩ឡូ (២៧អាន់​ឌើ​ផា​) ក្នុងនោះ​វាយ​មួយ​ឈើ​ចូល​ឡូ​បាន ៣អាន់​ឌើ​ផា ហើយ​កីឡាករ​ចូលរួម​អាច​យក​សមាជិក​គ្រួសារ​របស់​ខ្លួន​ធ្វើជា Caddie បាន​។ តាំងពី​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ១៩៦០ ជើងឯក Masters Par-3 Contest មិនដែល​ឈ្នះ​ជើងឯក Masters Tournament ឡើយ​។ ព្រឹត្តិការណ៍​វាយកូនគោល​កម្មវិធី​ធំ​ប្រចាំ​ឆ្នាំ Masters Tournament នឹង​ចាប់ផ្តើម​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ការប្រកួត​ពាន​ហូ​ឡង់​ខាប់​ពន្យារ​ជិត ៣០នាទី​ក្រោយ Davy Klaassen ត្រូវ​អ្នកគាំទ្រ​គប់​បែកក្បាល​

2023/04/06 09:22:39 pm        38
​បាល់ទាត់៖ ​ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​ហូ​ឡង់​ខាប់​រវាង Ajax Amsterdam និង Feyenoord ត្រូវ​ពន្យារពេល​ជិត ៣០នាទីបន្ទាប់ពី Davy Klaassen ត្រូវបាន​អ្នកគាំទ្រ​គប់​បែកក្បាល​។ ​​អតីត​ខ្សែបម្រើ Everton រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​ឱ្យ Ajax នៅ​ដើម​វគ្គ​ទី២ មុន​ពេលដែល​ត្រូវបាន​អ្នកគាំទ្រ​គប់​បែកក្បាល ​អំឡុងពេល​ឈ្លោះប្រកែក​គ្នា​រវាង​កីឡាករ​ទាំងពីរ​ក្រុម​នៅ​អំឡុង​នាទី​ទី៦០​។ ​​អាជ្ញាកណ្តាល​បាន​ជម្លៀស​កីឡាករ​ទាំងអស់​ចូលក្នុង​បន្ទប់ ខណៈ​នគរបាល​មាន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​វ័យ ៣២ឆ្នាំ​ម្នាក់​។​ ​ការប្រកួត​ក៏បាន​បន្ត​ ខណៈ Davy Klaassen ក៏បាន​ត្រលប់​ចូល​លេង​វិញ​ដែរ​មុនពេល​ផ្លាស់ប្តូរ​ចេញ​វិញ ​បន្ទាប់ពី​មាន​អាការវិល​មុខ​។ ​ការប្រកួត​បាន​បន្ត​ដោយ Ajax យកឈ្នះ Feyenoord ២-១ ដើម្បី​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី៣០ ខែមេសា​នេះ​ជួប​ជាមួយ PSV Eindhoven៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Frank Lampard នឹង​ត្រលប់មក​ដឹកនាំ Chelsea បណ្តោះអាសន្ន​

2023/04/06 06:55:57 pm        104
​បាល់ទាត់៖ ​អតីត​ខ្សែបម្រើ និង​អ្នកចាត់ការ Chelsea, Frank Lampard ត្រូវបាន​គេ​ដឹងថា បាន​យល់​ព្រម​ក្នុង​ការ​ត្រលប់​មក​ដឹកនាំ​ក្រុម​តោ​ខៀវ Chelsea បណ្តោះអាសន្ន ស្របពេល​ប្រធាន​ក្លិប​លោក Todd Boehly នៅ​មិនទាន់​រក​អ្នកចាត់ការ​ថ្មី​បាន​នៅឡើយ​ បន្ទាប់ពី​ការដកតំណែង​លោក Graham Potter​។​ ​​លោក Graham Potter ត្រូវបាន​ដកតំណែង​កាលពី​ថ្ងៃអាទិត្យ​បន្ទាប់ពី Chelsea ចាញ់ Aston Villa ក្នុងផ្ទះ​ខ្លួនឯង​ធ្លាក់​ដល់​លេខ ១១ នៅ Premier League មុនពេល​លេង​ស្មើ ០-០ ទល់នឹង Liverpool កាលពី​យប់​ថ្ងៃ​អង្គារ​។​ ​Frank Lampard ដែល​ពាក់កណ្តាល​រដូវ​កាល​នេះ​ដឹកនាំ Everton មុនពេល​ត្រូវបាន​ដកតំណែង​កាលពី​ខែមករា​នោះ នឹង​ត្រលប់​មកកាន់ Stamford Bridge សាជាថ្មី​ដូច​អ្វីដែល​ក្លិប​ធ្លាប់បាន​លើកឡើង​ពេល​ចែកផ្លូវ​គ្នា​កាលពី​ឆ្នាំ២០២១​។ ​​បុរស​វ័យ ៤៤ឆ្នាំ​រូបនេះ​គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ឱ្យ Chelsea សរុប ២១១គ្រាប់ និង​ធ្លាប់​ដឹកនាំ Chelsea ៨៤ប្រកួត​ចន្លោះ​ឆ្នាំ២០១៩-២០២១​។ ​តំណែង​អ្នកចាត់ការ​នៅ Chelsea កំពុងស្ថិត​ក្នុង​ភាពស្រពិចស្រពិល​នៅឡើយ បន្ទាប់ពី​មាន​សារព័ត៌មាន​ជាច្រើនចុះផ្សាយ​ឈ្មោះ​អ្នកចាត់ការ​មួយចំនួន ​ដែល​អាចមក​កាន់ការ​នៅ Stamford Bridge មានដូចជា Julian Nagelsmann និង Luis Enrique ជាដើម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុម​ការពារ​ជើងឯក Leipzig ឈ្នះ Dortmund ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ German Cup

2023/04/06 06:04:27 pm        97
​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក RB Leipzig បាន​យកឈ្នះ​ក្រុម​ខ្លាំង Borussia Dortmund ២-០ នៅ​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ដើម្បី​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ German Cup​។ ​​RB Leipzig បានបញ្ចប់​ដំណើរ​ប្រកួត​ចាញ់​ផ្ទួនៗ​របស់ខ្លួន​ដែល​ធ្លាក់​ដល់​លេខ៥ នៅ Bundesliga តាមរយៈ​ជ័យជំនះ​នេះ​។ ​​អតីត​ខ្សែប្រយុទ្ធ Chelsea, Timo Werner បាន​បើក​ការនាំ​មុខ​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ Leipzig នៅ​នាទី​ទី២២ មុនពេល​ដែល Willi Orban សំរេច​គ្រាប់​ទី​ពីរ​នៅ​នាទី​ទី៩០+៨​។ ចំណែក Dortmund វិញ​នៅពេលនេះ​ឈ្នះ​តែ ១ប្រកួត​គត់​ក្នុង ៥ប្រកួត​ចុងក្រោយ​គ្រប់​ក្របខណ្ឌ​ដែល​បូក​ទាំងចាញ់ Chelsea ធ្លាក់​ពី​វគ្គ ១៦ក្រុម​ចុងក្រោយ UCL តែ​ឈរ​លេខ ២ នៅ Bundesliga តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Bayern Munich ២ពិន្ទុ​។​ ​​ដោយឡែក​មួយ​ប្រកួត​ទៀត​យប់មិញ​ដែរ Stuttgart យកឈ្នះ Nurnberg ១-០ ដែល​គ្រាប់​ជ័យជំនះ​នោះ​សំរេចបាន​ដោយ Enzo Millot នៅ​នាទី​ទី៨៣ ជួយ​ឱ្យ Stuttgart ឡើង​វគ្គ ៤ក្រុម​ចុងក្រោយ German Cup លើកដំបូង​ក្នុង​រយៈពេល ៧ឆ្នាំ​។ ​​ដូច្នេះ ៤ក្រុម​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រកឃើញ​អស់ហើយ​រួមមាន Leipzig, Stuttgart, Freiburg និង Frankfurt ខណៈ​ការចាប់​ឆ្នោត​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី៩ ចុង​សប្តាហ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ 

លោក Aleksander Ceferin ជាប់ឆ្នោត​ជា​ប្រធាន UEFA មួយ​អាណត្តិ​ទៀត​

2023/04/06 05:33:24 pm        93
​បាល់ទាត់៖ ​លោក Aleksander Ceferin ត្រូវបាន​បោះឆ្នោតឱ្យ​ដឹកនាំ​សមាគម​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA មួយ​អាណត្តិ​ទៀត​ដោយ​គ្មាន​ការជំទាស់​ក្នុង​មហា​សន្និបាទ​របស់ UEFA នៅ​ទីក្រុង Lisbon ប្រទេស​ព័រទុយហ្កាល់​ថ្ងៃ​ពុធ​ម្សិលមិញ​។ ​​បុរស​សញ្ជាតិ​ស្លូ​វេ​នី​រូបនេះ​នឹង​គ្រប់គ្រង​ស្ថាប័ន​កំពូល​បាល់ទាត់​អឺរ៉ុប ៤​ឆ្នាំ​បន្ថែម​ដល់​ឆ្នាំ​២០២៧​។ ​Ceferin ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន UEFA ក្នុង​ឆ្នាំ​២០១៦ ជំនួស​លោក Michel Platini ដែល​ត្រូវ​បាន​ដក​តំណែង​កាលពី​ឆ្នាំ​២០១៥ ពី​ការបំពាន​ក្រមសីលធម៌ និង​បាន​បង្ខំ​ឱ្យ​ចាក​ចេញពី UEFA ក្នុង​ឆ្នាំ​២០១៦ បន្ទាប់ពី​ការ​ប្តឹង​ឧទ្ធរណ៍​បរាជ័យ​។ ​បុរស​វ័យ ៥៥ឆ្នាំ​រូប​នេះ​បាន​ប្រឈមមុខ​នឹង​វិបត្តិ​ដ៏​ធំ​បំផុត​របស់​ខ្លួន​នៅក្នុង​ខែមេសា ឆ្នាំ២០២១ នៅ​ពេល​ដែល​ក្លឹប​កំពូល​មួយ​ចំនួន​របស់​អឺរ៉ុប​ព្យាយាម​បង្កើត​ក្របខ័ណ្ឌ European Super League។​ ការ​ប្រកួត​នេះ​គឺជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ចំពោះ​ការប្រកួតប្រជែង​របស់​ក្រប​ខណ្ឌ UEFA Champions League ហើយ Ceferin បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ សហព័ន្ធ​បាល់ទាត់ និង​រដ្ឋាភិបាល​នានា​ឱ្យ​ប្រឆាំង​ផង​ដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ផ្លូវការ AFC Asian Cup 2023 នឹងធ្វើ​នៅ​ដើមឆ្នាំ 2024

2023/04/06 05:02:13 pm        170
​បាល់ទាត់៖ ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​ទ្វីបអាស៊ី AFC Asian Cup 2023 នឹងត្រូវ​រៀបចំ​នៅ​អំឡុង​ខែមករា​-​កុម្ភៈ​ឆ្នាំ ២០២៤ នេះ​បើតាម​សេចក្តីប្រកាស​ផ្លូវការ​របស់ AFC នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​។ ​​ព្រឹត្តិការណ៍​បាល់ទាត់​ធំជាងគេ​ប្រចាំ​ទ្វីបអាស៊ី​មួយ​នេះត្រូវបាន​គេ​សម្រេច​កាលពី​ឆ្នាំ២០១៩ ថា​ចិន​នឹង​ធ្វើជា​ម្ចាស់ផ្ទះ តែ​ក្រោយមក​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេ​នៅលើ​លោក​មួយ​នេះ ​បាន​ដកខ្លួន​វិញ​ដោយសារ​គោលនយោបាយ zero-COVID​។ ​​ក្រោយមក​កាតា​ដែលជា​ម្ចាស់ផ្ទះ World Cup ឆ្នាំមុន​ប្រកបដោយ​ជោគជ័យ​នោះត្រូវបាន​ប្រកាសថា​នឹង​រៀបចំ​ជំនួស​ចិន ទោះបី​មានការ​ប្រជែង​ពី​កូរ៉េ និង​ឥណ្ឌូនេស៊ី​។ ​​ការដែល AFC Asian Cup 2023 នេះ​សម្រេច​លើក​ទៅ​រៀបចំ​នៅ​ខែមករា​-​កុម្ភៈ ​ឆ្នាំ២០២៤ នោះ​គឺ​ដោយសារអំឡុង​រដូវក្តៅ​នៅ​តំបន់​ម​ជ្ឈិ​ម​បូព៌ា​មាន​អាកាសធាតុ​ក្តៅ​ពេក​។ ​​កាតា​ធ្លាប់ធ្វើ​ម្ចាស់ផ្ទះ Asian Cup ពីរលើក​រួចហើយ​កាលពី​អតីតកាលគឺ​នៅ​ឆ្នាំ១៩៨៨ និង ២០១១ ហើយ​កាតា​គឺជា​ជើងឯក​ព្រឹត្តិការណ៍​ចុងក្រោយ​បំផុត​កាលពី​ឆ្នាំ២០១៩ នៅ​ទឹកដី​អារ៉ាប់​រួម​។​ ​​ម្ចាស់ផ្ទះ​កាតា​បញ្ជាក់ថា កីឡដ្ឋាន ៨ នឹងត្រូវ​យកមកប្រើ​ប្រាស់ដែល​ក្នុងនោះ​មាន ៦កីឡដ្ឋាន​ធ្លាប់​ទទួល​ការប្រកួត World Cup ឆ្នាំមុន​នៅពេល​អា​ហ្ស​ង់​ទីន​ជា​ជើងឯក​។​ ​​AFC Asian Cup ធ្វើ​នៅ​ដើមឆ្នាំ២០២៤ នោះក៏​នឹង​ជាន់​កាលវិភាគ​ជាមួយ​បាល់ទាត់​ជើងឯក​ទ្វីបអាហ្វ្រិក Africa Cup of Nations ផងដែរ​ដែល​នឹង​ធ្វើឡើង​ពីថ្ងៃ​ទី១៣ ខែមករា​ដល់​ថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០២៤៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Benzema ស៊ុត​បី​គ្រាប់​ម្នាក់ឯង​ម្តងទៀត​ទំលាក់ Barcelona ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Copa del Rey

2023/04/06 04:40:56 pm        92
​បាល់ទាត់៖ ​ពីរ​ប្រកួត​ជាប់​គ្នា​ហើយ​ដែល​ខ្សែប្រយុទ្ធ​បារាំង Karim Benzema ស៊ុត​បញ្ចូល​ទី ៣គ្រាប់​ម្នាក់ឯង​។​ ​​បន្ទាប់ពី​គ្រាប់​បាល់ Hat-Trick កាលពី​ថ្ងៃអាទិត្យ​នៅពេល Real Madrid យកឈ្នះ Real Madrid ៤-១ នោះ ម្ចាស់​ជ័យលាភី Ballon D’Or រូបនេះ​ក៏​រកបាន Hat-Trick ម្តងទៀត​ក្នុង​ការប្រកួត​ពានរង្វាន់ Copa del Rey យកឈ្នះ​នៅ​ទឹកដី Barcelona​។​ ​​បន្ទាប់ពី​ចាញ់​ក្នុង​ទឹកដី​ខ្លួនឯង ១-០ កាលពី​ជើង​ទី១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ Real Madrid ត្រលប់មក​ទឹកដី Barcelona វិញ​សង​ទាំង​ការ​ទាំង​ដើម​។ ​​ខ្សែប្រយុទ្ធ​ស្លាប​ប្រេ​ស៊ី​ល Vinicius Junior បើក​ការ​នាំមុខ​ឱ្យ Real Madrid ពី​ការ​វាយបក​នៅ​វគ្គ​ទី១ នាទី​ទី៤៥+១​។ ​បី​គ្រាប់​ម្នាក់ឯង​របស់ Karim Benzema គឺ​សំរេចបាន​នៅ​វគ្គ​ទី២ នៅ​នាទី​ទី៥០ ៥៨ និង ៨០ ដែលជា​គ្រាប់​បាល់​ទី ២៦ គ្រប់​ក្របខណ្ឌ​ក្នុង​រដូវ​កាល​នេះ​។​ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Real Madrid ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Copa del Rey ដោយ​នឹងត្រូវ​ជួប​ជាមួយ Osasuna នៅថ្ងៃទី៦ ខែឧសភា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ព្រះអគ្គិជ័យកីឡា បន្ដដំណើរដល់ទីក្រុងកូឡាឡាំពួរ និងតម្កល់ទុកនៅស្ថានទូតកម្ពុជា

2023/04/06 02:37:10 pm        236
ព្រះអគ្គិជ័យកីឡា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ាហ្គេម ឆ្នាំ២០២៣ បានបន្ដដំណើរដល់​ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយ កាលពីរាត្រីថ្ងៃទី០៥ ខែមេសា ក្រោមការដឹកនាំរបស់​ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិ CAMSOC អមដំណើរដោយលោកបណ្ឌិត សេង ហ៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។បេសកកម្មដ៏មានអត្ថន័យនេះ មុននឹងនាំយកព្រះអគ្គិជ័យកីឡា ទៅតម្កល់ និងរក្សាទុកនៅស្ថានទូត​ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីនេះ គឺទទួលបានការស្វាគមន៍​យ៉ាងកក់ក្ដៅ​ពីឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ព្រមទាំងវត្តមានលោក Datuk Mohd Nasir Ali នាយបេសកកម្មស៊ីហ្គេម និងជាសមាជិកគណៈកម្មាធិការជាតិអូឡាំពិកម៉ាឡេស៊ី​នៅអាកាសដ្ឋានអន្ដរជាតិគូឡាឡាំពួ ។ឯកឧត្តម ហោ សារុន ក៏បានបង្ហាញពីប្រវត្តិខ្លះៗ នៃដំណើរគោលចរព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម មុនដង្ហែតាមបណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាធ្វើដំណើរដល់ទឹកដីម៉ាឡេស៊ី គឺបានឆ្លងកាត់ព្រះរាជពិធីសុំភ្លើងព្រះអគ្គិអាទិទេព និងព្រះរាជពិធីប្រោសព្រះរាជប្រទានព្រះអគ្គិជ័យកីឡា នៅប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីភាព​ដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា។ក្រោយទទួលបានព្រះអគ្គិជ័យ សម្រាប់ដំណើរឆ្ពោះទៅពិធីបើកការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ក្នុងនាមបេសកជនពិសេស ឯកឧត្តមបានដឹកនាំប្រតិភូ ៨រូបផ្សេងទៀត ដើម្បីដង្ហែព្រះអគ្គិជ័យកីឡានេះ ចេញពីខេត្តសៀមរាប ទៅកាន់បណ្ដាប្រទេសក្នុងតំបន់ ដោយផ្ដើមពីរដ្ឋធានីហាណូយ ប្រទេសវៀតណាមមុនគេ បន្ទាប់មកមានហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត ដែលបានរៀបចំពិធីដង្ហែដោយជោគជ័យ និងការគាំទ្រគួរឲ្យកត់សម្គាល់ មុនបន្ដដំណើរដល់ប្រទេសម៉ាឡេស៊ី ដែលគ្រោងរៀបចំពិធីដង្ហែនាថ្ងៃទី១១ ខែមេសានេះ ។សូមបញ្ជាក់ថា ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ មិនត្រឹមតែជាពិធីមួយ ដែលជានិមិត្តរូបតំណាងឲ្យការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្ដែក៏ជាការបង្ហាញពីភាពរឹងមាំ មោះមុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមដំបូងសន្ដិភាព ។ លើសពីនេះ ព្រះអគ្គិជ័យកីឡា ដែលដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនាតាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង «សហគមន៍សន្ដិភាព និងវាសនាតែមួយ» ផងដែរ ៕អត្ថបទលី ឈុនឡា

រតនៈគីរី រកបានបីពិន្ទុ ក្រោយឈ្នះសៀមរាប ការប្រកួតពានសម្តេច ឯព្រះវិហារវាយបកតាមស្មើមណ្ឌលគីរី

2023/04/06 01:38:03 am        165
កីឡា ៖ បាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ ក្រុមដំរីឦសានរតនគីរី រកបានបីពិន្ទុ ក្នុងពូលD ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ក្រោយឈ្នះឡាយអិនសៀមរាប ៣ ទល់២ នៅកីឡដ្ឋាន​ខេត្តសៀមរាប ស្វាយធំ ទោះបី ម្ចាស់ផ្ទះ ឡាយអិន សៀមរាប នាំមុខមុន ២ទល់០ យ៉ាងណាក៏ដោយ។ជំនួបនេះ នៅនាទីទី៣២ និង៣៧ កីឡាករម្ចាស់អាវលេខ៩ ឈួន រ៉ានីពោ រកបានពីរគ្រាប់ឱ្យម្ចាស់ផ្ទះសៀមរាប នាំមុខ ២ទល់នឹង០ ប៉ុន្តែ ២នាទីមុនចប់ការប្រកួតកីឡាករ សម្បត្តិ បញ្ញា វាយបកបានមួយគ្រាប់វិញឱ្យ ដំរីឦសាន កាត់បន្ថយគម្លាតនាំមុខ។ ចប់ការប្រកួតម្ចាស់ផ្ទះនាំមុខ ភ្ញៀវ ២ទល់នឹង១។យ៉ាងណាក៏ដោយចាប់ផ្តើមតង់ទី២បានត្រឹមតែ៤នាទី កីឡាករ ម្ចាស់អាវលេខ១០ ចាន់ ម៉ាន់ រកគ្រាប់ស្មើឱ្យ​ក្រុមរបស់ខ្លួនរតនគីរី។ នាទីនៅសេសសល់គ្មានគ្រាប់បាល់បន្ថែមទៀតកើតឡើងនោះទេ តែក្នុងនាទី​បន្ថែមបង្គ្រប់​កីឡាករដូរចូល វឿន ព្រះគុណ បន្ថែមគ្រាប់ជ័យជំនះឱ្យរតនគីរី ឈ្នះ ៣ទល់២។ថ្ងៃជាមួយគ្នានេះដែរ ក្រុមម្ចាស់ផ្ទះខេត្តព្រះវិហា រកបានត្រឹមមួយពិន្ទុ ក្រោយវាយបកតាមស្មើ មណ្ឌលគីរី ២ទល់នឹង២ នៅទីលានបាល់ទាត់សាលាតម្រង់ទិសវិទ្យាល័យជាស៊ីមត្បែងមានជ័យ។លេងបាន៣១នាទីកីឡាករ មោះ មនោរិទ្ធ រកគ្រាប់បាល់បើកការនាំមុខឱ្យម្ចាស់ផ្ទះព្រះវិហារ ប៉ុន្តែនាទីទី៥៣ កីឡាករព្រះវិហារ ហាក់ ងួនឡៃហេង ធ្វើឱ្យមានកំហុសចូលទីខ្លួនឯង។ ៤នាទីបន្ទាប់ មណ្ឌលគីរី នាំមុខវិញម្តងដោយ​គ្រាប់បាល់កីឡាករ ឃាង វីរៈ។ លុះ៨នាទីមុនចប់ការប្រកួតកីឡាករ បូ ចាន់ទិត្យតារា បង្កើតគ្រាប់ស្មើឱ្យព្រះវិហារស្មើ មណ្ឌលគីរី ២ទល់២។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM