ការប្រជែងកៅអីក្នុងពូលC នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត ចាប់ផ្ដើមឡើងកម្ដៅ ក្រោយចប់សប្ដាហ៍ទី៣
ពានបើករដូវកាលរវាងព្រះខ័នរាជ និងវិសាខា នឹងធ្វើឡើង ១សប្ដាហ៍មុនលីគរដូវកាលថ្មីចាប់ផ្ដើម
ស្ទឹងត្រែង និងបាត់ដំបង រក្សាភាពខ្លាំង តែបន្ទាយមានជ័យ បន្ដស្មើក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
Arsenal ព្រមព្រៀងតម្លៃផ្ទេរ ៧៥ លានផោននាំយក Bruno Guimaraes ពី Newcastle

ព័ត៌មានកីឡា

ប្រធាន​ក្រុម​ក្រូ​អាស៊ី​ថា Messi មិនមែនជា​គោលដៅ​គ្រោះថ្នាក់​តែ​ម្នាក់​ទេ​ គឺ​ក្រុម​ទាំងមូល

2022/12/12 06:30:14 pm        104
​បាល់ទាត់៖ ​មុន​ជួបគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ស្អែក​នេះ​ខ្សែប្រយុទ្ធ​ក្រូ​អាស៊ី Bruno Petkovic បាន​និយាយថា​ ក្រូ​អាស៊ី​នឹងមិន​ផ្តោត​តែ​លើ Messi តែ​ម្នាក់​ទេ​តែ​ត្រូវផ្តោត​លើ​ក្រុម​ទាំងមូល​។​ ​ក្រូ​អាស៊ី​កំពុង​ព្យាយាម​ឡើង​ឱ្យដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ពីរ​ព្រឹត្តិការណ៍​ជាប់​គ្នា ​បន្ទាប់ពី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ៤​ឆ្នាំមុន​នៅ​រុស្ស៊ី​ចាញ់​បារាំង ៤-២​។​ ​​មុន​ឡើង​មកដល់​វគ្គ​នេះ​ ក្រូ​អាស៊ី​បាន​ទម្លាក់​ក្រុម​បេក្ខភាព​ឈានមុខ​គេ​ប្រេ​ស៊ី​ល​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។​ ​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ជួបគ្នា​ស្អែក ​អ្នក​ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​ពេល​ជួប​ប្រេ​ស៊ី​ល Bruno Petkovic បាន​និយាយថា ក្រុម​របស់ខ្លួន​មិនមាន​គោលដៅ​ចាប់​កីឡាករ Playmaker រូប​ណា​តែ​ម្នាក់​ទេ កន្លងមក​គឺ​ពួកយើង​តែងតែ​ផ្តោតលើ​កីឡាករ​ទាំង​ក្រុម ពីព្រោះថា​ក្រុម​ដូចជា​អា​ហ្ស​ង់​ទីន Messi មិនមែនជា​មនុស្ស​គ្រោះថ្នាក់​តែ​ម្នាក់​ទេ​។​​ម្ចាស់​ជ័យលាភី Ballon D’Or ៧លើក Lionel Messi បាន​ដើរតួរ​យ៉ាងសំខាន់​ក្នុង​ការនាំ​អា​ហ្ស​ង់​ទីន​ឡើងមក​កាន់​វគ្គ​នេះ ហើយ Messi ក៏​ជា​អ្នក​ទាត់​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​មួយ​គ្រាប់​ដែរ​ពេល​យកឈ្នះ​ហូ​ឡង់​នៅ​វគ្គ ៨ក្រុម​។​ ​​សម្រាប់​ក្រុម​ក្រូ​អាស៊ី គ្មាន​កីឡាករ​ជាប់​បម្រាម គ្មាន​កីឡាករ​របួស​ឡើយ ​ខណៈ​ក្រុម​របស់លោក Zlatko Dalic ត្រៀមខ្លួន​រួចរាល់​ដើម្បី​យក​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អ្នកលេង​ឃី​ក​បុក​ស៊ី​ង​ ១៨​ប្រទេស​ត្រូវ​ប្រជែង​គ្នា​ដណ្តើម​ជើងឯក​អាស៊ី ២០២២ ​នៅ​ថៃ​

2022/12/12 06:04:55 pm        76
ឃី​ក​បុក​ស៊ី​ង៖ ក្នុង​សប្តាហ៍​នេះ អ្នកលេង​ឃី​ក​បុក​ស៊ី​ងមកពី ​១៨​ប្រទេស​ជួបជុំគ្នា​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ចូលរួម​ប្រកួតប្រជែងជើងឯក​ឃី​ក​បុក​ស៊ី​ង​អាស៊ីឆ្នាំ​២០២២ ក្នុងនោះ​កម្ពុជា​ក៏បាន​ប​ញ្ជួ​ន​អត្ត​ព​លិ​ក​មិនតិច​នោះទេ​។​ ​ឯកឧត្តម ហេង សុខឃ​ន ប្រធាន​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា បាន​ប្រាប់ឱ្យដឹង​មុន​ជូន​ដំណើរ​កីឡា​ករនៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មីៗ​នេះ​ថា ​កម្ពុជា​បា​នប​ញ្ជួ​ន​កីឡាករ-កីឡាការិនី​លើ​ប្រភេទ​កីឡា​នេះ ១៧​នាក់ចូលរួម​ប្រកួត​ រួមជាមួយ​គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស​ជាច្រើន​រួម​ទៀត​ក្នុងន័យសម្រួច ក៏ដូចជា​រៀនសូត្រ​លើក​ឆាក​អន្តរជាតិឆ្ពោះទៅ​ប្រកួត​ស៊ី​ហ្គេម ២០២៣​ នៅ​កម្ពុជា​។​​ឯកឧត្តមបន្តថា ​ការប្រកួត​នេះ​មិន​ប៉ះពាល់​ដល់​កីឡាករសម្រាប់​ប្រកួត​ស៊ី​ហ្គេម​នោះទេ ដោយសារតែ​យើង​មានបទពិសោធន៍​មួយចំនួន​ពី​ការប្រកួត​នៅ​វៀតណាម​កន្លងទៅ​ថ្មីៗ​នេះ ហើយ​ពិសេស​ការ​ទៅ​ចូលរួម​នេះ​មានការ​គាំទ្រ​ពី​ផ្នែក​ពាក់ព័ន្ធ​ផងដែរ​។​ ​សូម​ជម្រាបជូន​ថា ​ការប្រកួត​កីឡា​ឃី​ក​បុក​ស៊ី​ងជើងឯក​អាស៊ី ២០២២​ ដំណើរការ​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២​ នៅ​មជ្ឈមណ្ឌល​យុវជនថៃ-ជប៉ុន​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​៕ អត្ថបទ៖ គង់ ហួន

ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​លើ​វាលរាប​ជោគជ័យ​លើស​ការរំពឹង រហូត​មានការ​សាទរ​ពី​អាជ្ញាធរ និង​ពលរដ្ឋ​

2022/12/12 05:55:10 pm        126
​ប្រណាំង​ម៉ូតូ​៖ ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​លើ​វាលរាប​ elf Cup Race Endurance ​ឆ្នាំ២០២២ នេះបានបញ្ចប់​ដោយ​ជោគ​ជ័យជាមួយ​ការ​សាទរ​ពី​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ទៀតហើយ បន្ទាប់ពី​ដំណើរការ​ប្រកួត​ដ៏​ស្វិតស្វាញ់​អស់​រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១១ ខែធ្នូ​កន្លងទៅនៅ​ទីលាន​ Yamamoto Circuit Cambodia ​ខេត្តកំពង់ស្ពឺ។ ពិធី​បិទ​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អ​ភិ​បាល​ខេត្តកំពង់ស្ពឺ។​ ​លោក ហូ សិទ្ធិគុណ តំណាង​គណៈកម្មការ​រៀប​ចំ និង​ភ្នាក់ងារ​រៀបចំ​កា​រ៉ា​កម្ពុជា​(KARA) បាន​ឲ្យ​ដឹងថា ការប្រកួត​រយៈពេល ៣​ថ្ងៃនៅ​តំបន់​អភិវឌ្ឍន៍​ក​សិ​ទេសចរណ៍ ម៉ុង ឬ​ទ្ធី សែន ជ័យ នេះមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​ប្រមាណ ៥០​នាក់ និង​ប្រកួត​លើ ៥​វិញ្ញាសា។ មុន​ការប្រកួត​គណៈកម្មការ ក៏ដូចជា​កីឡាករ​សុទ្ធតែ​មានការ​ព្រួយបារម្ភ បន្ទាប់ពី​ខកខាន​រៀបចំ​ច្រើន​ឆ្នាំ​ដោយសារ​កូ​វីដ​-១៩ តែ​ក្រោយ​ដំណើរការ​ប្រកួតគឺ​បាន​រលូន និង​ជោគជ័យ​លើសពី​ការរំពឹងទុក ។​ ​ដោយឡែក​កីឡាករ វុ​ធ វេ​ង​ហួរ ជ័យលាភី​លេខ​១ លើ​វិញ្ញាសារ​ Class-B ​ក៏ដូចជា​កីឡាករ​ជប៉ុនលោក​ Kentaro Noda ​ដែល​ចូលរួម​ព្រឹត្តិការណ៍​នេះបាន​កោតសរសើរ ទាំង​ការរៀបចំ និង​ការប្រកួតប្រជែង ទោះបី​ព្រឹត្តិការណ៍​នេះ បាន​ខកខាន​រៀបចំ​ច្រើន​ឆ្នាំនេះ តែ​ការរៀបចំ​ក៏​ល្អ ហើយ​កីឡាករ​ចូលរួម​ក៏មាន​សមត្ថភាព​ខ្ពស់ ធ្វើ​ឲ្យ​មានការ​ប្រកួតប្រជែង​ខ្លាំងទម្រាំ​ស្វែងរក​ម្ចាស់​ជ័យលាភី។​​ចំណែក​ប្រជាពលរដ្ឋ ក៏ដូចជា​យុវជន​ជិត​ឆ្ងាយដែល​បាន​ចូលរួម​ទស្សនា​ការប្រកួត​នេះ ក៏បាន​សម្ដែង​នូវ​សេចក្ដី​រីក​រាយ ដែល​កម្ពុ​ជាមាន​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ស្ដង់ដារ​បែបនេះ ហើយ​ពួកគេ​សុទ្ធតែ​បានចាត់ទុក​ការប្រកួត​នេះ គឺជា​ការរួមចំណែក​មួ​យ​ដ៏​សង្គម ក្នុងការ​ផ្ដល់ឱកាស​ដ​ល់​អ្នក​ស្នេហា​វិស័យ​កីឡា​មួយ​នេះ បាន​ចូលរួម​ប្រកួត បង្ហាញ​សមត្ថភាព និង​ទេស​កោ​លស​ល្យ ជាជាង​ការប្រកួតប្រជែង​លើផ្លូវ​សាធារណៈ បង្ក​ផលប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម។​ ​ជាមួយគ្នា​នោះ ឯកឧត្តម វ៉ី សំណាង ក៏បាន​គាំទ្រ​ការរៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​លើ​វាលរាប​នេះដែរ ដ្បិត​ជាការ​រួមចំណែក​ថ្មី​មួយទៀតជាមួយ​ខេត្ត​ក្នុងការ​លើកកម្ពស់​វិស័យ​កីឡា ហើយ​ឯកឧត្តម​ថែមទាំង​អំពាវនាវ​ដល់​យុវជនដែល​ស្រលាញ់ និង​និយម​លេង​កីឡា​នេះ ចូលរួម​ប្រកួតប្រជែង​លើ​ទីលាន​ស្ដង់ដារ និង​ការរៀបចំ​ត្រឹមត្រូវដែលមាន​លក្ខណៈ​សុវត្ថិភាព​ខ្ពស់​នេះ​ទៀតផង។​​ក្រឡេក​ទៅ​ចាប់អារម្មណ៍​លទ្ធផលនៃ​ការប្រកួត​វិញ សម្រាប់​វិញ្ញាសារ​ Class-A ​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ គីម ទី, លេខ​២ កីឡាករ សៀក ពេជ្រ និង​លេខ​៣ កីឡាករ សួន សុចិ​ត្រា។ វិញ្ញាសា​ Class-B ​ចំណាត់ថ្នាក់​លេខ​១ កីឡាករ វុ​ធ វេ​ង​ហួរ, លេខ​២ កីឡាករ បូ ធេង និង​លេខ​៣ កីឡាករ ស្រ៊ុន ហួង​ហ្វី។ រីឯ​ជ័យលាភី​លើ​វិញ្ញាសា​ Class-C ​ចំណាត់ថ្នាក់​លេខ​១ កីឡាករ​ជប៉ុន​ Kentaro Noda, លេខ​២ កីឡាករ ស្រ៊ុន ហួង​ហ្វី និង​លេខ​៣ កីឡាករ លី ថៃ។ ក្រៅពីនេះក៏មាន​ការប្រកួត​ផ្នែក​ Endurance ​ផងដែរ។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ព្រឹត្តិការណ៍​នេះគឺមាន​កីឡាការិនី​ម្នាក់​គត់​ចូលរួមគឺ​កីឡាការិនី​ដ៏​ស្រស់​សោភា ហេង សុគន្ធ​នី​តា ដែល​ប្រកួត​លើ​វិញ្ញាសា​ Class-B៕អត្ថបទ៖ លី ឈុន​ឡា

អង់គ្លេស​ចាកចេញ​ពី​ទឹកដី​កាតា​ក្រោយ​ធ្លាក់​ត្រឹម​វគ្គ ៨ក្រុម

2022/12/12 05:31:44 pm        113
​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បានធ្វើ​ដំណើរ​ចាក​ចេញពី​ទឹកដី​កាតា​ហើយ ក្រោយ​បញ្ចប់​ភារកិច្ច​បន្ទាប់ពី​ធ្លាក់​ត្រឹម​វគ្គ ៨ក្រុម​ចុងក្រោយ FIFA World Cup​។ ​​កីឡាករ​របស់លោក Gareth Southgate បាន​ចាក​ចេញពី​សណ្ឋាគារ​នៅ Al Wakrah ភាគខាងត្បូង​ទីក្រុង​ដូ​ហា តែ​គេ​មិន​ឃើញ​វត្តមាន​ខ្សែប្រយុទ្ធ Harry Kane ឡើយ​។ ​​ខ្សែប្រយុទ្ធ Spurs រូបនេះ​ស៊ុត​បញ្ចូល​ទី​បាល់ ១១ម៉ែត្រ​មួយគ្រា​ប់​តាម​ស្មើ​បារាំង តែ​បាល់ ១១ ម៉ែត្រ​តាម​ស្មើ​លើក​ទី២ ស៊ុត​មិន​ចូល​។ ​​មួយ​គ្រាប់​នោះ​ធ្វើឱ្យ Harry Kane តាម​ស្មើ​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​សរុប ៥៣គ្រាប់​ស្មើនឹង Wayne Rooney​។ ​​នេះ​ជា​លើក​ទី៧ ដែល​អង់គ្លេស​ធ្លាក់​ត្រឹម​វគ្គ ៨ក្រុម​ចុងក្រោយ World Cup បន្ទាប់ពី​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ៤ឆ្នាំមុន​នៅ​រុស្ស៊ី​។ ​​អ្នកចាត់ការ​អង់គ្លេស​លោក Gareth Southgate និយាយថា​ លោក​ត្រូវការ​ពេលវេលា​បន្ថែមទៀត​ដើម្បី​សម្រេចចិត្ត នឹង​បន្ត​ដឹកនាំ​ក្រុម​អង់គ្លេស​រឺ​អត់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កម្ពុជា​ប្រកា​សលក់​សំបុត្រ​ទស្សនា​ការប្រកួត​ AFF ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម​រតក​តេ​ជោ

2022/12/12 05:14:17 pm        150
​បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបានប្រកាស​លក់​សំបុត្រ ​ចូលរួម​ទស្សនាការ​ប្រកួត​ពានរ​ង្វាន់​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​ AFF Mitsubishi Electric Cup 2022 ​ហើយនៅ​ដើម​សប្ដាហ៍​នេះ ស្របពេល​ក្រុម​ជម្រើសជាតិ​កម្ពុជានឹងត្រូវ​ប្រកួត​បើក​ឆាល​ពូ​ល​ A ​ដោយ​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្វាគមន៍​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន​មុនគេនា​ថ្ងៃទី​២០ ខែធ្នូ​ខាងមុខ។​ ​យោងតាម​ការជូនដំណឹង​របស់​សហព័ន្ធ សំបុត្រ​ចូល​ទស្សនា​ការប្រកួតរវាង​កម្ពុជា និង​ហ្វីលីពីន​នេះនឹងមាន​លក់​នៅ ៤ទីតាំង​ផ្សេងគ្នាចាប់ពី​ថ្ងៃនេះ​តទៅ រួម​មាននៅ​ច្រក​ទ្វារធំនៃ​ពហុ​កីឡដ្ឋាន​ជាតិ​(​ស្ដា​ត​អូឡាំពិក​), នៅ​ The Blue Sports Center, ​នៅ​ហាង​ Double H ​និង​ហាង​កីឡា​ Fan Sport​។​ ​គួរ​ដឹងថា មុន​ការប្រកួត​ផ្លូវការ​នៃ​ពានរង្វាន់​ AFF Mitsubishi Electric Cup 2022 ​កម្ពុជា​ក៏បាន​ធ្វើការ​ប្រកួត​មិត្តភាព​អន្ដរជាតិ​មួយ​ដែរ ដោយបាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ីក្រៅ​ដីក្នុង​លទ្ធផល ៤-០ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​​ក្រឡេក​មក​ចាប់អារម្មណ៍​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ាន​នេះដែរ កម្ពុជា​គឺ​ស្ថិតក្នុង​ពូ​ល​ A ​ខណៈ​ការប្រកួត​ដំបូងកម្ពុជា​ត្រូវ​ជួប​ក្រុម​ភ្ញៀវ​ហ្វីលីពីននា​ថ្ងៃទី​២០ ខែធ្នូ មុន​ជួប​ឥណ្ឌូនេស៊ីក្រៅ​ដីនា​ថ្ងៃទី​២៣ ខែធ្នូ។ បន្ទាប់មក​នៅ​ថ្ងៃទី​២៩ ខែធ្នូ កម្ពុជា​នឹងត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ជាថ្មីទទួល​ក្រុម​ប្រ៊ុយណេ​វិញ​ម្ដង មុន​ការប្រកួត​បញ្ចប់​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ថៃនា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣។​ ​ចំពោះ​ការប្រកួត​ក្នុង​ដី​របស់​ក្រុម​គោព្រៃ​កម្ពុជា អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​ BTV-News ​បានទទួល​សិទ្ធ​ធ្វើការ​ផ្សាយ​ផ្ទាល់ ពី​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទស្សនា។ កុំ​ភ្លេច​ចូលរួម​ទស្សនា និង​គាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឲ្យ​បាន​ច្រើន​កុះករ៕​អត្ថបទ៖ លី ឈុន​ឡា

បុរស​ប្រេ​ស៊ី​ល​ម្នាក់​ប៉ុនប៉ង​បំបែក​កំណត់ត្រា​ត្រិះ​បាល់ ៤៨​ម៉ោង​មិន​ឱ្យ​ធ្លាក់​ដល់​ដី​

2022/12/09 10:38:48 pm        116
​បាល់ទាត់៖ ​ស្រមៃ​មើល​ការ​ត្រិះ​បាល់​ (បាល់ទាត់​) រយៈពេល ៤៨ម៉ោង​ជាប់ៗ​គ្នា​មិន​សម្រាក ខណៈ​ពេល​ដែល​កំពុង​ថែរក្សា​តម្រូវការ​ប្រចាំថ្ងៃ​ផ្សេងទៀត​របស់​អ្នក ដូចជា​ការ​ញ៉ាំ ការ​ប្រើ​បន្ទប់ទឹក និង​សូម្បីតែ​ដុសធ្មេញ​របស់​អ្នក និង​កោរ​ពុកមាត់​ដោយ​មិន​ឱ្យ​បាល់​ប៉ះ​ដី​។​ ​នោះ​ហើយ​ជា​អ្វីដែល​អ្នក​កាន់​កំណត់ត្រា​បច្ចុប្បន្ន​គឺ Ricardo Neves ដែល​គេ​ស្គាល់​ថា 'Ricardinho das Embaixadinhas' ដែល​បកប្រែ​ប្រហែល​ទៅនឹង 'Ricardinho the Juggler' មានបំណង​ធ្វើ​អំឡុងពេល​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​កាតា​។ ​នៅ​ថ្ងៃទី១៣ និង ១៤ ខែធ្នូ លោក Neves នឹងមាន​បំណង​ពង្រីក​កំណត់ត្រា​បច្ចុប្បន្ន​របស់​ខ្លួន​ដែល​កំពុង​គ្រប់គ្រង ៣៤ម៉ោង និង ៥នាទី ឱ្យដល់ ៤៨ម៉ោង​ក្នុងការ​ធ្វើតេស្ត​ដ៏​ស្វិតស្វាញ​នៃ​កម្លាំង​រាងកាយ និង​ផ្លូវចិត្ត​។​ Neves និយាយថា ​ប្រសិនបើ​គាត់​អាច​ឆ្លងកាត់ ៣០នាទី​ដំបូង​គាត់​នឹង​អាច​បន្ត​សម្រាប់​រយៈពេល ៣៣​ម៉ោង​កន្លះ​ដែល​នៅសល់​។​​លោក Neves បាន​បន្តថា​ ការប៉ុនប៉ង​នេះ​យើង​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន ជាពិសេស​ដំណេក​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ផ្លូវការ និង​ចិត្ត​។​ កាលពីពេល​បញ្ចប់​កំណត់ត្រា​ចុងក្រោយ​របស់គាត់​នៅ​ឆ្នាំ២០២១ គាត់​ស្ទើរតែ​ដួល​សន្លប់​ភ្លាមៗ​។​ ​លោក Neves បាន​និយាយទៀតថា​ នឹង​បរិច្ចាគ​បាល់​ដែល​គាត់​ប្រើប្រាស់​ដើម្បី​បំបែក​កំណត់ត្រា​នេះ​ទៅកាន់​ប្រទេស​កាតា​ ដើម្បី​ទុកជា​ប្រវត្តិសាស្ត្រ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២ នៅលើ​ទឹកដី​អារ៉ាប់​មួយ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​ថា ​ចង់​បញ្ចប់​ការប្រកួត​យ៉ាង​យូរ​ត្រឹម ១២០​នាទី​មិន​ឱ្យដល់ ១១​ម៉ែត្រ​កាត់សេចក្តី

2022/12/09 10:05:29 pm        113
​បាល់ទាត់៖ ​ក្រុមបាល់ទាត់​អា​ហ្ស​ង់​ទីន​នឹង​ជួប​ជាមួយ​ក្រុម​ទឹកក្រូច​ហូ​ឡង់​រាត្រី​នេះ​នៅ​វគ្គ ៨​ក្រុម​ចុងក្រោយ FIFA World Cup ២០២២ នៅ​កាតា​។ ​​ខ្សែប្រយុទ្ធ Lionel Messi នឹងត្រូវ​ប្រឈម​ជាមួយ​ខ្សែការពារ Virgil van Dijk ស្របពេល​គ្រូបង្វឹក​វ័យក្មេង​បំផុត​នៅ World Cup, Lionel Scaloni នឹងត្រូវ​ប្រឈម​ជាមួយ​គ្រូបង្វឹក​ចាស់​បំផុត​នៅ World Cup, Louis van Gaal​។ ​​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​លោក Lionel Scaloni បាន​និយាយថា ការប្រកួត​យប់​នេះ​នឹង​ជាការ​ប្រកួត​ដ៏​ល្អមើល​មួយ​។ ក្រុម​ទាំងពីរ​ចូលចិត្ត​លេង​ប្រយុទ្ធ តែ​រក្សា​ការពារ​ពេញលេញ​ដូចគ្នា​។ បាល់ទាត់​គឺ​បែបនេះ បើ​អ្នក​ប្រយុទ្ធ​អ្នកនឹង​អា​ចរក​គ្រាប់​បាល់​បាន​។ ​​ជុំវិញ​សំនួរ​របស់​អ្នកសារព័ត៌មាន​ថា​ ត្រូវ​ជ្រើសរើស​កីឡាករ ៥នាក់​ត្រៀម​ស៊ុត​បាល់ ១១ម៉ែត្រ​គ្រូបង្វឹក​វ័យ ៤៤ឆ្នាំ​រូបនេះ​ឆ្លើយតប​ថា នោះ​ជា​រឿង​ក្រោយ​យើង​ចង់​លេង​ឱ្យ​ចប់​ត្រឹម ៩០នាទី រឺ​យ៉ាងយូរ ១២០នាទី ដូច្នេះ​ទើប​យើង​លេង​ប្រយុទ្ធ ឯ​រឿង ១១ម៉ែត្រ​កាត់សេចក្តី​ចាំមើល​ជាក់ស្តែង​ថា​អ្នកណា​ស៊ុត​។​​សូមបញ្ជាក់ថា ​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​នៅ World Cup នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ១៩៧៨ ដែល​អា​ហ្ស​ង់​ទីន​ឈ្នះ​ជើងឯក និង​ចុងក្រោយ​បំផុត​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​ឆ្នាំ១៩៩៨ ដែល​ហូ​ឡង់​ឈ្នះ ១-០ ដោ​យក​គ្រាប់​បាល់​របស់ Dennis Bergkamp៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Louis van Gaal និយាយពី​ការដឹកនាំ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ និង​ការ​តតាំង​ជំងឺ​មហារីក

2022/12/09 08:00:11 pm        92
​បាល់ទាត់៖ ​Louis van Gaal គឺជា​គ្រូបង្វឹក​បាល់ទាត់​ដែលមាន​ភាពជោគជ័យ​ម្នាក់ តែ​ការ​លំបាក​បំផុត​ក្នុង​ជីវិត​របស់​លោក​គឺ​នៅក្រៅ​ទីលាន​ទៅវិញ​ទេ ដោយ​លោក​ត្រូវ​តតាំង​ជាមួយ​ជំងឺ​មហារីក​តាំងពី​រយៈពេល​ជិត ២ឆ្នាំមុន​។ ​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​រូបនេះ​បាន​បង្ហើប​កាលពី​ខែមេសា​ថា គាត់​មាន​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ដែល​គាត់​បាន​លាក់បាំង​ពី​កីឡាករ​របស់​គាត់ ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​ការផ្តោត​អារម្មណ៍​របស់​ពួកគេ​ មុន​ពេល​ការប្រកួត​បាល់ទាត់​ពិភពលោក​។​ ​លោក Van Gaal បាន​បាត់បង់​ភរិយា​ដំបូង​របស់គាត់​ឈ្មោះ Fernanda ដោយសារ​ជំងឺមហារីក​ក្នុង​ឆ្នាំ១៩៩៤ នៅពេល​មាន​អាយុ ៣៩ឆ្នាំ ហើយ​តាំងពី​ពេលនោះ​លោក Van Gaal តែងតែ​ធ្វើ​អ្វី​ដើម្បី​ភាពជោគជ័យ​ ក្នុងការ​ឧទ្ទិស​ទៅកាន់​ភរិយា​របស់លោក​ដែល​បាន​ចែក​ឋាន​ទៅ ជាពិសេស​គឺ​ការ​ផ្តោតអារម្មណ៍​ចំពោះ​ការប្រកួត​ទល់នឹង​អា​ហ្ស​ង់​ទីន​យប់​នេះ​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​។​ ​លោក Louis van Gaal ត្រូវបាន​គេ​ស្គាល់​ថា ​ជា​គ្រូបង្វឹក​ដែលមាន​ភាព​ម៉ឺ​ត​ម៉ាត់ តឹងរ៉ឹង​ក្នុងការ​ដឹកនាំ​របស់លោក ដែល​ធ្វើឱ្យ​កីឡាករ​ក្នុង​ក្រុម ត្រូវ​ម៉ត់ចត់​ត្រង់ត្រាប់​គោរព​វិន័យ​ជា​កំហិត​។​ថ្វីបើ​អត្តចរិត​ម៉ឺងម៉ាត់​តឹងរ៉ឹង​បែបនេះ​មែន កីឡាករ​ក្នុង​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​គ្រប់គ្នា​សុទ្ធតែ​ស្រលាញ់ និង​ចូល​​ចិត្ត​លោក Van Gaal ជាក់ស្តែង​ដូចជា​ការលើកឡើង​រប​ស់ Memphis Depay និង Daley Blind នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាដើម​។ ​លោក Van Gaal ធ្លាប់​ឈ្នះ​ជើងឯក​សរុប ២០ ក្នុង​អាជីព​របស់ខ្លួន​ដោយបាន​ឆ្លង​ការដឹកនាំ​ក្លិប​អាជីព​ដូចជា Barcelona Bayern Munich និង Manchester United និង​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​បី​លើក​។ ​ក្នុង​វ័យ ៧១ឆ្នាំ​លោក Louis van Gaal គឺជា​អ្នកចាត់ការ​វ័យ​ចំណាស់​បំផុត​ទី៣ ដែល​ដឹកនាំ​ក្រុម​នៅ World Cup​។ ​សូមបញ្ជាក់ថា​ លោក Louis van Gaal មិន​ថា ​ក្នុង​លទ្ធផល​បែបណា​លោក Louis van Gaal នឹង​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​ក្រោយ​ចប់ World Cup ដោយ​លោក Ronald Koeman នឹង​ចូលមក​ដឹកនាំ​បន្ត​សម្រាប់​វគ្គ​ជម្រុះ Euro 2024៕អត្ថបទ​៖​នាង សុភា​វុ​ធ

ល្បី​ថា​ កីឡាករ​វ័យ ១៦​ឆ្នាំ​ប្រេ​ស៊ី​ល Endrick ខិតជិត​ផ្លាស់​ទៅកាន់ Real Madrid

2022/12/09 07:14:16 pm        82
​បាល់ទាត់៖ ​សារព័ត៌មាន​ប្រេ​ស៊ី​ល​បាន​ចុះផ្សាយ​ថា កីឡាករ​វ័យ ១៦ឆ្នាំ​របស់​ក្លិប​ប្រេ​ស៊ី​ល Palmeiras, Endrick ខិតជិត​ផ្លាស់​ទៅកាន់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid ហើយ​។ ​​សារព័ត៌មាន ESPN បាន​ចុះផ្សាយ​ថា Endrick ផ្លាស់​ទៅកាន់ Real Madrid ផ្លូវការ​នៅ​ឆ្នាំ២០២៤ ក្នុងតម្លៃ​ផ្ទេរ​ដល់​ទៅ ៧២លាន​អឺរ៉ូ​ឯណោះ​។ ​​Paris Saint Germain និង​តោ​ខៀវ Chelsea ត្រូវបាន​គេ​ដឹងថា​កំពុង​តាមដាន​កីឡាករ​វ័យ ១៦ឆ្នាំ​រូបនេះ​ដែរ​។ ​​ក្លិប​អេ​ស្ប៉ា​ញ Real Madrid បាន​និយាយថា ពួកគេ​នឹងធ្វើ​រឿងនេះ​ដូច​ពេលដែល​នាំយក Vinicius Junior កាលពី​ឆ្នាំ២០០៧ នៅ​ពេល​ដែល Real Madrid ចំណាយលុយ ៤៥លាន​អឺរ៉ូ​ទៅកាន់ Flamengo​។ ​Endrick នឹង​អាច​ផ្លាស់​ទៅកាន់ Real Madrid បាន​នៅ​ខែកក្កដា ​ឆ្នាំ២០២៤ ឯណោះ​នៅពេល​គេ​ឈានដល់​វ័យ ១៨ឆ្នាំ​សិន​។ ​​ត្រឹម​វ័យ ១៦ឆ្នាំ Endrick Felipe ត្រូវបាន​ក្លិប Palmeiras តម្លើង​ឱ្យមក​លេង​ក្រុម​ធំ​នៅ​ឆ្នាំ២០២២ នេះ​ដោយ​បង្ហាញខ្លួន​បាន ៧ប្រកួត​រកបាន ២គ្រាប់​។ ​​Endrick ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​អាយុ​ក្រោម ១៧ឆ្នាំ​លេង​បាន ៤ប្រកួត​រកបាន ៥គ្រាប់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Raheem Sterling ហោះ​ត្រលប់​ទៅកាន់​កាតា​ជួយ​ក្រុម​អង់គ្លេស​វិញ​ត្រៀម​ការប្រកួត​ទល់នឹង​បារាំង​ស្អែក​

2022/12/09 06:48:43 pm        62
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ស្លាប Chelsea, Raheem Sterling នឹង​ហោះហើរ​ពី​ទីក្រុង​ឡុង​ដ៍​ត្រលប់​ទៅ​កាតា​វិញ​ ដើម្បី​ជួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​សម្រាប់​ការប្រកួត​វគ្គ ៨ក្រុម​ចុងក្រោយ World Cup ទល់នឹង​បារាំង​ស្អែក​នេះ​។ ​​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​បាន​ចាក​ចេញពី​កាតា​ ទៅកាន់​ទីក្រុង​ឡុង​ដ៍​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃអាទិត្យ​ បន្ទាប់ពីមាន​ដំណឹង​ថា ​មាន​ជនដៃដល់​វាយប្រហារ​ចូលក្នុង​ផ្ទះ​ប៉ុនប៉ង​ប្លន់​យក​ទ្រព្យសម្បត្តិ​។ ​​ការចាកចេញ​របស់ Sterling គឺ​ដោយសារ​ក្តីបារម្ភ​ពី​សុ​វត្ថិ​ភាព​របស់​ក្រុមគ្រួសារ ជាពិសេស​គឺ​កូន​ចំនួន​បីនាក់​ក្នុងបន្ទុក​។ ​​Sterling បាន​អវត្តមាន​ពី​ការប្រកួត​របស់​អង់គ្លេស​ដែល​យកឈ្នះ​សេ​ណេ​ហ្កា​ល់ ៣-០ នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​។ ​​អតីត​ខ្សែប្រយុទ្ធ Manchester City និង Liverpool រូបនេះ​ក៏បាន​ស៊ុត​បញ្ចូល​ទីមួយ​គ្រាប់​ផងដែរ​នៅ World Cup នេះ​ពេល​អង់គ្លេស​យកឈ្នះ​អ៊ីរ៉ង់ ៦-២ នៅក្នុង​ពូ​ល​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជានឹងដាក់របាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅខែក្រោយ
08/06/2026 09:08 PM
ស្រែអំបិលឥណ្ឌូនេស៊ី រីកដុះដាលខ្លាំង ដោយសារគ្រោះរាំងស្ងួតបង្កឡើងពីបាតុភូតអែល នីញ៉ូ
08/06/2026 09:08 PM
អ្នកវិទ្យាសាស្រ្តណាសានិយាយថា បំណែកយានចម្លងរបស់ SpaceX បុកឋានព្រះចន្ទ ពុំមានហានិភ័យនោះទេ
08/06/2026 08:08 PM
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
08/06/2026 08:08 PM
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅភាគពាយ័ព្យចិន ក្រោយ​មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
08/06/2026 08:08 PM
ក្រុមតារាវិទូចាប់បានរូបភាពប្លាស្មាកំពុងកួចលើផ្ទៃព្រះអាទិត្យកម្រិតច្បាស់ខ្ពស់បំផុត
08/06/2026 08:08 PM
ណាសា៖ សូរ្យគ្រាសពេញនឹងមើលឃើញនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ខាងមុខនេះ
08/06/2026 08:08 PM
ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ បន្ទាប់ពីបុរស ៤នាក់រងរបួស ដោយសារ​ចាក់ នៅកណ្តាលទីក្រុងឡុងដ្រ៍
08/06/2026 08:08 PM
រោងចក្រចម្រាញ់ប្រេងនៅតំបន់ Yaroslavl របស់រុស្ស៊ី រងការឆាបឆេះ ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែន
08/06/2026 08:08 PM
អ៊ីរ៉ង់ព្រមានរដ្ឋឈូងសមុទ្រថា សូម​ប្រាប់លោក Trump ឱ្យឈប់ បើមិន​ចង់​រងការ​​វាយប្រហារខ្លាំងក្លា​ទេ
08/06/2026 08:08 PM