ប្រាសាទជម ធ្លាប់ទ្រុឌទ្រោមខ្លាំងត្រូវបានបញ្ចប់គម្រោងជួសជុល ដោយក្រុមអ្នកជំនាញកូរ៉េ និងកម្ពុជា
កម្ពុជា ទទួលវត្ថុបុរាណខ្មែរចំនួន៣រូប ពីសារមន្ទីរជាតិសិល្បៈអាស៊ី​នៃ​វិទ្យាស្ថាន​ស្និត​សូនី​ញាន​សហ​រដ្ឋអាមេរិក
នាវាទេសចរណ៍ WESTERDAM ដឹកភ្ញៀវទេសចរជិត២០០០នាក់ ចូល​សំចត​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា
កម្ពុជាថ្កោលទោសយោធាថៃបានបំផ្លាញខូចខាតទាំងស្រុងប្រាសាទតាក្របីរបស់កម្ពុជា ខណៈប្រាសាទនេះជានិមិត្តរូប នៃវប្បធម៌អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ

វប្បធម៌ និងទេសចរណ៍

សម្តេចតេជោ ហ៊ុន សែន ជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន ក្នុងថ្ងៃបុណ្យវិសាខបូជា

2022/05/15 07:23:34 am        1373
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន ក្នុងថ្ងៃបុណ្យវិសាខបូជា។ សារសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នេះ គឺជាថ្ងៃបុណ្យវិសាខបូជា ។ មិនថាតែនៅកម្ពុជាទេ គឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។សូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពលរដ្ឋឆ្លងដែនតាមច្រកប៉ោយប៉ែតកើនឡើង ខណៈអាជ្ញាធរខ្មែរ គ្រោងជួបថៃបើកច្រក ២ទៀត

2022/05/10 10:57:46 am        1496
ភ្នំពេញ៖ កំណើនប្រជាពលរដ្ឋ និងពលករខ្មែរ ឆ្លងដែនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយអាជ្ញាធរនៃខេត្តបន្ទាយមានជ័យ បានគ្រោងជួបពិភាក្សាជាមួយអាជ្ញាធរថៃ ដើម្បីបើកច្រកតំបន់ចំនួន ២ទៀត ។ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានមានប្រសាសន៍ថា ចាប់ពីថ្ងៃបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែត ការធ្វើដំណើររបស់ពលរដ្ឋឆ្លងដែនទៅមកប្រទេសធម្មតា ប៉ុន្តែនារយៈពេលចុងក្រោយមកនេះមានការកើនឡើង ដោយសារអាជ្ញាធរបានជួយសម្រួលនូវឯកសារគតិយុត្តផ្សេងៗ កាន់តែមានភាពងាយស្រួល ។ឯកឧត្តមបានបន្តថា សម្រាប់ការធ្វើប័ណ្ណព្រំដែន ក៏មានការកើនឡើង ព្រោះប្រជាពលរដ្ឋមានតម្រូវការឆ្លងទៅខេត្តស្រះកែវ នៃប្រទេសថៃ ពិសេសអ្នកទៅប្រកបរបរនៅក្នុងផ្សារថៃមួយឈ្មោះ “រោងក្លឿ” ហើយអាជ្ញាធរខេត្តបន្ទាយមានជ័យ គ្រោងជួបអាជ្ញាធរនៃប្រទេសថៃ បើកច្រកតំបន់ ២ទៀត គឺច្រកម៉ាឡៃ និងច្រកបឹងត្រកួន ដើម្បីសម្រួលដល់ការងារផ្សេងៗ របស់ពលរដ្ឋនៃប្រទេសទាំងពីរ ។អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ទន្ទឹមនេះអាជ្ញាធរតាមបន្ទាត់ព្រំដែន នៅតែបន្តអនុវត្តនូវវិធានការផ្សេងៗ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ រួមទាំងធ្វើការផ្សព្វផ្សាយ ដល់ពលករដែលចេញមកពីថៃ មិនទាន់ចាក់វ៉ាក់សាំង ឲ្យពួកគេទៅចាក់ឲ្យបានគ្រប់គ្នា ។ គួរបញ្ជាក់ថា អាជ្ញាធរនៃប្រទេសថៃ បានសម្រេចបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ ជាមួយកម្ពុជា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ក្នុងនោះមានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យពលរដ្ឋអាចធ្វើដំណើរចេញចូលឡើងវិញ ដោយមានភ្ជាប់ជាមួយនូវលិខិតឆ្លងដែន (Passsport), ប័ណ្ណព្រំដែន (Border Pass) រួមទាំងមានប័ណ្ណបញ្ជាក់ការវ៉ាក់សាំងកូវីដ-១៩ ផងដែរ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

ធនធានធម្មជាតិសមុទ្រ រមណីយដ្ឋានតាមកោះ ជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញ

2022/05/04 04:52:40 am        609
ព្រះសីហនុ៖ ធនធានធម្មជាតិសម្បូរបែប កោះ ឆ្នេរសមុទ្រស្រស់ស្អាត ដ៏ល្អប្រណីត នៃឧទ្យានសមុទ្ររបស់ខេត្ដព្រះសីហនុ កំពុងក្លាយជាទីផ្សារ និងគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ទោះបីមិនមែនជាថ្ងៃបុណ្យទាន ឬថ្ងៃឈប់សម្រាកចុងសប្តាហ៍ក្តី ក៏មានភ្ញៀវទេសចរជាតិ និងអន្តជាតិហូរហែធ្វើដំណើរទៅស្នាក់នៅលម្ហែកម្សាន្តនៅតាមបណ្តាកោះនានានៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានចំនួនច្រើនផងដែរ៕

ឯកឧត្តម​ គួច​ ចំរើន និងសំណេះសំណាល និងឧបត្ថម្ភដល់បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបុគ្គលិកកម្មករប្រមូលសំរាម

2022/04/17 05:15:29 am        739
ព្រះសីហនុ៖ នៅព្រឹក​ថ្ងៃទី​១៧​ ខែមេសា​ ឆ្នាំ​២០២២​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញ​សំណេះសំណាល​ ជាមួយបងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបងប្អូនបុគ្គលិកកម្មករប្រមូលសំរាម ក្នុងក្រុងព្រះសីហនុ​ មានចំនួនសរុប១៤៥នាក់។ ឯកឧត្តម​ គួច​ ចំរើន​ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំក្រុងព្រះសីហនុ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបងប្អូនបុគ្គលិកកម្មករប្រមូលសំរាម ក្នុងក្រុងព្រះសីហនុ​ ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អ ក្នុងឱកាសបុណ្បចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ គួច​ ចំរើន​ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនដល់បងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបងប្អូនបុគ្គលិកកម្មករប្រមូលសំរាម ម្នាក់ៗ​ទទួល​បាន​ថវិកា​មួយចំនួន និងភេសជ្ជៈផងដែរ។

បីថ្ងៃចូលឆ្នាំនៅសៀមរាប បងប្អូនប្រជាពលរដ្ឋដើរកម្សាន្តតាមរមណីយដ្ឋាននានាជាង៤០ម៉ឺននាក់

2022/04/17 12:03:21 pm        875
សៀមរាប៖ របាយការណ៍ទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ស្ថានភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប រយៈពេល ០៣ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានចំនួនប្រមាណ ៤០០.៥៩១ នាក់។របាយការណ៍បន្តថា ក្នុងចំនួននោះ មានទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៣៩៧.០០០ នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៤៥-៥០%ប្រមាណជា ១៨០.០០០-១៩០.០០០នាក់)។ជើងហោះហើរចូលមកកាន់ខេត្តសៀមរាបពីថ្ងៃទី១៤-១៦ ខែ មេសា ឆ្នាំ២០២២ មានចំនួន ០៨ ជើងហោះហើរ ដែលមានអ្នកដំណើរចូលសរុបចំនួន ៦៦៧ នាក់ ក្នុងនោះ ៖ ១- ជើងហោះហើរ សឹង្ហបុរី-សៀមរាប (Singapore Airline) មានចំនួន ០៣ ជើង មាន អ្នកដំណើរសរុបចំនួន៤៤២ នាក់ ២- ជើងហោះហើរ ភ្នំពេញ-សៀមរាប (Cambodia Angkor Air) មានចំនួន ០៤ ជើង មានអ្នកដំណើរសរុបចំនួន២២៤ នាក់ ។ ៣- ជើងហោះហើរ ភ្នំពេញ-សៀមរាប (Helicopter Military) មានចំនួន ០១ ជើង មានអ្នកដំណើរសរុប ០១ នាក់៕

បីថ្ងៃចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរមកលេងខេត្តកំពង់ចាមជិតកន្លះលាននាក់

2022/04/18 02:23:06 am        3708
កំពង់ចាម៖ យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តកំពង់ចាមបញ្ជាក់ថា រយ:ពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរដេីរលេងកម្សាន្ត តាមតំបន់រម្មណីយដ្ន្ឋាននានា ក្នុងខេត្តកំពង់ចាមប្រមាណជាង៥០ម៉ឺននាក់។ សម្រាប់រយៈពេល ៣ថ្ងៃនេះដែរ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលជា ថ្ងៃស្រង់ព្រះ  គឺមានការដើរលេងកម្សាន្តយ៉ាងច្រើនកុះករមុខសាលាខេត្តកំពង់ចាម ដោយមានការបាញ់ទឹក និងរាំលេងកម្សាន្ត៕

បៃតងសង្រ្កាន្តប្រារព្ធឡើងនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

2022/04/09 03:37:02 pm        807
កំពង់ស្ពឺ៖ បៃតងសង្រ្កាន្តបានប្រារព្ធឡើងនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងលើកស្ទួយឲ្យមានភ្ញៀវទេសចរ បានស្គាល់សក្កានុពលនៅតំបន់ភ្នំឱរ៉ាល់កាន់តែច្បាស់។កម្មវិធីនេះធ្វើរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៨-៩-១០ខែមេសា ដែលមានទីតាំងនៅភូមិរងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។សូមអញ្ជើញទស្សនារូបភាពខាងក្រោម៖

វត្តអារាមចំនួន៥នៅស្រុកបូទុមសាគរ ត្រៀមរៀបចំកម្មវិធីសប្បាយៗថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី

2022/04/08 12:31:56 pm        384
កោះកុង៖ ទីវត្តអារាមប្រមាណ៥វត្តនៅក្នុងមូលដ្ឋានស្រុកបូទុមសាគរ ខេត្តកោះកុង បានកំពុងរៀបចំតុបតែងលម្អសោភ័ណ្ឌភាព និងហាត់សាកការលេងល្បែងប្រជាបិយខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខិតជិតមកដល់នាពេលខាងមុខនេះ។លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឱ្យដឹងព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ថា ការដែលលោកសហការជាមួយព្រះសង្ឃ អាជ្ញាធរភូមិឃុំ មន្រ្តីរាជការ កងកម្លាំងប្រដាប់ និងក្រុមយុវជនស្ម័គ្រចិត្តផ្តោតយកចិត្តទុកខ្ពស់រៀបចំទីតាំងប្រជុំតន្រ្តី លេងល្បែងប្រជាបិយ កន្លែងថតរូបអនុស្សាវរីយ៍អបអរសាទរសង្រ្កាន្តឆ្នាំថ្មី ដើម្បីបង្កបរិយាកាសកាន់តែរីករាយបន្ថែមទៀត ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យពិធីបុណ្យនេះឡើងវិញ។ (អត្តបទៈ ឈឹម មករា)

នាវាយក្ស បានចាកចេញពីកំពង់ផែដោយសុវត្ថិភាព បន្ទាប់ពីចាំទទួលយកនាវិកចម្រុះជាតិសាសន៍ជាង ១០០នាក់

2022/04/01 01:48:22 am        272
ព្រះសីហនុ៖ បន្ទាប់ពីការចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទាំងពីរលើករបស់នាវាទេសចរណ៍យក្ស ឈ្មោះ NORWEGIAN SPIRIT សញ្ជាតិ Bahamas (រយៈពេលជិត ២០ថ្ងៃ) ដើម្បីរង់ចាំទទួលនាវិក និងបុគ្គលិកចម្រុះជាតិ សាសន៍ចំនួន ១២៩នាក់ ដែលបម្រើការនៅលើនាវាត្រឡប់ទៅធ្វើការធម្មតាវិញ នាវានេះ បានចាកចេញពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News

ពន្លាជាតិកម្ពុជានៅអារ៉ាប់រួម ទាក់ទាញភ្ញៀវទស្សនាជាង ១៧ម៉ឺននាក់

2022/01/25 01:08:53 pm        2720
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ពន្លាជាតិរបស់ប្រទេសកម្ពុជា ដែលដាក់តាំងបង្ហាញក្នុងពិព័រណ៍ពិភពលោក២០២០ ឌុយបៃ សហភាពអារ៉ាប់រួម គិតត្រឹមថ្ងៃទី២៣ ខែមករាឆ្នាំ២០២២ បានទទួលភ្ញៀវឲ្យចូលទស្សនាចំនួនជាង ១៧ម៉ឹន ៤ពាន់នាក់។ ក្នុងនោះគ្រាន់តែក្នុងរយៈពេល១ថ្ងៃ នៃបើកសាកល្បងដំបូង ពន្លាជាតិកម្ពុជាបានទទួលភ្ញៀវចូលទស្សនារហូតដល់ជាង ១ពាន់នាក់។ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមអបអរសាទរពិធីប្រារព្ធ «ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម កាលពីថ្ងៃទី២៤ ខែមករាកន្លងទៅនេះ ឯកឧត្តម ប៉ានសូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន​គណៈកម្មការ​អន្តរក្រសួងដើម្បីរៀបចំ-ចូលរួមពិព័រណ៍​ពិភពលោក ​និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនានា ក្នុង​ឋានៈជាអគ្គស្នងការរបស់កម្ពុជាសម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ ​បានលើកឡើងថា ពន្លាជាតិកម្ពុជា បានសាងសង់យ៉ាងល្អប្រណីត​តាម​រចនាបថ​ខ្មែរ​ដោយ​ច្របាច់​បញ្ចូលគ្នា​នូវ​សម័យកាលជាប្រវត្តិសាស្រ្តសំខាន់ៗចំនួន៤គឺ៖ សម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬសម័យ​ឧត្តុង្គ​ និង​សម័យចតុមុខ​ ឬសម័យភ្នំពេញបច្ចុប្បន្ន ​ហើយចំណុចសំខាន់ និងធ្វើឱ្យភ្ញៀវ​អ្នក​ទស្សនា មានការចាប់​អារម្មណ៍​ និងកោតសរសើរ គឺកម្ពុជាបាននាំមកនូវរូបសំណាកចម្លងមួយចំនួន ដូចជា ចម្លាក់តោ, ឆ្មាំអង្គរ, ព្រះវិស្ណុ, ព្រះសិវៈ, ព្រះបាទជ័យវរ័្មនទី៧, ព្រហ្មបាយ័ន ជាពិសេស ម៉ាកែត អង្គរវត្ត ធ្វើពីស្ពាន់ មករៀបចំតុបតែងក្នុងពន្លាជាតិជូនភ្ញៀវទស្សនាផងដែរ។ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងបន្តថា ​ដោយសារចំណុច​ពិសេសខាងលើទាំងអស់ ធ្វើឱ្យ​ពន្លាជាតិ​កម្ពុជា ត្រូវបានគណៈកម្មការជ្រើសរើសចូលក្នុងបញ្ជីប្រទេសចំនួន៣០ ​ក្នុងចំណោម ១៩០ប្រទេស ដែលបានរៀបចំពន្លាជាតិស្អាតជាងគេ ​និងមានលក្ខណៈពិសេសស្របតាម​ប្រធានបទនៃពិព័រណ៍ សម្រាប់​បើកទទួលភ្ញៀវសាកល្បងមុនពេលពិព័រណ៍​ពិភពលោកបើកសម្ពោធជាផ្លូវការមួយថ្ងៃ។ ការរៀបចំទិវាជាតិកម្ពុជា​ នៅទីក្រុងឌុយបៃ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េដ អាល់ ហ៊្សេរយូឌី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃ​សហភាពអារ៉ាប់រួម និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា-សហភាពអារ៉ាប់រួម ភ្ញៀវជាតិ អន្តរជាតិ ​តំណាងឱ្យប្រទេសនានា ​ព្រមទាំងអង្គការអន្តរជាតិធំៗ ជាង៥០បន្ថែមទៀត។ ក្នុងពិធីនេះ ក៏មានការថ្លែងសុន្ទរកថា អបអរសាទរដោយប្រធានគណៈប្រតិភូប្រទេសទាំងពីរ កម្ពុជា-អារ៉ាប់រួម​ កម្មវិធីសម្តែងសិល្បៈបង្ហាញវប្បធម៌ខ្មែរ, កម្មវិធីបង្ហាញមុខម្ហូបខ្មែរចំនួន២ មុខ គឺអាម៉ុកត្រី និង​គុយទាវភ្នំពេញ​ ដោយចុងភៅកម្ពុជា​មកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា, វេទិកាជំរុញការវិនិយោគ និង​ទេសចរណ៍កម្ពុជា​ និងការសម្តែងសិល្បៈបង្ហាញវប្បធម៌ខ្មែរជូនពិភពលោកបានស្គាល់។ សូមជម្រាបជូនថា ​ពិព័រណ៍ពិភពលោក២០២០ ឌុយបៃ គឺជាព្រឹត្តិការណ៍​កម្រិតពិភពលោក​លើក​ដំបូង ដែលរៀបចំឡើងនៅតំបន់មជ្ឈឹមបូព៌ាមានរយៈពេល៦ខែហើយ ​បើកចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្មើនឹងចំនួន ១៨២ថ្ងៃ៕អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Putin៖ រុស្ស៊ីនឹងសម្រេចបានគោលដៅសង្គ្រាម ដោយបន្តពង្រីក «តំបន់ទ្រនាប់»
12/17/2025 08:12 PM
កម្ពុជា ថ្លែងអំណរគុណសហភាពអឺរ៉ុប ក្នុងវិស័យអភិវឌ្ឍន៍កម្ពុជា និងជំនួយសប្បុរសធម៌ជនភៀសសឹក
12/17/2025 08:12 PM
បេសកជនបង់ក្លាដែស នៅឥណ្ឌា ត្រូវបានកោះអញ្ជើញ ពាក់ព័ន្ធបញ្ហាសន្តិសុខ នៅទីក្រុង Dhaka
12/17/2025 08:12 PM
រដ្ឋសភា ថ្កោលទោស ចំពោះការឈ្លានពានរបស់ថៃ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ
12/17/2025 07:12 PM
អ្នកគាំទ្រប្រធានាធិបតីទុយនីស៊ី ប្រមូលផ្តុំគ្នា ស្របពេលមានការបែកបាក់នយោបាយកាន់តែជ្រៅ
12/17/2025 07:12 PM
អភិបាលតំបន់៖ ការវាយប្រហាររបស់រុស្សីលើតំបន់ Zaporizhzhia របស់អ៊ុយក្រែន បណ្តាលឲ្យមានអ្នករបួស ២៦នាក់
12/17/2025 07:12 PM
អាមេរិកបន្តប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹក Guantanamo សម្រាប់ឃុំខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់
12/17/2025 07:12 PM
កិច្ចប្រជុំរដ្ឋមន្ត្រីនៅទីក្រុងគែរ នឹងលើកកម្ពស់ទំនាក់ទំនងរុស្ស៊ី-អាហ្វ្រិកឲ្យឈានដល់កម្រិតថ្មីមួយ
12/17/2025 07:12 PM
ក្រសួងសុខាភិបាល បង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការសហការជាមួយក្រសួងមុខងារសាធារណៈ លើការចុះជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន
12/17/2025 07:12 PM
សេចក្ដីរាយការណ៍៖ អាមេរិករៀបចំទណ្ឌកម្មថ្មី លើរុស្ស៊ី បើលោក Putin បដិសេធកិច្ចព្រមព្រៀងសន្តិភាព
12/17/2025 07:12 PM