ក្រុមបាល់ទាត់ Geylang International FC មកដល់កម្ពុជាត្រៀមប្រកួតជាមួយព្រះខ័នរាជស្វាយរៀងស្អែក
Ronald Araujo ផ្លាស់ពី Barcelona មក Liverpool ក្នុងលក្ខខណ្ឌខ្ចីជើង និងជម្រើសទិញផ្តាច់
សសយក អលស្ដារ ជួបក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ ល្ងាចនេះ ក្នុងកម្មវិធីបេះដូងសប្បុរស​ដើម្បីភូមិរង់ចាំ
កីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងពីជើងឯកអាស៊ី ឆ្នាំ២០២៦ នៅហ្វីលីពីន

ព័ត៌មានកីឡា

គ្រូ U23 ថា ការប្រកួត​ថ្ងៃនេះ​មិន​ងាយស្រួល​ឡើយ ស្របពេល​គ្រូ​ជប៉ុន​ចង់​ឈ្នះ

2022/09/20 04:47:40 pm        116
​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជានឹងធ្វើ​ការប្រកួត​មិត្តភាព​អន្ដរជាតិជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​ជប៉ុននា​វេលា​ម៉ោង ៧​យប់ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​ ​ជុំវិញ​ការប្រកួត​ដែល​អ្នកគាំទ្រ​ចាប់អារម្មណ៍ ពិសេស​សមាសភាព​កីឡាករ​ជប៉ុនដែល​ភាគច្រើន​ជា​និស្សិត​នេះ គ្រូបង្វឹក​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាលោក​ Ryu Hirose ​បាន​លើកឡើងថា មិនមែនជា​ការប្រកួត​ងាយស្រួល​នោះទេ ស្របពេល​គ្រូបង្វឹក​ក្រុម​ជប៉ុនបានបង្ហាញ​ពី​មហិច្ឆតា​ចង់​ឈ្នះ​ដូចគ្នា។​ ​លោក​ Ryu Hirose ​បានលើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​ថា ទោះបី​កីឡាករ​ជប៉ុន​ទាំងអស់មកពី​ក្រុម​សាកលវិទ្យាល័យ ប៉ុន្ដែ​ពួកគេ​សុទ្ធតែជា​កីឡាករកម្រិត​ខ្ពស់ និង​ជា​អនាគត​កីឡាករ​អាជីព​ក្នុង​លី​គ​កំពូល​ជប៉ុន។ ដូច្នេះ​ត្រូវ​ផ្លាស់ប្ដូរ​ការគិត ព្រោះនេះ​មិនមែនជា​ការប្រកួត​ងាយស្រួល ដូច​អ្នកគាំទ្រ​កម្ពុជា​មួយចំនួន​លើកឡើង​នោះទេ។​ ​លើសពីនេះលោក​បានចាត់ទុក​ការប្រកួត​នេះ គឺជា​ឱកាស​មួយ​ដ៏​ល្អសម្រាប់​ក្រុមយុវជន​ U23 ​កម្ពុជា ដើម្បី​វាស់​ស្ទង់​សមត្ថភាព ជាមួយ​ក្រុមយុវជន​ជប៉ុនដែល​មកពី​ជំនាន់​ដូចគ្នា។ នេះ​គឺជា​ការត្រៀម​ដ៏​ល្អសម្រាប់​ការប្រកួត​បន្ដបន្ទាប់​ទៀត។ លោក​សង្ឃឹមថា កូនក្រុម​របស់ខ្លួននឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាពដើម្បី​ទទួលបាន​លទ្ធផល​ល្អប្រសើរ។​​ដោយឡែក​លោក​ Lee Wooyoung ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ U23 ​ជប៉ុនបានបង្ហាញ​ក្ដី​រំពឹងថា កូនក្រុម​របស់ខ្លួននឹងធ្វើ​បានល្អដើម្បី​ទទួលបាន​ជ័យជម្នះ​ជូន​អ្នកគាំទ្រ​របស់ខ្លួន ទោះបី​កីឡាករ​ភាគច្រើន​មកពី​ក្រុម​សាកលវិទ្យាល័យ​ក៏ដោយ។ លោក​បង្ហើប​ថា បន្ទាប់ពី​ចប់​ការប្រកួត​មិត្តភាព​អន្ដរជាតិ​ជាមួយ​កម្ពុជា កីឡាករ​ភាគច្រើននឹងចូលរួម​ជាមួយ​ក្លិប​អាជីព​នៅ​លី​គ​កំពូល និង​លី​គ​ទី​២ ជប៉ុន។​ ​ទន្ទឹម​ជាមួយគ្នា គ្រូបង្វឹក​រូបនេះក៏បាន​អរគុណ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាដែល​បាន​អញ្ជើញ​ក្រុម​ខ្លួន និង​រៀបចំ​ឲ្យ​មានការ​ប្រកួត​មិត្តភាព​អន្ដរជាតិ​នេះ​ផងដែរ។​ ​សូមបញ្ជាក់ថា ការប្រកួត​មិត្តភាពរវាង​ក្រុម​ U23 ​កម្ពុជា និង​ U23 ​ជប៉ុន​នេះនឹងមាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ BTV-News៕​អត្ថបទ៖ លី ឈុន​ឡា​

កីឡា​ករលេខ ១ ពិភពលោក​ថ្មី Carlos Alcaraz នាំ​អេ​ស្ប៉ា​ញ​ឈ្នះ​កូរ៉េ​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ Davis Cup

2022/09/19 10:34:22 pm        74
​វាយ​កូន​បាល់៖ ​កីឡាករ​​លំដាប់​លេខ ១ ពិភពលោក​ថ្មីថ្មោង Carlos Alcaraz រកបាន​ជ័យជំនះ​ដំបូង​របស់​ខ្លួន​ក្នុង​រជ្ជកាល​នៃ​តំណែង​លេខ ១ ពិភព​លោក​ក្រោយ​យកឈ្នះ​កីឡាករ​កូរ៉េ Kwon Soon-woo នាំ​ក្រុម​អេ​ស្ប៉ា​ញ​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Davis Cup​។ ​​Carlos Alcaraz ដែល​ឡើង​មកឈរ​លំដាប់​កំពូល​របស់​ពិភពលោក​តាមរយៈ​ការ​ឈ្នះ​ជើងឯក Grand Slam លើកដំបូង​របស់ខ្លួន​នៅ US Open បាន​យកឈ្នះ Kwon Soon-woo ដោយ​លទ្ធផល ៦-៤ និង ៧-៦(៧-១)​។ ​ជាមួយគ្នា​នោះដែរ Roberto Bautista Agut គឺជា​អ្នក​រកបាន​ជ័យជំនះ​ដំបូង​ឱ្យ​អេ​ស្ប៉ា​ញ​ក្រោយ​យកឈ្នះ Hong Seong-chan ៦-១ និង ៦-៣​។ ​ជើងឯក ៦សម័យ​អេ​ស្ប៉ា​ញ​នឹង​បន្ត​ជួប​ជាមួយ​ក្រូ​អាស៊ី​ ដើម្បី​កៅអី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​​ចំណែក​ការប្រកួត​ក្នុង​ពូ​ល B នៅ​ប្រទេស​អ៊ីតាលី​ ក្រុម​ម្ចាស់ផ្ទះ​ក៏បាន​បន្តដំណើរ​ឡើង​ជុំ​បន្ត​ដែរ​តាម​រយៈ​ជ័យជំនះ​របស់ Matteo Berrettini លើ​កីឡាករ Elias Ymer ៦-៤ និង ៦-៤ មុនពេល​ដែល Mikael Ymer យកឈ្នះ Jannik Sinner វិញ ៦-៤, ៣-៦ និង ៦-៣​។ ប្រកួត​កាត់​សេចក្ដី វាយ​គូ​កីឡាករ Simone Bolelli និង Fabio Fognini ឈ្នះ Andre Goransson និង Dragos Nicolae Madaras ៧-៦ និង ៦-២។ តាមរយៈ​លទ្ធផល​នេះ​អ៊ីតាលី​ឈ្នះ​ក្រុម​ស៊ុយអែត ២ទល់១ ឡើង​ជួប​ជាមួយ​អាមេរិក​នៅ​វគ្គ ៨​ក្រុម​ចុងក្រោយ៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Marco Reus រងរបួស​ត្រូវ​សម្រាក​យ៉ាងហោចណាស់ ៤សប្តាហ៍

2022/09/19 10:00:22 pm        183
​បាល់ទាត់៖ ​ប្រធាន​ក្រុម Borussia Dortmund និង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ Marco Reus នឹងត្រូវ​សម្រាក​យ៉ាង​ហោច​ណាស់ ៤សប្តាហ៍​បន្ទាប់ពី​ទទួលរង​របួស​កជើង​អំឡុង​ការប្រកួត​ដែល Dortmund យកឈ្នះ ១-០ លើ Schalke កាលពី​ថ្ងៃ​សៅរ៍​។ ​​កីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះ​ចូល​លេង​បាន​ត្រឹម ២៨នាទី​ក៏​រងរបួស​កជើងត្រូវ​សែង​ចេញពី​ទីលាន បន្ទាប់ពី​ទទួល​ការពិនិត្យ​បន្ថែម​នៅលើ​ទីលាន​ច្រើន​នាទី​។ ​របួស​ដែល​ត្រូវ​សម្រាក​រយៈពេល ៤សប្តាហ៍​នេះក៏បាន​ធ្វើឱ្យ​ឱកាស​ជាមួយ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​នៅ World Cup 2022 នៅ​កាតា​ចុង​ឆ្នាំនេះ​ស្ថិតក្នុង​មន្ទិល​ផងដែរ​។ ​រំលឹកថា Marco Reus ធ្លាប់​អវត្តមាន​ពី​ក្រុម​អាល្លឺម៉ង់​នៅ​ព្រឹត្តិការណ៍​ធំៗ​ ជាច្រើនលើក​រួចមកហើយ​ដោយសារ​របួស​ដូចជា Euro 2012, World Cup 2014, Euro 2016 និង Euro 2021៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Union Berlin ត្រលប់មក​កំពូល​តារាង​វិញ​ក្រោយ​ឈ្នះ Wolfsburg ២-០ ស្របពេល Bayern Munich ចាញ់

2022/09/19 09:36:45 pm        64
​បាល់ទាត់៖ ​ក្លិប​ Union Berlin បាន​ត្រលប់​ឡើង​មកឈរ​កំពូល​តារាង​វិញ​នៃ​ក្របខណ្ឌ​កំពូល​អាល្លឺម៉ង់ Bundesliga ក្រោយ​យកឈ្នះ Wolfsburg ២-០ យប់មិញ​ក្នុង​សប្តាហ៍​ទី៧​។ ​​Union Berlin ដែល​ឡើងមក​កំពូល​តារាង​កាលពី​សប្តាហ៍​ទី៦ ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​នោះត្រូវ​រង់ចាំ​ដល់​វគ្គ​ទី២ ក្នុងការ​ប្រកួត​នេះ​ទើប​អាច​រកបាន​គ្រាប់​នាំមុខ​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ​អាមេរិក Jordan Pefok នៅ​នាទី​ទី៥៤ មុនពេល​ដែល Sheraldo Becker ជា​អ្នកធានា​ជ័យជំនះ​នៅ​នាទី​ទី៧៧​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Union Berlin ត្រលប់​មក​ឈរ​​កំពូល​តារាង​វិញ​ពីលើ Dortmund ២ពិន្ទុ ខណៈ Dortmund បាន​យកឈ្នះ Schalke 04 ១-០ កាលពី​ថ្ងៃ​សៅរ៍​។​​ជាមួយគ្នា​នោះដែរ Bayern Munich កាលពី​ថ្ងៃ​សៅរ៍​បន្ត​រក​មិនបាន​ជ័យជំនះ​នៅក្នុង​លី​គ ៤ប្រកួត​ផ្ទួនៗ​ក្រោយ​ចាញ់​នៅ​ទឹកដី Augsburg ១-០​។ ​​បរាជ័យ​នេះ​មានន័យថា​ តាំងពី​ឈ្នះ Bochum ៧-០ កាលពី​ថ្ងៃទី២១ ខែសីហា Bayern Munich ក្រោយមក​ក៏​ស្មើ ៣ប្រកួត​ជាប់​គ្នា មុនពេល​ចាញ់ Augsburg ក្នុង​សប្តាហ៍​ទី៧ នេះ​ធ្លាក់​ទៅ​ឈរ​លេខ៥ ក្នុង​តារាង​មាន​ត្រឹម ១២ពិន្ទុដេញ​ពីក្រោយ​ក្រុម​កំពូល​តារាង Union Berlin ៥ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Brighton រកបាន​អ្នកចាត់ការ​ថ្មី Roberto de Zerbi ធ្លាប់​ដឹកនាំ Shakhtar Donetsk

2022/09/19 07:15:01 pm        104
​បាល់ទាត់៖ ​ក្លិប ​Brighton ​រកបាន​អ្នកចាត់ការ​ថ្មី​ហើយ​គឺ​លោក Roberto de Zerbi ដើម្បី​ជំនួស​តំណែង​លោក Graham Potter ដែល​ចាក​ចេញទៅ​ដឹកនាំ​តោ​ខៀវ Chelsea​។ ​​បុរស​សញ្ជាតិ​អ៊ីតាលី​វ័យ ៤៣ឆ្នាំ Robert de Zerbi បាន​នៅ​ទំនេរ​ពី​អាជីព​អ្នកចាត់ការ​តាំងពី​ចាក​ចេញពី​ក្លិប​អ៊ុយ​ក្រែ​ន Shakhtar Donetsk កាលពី​ខែកក្កដា​ដោយសារតែ​សង្គ្រាម​នៅក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​។ ​​Roberto de Zerbi បាន​ចុះហត្ថលេខា​ដឹកនាំ Brighton រយៈពេល ៤ឆ្នាំ​នៅ​កីឡដ្ឋាន Amex Stadium​។ ​​អតីត​ខ្សែបម្រើ​របស់​ក្លិប​ Napoli រូបនេះ​ក៏​ធ្លាប់មាន​អាជីព​ជោគជ័យ​គួរសម​ដែរ​នៅ​ក្លិប​អ៊ីតាលី Sassuolo ដោយ​ដឹកនាំ​ក្រុម​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៨ ពីរ​រដូវ​កាល​ជាប់​គ្នា​។ ​​ការងារ​ដំបូង​របស់លោក Zerbi ដឹកនាំ Brighton គឺ​នឹង​ចំពេល​ធ្វើដំណើរ​ទៅ​ទឹកដី Liverpool ថ្ងៃទី១ ខែ​តុលា​ខាងមុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Canelo Alvarez យកឈ្នះ Gennady Golovkin ការពារ​ខ្សែក្រវាត់​ទាំង ៤ស្ថាប័ន​របស់ខ្លួន​បានសម្រេច

2022/09/19 06:43:58 pm        130
​​ប្រដាល់៖ ​កីឡាករ​ប្រដាល់​ម៉ិ​ក​ស៊ិ​ក Saul Canelo Alvarez នៅតែ​អាច​ការពារ​ខ្សែក្រវាត់​ទាំង ៤ស្ថាប័ន​របស់ខ្លួន​បានសំរេច ​ក្រោយ​យកឈ្នះ​កីឡាករ​ប្រដាល់​កា​ហ្សា​ក់​ស្ថាន Gennady Golovkin ពេញ ១២ទឹក​ដោយ​ពិន្ទុ​ឯកច្ឆន្ទ​។ ​​នេះ​ជា​ជំនួប​ទី៣ ហើយ​រវាង​កំពូល​កីឡាករ​ប្រដាល់​ទាំងពីរ​នៅ​ទីក្រុង Las Vegas នេះ​ស្រប​ពេលដែល Canelo Alvarez ដណ្តើមបាន​ជ័យជំនះ​ជា​លើក​ទី២ បន្ទាប់ពី​ប្រកួត​ដំបូង​ស្មើគ្នា​ទាំង​ប្រទាំង​ប្រទូស​។ ​​ចៅក្រម​ទាំង ៣ បានសំរេច​ឱ្យ Canelo Alvarez ឈ្នះ​ដោយ​ពិន្ទុ ១១៦-១១២, ១១៥-១១៣ និង ១១៥-១១៣​។ ​​បន្ទាប់ពី​បញ្ចប់​ការប្រកួត​ដ៏​តានតឹងកីឡាករ​ទាំង​ពីរបាន​គោរព​គ្នា​ទៅវិញទៅមក ស្រប​ពេលដែល​អ្នកចាញ់​គឺ​កីឡាករ Gennady Golovkin បាន​អបអរសាទរ​ជ័យជំនះ​របស់ Canelo និង​និយាយថា Canelo ជា​កំពូល​កីឡាករ​ប្រដាល់​ក្នុង​ប្រភេទ​ទំងន់​ពិតៗ​។ ​​កីឡាករ​វ័យ ៣២ឆ្នាំ Canelo Alvarez នៅតែ​អាច​រក្សា​ខ្សែក្រវាត់​ទាំង ៤ស្ថាប័ន​ក្នុង​ប្រភេទ​ទំងន់​មធ្យម​នេះ​រួមមាន IBF, WBA, WBO និង WBC​។​​គេ​មិនទាន់​ដឹង​ពី​អនាគត​អ្នក​ទាំងពីរ​បែបណា​នៅឡើយ​ ខណៈ Canelo Alvarez បញ្ជាក់ថា​ត្រូវការ​សម្រាក មុននឹង​សំរេច​ថា​ត្រូវ​ប្រកួត​សងសឹក​ជាមួយ​កីឡាករ​រុស្ស៊ី Dmitry Bivol រឺក៏​អត់​បន្ទាប់ពី​ធ្លាប់​ចាញ់​ពីរលើក​រួចមកហើយ​។ ​​ចំណែកឯ Gennedy Golovkin ដែលមាន​វ័យ ៤០ឆ្នាំទៅហើយនោះ​ក៏​មិនទាន់​សំរេចចិត្ត​ចូលនិវត្តន៍​នៅឡើយ បន្ទាប់ពី​ស្គាល់​បរាជ័យ​តែ​ពីរលើក​ក្នុងចំណោម​ការប្រកួត ៤៥លើក ពោលគឺ​ពីរលើក​នេះ​គឺ​ចាញ់ Canelo Alvarez នេះឯង​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ឯកឧត្តម វ៉ា​ត់ ចំរើន​៖ ធ្វើ​អាជ្ញាកណ្ដាល​-​ចៅក្រម​ត្រូវ​ស្គាល់​តួនាទី និង​លុបបំបាត់​អគតិ​ទាំង ៤

2022/09/19 06:11:23 pm        84
​​ចំបាប់៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​មានប្រសាសន៍ថា ធ្វើ​អាជ្ញាកណ្ដាល​-​ចៅក្រម​ត្រូវ​ស្គាល់​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់ ពិសេស​ត្រូវ​ចៀស​ឲ្យ​ផុស​នូវ​អគតិ​ទាំង ៤ ដើម្បី​រក្សា​នូវ​គុណ​តម្លៃ និង​កេរ្ដិ៍​ឈ្មោះ​ក្នុង​អាជីព​មួយ​នេះ។ ​​ការ​លើក​ឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជាបានបញ្ចប់​ការរៀបចំ​ វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​កម្រិត​មូលដ្ឋានដែល​ធ្វើឡើង​រយៈពេល ៣​ថ្ងៃកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មាន​សិក្ខាកាម​ចំនួន ៣០​នាក់​ចូលរួមមកពី​បណ្ដា​ក្លិបនៅ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល និង​ក្រសួងមហាផ្ទៃ។​ ​តាម​ការបញ្ជាក់​របស់​មន្ដ្រី​ជំនាញ​ដដែល អាជ្ញាកណ្ដាល​-​ចៅក្រម​មាន​តួនាទី​សំខាន់ ២ ទី​១-​ការការពារ​នូវ​រាល់​បទបញ្ជា​ការប្រកួតតាម​និយាម​របស់​សហព័ន្ធ​អន្ដរជាតិ​នីមួយៗ ទី​២-​ត្រូវ​បញ្ជ្រាប​ចំណេះដឹង​ដល់​មនុស្ស​ទូទៅ មិន​ថា​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី ឬ​មហាជន​នោះទេ ដើម្បី​ជ្រាប​ច្បាស់​ពី​ក្បួនច្បាប់​នៃ​ការប្រកួត ពិសេស​នៅពេល​មានការ​ផ្លាស់ប្ដូរ​ច្បាប់​ណាមួយដោយ​សហព័ន្ធ​អន្ដរជាតិ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន បន្ដថា ក្រៅពី​ត្រូវ​ស្គាល់​តួនាទី អាជ្ញាកណ្ដាល​-​ចៅក្រមត្រូវ​លុបបំបាត់​អគតិ​ទាំង ៤ ទី​១-​គ្រួសារនិយម ទី​២-​សេចក្ដីស្រលាញ់​ (​មនោសញ្ចេតនា​) ទី​៣-​ស្រលាញ់​ដោយសារ​ផលប្រយោជន៍ និង​ទី​៤-​គំនាប​របស់​នរណាម្នាក់​។ ឯកឧត្តម​ថា អគតិ​ទាំង ៤ នេះអាចធ្វើ​ឲ្យ​គុណ​តម្លៃ និង​កេរ្ដិ៍ឈ្មោះ​ត្រូវ​បាត់បង់​ភ្លាមៗ ប្រសិនបើ​មាន​ក្នុង​ខ្លួន​របស់​អាជ្ញាកណ្ដាល​-​ចៅក្រម។ដូច្នេះ​ត្រូវ​ចៀសវាង​ឲ្យ​ផុត​នូវ​អគតិ​ទាំង ៤ ព្រោះ​វា​ជា​គុណ​តម្លៃ​ដ៏​សំខាន់​របស់​អាជ្ញាកណ្ដាល​-​ចៅក្រម។​​ឆ្លៀតឱកាស​នោះដែរ ឯកឧត្តម​បាន​ជំរុញ​ឲ្យ​អាជ្ញាកណ្ដាល​-​ចៅក្រម​ទាំងអស់ ក្រោយ​បញ្ចប់​ការសិក្សា​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​មូលដ្ឋាន​នេះ ត្រូវខិតខំ​សិក្សា​រៀនសូត្រ និង​ពង្រឹងសមត្ថភាព​បន្ថែម ដើម្បី​បង្កើន​ចំណេះដឹង និង​ជំនាញ​វិជ្ជាជីវៈ​របស់ខ្លួន សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ពិសេស​ឯកឧត្តម​បាន​ជំរុញ​ឲ្យ​អគ្គលេខាធិការ និង​រដ្ឋបាល​សហព័ន្ធរៀបចំ​អាជ្ញាកណ្ដាល​-​ចៅក្រម​កម្ពុជាចូលរួម​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​អន្ដរជាតិ​នានា ដើម្បី​ទទួលបាន​នូវ​អាជ្ញា​ប័​ណ្ឌ​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ​ទៀតផង។​ ​គួរ​ដឹងថា វគ្គ​បណ្ដុះបណ្ដាល​ខាងលើគឺ​បង្រៀន​ដោយ​អាជ្ញាកណ្ដាល​អន្ដរជាតិរ​បស់​កម្ពុជា ២​រូបគឺ​លោក នុត សេរី​រដ្ឋា និង យឹ​ង សុវណ្ណារ៉ា ខណៈ​ជា​លទ្ធផល​ក្រោយ​សិក្សា​រយៈពេល ៣​ថ្ងៃមាន​សិក្ខាកាម​ទទួល​បា​ននិទ្ទេស​ល្អ ៩០% និង​និទ្ទេស​ល្អ​បង្គួរ ១០%៕​អត្ថបទ៖ លី ឈុន​ឡា

Ethan Nwaneri ក្លាយជា​កីឡាករ​ក្មេង​បំផុត​នៅ Premier League ក្រោយ​ចូល​លេង​ចុង​ម៉ោង​ឲ្យ Arsenal

2022/09/19 06:01:15 pm        213
​បាល់ទាត់៖ ​កីឡាករ​វ័យ​ទើបតែ ១៥ឆ្នាំ Ethan Nwaneri បាន​ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Premier League បន្ទាប់ពី​ត្រូវបាន​ផ្លាស់ប្តូរ​ចូល​លេង​ឱ្យ Arsenal ពេល​យកឈ្នះ​នៅ​ទឹកដី Brentford ៣-០ យប់មិញ​។ ​​កីឡាករ​វ័យ ១៥ឆ្នាំ​អង់គ្លេស​រូបនេះ​បាន​ដូរ​ចូល​ជំនួស Fabio Vieira នៅ​កីឡដ្ឋាន Community Stadium របស់ Brentford​។ ​​Ethan Nwaneri ទើបតែ​ត្រូវបាន​ជ្រើសរើស​ឱ្យ​ឡើងមក​ហ្វឹកហាត់​ជាមួយ​ក្រុម​ធំ​កាលពី​សប្តាហ៍​មុន​ប៉ុណ្ណោះ បន្ទាប់ពី​អ្នកចាត់ការ Mikel Arteta ពេញ​ចិត្តសមត្ថភាព​របស់​កីឡាករ​វ័យ ១៥ឆ្នាំ​រូបនេះ​លេង​ឱ្យ​ក្រុមយុវជន Arsenal អាយុ​ក្រោម ២១ឆ្នាំ​។ ​​Ethan បាន​ស៊ុត​បញ្ចូល​ទី ៤គ្រាប់ និង​បញ្ជូន ៤ រដូវ​កាល​នេះ​ទាំង​នៅ​ក្រុម Arsenal អាយុ​ក្រោម ១៨ឆ្នាំ និង ២១ឆ្នាំ​។ ​​ការឈាន​ជើង​ចូល​ទីលាន​យប់មិញ​ធ្វើឱ្យ Ethan បាន​ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត​នៅ Premier League ក្នុង​វ័យ ១៥ឆ្នាំ​បំបែក​កំណត់ត្រា​ចាស់​របស់​កីឡាករ Liverpool, Harvey Elliott ដែល​ចូល​លេង​ក្នុង​វ័យ ១៦ឆ្នាំ ៣០ថ្ងៃនៅពេល​ជា​កីឡាករ​របស់ Fulham​។​​ចំណែក​កីឡាករ​អេ​ស្ប៉ា​ញ Cesc Fabregas គឺជា​អ្នក​កាន់​កំណត់ត្រា​កីឡាករ​ក្មេង​បំផុត​របស់ Arsenal តាំងពី២០០៣ ដោយបាន​ចូល​លេង​ក្នុង​វ័យ ១៦ឆ្នាំ ១៧៧ថ្ងៃ​ពេល Arsenal ជួប​ជាមួយ Rotherham ពានរង្វាន់ League Cup​។ ​​Arsenal បន្ត​នាំមុខគេ​ក្នុង​តារាង​ក្របខណ្ឌ English Premier League ក្រោយ​ជ័យជំនះ​នៅ​ទឹកដី Brentford យប់មិញ ៣-០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡា​វាយ​សី​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​កម្រិត​បឋម ដើម្បី​ស្វែងរក​ធនធាន​បន្ដវេន​

2022/09/19 05:35:23 pm        165
​វាយ​សី៖ សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជាបានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ កីឡា​វាយ​សី​កម្រិត​មូលដ្ឋានរយៈពេល ៤ថ្ងៃចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដើម្បី​ស្វែងរក​ធនធាន​បន្ដវេនក្នុង​ការជួយ​បណ្ដុះបណ្ដាល និង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​វាយ​សី​នា​ថ្ងៃ​អនាគត។​ ​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ ឯកឧត្តម លី កុសល ប្រធាន​សហព័ន្ធមានប្រសាសន៍ថា វគ្គ​នេះគឺជា​ចំណុច​ចាប់ផ្ដើម​ដ៏​សំខាន់ដើម្បី​ចែករំលែក​ចំណេះដឹង និង​ជំនាញ​ដល់​សិក្ខា​សា​កាមមកពី​បណ្ដា​ក្លិប​សមាជិក ពិសេស​តាម​គ្រឹះស្ថាន​នានាដែលជា​មូលដ្ឋាន​ដ៏​សំខាន់ក្នុងការ​ស្វែងរក​អ្នក​បន្ដវេន។​ ​លោក ជាម សុភា អគ្គលេខាធិការ​សហព័ន្ធ បាន​ឲ្យ​ដឹងថា វគ្គ​បណ្ដុះបណ្ដាល​រយៈពេល ៤​ថ្ងៃនេះមាន​សិក្ខាកាម​ចូលរួម​សរុប ៣១​នាក់មកពី​សមាគម​/​ក្លិប​ចំនួន ៧ ក្រោម​ការបង្ហាត់បង្រៀន​របស់​ជំនាញការ​ហ្វឹកហ្វឺន​ជាន់ខ្ពស់​របស់​សហព័ន្ធ​កីឡា​វាយ​សី​អាស៊ី លោក​ Sambenthan Sivaperumal​។​​តាមរយៈ​វគ្គ​នេះដែរ ឯកឧត្តម លី កុសល សង្ឃឹមថា សិក្ខាកាម​ទាំងអស់នឹងមាន​ភាពងាយស្រួល​ក្នុងការ​ចាប់យក​ចំណេះដឹង ពី​ការបង្រៀន​របស់​អ្នកជំនាញ​អន្ដរជាតិ ហើយ​ពេល​ត្រឡប់​ទៅ​គ្រឹះស្ថាន ឬ​ក្លិប​របស់ខ្លួន​វិញ នឹង​អាច​ពាំ​នាំយក​នូវ​ចំណេះដឹង​ទាំងអស់ទៅ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស និង​កីឡាករ​-​កីឡាការិនី​របស់ខ្លួន៕​អត្ថបទ៖ លី ឈុន​ឡា

ក្រុមយុវជន​ U20 ​កម្ពុជាបញ្ចប់​ការប្រកួត​ជម្រុះ​ពាន​ AFC U20 ​ដោយ​រកបាន​ត្រឹម ១​ពិន្ទុ

2022/09/19 05:06:09 pm        114
​បាល់ទាត់៖ ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២០​ឆ្នាំ​កម្ពុជាបានបញ្ចប់​ការប្រកួត​ជម្រុះ​ពានរង្វាន់​យុវជន​អាស៊ី​ AFC U20 Asian Cup 2022 ​ហើយដោយ​រកបាន​ត្រឹម ១​ពិន្ទុ​ប៉ុណ្ណោះក្រោយ​ស្មើ ១ និង​ចាញ់ ២។​ ​បេសកកម្ម​លើទឹក​ដី​កណ្ដាលនៃ​ប្រទេស​តាជី​គី​ស្ថាន​នេះ សម្រាប់​ការប្រកួត​បញ្ច​ប់ពូ​ល​ I ​កាលពី​រាត្រី​ថ្ងៃទី​១៨ ខែកញ្ញា ក្រុម​គោព្រៃ​ជំទង់​កម្ពុជាបាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ U20 ​តាជី​គី​ស្ថានដោយ​លទ្ធផល ២-១។​ ​ការប្រកួត​ចុងក្រោយ​នេះ កីឡាករ​ Kamolov ​របស់​ម្ចាស់ផ្ទះគឺជា​អ្នក​ស៊ុត​បើក​ការនាំ​មុខ​លើ​ក្រុម​កម្ពុ​ជាមុននៅ​នាទី​៥៩ ក្រោយ​រក្សា​លទ្ធផល ០-០ នៅ​វគ្គ​ទី​១។តែ ៥​នាទី​ក្រោយមកកីឡាករ ហៅ សុខ​នេ​ត ក៏​រកបាន​គ្រាប់​តាម​ស្មើ​វិញនៅ​នាទី​៦៤ មុន​កីឡាករ​ Nishonobojzoda ​រកបាន ១​គ្រាប់​បន្ថែម​ឲ្យ​តាជី​គី​ស្ថាន ដែលជា​គ្រាប់​ជ័យជម្នះ​របស់​ក្រុម​ម្ចាស់ផ្ទះ និង​ជួយ​ឲ្យ​ពួកគេ​ឡើង​វគ្គ​ចុងក្រោយនា​ឆ្នាំ​២០២៣ តែម្ដង។​ ​គួរ​ដឹងថា ៣​ប្រកួត​របស់​ក្រុមយុវជន​ U20 ​កម្ពុជា ប្រកួត​ទី​១ បាន​ចាញ់​លី​បង់ ១-០ បន្ទាប់មក​បាន​ប្រកួត​ស្មើ​សិង្ហ​បុរី ១-១ មុន​ប្រកួត​ចុងក្រោយចាញ់​តាជី​គី​ស្ថាន ២-១៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីភ្នាក់ងារ៖ កូរ៉េខាងត្បូងប្តេជ្ញារក្សាជំហររបស់ខ្លួនមិនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន
08/11/2026 03:08 PM
រុស្ស៊ីព្រមានអ៊ុយក្រែនកុំឲ្យធ្វើសកម្មភាពបង្កហេតុណាមួយប្រឆាំងនឹងប្រទេសបេឡារុស
08/11/2026 03:08 PM
ឯកអគ្គរដ្ឋទូតរុស្ស៊ីរិះគន់ទណ្ឌកម្មថ្មីរបស់កាណាដាថា ជាការបង្ហាញអាកប្បកិរិយាឥតប្រយោជន៍
08/11/2026 03:08 PM
អ៊ីស្រាអែលទទួលស្គាល់ថា ការចរចាកំពុងដំណើរការលើគ្រប់វិស័យសំខាន់ៗ
08/11/2026 03:08 PM
ស្ថានទូត៖ រុស្ស៊ីនឹងចាត់វិធានការឆ្លើយតបចំពោះវត្តមានរបស់ NATO ដែលកំពុងកើនឡើង នៅហ្វាំងឡង់
08/11/2026 03:08 PM
លោក TRUMP អះអាងថា ច្រកសមុទ្រហ័រមូសត្រូវបានបោសសម្អាតមីនទាំងស្រុង
08/11/2026 03:08 PM
កងកម្លាំងយោធា និងសមត្ថកិច្ចការពារព្រំដែនភូមិសាស្ត្រស្រុកម៉ាឡៃ បង្ក្រាបទំនិញថៃឆ្លងដែនដោយខុសច្បាប់ ពីសំណាក់ក្រុមឈ្មួញលួចនាំចូលមកកម្ពុជា (សាច់បង្កក់នាំពីថៃចូលមក)
08/11/2026 03:08 PM
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០
08/11/2026 03:08 PM
បេសកជន UN ព្រមានថា ការវាយប្រហាររបស់ក្រុមហ៊ូទីអាចរុញយេម៉ែនត្រឡប់ទៅរកសង្គ្រាម ទ្រង់ទ្រាយធំ
08/11/2026 03:08 PM
ការវាយប្រហាររបស់អ្នកតាំងទីលំនៅអ៊ីស្រាអែលលើភូមិ Al-Mughayyir បង្ហាញពីអំពើហិង្សាកើនឡើងនៅវេសបែង
08/11/2026 03:08 PM