Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Leeds តែងតាំង​អ្នកចាត់ការ​ថ្មី Javi Garcia ដែល​ធ្លាប់​ដឹកនាំ Watford

2023/02/22 09:12:54 pm        77
​បាល់ទាត់៖ ​អតីត​អ្នកចាត់ការ​ក្លិប​បាល់ទាត់ Watford លោក Javi Garcia បានប្រកាស​តែងតាំង​ជា​អ្នក​ចាត់ការ​ថ្មី​របស់ Leeds United ដើម្បី​បន្ត​តំណែង​លោក Jesse Marsch ដែល​ត្រូវបាន​ដកតំណែង​។ ​​Leeds បាន​ដកតំណែង​អ្នកចាត់ការ​សញ្ជាតិ​អាមេរិក​រូបនេះ​កាលពី​ថ្ងៃទី៦ ខែកុម្ភៈ តែ​ពិបាក​រក​អ្នក​មក​ជំនួស និង​បាន​បរាជ័យ​ក្នុង​ការចរចា​ជាមួយ​អ្នកចាត់ការ​ថ្មី​ពីរ​នាក់​រួចមកហើយ​។ ​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​លោក Javi Garcia បច្ចុប្បន្ន​វ័យ ៥២ឆ្នាំ​ធ្លាប់​ដឹកនាំ Watford ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup កាលពី​ឆ្នាំ២០១៩ មុនពេល​ចាកចេញ​ទៅ​ដឹកនាំ Valencia និង Al Sadd នៅ​កាតា​។ ​​Leeds បច្ចុប្បន្នកំពុង​ឈរ​លេខ ១៩ នៅ English Premier League នឹងត្រូវ​ជួប​ជាមួយ​ក្រុម​បាត​តារាង Southampton នៅ​ថ្ងៃ​សៅរ៍​នេះ​។ ​គ្រូបង្វឹក​អាយុ​ក្រោម ២១ឆ្នាំ​លោក Michael Skubala បាន​ដឹកនាំ Leeds បណ្តោះអាសន្ន​។ ​Leeds មុននេះ​បាន​បរាជ័យ​ក្នុង​ការចរចា​ជាមួយ​អ្នកចាត់ការ Rayo Vallecano លោក Andoni Iraola ក៏ដូចជា​អតីត​អ្នកចាត់ការ Ajax លោក Alfred Schreuder៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Mohamed Elneny បន្ត​កិច្ចសន្យា​ជាមួយ Arsenal ដល់​ឆ្នាំ២០២៤

2023/02/22 07:01:18 pm        62
​បាល់ទាត់៖ ​ខ្សែបម្រើ​អេ​ស៊ី​ប Mohamed Elneny បានសម្រេច​បន្ត​កិច្ចសន្យា​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal បន្ថែម​មួយឆ្នាំ​ទៀត​ដល់​ឆ្នាំ២០២៤​។ ​​Mohamed Elneny ជា​កីឡាករ​ដែល​រួមរស់​ជាមួយ Arsenal យូរ​បំផុត តែ​បច្ចុប្បន្ន​កំពុងមាន​របួស​ជង្គង់មិនទាន់​ដឹងថា ​ត្រលប់​មកវិញ​នៅពេលណា​។ ​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​បង្ហាញខ្លួន​បាន ១៥៥លើក​ឱ្យ Arsenal តាំងពី​ផ្លាស់​ពី​ក្លិប​ស្វ៊ី​ស FC Basel នៅ​ឆ្នាំ២០១៦​។ ​Elneny បង្ហាញខ្លួន​ចុងក្រោយ​បំផុត​ឱ្យ Arsenal គឺ​តាំងពី​ការប្រកួត FA Cup ជុំ​ទី៣ ទល់នឹង Oxford នៅ​ខែមករា និង​រកបាន​មួយ​គ្រាប់​ផងដែរ​ក្នុង​ជ័យជំនះ ៣-០ នៅពេលនោះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ទៅផ្ទះ Leipzig យប់​នេះ Man City អវត្តមាន Kevin de Bruyne និង Aymeric Laporte

2023/02/22 06:15:50 pm        80
​បាល់ទាត់៖ ​ខ្សែបម្រើ​ប៊ែ​ល​ហ្ស៊ិ​ក Kevin de Bruyne និង​ខ្សែការពារ​អេ​ស្ប៉ា​ញ Aymeric Laporte នឹង​អវត្តមាន​ពី​ការប្រកួត​របស់ Manchester City រាត្រី​នេះ​ជើង​ទី១ វគ្គ ១៦ក្រុម​ចុងក្រោយ​នៅ​ទឹកដី​របស់ RB Leipzig​។ ​​កីឡាករ​ទាំងពីរ​មិនបាន​ចូលរួម​ហ្វឹកហាត់​ឡើយ ហើយក៏​មិន​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​ហោះ​ទៅកាន់​ទឹកដី​អាល្លឺម៉ង់​ដែរ​។ ​បើតាម​ការបញ្ជា​ក់រប​ស់​អ្នកចាត់ការ Pep Guardiola ឱ្យដឹងថា កីឡាករ​ទាំងពីរ​មាន​ជំងឺ​បន្តិចបន្តួច​។ ​ដោយឡែក​ខ្សែការពារ​អង់គ្លេស John Stones ក៏​នឹង​អវត្តមាន​ដែរ​ដោយសារ​របួស​ភ្លៅ​មិនទាន់​ជា តែ​កីឡាករ​ចំនូល​ថ្មី​ទិញ​បាន​ក្នុង​ខែមករា​នេះ Maximo Parrone បានរួម​ដំណើរ​ជាមួយ​ក្រុម​យប់​នេះ​។ ​មុន​ប្រកួត​យប់​នេះ Manchester City ទើបតែ​ខកចិត្ត​ស្មើ​នៅ​ទឹកដី Nottingham Forest ១-១ កាលពី​ថ្ងៃ​សៅរ៍​នៅក្នុង​លី​គ ដែល​ធ្វើឱ្យ​ពួកគេ​ត្រូវ​ដេញតាម Arsenal ២ពិន្ទុ​វិញ​។ ​​ងាក​មក​ក្រុម​ម្ចាស់ផ្ទះ Leipzig វិញ​គ្រូបង្វឹក​លោក Marco Rose បានបង្ហាញ​ក្តីបារម្ភ​ចំពោះ​វត្តមាន​ខ្សែប្រយុទ្ធ​ន័​រវេ​ស Erling Haaland ដែល​លោក​ចាត់ទុកថា​ ជា​ឧបសគ្គ​ធំ​បំផុត​សម្រាប់​ក្រុម​របស់លោក​យប់​នេះ​។ ​អតីត​ខ្សែប្រយុទ្ធ Dortmund រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី ៣២គ្រាប់​ហើយ​នៅ​គ្រប់​ក្របខណ្ឌ​រដូវ​កាល​នេះ​។ ​សម្រាប់ Leipzig នៅ​មិនទាន់​ច្បាស់​ពី​វត្តមាន​ខ្សែប្រយុទ្ធ​បារាំង Christopher Nkunku នៅឡើយ បន្ទាប់ពី​សង្កេត​ឃើញ​ពី​អាការៈ​មិន​ស្រួល​ក្នុង​ការ​ហ្វឹកហាត់ សង្ស័យ​បញ្ហា​ជង្គង់​រើ​ឡើងវិញ​។ ​Nkunku បាន​ស៊ុត​បញ្ចូល​ទី​សរុប ១៧​គ្រាប់​ហើយ​គ្រប់​ក្របខណ្ឌ​រដូវ​កាល​នេះ​ឱ្យ Leipzig និង​បាន​ចូល​លេង​ផងដែរ​ពេល Leipzig យកឈ្នះ Wolfsburg កាលពី​ថ្ងៃ​សៅរ៍​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Real Madrid វាយបក​ពីក្រោយ​ ២គ្រាប់​យកឈ្នះ​នៅ​ទឹកដី Liverpool ៥-២

2023/02/22 05:33:33 pm        77
​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid នៅតែ​ជា​បេក្ខភាព​ឈានមុខ​គេ​ដែល​អាច​ឈ្នះ​ជើងឯក UEFA Champions League រដូវ​កាល​នេះ​ បន្ទាប់ពី​វាយបក​យកឈ្នះ​នៅ​ទឹកដី Liverpool ៥-២ ជើង​ទី១ វគ្គ ១៦ក្រុម​ចុងក្រោយ​។ ​​បន្ទាប់ពី ២គ្រាប់​នាំមុខ​ដោយ Darwin Nunez និង Mohamed Salah ត្រឹម ១៤នាទី​ដំបូង Real Madrid បាន​វាយបក​តាម​ស្មើ​វិញ​ក្នុង​វគ្គ​ទី១ ដដែល​ដោយ Vinicius Junior ពីរ​គ្រាប់​ម្នាក់ឯង​។ ​​ក្នុងចំណោម ៤គ្រាប់​នេះ​មាន​ពីរ​គ្រាប់​កើតចេញពី​កំហុស​របស់​អ្នកចាំទី​ក្រុម​ទាំងពីរ​ម្នាក់​មួយគ្រា​ប់​។ ​​ឈានដល់​វគ្គ​ទី២ Eder Militao តែ​ត​បញ្ចូល​ទី​នាំមុខ​ឱ្យ Real Madrid លើកដំបូង​មុនពេល​ដែល Karim Benzema រកបាន​ពីរ​គ្រាប់​ចុងក្រោយ​ឱ្យ Real Madrid កាន់​ ៣​គ្រាប់​ចំណេញ​មុន​ត្រលប់​ទៅ​ទឹកដី​របស់ខ្លួន​វិញ​នៅ​ជើង​ទី២​។ ​​Real Madrid បាន​ក្លាយជា​ក្រុម​ទីមួយ​ហើយ​ដែល​រកបាន ៥គ្រាប់​នៅ​ទឹកដី Liverpool នៅ​ក្របខណ្ឌ​អឺរ៉ុប​។ ​​ងាក​មក​មួយ​ប្រកួត​ទៀត Napoli ក៏បាន​យកឈ្នះ​នៅ​ទឹកដី​អាល្លឺម៉ង់​របស់ Eintracht Frankfurt ដែរ​ដោយ​លទ្ធផល ២-០​។ ​​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Victor Osimhen នៅតែ​បន្ត​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​របស់ខ្លួន ​ក្រោយ​រកបាន​មួយ​គ្រាប់​ក្នុង​ជ័យជំនះ​នេះ និង​ជា​គ្រាប់​ទី ១០ ក្នុងចំណោម ៩ប្រកួត​ចុងក្រោយ​។ ​មួយ​គ្រាប់​ទៀត​របស់ Napoli សម្រេចបាន​ដោយ Giovanni Di Lorenzo​។ ​ជើង​ទី២ រវាង​បួន​ក្រុម​ខាង​លើ​នឹង​ជួបគ្នា​នៅ​ពាក់កណ្តាល​ខែមីនា​ខាងមុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ទីស្ដីការគណៈរដ្ឋមន្ដ្រី​កក់​កៅអី​វគ្គ ៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​អន្ដរក្រសួង​-​ស្ថាប័ន​មុនគេ​

2023/02/22 05:09:40 pm        119
​បាល់ទាត់៖ បន្ទាប់ពី​រកឃើញ​បេក្ខភាព ១៦​ក្រុម​ចុងក្រោយពានរង្វាន់​មិត្តភាព​យុវជន​អន្ដរក្រសួង​-​ស្ថាប័នលើក​ទី​៨ ឆ្នាំ​២០២៣ បាន​បន្ដ​ការប្រកួត​ស្វែងរក​ក្រុម​ឡើង​វគ្គ​បន្ដ​ទៀតហើយ ខណៈ​ក្រុមទី​ស្ដីការគណៈរដ្ឋមន្ដ្រីបាន​កក់​កៅអី​វគ្គ ៨ក្រុម​ចុងក្រោយ​មុនគេ បន្ទាប់ពី​យកឈ្នះ​ក្រុម​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ២-០ កាលពី​ល្ងាច​ថ្ងៃទី​២១ ខែកុម្ភៈ នៅ​ទីលាន​ The Blue Sport Arena​។​ ​ជំនួប​បើកឆាក​វគ្គ ១៦​ក្រុម​ចុង​ក្រោយនេះ ក្រុម​លេខ​២ ឡើងមក​ពី​ពូ​ល​ H ​ទីស្ដីការគណៈរដ្ឋមន្ដ្រីធ្វើបាន​យ៉ាង​ល្អ​​ដោយ​​វគ្គ​ទី​១ បាន​បើក​ការ​នាំមុខ​ក្រុម​លេខ​១ ពូ​ល ​A  ​គឺ​ក្រុម​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ១​គ្រាប់​មុនដែល​ធ្វើ​សម្រេច​ដោយ​​កីឡាករ យិ​ត ស៊ុន​ណា​រោ​ឧ​ត្ត​ម នៅ​នាទី​២៩ មុន​កីឡាករ​ដដែល​រូបនេះបន្ថែម​គ្រាប់​ទី​២ នៅ​នាទី​៧០ ដើម្បី​ធានា​ជ័យជម្នះ​ជូន​ក្រុមទី​ស្ដីការគណៈរដ្ឋមន្ដ្រី​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ​តែម្ដង។​ ​ដោយឡែក​ចំពោះ​បេក្ខភាព និង​កម្មវិធី​ប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយ​ផ្សេងទៀតរួមមាន​ថ្ងៃទី​២៣-​កុម្ភៈ ក្រុម​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ត្រូវ​ជួប​ក្រុម​ក្រសួង​មុខងារសាធារណៈ និង​ក្រុម​ក្រសួងបរិស្ថានជួប​ក្រុម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ ថ្ងៃទី​២៥-​កុម្ភៈ ក្រុម​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាជួប​ក្រុម​ក្រសួងទេសចរណ៍ និង​ក្រុម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈជួប​ក្រុម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។​ ​ចំណែក​នៅ​ថ្ងៃទី​២៦-​កុម្ភៈ ក្រុម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូនត្រូវ​ជួប​ក្រុម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រុម​ក្រសួងសុខាភិបាលជួប​ក្រុម​ធនាគារជាតិ​នៃ​កម្ពុជា។ រីឯ​គូ​ចុងក្រោយនៃ​វគ្គ ១៦​ក្រុម​ចុងក្រោយ ដើម្បី​កាត់សេចក្ដី​ក្រុម​ឡើង​វគ្គ ១/៤​ផ្ដាច់ព្រ័ត្រ​នោះគឺ​ក្រុម​ក្រសួង​អប់រំ យុវជន និង​កីឡាត្រូវ​ជួប​ជាមួយ​ក្រុម​ក្រសួង​ព័ត៌មាន។ ការប្រកួត​នឹងធ្វើ​ឡើង​នៅ​ទីលាន​ The Blue Sport Arena ​តែមួយគត់៕​អត្ថបទ៖ លី ឈុន​ឡា

មន្ដ្រី​អាស៊ី​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសាងសង់​ទីលាន​គ្រី​ឃី​ត​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា​

2023/02/22 04:26:40 pm        142
​​គ្រី​ឃី​ត៖ ទីលានកីឡា​គ្រី​ឃី​ត​ត្រៀម​ស្វាគមន៍​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ AZ GROUP ​នឹង​បញ្ចប់​ការសាងសង់​នា​ខែមីនា​ខាងមុខ ស្របពេល​មន្ដ្រី​ជំនាញនៃ​ក្រុមប្រឹក្សា​កីឡា​គ្រី​ឃី​ត​អាស៊ីបាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ស្ដង់ដាទីលាន​ត្រៀម​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ Manish sharma ​នាយក​បច្ចេកទេសនៃ​សហព័ន្ធ​កីឡា​គ្រី​ឃី​ត​កម្ពុជា បន្ទាប់ពីលោក​បាន​ដឹកនាំ​លោក​ Prabhakaran ​ប្រធាន​ព្រឹត្តិការណ៍​នៃ​ក្រុមប្រឹក្សា​កីឡា​គ្រី​ឃី​ត​អាស៊ី ចុះ​ពិនិត្យ​វឌ្ឍនភាព​ទីលានស្ថិតនៅ​បណ្ដោយ​ផ្លូវ​ ៦០ម៉ែត្រកាលពី​ថ្មីៗ​កន្លងទៅ លោក​បាន​អះអាងថា ទីលាន​នេះពិត​ជាមាន​លក្ខណៈ​គ្រប់គ្រាន់ សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា ពិសេស​ស៊ី​ហ្គេម​នាពេលខាងមុខ។​ ​លោក អ៊ុក សុវណ្ណ តំណាង​ក្រុមហ៊ុន​ឧបត្ថម្ភ​ការសាងសង់​ទី​លា​នេះបាន​សម្ដែង​សេចក្ដី​រីករាយ ដែល​បានរួម​ចំណែក​ជាមួយ​វិស័យ​កីឡា​ជាតិ ពិសេស​កីឡា​គ្រី​ឃី​ត ដើម្បី​ឈានទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ការរួមចំណែក​នេះលោក​សង្ឃឹមថា នឹង​ជំរុញ​ឲ្យ​ការរៀបចំ ក៏ដូចជា​ការប្រកួតរ​បស់​ក្រុមកីឡា​គ្រី​ឃី​ត​កម្ពុជា ទទួលបាន​ជោគជ័យ​ជូន​ជាតិក្នុងនាម​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​នេះ។​​ ​គួរ​ដឹងថា សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ក្នុងនាម​ម្ចាស់ផ្ទះ សហព័ន្ធ​កីឡា​គ្រី​ឃី​ត​កម្ពុជាបានដាក់​ទិសដៅ​ដណ្ដើម​មេដាយមាស ៣ និង​ប្រាក់ ២ ជូន​ជាតិ ស្របពេល​មាន​អត្ត​ព​លិ​ក ៨​ប្រទេសនឹងចូលរួម​ប្រកួត​លើ ៨​វិញ្ញាសា​ផ្សេងគ្នាក្នុង​ប្រភេទ​កីឡា​គ្រី​ឃី​ត នៃ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់ ២​ឆ្នាំ​ម្ដងនេះ៕​អត្ថបទ៖ លី ឈុន​ឡា

CAMSOC ​ជំរុញ​ការងារ​ពិធីការ​ត្រៀម​ទទួល​បដិសណ្ឋារកិច្ច​ក្នុង​ពិធី​បើក​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2023/02/22 04:16:17 pm        431
​ស៊ី​ហ្គេម​៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អ​ចិន្ត្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​កីឡា​ស៊ី​ហ្គេម និង​អា​ស៊ា​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ បានដាក់​ចេញ​នូវ​យន្ដការ​ច្បាស់លាស់ដែល​គណៈកម្មការ​ពិធីការ ត្រូវ​ត្រៀមខ្លួន​ឲ្យ​បានល្អ​បំផុតក្នុង​ការទទួល​បដិសណ្ឋារកិច្ច​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​ឥស្សរជន​បណ្ដា​ប្រទេស​ផ្សេងៗ ដែល​នឹងចូលរួម​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​ថ្លែង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​នេះបាន​ផ្ដោត​សំខាន់​លើ​ការងារ​បច្ចេកទេស ការកំណត់​យន្ដការ ទីតាំង និង​ការងារ​ពិធីការ​មួយ​ជំហាន​របស់​គណៈកម្មកា​រ​ពិធីការ ក្នុងការ​ត្រៀម​ទទួល​បដិសណ្ឋារកិច្ច​ប្រតិភូ​ជាន់ខ្ពស់​ឲ្យ​បានល្អ​ប្រសើរ ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ CAMSOC ​ពិសេស​ស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​តែម្ដង។​ ​សូមបញ្ជាក់ថា គណៈកម្មការ​ពិធីការដឹកនាំ​ដោយ​ឯកឧត្តម ឈិន កេ​ត​នា ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​ប្រធាន។ តាម​ការគ្រោងទុក​ បន្ទា​ប់​ពី​ទទួលបាន​ការចង្អុលបង្ហាញ​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន គណៈកម្មការ​ជំនាញ​មួយ​នេះនឹងត្រូវ​រៀបចំ​កិច្ចប្រជុំ​ម្ដងទៀតនា​ថ្ងៃទី​០២ ខែមីនា​ខាងមុខ ដើម្បី​លម្អិត​ពី​ផែនការ​សកម្មភាព​រប​ស់​ខ្លួនក្នុង​ការរៀប​ចំការ​ពិធីការ និង​ទទួល​បដិសណ្ឋារកិច្ច​ឲ្យ​បានល្អ​ប្រសើរ​ ​ពោលគឺ​ធ្វើ​ម៉េច​ត្រូវ​ផ្ដល់​ការទទួល​ស្វាគមន៍​ប្រកបដោយ​ភាពកក់ក្ដៅ និង​សុវត្ថិភាព​ខ្ពស់ដល់​ថ្នាក់ដឹកនាំ ប្រតិភូ​កីឡា និង​កីឡាករ​-​កីឡាការិនី ក៏ដូចជា​អ្នកគាំទ្រ​ទាំងអស់​ផង​ដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ទោះ​ធ្លាក់​ដល់​លេខ ១០ ម្ចាស់​ក្លិប Chelsea នៅតែ​គាំទ្រ​អ្នកចាត់ការ Graham Potter ដដែល​

2023/02/21 10:21:57 pm        72
​បាល់ទាត់៖ ​អ្នកចាត់ការ​ក្លិប​បាល់ទាត់​តោ​ខៀវ Chelsea លោក Graham Potter នៅតែ​ទទួលបាន​ការ​គាំទ្រ​នៅឡើយ​ពី​ម្ចាស់​ក្លិប​លោក Todd Boehly ទោះបី​ក្រុម​ធ្លាក់​ទម្រង់​លេង​ខ្លាំង​ឈរ​លេខ ១០ នៅ Premier League​។ ​​​ក្រុមបាល់ទាត់​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​ឈ្នះ​តែ ២​ប្រកួត​គត់​ក្នុងចំណោម ១៤​ប្រកួត​ចុងក្រោយ​គ្រប់​ក្រប​ខណ្ឌ ខណៈ​ចុងក្រោយ​បំផុត​ចាញ់ Southampton ក្នុង​ផ្ទះ​ខ្លួនឯង ១-០ កាលពី​ថ្ងៃ​សៅរ៍​។​ ​លោក Graham Potter បាន​ចាក​ចេញពី Brighton មក​ដឹកនាំ Chelsea ជំនួស​លោក Thomas Tuchel កាលពី​ខែកញ្ញា​។​ ​យ៉ាង​ណាក្តី​ម្ចាស់​ក្លិប​លោក Todd Boehly បាន​ប្រកាស​ច្បាស់​ថា ក្លិប​គាំទ្រ​ពេញទំហឹង​ចំពោះ​ការងារ​របស់​លោក Graham Potter ជា​អ្នកចាត់ការ​ដែល​ត្រូវ​បាន​ក្លិប​ជ្រើស​រើស​ជា​ដៃគូ​យូរអង្វែង​។ ​​សូម​បញ្ជាក់​ថា សំពាធ​បាន​ធ្លាក់​មក​លើ​អ្នកចាត់ការ Graham Potter កាន់​តែខ្លាំង ​បន្ទាប់ពី​ក្លិប​បាន​ចំណាយ​លុយ​រាប់​រយ​លាន​ក្នុងការ​នាំចូល​កីឡាករ​ថ្មី ៨​នាក់​នៅ​ក្នុង​ខែមករា​កន្លងទៅ តែ​ក្នុង​ឆ្នាំ២០២៣ នេះ Chelsea ឈ្នះ​តែ ១ប្រកួត​គត់ ហើយក៏​ប្រឈម​ធ្លាក់​ពី UEFA Champions League ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​ទៀត​បន្ទាប់ពី​ចាញ់​ជើង​ទី១ នៅ​ទឹកដី Dortmund ១-០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Manchester United ប្រកាស​ដំឡើង​តម្លៃ​សំបុត្រ​ចូល​ទស្សនា​លើកដំបូង​ក្នុង​រយៈពេល ១១​រដូវ​កាល​

2023/02/21 10:00:05 pm        76
​បាល់ទាត់៖ ​ក្លិប​បិសាច​ក្រហម Manchester United បានប្រកាស​ពី​ការដំឡើង​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន Old Trafford ជា​លើកដំបូង​ក្នុង​រយៈពេល ១១រដូវ​កាល នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ក្លិប​នៅ​ក្របខណ្ឌ Premier League មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។ ​​បើ​តាម​ការ​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​របស់​ក្លិប​ឱ្យដឹង​ទៀត​ថា ការសំរេច​ដំឡើង​តម្លៃ​សំបុត្រ​នេះ​គឺ​បណ្តាល​មក​ការ​ចំណាយ​ ទៅលើ​ការរៀបចំ​ការប្រកួត​នីមួយៗ​មានការ​កើន​ឡើង ​ពោល​គឺ​ការ​ចំណាយ​កើន​ដល់ ៤០% ក្នុង​រយៈពេល ៥ឆ្នាំ​ចុងក្រោយ និង​កើន ១១% ក្នុង​រយៈពេល ១២​ខែ​ចុង​ក្រោយ​។ ​ក្លិប​ក៏បាន​បន្ថែម​ទៀត​ថា ​សម្រាប់​តម្លៃ​ក្មេង​អាយុ​ក្រោម ១៦​ឆ្នាំ​នៅ​រក្សា​ដដែល ក៏ដូចជា​បញ្ចុះតម្លៃ ៥០% សម្រាប់​អ្នកគាំទ្រ​វ័យ ៦៥​ឆ្នាំ​ឡើង​។ ​​សូមបញ្ជាក់ថា Manchester United កំពុងស្ថិត​ក្នុងការ​ចរចា​លក់​ភាគហ៊ុន​ធំ​ដោយ​ម្ចាស់​ក្លិប​គ្រួសារ​ត្រកូល Glazers ខណៈ​បច្ចុប្បន្ន​មានការ​ដេញថ្លៃ​ទិញ​ពីរ​រួមមាន​ប្រធាន​ក្រុម INEOS មហាសេដ្ឋី​អង់គ្លេស Sir Jim Ratcliffe និង​កូនប្រុស​អតីត​នាយករដ្ឋមន្ត្រី​កាតា Sheikh Jassim Bin Hamad Al Thani៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Novak Djokovic តាម​ស្មើ​កំណត់ត្រា​របស់ Steffi Graf ឈរ​លេខ ១ ពិភពលោក​ច្រើន​សប្តាហ៍​បំផុត

2023/02/21 09:26:12 pm        66
​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic បាន​តាម​ស្មើ​កំណត់ត្រា​របស់​អតីត​កីឡាការិនី​អាល្លឺម៉ង់ Steffi Graf ហើយ​ក្នុងការ​ឈរ​តំណែង​លេខ ១ ពិភពលោក​បាន​ច្រើន​សប្តាហ៍​បំផុត​។​ ​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​ចាប់​ឈរ​តំណែង​លេខ ១ ពិភពលោក​តាំងពី​ឆ្នាំ២០១១ ហើយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ក៏បាន​តាម​ស្មើ​កំណត់ត្រា​របស់ Steffi Graf ដែល​កាន់កាប់​តាំងពី​ឆ្នាំ១៩៨៧ ដោយ​ឈរ​តំណែង​លេខ ១ សរុប ៣៧៧សប្តាហ៍​។ Steffi Graf បាន​ឈរ​តំណែង​លេខ ១ រយៈពេល ១៨៦សប្តាហ៍​ជាប់​គ្នា ជា​កំណត់ត្រា​មួយ​ដែល​តាម​ស្មើដោយ Serena Williams កាលពី​ឆ្នាំ២០១៦​។ ​​Novak Djokovic បាន​ត្រលប់​ឡើង​មកឈរ​តំណែង​លេខ ១ ពិភពលោក​ជា​លើកដំបូង​រយៈពេល ៦ខែ​បន្ទាប់ពី​ឈ្នះ​ជើងឯក Grand Slam, Australian Open កាលពី​ខែមករា​។ ​​បច្ចុប្បន្ន Djokovic មាន ៧០៧០ពិន្ទុ​ក្នុង​តារាង ATP World Ranking ៥៩០ពិន្ទុ​ច្រើនជាង​អ្នក​លេខ ២ កីឡាករ​វ័យ ១៩ឆ្នាំ​អេ​ស្ប៉ា​ញ Carlos Alcaraz៕​អត្ថបទ​៖​នាង សុភា​វុ​ធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM