PSG ឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយ Parma នាំយកអ្នកចាំទីជប៉ុន Zion Suzuki
Romelu Lukaku ខិតជិតផ្ទេរចេញពី Napoli ទៅ Fenerbahçe
Diego Forlan ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ
គ្រូបង្វឹកព្រះខ័នរាជ ចាត់ទុកពាន Pre-Season ក្នុងស្រុក ជាការត្រៀមខ្លួនដ៏ល្អ ទាំងពានក្នុងស្រុក និងពានអន្ដរជាតិ

ព័ត៌មានកីឡា

Rafael Nadal៖ ការចូលនិវត្តន៍​រប​ស់ Federer ជា​រឿង​សោកសៅ​ក្នុង​ពិភព​កីឡា

2022/09/16 10:07:31 pm        89
​វាយ​កូន​បាល់​៖ ​ការសំរេចចិត្ត​ចូលនិវត្តន៍​របស់​កីឡាករ​វាយ​កូន​បាល់​ស្វ៊ី​ស Roger Federer បានធ្វើឱ្យ​ពិភព​កីឡា​សោកសៅ ជាពិសេស​អ្នកគាំទ្រ​ទូទាំង​ពិភពលោក​។ នេះ​ជាការ​លើកឡើងរ​បស់ដៃ​គូ​ដ៏​ស្វិតស្វាញ Rafael Nadal​។ ​​ម្ចាស់​ជើងឯក Grand Slam ២០ឆ្នាំរូបនេះ​បានប្រកាស​ចូលនិវត្តន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ក្រោយ​បំពេញ​កាតព្វ​កិច្ច​រួចរាល់​ក្នុង​ការចូលរួម​ការប្រកួត Laver Cup ក្នុង​ខែកញ្ញា​នេះ​។ ​Rafael Nadal បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter របស់ខ្លួន​ថា គេ​មិន​ចង់ឱ្យមាន​ថ្ងៃនេះ​ឡើយ ជា​ថ្ងៃ​ដែល​គេ​មាន​អារម្មណ៍​សោកសៅ​មួយ មិន​ថា​សម្រាប់​រូបគេ​ផ្ទាល់ តែ​សម្រាប់​មជ្ឈដ្ឋាន​កីឡា​ទាំងអស់​ទូទាំង​ពិភពលោក​។ ​កីឡាករ​អេ​ស្ប៉ា​ញ​ដដែល​បាន​បន្តថា រូបគេ​មាន​កិត្តិយស​ពន់ពេក​ក្នុង​រយៈពេល​កន្លងមក​ដែល​បាន​ប្រកួតប្រជែង​ជាមួយ Federer ដែលមាន​ទាំង​អនុស្សាវរីយ៍​រីករាយ និង​ទឹកភ្នែក​។​​​សូមបញ្ជាក់ថា Rafael Nadal និង Roger Federer ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ជា​ដៃគូ​ប្រកួត​ដ៏​ស្វិតស្វាញ​កាលពី​អតីត​កាលដែល​គេ​ឃើញ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam សឹងតែ​គ្រប់​កម្មវិធី​។ ​​អ្នក​ទាំងពីរ​មាន​ប្រវត្តិ​ជួបគ្នា ៤០លើក​ដោយ Nadal ឈ្នះ ២៤ ខណៈ Federer ឈ្នះ ១៦ ហើយ​អ្នក​ទាំង​ពីរបាន​ចែករំលែក​នូវ​ទស្សនីយភាព និង​ការចងចាំ​ជាច្រើន​ដល់​រលក​ក្រោយ​នៃ​វិស័យ​កីឡា​វាយ​កូន​បាល់​ពិភពលោក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អតីត​ខ្សែបម្រើ Real Madrid, James Rodriguez ផ្លាស់​ទៅ​ក្លិប​ក្រិ​ក Olympiakos

2022/09/16 09:34:52 pm        125
​បាល់ទាត់៖ ខ្សែបម្រើ​កូ​ឡុំ​ប៊ី James Rodriguez បាន​ចុះហត្ថលេខា​លេង​ឱ្យ​ក្លិប​ Olympiakos នេះ​បើតាម​ការប្រកាស​របស់​ក្លិប​ជើងឯក​ក្រិ​ក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ ​កីឡាករ​វ័យ ៣១ឆ្នាំ​រូបនេះ​បាន​ត្រលប់​មកកាន់​ទឹក​អឺរ៉ុប​វិញ បន្ទាប់ពី​ចំណាយពេល​ខ្លី​ជាមួយ​ក្លិប​កាតា Al-Rayyan។ ​​James Rodriguez ធ្លាប់​ចំណាយពេល​លេង​ឱ្យ​ក្លិប​ធំៗ​នៅ​អឺរ៉ុប​ជាច្រើន​មានដូចជា Porto, Monaco និង Real Madrid និង​ធ្លាប់​ឈ្នះ​ពាន​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ World Cup 2014 ជាមួយ​ក្រុម​ជម្រើសជាតិ​កូឡុំប៊ី​ក្រោយ​រកបាន ៦គ្រាប់​។ ​James Rodriguez បាន​ចំនាយពេល​ជាមួយ Real Madrid ចន្លោះ​ឆ្នាំ២០១៤-២០២០ ដែល​បូក​បញ្ចូល​ទាំង​រយៈពេល ២ឆ្នាំ​នៅ Bayern Munich ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។ ​ការផ្លាស់​មកកាន់ Olympiakos នៅពេលនេះ James នឹង​ជួប​ជាមួយ​អតីត​មិត្ត​រួម​ក្រុម Real Madrid, Marcelo ដែល​បានមក​កាន់​ទឹកដី​ក្រិ​ក​កាលពីដើម​ខែកញ្ញា​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ការចូលនិវត្តន៍​រប​ស់ Roger Federer បន្សល់ទុក​ស្នាដៃ​ឈ្នះ​ពាន ATP សរុប ១០៣លើក​

2022/09/16 07:21:38 pm        81
​វាយ​កូន​បាល់​៖ ​កីឡាករ Roger Federer បានចាប់ផ្តើម​អាជីព​វាយ​កូន​បាល់​ដំបូង​នៅ​ឆ្នាំ១៩៩៨ ក្នុង​វ័យ ១៦ឆ្នាំ​ហើយ​។ ​​រយៈពេល ៣ឆ្នាំ​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុង​វ័យ ១៩ឆ្នាំ​នៅ​ឆ្នាំ២០០១ Roger Federer ក៏បាន​ឈ្នះ​ពាន​ដំបូង​ក្នុង​អាជីព​របស់ខ្លួន​នៅក្នុង​ក្របខណ្ឌ ATP Tour នៃ​កម្មវិធី Hopman Cup រឺ Hamburg Masters ក្រោយ​យកឈ្នះ​កីឡាករ​កំពូល​រុស្ស៊ី Marat Safin នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​ ​​ជា​ពាន​ដំបូង​ និង​ជាការ​ចាប់ផ្តើម​នៃ​ភាពជោគជ័យ​របស់ខ្លួន និង​ពាន​បន្តបន្ទាប់​ទៀត​មកដល់​ថ្ងៃនេះ​សរុប ១០៣ពាន​។ ​ក្នុងចំណោម ១០៣ពាន​ក្នុង​អាជីព​រួមមាន Grand Slam ២០លើក​ (Australian Open ៦លើក, French Open ១លើក, Wimbledon ៨លើក និង US Open ៥លើក​) ក្នុងចំណោម​ការឈាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​សរុប ៣១លើក​។ ​នៅក្នុង​ក្របខណ្ឌ ATP 250 Federer ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ៣៤លើក​ឈ្នះ​ពាន ២៥លើក​។​ ​ក្របខណ្ឌ ATP Tour 500 ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ៣១លើក​ឈ្នះ​ពាន ២៤លើក​។ ​ក្របខណ្ឌ ATP Masters 1000 ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ៥០លើក​ឈ្នះ​ពាន ២៨លើក​។ ​ព្រឹត្តិការណ៍​បញ្ចប់​ឆ្នាំ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ១០លើក​ឈ្នះ​ពាន ៦លើក​។​សរុប​ពាន​ដែល​ឈ្នះ​សរុប ១០៣លើក តែ Federer បាន​ត្រឹម​ឈរ​លេខ២ ប៉ុណ្ណោះ​ក្នុង​កំណត់ត្រា​កីឡាករ​ដែល​ឈ្នះ​ពាន​ច្រើន​បំផុត​ក្នុង​អាជីព ​ពោលគឺ​នៅ​ពីក្រោម​កីឡាករ​អាមេរិក Jimmy Connors ដែល​ឈ្នះ​បាន​សរុប ១០៩លើក​។ ​កីឡាករ​ដែល​នៅ​បន្ត​អាជីព និង​ឈ្នះ​ពាន​ច្រើន​ក្នុង​អាជីព​នៅសល់ Rafael Nadal ឈ្នះ​ពាន​សរុប ៩២លើក និង Novak Djokovic ឈ្នះ​ពាន​សរុប ៨៨លើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្លិប E-Sports ចិន EDG ប្រកាស​សាងសង់​មជ្ឈមណ្ឌល​កីឡា E-Sports យក្ស​នៅ​ទីក្រុង​សៀង​ហៃ​

2022/09/16 06:55:50 pm        70
​E-Sports៖ ក្លឹប​កីឡា​អេឡិចត្រូនិក​របស់​ចិន EDG បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​ពីគំរោង​របស់ខ្លួន ​ក្នុងការ​សាងសង់​មជ្ឈមណ្ឌល​កីឡា​អេឡិចត្រូនិក​ដ៏​ធំ​បំផុត​នៅ​ទីក្រុង​សៀង​ហៃ​ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៩ពាន់​លាន​យន់ ហើយ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ២០២៥​។​​មាន​ទីតាំងនៅ​តំបន់ឆ្នេរ Hongqiao មជ្ឈមណ្ឌល​កីឡាអេ​ឡិច​ត្រូ​និ​ច Shanghai Super Hopson One មាន​ទំហំ​សំណង់​សរុប​ប្រហែល ៧០​ម៉ឺន​ម៉ែត្រការ៉េ​។ ទីតាំង​នេះ​ជា​គោលដៅ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក ទីស្នាក់ការ​កណ្តាល ដែល​នឹង​ក្លាយជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​បំផុត​ ក្នុង​ឧស្សាហកម្ម​កីឡា​អេឡិចត្រូនិក​ក្នុង​ទីក្រុង​សៀង​ហៃ​។​ មជ្ឈមណ្ឌល​នេះ​នឹង​រួមមាន​កីឡដ្ឋាន​ចំនួន ២ ដោយ​ទី១ គឺជា​កីឡដ្ឋាន​កីឡា​អេឡិចត្រូនិក​ស្តង់ដា​រ​អន្តរជាតិ​ដំបូង​គេ​ នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​ដែលមាន​ផ្ទៃដី ១៥,០០០ម៉ែត្រការ៉េ មាន​ចំណុះ ៣,០០០កៅអី​។មួយទៀត​គឺ "EDG League of Heroes Home Arena" ដែល​គ្របដណ្តប់​លើ​ផ្ទៃដី ៦,០០០ម៉ែត្រការ៉េ មាន​ចំណុះ ១,០០០កៅអី​។ ​លើសពីនេះ មជ្ឈមណ្ឌល​នេះ​នឹង​ក្លាយជា​ទីតាំង​កំសាន្ត​ផ្សេងៗ​ សំរាប់​មហាជន​ដែលមាន​ទំហំ ១៨,០០០ម៉ែត្រការ៉េ​ផងដែរ​។ បន្ថែម​ពីលើ​កីឡា​អេឡិចត្រូនិក Shanghai Super Hopson One ក៏​នឹង​បង្កើត​ហាង​លក់​សម្ភារៈ​កីឡា​ដំបូង​គេ​ជាច្រើន​នៅក្នុង​ប្រទេស​ចិន​ផងដែរ រួមទាំង​សាល​មុជ​ក្នុង​អគារ​ជម្រៅ ៤៦ម៉ែត្រ រួម​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ពិសេសៗ​ជាច្រើន​ទៀត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខេត្ត​ស្វាយរៀង​នឹង​រៀបចំ​ពិធី​ប្រណាំង​ទូក​ឆ្នាំ​២០២២ នៅ​ទន្លេ​វ៉ៃ​គោ​នា​ចុងខែ​តុលា​

2022/09/16 06:11:22 pm        150
​​ប្រណាំង​ទូក៖ រដ្ឋបាល​ខេត្ត​ស្វាយរៀង​បាន​ជូនដំណឹង​ដល់​មន្ទីរ អង្គភាព រដ្ឋបាល​ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់ចំណុះ​សាលាខេត្ត និង​ប្រជាពលរដ្ឋ​ថា ខេត្ត​ស្វាយរៀង​នឹង​រៀបចំ​ពិធី​ប្រណាំង​ទូក​ខ្នាត​អន្ដរជាតិ និង​ទូក​ក្ដារ​បីសន្លឹក​ប្រចាំ​ឆ្នាំ​២០២២ នៅ​ទន្លេ​វ៉ៃ​គោ​នា​ក្រុង​ស្វាយរៀង​នៅ​ថ្ងៃ​ទី​២៩-៣០ ខែ​តុលា ឆ្នាំ​២០២២ ខាងមុខ។ ​​យោង​តាម​សេចក្ដីជូនដំណឹង​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាល​ខេត្ដ​ស្វាយរៀង កម្មវិធី​នេះ​រៀបចំឡើង​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​តាំងពី​យូរលង់​មកហើយ និង​បង្ក​បរិយាកាស​សប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ​បាន​ទស្សនា​កម្សាន្ត។​ តាមរយៈ​សេចក្ដីជូនដំណឹង​នេះ​ដែរ រដ្ឋបាល​ខេត្ត​អំពាវនាវ​ឲ្យ​គ្រប់​បណ្ដា​មន្ទីរ អង្គភាព រដ្ឋបាល​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ និង​មហាជន ដែល​មាន​ទូក​ខ្នាត​អន្ដរជាតិ និង​ទូក​ក្ដារ​បីសន្លឹក​អាច​ចុះឈ្មោះ​ចូលរួម​ប្រណាំង​បាន​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត ដើម្បី​ឲ្យ​ពិធី​ប្រណាំង​ទូក​នៅ​ទន្លេ​វ៉ៃ​គោ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​សប្បាយរីករាយ និង​មាន​ភាព​អធិកអធម៕​អត្ថបទ៖ លី ឈុន​ឡា

កំពូល​កីឡាករ​វាយ​កូន​បាល់​ស្វីស Roger Federer ប្រកាស​ចូលនិវត្តន៍​ហើយ​

2022/09/16 05:58:38 pm        107
​វាយ​កូន​បាល់​៖ ​កំពូល​កីឡាករ​វាយ​កូន​បាល់​ស្វីស Roger Federer បានប្រកាស​ចូលនិវត្តន៍​ហើយពី​អាជីព​វាយ​កូន​បាល់​របស់ខ្លួន​ ក្រោយ​បញ្ចប់​ការប្រកួត Laver Cup នៅ​ទីក្រុង​ឡុង​ដ៍​ខែកញ្ញា​នេះ​។ ​ម្ចាស់​ជើងឯក Grand Slam ២០លើក​រូបនេះ​បាន​ខកខាន​ចូលរួម​ការប្រកួត​តាំង​ពី Wimbledon នៅ​ឆ្នាំ២០២១ ដោយសារ​មាន​របួស​ជង្គង់​ឈានដល់​ការវះកាត់​។​​បុរសវ័យ ៤១រូបនេះ​បាន​និយាយថា រាងកាយ​បាន​ប្រាប់​រូបគេ​ច្បាស់​ណាស់​ថា វា​មិនអាច​ទៅមុខ​ទៀត​រួច​ឡើយ​។ Federer មាន​បញ្ហា​ជង្គង់​របស់ខ្លួន​តាំងពី ៣ឆ្នាំមុន​ម្ល៉េះដែល​ធ្វើ​ឱ្យគេ​ខកខាន​មិន​បាន​ចូលរួម​ការប្រកួត​ជាច្រើន ​ជាពិសេស​គឺ​ចូល​លេង​ក្នុង​ព្រឹត្តិការណ៍ Grand Slam បាន​ត្រឹម ៣លើក​ប៉ុណ្ណោះ​តាំងពី​ដើមឆ្នាំ២០២០​។ ​Roger Federer ដែល​ធ្លាប់​ឈ្នះ​ពាន Grand Slam ២០លើក មានតែ​មនុស្ស​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ឈរលើ​ស្ថិតិ​នេះ​គឺ Rafael Nadal ឈ្នះ ២២លើក និង Novak Djokovic ឈ្នះ ២១លើក​។ ​រំលឹកថា Roger Federer បានចាប់ផ្តើម​អាជីព​វាយ​កូន​បាល់​ដំបូង​តាំងពី​ឆ្នាំ១៩៩៨ ក្នុង​វ័យ​ត្រឹម ១៦ឆ្នាំ​ប៉ុណ្ណោះ ហើយក៏​បានឈ្នះ​ពាន Grand Slam, Wimbledon ដំបូង​របស់ខ្លួន​នៅ​ឆ្នាំ២០០៣ ក្នុង​វ័យ ២១ឆ្នាំ​។​​ក្នុងចំណោម Grand Slam ទាំង ២០លើក​នោះ Federer ឈ្នះ​ច្រើនជាងគេ Wimbledon សរុប ៨លើក​។ ​Federer ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam ចុងក្រោយ​បំផុត​នៅ​ឆ្នាំ២០១៨ ក្នុង​ព្រឹត្តិការណ៍ Australian Open ក្នុង​វ័យ ៣៦ឆ្នាំ​នៅពេលនោះ ដែល​ធ្វើ​ឱ្យគេ​បាន​ក្លាយជា​កីឡាករ​ដែលមាន​វ័យ​ចំណាស់​បំផុត​ទី២ ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam​។ ​បន្ទាប់ពី​ឡើងឈរ​លេខ ១ ពិភពលោក​ជា​លើកដំបូង​នៅ​ឆ្នាំ២០០៤ Roger Federer បាន​រក្សា​តំណែង​កំពូល​គេ​នេះ​រយៈពេល ៣១០សប្តាហ៍ តែ​កំណត់ត្រា​នេះ​ត្រូវ​បានបញ្ចប់​ដោយ Novak Djokovic កាលពី​ខែកុម្ភៈ ​ឆ្នាំ២០២១ កន្លងទៅ​។ ​សូមបញ្ជាក់ថា ​នៅក្នុង​ខែកញ្ញា​នេះ​មាន​កំពូល​អត្ត​ព​លិ​ក​វាយ​កូន​បាល់​ ២រូប​ហើយ​ដែល​ប្រកាស​បញ្ចប់​អាជីព​របស់ខ្លួន​បន្ទាប់​ពី Serena Williams ដែលជា​ម្ចាស់​ពាន Grand Slam ២៣​លើក​បាន​សំរេចចិត្ត​ចូលនិវត្តន៍​កាលពី​ដើមខែ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ជើងឯក​វ៉ូ​វី​ណា​ម​ថ្នាក់ជាតិ​នឹង​ចាប់ផ្ដើម​ការប្រកួត​នា​ចុង​សប្ដាហ៍​នេះ

2022/09/16 05:35:38 pm        75
​វ៉ូ​វី​ណា​ម៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​នឹង​រៀបចំ​ ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិប្រចាំ​ឆ្នាំ​២០២២ នៅ​ចុង​សប្ដាហ៍​នេះដែល​គ្រោង​ធ្វើឡើង​រយៈពេល ៣​ថ្ងៃពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញានៅ​សាល​ដំបូលទូកនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំដែល​ឧបត្ថម្ភ​គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​នេះ សហព័ន្ធ​បានកំណត់​វិញ្ញាសា​ប្រកួត​ចំនួន ១៨​វិញ្ញាសាក្នុងការ​ប្រកួត​ឆ្នាំនេះ ក្នុងនោះ​មាន​វិញ្ញាសា​មេគុន​ឯកត្តជន​ពេញវ័យ ៩​វិញ្ញាសា​, ​វិញ្ញាសា​មេគុន​អាយុ​ក្រោម ១៦​ឆ្នាំមាន ២​វិញ្ញាសា និង​វិញ្ញាសា​ប្រយុទ្ធ​មាន ៧​វិញ្ញាសា។​ ​ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាបាន​ឲ្យ​ដឹងថា មុន​ឈានដល់​ការប្រកួត​ផ្លូវការ សហព័ន្ធ​ក៏មាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម ដើម្បី​ធានាបាន​នូវ​ការ​កាត់សេចក្ដីដោយ​យុត្តិធម៌ និង​តម្លាភាពដល់​កីឡាករ​-​កីឡាការិនី​ចូលរួម ក៏ដូចជា​បង្កើន​នូវ​សមត្ថភាព​មន្ដ្រី​បច្ចេកទេស​របស់ខ្លួនឆ្ពោះទៅរក​ការប្រកួត​ធំៗ​នា​ន​ផងដែរ ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

Cristiano Ronaldo ស៊ុត​បញ្ចូល​គ្រាប់​ដំបូង​បំផុត​ក្នុង​អាជីព​នៅ Europa League

2022/09/16 05:06:12 pm        160
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo បានបញ្ចប់​ការទន្ទឹងរង់ចាំ​ក្នុង​ការរក​គ្រាប់​បាល់​ដំបូង​ក្នុង​រដូវ​កាល​នេះ និង​ជា​គ្រាប់​បាល់​ដំបូង​បំផុត​ក្នុង​អាជីព​របស់ខ្លួន​នៅ​ក្របខណ្ឌ UEFA Europa League ក្រោយ​រក​បាន​មួយ​គ្រាប់​ក្នុង​ជ័យជំនះ​របស់ Manchester United នៅ​ទឹកដី Sheriff Tiraspol ២-០ យប់មិញ​។ ​​ក្រុម​របស់លោក Erik ten Hag បាន​រង​បរាជ័យ​ប្រកួត​ដំបូង​របស់ខ្លួន​សប្តាហ៍​មុន​ ក្នុង​ទឹកដី​ខ្លួនឯង​ក្រោម​ស្នាដៃ​របស់ Real Sociedad​។ ​គ្រាប់​ដំបូង​នៅ​ទឹកដី Moldova យប់មិញ​សំរេច​ដោយ​កីឡាករ​អង់គ្លេស Jadon Sancho នៅ​នាទី​ទី១៧ មុន​ពេលដែល​ខ្សែការពារ Sheriff Tiraspol ធ្វើឱ្យមាន​កំហុស​លើ Diogo Dalot ក្នុង​ប្រអប់​គ្រោះថ្នាក់​។ ​Cristiano Ronaldo គឺជា​អ្នក​ស៊ុត​សំរេច​គ្រាប់​បាល់ ១១ម៉ែត្រ​នៅ​នាទី​ទី៣៩​។ ​នេះ​ជា​គ្រាប់​បាល់​ទី៦៩៩ សំរាប់ Cristiano Ronaldo ជាមួយ​ក្លិប​អាជីព ខណៈ​គ្រាប់​ទី៧០០ ស្ទើ​តែ​សំរេចបាន​ទៅហើយ​នៅ​វគ្គ​ទី២ តែ​គ្មាន​សំណាង​។​​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល E នេះដែរ Real Sociedad យកឈ្នះ Omonia Nicosia ដើម្បី​ឈរលើ​គេ​មាន ៦ពិន្ទុ​ពេញ​ខណៈ Manchester United និង Sheriff Tiraspol មាន ៣ពិន្ទុ​ដូចគ្នា​។ ​Manchester United មិនមាន​ការប្រកួត​ទៀតឡើយ​លុះ​បញ្ចប់​ការប្រកួត​អន្តរជាតិ​របស់​ក្រុម​ជំរើសជាតិ ពោលគឺ​ក្នុង​រយៈពេល ៤៣ថ្ងៃ Manchester United មានការ​ប្រកួត​សរុប ១៣ប្រកួត​មុន​រដូវ​កាល​ត្រូវ​សម្រាក​នៅ​ខែវិច្ឆិកានៃ​ព្រឹត្តិការណ៍ FIFA World Cup 2022 នៅ​កាតា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កម្ពុជាបន្ដ​ជួប​សិង្ហ​បុរីនា​ម៉ោង ៧​យប់​នេះនៃវគ្គ​ជម្រុះ​ពាន​ AFC U20 Asian Cup 2023

2022/09/16 04:56:35 pm        116
​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២០​ឆ្នាំ​កម្ពុជានឹងត្រូវ​ជួប​ក្រុម​ជម្រើសជាតិ​ U20 ​សិង្ហ​បុរីនា​វេលា​ម៉ោង ៧​យប់ថ្ងៃទី​១៦ ខែកញ្ញា​នេះនៃ​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​អាស៊ី​យុវជន​អាយុ​ក្រោម ២០​ឆ្នាំ​ AFC U20 Asian Cup 2023 ​នៅ​កីឡដ្ឋាន​ Republican Central ​នា​ប្រទេស​តាជី​គី​ស្ថាន។​ ​នេះ​គឺជា​ប្រកួត​ទី​២ ក្នុង​ពូ​ល​ I ​របស់​ក្រុម​ទាំងពីរ ដ្បិត​កាលពី​ប្រកួត​បើកឆាក​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាបាន​ចាញ់​ក្រុម​ខ្លាំង​លី​បង់ ១-០ ខណៈ​ក្រុមយុវជន​ U20 ​សិង្ហ​បុរីស្មើ​ក្រុម​ម្ចាស់ផ្ទះ​តាជី​គី​ស្ថាន ០-០។​ ​ទោះបី​របូត ៣​ពិន្ទុ​ថ្ងៃ​បើកឆាក តែ​ក្រុមយុវជន​កម្ពុជាត្រូវបាន​អ្នកគាំទ្រ​កោត​ស​សើរចំពោះ​ទម្រង់​លេង ទោះបី​ពួកគេ​មាន​វេលា​សម្រាក​មិន​គ្រប់គ្រាន់ ក្រោយ​ធ្វើដំណើរ​ទៅដល់​ស្ទើរ ១​ថ្ងៃមុន​ការប្រកួត​ជាមួយ​លី​បង់​យ៉ាងណាក៏ដោយ។​ ​ក្រឡេក​មកកាន់​ការប្រកួត​ជាមួយ​​សិង្ហ​បុរី​នេះ​វិញ គេ​ជឿជាក់ថា ក្រុម​គោព្រៃ​ជំទង់​កម្ពុជានឹង​អាច​ធ្វើបាន​កាន់តែ​ល្អប្រសើរ បន្ទាប់ពី​ពួកគេបាន​ហ្វឹកហាត់ និង​សម្រាក​គ្រប់គ្រាន់មុន​ឈានដល់​ការប្រកួត​បន្ទាប់​របស់​ខ្លួន។ម្យ៉ាង​នេះគឺជា​ការប្រកួត​ដ៏​សំខាន់ដែល​កម្ពុជា​ត្រូវការ​ឈ្នះ​ដាច់ខាត ដើម្បី​រក្សា​ឱកាស​ឡើងទៅ​វគ្គ​បន្ដ។​ ​គួរ​ដឹងថា បេសកកម្ម​នេះក្រុម​ជម្រើសជាតិ​ U20 ​កម្ពុជាស្ថិតក្នុង​ពូ​ល​ I ​ជាមួយ​លី​បង់ សិង្ហ​បុរី និង​ម្ចាស់ផ្ទះ​តាជី​គី​ស្ថាន គ្រា​ដែល​ក្រោយ​ជួប​សិង្ហ​បុរី ក្រុម​គោព្រៃ​ជំទង់​កម្ពុជានឹងត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ក្រោយ​គេនា​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ ចុង​សប្ដាហ៍​នេះ៕​អត្ថបទ៖ លី ឈុន​ឡា

Gavi បន្ត​កិច្ចសន្យា​ជាមួយ Barcelona ដល់​ឆ្នាំ​២០២៦ អម​ជាមួយ​តម្លៃ​ផ្តាច់​កុងត្រា ១​ពាន់​លាន​អឺរ៉ូ​

2022/09/15 10:09:51 pm        169
​បាល់ទាត់៖ ​ខ្សែបម្រើ​អេ​ស្ប៉ា​ញ Gavi បានសំរេច​បន្ត​កិច្ចសន្យា​ជាមួយ Barcelona រហូតដល់​ឆ្នាំ២០២៦ អម​ជាមួយនឹង​តម្លៃផ្តាច់​កុងត្រា​ដល់​ទៅ ១ពាន់​លាន​អឺរ៉ូ​។ ​កីឡាករ​វ័យ ១៨ឆ្នាំ​រូបនេះ​គឺជា​កីឡាករ​របស់ Barcelona តាំងពី​ឆ្នាំ២០១៥ និង​មា​ន​សុពលភាព​កិច្ចសន្យា​ចាស់​ដល់​ឆ្នាំ​២០២៣​។ ​​នៅ​ខែ​សីហា ​ឆ្នាំ​២០២១ Gavi បាន​ចូល​លេង​ឱ​ក្រុម​ធំ Barcelona ក្នុង​វ័យ ១៧ឆ្នាំ ២៤ថ្ងៃក្លាយ​ជា​កីឡាករ​វ័យក្មេង​បំផុត​ទី​៤ ក្នុង​ប្រវត្តិសាស្ត្រ Barcelona​។ ​រដូវ​កាល​នេះ Gavi តែងតែ​ជា​ជម្រើស​ដំបូង​រាល់​ប្រកួត​នៅ​ក្រប​ខណ្ឌ​អេ​ស្ប៉ា​ញ La Liga ផង​ដែរ​។ ​Gavi ក៏បាន​ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត​ទី៣ ដែល​អាច​រក​គ្រាប់​បាល់​បាន​នៅ​ពេល​ស៊ុត​បញ្ចូល​ទី​ទល់នឹង Elche កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០២១​។​​ជាមួយ​នឹង​សមត្ថភាព​លេចធ្លោ Gavi ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ​កាលពី​ខែ​តុលា ​ឆ្នាំ​២០២១ និង​បាន​ក្លាយ​ជា​កីឡាករ​វ័យក្មេង​បំផុត​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ​។ ​​មិនតែប៉ុណ្ណោះ Gavi ក៏បាន​ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត​ដែល​រក​គ្រាប់​បាល់​បាន​នៅ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ អំឡុង​ការប្រកួត​ទល់នឹង​សាធារណរដ្ឋ​ឆែក​ក្នុង​វ័យ ១៧ឆ្នាំ ៣០៤ថ្ងៃបំបែក​កំណត់ត្រា​ចាស់​របស់ Ansu Fati កាលពី​ឆ្នាំ២០២០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចក្រភពអង់គ្លេស នឹងបើកកិច្ចប្រជុំបន្ទាន់ ស្តីពីកម្ដៅ​ក្ដៅ​ខ្លាំង ចំហេះ​ព្រៃ និងគ្រោះរាំងស្ងួត
08/12/2026 06:08 PM
ប្រភព​៖ អាមេរិក និងអ៊ីរ៉ង់ យល់ព្រមបន្តបទឈប់បាញ់ ៦០​ថ្ងៃ មុនថ្ងៃផុតកំណត់ ១៧​ សីហា
08/12/2026 06:08 PM
ក្រុមហ៊ុនTUI៖ ផលប៉ះពាល់នៃសង្គ្រាមមជ្ឈិមបូព៌ាទៅលើការកក់ដំណើរកម្សាន្តកំពុងថយចុះ
08/12/2026 06:08 PM
លោក TRUMP៖ សហភាពអឺរ៉ុបអាចផ្គត់ផ្គង់អាវុធដែលទិញពីអាមេរិកទៅឲ្យអ៊ុយក្រែន
08/12/2026 05:08 PM
សារព័ត៌មាន AFP និងសាក្សី៖ មានការវាយប្រហារយានដ្រូនទៅលើរដ្ឋធានី និងទីក្រុងភាគខាងជើងរបស់ស៊ូដង់
08/12/2026 05:08 PM
កូរ៉េខាងជើង៖ គម្រោង​​នាវាមុជទឹកនុយក្លេអ៊ែររបស់ទីក្រុងសេអ៊ូល អាចបង្កឱ្យមានការប្រណាំង​ប្រជែង​នុយក្លេអ៊ែរ
08/12/2026 05:08 PM
អ្នកជំនាញ៖ អាមេរិកអាចប្រឈមនឹងការបង្ហូរឈាមយ៉ាងខ្លាំង ប្រសិនបើបើកប្រតិបត្តិការជើងគោកប្រឆាំងអ៊ីរ៉ង់
08/12/2026 05:08 PM
រដ្ឋមន្ត្រីការពារជាតិរូម៉ានី៖ យានដ្រូនពីរគ្រឿងដែលឃើញអណ្ដែតនៅក្នុងសមុទ្រខ្មៅសង្ស័យថា ជារបស់ រុស្ស៊ី
08/12/2026 05:08 PM
ចំហាយ​នៃ​ព្យុះទីហ្វុង Dolphin បង្ក​ឱ្យ​មាន​ភ្លៀងធ្លាក់ខ្លាំង ខណៈទី​​ក្រុងប៉េកាំងផ្អាក​​សេវារថយន្ត​ក្រុង​
08/12/2026 05:08 PM
អ្នកដំណើរ និងនាវិកទាំង ១៤៤នាក់ ត្រូវបានជួយសង្គ្រោះ ក្រោយ​នាវា​ចម្លង​មាន​អគ្គិភ័យ នៅឥណ្ឌូនេស៊ី
08/12/2026 05:08 PM