អាកាសយានដ្ឋានអន្តរជាតិតេជោ ស្វាគមន៍យ៉ាងកក់ក្ដៅភ្ញៀវទេសចរ​ដំបូងគេមកពីប្រទេស​ចិន​នៅព្រឹក​នេះ
ក្រសួងទេសចរណ៍៖ កម្ពុជានៅតែជាគោលដៅទេសចរណ៍សុវត្ថិភាព និងរាក់ទាក់ស្វាគមន៍
ប្រតិភូក្រសួងទេសចរណ៍ទស្សនកិច្ចសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ស្វែងយល់ពីប្រវត្តិសេដ្ឋកិច្ច និង​រូបិយវត្ថុ​កម្ពុជា
«ដំណើរទេសចរណ៍នៅប្រទេសកម្ពុជាពិតជាសប្បាយរីករាយ និង​ពោរ​ពេញ​ដោយ​អនុស្សាវរីយ៍​ល្អៗដែលមិនអាចបំភ្លេចបាន ហើយយើងមកលេងម្តងទៀតជាមិនខាន» ចំណាប់​អារម្មរណ៍​រួម​របស់​ប្រតិភូបុគ្គលិកក្រុមហ៊ុន EdF និង GdF បារាំង

វប្បធម៌ និងទេសចរណ៍

ឯកឧត្តម ហ៊ុន ម៉ានី ជូនដំណើរយុវជនស្ម័គ្រចិត្ត ទៅកាន់ខេត្តសៀមរាប ដើម្បីត្រៀមចូលរួមក្នុងព្រឹតិ្តការណ៍អង្គរសង្រ្កាន្ត

2023/04/10 11:49:06 am        349
ភ្នំពេញ៖  ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តប្រមាណ៥០០នាក់ ក្នុងចំណោមយុវជនជាង៧០០នាក់ ដោយធ្វើដំណើរចាកចេញ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នាពេលខាងមុខនេះ។ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់យុវជន ដែលបានស្ម័គ្រចិត្តចូលរួមក្នុងព្រឹតិ្តការណ៍អង្គរសង្រ្កាន្ត។ ជាពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្តតែងតែមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ក្រុមយុវជនស្ម័គ្រចិត្ត ដែលជាកម្លាំងស្នូលយ៉ាងសំខាន់ ក្នុងការជំរុញឲ្យមហាព្រឹត្តការណ៍មួយនេះ ប្រព្រឹត្តទៅបានយ៉ាងរលូន។ ពីមួយឆ្នាំទៅមួយឆ្នាំ អង្គរសង្រ្កាន្តត្រូវបានដឹកនាំអនុវត្តន៍ដោយឈរលើគោលការណ៍ចូលរួមដោយស្ម័គ្រចិត្ត ពីយុវជនគ្រប់ទិសទី ដែលពួកគាត់បានធ្វើការងារនេះ តាំងពីការរៀបចំគម្រោង ការអនុវត្តន៍ និងការដឹកនាំទៅតាមក្រុមតាមផ្នែកតូចៗជាច្រើនជារៀងរាល់ឆ្នាំ នៃការរៀបចំអង្គរសង្រ្កាន្ត ។ឯកឧត្តមបន្តថា សហភាពសហព័ន្ធយុវជនកម្ពុជា តែងតែធ្វើការសម្ភាសន៍ ចម្រាញ់ និងសម្រាំងជាច្រើនដំណាក់កាល ដើម្បីឲ្យសមស្របទៅតាមតម្រូវការងារ ជាងនេះទៅទៀត ក្រុមការងារជំនាញតាមផ្នែកនីមួយៗ ក៏ដូចជាតួនាទី និងភារកិច្ចរបស់យុវជនស្ម័គ្រចិត្តនីមួយៗយ៉ាងជាក់លាក់។ ទោះបីជាយុវជនចូលរួមជាការស្ម័គ្រចិត្តក៏ពិតមែន តែការអនុវត្តការងារ គឺមានភាពច្បាស់លាស់ ម្ចាស់ការ ដោយមានវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់។លោក ភឹម ម៉ាដូណា អនុប្រធានក្រុមការងារដឹកជញ្ជូនក្នុងព្រឹតិ្តការណ៍អង្គរសង្រ្កាន្ត បានឲ្យដឹងថា នេះជាឆ្នាំទី៥ហើយ ដែលលោកបានសម្របសម្រួលចូលរួមក្នុងព្រឹតិ្តការណ៍ដ៏មហាអស្ចារ្យនេះ ដែលទទួលបន្ទុកលើក្រុមការងារដឹកជញ្ជូននេះ។ ហើយថ្ងៃនេះ ជាការចេញដំណើរលើកទី២ ដែលលើកទី១ បានចេញដំណើរ មានចំនួនជាង៤០នាក់។ ព្រឹកនេះក្នុងផែនការត្រូវចេញដំណើរជាង៧០០នាក់ ប៉ុន្តែសមាសភាពអញ្ជើញមកផ្ទាល់មានចំនួនតែ៥២២រូបទេ ដោយសារតែក្រុមការងារមួយចំនួនលោក បានអញ្ជើញចេញដំណើរទៅមុន។ គួរបញ្ជាក់ថា ការងារស្ម័គ្រចិត្តព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ បានបង្កើតឱកាសសម្រាប់យុវជនសរុបប្រមាណ ៥,០០០នាក់ ចូលរួមកិច្ចការសង្គម ដែលជាឱកាសរៀនសូត្រដ៏ល្អមួយសម្រាប់ពួកគាត់ក្នុងការអភិវឌ្ឍទាំងជំនាញរឹង (ការសម្តែង ការលេងល្បែងប្រជាប្រិយ) និងជំនាញទន់ (ការដឹកនាំក្រុមទំនាក់ទំនង ការដោះស្រាយឧបសគ្គ)។ មិនតែប៉ុណ្ណោះ វាក៏ជាឱកាសសម្រាប់យុវជនក្នុងការផ្សាភា្ជប់ទំនាក់ទំនង និងបង្កើតបណ្តាញទាក់ទងដ៏ធំមួយ។ តាមរយៈបទពិសោធន៍ទាំងនេះ នឹងអាចធ្វើឲ្យពួកគេកាន់តែមានសមត្ថភាពក្នុងការបំពេញការងារក្នុងវិជ្ជាជីវៈរបស់ខ្លួននៅអនាគតផងដែរ៕(អត្ថបទ៖ រដ្ឋា)

ខេត្តសៀមរាបមានសណ្ឋាគារ ២៣៧ និងផ្ទះភ្ញៀវ ២៨៣ទីតាំង ខណៈសន្ទុះភ្ញៀវទេសចរកំពុងមានកំណើនឡើងវិញ

2023/03/29 11:01:55 am        171
ភ្នំពេញ៖ ឯកឧត្ដម ទៀ សីហា អភិបាល ខេត្តសៀមរាបបញ្ជាក់ថា ខេត្តសៀមរាបមានសណ្ឋាគារ ២៣៧ ទីតាំង ស្នើនឹង១៥.២២២បន្ទប់ ខណៈក្រោយកូវីដ-១៩រាជរដ្ឋាភិបាលអាចគ្រប់គ្រងស្ថានការកូវីដ-១៩បានល្អ ធ្វើឱ្យកំណើនភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប មានសន្ទុះកើនឡើងវិញនៅឆ្នាំ២០២២ ក្នុងនោះមានភ្ញៀវទេសចរសរុបចំនួន ២.៦៩២.៤២៣នាក់ ភ្ញៀវបរទេសចំនួន ២៨៧.៤៥៤នាក់។ឯកឧត្ដម ទៀ សីហា បញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្ត សៀមរាប នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ឯកឧត្តមថ្លែងថា វិស័យទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់ សម្រាប់ចូលរួមចំណែក លើកស្ទួយជីវភាពប្រជាជន និងសេដ្ឋកិច្ចខេត្តទាំងមូល។ ឯកឧត្តមបានឱ្យដឹងថា ខេត្តមានសណ្ឋាគារ ២៣៧ទីតាំង ស្មើនឹង ១៥២២២បន្ទប់ មានផ្ទះភ្ញៀវ ២៨៣ ទីតាំង ភោជនីយដ្ឋាន ២៣៩ កន្លែង ហាងម៉ាហ្សា ៦៩ កន្លែង មគ្គុទេសក៍ទេសចរណ៍ ៥ ១១៧ នាក់ និងទីភ្នាក់ងារទេសចរណ៍ ៣២១។ ឯកឧត្តមបញ្ជាក់ថា ភ្ញៀវទេសចរណ៍កាលពីឆ្នាំ ២០១៨ មានភ្ញៀវទេសចរសរុបចំនួន ៥,៧ លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន ២,៥ លាននាក់ ប៉ុន្តែ ដោយសារវិបត្តិសកលនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍ខេត្ដ ចាប់ពីឆ្នាំ ២០១៩ ដែលសេវាកម្មទេសចរណ៍ត្រូវបានបិទ និងផ្អាកស្ទើរតែទាំងស្រុង ហើយទើបនឹងបានចាប់ផ្តើម មានកំណើនភ្ញៀវទេសចរប្រសើរឡើងវិញនៅឆ្នាំ២០២២ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល លើការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាជនក្នុងខេត្តសៀមរាប៕

មនុស្ស​ជាច្រើន​កុះករ​ចូលរួម​ដង្ហែ​តុក្កតា​យក្ស​លើក​ទី​១២​ នៅ​ក្រុង​សៀមរាប​

2023/03/12 11:15:23 am        100
​សៀមរាម៖ ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវទេសចរ​អន្ដរជាតិ​ជាច្រើន​កុះករ បាននាំគ្នា​ចូលរួម​អបអរ​ពិធី​ដង្ហែ​តុក្កតា​យក្ស​លើក​ទី​១២ នៅក្នុង​ក្រុង​សៀមរាប ដើម្បី​លើកស្ទួយ​នូវ​វិស័យ​សិល្បៈ វិស័យ​អប់រំ វប្បធម៌ បរិស្ថាន និង​ដើម្បី​ឱ្យ​ភ្ញៀវទេសចរ​មានការ​ចាប់អារម្មណ៍​ពី​វិស័យ​សិល្បៈ។​ ​ក្បួន​ដង្ហែ​តុក្កតា​យក្ស​នេះ​បាន​ចាប់ផ្ដើម​ពី​ម៉ោង ​៧ ​នា​ពេល​រាត្រី​​ថ្ងៃទី​១១ ​ខែ​មីនា​ ឆ្នាំ​២០២៣​នេះ ដោយ​ចេញពី​ចំណុច​មុខ​វត្ដ​ដំណាក់ កាត់​តាម​បណ្ដោយ​ផ្លូវ​ដឹង​ស្ទឹង​សៀមរាប និង​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​ទៀត ឆ្ពោះ​ទៅកាន់​សួនច្បារ​ព្រះរាជដំណាក់​ក្រុង​សៀមរាប ដើម្បី​ដាក់​តាំង​បង្ហាញ​ឱ្យ​ប្រជា​ពលរដ្ឋ​ទស្សនា​កំសាន្ដ និង​ចូលរួម​គាំទ្រ​ដល់​ស្នាដៃ​សិល្បៈ​ និង​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ​ទស្សនា​កំសាន្ដ។​ ពិធី​ដង្ហែ​នេះ​ដោយមាន​អ្នក​ទេស​ជាតិ និង​អន្ដរជាតិ​រាប់ពាន់នាក់​ចូលរួម​ដង្ហែ និង​ឈរ​អបអរ​តាម​ដង​ផ្លូវ អមដោយ​ការប្រគុំ​តន្ដ្រី ការ​រាំច្រៀង និង​សំឡេង​ហ៊ោ​រ​កញ្ជ្រៀវ​កងរំពង​ផង​ដែរ​នា​ពេល​រាត្រី​ផង​។​​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចូលរួម​ទស្សនា​បាន​បង្ហាញ​ពី​អារម្មណ៍​រីករាយ ដោយ​លើក​ឡើង​ថា ការ​បង្កើត​ក្បួន​ដង្ហែ​តុក្កតា​យក្ស​នេះ គឺជា​សក្ខីភាព​បង្ហាញ​ពី​ប្រទេសជាតិ​មាន​សុខ​សន្ដិភាព ការ​រស់​ឡើងវិញ​នូវ​វិស័យ​ទេសចរណ៍ និង​ការ​លើក​កម្ពស់​វិស័យ​សិល្បៈ​វប្បធម៌​នៅ​ក្នុង​តំបន់​ទេសចរ​អង្គរ ជាពិសេស​ធ្វើ​ឱ្យ​មាន​ការ​ទាក់ទាញ​អ្នកទេសចរ​ទៅ​កំសាន្ដ​នៅ​ខេត្ដ​សៀមរាប​ផង​ដែរ​។ ​ពួកគាត់​សម្ដែង​នូវ​មោទនភាព​ដែល​ក្រុង​សៀមរាប​មានការ​បង្កើត ​នូវ​កម្មវិធី​ទាក់ទាញ​អ្នកទេសចរ​បែបនេះ ក្រោយពី​អាក់ខាន​ជាង ​២​ឆ្នាំ​ដោយសារ​ជំងឺ​កូ​វីដ​១៩​។​ ជាមួយគ្នានេះ តុក្កតា​យក្ស​នេះ ពិតជា​សិល្បៈ​កែ​ឆ្នៃ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​អ្នក​រៀបចំ ​ព្រោះ​រូប​តុក្កតា​និមួយៗ​រចនា​ឡើង​បង្កប់​នូវ​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​៕

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចសិក្សាដាក់សាឡាងឆ្លងពីកោះនរា ទៅជ្រោយចង្វារ និងសម្រេចជាគោលការណ៍ ៤ ចំណុចទៀត ដើម្បីរំដោះការកកស្ទះតំបន់ច្បារអំពៅ និងនៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស

2023/03/04 11:43:52 am        1175
ភ្នំពេញ ៖ បន្ទាប់ពីមានការ​កក​ស្ទះច​រាចរ​ណ៍​ខ្លាំង​នៅ​បរិវេណ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ព្រះមុនីវង្ស កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ មក ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ បានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើការប្រជុំពិភាក្សាបន្ទាន់ ដើម្បី​រក​ដំណោះ​ស្រាយ ហើយមកដល់ពេលនេះដំណោះស្រាយចំនួន ៥ ត្រូវបាន​រដ្ឋបាល​រាជ​ធានី​ដាក់​ចេញ​ ដើម្បី​អនុវត្ត​។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំបន្ទាន់មួយនៅសាលារាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ដែលដឹកនាំកិច្ចប្រជុំដោយ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។លទ្ធផលនៃកិច្ចប្រជុំបន្ទាន់នោះ គឺរដ្ឋបាលរាជ​ធានី​ភ្នំពេញ​បាន​ណែនាំ​ឱ្យ​ក្រុម​ហ៊ុន​សាងស​ង់​ធ្វើ​ការបង្រួម​របង​ហ៊ុំព័ទ្ធការដ្ឋានឱ្យបានតូចបំផុតតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទុកលំហូរ​ចរាចរណ៍​បាន​ធំ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌ និង​អាជ្ញាធរ​ពាក់ព័ន្ធត្រូវបន្ថែមកម្លាំងសមត្ថកិច្ចប្រចាំការ ដើម្បីជួយដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍​នៅ​ពេល​ចរាចរណ៍មមាញឹក។រដ្ឋបាលរាជធានីភ្នំពេញ ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់​ធ្វើការតាំងលក់ ក្នុងការបម្រើឱ្យអាជីវកម្មលក់ដូររបស់ខ្លួន ត្រូវបញ្ឈប់​ការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​ទាំងនោះ ចំណែកបងប្អូនប្រជាពលរដ្ឋអ្នកទិញទំនិញមិនត្រូវឈប់ចតលើទ្រូងផ្លូវឡើយ ហើយ​សមត្ថកិច្ច​នឹង​ធ្វើការចុះរៀបចំសណ្តាប់ធ្នាប់ ដោយចាត់វិធាន​ការ​រដ្ឋបាល​ចំពោះ​អ្នក​ដែល​នៅ​តែ​ប្រើ​ប្រាស់​ចិញ្ចើមផ្លូវធ្វើការលក់ដូរ។ចំពោះផ្លូវទឹកវិញ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យមន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ​ធ្វើ​ការ​សិក្សាដាក់សាឡាង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរពីកោះនរា ឆ្ពោះមក​តំប​ន់​ជ្រោយ​ចង្វារ ត្រង់សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ បន្ថែមលើសាឡាងចម្លងពីកោះនរា ឆ្ពោះ​មក​កោះពេជ្រ​ដែល​មានបច្ចុប្បន្ន។ នៅពេលវេលាចរាចរណ៍មមាញឹក ប្រជាពលរដ្ឋដែលមានលទ្ធភាព និង​ចេះ​ប្រើប្រាស់ APP GOOGLE MAPS មេត្តាប្រើប្រាស់​ជា​ជំនួយ​ក្នុង​ការ​ពិនិត្យ​មើល​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តំបន់ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ពេល​ឃើញ​មាន​ការ​កក​ស្ទះ​ចរាចរណ៍ សូមប្រជាពលរដ្ឋប្រើប្រាស់ផ្លូវផ្សេងប្រសិនបើមានជម្រើស។រដ្ឋបាលរាជធានីភ្នំពេញ ក៏សូម​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ការដ្ឋាន​សាង​សង់​ស្ពានអាកាសព្រះមុនីវង្ស យោគយល់ និងអធ្យាស្រ័យខ្ពស់ ចំពោះការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​ពេល​ដំណើរការការដ្ឋានសាងសង់ស្ពានខាងលើ ហើយនៅពេល​ដែល​ការដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ព្រះ​មុនីវង្សរួចរាល់ជាស្ថាពរ នឹងអាចដោះស្រាយបញ្ហាកកស្ទះ ចរាចរណ៍នៅ​តំបន់​នេះ​បាន​ទាំង​ស្រុង​ដូចស្ពានអាកាសចោមចៅជាដើម៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អង់គ្លេសបញ្ជូនឈុតគ្រឿងអលង្ការមាសដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាលចំនួន៧៧ឲ្យកម្ពុជាវិញ

2023/02/20 01:14:00 pm        313
ភ្នំពេញ៖ គណៈកម្មការទី៧នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការស្វាគមន៍ និងមានសេចក្តីត្រេកអរ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេស បានសម្តេចបញ្ជូនឈុតគ្រឿងអលង្ការមាសដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល ចំនួន៧៧ មកឲ្យកម្ពុជាវិញ។តាមរយៈផេកហ្វេសបុកផ្ទាល់របស់គណៈកម្មការទី៧នៃរដ្ឋសភា ដែលបានបង្ហោះនាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានលើកឡើងថា«សូមអបអរសាទរ និងស្វាគមន៍មាតុភូមិនិវត្តន៍នៃវត្ថុបុរាណទាំង៧៧»។ តាមរយៈផេកនេះបានលើកឡើងទៀតថា គណៈកម្មការទី៧នៃរដ្ឋសភា សូមចូលរួមអបអរសាទរប្រកបដោយក្តីមោទនៈចំពោះដំណើរត្រលប់មកកម្ពុជាវិញនូវឈុតគ្រឿងអលង្ការមាសដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល ចំនួន ៧៧រូប ពីចក្រភពអង់គ្លេស។ គណៈកម្មការទី៧ នៃរដ្ឋសភា សូមបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង និងសូមកោតសរសើរចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ ជាបន្តបន្ទាប់ ជាពិសេសការទាមទារត្រឡប់វិញបានដោយជោគជ័យនូវវត្ថុបុរាណខ្មែរនានា ដែលត្រូវបានដឹកចេញពីប្រទេសកម្ពុជាក្នុងអំឡុងពេលសង្រ្គាម។ជាមួយគ្នានេះ គណៈកម្មការទី៧ សូមវាយតម្លៃខ្ពស់ចំពោះទង្វើដ៍ថ្លៃថ្លា និងទឹកចិត្តសប្បុរសទាំងអស់របស់ប្រទេសនានា ព្រមទាំងសប្បុរសជនអន្តរជាតិជាច្រើន ដែលបានប្រគល់ដោយស័្មគ្រចិត្តនូវវត្ថុបុរាណខ្មែរជាច្រើនរួមមាន បដិមាថ្ម គ្រឿងអលង្ការ ឆ្អឹងសពបុរាណ ព្រះពុទ្ធបដិមា សិលាស្លឹករឹត និងវត្ថុតូច ធំ មួយចំនួនទៀតជាបន្តបន្ទាប់មកកម្ពុជា តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ៕ អត្ថបទ៖បាន ចក់

ឯកឧត្តម លី ថៃហាក់ អញ្ជើញចូលរួមផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរ:មហាសន្និបាតសង្ឃទូទាំងប្រទេសលើកទី៣០

2023/02/10 10:17:07 am        100
កំពង់ចាម៖ ឯកឧត្តម លី ថៃហាក់ តំណាងឲ្យឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣​ បានចូលរួមកម្មវិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរ:មហាសន្និបាតសង្ឃទូទាំងប្រទេសលើកទី៣០ ដែលរៀបចំដោយសាលាអនុគណស្រុកកំពង់សៀម ។ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះធម្មសាលវង្ស សាវីរ: តំណាងព្រះមេគណខេត្ត ព្រះគ្រូគង់ វិច្ឆិកា ព្រះអនុគណស្រុក មន្ត្រីសង្ឃសាលាគណខេត្ត មន្ត្រីសង្ឃសាលា អនុគណស្រុកកំពង់សៀម ព្រះគ្រូចៅអធិការគ្រប់វត្ត និង អាចារ្យ គណកម្មាការ គ្រប់វត្តទូទាំងស្រុកកំពង់សៀម និងមានការអញ្ជើញចូលរួមពីឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម សរុបចូលរួមមានចំនួន៣៥៧ អង្គ នាក់ ស្រី ៦នាក់ ។សម្រាប់ការរៀបចំកម្មវិធីនេះ ឯកឧត្តម លី ថៃហាក់ បាននាំយកថវិការបស់ក្រុមការងារចុះជួយស្រុក ដែលមាន ឯកឧត្តមវេង សាខុន ជាប្រធានជួយឧបត្ថម្ភកម្មវិធីចំនួន ៤លានរៀលផងដែរ៕

ព្រឹទ្ធាចារ្យ ៩រូប​ ទទួលបានការប្រោសប្រទានគោរមងារមត៌កមនុស្សរស់ ដោយព្រះករុណា ព្រះមហាក្សត្រ

2023/02/10 09:41:41 am        388
ភ្នំពេញ៖ ព្រឹទ្ធាចារ្យចំនួន ៩រូប​ ទទួលបានការប្រោសប្រទានគោរមងារ មត៌កមនុស្សរស់ ដោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា៕

អបអរសាទរ​! កម្ពុជា​ទទួល​ជ័យលាភី​សរុប​ ១៧ ពី​ការអនុវត្ត​ស្តង់ដា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២៣

2023/02/05 09:40:07 pm        623
ឥណ្ឌូនេស៊ី៖ កម្ពុជា​ទទួល​ជ័យលាភី​ និង​ពានរង្វាន់​សរុប​ចំនួន​១៧ ពី​ការអនុវត្ត​ស្តង់ដា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២៣ ក្នុងនោះ​មាន​រង្វាន់​ផ្ទះ​ស្នាក់​ស្តង់ដា​អាស៊ានចំនួន​៥ រង្វាន់​សហគមន៍​ទេសចរណ៍​ស្តង់ដា​អាស៊ានចំនួន​៣ រង្វាន់​បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ានចំនួន​៥ និង​រង្វាន់​សេវា​ស្ប៉ា​ស្តង់ដា​អាស៊ានចំនួន​៤​។ ​គួរ​ជម្រាប​ថា ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​២០២៣ ដែល​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីក្រុង​យុ​ក្យា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី អាស៊ាន​បានផ្តល់​ពានរង្វាន់​ស្តង់ដា​ទេសចរណ៍​អាស៊ាន​២០២៣ ចំនួន​១៥៨ លើ​ការអនុវត្ត​ស្ដង់ដា​៖១. ផ្ទះ​ស្នាក់​ស្តង់ដា​អាស៊ាន​ចំនួន​៤៣២. សហគមន៍​ទេសចរណ៍​ស្តង់ដា​អាស៊ាន​ចំនួន​២៩៣. បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ានចំនួន​៤៨៤. សេវា​ស្ប៉ា​ស្តង់ដា​អាស៊ានចំនួន​៣៨​។​​ឯកឧត្ដម ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួងទេសចរណ៍បានឱ្យដឹងថា «​នាឱកាស​នោះដែរ អាស៊ាន​ក៏បាន​ប្រគល់ជូន​ម្ចាស់​ទីតាំង​ទេសចរណ៍​នៅ​កម្ពុជា​នូវ​ជ័យលាភី​ចំនួន​១៧ ដែលមាន​ទីតាំង​នៅក្នុង​រាជធានី​-​ខេត្ត​ចំនួន​៨»​។​ ឯកឧត្ដម ថោង រដ្ឋ​សក្តិ បាន​បន្តថា តំណាង​ជ័យលាភី​កម្ពុជា​ដែល​បាន​ឡើង​ទទួល​ពានរង្វាន់​នោះ រួមមាន​៖ តំណាង​ម្ចាស់​សហគមន៍ ម្ចាស់​គម្រោង មន្ត្រី​មន្ទីរ​ទេសចរណ៍ មន្ត្រី​រាជធានី​-​ខេត្ត ក្រោម​ការដឹកនាំ​ដោយ​លោក​អភិបាលរង​មកពី​រាជធានី​ភ្នំពេញ ខេត្តកោះកុង ខេត្តកំពត ខេត្ត​ព្រះសីហនុ ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ធំ​។​ ​ឯកឧត្ដម ថោង រដ្ឋ​សក្តិ បាន​បញ្ជាក់ថា ជ័យលាភី​ និង​ពានរង្វាន់​ដែល​ម្ចាស់​ទីតាំងនៅ​កម្ពុជា​ទទួល​បាន​នោះ​រួមមាន​៖១. រង្វាន់​ផ្ទះ​ស្នាក់​ស្តង់ដា​អាស៊ានចំនួន​៥៖ ផ្ទះ​ស្នាក់ Eagle ផ្ទះ​ស្នាក់ Black Bear និង​ផ្ទះ​ស្នាក់ Mien Mien ក្នុង​ខេត្តកោះកុង ផ្ទះ​ស្នាក់​ត្រពាំង​សង្កែក្នុង​ខេត្តកំពត និង​ផ្ទះ​ស្នាក់​សំបូរ​ព្រៃ​គុកក្នុង​ខេត្តកំពង់ធំ​។​២. រង្វាន់​សហគមន៍​ទេសចរណ៍​ស្តង់ដា​អាស៊ានចំនួន​៣៖ សហគមន៍​អេកូ​ទេសចរណ៍​ត្រពាំង​សង្កែ ក្នុង​ខេត្តកំពត សហគមន៍​អេកូ​ទេសចរណ៍​កោះ​ហានក្នុង​ខេត្តស្ទឹងត្រែង និង​សហគមន៍​អេកូ​ទេសចរណ៍​អន្លង់​ធំក្នុង​ខេត្តសៀមរាប​។​៣. រង្វាន់​បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ានចំនួន​៥៖ បង្គន់​អនាម័យ​សាធារណៈ Aeon Mall Phnom Penh ក្នុង​រាជធានី​ភ្នំពេញ បង្គន់​អនាម័យ​សាធារណៈ​លេខ​៤ ក្នុង​ខេត្ត​ព្រះសីហនុ បង្គន់​អនាម័យ​សាធារណៈ​ស្រះស្រង់ ក្នុង​គ្រឹះស្ថាន​អង្គរ បង្គន់​អនាម័យ​សាធារណៈ PTT ក្នុង​ខេត្តកោះកុង និង​បង្គន់​អនាម័យ​សាធារណៈ​ស្តុ​ប​ពេជ្រនិល ក្នុង​ខេត្តកំពង់ស្ពឺ​។​៤. រង្វាន់​សេវា​ស្ប៉ា​ស្តង់ដា​អាស៊ាន ចំនួន​៤៖ សេវា​ស្ប៉ា SPA Temple ក្នុង​សណ្ឋាគារ​កាំបូ​ឌា រាជធានី​ភ្នំពេញ សេវា​ស្ប៉ា JIVAPITA SPA ក្នុង​សណ្ឋាគារ Royal Residence ភ្នំពេញ សេវា​ស្ប៉ា SO SPA with LÓCCITANCE ក្នុង​សណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort ខេត្តសៀមរាប និង​សេវា​ស្ប៉ា SPA at Naga World ក្នុង​សណ្ឋាគារ Naga World ភ្នំពេញ​។​​ឯកឧត្ដម​អគ្គនាយក​បាន​បន្តទៀតថា តាមរយៈ​ការទទួល​ជ័យលាភី​រង្វាន់​ស្តង់ដា​ទេសចរណ៍​អាស៊ាន​២០២៣​នេះ ក៏ដូចជា​ការអភិវឌ្ឍ​ហេ​ដ្ឋា​រ​ច​សម្ពន្ធ​ជាច្រើន និង​ការរៀបចំ​ព្រឹត្តិការណ៍​ធំៗ​ប្រកបដោយ​ជោគជ័យ​ខ្ពស់​កន្លងមក​នៅ​កម្ពុជា បានបញ្ជាក់​ឱ្យឃើញ​កាន់តែច្បាស់​ថា​កម្ពុ​ជាមាន​ផលិតផល និង​គោលដៅ​ទេសចរណ៍​ទាក់ទាញ​ច្រើន​សម្រាប់​ទៅលេង​កម្សាន្ត​ប្រកបដោយ​ភាពងាយស្រួល កក់ក្តៅ សុវត្ថិភាព ស្អាត និង​បៃតង ស្របពេល​ជាមួយ​ដែល​កម្ពុជា​កំពុង​ផ្សព្វផ្សាយ​ពី​ឆ្នាំ​ទស្សនា​កម្ពុជា​ឆ្នាំ​២០២៣ Visit Cambodia 2023 និង​កំពុង​ត្រៀមខ្លួន​ឆ្ពោះទៅ​ការរៀបចំ​ព្រឹត្តិការ​កីឡា​ស៉ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​នេះ ដែលជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​នៅ​កម្ពុជា ខណៈ​ចលនា​ទេសចរណ៍​ក្នុងស្រុក​កំពុង​បន្ត​ងើបឡើង ដែលជា​សញ្ញាណ​មួយ​ផ្តល់នូវ​ទំនុកចិត្ត និង​ការទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា​បាន​កាន់តែច្រើន​ថែមទៀត​នាពេលខាងមុខ​។​​សូមបញ្ជាក់ថា ជ័យលាភី​រង្វាន់​ស្តង់ដា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២៤ នឹង​គ្រោង​រៀបចំឡើង​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ដែលជា​ប្រទេស​ម្ចាស់ផ្ទះ​បន្ទាប់​ក្រោម​ប្រធានបទ​៖ ទេសចរណ៍​ប្រកបដោយ​គុណភាព និង​ការទទួលខុសត្រូវ - ចីរភាព​អនាគត​អាស៊ាន (Quality and Responsible Tourism - Sustaining ASEAN Future)៕

ព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមដង្ហែក្បួនអបអរពិធីបុណ្យមាឃបូជានៅក្រុងសៀមរាប

2023/02/05 06:12:43 pm        700
សៀមរាប៖ ព្រះសង្ឃ និងពុទ្ធបរិស័ទ ក៏ដូចជាសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណ ៣ពាន់អង្គ/នាក់ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបានចូលរួមដង្ហែក្បួនប្រារព្ធពិធីបុណ្យមាឃបូជានៅទីក្រុងសៀមរាប។ ការដង្ហែនេះធ្វើឡើដោយថ្មើរជើង ចេញពីវត្តដំណាក់ក្នុងសង្កាត់សាលាកំរើកឆ្ពោះទៅកាន់ផ្លូវតាមស្ទឹងសៀមរាប និងតាមបណ្ដាផ្លូវសំខាន់ៗមួយចំនួនទៀតនៅតំបន់ផាប់ស្រ្តីតផ្សារចាស់ ដើម្បីបង្ហាញដល់សាធារណ:ជនឲ្យបានដឹងពិធីមាឃបូជា ជាពិធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនា៕

នាវាទេសចរណ៍ខ្នាតយក្សមួយ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ទស្សនកិច្ចវឌ្ឍនភាពខេត្ដព្រះសីហនុ

2022/12/29 10:03:35 am        870
ព្រះសីហនុ៖ នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍មួយគ្រឿង ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមាននាវិកសរុបចំនួន ៤៣២នាក់ (ស្រី៩៣) ដឹកភ្ញៀវទេសចរចម្រុះ ជាតិសាសន៍ (៥០សញ្ជាតិ) និងមានភ្ញៀវសរុបចំនួន ៣៩៥នាក់ (ស្រី២០០) បានធ្វើដំណើរពីប្រទេសថៃ ចូលមកសុំចត នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើទសនកិច្ចនៅក្រុងព្រះសីហនុ  ហើយនាវានេះ នឹងចាកចេញទៅវិញបន្ដឆ្ពោះទៅប្រទេសវៀតណាម នៅថ្ងៃដដែលនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 08:09 PM
រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
09/10/2025 08:09 PM
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
09/10/2025 07:09 PM
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
09/10/2025 07:09 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
09/10/2025 07:09 PM
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា
09/10/2025 06:09 PM
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
09/10/2025 06:09 PM
ក្រុមហ៊ុនអាកាសចរណ៍ JAL រងការព្រមានជាលើកទី២ ពាក់ព័ន្ធនឹងអ្នកបើកបរយន្តហោះស្រវឹង
09/10/2025 06:09 PM
ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM
សំឡេងផ្ទុះបន្លឺឡើង ក្រោយរថយន្តផ្លូវដែកផ្ទុកដោយឥន្ធនៈ មានអគ្គិភ័យ នៅលីទុយអានី
09/10/2025 06:09 PM